Home ព័ត៌មានជាតិ ការសម្តែងដ៏កម្រ! របាំត្រុដិឆ្នាំ១៩៦៨ ដែលមានប្រវត្តិមកពីជនជាតិដើមភាគតិច ដើម្បីជាការបណ្តេញឧបទ្រពចង្រៃនៃឆ្នាំចាស់

ការសម្តែងដ៏កម្រ! របាំត្រុដិឆ្នាំ១៩៦៨ ដែលមានប្រវត្តិមកពីជនជាតិដើមភាគតិច ដើម្បីជាការបណ្តេញឧបទ្រពចង្រៃនៃឆ្នាំចាស់

235
0

វីដេអូដែលបានដាក់បង្ហោះដោយ«ក្រុមព្រះសុរិយា»គឺបានបង្ហាញឲ្យឃើញអំពីការសម្តែងរបាំត្រុដិខ្មែរក្នុងឆ្នាំ១៩៦៨ ពោលគឺសម័យសង្គមរាស្រ្តនិយម ដឹកនាំដោយព្រះបាទនរោត្តម សីហនុ។ របាំប្រជាប្រិយខ្មែរមួយប្រភេទគឺ «របាំត្រុដិ» ដែលខ្មែរយើងនិយមប្រគុំដើម្បីអបអរដល់ពិធីចូលឆ្នាំប្រពៃណីជាតិ ដើម្បីបណ្តេញនូវឧបទ្រពចង្រៃនៃឆ្នាំចាស់ នាំមកវិញនូវសិរីសួស្តី សុភមង្គលនាឆ្នាំថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAY_3AiXU1Wi3xU4zI55hnekGChdEI_nAUTDoxyLm-jozH48Y5qKCB4_tMeUUM72H09m9ko5tXO3wORiASvA76BVnhPksE8U9ux0zRAqT_n0kGMsh8E_BNVe6Pj43EFOLmST0BgP15Jb8fwZrRwdwEeGNGa3iSR4a07JRw3w9ebG8IGZu3kjd8GH2QwuM/s990/7story1_23.jpg

យោងតាមសៀវភៅ«របាំប្រជាប្រិយខ្មែរ» នៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ ដែលបានសរសេរចងក្រងទុកនូវ ពាក្យ«ត្រុដិ» ជាពាក្យភាសាសំស្រ្កឹត ដែលមានន័យថា «ផ្តាច់ ឬកាត់ផ្តាច់»។ ដូច្នេះហើយ គេឃើញថាតែងមានការសម្តែងរបាំត្រុដិនេះឡើងក្នុងឱកាសបុណ្យប្រពៃណីជាតិខ្មែរ គឺជាការផ្តាច់ឆ្នំាំចាស់ផ្លាស់ចូលឆ្នាំថ្មី នាំមកនូវតែរឿងថ្មីៗ ដែលគេហៅថា ព្រះរាជពិធី «ត្រុដិ សង្រ្កាន្ត»។ លើសពីនេះ របាំត្រុដិនេះ ក៏ត្រូវបានគេយកទៅលេងដើម្បីប្រារព្ធពិធីសុំទឹកភ្លៀងទៅតាមទំនៀមទម្លាប់អ្នកស្រុកតំបន់នីមួយៗផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1lLT9TWTQ11aCukyOTgN1Dc-YBW_m19_euu2_YtF7i3Ht70-0OcT_lAq8YISX18MU5QP4FpKCm-WGZSTsiLKiAEdmF3-QNlQgjLn0LfZqoYGHRebr7haI9pyzNDv2Hl4pTn5WkKA2dOCsXOyVAf4xgk_vaW3UA3nOGPAtxbDkMOH87FdwukIwwt0d0YE/s1200/90-9.jpg

របាំត្រុដិគឺជាកេរដំណែលវប្បធម៌មន-ខ្មែរ របស់ជនជាតិខ្មែរដើម ដូចជា ពួកសួយ សម្រែ និងព័រជាដើម។ ទោះជាយ៉ាងណា របាំត្រុដិសព្វថ្ងៃនេះ មានតែនៅក្នុងខេត្តសៀមរាបដែលជារាជធានីចាស់ទេ ដែលបន្តយកវាមកលេងក្នុងរដូវចូលឆ្នាំបានយ៉ាងជាប់លាប់។https://www.ksnews.info/images/gallery/Trode.jpg

រីឯឧបករណ៍តន្ត្រីសម្រាប់ប្រគុំរបាំត្រុដិនេះវិញមានដូចជា ដងកញ្ឆា ចង្រ្កងដំបែរ ចង្រ្កងរ៉ូង ស្គរដី ទ្រអ៊ូ ទ្រសោ ប៉ីពកជាដើម។ ឯគ្រឿងតុបតែងមុខវិញមានដូចជា មុខត្លុក មកុដ ស្នែងប្រឹស កន្ទុយក្ងោង ក្រចកផ្តៅ។ល។ ចំណែកតួសម្តែងវិញមានដូចជា អ្នកកាន់ដងកញ្ឆា អ្នកពាក់មុខត្លុក តួប្រើស ទន្សោង ក្ងោក តួរាំ ក្រុមភ្លេង និងតួបន្ទាប់បន្សំផ្សេងទៀត… ដែលជាមធ្យមតួសម្តែងរបាំត្រុដិមាន២៥នាក់។ របាំត្រុដិក៏បានរួមបញ្ចូលគ្នាជាមួយនឹងចម្រៀងជាច្រើនបទ ព្រមជាមួយនឹងក្បាច់រាំអេនអននិងកាយវិការដ៏រស់រវើកជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXIgPSG2mGHm-KgT-Q3h13LuRmMZBErK_uDPsACvtWpdFck8ecfJRNA78sxiaxQXOQRd2qcRf8tIwAp427tdAEXjT212kaqyDimQWjvphSHUKP3InHxUf3AhZVe3yc46Ejw7nNFZ2HvVRqPrAsR53ZbwQ5NjIckXBmyQJTHuG5USMhGVh2uOlAH4Uao7M/s960/new-year1.2e16d0ba.fill-960x540.jpg

លក្ខណៈវិសេសមួយទៀតនៃរបាំត្រុដិនេះត្រូវបានគេមានជំនឿលើបុព្វការីជន ក្រោមរូបភាព សត្វប្រើស ឬក្ងោកដែលឆ្លុះបញ្ចាំងនូវ រូបភាពឯកភាព ផ្នែកជំនឿសាសនា។ សូមជម្រាបថា ការដែលជនជាតិភាគតិចនិងជនជាតិខ្មែរ ប្រារព្ធរបាំនេះពុំមែនជាការចៃដន្យទេ ក៏ប៉ុន្តែទង្វើនេះបង្ហាញនូវខឿន វប្បធម៌រួមរវាងជនជាតិខ្មែរព្រៃភ្នំ (មន-ខ្មែរ) និង ខ្មែរតែ ប៉ុណ្ណោះ ព្រមទាំង ចំណាស់ របស់ប្រពៃណីខ្មែរដ៏ល្អនេះផងដែរ៕