មនុស្សម្នាក់ៗដែលកើតមកផែនដី ទោះបីជាស្គមក្តី ធាត់ក្តីតែងតែមានលក្ខណ:ពិសេសខុសគ្នាៗ។ ប៉ុន្តែភាពស្រស់ស្អាតរបស់ស្ត្រីម្នាក់ៗមានលក្ខណៈទូលំទូលាយ ដោយរាប់ចាប់ពីផ្ទៃមុខរហូតដល់ផ្នែកផ្សេងៗនៃរាងកាយផងដែរ។ ទោះជាយ៉ាងណា ការដែលមានត្រគាកធំក៏ជាគុណសម្បត្តិមួយនៃភាពស្រស់ស្អាតរបស់ស្ត្រីនីមួយៗដែលគួរតែមាន។ ហើយការដែលមានត្រគាកធំ និងស្អាតបែបធម្មជាតិនោះ ក៏ជាក្តីស្រមៃ និងបំណងរបស់ស្រ្តីមួយចំនួនដែលចង់ទទួលបានវា ជាជាងការប្រើខោប៉ូវត្រគាក ឬក៏ទៅកែសម្រស់ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg71dupKisVjmXTEGqhADCJ2tlbYHflr4asAsf2rjI3Fr9RMkC_zw7-Ki4br-uuX4vCokmu246V-l56NFs9YvHfWyxDeaAlxl3ljBeBPI8fEXm1ITNOpyop6Jonw36RM9WJHr0-pi4k7tnd-_WkyDfQCSLq7dGTWl1bzHq0VvcF239xVKPJYalF5b5o7LY/s1202/bum-exercises-here-s-the-best-way-to-get-a-bigger-booty-659e7b29e0730.jpgដូច្នេះតើត្រូវធ្វើដូចម្តេចដើម្បីទទួលបានត្រគាកធំជាងមុន និងស្រស់ស្អាតតាមបែបធម្មជាតិ? តោះមកសាកអនុវត្តនូវរបបអាហារទាំងនេះ៖

១.ត្រីសាម៉ុង៖ នេះគឺជាប្រភពប្រូតេអ៊ីនដ៏អស្ចារ្យ ត្រីសាម៉ុង ១០០ ក្រាមផ្តល់ប្រូតេអ៊ីន ២០ ក្រាម។ ជាពិសេសត្រី salmon គឺមានអាស៊ីតខ្លាញ់អូមេហ្គា ៣ ច្រើន ដែលជួយកាត់បន្ថយការរលាក ជួយពន្លឿនដំណើរការនៃការស្តារឡើងវិញ និងការលូតលាស់សាច់ដុំ ដែលមានប្រយោជន៍ទាំងស្រុងសម្រាប់ការប៉ូវត្រគាកឱ្យធំស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQyad_uQgMna6sCHCnkbNLtjH3ZoZv4KrqQqkaRP0DjA5lJT9mGBbdloc1T66YggFnB_-vijuZiBzbm3O9NqTKs_nzyetROUbxRXZ3ZfWem0zmOSOoCM8w44T3omiynZVm3eBl-JvZO_VevfreRKRh4-pg1n87DdP0SCxdyMHopswhbQ_U_sO2ntceP94/s1030/photo_2024-06-08_15-42-57.jpg

២.ស៊ុត៖ ស៊ុតជាមធ្យមមួយនឹងផ្តល់ប្រូតេអ៊ីន ៦ ក្រាម ហើយក៏សម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា វីតាមីន សេលេញ៉ូម រីបូហ្វ្លាវីន B12 និងផូស្វ័រ។ វីតាមីន B ជួយបន្ថែមថាមពលដល់របបអាហាររបស់អ្នក ហើយអាស៊ីតអាមីណូ លីណូស៊ីន ដែលមាននៅក្នុងស៊ុតក៏ជួយកាត់បន្ថយការបំបែកប្រូតេអ៊ីននៅក្នុងសាច់ដុំ និងបង្កើនការសំយោគសាច់ដុំ ផ្តល់នូវការគាំទ្រដ៏ល្អសម្រាប់ការលូតលាស់គូទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6dl5I4sJjYnsNztyFrZ9KLdJEB-_Xcz8yzzv1UqIvX-dsNo76hyphenhyphenCMHxTSKm_QiJZCmw1NuHuIcI147rxVmkl9usWclR1sopCTvEZr8N-tvTy83nnn-hFfsgGIkXp6UzJ71BIL13nZaySiSwGGd4KtDjfJKEiP2J9As9h5KkOB2NlQUTNTo0yCLPpD5fs/s1060/photo_2024-06-08_15-42-57%20(2).jpg

៣.សណ្តែកដី៖ សណ្តែកដី សុទ្ធតែជាប្រភពអាហារដ៏អស្ចារ្យ នៅពេលដែលអ្នកចង់ពង្រីកគូទ។ សណ្តែកមានសារធាតុរ៉ែដូចជា ម៉ាញេស្យូម ដែលចាំបាច់សម្រាប់ការកន្ត្រាក់សាច់ដុំ និងផ្តល់ថាមពលដល់រាងកាយ។ ហេតុនេះប្រភពនៃប្រូតេអ៊ីននៅក្នុងសណ្តែកដីគឺជួយជំរុញ និងអភិវឌ្ឍគូទរបស់អ្នកឱ្យធំជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfgjxNmBrpakP1z7GIm_9ZPv__5XhzDwdaR2fudo0BrMCnpPCzc_TfS2CWpiCulVYgaO4c8JC-UH1kxMlz_B4dL8EyomrX4veknNaaXkHqtk0zy4ees2FyAh1Q2QP1aMmlCX_GMvoTpT9ha5WmRMhHUsTPVZFKair_4hgkxdgymZUc0xoiFizG1AIIbCc/s1300/how-to-cook-dried-beans.jpg

៤.ទ្រូងមាន់៖ សាច់ទ្រូងមាន់ ៨៥ ក្រាមមានប្រូតេអ៊ីន ២៤ ក្រាម។ នេះត្រូវបានគេចាត់ទុកថាជាប្រភពប្រូតេអ៊ីនពេញលេញ មានកាឡូរីទាប និងពោរពេញទៅដោយអាស៊ីតអាមីណូសំខាន់ៗ។ លើសពីនេះ ទ្រូងមាន់ក៏សម្បូរទៅដោយវីតាមីន B ដូចជា B12 B6 និង niacin ដែលជួយផ្តល់ថាមពលសម្រាប់ការហ្វឹកហាត់គូទផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6uGxuOPrqSL5baUFLBd68Yho4YdPcZNHBoqqxhMlpNfY6uHxkN7ZGzptNpBf92yxfGCplPQU8ol98Z8CgpqU4YoD181oVG3pX5zOf8z7p_uaKOdemx6GDwHvgDbDZrhJoGjZ5KYCD-Mf3VUXnngl40VluDTqeQcHOLpT6fYiZxOS48DM3a0vjvPpSLVE/s1280/photo_2024-06-08_15-42-58.jpg

៥.អង្ករសំរូប៖ អង្ករសំរូបត្រូវបានចាត់ទុកថាជាប្រភពនៃជាតិសរសៃ និងម្សៅដែលជួយដល់ការរំលាយអាហារបានល្អ។ អង្ករសំរូបមានផ្ទុកអាស៊ីតអាមីណូជាច្រើន (BCAA) ដែលជួយផ្តល់ថាមពលរហ័ស និងបង្កើនការសំយោគប្រូតេអ៊ីនសាច់ដុំដើម្បីអភិវឌ្ឍគូទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8SuJpzJwTLuZALyZbrhx-vCHkZCyVn0mwl_xhb-iYdbjrrxx3Iz5br19jUG_y5WqDTkQ2XAVxXYK44FKhzY5j_aUhiijoSUfg1Ph2J-_qZiqUQYl9DL6sKVgPt2LKJoSJVOAq4f6Tsf9PSU694SS4GnB71DQ7-tHuosqt6WB8FY8cQPT8QLLjaynzI0I/s1280/photo_2024-06-08_15-42-59.jpg

៦.ទឹកដោះគោជូរ៖ ការបន្ថែមទឹកដោះគោជូរនឹងផ្តល់ឱ្យអ្នកនូវសារធាតុចិញ្ចឹមជាច្រើនដូចជាកាល់ស្យូម វីតាមីន B12 riboflavin និងផូស្វ័រ។ ទឹកដោះគោជូរមានជាតិខ្លាញ់ទាបមួយពែង ២៤៥ ក្រាមផ្តល់ប្រូតេអ៊ីន ២៤ ក្រាមទាំងលឿន និងយឺត ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយបង្កើនទំហំគូទ៕