Home Blog Page 1108

ឡាវបិទសាលារៀនបណ្តោះអាសន្នដោយសារអាកាសធាតុក្តៅខ្លាំង

0

ប្រទេសឡាវ ៖ ក្រសួងអប់រំឡាវបារម្ភពីសុខភាពរបស់សិស្ស ខណៈបច្ចុប្បន្ន ប្រទេសឡាវបានប្រឈមនឹងអាកាសធាតុក្តៅខ្លាំង និងធូលីច្រើន ។ ក្រសួងអប់រំបានប្រគល់សិទ្ធិឱ្យនាយកសាលាទាំងអស់ផ្អាកការបង្រៀនសិស្សជាបណ្តោះអាសន្ន ករណីអាកាសធាតុក្តៅខ្លាំង ។

កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ក្រសួងអប់រំ និងកីឡាឡាវ បានជូនដំណឹងទៅកាន់ស្ថាប័នអប់រំទាំងអស់បង្កើនការប្រុងប្រយ័ត្នអាកាសធាតុក្តៅខ្លាំង, ខ្យល់ព្យុះ និងបរិយាកាសកខ្វក់ ដែលអាចប៉ះពាល់ដល់សិស្ស-និស្សិត, គ្រូបង្រៀន, បុគ្គលិកអប់រំ និងទ្រព្យសម្បត្តិរបស់ស្ថាប័នអប់រំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVl07PlKYyKTsuE-Zj6ebTTlMG0pinEoTbqbFhIPnEMgWyCHmYayRO7o5LjsvXUOjSXCaIys7ITnCMUKuFaVqG-xRu2qCTtzYmpNoRMpMBjv_he2RdMWXd-vxDaQ2NQs8i52TvGWH0veICPJX-uVBKVjrfBaXRMlJH4LnDw82zBW7hkZ1gHpOV5JXJRwk/s690/a-childs-notebook-1-690.jpg

ខ្លឹមសារក្នុងសេចក្តីជូនដំណឹងបញ្ជាក់ថា បើកន្លែងណាមានសីតុណ្ហភាពជាង៤០អង្សារសេ ដែលអាចប៉ះពាល់ដល់សុខភាពសិស្ស ជាពិសេស សាលាមត្តេយ្យ, សាលាបឋមសិក្សា ជាពិសេស បន្ទប់រៀនគ្មានម៉ាស៊ីនត្រជាក់ ឬកង្ហារ គឺនាយកសាលានោះត្រូវចៀសវាងការរៀបចំកម្មវិធីក្រោមកំដៅថ្ងៃ និងអាចផ្អាកការបង្រៀនសិស្សបណ្តោះអាសន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF96zGZNzzgBXJutai1DObmD7Nv5gtC0hxCLLMnUxM2yBZXvuCM4cVwg1uFj_4fEU8YvDwxR5UBVzsCgF8Z6-1QX_DXvd3bbRKlrKT80KMYNTTZHUFjO-nXdAt2grhOACGy5GU5u1eauQUcy-kq8QEnXPqec9Gptgi6saL03aq74ofVN-Fx5RsSk-ywLU/s1280/photo_2024-04-27_15-39-18.jpg

ក្រៅពីនេះ ត្រូវតាមដានលក្ខខណ្ឌអាកាសធាតុដែលអាចកើតព្យុះភ្លៀង, រន្ទះបាញ់ ឬខ្យល់ខ្លាំងនៅតំបន់មួយចំនួន ដែលអាចប៉ះពាល់អគារ និងឧបករណ៍ការបង្រៀន ។ សាលារៀនអាចប្រមូលសម្ភារៈផ្សេងៗទុកនៅកន្លែងមានសុវត្ថិភាព ដើម្បីការពារមិនឱ្យកើតគ្រោះថ្នាក់ដល់សិស្ស ករណីមានខ្យល់ព្យុះ, ផ្គររន្ទះ និងទឹកជំនន់ភ្លាមៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiLNUI7e2k9OTwDFSa_P1cax2pGqdC8vC9OS7WJiCBCZJ5Syd15r-0r_5orD7y5AHW8oiM4Ggf5nvVfWmHmHQRXbbvD5RhswjHPWDUlSK0B8nxlLulaP7g057v2Mo0WRAKyDdL1id0WI8YjBWwNs86CRVy0It0VIRt5m1AmMbaKFHzXhvu5M8qNBHn5KU/s1500/social_media.jpg

សេចក្តីជូនដំណឹងនេះបានជំរុញឱ្យនាយកសាលាតាមដានស្ថានភាពបំពុលបរិយាកាស និងធូលីតូចៗនៅទីកន្លែងនីមួយៗជាបន្តបន្ទាប់ និងរៀងរាល់ថ្ងៃ ។ បើមានការបំពុលបរិយាកាសខ្ពស់រហូតប៉ះពាល់សុខភាពសិស្ស, គ្រូបង្រៀន និងបុគ្គលិក នាយកសាលាអាចកំណត់វិធានការការពារផលប៉ះពាល់ ។ https://www.scidev.net/asia-pacific/wp-content/uploads/sites/4/Laos-women-with-umbrellas.jpg

វាជាការការពារផលប៉ះពាល់រយៈពេលវែង, លើកកម្ពស់ការយល់ដឹងពីការអភិរក្សបរិស្ថានក្នុងសាលា និងរៀបចំបរិវេណសាលាឱ្យក្លាយជាតំបន់បៃតង ដូចជា ៖ ដាំដើមឈើ, ទុកដាក់សំរាម និងហាមដុតសំរាមបំពុលបរិយាកាស ។ បច្ចុប្បន្ន តំបន់ជាច្រើននៅឡាវបានប្រឈមនឹងធូលីតូចៗ, បរិយាកាសកខ្វក់ និងមានសីតុណ្ហភាពកើនឡើងជាង៤០អង្សារសេ ៕

កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៣ ជាគោលដៅទេសចរណ៍ដែលមានតម្លៃសមរម្យបំផុតនៅអាស៊ីប្រចាំឆ្នាំ ២០២៤

0

ទ្វីបអាស៊ីគឺជាទ្វីបធំជាងគេនៅលើពិភពលោក ដែលមានប្រទេសពេញសិទ្ធិចំនួន ៤៨ប្រទេស។ ក្នុងនោះប្រទេសចិនគឺជាប្រទេសធំជាងគេនៅលើទ្វីបនេះ ខណៈប្រទេសដែលតូចជាងគេបំផុតគឺប្រទេសដែនកោះម៉ាល់ឌីវ។ នៅទ្វីបអាស៊ីមានរមណីយដ្ឋានល្បីៗជាច្រើន ក៏ដូចជាមានវប្បធម៌ដ៏សម្បូរបែប អាហារឆ្ងាញ់ៗ ទេសភាពដ៏ស្ងប់ស្ងាត់នៃអាស៊ីកណ្តាល រួមទាំងមានភ្នំព្រៃឈើបែបធម្មជាតិដ៏ស្រស់ស្អាត ផ្តល់ឱ្យភ្ញៀវទេសចរនូវការចងចាំដ៏ល្អ ភាពសប្បាយរីករាយ និងបង្កើតអនុស្សាវរីយ៍ដ៏យូរអង្វែង ជាពិសេសនោះគឺមិនចំណាយប្រាក់ច្រើនពេកនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipCVa4drGreUdhsFA8X8ELqbF9XciLlgVTHBRcv1NWqXoTTkgEyzSw0Mutft3ud_rNb0Aa6OzL9z-NJE6RSMyudKuNQqblePlqI2yvpF4myg1pjoZXMgI4DcbnaVBoijyPDFcYuiFnFQ-3sEplfu7OjXxPg_p0kO3ZlBfvc6NdFgNTBQCCHme_F_3OvAI/s1600/4cd0481c-7fad-41ed-822a-51d701f1aace.jpg

ដូច្នេះប្រសិនបើភ្ញៀវទេសចរអន្តរជាតិចង់ដើរកម្សាន្តសប្បាយរីករាយ ជាមួយនឹងការចំណាយសមរម្យ ពួកគេអាចជ្រើសរើសប្រទេសកម្ពុជាគឺជាគោលដៅទេសចរណ៍ដែលមានតម្លៃសមរម្យបំផុតជាប់ចំណាត់ថ្នាក់លេខ ៣ នៅអាស៊ីនេះបើយោងតាមការចុះផ្សាយរបស់ Vinpearl។ ខណៈដែលចំណាត់ថ្នាក់លេខ ១ បានទៅលើប្រទេសថៃ និងលេខ ២ បានទៅលើប្រទេសវៀតណាម។ ប្រទេសកម្ពុជាជាគោលដៅទេសចរណ៍ដ៏ល្អបំផុតមួយនៅអាស៊ីអាគ្នេយ៍ ក្នុងនោះភ្ញៀវទេសចរអាចរីករាយជាមួយការទស្សនា និងការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយនៅរាជធានីភ្នំពេញដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងជាគោលដៅទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ ឬក៏ទៅទស្សនាសារមន្ទីរជាតិជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilgba_gHEZF_gudI7QEf9Kn8qE84GBRb5pmRj48NrQI3o45zgeLk-lUrzzIz1GhP-CpeXAImDZ5vyeEuVrTzSggtnF9J3rb-gYYcXMK2HRLrp8nCFYnYqcXI2wczJ5ugQRQOrvH4XPS8rfzObyKiJQfZF_-BSGwHXHkBjSzeDrKWz7LfVRrYb4-CP2Azc/s1024/177375646.jpg

លើសពីនេះភ្ញៀវទេសចរក៏អាចធ្វើដំណើរចេញពីរាជធានីភ្នំពេញ ហើយអាចបន្តទៅទស្សនានៅតាមតំបន់បេតិភណ្ឌរបស់អង្គការយូណេស្កូ មានដូចជាប្រាសាទអង្គរវត្តនិងរមណីយដ្ឋានអង្គរទាំងមូលដែលស្ថិតនៅខេត្តសៀមរាប តំបន់ប្រាសាទព្រះវិហារនៅខេត្តព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅខេត្តកំពង់ធំ ឬក៏អាចទៅទស្សនានៅតំបន់ឆ្នេរសមុទ្រកម្ពុជាដែលលាតសន្ធឹងនៅតាមខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុង។ កម្ពុជាក៏មានភាពសម្បូរបែបផងដែរជាមួយនឹងតំបន់អេកូទេសចរណ៍នៅភាគឦសានប្រទេស នៅខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តមួយចំនួនទៀត ឬក៏ទៅទស្សនាសត្វផ្សោតដែលជាសត្វកម្រជិតផុតពូជនៅតាមដងទន្លេមេគង្គនៃខេត្តក្រចេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJX4ELej9RZi0HcOYz6PWeIlbkRWq3M6FTPTX8u-xEf48pHJT_eAvYswt1FtznKvUnbe6UQOOMEw1-4aSjDVGHKh9cAEtao3o5uyPSnybcOhdJ4xL9iAGj01qzVvTlBL7uV01MbPDR3d583s2zVs9j3wsyn-gk4RBwPHMF4hIc1ceJYPHMqXkccm1c6NA/s1024/529234280.jpg

ជម្រើសពិសេសផ្សេងទៀត គឺការទៅទស្សនាតំបន់បេតិកភណ្ឌសម័យអាណានិគមនៅខេត្តបាត់ដំបង ខេត្តកំពត និងខេត្តក្រចេះជាដើម។ ទន្ទឹមនឹងនេះភ្ញៀវទេសចរក៏អាចទៅទស្សនាទេសភាពបឹងទន្លេសាបដែលជាបឹងដ៏ធំជាងគេមួយនៅអាស៊ី ក្នុងនោះមានច្រកទៅទស្សនាតាមផ្លូវទឹកជាច្រើនកន្លែងនៅខេត្តសៀមរាប ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំជាដើម។ បន្ថែមពីនេះនៅមានម្ហូបអាហារ ទស្សនីយភាពសិល្បៈ ជីវភាពរស់នៅរបស់ប្រជាជន ឈ្វេងយល់អំពីវប្បធម៌-អរិយធម៌ដ៏ចំណាស់មួយនៅអាស៊ី និងមានផលិតផលទេសចរណ៍ជាច្រើនទៀតដែលភ្ញៀវទេសចរអាចរីករាយក្នុងការស្នាក់នៅ និងទស្សនាកម្សាន្តជាមួយនឹងការចំណាយសមរម្យបំផុត៕https://cdn.britannica.com/56/122156-050-F5B469C8/overview-complex-Angkor-Wat-Cambodia.jpg

គន្លឹះងាយៗ ៦ យ៉ាងដើម្បីកម្ចាត់ជ័រខ្នុរកុំឱ្យស្អិតជាប់ដៃ

0

ខ្នុរគឺជាផ្លែឈើមួយប្រភេទដែលមនុស្សជាច្រើនចូលចិត្តញ៉ាំនៅក្នុងរដូវក្តៅ ប៉ុន្តែវាក៏គួរឱ្យរំខានផងដែរ ដោយសារតែជ័រខ្នុររបស់វាស្អិតខ្លាំង ហើយពិបាកក្នុងការសម្អាត។ យោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភ ខ្នុរមានរសជាតិផ្អែម លក្ខណៈសម្បត្តិក្តៅ និងមានប្រសិទ្ធភាពជួយសួត និងបំបាត់កំដៅអវិជ្ជមាន។ លើសពីនេះផ្លែខ្នុរទុំជួយបន្ថែមវីតាមីន A, C, ស័ង្កសី, កាល់ស្យូម និងជាតិដែក ដើម្បីជួយបង្កើនភាពធន់ និងកាត់បន្ថយភាពជ្រីវជ្រួញ។ ទោះជាយ៉ាងណាក៏ដោយ ការញ៉ាំផ្លែខ្នុរគឺមានការរំខានដោយសារតែសាច់ខ្នុរមានជាតិជ័រច្រើន ដែលធ្វើឱ្យដៃរបស់យើងស្អិតខ្លាំងបង្កឱ្យមានការលំបាកក្នុងការសម្អាត។ ដូច្នេះអត្ថបទនេះនឹងប្រាប់លោកអ្នកពីគន្លឹះងាយៗមួយចំនួនដើម្បីកម្ចាត់ជ័រខ្នុរកុំឱ្យស្អិតជាប់ដៃ៖Jackfruit គឺជាផ្លែឈើដែលចូលចិត្តនៅក្នុងរដូវក្តៅ។ រូបថត៖ Bui Thuy

១.ការប្រើប្រាស់ប្រេងឆា៖ ការលាបប្រេងឆាបន្តិចលើដៃ ឬកាំបិតមុនពេលកាត់ ឬបំបែកផ្លែខ្នុរទុំ គឺជាវិធីសាស្រ្តមួយដែលមនុស្សជាច្រើនបានអនុវត្តនាពេលនេះ ហើយបន្ទាប់ពីកាត់រួចយើងយកផ្លែឈើទៅលាងទឹកចេញជាការស្រេច។ ប្រេងឆាគឺជាសារធាតុរំលាយដែលមិនមានប៉ូល ដូច្នេះពួកវាអាចរំលាយជ័រខ្នុរបានយ៉ាងងាយស្រួល។អាមេរិក នឹងផលិតប្រេងសាំងពីប្រេងឆា ខ្លាញ់ ប្រេងសណ្ដែកសៀង ដើម្បីកាត់បន្ថយការបំពុលបរិស្ថាន - CNC News

២.ប្រើក្រូចឆ្មា ឬទឹកខ្មេះ៖ គន្លឹះសាមញ្ញមួយទៀត ដើម្បីយកខ្នុរចេញពីដៃ និងកាំបិត គឺប្រើក្រូចឆ្មា ឬទឹកខ្មេះ។ អាស៊ីត ដែលមាននៅក្នុងក្រូចឆ្មា និងទឹកខ្មេះ មិនត្រឹមតែជួយកម្ចាត់ខ្នុរប៉ុណ្ណោះទេ ថែមទាំងមានក្លិនក្រអូប ធ្វើឱ្យស្បែកដៃទន់ និងល្អសម្រាប់អ្នកដែលមានស្បែកងាយប្រតិកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisR0feB0sz4V3aBIU8Uz9Sxy5IiG0wkCnwBEzIKwaFqOPlIj-eOdjhXlRaPKnlg9GpIr28qT8rU4GpTkCZKZEw_-2LaiDy7qpsdIoOsxnQYbFwuT-j2rRrI26eaGZBNtlsGQmV1XrO71dW5gKqXwviNun3L9TW2NPNnz-mgXZSE2jEjue__QQltePgI8I/s620/photo_2024-04-27_14-13-33.jpg

៣.កំដៅកាំបិតលើភ្លើង៖ វិធីមួយទៀតដើម្បីដោះស្រាយជ័រខ្នុរក្រាស់នៅលើកាំបិត គឺយកវាទៅកំដៅលើភ្លើងរហូតដល់ជ័ររលាយ បន្ទាប់មកយកក្រដាស់ជូតមាត់ចេញ ហើយលាងវាម្តងទៀតជាការស្រេច។ប្រេង ចម្អិន អាហារ kerosene ជួយ យក jackfruit resin ចេញ ដោយ សាមញ្ញ ។ រូបថត៖ Bui Thuy

៤.ជ្រលក់កាំបិតក្នុងទឹកពេលកាប់ខ្នុរ៖ ទុកចានទឹកស្អាតក្បែរពេលកាប់ខ្នុរ រាល់ពេលដែលអ្នកកាប់ ត្រូវបន្ថែមទឹកជាមុនសិន ដើម្បីកុំឱ្យជ័រជាប់ដៃនិងកាំបិត។https://www.confectionerynews.com/var/wrbm_gb_food_pharma/storage/images/_aliases/wrbm_large/1/0/6/2/7242601-1-eng-GB/Jackfruit-seeds-create-chocolate-aroma-say-researchers.jpg

៥.ការប្រើប្រាស់អង្ករ៖ តាមបទពិសោធន៍មនុស្សទូទៅ ពេលដែលខ្នុរជាប់នឹងដៃ ឬកាំបិត អ្នកគ្រាន់តែដាក់ដៃនិងកាំបិតក្នុងធុងអង្ករ ហើយជូតនោះកន្ទក់ដែលជាប់នឹងដៃធ្វើឱ្យជ័រខ្នុរបាត់បង់រួចលាងដៃនិងកាំបិតជាមួយទឹកម្តងទៀតជាការស្រេច។រ៉ាយ ប្រេន ជួយ ប៉េស ចេកប្រូត ឲ្យ មាន ប្រសិទ្ធិ ភាព ឡើង វិញ ។ រូបថត៖ Bui Thuy
៦.ការប្រើប្រាស់ផេះក្នុងផ្ទះបាយ៖ ការយកដៃរបស់អ្នក ឬកាំបិតដាក់ចូលទៅក្នុងផេះផ្ទះបាយក៏បណ្តាលឱ្យជ័រខ្នុរបាត់បង់ភាពស្អិតរបស់វាផងដែរ។ សព្វថ្ងៃនៅជនបទ ស្ត្រីនៅតែប្រើវិធីនេះ ប្រសិនបើផ្ទះនៅតែចម្អិនដោយចង្ក្រានឈើ ឬចង្ក្រានចំបើង។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងតំបន់ទីក្រុងវិធីសាស្ត្រនេះពិបាកក្នុងការអនុវត្តព្រោះផេះផ្ទះបាយមិនសូវមានទេ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUdfdJK4sI45JGEvKdAHD1Zs4g_Iogv-OPtLspezCDOWMrCdL5A7Ztkp-yHuP4d2gC0d6Ia0zrWz_4EblTTA2863MXf094KJ06GOT6_qVVT515S318s39Jfn77S3xJglkMmMgPwv5qlhJkDMxGEa84XfplHxtREQfLHTNZ8GnHwjdrMzGSTd5ogQCVxU4/s1200/photo_2024-04-27_14-13-20.jpg

ភេសជ្ជៈថ្មី «តែទឹកដោះគោស្លឹកខ្ទឹម» ទទួលបានការអារម្មណ៍ខ្លាំងពីជនជាតិចិន

0

ប្រទេសចិន ៖ ភេសជ្ជៈថ្មី និងប្លែក គឺ «តែទឹកដោះគោស្លឹកខ្ទឹម» កំពុងតែល្បីល្បាញក្នុងបណ្តាញសង្គមប្រទេសចិននាពេលបច្ចុប្បន្ន ដោយសារការបង្កើតភេសជ្ជៈនេះឡើង គឺដើម្បីផ្គាប់ចិត្តអ្នកចូលចិត្តបរិភោគបន្លែច្រើនៗ ។ ប៉ុន្តែមនុស្សខ្លះទៀតបែរជានិយាយថា ហេតុអ្វីមានភេសជ្ជៈប្លែកៗបែបនេះ?

កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា វាបានល្បីល្បាញភ្លាមៗនៅប្រទេសចិន ក្រោយពេលបញ្ជី Instagram មួយឈ្មោះ «jintianchinatan» ដែលជាបញ្ជីបង្ហោះពីម្ហូបអាហារ និងភេសជ្ជៈនៅប្រទេសចិន បានបង្ហោះភេសជ្ជៈទឹកដោះគោ ប៉ុន្តែដឹកស្លឹកខ្ទឹម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIEZBMo1rBrrClW5dgL3ky5rqKvS_3mOX1xVrE0YBcDoXvFhgJIdawID35SWwPnsKrQkyxTCQUMxqoQVxgMP9Klw2L7bbyMzlWGNCQednLcerzJT0kcecTCsFxjveZKvanHJ_qUl7S9q9y_BAzIzMBPTtvedBtC99y_rhVDNoeCN8biJvr88VhlVM1HcU/s800/photo_2024-04-27_14-38-59%20(2).jpg

ក្នុងវីដេអូនេះបានបង្ហាញឱ្យឃើញពីភេសជ្ជៈថ្មី «តែទឹកដោះគោស្លឹកខ្ទឹម» ព្រមទាំងវិធីធ្វើងាយៗ ដោយការហាន់ស្លឹមខ្ទឹមជាកង់តូចៗ និងយកវាមកដាក់ក្នុងកែវរហូតជិតពេញកែវ ។ បន្ទាប់មក ចាក់តែទឹកដោះគោចូលក្នុងកែវ និងពុំចាំបាច់ដាក់ទឹកកកទេ ហើយក្នុងវីដេអូនេះថែមទាំងបានបង្ហាញពីការផឹកតែទឹកដោះគោស្លឹកខ្ទឹមទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgENJhcnIXGWVuR-NzC6-3FOJQ-0p1Oq_NwdtC7DN8AHk3j8GzGcRMRCo4qSzF4HJ55psN1ICfVDsEnjUECVZv5fJ5dXRHpvwG7tNee_Y5s8MjnSWhfOPE-UkNcQodSjfDnx7lpxWZN5v3UG1e497deOomSigFaqV1f11NLvMruxtAJ21ElMZp8gRul98M/s800/photo_2024-04-27_14-38-59%20(3).jpg

ក្រោយពីវីដេអូនេះនបង្ហោះក្នុង Instagram នៅប្រទេសចិន បានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ហើយមានចំនួនអ្នកចូលទស្សនារហូតដល់១១លានលើក ។ វាបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើននាក់បញ្ចេញមតិផ្សេងៗគ្នាថា ៖ កុំភ្លេចដាក់ខ្ទឹមសផង, តើអ្នកណារកនឹកបង្កើតភេសជ្ជៈថ្មីនេះ, ខ្ញុំចូលចិត្តស្លឹកខ្ទឹម តែបើយកវាមកដាក់ក្នុងតែទឹកដោះគោ គឺផឹកពុំកើតទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_O-liMaELCnzbPZn-dbewUuAG1kz5iPCtdOibMibqK2LTcdVl81cAVxnpNk6DSlT_bA8g4XCYq3w2jionDjQWA7cScTApvdBwb49pxMd8cZVf8QxYlw_mrV_xs0H4KoM00L4IQMrG_tuPDbJgx6ohBG_D8CesVsn50pGljYnV0ZaDD5cm6zZiL0bF4VU/s800/photo_2024-04-27_14-38-59.jpg

ទោះយ៉ាងណា មានអ្នកលេងបណ្តាញសង្គមជាច្រើននាក់ចង់សាកល្បងផឹកភេសជ្ជៈថ្មីនេះ ដើម្បីចង់ដឹងថា វាមានរសជាតិបែបណា និងឆ្ងាញ់ឬអត់ ។ រីឯអ្នកលេងបណ្តាញសង្គមខ្លះទៀតនិយាយថា ពុំចាំបាច់ធ្វើដំណើរទៅឆ្ងាយដល់ប្រទេសចិនទេ គឺអាចធ្វើភេសជ្ជៈនេះផឹកដោយខ្លួនឯងនៅផ្ទះ ពីព្រោះវិធីធ្វើមិនពិបាក ៕

អង្គការ NASA ត្រៀមដំឡើងបណ្តាញអ៊ីនធើរណេត 4G នៅលើឋានព្រះច័ន្ទ

0

សារព័ត៌មានបរទេសបានរាយការណ៍កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ថា អង្គការ NASA បានសហការជាមួយក្រុមហ៊ុន Nokia ត្រៀមបញ្ជូនបណ្តាញអ៊ីនធើរណេត 4G ទៅដំឡើងលើឋានព្រះច័ន្ទ ដើម្បីឱ្យអាកាសយានិកអាចលេងអ៊ីនធើរណេតទាក់ទងមកកាន់ផែនដី និងងាយស្រួលបញ្ជូនទិន្នន័យវិទ្យាសាស្ត្រ បើទោះជាពួកគេស្ថិតនៅក្រៅផែនដីក៏ដោយ ។

បច្ចុប្បន្ន អ៊ីនធើរណេតបានក្លាយជាឧបករណ៍មួយដ៏សំខាន់សម្រាប់មនុស្សនៅជុំវិញពិភពលោក ស្វែងរកចំណេះដឹង និងការកម្សាន្តផ្សេងៗតាមតម្រូវការ ។ ប៉ុន្តែបើនៅថ្ងៃណាមួយក្នុងអនាគតឆាប់ៗនេះ ឬថ្ងៃដែលមនុស្សត្រូវផ្លាស់ទីលំនៅទៅរស់នៅលើឋានព្រះច័ន្ទ តើយើងនឹងអាចលេងអ៊ីនធើរណេតបានទៀតទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEZy2qIK3WduM37lzdEK7x32_1LrNLNP0anse-KEvqr47tZHzIYVpsNZzCQ1L5U9wHro9E6fDYaOQs0dM6nPxLjTZcXTiMB-BqvUK6_sTGc5WbkkWgwNdD1SltB1hvWRgR8qtinV-p6vbtLz_xkkjj-Zgm7Wt8oq9tfuRsBk8rk22AJ9LQTPXcKUWX8us/s976/_114998085_how.jpg

ការលេងអ៊ីនធើរណេតបាន បើទោះជាយើងរស់នៅភពផ្សេងក្រៅពីលើផែនដី មិនមែនជារឿងថ្ងៃអនាគតទៀតទេ ពីព្រោះបច្ចុប្បន្ន អង្គការ NASA និង Nokia ជាក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាន និងឧបករណ៍អេឡិចត្រូនិករបស់ប្រទេសហ្វាំងឡង់ បានសហការគ្នាដំឡើងអ៊ីនធើរណេតនៅលើឋានព្រះច័ន្ទ ។ គម្រោងនេះមានគោលបំណងសម្រាប់រយៈពេលវែង ដើម្បីជួយដល់ការរស់នៅរបស់មនុស្សនៅភពផ្សេងទៀតក្រៅពីផែនដី ។

រ៉ុក្កែត SpaceX មានគម្រោងធ្វើដំណើរនៅឆ្នាំ២០២៤នេះ ប៉ុន្តែពុំទាន់បញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ គ្រោងដឹកជញ្ជូនបណ្តាញអ៊ីនធើរណេត 4G ធម្មតាទៅកាន់ឋានព្រះច័ន្ទ ។ បន្ទាប់មក នឹងដំឡើងប្រព័ន្ធអ៊ីនធើរណេតនៅប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ព្រមទាំងសាកល្បងគ្រប់គ្រងការបញ្ជាពីផែនដីក្នុងចម្ងាយឆ្ងាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrNTmB_82s_us0xmkgylIipx8raNc6hUW1F4PD4LjbUOevAZZqwSTqnlinPkbJF_5lF3fk0CiBKRlZEQWt0JnpvL6Fjx0bxYT1xutva866gNSls8ql2Xe3GYn4yY-wSxMmONk5h3gsUyFhK_JfFi5ooHDhR-KCdLywjk4Yp2YrkiRZ9RPgl75i4PqBOp4/s800/fce3b721c47040b092112e77dbd2646c.jpeg

Walt Engelund នាយករងផ្នែកបច្ចេកវិទ្យាអវកាសរបស់អង្គការ NASA និយាយថា ៖ «បញ្ហាប្រឈមដំបូងក្នុងការដំឡើង និងប្រើប្រាស់បណ្តាញអ៊ីនធើរណេត គឺការមានឧបករណ៍ Cellular ដែលតម្រូវឱ្យវាស្របនឹងការកំណត់ ដូចជា ៖ ទំហំ, ទម្ងន់ និងថាមពលសមស្រប រហូតដល់ការប្រើប្រាស់ដោយពុំចាំបាច់ត្រូវការជាងបច្ចេកទេស ។ រីឯបរិយាកាសលើឋានព្រះច័ន្ទបានធ្វើឱ្យមានបញ្ហាប្រឈមជាច្រើនទៀត ដូចជា ៖ លក្ខខណ្ឌសីតុណ្ហភាព និងវិទ្យុសកម្មខ្លាំង» ។

បណ្តាញអ៊ីនធើរណេត 4G ដែលនឹងត្រូវយកទៅដំឡើងនៅឋានព្រះច័ន្ទនេះ បានបង្កើតឡើងដោយ Bell Labs របស់ក្រុមហ៊ុន Nokia ដែលប្រើប្រាស់ឧបករណ៍ងាយស្រួលស្វែងរក ។ បន្ទាប់មក គេនឹងបញ្ជូនវាទៅកាន់យានអវកាសដែលផលិតដោយក្រុមហ៊ុន Intuitive Machines របស់អាមេរិក ។ ការតភ្ជាប់ប្រព័ន្ធទំនាក់ទំនងតាមអ៊ីនធើរណេតជាបញ្ហាដ៏សំខាន់សម្រាប់គម្រោង Artemis របស់អង្គការ NASA ខណៈអង្គការនេះមានគោលដៅបញ្ជូនអាកាសយានិកទៅឋានព្រះច័ន្ទក្នុងទសវត្សរ៍នេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYi0mmwpsBhblADpbJ6OPP1zi73hdazPWm9nmoXco9SNV85ILY4aK2K54rN7YCm8LvXPw-9DPbh1r7L1Xwz9uM_UIKqmeru0ALnT6sTmDJA-AYH9OkpdJokb4NZcuGtd3LCgA5TD1ZJMvE-CpICyOnKmcpr_jattzoNTuc9GEMim5q_R7jOotMLofFAhE/s1110/photo_2024-04-27_13-55-52%20(2).jpg

Walt Engelund នាយករងផ្នែកបច្ចេកវិទ្យាអវកាសរបស់អង្គការ NASA ប្រាប់ថា អាកាសយានិកបានជជែកគ្នាតាមវិទ្យុ ប៉ុន្តែអង្គការ NASA ចង់ឱ្យការទំនាក់ទំនងនៅឋានព្រះច័ន្ទអាចទំនាក់ទំនងគ្នាជាវីដេអូ និងជ្រាបពីទិន្នន័យវិទ្យាសាស្ត្របានលម្អិត ជាពិសេសបំផុត ពេលការបំពេញភារកិច្ចរបស់ Artemis ជួបបញ្ហាប្រឈមខ្លាំង ។ Walt Engelund និយាយថា ៖ «សមត្ថភាពក្នុងការទំនាក់ទំនងនៅលើឋានព្រះច័ន្ទ គឺជាបញ្ហាសំខាន់សម្រាប់ Artemis ដូចគ្នានឹងភារកិច្ចផ្សេងទៀតដែរ ដូចជា ៖ ថាមពល, ទឹកផឹក និងខ្យល់ដកដង្ហើម» ។

នាយករងផ្នែកបច្ចេកវិទ្យាអវកាសរបស់អង្គការ NASA រូបនេះបន្តថា ៖ «នៅទីបំផុត ការព្យាយាមនេះនឹងអាចតភ្ជាប់ទំនាក់ទំនងលើឋានព្រះច័ន្ទ ដែលធ្វើឱ្យអ្នកស្រាវជ្រាវរបស់យើងអាចបញ្ជូនទិន្នន័យវិទ្យាសាស្ត្រមកកាន់ផែនដី ដើម្បីពិភាក្សាជាមួយផ្នែកគ្រប់គ្រងបេសកកម្មទៅឋានព្រះច័ន្ទ ។ ក្រៅពីនេះ អាកាសយានិកក៏អាចជជែកជាមួយក្រុមគ្រួសារពួកគេផងដែរ ដូចគ្នានឹងពួកគេកំពុងស្ថិតនៅលើផែនដី ឬកាន់ទូរស័ព្ទដៃដើរតាមផ្លូវ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMe0g4Xvjv9m9qZ3zJ-_p6Wv0V8Iqpu_pNGnfbNvoCgQ5AiSFbpg88um_4-x1pmQMGtugZBRsmrFoJ9N8LYzUdaA7UqZcEIUrWCZp2x-z1k0_zpu1kSYFEB8aE1Z7EdyUi-XqBmd4Zh3ktwh4i4T1zaxZLiRZ6YchzhTTs1M0lWCiygIGP6hmuSWrQFUw/s1110/photo_2024-04-27_13-55-52.jpg

បើគម្រោងនេះទទួលបានជោគជ័យ គេនឹងអាចដំឡើងអ៊ីនធើរណេតនៅក្រៅផែនដី និងអាចទាក់ទងគ្នាមិនខុសពីអ៊ីនធើរណេតនៅលើផែនដី ហើយឧបករណ៍អេឡិចត្រូនិកបុគ្គលមនឹងអាចតភ្ជាប់ជាមួយបណ្តាញនេះផងដែរ ។ ដូច្នេះ វានឹងធ្វើឱ្យអាកាសយានិកអាចប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន, App ផ្សេងៗ និងកម្មវីធីទាំងអស់មិនខុសគ្នាពីអ្នករស់នៅលើផែនដីទេ ៕

ហាមបើកទ្វារបន្ទប់សម្រាកនៅពេលយប់ បើមិនចង់ជួបបញ្ហាទាំងនេះ

0

ការសម្រាកក្នុងបន្ទប់ពេលយប់ ហាមដាច់ខាតបើកទ្វារបន្ទប់ចោល ពីព្រោះវាមិនត្រឹមតែពាក់ព័ន្ធនឹងរឿងហ៊ុយស៊ុយប៉ុណ្ណោះទេ ប៉ុន្តែវាបានជួយសន្សំសំចៃប្រាក់ និងបង្កើនឱកាសរស់រានមានជីវិត ព្រមទាំងចៀសផុតពីគ្រោះថ្នាក់ផ្សេងៗផងដែរ ។ ការបិទទ្វារបន្ទប់សម្រាកពេលយប់នឹងអាចជួយជីវិតយើងបាន ហើយអ្នកជំនាញណែនាំថា កុំបើកទ្វារបន្ទប់ពេលយប់ជាដាច់ខាត បើទោះជាមនុស្សភាគច្រើនជឿថា ការបើកទ្វារបន្ទប់ពេលយប់អាចជួយឱ្យខ្យល់ចេញ-ចូលគ្រប់គ្រាន់ និងអាចគ្រប់គ្រងស្ថានការណ៍ខាងក្រៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz0WZMX4aEoh4dYDm77bfS_jjvRmMTR36BSOcwLewxQlhC1j9i50rPt9mvcxa8v3BaaRmGq8Rzfvf7T9LZcIMH_CjceuspIH-uGVw-T4bbMmcbdRq23naxKKMQp24rj96SmAwFSrNGT1tFS9TxuAw-Y7w3kzuatXEb51BQ2TKmKpSeWzTSmM7kMCZIfkg/s750/Person-sleeping-in-a-bed-with-door-open.jpg

ប៉ុន្តែអ្នកជំនាញបានពិសោធន៍រួចហើយថា ការបើកទ្វារបន្ទប់សម្រាកនៅពេលយប់គ្មានសុវត្ថិភាពទេ និងអាចធ្វើឱ្យយើងមានគ្រោះថ្នាក់ដែលពិបាកការពារខ្លួនទៀតផង ។ អ្នកជំនាញបានលើកឡើងពីហេតុផលជាច្រើនជុំវិញការលើកឡើងថា ហេតុអ្វីគួរតែបិទទ្វារបន្ទប់សម្រាកពេលយប់ ដូចខាងក្រោមនេះ ៖

១-ចៀសផុតពីគ្រោះថ្នាក់ពេលមានចោរចូលក្នុងផ្ទះ ៖ ការចាក់សោរទ្វារបន្ទប់ពីខាងក្នុង វាអាចជួយយើង និងមនុស្សជាទីស្រឡាញ់ចៀសផុតពីគ្រោះថ្នាក់ផ្សេងៗ ករណីមានចោរប្លន់សម្រុកចូលក្នុងផ្ទះរបស់យើង ។ វិធីនេះនឹងធ្វើឱ្យយើងមានពេលវេលាទូរស័ព្ទប្តឹងប៉ូលិសពេលមានហេតុការណ៍អាក្រក់កើតឡើង ឬបានឮសំឡេងប្លែកៗក្នុងផ្ទះ ហើយយើងនឹងអាចសម្ងំនៅក្នុងបន្ទប់នេះយ៉ាងមានសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbQ6Ql3M0oVLiZRYYWAXok7VRnADM1IIjpKQsSu7g8FDnrAYBBfo7iebR76z88EbKb9MfEKMU2p0F-hdOCLEn4l0HKgpSLJf9kDqPwOYrMI4i5ZBKtuIe9JmuMzZZAlVTI5k3f4DKXaxnAQfUqL7sjJTsiW5ccBKFbUiFdew6S16RRnZ6rY-KZP_RYqDs/s514/1_ld-tFO7yn2UVmtyarpDT5Q.jpg

២-កាត់បន្ថយសំឡេងរំខានផ្សេងៗពីខាងក្រៅ និងធ្វើឱ្យសម្រាកលក់ស្រួល ៖ ការបិទទ្វារបន្ទប់សម្រាក មិនត្រឹមតែធ្វើឱ្យយើងមានកន្លែងផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែវាបានជួយកាត់បន្ថយសំឡេងរំខានផ្សេងៗពីខាងក្រៅផងដែរ បើយើងរស់នៅតំបន់ទីប្រជុំជន ឬនៅជិតផ្លូវធំ ។ លើសពីនេះ ការបិទទ្វារបន្ទប់នឹងជួយឱ្យយើងស្ងប់ស្ងាត់គេងលក់ស្រួល ឬមិនភ្លាក់ភ្លាមៗដោយសារសំឡេងស៊ីផ្លេរថយន្ត ឬសំឡេងរំខានផ្សេងៗក្នុងផ្ទះ ពេលសមាជិកគ្រួសារណាម្នាក់ភ្ញាក់ ឬធ្វើអ្វីមួយពេលយប់ ។

៣-មានឱកាសនៅរស់រានមានជីវិតពីភ្លើងឆេះ ៖ ករណីមានភ្លើងឆេះផ្ទះករណីយើងកំពុងសម្រាកលក់ ការបិទទ្វារបន្ទប់នឹងធ្វើឱ្យយើងមានពេលវេលារកផ្លូវគេចចេញពីគ្រោះថ្នាក់បាន ។ ក្រៅពីនេះ ការបិទទ្វារបន្ទប់សម្រាកអាចជួយរក្សាសីតុណ្ហភាពក្នុងបន្ទប់ឱ្យទាបជាងបរិវេណខាងក្រៅ ព្រមទាំងការពារផ្សែងភ្លើងបានខ្លះ ។ ដូច្នេះ អ្នកសម្រាកលក់ក្នុងបន្ទប់នឹងពុំស្រូបផ្សែងខ្លាំងរហូតដល់ស្លាប់ទេ បើយើងបានបិទទ្វារបន្ទប់ ។https://cdn.openart.ai/stable_diffusion/1d3ea30974142d7dc7f6ea30c62a2ccc6c87e215_2000x2000.webp

ករណីការបើកទ្វារបន្ទប់សម្រាកពេលយប់ វាធ្វើឱ្យផ្សែងភ្លើងចូលក្នុងបន្ទប់យ៉ាងឆាប់រហ័ស, សាយភាយពាសពេញបរិវេណផ្ទះ ព្រមទាំងធ្វើឱ្យសីតុណ្ហភាពកើនឡើងខ្ពស់ ។ ហេតុនេះ បើទោះជាយើងសម្រាកលក់ក្តី ប៉ុន្តែយើងបានស្រូបផ្សែងចូលក្នុងខ្លួនបាត់ទៅហើយ ទម្រាំភ្ញាក់ដឹងខ្លួនថា មានភ្លើងឆេះផ្ទះ ។

វាជាមូលហេតុដែលអ្នកជំនាញណែនាំឱ្យបិទទ្វារបន្ទប់សម្រាកពេលយប់ដើម្បីឱ្យយើងមានជីវិតរស់ និងចៀសផុតពីគ្រោះថ្នាក់ផ្សេងៗក្នុងករណីមានភ្លើងឆេះផ្ទះ ។ ក្រៅពីនេះ ទ្វារបន្ទប់អាចជួយការពារផ្សែងភ្លើង និងកំដៅពីបរិវេណខាងក្រៅបានមួយកម្រិត ។

៤-ជួយរក្សាសីតុណ្ហភាពសមស្រប និងសន្សំសំចៃអគ្គិសនី ៖ បើតាមអ្នកជំនាញផ្នែកសរសៃប្រាសាទ និងគ្រូពេទ្យភាគច្រើននិយាយថា សីតុណ្ហភាពក្នុងបន្ទប់សម្រាក គឺស្មើប្រមាណ១៨.៣អង្សារសេ ហើយបើក្នុងបន្ទប់នោះដាក់ម៉ាស៊ីនត្រជាក់ ការបិទទ្វារបន្ទប់ពេលយើងសម្រាកលក់ពេលយប់ គឺជាវិធីជួយសន្សំសំចៃអគ្គិសនីបានមួយកម្រិត ។https://ynet-pic1.yit.co.il/cdn-cgi/image/format=auto/picserver5/crop_images/2023/07/30/Bkgq11YXjh/Bkgq11YXjh_0_0_1000_667_0_x-large.jpg

៥-ការបិទទ្វារបន្ទប់អាចជួយរក្សាថាមពលវិជ្ជមាននៅខាងក្នុង ៖ បើតាមជំនឿហុងស៊ុយ ការបិទទ្វារបន្ទប់អាចជួយរក្សាថាមពលវិជ្ជមាននៅខាងក្នុង ហើយចំណុចមួយក្នុងក្បួនហុងស៊ុយបញ្ជាក់ថា ការមិនសម្រាកក្នុងបន្ទប់បើកទ្វារ នឹងអាចកម្ចាត់ថាមពលអាក្រក់កុំឱ្យចូលក្នុងបន្ទប់ ។ ក្រៅពីនេះ ការបិទទ្វារបន្ទប់នឹងធ្វើឱ្យយើងមានសុវត្ថិភាព, កាន់តែស្ងប់ស្ងាត់, សម្រាកលក់ស្រួលជាងមុន និងមានសុខភាពរឹងមាំ ៕

មកដឹងពីទំនៀមទម្លាប់ និងរឿងរ៉ាវប្លែកៗរបស់ប្រទេសឥណ្ឌា ដែលប្រទេសជាច្រើនមិនមានដូច

0

ប្រទេសឥណ្ឌា គឺជាប្រទេសដែលគួរឱ្យចាប់អារម្មណ៍បំផុតនៅក្នុងពិភពលោក ដោយសារទំនៀមទម្លាប់ របៀបរស់នៅ ការគោរពសាសនា និងប្រពៃណីវប្បធម៌ប្លែកៗខុសពីគេ ដែលប្រទេសជាច្រើនមិនមានដូច។ ទោះបីជាបច្ចុប្បន្នប្រទេសនេះមានបច្ចេកវិទ្យាទំនើបៗប៉ុណ្ណាក៏ដោយ ក៏ពួកគេនៅតែជឿលើជំនឿប្លែកៗរបស់ពួកគេ។ ដូច្នេះអត្ថបទនេះនឹងនាំលោកអ្នកមកដឹងពីទំនៀមទម្លាប់ និងរឿងរ៉ាវប្លែកៗរបស់ប្រទេសឥណ្ឌា ដែលប្រទេសជាច្រើនមិនមានដូច៖

១.ទំនៀមទម្លាប់បំពាក់ចិញ្ចៀនអាពាហ៍ពិពាហ៍នៅលើម្រាមជើង៖ នៅតំបន់ Tamil Nadu ចិញ្ចៀនអាពាហ៍ពិពាហ៍ត្រូវបានពាក់នៅលើម្រាមជើង ដោយតម្រូវឱ្យកូនកម្លោះបំពាក់ចិញ្ចៀនប្រាក់ ២ ទៅលើម្រាមជើងរបស់កូនក្រមុំ ដែលការធ្វើបែបនេះតំណាងឱ្យសុខភាពល្អ និងការពពោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaKylJrOWW-uoqIpxPh9dt1IdvFBXfmy26CqdcjZU6hl97zCBH0CAT5NpW1H16r952oAWqVV9YLGtWJItMzkJCrzZxof92Vbtxd5f1NEH-IglKihlyYa4_TOAv35xBoKTD-ndF0eJJ0k3IRf7oJlWP9xt1hBbMcfIMrC4mytmmf_5_5cL36C_6UaT3nzY/s1280/photo_2024-04-27_13-04-31.jpg

២.ទំនៀមទម្លាប់នៃការគោរពព្រះចំនួន ៣៣០ លាន៖ នៅប្រទេសឥណ្ឌាប្រជាជន ៨០% ជឿលើសាសនាហិណ្ឌូ ដោយហិណ្ឌូសាសនានេះមានព្រះរហូតដល់ ៣៣០ លានព្រះនិងអាទិទេព ប៉ុន្តែអាទិទេពខ្លះមិនត្រូវបានស្គាល់ឈ្មោះឡើយ។ ព្រះដែលប្រជាជនឥណ្ឌាគោរពបំផុតគឺព្រះត្រៃសរណៈគមន៍នៃសាសនាហិណ្ឌូមាន ព្រះវិស្ណុ ព្រះសិវៈ និងព្រះព្រហ្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKDrHKijKsBEqkiZbnEJXTepgxoHyoiYLubceHWKk_hsv3iR2un5gtQlNNdn35FU-RF2pcfYPYZiQrdBt46Upb7jmU25hbrgypwMyhCm2lSRzPfi8TyB-mgCzUkzAFbjZoYlJJagWHbCtvcrhYH3mKHdqboQQuBfWylTKIInjNvjitKSiXmwcTIu2iEJM/s1170/lord-shiva.jpg

៣.ទំនៀមទម្លាប់ដេកឱ្យសត្វគោជាន់៖ សត្វគោនៅប្រទេសឥណ្ឌា ត្រូវបានគេចាត់ទុកជាសត្វដ៏ពិសិដ្ឋ ហើយដូច្នេះអ្នកគោរពជំនឿនោះ ជឿជាក់ថា ការដែលត្រូវបានគោជាន់ពីលើពួកគេ វានឹងធ្វើឱ្យពួកគេមានលាភសំណាងល្អ និងនាំមកនូវភាពរុងរឿងដល់ភូមិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0Mmcpgxa_uHIrm8kwGyUCxwfU-AxiN-dzOzX6fmdI6bLjHuQWZQEJZ-J82k_y4ete7Cqfg2cYF1V5LAIe0OLdFVpWWpfGyERD_AnuzvRx-nXcOENA_9k7Z3DL9tLibQhRsc9qASfofJywB9DPxBsgGytaM2A18w0F15AXiB1pSudiCjLC2Er8DFjR43k/s650/photo_2024-04-27_13-06-04.jpg

៤.ទំនៀមទម្លាប់គប់អាចម៍គោ យកសិរីសួស្តី៖ Gorehabba គឺជាពិធីបុណ្យឬពិធីសាសនានៅប្រទេសឥណ្ឌានៃការគប់លាមកគោ ឬប៉ាតលាមកគោដាក់គ្នា។ ពិធីបុណ្យនេះត្រូវបានប្រារព្ធមួយថ្ងៃបន្ទាប់ពី Balipadyami នៃពិធីបុណ្យ Diwali នៅក្នុងភូមិតូចមួយនៃ Gummatapura ក្នុង Karnataka ប្រទេសឥណ្ឌា។ អ្នកភូមិឥណ្ឌាជឿថា ការប្រារព្ធបែបនេះ នឹងនាំមកនូវសុខភាពល្អវិបុលភាព និងមានភ្លៀងធ្លាក់ដល់ភូមិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuP6hf0nQ7nmYGgIrcTTfkI_7OQ6r92J2wkZwIPOdqV61Yf-Nm7jXTiHfPZz-cb2TWx1WVvbKKOn6UvJ4iOCRrkOpdHA0id7inlX6fawZLtombR7HGd0UKpYNDjVdBuo0cl_3umN8jZy4yaRXiM6KKmqVvUd6bK4tDWiqJTYZhWJkIFPMmpoTF4RIhIos/s1280/photo_2024-04-27_13-07-24.jpg

សម្រាប់រឿងប្លែកៗវិញរួមមាន៖
១.នៅក្នុងប្រទេសឥណ្ឌាមាន ៦ រដូវ៖ ជាការពិតណាស់នៅលើពិភពលោកយើងមានរដូវទាំងអស់ចំនួន ៤ ហើយប្រទេសខ្លះទៀតមានត្រឹមតែ ២ រដូវប៉ុណ្ណោះ។ ទោះជាយ៉ាងណាសម្រាប់ប្រទេសឥណ្ឌាវិញមានរដូវរហូតដល់ ៦ ដូចជារដូវក្តៅ, រដូវស្លឹកឈើជ្រុះ, រដូវរងា, និទាឃរដូវ, រដូវខ្យល់មូសុង និងរដូវត្រជាក់ ។https://s.calendarr.com/upload/articles/se/as/seasons-of-india_c.jpg?auto_optimize=low&width=640

២.សត្វគោមានអត្តសញ្ញាណប័ណ្ណ៖ នៅរដ្ឋ West Bengal ប្រទេសឥណ្ឌា គោនីមួយៗត្រូវបានគេផ្ដល់ឱ្យនូវអត្តសញ្ញាណប័ណ្ណដែលមានរូបថតរបស់វាជាប់ជាមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjepX-mLv3imzJo_wv71fL_LO4T4rPcgceBCXnjLHKnI3p8y4_OodG0H4fxsvmAbN5c116YFPX5yY8ro3q225PkdOSesnsMM9KDzHi_tb2lZC9zgPryraFHvcPXq0bmMz5XZMxHoVCVsXiOjQR2_emkpVuS3vw-t-9fTzc9lmVJF9dZtfJXuu9ekM0fsPc/s650/photo_2024-04-27_13-04-13.jpg

៣.ទិវាសិទ្ធិកុមារ៖ ទិវាកុមារនៅក្នុងប្រទេសឥណ្ឌាត្រូវបានប្រារព្ធនៅថ្ងៃទី ១៤ ខែវិច្ឆិកា ដែលមានរយៈពេល ៩ ខែបន្ទាប់ពីទិវានៃក្តីស្រឡាញ់ ខណៈដែលប្រទេសភាគច្រើនក្នុងពិភពលោកប្រារព្ធពិធីនេះនៅថ្ងៃទី ១ ខែមិថុនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdBQxy16Lc3FhB-P4eZRQytStODyfcMNvcTagzTzTODQTWO2RqDn_91_rzyDqVHF-4hfunvd168egWQE1WBINDJSFXqpPUNRNcd9wZ8rXBZv4EZrrbs0yl2syfvrud-De3nIu8sXoQ65V9S6hULNQ2wIkPh6qlMLWJUjcS0fu_apQ12MFxaMwrOtsxfIQ/s1024/DSCF7908-1024x683.jpg

៤.សាសនាសំខាន់ៗទាំងអស់របស់ពិភពលោកត្រូវបានរកឃើញនៅក្នុងប្រទេសឥណ្ឌា៖ ថ្វីបើ ៨០%នៃប្រជាជនឥណ្ឌាគឺជាអ្នកកាន់សាសនាហិណ្ឌូក៏ដោយ ក៏ប្រទេសនេះមានការរួមបញ្ចូលសាសនាទាំងអស់របស់ពិភពលោក។ ដូច្នេះ អ្នកអាចប្រទះឃើញអ្នកកាន់សាសនាគ្រីស្ទ, សាសនាយូដា, សាសនាព្រះពុទ្ធ, សាសនា Jainism, សាសនាស៊ីក និងសាសនាដទៃទៀតនៅក្នុងប្រទេសនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhTd63VTGCIAQpCT_jXP7MDVzN9lBsZ_6ktK-khyEebVIkgVZOGIfBnIPWLFatUBFYgXAvlnZgHDXBe5PV5GofZ7xgqgir6455BlURrSgLtOgUvsfuozSBF_qmagCcVbR5nkm7Y8a691Ac2ElJyzgf5BDn8606qw2wyeeUk5q9-AIjRAbL0KadA69egmo/s740/religion_main.jpg

៥.ការគ្រវីក្បាលមានន័យថា “យល់ស្រប”៖ វាជារឿងចម្លែកខ្លាំងណាស់សម្រាប់ប្រទេសដទៃ ប៉ុន្តែនៅក្នុងប្រទេសឥណ្ឌាវិញ ការគ្រវីក្បាលមានន័យថា “យល់ស្រប” ខណៈនៅប្រទេសភាគច្រើន ការគ្រវីក្បាលមានន័យថា “មិនយល់ស្រប”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_x8QLec2EsEvSj5tMIwqagbhp2VCZSoxQ1hUxU6SW5F5UhJQsTEr2jhKQuFBgEIcu4ch02VlFMI3SUi4svNbl_0nIRWjSuMOGLEjqlLxgkRIJt5msRhK5sKqQX63CR1T5mPdF0mD-b8xBHAf0qpidC2RbgIXAjwwTAmdR0tiWnM7ZROQQvF7xkEsu60g/s602/main-qimg-2b4afd8305bb985bd16a755022ce83c1-pjlq.jpg

ភ្ញៀវទេសចរចិនសម្រុកមកលេងអាងទឹករៀបចំឡើងជាលក្ខណៈឆ្នាំងភ្លើង

0

ប្រទេសចិន ៖ រីសតលំដាប់ផ្កាយ៥ មួយកន្លែងនៅខេត្ត Heilongjiang ប្រទេសចិន បានកែច្នៃអាងទឹកដ៏ធំមួយធ្វើជាឆ្នាំងភ្លើងទឹកស៊ុបក្តៅៗ ដោយការដាក់គ្រឿងផ្សំជាច្រើនមុខចូលក្នុងអាងទឹកនេះ ដូចជា ៖ ម្ទេសប្លោក, ក្រូចឆ្មា, ដំឡូងបារាំង និងក្តាមសមុទ្រ ដើម្បីឱ្យអ្នកមកងូតទឹកក្នុងអាងមានអារម្មណ៍ថា ពួកគេកំពុងស្ថិតនៅក្នុងឆ្នាំងភ្លើងពិតៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7kClJPDYtgaEYkdGdUkjQA2l99VM8xgmd2YJkNYE8ehlF1uxU-d5PIyWwLSvxDtCxKeYMmS-NCqXIGwGYjwMXPQ63XR-TKt_UP8baQ429pEL49ZwoigxYF5Tgt-wlScJdIoZW0jc2AnFnreQkFYFtnepUwjv8jMnh4lZVUdAap1PCd8aCvWorQg8eCWg/s1280/photo_2024-04-27_11-14-35%20(3).jpg

អាងទឹករៀបចំឡើងជាលក្ខណៈឆ្នាំងភ្លើងនេះ បានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរចិន និងបរទេសជាច្រើននាក់ឱ្យមកកម្សាន្តនៅរីសតមួយកន្លែងនេះ ដែលគេដាក់ឈ្មោះថា «អាងទឹកក្តៅ» ។ បុគ្គលិកធ្វើការក្នុងរីសតលំដាប់ផ្កាយ៥ និយាយថា រីសតនេះឈ្មោះ «Maple Leaf Village Hot Spring Resort» ហើយដោយសារការច្នៃប្រឌិតអាងលទឹកឱ្យក្លាយជាឆ្នាំងភ្លើង បានធ្វើឱ្យរីសតទទួលបានភ្ញៀវមកកម្សាន្តយ៉ាងច្រើនក្នុង១ថ្ងៃៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQTG0_FaY9ROS5bFLyo8J0HS4dmTtj3Ofuh9MRwTXCCUDZQkSo3hOOKaVfTUw3PhPv8uYuCeGW67F36XzUAjxjERqpoDKBu8301oKqXcj_7m95JjLXzyu-8ONlbTWC4pmCIO-dKpKfQUfZSXdmTIzQ4ju8_3kGBJEwOVI-MZ3WhTaVUGQrdCGzi7OHM2s/s1280/photo_2024-04-27_11-14-35%20(2).jpg

Maple Leaf Village Hot Spring Resort គឺជារីសតអាងទឹកក្តៅ ដែលមានទីតាំងស្ថិតនៅទីក្រុង Harbin ខេត្ត Heilongjiang ប្រទេសចិន ។ រីសតនេះបានល្បីល្បាញយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមចិន ដោយសារតែការកែច្នៃអាងទឹកឱ្យក្លាយជាឆ្នាំងភ្លើងធំមួយ ដែលពោរពេញទៅដោយបន្លែបង្ការជាច្រើនមុខ រួមទាំងគ្រឿងសមុទ្រផងដែរ ។ វាបានធ្វើឱ្យអ្នកមកងូតទឹកក្នុងអាងនេះមានអារម្មណ៍ថា ពួកគេកំពុងស្ថិតក្នុងទឹកស៊ុបក្តៅៗ និងធ្វើឱ្យរាងកាយស្រស់ស្រាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx8OEghqiseUorVGVOTI6cuLiP104G9hyphenhypheniDbgjzWTCrnM94m9b1fE9MnoJhoO_goEzANu5NLJFwgYcU0I3dKhNdUXi8bnbnfL2YgL2gsIwqEX_oVi7428Vzf1J2jLxZYNCR3xdVFrNgAviLRkTyByggirfrShmtbXREE3Mv6YXYhQvtmVJFkLyL0CCegc/s1280/photo_2024-04-27_11-14-34.jpg

អាងងូតទឹកក្តៅក្នុងរីសតនេះបានរៀបចំឡើងជាលក្ខណៈឆ្នាំងភ្លើងចំនួន២ផ្នែក គឺនៅផ្នែកម្ខាងនៃអាង គេបានរៀបចំជាឆ្នាំងស៊ុបមានរសជាតិហឹរ និងក្តៅ ខណៈផ្នែកម្ខាងទៀតបានរៀបចំឡើងជាឆ្នាំងស៊ុបទឹកដោះគោ ។ លើសពីនេះ បុគ្គលិករីសតក៏បានយកគ្រឿងផ្សំ និងបន្លែផ្សេងៗមកដាក់ក្នុងឆ្នាំងស៊ុបដ៏ធំនេះផងដែរ ដូចជា ៖ ម្ទេសប្លោក, ដំឡូងបារាំង, ក្រូចឆ្មារ, ពុទ្រាចិន និងដាក់ក្តាមសមុទ្រទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW86PE5qI1fORshyoIS6NyNRrtVy-sv-YefiAn0DYXbZyqDYVsK29adgjIus3kyaqY240ajbHdk8Oo7B0MACZYhYRavuVRX0HdjWffkBOAzVAA4rx_0l6y34_Te_V-9g8IE_N_b3xMJ-XnGZ1MThyphenhyphenvRvkUrc2DV15BQnCGWgY3vynPjkqv8xkHIcbfKAQ/s1280/photo_2024-04-27_11-14-34%20(2).jpg

វីដេអូអាងលទឹករៀបចំឡើងជាលក្ខណៈឆ្នាំងភ្លើងនេះ បានល្បីល្បាញយ៉ាងខ្លាំងក្នុងបណ្តាញសង្គមប្រទេសចិន ហើយមានពលរដ្ឋចិនជាច្រើននាក់ចូលមកបញ្ចេញមតិ ក្នុងនោះពលរដ្ឋចិនម្នាក់និយាយថា ៖ «គ្រាន់តែឃើញទឹកស៊ុបមាន២រសជាតិ ខ្ញុំមានអារម្មណ៍ឆ្ងាញ់ណាស់» ។ ពលរដ្ឋចិនម្នាក់ទៀតនិយាយថា ៖ «អាងលទឹកនេះបានក្លាយជាឆ្នាំងភ្លើងដាក់ម្ទេសហឹរៗ» ។ រីឯពលរដ្ឋចិនម្នាក់ទៀតសួរថា ៖ «តើមានអ្នកសាកល្បងបរិភោគបន្លែ និងគ្រឿងសមុទ្រក្នុងឆ្នាំងភ្លើងនេះដែរឬទេ?» ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH_xDiw5W_f-GYJRIUGBzEmeYc6g8tY-Jk0ADtZo4ueciT41dYJAouRkhdp_G0SUkMGW1yYDoGAkDJSUJf3aqxAHRKxcsdDtth-NZsRDBUrxUPzkXclSdkJlfeeToKSUaP5lym1t-I0Xg9OBwemoVqk9IX3v4wbnqFtfYKpNYpXWcq6PwvpvnRdCOHTG4/s1280/photo_2024-04-27_11-14-35.jpg

មកដឹងពីអត្ថប្រយោជន៍របស់ដើមឈើ Baobab ដែលជាដើមឈើចំណាស់ជាងគេបំផុតលើលោកមានអាយុកាល ៥,០០០ ឆ្នាំ

0

ដើមឈើ Baobab គឺជាដើមឈើតែមួយគត់ដែលដុះនៅទ្វីបអាហ្វ្រិក។ យោងតាមការប៉ាន់ស្មាន ដើមឈើនេះស្ថិតក្នុងចំណោមដើមឈើដែលចំណាស់ជាងគេបំផុតនៅលើផែនដី។ ជាការពិតណាស់ យើងគ្រប់គ្នាប្រាកដជាដឹងហើយថា នៅទ្វីបអាហ្វ្រិកគឺមានអាកាសធាតុស្ងួតខ្លាំង ហើយដើមឈើនីមួយៗគឺពិបាកក្នុងការថែរក្សាណាស់ ដោយសារទ្វីបនេះមិនសូវមានសំណើម ធ្វើឱ្យដើមឈើជាច្រើនឆាប់ងា.ប់ និងពិបាកក្នុងការលូតលាស់។ ទោះជាយ៉ាងណាដើមឈើ Baobab គឺជាដើមឈើតែមួយគត់ដែលដុះនៅទ្វីបអាហ្វ្រិក និងអាចស៊ូទ្រាំជាមួយអាកាសធាតុស្ងួតបំផុត ដោយអាចរស់នៅបានរហូតដល់ ៥,០០០ ឆ្នាំគឺពិតជាមិនធម្មតាឡើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimp-glMqmRYTlkdXif5EZE5iTJmuY3zRzB0g724CyRvWxMnaxazPtI16QlSdmjihyphenhyphenTAKX3eLxGT4fza6lnfwjLo232nKA5RFgcO6oJBZYOUF87dBwrx15luAKK8N9YiI0ddCtxDgM1gAFmBW82mzONfwgPR825Fl2UC6ksj-xp780Sh5aCipEdqzvH5no/s1280/African%20children%20swim%20in%20lake%20near%20baobab%20alley%20.%20Morondava%20Madagascar%20dreamstime_xxl_185814815%20(1).jpg

ដើមឈើនេះភាគច្រើនលូតលាស់នៅរដូវវស្សា ដើមបាបាបស្រូប និងស្តុកទឹកទុកក្នុងដើមធំ។ ហើយដើមឈើពេញមួយដើមរបស់វាអាចផ្ទុកទឹករាប់ពាន់លីត្រនៅក្នុងខ្លួន ដូច្នេះទឹកដែលទុកក្នុងដើមរបស់វាគឺមានច្រើនដែលនេះជាមូលហេតុដែលដើមឈើអាចរស់បានរាប់ឆ្នាំ ទោះបីជារស់នៅក្នុងគ្រោះរាំងស្ងួតក៏ដោយ។ ដើម baobab មានកម្ពស់រហូតដល់ ៣០ ម៉ែត្រអាចផ្តល់ជម្រក អាហារ និងទឹកសម្រាប់មនុស្ស និងសត្វបានយ៉ាងពេញលេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1Efe4gKa4JSZJqWOYrC8cFqCE9WBPVPvWwD10woZekQGYdTF-4sS1l6Nt0F8LOIQwzByAclXps13daANZZCRd5vRRnNvSTxo7V2fCB1uNwjd15N5bhRFboydLS_C9zNjaGl-Z6CdwCUv-t0X_if_QwJzq5ZMlcZaLmMeW3wLNYsuddbgZLlRHcPAyg6k/s1280/photo_2024-04-27_10-49-15.jpg

ទន្ទឹមនឹងនេះ ដើមឈើ baobab ក៏ត្រូវបានគេចាត់ទុកថាជាដើមឈើនៃជីវិត ដោយសារផ្លែឈើរបស់វាគឺសម្បូរទៅដោយសារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ លើសពីនេះផ្លែ baobab ក៏ត្រូវបានគេយកទៅផលិតជាឱសថដើម្បីព្យាបាលភាពនឿយហត់ ការរំលាយអាហារ ការពារជំងឺ និងការឆ្លងមេរោគ ព្រមទាំងធ្វើឱ្យស្បែកស្រស់ស្អាតទៀតផង។ ដើមឈើមួយប្រភេទនេះគឺពិតជាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រជាជនទាំងមូលនៅក្នុងសហគមន៍ savannah ដោយសារសំបកឈើត្រូវបានគេយកទៅផលិតជាខ្សែពួរ។ ខណៈពេលដែលស្លឹករបស់វាត្រូវបានស៊ីដោយគោក្របី ហើយទឹកថ្លានៅក្នុងដើមរបស់វាអាចផលិតជាស្រា ខណៈពេលដែលប្រេងដែលធ្វើពីគ្រាប់ផ្លែឈើរបស់វាត្រូវបានគេប្រើនៅក្នុងគ្រឿងសំអាង ហើយសម្រាប់តម្លៃរបស់វាគឺពិតជាខ្ពស់ខ្លាំងណាស់នៅលើទីផ្សារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAgjjfrK_1QGENJ_HLJlmhHnlHh9qLSCVEmVH-xmaHuYK-f7H31waRpyS1LOFmkuQOxWQSf2fIaGuuYjYJbWTleB-d6RB6BExJPczya9UOZ3lmnEiE1x7m37hEHfqphCrCyO9twmzzArvutiMiXlguOhNbd64EGKrjttMCuTWFdUsmz3bHvpgLuoKXO7Q/s1280/photo_2024-04-27_10-50-49.jpg

យោងតាមរបាយការណ៍របស់ National Geographic តម្រូវការដើមឈើនេះកំពុងកើនឡើងដោយសារតែលក្ខណៈពិសេសរបស់វា។ ដើម Baobab ដុះលូតលាស់នៅតំបន់ស្ងួតបំផុត ដាច់ស្រយាល និងក្រីក្របំផុតនៃទ្វីបអាហ្វ្រិក។ គួរបញ្ជាក់ដែរថា ដើមឈើគឺពិតជាមានអត្ថប្រយោជន៍ខ្លាំងចំពោះធម្មជាតិដែលវានឹងជួយស្រូបយកកាបូនឌីអុកស៊ីតចេញពីបរិយាកាស ជំនួសមកវិញដោយអុកស៊ីសែន លើសពីនេះដើមឈើក៏ជាម្លប់ជ្រកយ៉ាងត្រជាក់សម្រាប់មនុស្សគ្រប់គ្នាផងដែរ។ ដើមឈើក៏ជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់គ្រោះធម្មជាតិ ដែលបាននឹងកំពុងគំរាមកំហែងដល់មនុស្សជាតិនិងសត្វទាំងបច្ចុប្បន្ននិងអនាគតទៀតផង៕https://images.takeshape.io/86ce9525-f5f2-4e97-81ba-54e8ce933da7/dev/ad56c7fe-35bf-46c3-9900-67c2c2f4ae45/Green%20baobab%20at%20sunny%20day.%20Madagascar%20dreamstime_xxl_46207442%20(1).jpg?auto=compress%2Cformat&w=1200

ផ្លូវថ្មេីរជេីង​ទំហំ​ ៥៧ហិកតា​ នឹងលេចរូបរាងឡើងក្នុងខណ្ឌដូនពេញ

0

ផ្លូវថ្មើរជើងថ្មីមួយ ដែលនឹងមានទាំងហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងរៀបចំជាកន្លែង pub Street  ស្ថិតនៅក្នុងខណ្ឌដូនពេញ មានទំហំ៦៧ហិចតា គ្រោងនឹងរៀបចំឡើងនៅដើមខែឧសភា ឆ្នាំ២០២៤ ដោយគម្រោងនេះនឹងរៀបចំឱ្យបានរួចរាល់នៅមុនចូលឆ្នាំសកលឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj10eRiLMOtMgxfk4q230DCu8bxFQNA1a81C6wnCiGg-LoBVoQ6ld2KCPRDFfgjXsxZ5CPQM2Mx8dJvsruGIfHT936W_QO7bCcpK2DDDi-ad7IT4ajYeIdwre0Jaq4AEr_xNwHNZCKT1W7iPCgEfDBL2vazpmsOe_Uh6xcx9IW8PrvDJvnqlEbP9qRR30M/s1280/4c23d6e870fa848de6aba72e42d5a30a.jpeg

ផ្លូវថ្មើរជើងនេះ ត្រូវបានបែងចែងជា ៣តំបន់ មានទំហំ៥៧ហិកតា ដោយរួមមាន៖

  • ផ្លូវថ្មើរជើងតំបន់ទី១ មានទីតាំង នៅមុខប្រៃសណីយ៍ មាន ព្រំប្រទល់ខាងជើង ផ្លូវលេខ៩៤, ខាងត្បូង ផ្លូវលេខ១០៦,ខាងលិច ផ្លូវលេខ១៣, ខាងកើត តិរិវិថីព្រះស៊ីសុវត្ថិ (តំបន់នេះនឹងរៀបចំឡើងជាតំបន់វិថីម្ហូបអាហារ និងហាងទំនិញ)។
  • ផ្លូវថ្មើរជើងតំបន់ទី២ មានទំហំមានព្រំប្រទល់ខាងជើង ផ្លូវលេខ ១០៦, ខាងត្បូង ផ្លូវលេខ ១៨៤, ខាងលិចផ្លូវលេខ១៣, ខាងកើត តិរិវិថីព្រះស៊ីសុវត្ថិ(តំបន់នេះរៀបចំជាតំបន់ pub street)។
  • ផ្លូវថ្មើជើងតំបន់ទី៣ មានព្រំប្រទល់ខាងជើង ផ្លូវលេខ ១៨៤, ខាងត្បូង មហាវិថីព្រះសីហនុខាងលិច ផ្លូវលេខ០៧, ខាងកើត តិរិវិថីព្រះស៊ីសុវត្ថិ(រៀបចំជាតំបន់ លំហែកាយ)។
  • https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPssUOnBfF6iRTBrcBSsf7Yjrf9Damhenx1yAD0UbdGaVEovbpOpqrSTsEowl9ZZzISn79c7cgnoL_mtgl0mVsSFN3bmdNTpG_pGqkFAmItNtd215ae0mCvM4XPfaTEXHknpqFezEAfyBcV2V_GTaZSDtMcpSmZzoyiXmM8fvyuSIXWaJ1hwnplKrw2qQ/s1280/188d386c4f9f2b1e7025e211f799e98d.jpeg

តំបន់ទាំង៣នេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំឡើងឱ្យមានសោភណ្ឌភាពស្រស់បំព្រង ជាតំបន់បៃតង មានសួនច្បារ តាំងភ្លើងចម្រុះពណ៌ មានបង្គន់អនាម័យ ចំណតយានយន្តបណ្តោះអាសន្ន មានហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងជាកន្លែង pub street ផងដែរ។ តំបន់នេះក្រោយការរៀបចំរួចនឹងបើកឱ្យភ្ញៀវជាតិ អន្តរជាតិចូលទិញទំនិញ និងកម្សាន្តសប្បាយ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikIUqzN4IdxrAvvUFHJJoI0fClWEigtc5xsKk02p8hMguS5HMUTSh7aKBJmYiiFuGTqxzcC_LVb-8HVlq-Zic1_vsrLpcGgznswkJ0fNVJF4Zd2zpYUQUSHtpa0Heo4o8ywFdCRwcDddOy-qUVwTWxLQ13JGwFc2ig6n3ZtVYoTtEWlSNWrvbD_6dqLEU/s1280/428cbad81fd5c639cc41dcf85b2f9b1f.jpeghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYFriZK2Fp7Ag5h5TrsxeHBg_YC2hGh1n5XN2Q3w6FDw3pUjH-UAXkXdpl4K55NlqdidRguLFr173Lyf3Ff7YAiq2N3FZ-cBx8iRkqIBC5Zll0i1-ikDAQ4iCUvo4JKcB1HFDyvlfvIHpiGoSLtGx_cHOuvGSMHGNGJFdM8r52bVleNieh6ubgBaCfYgE/s1280/e0cf2019b8f31b533ac2b0226a88b50f.jpeg