គិតមកទល់ពេលនេះ ទ្វារទឹកស្ទឹងតូច និងការស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ចាប់ពីស្ទឹងព្រែកត្នោតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដល់ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សម្រេចបានការសាង់សង់ប្រមាណ ៧០ភាគរយ ហើយគ្រោងបញ្ចប់ក្នុងឆ្នាំនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwcLQchKxjgY1m3ttnC6Hz_20lSTmjpts6OuPttxjoV47AYFleRdoxD7b-JlQl-YKWqFE5lKBT9lW3yjdzsnJz3axseFZzNWLfWtJ8BMFej7bfE831-0GpOh00PjCcudNHmpLRYyqFFRTL-wMijz03MYgVXYBt_MWBB16cmXk46nqUGLJzuQO5EK6sdjQ/s1280/fn-2024-03-07-12-30-54-1.jpg

ទ្វារទឹកស្ទឹងតូច នេះមានលទ្ធភាពរំដោះទឹកពីស្ទឹងព្រែកត្នោតបានប្រមាណ៣០០ម៉ែត្រគូបក្នុង១វិនាទី ដើម្បីពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqtTK7Olc8dmFuwf3_3gJeIUv-zMQCKCC0AoyKubSvlqko_aBUXPEUY_xj8BMd-QiGiF85XRxe6DXSTuvoVn45B651_v4u7rSZC9Ck80V2PCg0FAhAX3RuYHAmq3hCvaqBAsVDb5gPN9hDsLAJIPmqrzWKoYkJqHXhJsYx48SkGEE0-RR9IZQOa2iqGfg/s1280/fn-2024-03-07-12-30-55-8.jpg

គម្រោងសាងសង់ទ្វារទឹកស្ទឹងតូច និងការស្តារស្ទឹងតូច ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុម័តកញ្ចប់ថវិកា ជាង ៣០០លានដុល្លារ ដើម្បីដោះស្រាយវិបត្តិជន់លិចទីក្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtPLxBe4PicqTMANdgm3MxXg6JzKEjuipRuSnJmjp36Ophp_S0w0epQ3lETEnCBPmDClXuFneWRvfhHFbjoVvQN8pcVr8nb2H1LDgvVM0HUplpNv306lHDrCyh9z6nYU3kGgCawmTnn7s-DR8a8Ko_pF79Wa5FDpRFevv017hjcNVITmkW2p2GochemDQ/s1200/CPM_Inaugurated2_02022024_.jpg

បើតាមប្រសាសន៍របស់សម្តេចធិបតីកាលពីថ្ងៃទី១០មេសា ឆ្នាំ២០២៤ នៅក្នុងពិធីបិទសន្និបាតក្រសួងធនធានទឹកនិងឧតុនិយម កាលពីពេលងកន្លងទៅតបានបញ្ជាក់ថា៖”គម្រោងរបស់រដ្ឋមានមុខព្រួញសំខាន់២។ ទី១ គឺបញ្ចៀសទឹកកុំឱ្យបុកមកក្នុងរាជធានីភ្នំពេញ និងទី២ ដោះស្រាយបញ្ហាប្រព័ន្ធរំដោះទឹកក្នុងរាជធានីភ្នំពេញដែលមានស្រាប់ដូចជា ការកាយប្រឡាយ រៀបចំស្តារដាក់លូថ្មី និងរៀបចំបង្កើតស្ថានីយ៍បូមទឹក”៕