ផ្លូវទឹកព្រែកជីកហ្វូណន-តេជោ មានប្រវែង ១៨០គីឡូម៉ែត្រ ដោយរាប់ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហុីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg77j7tA6rVIjIWxfL9-V1oo_X4T2h-hAwLFj4kF4G1fl-pGSkMmypk68RlCIpv-CFNi2AvgWpHDUIhLT_R5B-fpgHTjGtvtWP5bshsfFXhR642x0IyP0EwwYO5aMmIprntKTXepsAIao9EYD9OdoM_PGO7a01TSezyUUd60tUXUtuddfDCGBak_CjRn8/s970/64671b50299a6_1684478760_medium.jpg

ផ្លូវទឹកនេះនឹងមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXUz4ECpqVDq5yH3C3TmJF8LrxQHN54nnIlnmJacxf0xsrsZ1ZqW_1mU2WP23AiCtWX8tOBEPMgNRNQwUHivMXLxKhbxsL8uBRe5v9TvJ58ZeHf9cX0g2PqABSPblx1OvhmzSxfO0jWwbnqD6y-bnJBu56UWlZG5Sl1o919Nq9jTE6COEwRoAbcXgY5lY/s970/64671b4f7c7d6_1684478760_medium.jpg
គម្រោងព្រែកជីកនេះ មានតម្លៃ១៧០០លានដុល្លារសហរដ្ឋអាមេរិក នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ ចំថ្ងៃខួបកំណើតអតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោហ៊ុន សែន ពោលសម្តេចបានកើតនៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៥២៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL5WA6iO2NwJUe_xItyhpqnPHhyphenhyphen3l0xh-8NSWgKxu_pM3zqFUwuPPEELTQmUVrin1n1aKMlO0c5fDUWP66-MYisQrmd4NIpcpRxyaHykiuKlL54GQgC50O7WVqZe9jiVi4NEPPue2Ruw_enNLPQBFlJqLZnZ3w-ATscIR2hrfs2ZRM1iRyEjggkumtjP4/s970/64671b4edccd0_1684478760_medium.jpg