Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុន Apple ព្រមានអ្នកប្រើប្រាស់ iPhone ក្នុងប្រទេសចំនួន ៩២ អំពីហានិភ័យនៃការ Hack

ក្រុមហ៊ុន Apple ព្រមានអ្នកប្រើប្រាស់ iPhone ក្នុងប្រទេសចំនួន ៩២ អំពីហានិភ័យនៃការ Hack

206
0

បរទេស៖ ក្រុមហ៊ុន Apple បានផ្ញើការជូនដំណឹងដល់អ្នកប្រើប្រាស់ iPhone ក្នុងប្រទេសចំនួន ៩២ ដែលមានហានិភ័យក្លាយជាជនរងគ្រោះនៃ “ការវាយប្រហារចារកម្មស៊ីឈ្នួល” ទោះជាយ៉ាងណាក្រុមហ៊ុនមិនបានបញ្ជាក់ប្រទេសណាមួយច្បាស់លាស់នោះទេ។
យោងតាមខ្លឹមសារដែលបានបង្ហោះនៅលើគេហទំព័រ Reuters កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ថា Apple បានរកឃើញមនុស្សអាក្រក់កំពុងព្យាយាម “កេងប្រវ័ញ្ច iPhone ពីចម្ងាយតាមរយៈ spyware ស៊ីឈ្នួល” ។ ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនសំដៅលើអ្នកប្រើប្រាស់ទាំងអស់នោះទេ ប៉ុន្តែមានតែគោលដៅជាក់លាក់ប៉ុណ្ណោះ ដូចជាអ្នកនយោបាយ អ្នកសារព័ត៌មាន អង្គការស៊ីវិល និងអាជីវកម្មជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBrNyhUSphyeV1N-p_HsLOgfDEWn1M1H-bTYQYHSBbbgnkr7sxsY0uBpNQRVkt-4xW7-oDvTjUtJj_xGlyenq18BPWvICiadIyd_FgAxsvZEE1n76bQd3EKNe5TJXSAtR_3h-0f2w6t43PScNtR4P8LMh__lMoUX4OP0FpkzDCPrm_eLGTcyOCbZ7LKx8/s750/unnamed.jpg

Apple បាននិយាយថា “ការវាយប្រហារបែបនេះគឺមានភាពស្មុគស្មាញជាងសកម្មភាពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតធម្មតាទៅទៀត”។ អ្នកវាយប្រហារប្រើប្រាស់ធនធានឯកទេស ដោយកំណត់គោលដៅបុគ្គលជាក់លាក់មួយចំនួនតូច ហើយការវាយប្រហារដោយ spyware ទាហានស៊ីឈ្នួលអាចចំណាយប្រាក់រាប់លានដុល្លារ ដូច្នេះមេរោគជាធម្មតាមានរយៈពេលខ្លី ហើយវាពិតជាពិបាកក្នុងការស្វែងរក និងការពារណាស់។ ហេតុនេះហើយទើបក្រុមហ៊ុន Apple បានផ្ញើការជូនដំណឹងអំពីការគំរាមកំហែងនេះតាមរយៈអ៊ីមែលចុះឈ្មោះ Apple ID ព្រមទាំង iMessage ដល់ជនរងគ្រោះដែលមានសក្តានុពលក្នុង ៩២ ប្រទេស។ ដោយក្រុមហ៊ុន Apple បាននិយាយថា ចាប់ពីឆ្នាំ ២០២១ រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានផ្ញើការជូនដំណឹងទៅកាន់អ្នកប្រើប្រាស់ដែលមានហានិភ័យក្នុងប្រទេសចំនួន ១៥០ ប៉ុន្តែមិនបានបញ្ជាក់ប្រទេសណាមួយច្បាស់លាស់នោះទេ។https://encrypted-tbn0.gstatic.com/images?q=tbn:ANd9GcSKYooR5gihCF5OpkSSUfGZarAmGq2BSuvkUmD-lCsfmrcrYb19e8HRW9uaEnA05ERY5Y4&usqp=CAU

ក្នុងរយៈពេល ៣ ឆ្នាំកន្លងមកនេះ Apple បានចេញការព្រមានស្រដៀងគ្នាជាច្រើន ប៉ុន្តែនេះជាលើកទីមួយហើយដែលក្រុមហ៊ុនបានប្រើឃ្លាថា “Spyware for hire”។ ក្នុងឱកាសមុនៗ ក្រុមហ៊ុនបានហៅវាថា “អ្នកវាយប្រហារដែលឧបត្ថម្ភដោយរដ្ឋ”។ យោងតាមប្រភពដែលបាននិយាយទៅកាន់ Reuters ការផ្លាស់ប្តូរនេះកើតឡើងបន្ទាប់ពីក្រុមហ៊ុន Apple ប្រឈមមុខនឹងសម្ពាធជាបន្តបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាដើម្បីភ្ជាប់ការបំពានទៅនឹងតួអង្គរដ្ឋ។ ចំពោះអនុសាសន៍ខាងលើគឺទាក់ទងទៅនឹងមេរោគ Pegasus ពី NSO Group (អ៊ីស្រាអែល) ដែលត្រូវបានរកឃើញនៅលើ iPhone និង iPad ក្នុងឆ្នាំ ២០២១។ នៅពេលនោះ Amnesty International បាននិយាយថា ខ្លួនបានរកឃើញភស្តុតាងនៃ iPhone 12 ត្រូវបានវាយប្រហារ ដែលបណ្តាលឱ្យមានការបែកធ្លាយលេខទូរស័ព្ទចំនួន ៥០,០០០ ខ្សែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwCyCK76_j5N003cnz-CXQPGsvAnPO47EKD-pA1Ass6FsgnK2l21Fr4UbuqNJ-vd_2ZkdyEzDxfpMyNpAtt9Qcep0BMblwt2E2p6n75PO5uQUN5hxiNQmx-F49X1wK7ZRtAOXGZBl03qRenyWTS93N42BD-mZAw979LGBDBO9WMv4vUGkskf3r9BgQvSs/s639/01a8cd29fdd3a5ede3c4c72027859f16.jpg

បន្ទាប់មកនៅខែកញ្ញាឆ្នាំដដែល Apple ក៏បានចេញបំណះសង្គ្រោះបន្ទាន់ បន្ទាប់ពី iPhone របស់សកម្មជនសង្គមនៅអារ៉ាប៊ីសាអូឌីតបានឆ្លងមេរោគ Pegasus ។ ជាមួយគ្នានេះ កម្មវិធីនេះក៏ត្រូវបានគេរកឃើញ នៅលើទូរស័ព្ទរបស់រដ្ឋមន្ត្រីបារាំងយ៉ាងតិច ៥ នាក់ផងដែរ។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ Apple បានដាក់ពាក្យប្តឹង NSO Group ដោយស្នើឱ្យហាមឃាត់ក្រុមហ៊ុនជាអចិន្ត្រៃយ៍ពីការប្រើប្រាស់កម្មវិធី សេវាកម្ម ឬឧបករណ៍របស់ខ្លួន។ ទោះជាយ៉ាងណា NSO Group បានបញ្ជាក់ថា កម្មវិធីរបស់ខ្លួនត្រូវបានបង្កើតឡើងដើម្បីតាមដានភេរវករដែលមានសក្តានុពល និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលបានរៀបចំ ដោយមិនទទួលស្គាល់ចំពោះការ Hack អ្វីនោះទេ៕