រទេសរុស្ស៊ី ៖ នៅតំបន់ស៊ីបេរី (Siberia) ប្រទេសរុស្ស៊ី មានរណ្តៅដីដ៏ធំមួយនេះស្ថិតលើខ្ពង់រាប Yana ដែលមានឈ្មោះជាផ្លូវការថា «Batagaika» ប៉ុន្តែមនុស្សទូទៅតែងតែចងចាំឈ្មោះរណ្តៅនេះថា «Gateway to Hell» ឬច្រកទៅកាន់ឋាននរ.ក ។ ហេតុអ្វីទើបគេដាក់ឈ្មោះរណ្តៅបែបនេះ ហើយតើវាពាក់ព័ន្ធអ្វីជាមួយឋាននរ.ក?
មូលហេតុដែលរណ្តៅដីនេះមានឈ្មោះដូចខាងលើ ដោយសារមនុស្សភាគច្រើនអះអាងថា ពួកគេធ្លាប់បានឮសូរសំឡេងអាថ៌កំបាំងប្លែកៗចេញពីមាត់រណ្តៅ ។ បើទោះជាពេលក្រោយមក អ្នកជំនាញប្រកែកថា វាគ្រាន់តែជាសំឡេងបាក់ដីប៉ុណ្ណោះ ប៉ុន្តែមនុស្សភាគច្រើននៅតែជឿជាក់ថា វាពិតជាច្រកទ្វារទៅកាន់ឋាននរក ។
នៅឆ្នាំ២០២៤ រណ្តៅទៅកាន់ឋាននរកនេះ ត្រូវបានមហាជនលើកយកមកនិយាយម្តងទៀត ក្រោយពីគេហទំព័រ Daily Mail ផ្សព្វផ្សាយថា រណ្តៅទៅកាន់ឋាននរកនៅតំបន់ស៊ីបេរីកាន់តែធំជាងមុនយ៉ាងឆាប់រហ័ស ដោយសារបម្រែបម្រួលអាកាសធាតុលើពិភពលោក ។ ជាមួយគ្នានេះ ផ្ទៃដីភាគច្រើនដែលមានសភាពរឹងបានបាត់បង់យ៉ាងឆាប់រហ័ស ។
លើសពីនេះ ក្រុមអ្នកស្រាវជ្រាវបានធ្វើការសិក្សាឃើញថា រណ្តៅទៅកាន់ឋាននរកនៅតំបន់ស៊ីបេរីនេះ បានបញ្ចេញឧស្ម័នមេតាន និងកាបូន ចាប់ពី៤.០០០តោន ទៅ៥.០០០តោនក្នុង១ឆ្នាំ ។ ពួកគេសន្និដ្ឋានថា បើរណ្តៅនេះកាន់តែមានផ្ទៃធំទូលាយជាងមុន ឧស្ម័នផ្ទះកញ្ចក់យ៉ាងច្រើនដែលស្ថិតនៅផ្នែកខាងក្នុងនឹងភាយចេញក្រៅច្រើនជាងនេះ ។
តើក្រុមអ្នកស្រាវជ្រាវដឹងដោយរបៀបណា? ក្រុមអ្នកស្រាវជ្រាវបាននិយាយជាមួយសារព័ត៌មាន Daily Mail ថា ពួកគេបានប្រើប្រាស់គំរូ 3D ផ្សំគ្នាជាមួយទិន្នន័យបានពីផ្កាយរណប និងទិន្នន័យដ្រូន ។ បន្ទាប់មក ពួកគេក៏យកទិន្នន័យទាំងអស់មកពិចារណាជាមួយគំរូដី ដែលបានយកមកទុកតាំងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ។
ការស្រាវជ្រាវនេះ ព្រោះតែក្រុមអ្នកស្រាវជ្រាវចង់ដឹងពីរចនាសម្ព័ន្ធភូមិសាស្ត្ររបស់រណ្តៅដី, តើមានវត្ថុអ្វីខ្លះនៅក្នុងរណ្តៅ, តើវាបញ្ចេញឧស្ម័នអ្វីខ្លះ ហើយឧស្ម័នដែលបញ្ចេញមកក្រៅ វាទៅប្រមូលផ្តុំនៅកន្លែងណា ដូចជា ៖ ប្រមូលផ្តុំក្នុងទន្ល ឬនៅលើបរិយាកាស ។ ការស្រាវជ្រាវនេះធ្វើឱ្យពួកគេអាចរកឃើញឧស្ម័នផ្ទះកញ្ចក់ក្នុងរណ្តៅដី ។
Nikita Tananaev ជាអ្នកស្រាវជ្រាវមកពីស្ថាប័ន Melnikov Permafrost និយាយថា ៖ «ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីរណ្តៅដីនរក បានផ្លាស់ប្តូរប្រព័ន្ធអេកូឡូស៊ីជារៀងរហូត ដូចជា ៖ តំបន់រស់នៅរបស់មនុស្ស, ទន្លេ ឬនៅលើបរិយាកាស សុទ្ធតែរងផលប៉ះពាល់ដូចគ្នា» ។.jpg)
វាជាផលប៉ះពាល់មួយក្នុងចំណោមផលប៉ះពាល់ទាំងអស់ ដែលបណ្តាលមកពីអាកាសធាតុក្តៅខ្លាំង និងបំផ្លាញបរិស្ថានពិភពលោកបន្តិចម្តងៗ ។ ហេតុនេះ បើទោះជាតំបន់នានាមានសភាពស្រស់ស្អាត និងប្លែកភ្នែកកម្រិតណាក្តី ប៉ុន្តែបើអាកាសធាតុពិភពលោកប្រែប្រួលខ្លាំងខុសពីមុន គឺវានឹងប៉ះពាល់ខ្លាំង លើកលែងតែយើងទាំងអស់គ្នាផ្លាស់ប្តូរឥរិយាបថរបស់ខ្លួនជាមុន ។
ទោះយ៉ាងណា រណ្តៅដីទៅកាន់ឋាននរកនៅតំបន់ស៊ីបេរី គឺជាតំបន់ទេសចរណ៍យដ៏ពេញនិយមមួយសម្រាប់ភ្ញៀវទេសចរមកពីបណ្តាប្រទេសនានា ដែលពួកគេចង់មកថតរូប ពេលមានឱកាសមកតំបន់ស៊ីបេរី ៕










