តារាចម្រៀង K-pop ដ៏ល្បីល្បាញម្នាក់គឺ Sana សមាជិក Twice តែងមានស្បែកសភ្លឺថ្លាដោយសារនាងបរិភោគផ្លែឈើសុខភាពទាំងនេះជាប្រចាំ។ ផ្លែឈើមិនត្រឹមតែល្អចំពោះសុខភាពរាងកាយប៉ុណ្ណោះទេ វាក៏ល្អខ្លាំងដែរចំពោះសម្រស់។ នៅក្នុងកម្មវិធីមួយ Sana Twice បាននិយាយថា ក្រៅពីថែរក្សាស្បែកដោយការលាបឡេការពារកម្តៅថ្ងៃ បិទម៉ាសមុខ និងលាងមុខជាមួយទឹកកក នាងក៏តែងតែញ៉ាំផ្លែឈើទាំង ៤ នេះជាប្រចាំផងដែរ ដើម្បីជំនួយឱ្យស្បែកស្រស់ស្អាតពីខាងក្នុង។ ដូច្នេះផ្លែឈើទាំង ៤ មុខដែលតារាស្រីវ័យ ២៧ ឆ្នាំរូបនេះណែនាំឱ្យទទួលទានជារៀងរាល់ថ្ងៃរួមមាន៖
១.ប៉េងប៉ោះ៖ ផ្លែប៉េងប៉ោះសម្បូរទៅដោយវីតាមីន C ដែលជួយឱ្យស្បែកភ្លឺថ្លា ជំរុញការផលិតកូឡាជែន កាត់បន្ថយសញ្ញានៃភាពចាស់ ចូលរួមក្នុងដំណើរការប្រឆាំងអុកស៊ីតកម្ម ការពារការបង្កើតរ៉ាឌីកាល់សេរី ដែលបំផ្លាញស្បែក។ ទាំងនេះបានជួយឱ្យស្បែកអាចទប់ទល់នឹងភ្នាក់ងារបង្កគ្រោះថ្នាក់ពីបរិយាកាសខាងក្រៅ ដូចជាពន្លឺព្រះអាទិត្យ និងធូលី ធ្វើឱ្យស្បែកមុខភ្លឺថ្លា និងមានសុខភាពល្អ។
២.Cherry៖ ផ្លែឆឺរីសម្បូរទៅដោយវីតាមីន C ដែលជំរុញការផលិតកូឡាជែន និងធ្វើឱ្យស្បែកមានសំណើមសភ្លឺថ្លា។ Cherries ក៏មានផ្ទុកសារធាតុ anthocyanins ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលមួយ ជួយប្រឆាំងនឹងឥទ្ធិពលនៃកាំរស្មី UV កាត់បន្ថយការរលាក និងហើម។ លើសពីនេះ Cherry ក៏រក្សាសំណើមផងដែរព្រោះវាសម្បូរប៉ូតាស្យូម ដែលមាតិកាវីតាមីន A នៅក្នុងផ្លែឆឺរីនេះក៏ជួយការពារភាពចាស់នៃស្បែកបានយ៉ាងល្អផងដែរ។
៣.ផ្លែផាសិន៖ Sana Twice ចូលចិត្តញ៉ាំផ្លែ passion ណាស់ដោយសារតែវាមានរសជាតិជូរផ្អែម ហើយវាពិតជាល្អខ្លាំងណាស់សម្រាប់ស្បែក។ ផ្លែផាសិនមានផ្ទុកនូវវីតាមីន C ច្រើន ដែលមានឥទ្ធិពលប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លា ជួយកាត់បន្ថយការបង្កើតសារធាតុ melanin ក៏ដូចជាជួយឱ្យស្បែកកាន់តែរលោង និងមានពណ៌ស្បែកស៊ីជម្ពូ។
៤.ផ្លែតាសក់៖ តាសក់សម្បូរទៅដោយជាតិទឹកអាចផ្តល់សំណើម និងមានឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយកាត់បន្ថយការរលាក និងហើម។ វាក៏អាចជួយកាត់បន្ថយស្នាមមុន ស្នាមអុចខ្មៅ និងផ្តល់សំណើមដល់ស្បែកមុខ ក៏ដូចជាជួយកែលម្អភាពយឺតនៃស្បែក និងការបង្កើតឡើងវិញនៅកោសិកាថ្មីផងដែរ៕










