Home ព័ត៌មានអន្តរជាតិ សេដ្ឋកិច្ចសិង្ហបុរីនៅត្រីមាសទី១ កើនឡើងតិចជាងការរំពឹងទុក

សេដ្ឋកិច្ចសិង្ហបុរីនៅត្រីមាសទី១ កើនឡើងតិចជាងការរំពឹងទុក

84
0

ប្រទេសសិង្ហបុរី ៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា តួលេខផលិតផលក្នុងស្រុកសរុប (GDP) នៅត្រីមាសទី១ ឆ្នាំ២០២៤ របស់ប្រទេសសិង្ហបុរី បានកើនឡើងតិចជាងការរំពឹងទុក បើទោះជាសិង្ហបុរីបានជំរុញសេដ្ឋកិច្ចតាមរយៈការរៀបចំកម្មវិធីជាច្រើន រួមទាំងការប្រគំតន្ត្រីរបស់តារាចម្រៀងអាមេរិកដ៏ល្បីល្បាញលំដាប់ពិភពលោក ឈ្មោះ Taylor Swift ក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_gz7bXkMNdsIR-4iWDpW67EZesyhsc2wSrP21yg_V25JsufIfX4-Ej7Zy7BO1l0kGFLDMWmIc6MUyQF74tCHoopE5BXuDWhOGGgDcTfvXut8Zf5XtrCWTmS7p45EckDPgzuYfDV4Ag1wwvTA_yZnB7VKp7-A3uWrRltF2trRqRh6MKZk7o9JWG9UFdrA/s670/2d.jpg

សារព័ត៌មានបរទេសបានរាយការណ៍ពីប្រទេសសិង្ហបុរី នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ថា ព័ត៌មានបឋមរបស់ក្រសួងពាណិជ្ជកម្មសិង្ហបុរីបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) នៅត្រីមាសទី១ ឆ្នាំ២០២៤ បានកើនឡើង២,៧% ។ ប៉ុន្តែវាបានកើនឡើងត្រឹមតែ០,១% ប៉ុណ្ណោះ បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៣ ហើយកំណើននេះទាបជាងការរំពឹងទុករបស់អ្នកវិភាគសិង្ហបុរី និងអ្នកវិភាគក្រៅប្រទេសថា សេដ្ឋកិច្ចសិង្ហបុរីនឹងកើនឡើងរហូតដល់៣% នៅត្រីមាសទី១ ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguCkDy8Pg1oBcztBf4x0ZdjNRtDF4jkK8am-Co-lASkKswGIlwjqAp_iYHhJFjHdF7m4WZfrpDPRaTeH3gGDhTwf3WKfppPMMixqkEBfEkTrSt5i7noRKB9Mx5OKLUs6PT8lxAspJwc_CPeYb7XZMYXdXk1qX1j5Bj1b0luYdj3TdNmta7LSYUGL7YNbg/s2000/iStock-1173371572-scaled.jpg

ទន្ទឹមនឹងនេះ វិស័យផលិតកម្មរបស់សិង្ហបុរីបានកើនឡើង០,៨% នៅត្រីមាសទី១ ឆ្នាំ២០២៤ ក្រោយពីវាធ្លាក់ចុះ២,៩% ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣ ឬនៅត្រីមាសទី៤ ឆ្នាំ២០២៣ ។ រីឯវិស័យសេវាកម្ម រួមទាំងកន្លែងស្នាក់នៅ និងម្ហូបអាហារ បានកើនឡើង២,៩% នៅត្រីមាសទី១ ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_gz7bXkMNdsIR-4iWDpW67EZesyhsc2wSrP21yg_V25JsufIfX4-Ej7Zy7BO1l0kGFLDMWmIc6MUyQF74tCHoopE5BXuDWhOGGgDcTfvXut8Zf5XtrCWTmS7p45EckDPgzuYfDV4Ag1wwvTA_yZnB7VKp7-A3uWrRltF2trRqRh6MKZk7o9JWG9UFdrA/s670/2d.jpg

បណ្តាអ្នកវិភាគនិយាយថា ប្រទេសសិង្ហបុរីបានរៀបចំការប្រគំតន្ត្រីលំដាប់ពិភពលោក ដែលមានការចូលរួមពីតារាចម្រៀងដ៏ល្បីរបស់អាមេរិកឈ្មោះ Taylor Swift កាលពីដើមឆ្នាំ២០២៤ ព្រមទាំងកម្មវិធីមួយទៀតឈ្មោះ «Singapore Air Show» ដែលបានរៀបចំឡើងជារៀងរាល់ឆ្នាំ នឹងអាចជំរុញសេដ្ឋកិច្ចសិង្ហបុរីបាន ប៉ុន្តែពុំវាជំរុញពុំខ្លាំងក្លាដូចការរំពឹងទុករបស់រដ្ឋាភិបាលទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5k5OxVu3uBzmqOCL1clLhSZLP6mP6BsRvwq-GsxdNn4gElCp2A_dFfR8Mg9wVGWBd1W53XM3B1q_EG8InAJ9HMSemkJt8AnZXIXNQJM1uDJ4561jofxXxkkjgvNHzLSjGe6EpddGgrxnl930vD04g-0i82F3hLwjKjKR4uncFFDfN_uPFYtMMHWoEbi0/s1500/singapore--garden-by-the-bay--supertree-grove-638256268-fa59e7e78b6449aaa40f68eafe6ff1a1.jpg

ទោះយ៉ាងណា គេចាត់ទុកថា ស្ថិតិដែលបានចេញផ្សាយនេះ គឺជាសញ្ញានៃការងើបឡើងវិញរបស់សេដ្ឋកិច្ចសិង្ហបុរីជាបន្តបន្ទាប់ ក្រោយពីសិង្ហបុរីបានឆ្លងកាត់វិបត្តិសេដ្ឋកិច្ច ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នាពេលកន្លងមក ៕