ស្របពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកាន់តែខិតជិតចូលមកដល់ តម្លៃសាំងនៅតាមស្ថានីយនានា បានហក់ឡើងថ្លៃដោយចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ សាំងធម្មតា ត្រូវលក់ក្នុងតម្លៃ ៤,៥០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,២៥០រៀល ក្នុង១លីត្រ។

បើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន៖

  • សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៤០០រៀលក្នុងមួយលីត្រ មានន័យថាឡើង ១០០រៀលក្នុងមួយលីត្រ
  • តម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,១០០រៀល មានន័យថាឡើង ១៥០រៀលក្នុងមួយលីត្រ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSEulwhMQ-jFzkm_Xx0aSo3NYkH48RKWG_uoSc4WbVFdhnvc_A8pb1Y2t5EfDQ6LmPGseEoWXJqAccJrgRH8bPovDekLveOmiCg5q-ueuAxEVbzbnXlwizzgTjQZDpwUQ_6ZQeSvnfvPlKGfS2rzv9IjuvEnizzgTweuwwjW7jADubaEtPtrVC4iV7U_Y/s1440/434828996_818692226955268_6199055610959619864_n.jpg