Home Blog Page 1103

ប្រទេសនានាលើពិភពលោកនឹងកាត់បន្ថយការផលិតសម្ភារៈផ្លាស្ទិក៤០%

0

ប្រទេសនានាលើពិភពលោកចាប់ផ្តើមព្រួយបារម្ភពីការបំពុលបរិស្ថានដោយសារកាកសំណល់ផ្លាស្ទិក និងពិចារណាលើកិច្ចព្រមព្រៀងកាត់បន្ថយផលិតកម្មផ្លាស្ទិកស្មើ៤០% ក្នុងរយៈពេល១៥ឆ្នាំទៀត ។ ការផលិតសម្ភារៈផ្លាស្ទិកលើពិភពលោកបានកើនឡើងខ្ពស់ជាបន្តបន្ទាប់ គឺចាប់ពី២លានតោន នៅឆ្នាំ១៩៥០ មកស្មើ៣៤៨លានតោន នៅឆ្នាំ២០១៧ ហើយគេរំពឹងថា ការផលិតសម្ភារៈផ្លាស្ទិកនឹងកើនឡើងទ្វេដងនៅឆ្នាំ២០៤០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbUYbuUIVTvKdzIqaJuAzZRiUXnK-UzLXccVtFeWWKaSJIz5wyVs8jD9PCc81o8V6jiIwGhHfa9Is0w_0poh43uuDK1Rm0rL-FCx7tUzkL_fTnPkxl1WfKz4WQUEShUtCvpc8aIh0QSOcxD7GaJtUxXPkRLmdgAfPZSG69RMrlj8YawtJgSqrAMulDPM0/s1280/000_97926M-scaled-e1623614862363.jpg

បើតាមការព្យាករបង្ហាញថា ក្នុង១ឆ្នាំៗ មានកាកសំណល់ផ្លាស្ទិកប្រមាណ១១លានតោនបានហូរទៅកាន់មហាសមុទ្រ ហើយនៅឆ្នាំ២០៤០ ទំហំនឹងការបំពុលបរិស្ថានបណ្តាលមកពីកាកសំណល់ផ្លាស្ទិកក្នុងសមុទ្រ នឹងកើនឡើង៣ដង ។

ការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រមកពីមន្ទីរពិសោធន៍ជាតិ (Lawrence Berkeley National Lab) សហរដ្ឋអាមេរិកឱ្យដឹងថា នៅឆ្នាំ២០៥០ ការផលិតសម្ភារៈផ្លាស្ទិកនឹងស្មើពី២១% ទៅ៣១% នៃថវិកាកាបូនសកល ។ តាមការវិភាគរបស់ Beyond Plastics បង្ហាញថា កាលពីឆ្នាំ២០២១ ឧស្សាហកម្មផ្លាស្ទិកអាមេរិកបានរួមចំណែកបំផ្លាញបរិស្ថានច្រើនជាងរោងចក្រថាមពលធ្យូងថ្ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM1Ag77WKAM8jp08ZiZhmmQV5ESgPzBUk5FjFd2VIu7I_2UHT4iOByB7L3a4RLxY3XXPa9_LIZnXwgO5UPoYCIcs3ns_yKephCHYWbtQC3uaMlpYnggEX-i78AgtTHqsLq58-oVcE4OEb_oXMyGI7d5bRoXqABgbfNbyVAYI4bGcdGiSv2uEXCv1-6Jsk/s1600/8+Things+You+Can+Do+to+Reduce+Your+Use+of+Plastic.png

ប្រទេសនានាបានព្រមព្រៀងគ្នាអនុវត្តតាមការចរចារបស់អង្គការសហប្រជាជាតិ ឆ្នាំ២០២២ នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ថា នឹងគោរពតាមសន្ធិសញ្ញាកាត់បន្ថយកាកសំណល់ផ្លាស្ទិក ហើយប្រទេសទាំងនេះសន្យាថា នឹងចុះកិច្ចព្រមព្រៀងស្របតាមច្បាប់អន្តរជាតិ នៅឆ្នាំ២០២៤ ។ រីឯការចរចានៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា អំពីការកាត់បន្ថយកាកសំណល់ផ្លាស្ទិក គឺមានគោលដៅដើម្បីឱ្យប្រទេសចំនួន១៧៥ អនុម័តសេចក្តីព្រាងសន្ធិសញ្ញាកាត់បន្ថយការបំពុលបរិស្ថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy9I8BOYBQ6sHbxexJo5E3V_ssrbI9ZQJueTYxUb9XfM1D3UwLyKhWf9uQ0WOkjRP2Dg5fgmetqNZUqb_oNq4ejqRzaP-owoG7dTs9TSZvvfD4rPhVk1AZsh1-G1zNCT4s_nQnqf4SMVFD-ZhpVNEmpqICyP4I3Qd46otf1O_Y9Q9qQee7R_-dN1rydEM/s1500/8B478376-3727-406A-944F-645DC1B01AAA.png

Graham Forbes នាយកគម្រោងផ្លាស្ទិកលំដាប់ពិភពលោក របស់ Greenpeace សហរដ្ឋអាមេរិក និយាយថា ៖ «នេះជាជំហានដំបូងដ៏សំខាន់ដើម្បីកម្ចាត់សំរាមផ្លាស្ទិកលើពិភពលោក ។ អ្នកពុំអាចដោះស្រាយបញ្ហាការបំពុលបរិស្ថានបានទេ លុះត្រាតែអ្នកកំណត់, កាត់បន្ថយ និងកម្ចាត់ការផលិតផ្លាស្ទិក» ។https://grist.org/wp-content/uploads/2022/03/bali-landfill.jpg?quality=75&strip=all

វាជាលើកទី១ ដែលប្រទេសនានាដាក់កំណត់ការផលិតសម្ភារៈផ្លាស្ទិកលើពិភពលោក គឺនឹងកាត់បន្ថយការផលិតសម្ភារៈផ្លាស្ទិកស្មើ៤០% ក្នុងរយៈពេល១៥ឆ្នាំ ដើម្បីការពារសុខភាពមនុស្ស និងការបំពុលបរិស្ថាន ៕

មកស្គាល់ឧទ្យានជាតិដ៏ធំជាងគេបំផុតទាំង ៦ នៅលើភពផែនដី

0

ឧទ្យានជាតិគឺជាតំបន់ទេសភាព និងធម្មជាតិដ៏ស្រស់បំព្រងដែលមានសារៈសំខាន់ សម្រាប់បម្រើឱ្យការស្រាវជ្រាវវិទ្យាសាស្រ្ត ការអប់រំ ការកំសាន្ត ការទស្សនា និងរមណីយដ្ឋានទេសចរ។ លើសពីនេះឧទ្យានជាតិ ក៏ត្រូវបានគ្រប់គ្រងជាពិសេសសម្រាប់ការពារប្រព័ន្ធអេកូឡូស៊ី ដែលបានកំណត់សម្រាប់ប្រយោជន៍ដល់មនុស្សជំនាន់ក្រោយ។ ឧទ្យានជាតិជាច្រើនត្រូវបានបង្កើតឡើងនៅជុំវិញពិភពលោក ទោះជាយ៉ាងណាតើអ្នកដឹងទេថា ឧទ្យានជាតិរបស់ប្រទេសណាខ្លះដែលមានទំហំធំជាងគេបំផុតនៅលើភពផែនដី?

១.ឧទ្យានជាតិ Greenland៖ ឧទ្យានជាតិហ្គ្រីនឡែនខាងជើងគឺជាឧទ្យានជាតិដ៏ធំបំផុតនៅលើពិភពលោកដែលវាស្ថិតក្នុងប្រទេសដាណឺម៉ាកមានទំហំ ៣៧៥,០០០ ហិកតា។ទេសភាពដ៏ធំរបស់វាទ្រទ្រង់សត្វគួរឱ្យចាប់អារម្មណ៍ដូចជាកញ្ជ្រោងអាក់ទិក គោទឹកកក និងខ្លាឃ្មុំតំបន់ប៉ូល។ ឧទ្យានជាតិនេះមានប្រជាជនរស់នៅប្រហែល ៥០ នាក់ប៉ុណ្ណោះនិងជាតំបន់ហាមឃាត់ដោយសារមានសត្វកាចសាហាវច្រើន និងមានអាកាសធាតុត្រជាក់ខ្លាំងបណ្តាលឱ្យមានផ្លូវរអិលពិបាកដល់ភ្ញៀវទេសចរធ្វើដំណើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwrJHF4-Xt2tAH9GMq3n5zG8TDIKT0qP5S45q_opVqhmC525Ey-lkTNvLdeddC9vg-vdw50BZspjZwZrg2UHkX7dJ21v9tq_6cfxL1toep2CDOq-yxFW4uNyl_gMq8ilndwNfapvCVDtzJ0GWv1E3kXmM-xP9RhGLjf3I3-5Q4g5kkU-pc0-9qhny8_EU/s1850/230911130109-01-worlds-largest-national-parks-northeast-greenland-national-park.jpghttps://visitgreenland.com/wp-content/uploads/dogsledding-in-north-east-greenland-by-magnus-elander-e1504876084380-1400x932.jpg

២.ឧទ្យាន Namib Naukluft៖ ឧទ្យាន Namib Naukluft ជាប់ចំណាត់ថ្នាក់ជាឧទ្យានជាតិដ៏ធំបំផុតនៅទ្វីបអាហ្វ្រិក។ ឧទ្យាននេះលាតសន្ធឹងពាសពេញទីវាលដ៏គួរឱ្យចាប់អារម្មណ៍នៃវាលខ្សាច់ Namib ដ៏ស្រស់ស្អាត។ វាមានទំហំ ១៩,២១៦ ហិកតាស្ថិតក្នុងប្រទេសណាមីប៊ីដែលជាប្រទេសមួយនៅអាហ្វ្រិកខាងត្បូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8-MgNkTnikWS_mV15rvoxAMOZE8HZzLh054Ej_zqZdo6neml3iqk5Gv9cXAYE6hjbRUmGyOPvWMtfnIULzu5Ma0OsdmfUEJQcvK4eRhqpTUSv1NXtt1aZlrs_y4K26yhf4RK5x1qOELqIdLG8Gecx5FQdamYzzrzX5ypSk2sE6mSSdMyeRsWpD-00umg/s1200/namib-naukluft-national.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9bc72i2QXptZveTn-jlhw0g2hFh_U9zT_8BzO-c4NYgF1WioFnZ95eJKQQAiAhVR9O4epcUjOz09_GXVdYFCir0FyHtDYdEcSdBr0uUo1Hy7QD6o92JQCj6TC2LyMZpYS1UBY-E5Z8Xs_MXA08U2C4ZW6cCecOR1sM8XbzcWRHSUcK3Fmuz_jS2XQIk0/s1920/namib-naukluft-national-park-namibia-dfnn00g2gnj0yjr6.jpg

៣.ឧទ្យាន Wood Buffalo៖ ឧទ្យានជាតិ Wood Buffalo គឺជាឧទ្យានជាតិដ៏ធំបំផុតរបស់ប្រទេសកាណាដា។ បន្ថែមពីលើស្ថានភាពដ៏គួរឱ្យចាប់អារម្មណ៍វាក៏បម្រើជាផ្ទះសម្រាប់សត្វខ្លាឃ្មុំ និងជាទំនប់ទឹកដ៏ធំបំផុតនៅលើពិភពលោកផងដែរ។ ដូច្នេះឧទ្យានជាតិ Wood Buffalo មានទំហំ ១៧,៣០០ ហិកតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJDBVq6PI5ySPD-BpvA7CKng6FRxsFY1M6T8i2aLqNafpOOUAVUUVWvkyj1erGwuYelaEKVM2DQkLBPvxYopLB2qLRBf0-onfoplXfWKHDks2AVMkE5TVvyvFaqA2GpqLvNP3fIfzVWOE3f2F_J2qk5cyTYoNN20QchZtmVWWEy8_9gYI-e9u-SRCOD84/s730/canada-wood-buffalo-national-park-intro-paragraph-aerial.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwrhyphenhyphen8c0BeWRSEvVwChk7Ho84aYpdQCe8XVotqMEliU-frmuEcHUGxaxWrNHMsRwzOk9zsdXaVgiOdzAv0PsoWIqxXT95Z-hUQw1WPpEfyVA0JFLQJAXrpORA2vIvdznMeiFZodbuuftYLy8NWtMy9bcWhQwdeIjYQ7eD2-i7CdfClxN95_16Tm8tYxyk/s1024/Wood-Buffalo-National-Park-Alberta.jpg

៤.ឧទ្យាន Pedra Branca State Park៖ Pedra Branca State Park គឺជាឧទ្យានជាតិលំដាប់ទី ៤ ស្ថិតក្នុងទីក្រុងរីយោដឺហ្សង់នែរ៉ូ (Rio de Janeiro) ដែលជាក្រុងដ៏ធំបំផុតរបស់ប្រទេសប្រេស៊ីល។ ឧទ្យានជាតិនេះមានទំហំ ១២,៣៩៤ ហិកតា ដោយគេបានផ្ដល់នាមមួយទៀតដល់ឧទ្យានជាតិនេះថា «ព្រៃទីក្រុង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm8zvPobTw0jEBT1h9pSdSEqgy0DsaOivvHMaDKnkDTQhCiUJ02FZST881lADWwDTyrdJ1IE8l9LK37MfMCFba5Q7hp7EjKr8DCIlKc4DXxJ-3bSwnlbDnDQm_Kq1imJWGhqSezAFF3PDXQu_6b8fa2S2Gg-85HsqXPskhY2p8bOdaKiqp1PClL2DuFuo/s3264/1647296577-25184427001_f5cefc062d_o.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiD0zDsZlLzxLXfSKCJi8yRtSbRCDfMzcaorVHOq7CBASNLpUMXy1P9K01GRSBbfNcV3aNqBnSvTAZUdwJ-7w9OdAo6znPzNSZpvZjoimkmZy0hF7IzGtCCh9_ALJACCIKjr2PLobqRX1BCrpjTxLhCgWe89iQ59tHt9SMbmx3IH16aSkklzGX867UEIU/s550/view-from-the-tijuca.jpg

៥.ឧទ្យាន McDowell Sonoran Preserve៖ ឧទ្យានដ៏ធំនេះវិញស្ថិតនៅក្នុងទីក្រុងស្កុតដាល (Scottsdale) ក្នុងរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក។ ឧទ្យានជាតិលំដាប់ទី ៥ នេះមានទំហំ ១២,៣០០ ហិកតា ហ៊ុមព័ទ្ធទៅដោយវាលខ្សាច់សូណូរ៉ាន (Sonoran) ដោយភ្ញៀវទេសចរអាចធ្វើដំណើរដោយថ្មើរជើង ជិះសេះ និងជិះកង់ក៏បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwnoy37dNHDbW2Tl3jQC5Ez7Oc-Jaj_mrMxKo7dHHlQx6gtO4OP92W8Zprhc4cxeNZLYK3QRjV05TSPB_oGRFEKukhyQ5wJ1oa16XadH_rT8rCOSsePNzKeV5P9AG9U8GY_cRID7nmjVJ8HasjEJ-Jkc7hr7WQfqpMFbeYEWI_a_nXN2wWgwrsGukMP1U/s5616/070a1ed12e4344795155f28ac01e60e1.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcAhNqAE8uzf_1eIgjq5eGGPoebMDmO31l7wtawTlLZ4TFxAmONim-6J5u9DZcWqiKNlzTh0A4WFP2qXIe5OHNN3tIBXmoX0pHjzpGflMv_VZ0hKUuS0Tr82aa86j-CX5a5q5utsx4sOp9jKm74stLEw3a2TBnRmdODcBpyqXSEiaBFEddf8QQDbxyo6U/s1200/rsz_arid-1850193_1280.jpg

៦.ឧទ្យាន Losiny Ostrov National Park៖ ឧទ្យានជាតិលំដាប់ទី ៦ មានឈ្មោះថា Losiny Ostrov National Park ស្ថិតនៅក្នុងរដ្ឋធានីមូស្គូ សហព័ន្ធរុស្ស៊ី។ ឧទ្យានជាតិនេះមានទំហំ ១១,៦០០ ហិកតា ហើយវាគ្របដណ្តប់ដោយព្រៃឈើលើសពី ៨០% ខណៈដែលទំហំលើសពីពាក់កណ្តាលនៃឧទ្យាននេះ មិនបើកឱ្យចូលកម្សាន្តជាសាធារណៈនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2fK3u_HzL_vxiTTaSCx8UeHlIMO6ScTCTqK4i2pgpfiJDvLBvqYgZLideS7GZaah68qzkYzN7d7tp5da_CjmCsbz1EZqgQ6L73jc-b687fN-0AMOQfwikdBPgSPISpKePonLMN-8JrsCKmJ-Ym0ORF1RsZ24xlqZ1IdpciZGwnxLgc5WQO1vFKhQ_uGY/s640/640px-Losiny_Ostrov_2009-09-22.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9meJRWCEYcey1CM48CrMM0AE38JgQEpjIV4l_ZzU1XUeHh0m8zUb27KUoD7M9diXlVvFdmytCHUnTwDIDjYIDHQWQ8Fcfjou18ERGwYgegACxNnBLPSMhNS_OmB_ZvMYTLwoiBYv1e18dWqorP6UhsrsMMjwTUyZthnLj36EpiiGMiApCBrJIGpq_E0M/s1024/Losiny_Ostrov_National_Park_-_Moscow_Region,_Russia_-_panoramio_(1).jpg

មានរឿងអ្វីទៅ? អ្នកគាំទ្រនៅក្នុងប្រទេសចិនកំពុងពិចារណាធ្វើពហិការមិនទិញអាល់ប៊ុមថ្មីរបស់ Aespa

0

កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ យោងតាមការចុះផ្សាយរបស់ Koreaboo បានឱ្យដឹងថា អ្នកគាំទ្រនៅក្នុងប្រទេសចិនបានកំពុងពិចារណាធ្វើពហិការមិនដាក់កម្មង់ទិញ 1st FULL ALBUM “Armageddon” ដែលជាអាល់ប៊ុមថ្មីរបស់ក្រុមចម្រៀងស្រី Aespa នៃផលិតកម្ម SM Entertainment ដោយសារមានហេតុផលសំខាន់ៗពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiE8Ntzxkq-mAgICi6i0tTVKDZS1nycjxBL4HLG5v2dOvbz5vJpN1ooBWj2vKrEp48HJioYIb3KqhQP-lJcvy1zkm1kr8faak2Nhk3fbJZAdMt9HFGRtTiGXJgCR_Pt8zdHBlDlfhwfQ3UUaOVhPXMFzdrXbNBK9fn1ah1ROqyVJSpKTyn2eR1IZPYb97Y/s3000/58cdd9ca-2a32-4df8-913a-96dc92d48e95.jpg

ប្រិយមិត្តដែលជាអ្នកគាំទ្រ K-pop ប្រាកដជាបានដឹងហើយថា ក្រុមចម្រៀងស្រី Aespa របស់ផលិតកម្ម SM គ្រោងនឹងប្រគុំតន្ត្រីនៅទីក្រុង Fukuoka Arena ប្រទេសជប៉ុននៅថ្ងៃទី៧ ខែកក្កដាខាងមុខនេះ ទោះជាយ៉ាងណាដោយសារកាលបរិច្ឆេទនេះចំថ្ងៃប្រវិត្តិសាស្រ្តដ៏ខ្មៅងងឹត “Black Day” សម្រាប់ជនជាតិចិន មានន័យថានៅថ្ងៃទី៧ ខែកក្កដានេះគឺជាថ្ងៃដែលចិនចាញ់សង្គ្រាមជាមួយជប៉ុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimLeBdH2gVlJbbXgj8hjz0AVi2v0FV7X04qRfMxVy1NLUp8Xj7Z7lT6ktbqC7PAPl4lTsLFjIHcyvlO_ACfpAGmgKz7CR0rn2P4R0Zm3_YJYh6eYjcc7UwMKrpYdqo3fSQVl9bzygFC1f4Dp3nc6pOGtLIDCtGqaHK4UWsB9MMX0KAD6OWaF5eDUZ8iXQ/s1920/1309970.jpg

ដូច្នេះការប្រគុំតន្ត្រីរបស់តារាកូរ៉េនៅឯប្រទេសជប៉ុនចំថ្ងៃនេះ ត្រូវបានអ្នកគាំទ្រជនជាតិចិនមិនពេញចិត្តហាក់ដូចជាមិនគោរពចំពោះហ្វេនជនជាតិចិន ព្រោះកាលពីកន្លងទៅពួកគេបានទិញអាល់ប៊ុមរបស់ Aespa រាប់លានបន្ទះ ដោយពួកគេស្នើឱ្យផលិតកម្មផ្លាស់ប្តូរថ្ងៃជាបន្ទាន់។ លើសពីនេះអ្នកគាំទ្រចិនរាប់សែននាក់បានបញ្ចេញមតិព្រួយបារម្ភនៅក្នុងគណនី Weibo ថា Ningning ដែលជាសមាជិក Aespa គឺជាជនជាតិចិនប្រសិនបើនាងហ៊ានប្រគំតន្ត្រីនៅថ្ងៃទី៧ ខែកក្កដា ដែលជាថ្ងៃ “Black Day” របស់ចិននោះ Ningning នឹងប្រឈមការរិះគន់យ៉ាងធ្ងន់ធ្ងរពីអ្នកគាំទ្រចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWsAhXp6sjYJeRdCa3xL2pREp5upLNuIJEaWbba0gwCApkA5Ge2zUlXsKNK4fr1ROuj7BLtJh_NcfbDH12BKvuM0LIFM2W2X73BMY5tjKXrfWRxprqJXdh8ipez-Nuh3fXkrZed8xFk2ZF4bVya8PGQ0Nzc4OmVYSM0SMuNDsEoKunvymRGJm44BxUIHY/s1600/aespa4-ht-ml-211006_1633519921559_hpMain_16x9_1600.jpg

សម្រាប់ហេតុផលទីពីរវិញអ្នកគាំទ្រចិនក៏បានស្នើសុំឱ្យផលិកម្ម SM ផ្លាស់ប្ដូរសាលប្រគុំតន្រ្តី ដែលគ្រោងនឹងធ្វើនៅ Hong Kong និង Macau ចេញ ព្រោះវាអាចផ្ទុកបានចំនួនមនុស្សត្រឹមតែ ៥០០០ នាក់ និង ២៨០០ នាក់ប៉ុណ្ណោះ ដែលមិនស័ក្តិសមនឹងប្រជាប្រិយភាពដ៏ខ្លាំងក្លារបស់ aespa នៅប្រទេសចិនឡើយ។ ហេតុនេះហើយ ប្រសិនបើខាងផលិតកម្មមិនផ្លាស់ប្តូរតាមការស្នើសុំរបស់អ្នកគាំទ្រចិនទេ នោះពួកគេនឹងធ្វើពហិការមិនទិញអាល់ប៊ុមថ្មីរបស់ Aespa ទៀតឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGKnTwq75lhA99PF3QtfbBFirN0KAVPD54T3drtCAdBiATGCTZanHVAEwbWHuwQaUXQZG9mn2C5q0-rn5AnTebNcb948wofFjW5t8KgzWpMzfCNcJbtGJ0bbe_-5MeDWchqn84KpDqIJRbYtbcLcqrIybhxwwJrGSBZI1zzkeialAAFzlkZnHwQM0vFio/s610/aespa-girls.jpg

គួរបញ្ជាក់ដែរថា Aespa គឺជាក្រុមចម្រៀងស្រីកូរ៉េដ៏មានឥទ្ធិពលបំផុតនៅជំនាន់ទី៤ ដែលគ្រប់គ្រងដោយផលិតកម្ម SM Entertainment។ Aespa មានសមាជិក ៤ នាក់ដោយពីនាក់គឺជាជនជាតិកូរ៉េគឺ Karina និង Winter ខណៈ Giselle គឺជាជនជាតិជប៉ុន និង Ningning គឺជាជនជាតិចិន៕

អ្នកបង្កើតមាតិកាដែលរ.ងនូវមតិរិះគ.ន់ថាកេងចំណេញលើស្រីៗបកស្រាយថាខ្លួនគេមិនមានកំហុសទេ

0

អ្នកបង្កើតមាតិកាម្នាក់ដែលមានគណនីផេកឈ្មោះថា D Vid បានចេញវីដេអូបកស្រាយថាខ្លួនគេមិនមានកំហុសនោះទេមិនបានដូចគេចោទប្រកាន់ថាបានកេងចំណេញលើស្រីៗ ការថតគឺមានការយល់ព្រមពីសាមីខ្លួនហើយមិនបានធ្វើអ្វីតែពីរនាក់គឺថតនៅតាមទីសាធារណៈ។ អ្នកបង្កើតមាតិការូបនេះបានបញ្ជាក់ទៀតថា មុននឹងលោកបង្ហោះវីដេអូសុទ្ធតែបានផ្ញើឱ្យសាមីខ្លួនមើលដូចគ្នាថាបង្ហោះបានឬអត់? ហើយបើគេមិនពេញចិត្តខ្លួនក៏មិនមានអំណាយណាបង្ខំគេឱ្យថតដែរ។ យ៉ាងណាមិញជុំវិញការបកស្រាយរបស់អ្នកបង្កើតមាតិការូបនេះអ្នកលេងបណ្តាញសង្គមមួយចំនួននៅបញ្ចេញមតិរិះគន់រូបគេដដែល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7S7ca85fBV4-u8lQA4apLirkCzIrMQ3O9M5QC14i8Bf8M0fJ5MwCCZgxF8fsds2Sitf_umoyXIA2HF0c2SqSaz-P1lcZvoJCjf6-ocHwPnAseHBJkDDbPMO2C3aku58YD6wjXPpL2yY-a8muGhkiC9p8icZYcz2Ft0LF_4JSrWyPgNa1YlzkKKWHVyA4/s1280/333485794_1631068567316371_1588034907351602001_n.jpg

នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ អ្នកបង្កើតមាតិកា D vid បានចេញវីដេអូបកស្រាយជាង១៩នាទី ដោយបានដាក់ខ្លឹមសារថា «ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាមើលវីដេអូឱ្យចប់ចាំខម្មិនណាអ្នកទាំងអស់គ្នា។ អ្នកទាំងអស់គ្នាសាកគិតមើលបើសិនជាគេមិនឱ្យខ្ញុំថតតើខ្ញុំបង្ខំគេឱ្យថតបានមែនអ្នកទាំងអស់គ្នាសាកគិតមើល។តើអ្នកណាម្នាក់ដែលមិនធ្លាប់កាន់ដៃគ្នា។អ្នកទាំងអស់គ្នានិយាយមើលកាន់ដៃវាមានអត្ថន័យច្រើនមួយគ្រាន់តែចង់ធ្វើឱ្យគេអៀនស្នាមញញឹមសប្បាយចិត្តពីរចាត់ទុកជាប្អូនចាត់ទុកជាអ្នកស្គាល់គ្នាមិនមែនបំពានគេឡើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFTm-MuBVCR2cklWY8-fR8EpqNx__waCsthdic-TjpIJZvm_K-uIHc500gqVYi3nZqkHw9ZjsYuygy2aWhEePxxS0uK55HU2A788X_crGXPCIPfjZS9bdxkubfqX_sn-mIh3YeSaayFMETEpo4bnDQFLayQr8UIEo8nRivbsqbpea3p3n2iLI3kwLWe94/s2048/383743849_1021107972347916_5908084728502020674_n.jpg

អ្នកបង្កើតមាតិកាដដែល បានឱ្យដឹងទៀតថា «តើអ្នកណាម្នាក់ដែលមិនធ្លាប់ចាប់ដៃគ្នាហ៊ានស្បថជាមួយខ្ញុំអត់មុននឹងបង្ហោះផ្ញើឱ្យគេមើលទៀតដល់តែសាមីខ្លួនគេអូខេបានហ៊ានបង្ហោះហើយចាប់ដៃគេហ្នឹងមិនមែននៅកន្លែងស្ងាត់ធ្វើខុសសីលធម៌ណាគឺនៅសាធារណៈដែលមានពុកម៉ែបងប្អូនយើងដើរលេងកម្សាន្តជាច្រើនមិនមែនធ្វើអីឱ្យខុសសីលធម៌ណាបើសិនជាខ្ញុំសុំគាត់ថតគាត់មិនឱ្យខ្ញុំថតបើសិនជាខ្ញុំថតហើយប៉ះពាល់អារម្មណ៍គាត់គាត់ក៏អាចប្រាប់ខ្ញុំបានដូចគ្នាប៉ុន្តែគាត់អូខេជាមួយខ្ញុំ។ គេថាវីដេអូហ្នឹងមិនអីទេខ្ញុំគ្រាន់តែចង់បកស្រាយឱ្យអ្នកទាំងអស់គ្នាបានយល់សង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់អ្វីដែលខ្ញុំបកស្រាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPIV2nJ1MqyokA2-Hf7oPe4ks_meJqs4prVlpBlP-bvzNKk2GbLRmgzhoPjvvwOaiLenog9H-CXDMAF0H-39gzGaSCXdHp_Cx6wJ4rlShqR4sejxvpbXSu4rZ2vZaxHgzKT7xF0GboXPQlEfcsfxViw3L4SxljSWKXCX9ZdPaZYqrdWpjgnZbYbO2UsS8/s2048/358082080_981526952972685_1183255716547918867_n.jpg

គណនីហ្វេកប៊ុក Da Vid បានស៊ែរភ្ជាប់ជាមួយអត្ថន័យមួយទៀតថា « នេះគឺជាវីដេអូដែលខ្ញុំបកស្រាយបន្ថែមឱ្យយល់ថាខ្ញុំមិនបានដូចគេចោទប្រកាន់ទៅកេងចំណេញទៅប៉ះពាល់គេឡើយ។ហ៊ានស្បថអត់ម្នាក់ៗដែលថាមិនដែលឱ្យមានអ្នកណាកាន់ដៃ។ហ៊ានអត់ ? ខ្ញុំថតគេទាល់តែគេព្រមឱ្យខ្ញុំថតបានមានវីដេអូហ្នឹងចេញមកបើគេមិនយល់ព្រម។តើខ្ញុំទៅថតគេបានយ៉ាងម៉េចខ្ញុំមិនបានទៅធ្វើអីគេនៅតែពីរនាក់ណាគឺថតគេនៅសាធារណៈដោយមិនបានកេងចំណេញពីគេដោយមិនឱ្យគ្មានអ្នកណាឃើញណា។កុំឱ្យតែអ្នកផ្សេងធ្វើអីលើសលួសខុសសីលធម៌ជាងហ្នឹងទៅបានហើយ។អរគុណវាជាការឆ្លើយតបរបស់ខ្ញុំលើកចុងក្រោយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJVyA7BC_ltJDLcSlmUUyszua6fzrUTK54Nqe1i5gQ1EReUUkwYLPmH95sacEuf0fPZ6w8v6XkDnycuN8ZuoHb-pzbEiEEz_5I0QpBWKF2iSJ5dXkfsRoeKtuVo10_P3owpnoiXEhSFyvF-KRtfvp-rw81116Ttt2tMXBnD-fBBfFOHBCtEthvAyMno1s/s960/391708613_1028593628266017_9009825503349822943_n.jpg

ជាមួយការបកស្រាយរបស់អ្នកបង្កើតមាតិការូបនេះ គេសង្កេតឃើញថាអ្នកលេងបណ្តាញសង្គមមួយចំនួននៅបញ្ចេញមតិរិះគន់ដដែលព្រមទាំងមានការខម្មិនមួយចំនួនលើកឡើងថា សុំថតតែគេមិនដឹងថាមានការចាប់ដៃនោះទេ ។

គណនីផ្ទាល់ខ្លួនមានឈ្មោះថា Da Vid របស់អ្នកបង្កើតមាតិការូបនេះ បានបង្ហោះសំណេរមួយទៀតថា «អ្នកផ្សេងទៀតសុទ្ធតែថាខ្ញុំបំពានគាត់គេងចំណេញគាត់សួរថាបើសិនជាគាត់មិនឱ្យខ្ញុំថត។តើខ្ញុំអាចថតបានវីដេអូហ្នឹងយកមកបង្ហោះអត់ ? សួរថាគាត់យល់ព្រមឲ្យខ្ញុំថតអត់ ? ខ្ញុំហ៊ានទៅបង្ខំគាត់អត់បើសិនជាគាត់មិនឱ្យខ្ញុំថតមិនមែនមានវីដេអូជាមួយខ្ញុំពីមួយទៅពីរទៅ ៣ទៅ ៤ ទៅ ៥ ទៅ ១០ឡើយសុទ្ធតែស្ម័គ្រចិត្តរៀងៗខ្លួនហេតុអ្វីបានចុងក្រោយទម្លាក់កំហុសឱ្យគេតែម្នាក់ឯង។ បើសិនជាគេមិនពេញចិត្តឱ្យខ្ញុំថតគេប្រាប់ខ្ញុំបានតើមិនមែនអាចថតជាមួយខ្ញុំទៅខេត្តបានទេ។ ហើយរឿងដែលនិយាយល្អពីខ្ញុំនៅនឹងវីដេអូពីមុនហ្ន៎ដែលសរសើរខ្ញុំហ្មងថា ខ្ញុំចិត្តល្អ ថាខ្ញុំគោរពគេល្អ អាហ្នឹងបាត់ទៅណាអស់ហើយ។តើអ្នកណាបង្រៀនកាត់វីដេអូ? តើអ្នកណាឱ្យ tik tok លែងឱ្យ follower តើអ្នកណាជាអ្នកប្រាប់ពីវិធីធ្វើវីដេអូល្អ បាត់ទៅណាអស់ហើយ? តើអ្នកណាជាអ្នកដែលគេហៅប្រមូតសុខចិត្តអត់យកខ្លួនឯងឱ្យទៅតួស្រីដែលហៅមកថតទាំងអស់។ តើអ្នកណាជាអ្នកបង្រៀនជាអ្នកពន្យល់ឱ្យបានធ្វើវីដេអូដែរ? តើអ្នកណាជាអ្នកដែលនៅធ្វើឱ្យគេស្គាល់ថ្ងៃហ្នឹងមានតែសម្រស់អត់សមត្ថភាពក៏វាមិនកើតដែរ។អ្វីដែលខ្ញុំជួយកន្លងមកណែនាំកន្លងមកបាត់ទៅណាអស់ហើយ?។https://scontent.fpnh1-2.fna.fbcdn.net/v/t39.30808-6/279681725_711324583326258_7694366652547397024_n.jpg?_nc_cat=103&ccb=1-7&_nc_sid=5f2048&_nc_ohc=l6rlMLkBVloQ7kNvgEr-JYZ&_nc_ht=scontent.fpnh1-2.fna&oh=00_AfDKr_s_oxR8guiglbSD0Y5YtF5eelR90ojECpmcsx1kMg&oe=66379851

គួរបញ្ជាក់ថាកាលពីម្សិលមិញ(៣០ មេសា) អ្នកបង្កើតមាតិការូបនេះបានចេញសំណេរសូមទោសជាសាធារណៈឈប់ផលិតមាតិកាបែបនេះ ប៉ុន្តែសំណេរសូមទោសនោះបានបាត់ទៅវិញហើយចេញវីដេអូបកស្រាយថាខ្លួនលោកមិនមានកំហុសលើការផលិតវីដេអូព្រោះសុទ្ធតែមានការសុំអនុញ្ញាតិត្រឹមត្រូវ ខណៈមហាជនថាការផលិត Content បែបនេះគឺបែបកេញចំណេញលើស្រីៗមិនគួរមាននៅប្រទេសកម្ពុជា៕

មេឃក្តៅខ្លាំងពេក! មហាជនស្នើថាគួរតែផ្អាកការសិក្សាមួយរយៈ ខណៈក្រសួងអប់រំក៏បានឆ្លើយតបវិញភ្លាមៗ

0

រូបភាពចែកចាយពីបណ្តាញសង្គម ស្របពេលដែលអាកាសធាតុមួយរយៈនេះហាក់ឡើងកម្តៅខ្លាំងពេក ទើបលោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សាមួយកន្លែង បានឲ្យសិស្សានុសិស្សរបស់ខ្លួនអនុវត្តនូវវិធីសាស្រ្តខ្លះៗ ដើម្បីបញ្ចុះកម្តៅ ដោយយកកន្សែងជ្រលក់ទឹកស្អំលើក្បាលគ្រប់ៗគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdES20scjaAfWelV-7TjyHY3xV9tQyTFc3BFCHZl7Oq7BioT76xdJ_WY5zdlnkvC2wpYr8zyOPw_jcyIQYSuh1tpg9Al327AIIivZjN2VaTkvNNeEONWvI9r6l-lnq89pDvAJrbfi6Wph5ljkp_SUGfWF-etfdRI8I0FWOMIfvL0mA0EgL5ha81hM8SaU/s1280/photo_2024-05-01_10-36-50.jpg

កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ តាមការបង្ហោះដោយគណនីហ្វេសបុកមានឈ្មោះថា វិចិត្រ តារា បានបង្ហោះរូបថតប៉ុន្មានសន្លឹកអមជាមួយនឹងពាក្យពេចន៍មួយឃ្លាថា «យោងតាមអាកាសធាតុក្តៅខ្លាំង នាយកសាលាបឋមសិក្សាគំរូស្រុកមង្គលបូរី សូមអំពាវនាវដល់មាតាបិតាសិស្សទាំងអស់ មេត្តាដាក់កន្សែងពោះគោតូចល្មមទុកឲ្យកូនជ្រលក់ទឹកស្អំ ពេលមករៀនដើម្បីកាត់បន្ថយកំដៅ និងណែនាំកូនៗញ៉ាំទឹកឲ្យបានច្រើន។ សូមអរគុណ!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHK12OBzUzfI6whnODQRnH20dW-9B7G4W-tAgA7vN8a9PviIMymjGLJ9uOWVU9MVSESs7o50eLdUsVPt-Gj92Bbw2sJy0Y8uYp1spZon43i5XhLmDQFmy7uzPjEx_J0NT006Ulnrkyy4igmWLFuvEx2YiP6kCIqK5fACqfVwxRcIYRwY2NhHEL9cflTs8/s960/photo_2024-05-01_10-36-54.jpg

ជាមួយគ្នានេះ ក៏មានមតិជាច្រើនដែលបានលើកឡើងក្នុងចំណោមមហាជន ដោយអ្នកខ្លះថា «គួរតែផ្អាក ឬបិទសាលាមួយរយៈជាការល្អ ព្រោះថាក្មេង ៗ កម្លាំងខ្សោយ ស្បែកនៅខ្ចី ងាយនិងរងការឈឺស្កាត់ មិនដូចមនុស្សធំទេ ទោះដាក់កន្សែងត្រជាក់ក៏មិនអាច ជួយបានដែរ បើកម្ដៅឡើងដល់ 41,42 ហើយនិង តំបន់ខ្លះ 43 ឯនោះលោកគ្រូ ទោះបីបង្ខំ ឬសម្រុករៀន នៅពេលនេះក៏មិនអាចធ្វើឲ្យគាត់រៀនបានចូលល្អដែល ព្រោះអាកាសធាតុឥលូវមិនអំណោយផលសោះ ។ នេះ គ្រាន់តែជាការយល់ឃើញរបស់ខ្ញុំទេ បើមានខុសឆ្គងអ្វី អធ្យាស្រ័យផងបាទ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH0bzaZ9xUFqDyGLwD_R7K6V2XzmM8fPDjeLhNzB_gruOVqFHcoZFuShr-XsjRY9DM4dI9TftCVGvtjk7iYyaHbf-wXuY2EjYy3lMS0kM-dyK_D8OePQW1AyIzV7PESuzn9c7Vxr9Fjo3NZr0CUUAe43g_Tnz3uhAdoo-WhVudqo7p01ygRyXXNxfRYw8/s960/photo_2024-05-01_10-36-51.jpg

ចំណែកម្នាក់ទៀតថា«ខ្ញុំសូមអំពាវនាវបើសិនជាអាចសូមអោយនាយកសាលា មេត្តាបង្រួមថ្នាក់សិក្សាតែមួយវេនបានហើយគឺវេនព្រឹក (ជាទូទៅសាលាតែងតែបែងចែកជាពីរវេន ព្រឹក&រសៀល)ដើម្បីជៀសវាងពីការប៉ះពាល់កម្ដៅខ្លាំង នៅពេលដែរធ្វើដំណើរទៅសាលារៀននា ពេលរសៀលហើយខ្ញុំគិតថាក៏ជាវិធីល្អក្នុងការជំនួស អោយសិស្សផ្អាកការសិក្សាមួយរយៈផងដែរ»។

ស្របពេលដែលមតិមួយទៀតក៏បានសំណូមពរថា«តើក្រសួងអាចផ្តួបវ៉ាកងតូចនឹងវ៉ាកងធំចូលគ្នាឈប់សំរាក ក្នុងរដូវក្តៅបានទេសំរាប់ឆ្នាំសិក្សាក្រោយៗ ដោយសារតែកំដៅពីមួយឆ្នាំទៅមួយឆ្នាំមានការ កើនឡើងរហូតខ្ញុំពិតជាបារម្ភពីក្មេងតូចៗណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2n6UJpql37HciQweu2h89gTWkbvyhD4XapHjSwvDpDQXCUKwlfA_YOSKyyEmWJPGLtG599jofXUk4otXhygU8s1rpFStkyOdkpEojV0Cf1giiH1Q7Tf4JQTpJTRyWMzrZxGtOTeHjgi-BONFMJQu0VjTKrK-agWwDfa47ZFT6PpWyU-IHhLmRjuMuneM/s960/photo_2024-05-01_10-36-58.jpg

ជាការឆ្លើយតបវិញភ្លាមៗ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ យោងតាមការចេញផ្សាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលមានខ្លឹមសារយ៉ាងដូច្នេះថា រដូវប្រាំងឆ្នាំ ២០២៤ អាកាសធាតុក្តៅហួតហែងខ្លាំង និងអាចមានសីតុណ្ហភាពលើសពី ៤០ អង្សារ ជាពិសេស នៅចន្លោះពីម៉ោង ១០:០០ ព្រឹក ដល់ម៉ោង ១៤:០០ រសៀល ។

ដើម្បីបង្ការទប់ស្កាត់ហានិភ័យ និងចៀសវាងជំងឺផ្សេងៗ ដែលអាចប៉ះពាល់ដល់ សុខភាព ការរៀនសូត្ររបស់សិស្សានុសិស្ស និងការបំពេញការងាររបស់លោកគ្រូ អ្នកគ្រូ ក្រសួងសូមណែនាំដល់ លោក លោកស្រីប្រធាន និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ ពិនិត្យស្ថានភាពជាក់ស្តែង និងចាត់ចែងអនុវត្តដូចតទៅ៖

-ពេលព្រឹក ចូលរៀននៅម៉ោង ៧:០០ ចេញម៉ោង ១០:០0
-ពេលរសៀល ចូលរៀននៅម៉ោង ១៤:០០ ចេញម៉ោង ១៧:០០
-ក្នុងមួយម៉ោងសិក្សា លោកគ្រូ អ្នកគ្រូត្រូវឱ្យសិស្សឈប់សម្រាក ឬចេញលេងរយៈពេល ១៥ នាទី
-គ្រឹះស្ថានសិក្សាត្រូវត្រៀមទឹកសម្រាប់គ្រូបង្រៀន និងសិស្សប្រើប្រាស់ និងណែនាំសិស្សឱ្យយកទឹកឆ្អិន ពីផ្ទះមកទទួលទាន
-ក្នុងករណីសីតុណ្ហភាពឡើងខ្លាំងលើសពីការគ្រប់គ្រង គ្រឹះស្ថានសិក្សាមានសិទ្ធិក្នុងការសម្រេចជាក់ស្តែង អនុវត្តតាមគោលការណ៍ដែលមានស្រាប់វិញ នៅពេលផុតរដូវក្តៅ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1ErkMWTKEW731kME3_gtchEvkwtWsnLNGOJoRi9xZ6D7DGjzrOCCIUBCPvZNbDhf-gKod2vwxscFCR2Qp9oT95SP7vYD5IZrEH3_Cn3dE-IauAHfyA579s1446hZ24ie4LH_J_smc-Njw4n8qLYgl829Dasdl4BQ6XNFQM2Qu2oPmoGdv7SB88hLwiP8/s1280/photo_2024-05-01_10-37-22%20(2).jpg

មិនធម្មតា! តាមការព្យាករណ៍សន្ទស្សន៍កំដៅនៅក្នុងប្រទេសហ្វីលីពីនអាចនឹងឡើងដល់ ៥៧ អង្សាសេ

0

ហ្វីលីពីន៖ ការិយាល័យឧតុនិយម ភូមិសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន (PAGASA) បាននិយាយកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ថាសន្ទស្សន៍កំដៅនៅក្នុងប្រទេសហ្វីលីពីនអាចឈានដល់កម្រិត ៥៧ អង្សាសេដែលជាកម្រិតគ្រោះថ្នាក់ខ្លាំងបំផុតមិនធ្លាប់មាននៅក្នុងប្រទេសនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDEZOQ_so-OXNyNE3uKjlaAUwPosWW4a8FTLh1QkGXzoKstLFvM8cNYUnyaB9laWh6WL1F-8gtLeDh5-fQmDTfAek1Ah4Tge42vRzIu4XZgsHO5Sjkg_ovO-euduP8MXXi0Y8BK2Uxv55BqYgy_ktWkqQaInmCrjGx76Ktvr1Fa_c7FSPGeINNkqRVjR0/s1024/2024_04_28_149870_1714288646._large.jpg

យោងតាមប្រភពព័ត៌មាន Philstar បានឱ្យដឹងថា កាលពីអំឡុងឆ្នាំ ២០២០ ប្រទេសនេះក៏ធ្លាប់បានកត់ត្រាសន្ទស្សន៍កំដៅ ៥៧ អង្សាសេដែរ នៅក្នុងទីក្រុង San Jose និងOccidental Mindoro។ ក្រៅពីទីក្រុង San Jose សន្ទស្សន៍កំដៅខ្ពស់បំផុតដែលត្រូវបានកត់ត្រាគឺនៅទីក្រុង Dagupan, Pangasinan គឺ ៥៥ អង្សាសេកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQAdZ54e-IYcy0lnxfNSMqVx9Wbq749_Sz3Rak1yMZkLczu7ubp4WFYW_QG0gfGpSUciu5xwbNBTikDo38TlPDbYusEGi5LhwlHdLJhYqHVPGjwWKVBwWmymcUdMIKolpxty8i65dluo76puSjZp4re2r9kFNMCY5383cEKNynXM9TgLBIBNHXHu3Hr0U/s4000/171394808736520240422-earth-environment-heat-index-JC-2-125.jpg

បន្ទាប់មកនៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២១ សន្ទស្សន៍កំដៅគឺ ៥៤ អង្សាសេនៅតំបន់ Aparri និង Cagayan នេះបើផ្អែកលើកំណត់ត្រារបស់ PAGASA ពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២៣។ លោក Meliton Guzman ដែលជាអ្នកទទួលខុសត្រូវនៃនាយកដ្ឋានវាយតម្លៃផលប៉ះពាល់របស់ PAGASA បាននិយាយថា នៅឆ្នាំ២០២៤ នេះសន្ទស្សន៍កំដៅអាចឡើងដល់ ៥៧ អង្សាសេបន្ទាប់ពី ៤៥ អង្សាសេត្រូវបានកត់ត្រានៅថ្ងៃទី ២១ ខែមេសា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEzU82DkBsoAF-gpNn1a_J_8TlMEdpoJYfiOmBButlyirVYsHB8dTMsKDnj7kzglS9lJLxGYXWbKu7tY5m8Z1fBAeP4pE4oMJQS7DUgqFkzAhpvmGhgVzNuQQaQlbf3KC27YvvTpCv4oUCZQHNOGY8bwVjZMDb3uQSgacNuhGBTqsvIEcAjriOqo9XZGg/s1226/Asia_Heat_46583-92ee3-1226x0-c-center.jpg

ទន្ទឹមនឹងនេះ តំបន់ជាង ៤០ នឹងជួបប្រទះសន្ទស្សន៍កំដៅកម្រិត “គ្រោះថ្នាក់” នៅថ្ងៃទី៣០ ខែមេសា ដោយសារ El Niño និងរដូវប្រាំងបន្តប៉ះពាល់ដល់ប្រទេសហ្វីលីពីន នេះបើយោងតាមការិយាល័យអាកាសធាតុរដ្ឋ។ យោងតាម PAGASA ទីក្រុងជាច្រើនរបស់ហ្វីលីពីននឹងជួបប្រទះនឹងកំដៅពី ៤០-៤៥ អង្សាសេ ហើយកំដៅនឹងបន្តរហូតដល់សប្តាហ៍ទីពីរនៃខែឧសភា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5KWpLFWCS0VbOp2cvNMcictQKGoINOiicivRkD99WPkhHbwKPb0t1-nZZ7xFCkh8w0i-SM3PWXGfp9fJD5KAP2yYMYJQ1GXvbAjueyAtxOEVSXRSz_CA59QFQP6f28SQ1wFr5msUfzlhJI1DA1aFwjxevpOFo_l_jDbfl6RXCVo0ceYY2n4fmf4w8Vs8/s800/heat-manila-daily-life_2024-04-24_13-57-58.jpg

ក្រុមប្រឹក្សាជាតិគ្រោះមហន្តរាយ និងកាត់បន្ថយហានិភ័យ (NDRRMC) នៃប្រទេសហ្វីលីពីនបាននិយាយនៅថ្ងៃទី ២៩ ខែមេសាថា South Cotabato គឺជាខេត្តទី ៧ ដែលប្រកាសស្ថានភាពនៃគ្រោះធម្មជាតិដោយសារ El Nino៕

រលកកំដៅនឹងគ្របដណ្តប់លើប្រទេសថៃរហូតដល់ខែមិថុនា តើកម្ពុជាយើង យ៉ាងណាវិញទៅ?

0

ប្រទេសថៃ ៖ អ្នកជំនាញផ្នែកបម្រែបម្រួលអាកាសធាតុលើកឡើងថា នៅឆ្នាំ២០២៤នេះ រលកកំដៅនឹងគ្របដណ្តប់លើប្រទេសថៃរហូតដល់ខែមិថុនា ហើយថៃនឹងចាប់ផ្តើមមានភ្លៀងធ្លាក់នៅចុងខែកក្កដា ។ រីឯគ្រោះធម្មជាតិ El Nino នឹងធ្វើឱ្យប្រទេសថៃមានគ្រោះរាំងស្ងួត និងភ្លៀងធ្លាក់តិចតួច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjq-8Pj2Iu1tSifh2K_mpXaVoAqp0m94_26RscVJ1qUvFlObP166FC8Z3k9yNOUfaAGN2iWuuZKWfcdohV8nr-bUZM__XUQHwrc3Xbla4JulZ7Odf3w45hO8Ec4aX9YIxAnLcCm5FkgbSWq1pZFQA38vpeSpTsGt0ldK1PBcrK1vhCmobO8H1l0x6dZzWU/s2000/-1x-1%20(1).jpg

លោក Seri Suparathit នាយកគ្រប់គ្រង Futuretales LAB, MQDC និងជាអ្នកជំនាញផ្នែក Impact of Climate Change លើកឡើងថា ៖ «ប្រទេសថៃនៅតែមានអាកាសធាតុក្តៅខ្លាំង ចាប់ពីសប្តាហ៍ទី២ ខែឧសភា រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ទើបអាកាសធាតុចាប់ផ្តើមល្អប្រសើរឡើងវិញ ។ ប៉ុន្តែពិភពលោកនឹងបន្តឡើងកំដៅដោយគ្មានដែនកំណត់ កត្តាសំខាន់ គឺពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលពីហ្វូស៊ីល» ។

ការផ្លាស់ប្តូរគ្រោះធម្មជាតិពី El Nino ទៅ La Nina នឹងកើតឡើងនៅពាក់កណ្តាលឆ្នាំ២០២៤ ហើយអ្នកជំនាញរំពឹងថា នៅចុងឆ្នាំនេះ ប្រទេសថៃនឹងទទួលរងនូវបាតុភូត La Nina កម្រិតមធ្យម ។ សីតុណ្ហភាពក្តៅខ្លាំងចាប់ពីដើមឆ្នាំ២០២៤ នឹងធ្លាក់ចុះវិញចាប់ពីពាក់កណ្តាលឆ្នាំ រហូតដល់ចុងឆ្នាំនេះ ខណៈការព្យាករអំពីបរិមាណទឹកភ្លៀងនៅដើមរដូវវស្សាចាប់ពីខែឧសភាតទៅ បង្ហាញថា ប្រទេសថៃនឹងពុំសូវមានភ្លៀងធ្លាក់ច្រើនប៉ុន្មានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioInmoA_LyDDPztOw2BBNaCCRQzGNmCayVJnF63drsDfpIu-fj_7c4kUEK8LVdEJ4KjEUEBjk2TYWn6pFxS-iCN6DXdEyMchrkuCmi9T7ZVKU0p1owrNEBrCnryEWUixLP8mRsU5r_k4HCFnwdKduSHk45DYgY3Cfd157_e1Ce71jjmztzZPRkE4Gst88/s2000/-1x-1.jpg

ទោះយ៉ាងណា នៅពេលចូលដល់ពាក់កណ្តាលរដូវវស្សា រហូតដល់ចុងរដូវវស្សា បរិមាណទឹកភ្លៀងនឹងចាប់ផ្តើមល្អប្រសើរឡើងវិញ និងធ្លាក់ជាបន្តបន្ទាប់ ជាពិសេស គឺចាប់ពីពាក់កណ្តាលខែកក្កដាតទៅ ភ្លៀងនឹងធ្លាក់នៅតំបន់កណ្តាល, ខាងកើត និងខាងត្បូង ។ រីឯតំបន់ខាងជើង និងតំបន់ឦសានផ្នែកខាងលើ ភ្លៀងពុំសូវធ្លាក់ច្រើនទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGCHPRQAMzIFy0lgykd4v9oGnBBLpg51OgXsmlmwNrgtJXrpDU2IBAm6KdYJqGrbncSTrYrJ9VKctnlOALhj9y3djBEfLX0pNjRM5cCX49jVe3Z_64RAF_QyekUJlLQ5f1rOE6k1mhCrtG05p1keyikt832de6SnQb_BFYmCbL-T_O10Wb6d1ogVmtCak/s2560/Heatstroke-kills-30-in-Thailand-this-year-as-kingdom-bakes-scaled.jpg

ហេតុនេះ អ្នកជំនាញបានផ្តាំផ្ញើទៅកសិករគួររៀបចំគម្រោងកសិកម្មឱ្យបានល្អ ដោយពន្យារពេលបង្កបង្កើនផលរហូតដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ២០២៤ ដោយសារការផ្លាស់ប្តូរទៅរកគ្រោះធម្មជាតិ La Nina នៅចុងឆ្នាំនេះ អាចធ្វើឱ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ខ្លាំង និងមានទឹកជំនន់ ។ ក្រៅពីនេះ ចាប់ពីខែឧសភា ដល់ខែតុលា ឆ្នាំ២០២៤ ថៃនឹងមានខ្យល់ព្យុះកើតឡើងប្រមាណ១៨លើក ហើយភ្លៀងអាចធ្លាក់មិនទៀងទាត់ ។ ដូច្នេះ កសិករត្រូវតាមដានស្ថានការណ៍អាកាសធាតុជាបន្តបន្ទាប់ ព្រមទាំងត្រៀមខ្លួនគ្រប់គ្រងហានិភ័យផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYUN8mUov24qF_34n-fms01DerxipygpoRNFWLfJNo8tAhuPgbVVnYp7jbgGD4YoXCpQueU25QM3gT1kkh0z5_DsF4CLuhjQnfl6WeetvxhO6FWP_bh23ZFOKndSWlq8jYRFjMsHjG3_iqRwP3wj_81bKmBTBhZbbuqXz5waeSDhzy8HWWv0y-kODXEiM/s750/cambodia-heatwave.jpg

អាកាសធាតុប្រែប្រួលមិនមែនកើតឡើងតែនៅប្រទេសថៃមួយទេ ប៉ុន្តែវាបានកើតឡើងនៅប្រទេសផ្សេងៗផងដែរ ។ វានឹងប៉ះពាល់ដល់ផលដំណាំរបស់កសិករនៅលើពិភពលោក និងការប្រើប្រាស់ទឹកសម្រាប់កសិកម្មមានកំណត់ ៕

ព្រែកជីកហ្វូណនតេជោនឹងជួយជំរុញកំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្ម កម្ពុជាឲ្យរឹងមាំខ្លាំងក្លាដូចសម័យអង្គរ

0

កម្ពុជាគឺជាប្រទេសដែលមានបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងរឿងរ៉ាវអតីតកាលបានជាប់ពាក់ព័ន្ធជាមួយលំហូរនៃទន្លេ និងផ្លូវទឹកជាយូរមកហើយ។ អរិយធម៌បុរាណដូចជា សម័យហ្វូណន និងអង្គរ ពឹងផ្អែកលើពាណិជ្ជកម្ម និងការដឹកជញ្ជូនតាមផ្លូវទឹក ដែលបង្ហាញពីសារៈសំខាន់នៃបណ្តាញនាវាចរណ៍ក្នុងប្រវត្តិសាស្ត្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRGpGHORzpB7hz6FHtlPq_aVhqy2aZIYqGchnKTCMdIhncwLc-fVB52ioV2Dy6IEa1CEen14zZYsG4DyMPYWG28SDizjC5XQazRnZTGNighyDXBjZzG0mm2wV-phwjUMkhLE9b2k-eq9kAr58dKce0xomxF3YyrN0WfXSGuQpjFjnGD1HpBVq1PLbG6-I/s1280/photo_2024-05-01_09-18-35%20(2).jpg

យោងតាមទស្សនៈរបស់ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈនិងពិធីការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ព្រែកជីកហ្វូណនតេជោ គឺជាសក្តានុពលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ព្រែកជីកនេះត្រូវបានគេមើលឃើញថាជាអ្នកផ្លាស់ប្តូរជោគវាសនាកម្ពុជា នាំឱ្យការដឹកជញ្ជូនទំនិញកាន់តែរលូន កាត់បន្ថយថ្លៃដឹកជញ្ជូន និងបើកឱកាសពាណិជ្ជកម្មថ្មីសម្រាប់ប្រជាជនកម្ពុជា។ ម្យ៉ាងវិញទៀត គម្រោងនេះ ត្រូវបានគេរំពឹងថានឹងជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ និងទាក់ទាញការវិនិយោគទៅកាន់តំបន់ផ្សេងៗក្នុងប្រទេសកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha5P4I35irhMqV2dFdttpL__RfOfVTgE61a6-cFseSFOdH9VOZ3-zSZjevWpPAwG0Wh3e1K8LyhEPGIvz7DONuF4aTif15wLdKr3cyAMFieVVdrGKiKB9I2pgXNbeFnvcfXvJ3TmMeSKdq20Z58fK1do8GtiILZGNQe4ly7adBj4v7ZCr7gJ6G85Ll2BU/s1280/photo_2024-05-01_09-18-35.jpg

សម្រាប់ធុរកិច្ច និងសហគ្រិនកម្ពុជា ព្រែកជីកនេះ តំណាងឱ្យច្រកចូលទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។ ព្រែកជីកនេះក៏នឹងបើកផ្លូវសម្រាប់ការពង្រីក ការធ្វើពិពិធកម្ម និងការបង្កើនការប្រកួតប្រជែងនៅក្នុងតំបន់ផងដែរ។ ការរំពឹងទុកនៃការតភ្ជាប់កាន់តែប្រសើរឡើងតាមរយៈព្រែកជីកនេះ បានធ្វើឱ្យមានការគាំទ្រពីវិស័យឯកជន និងស្ថាប័នានា ដោយមនុស្សជាច្រើនមើលឃើញថាវាជាយន្តការសំខាន់សម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ចកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5MRDlbICksUSePO3BZXM82meyfVgT6PMd5AM4HZcouuhWeQ7M-W3w0m7DlGqkIw3u2urypoK-pCTSUEmECoGBqGKFnFRcjdCNfMdh51c0szUKfXBifXQr_x4asIEBA7A-Ju1EuYjNiVHSzSXxoIF9DbULkPFx4LMoecRkTkNhPB6NHaxJFHjzpT-C2E0/s1280/photo_2024-05-01_09-18-36.jpg

ជាងនេះទៅទៀត គម្រោងព្រែកនេះត្រូវបានគេរំពឹងថានឹងជំរុញការអភិវឌ្ឍន៍ទីក្រុង និងជនបទ ពិសេសនៅតាមបណ្តោយផ្លូវដែលជាប់នឹងព្រែកជីកជាមួយនឹងតំបន់សេដ្ឋកិច្ចថ្មី តំបន់លំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មនឹងលេចចេញជារូបរាងនៅពេលអនាគត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF2y-BnfjaqelSR7coUu5u00Kucb61hVu3TeNhQMSdMGMy_Naa-4R0Tuw5LdrPQTjwUHcM1_9Cg5J3SZsHqON7W00BSISoNgqnOuHY9i6L2lymgoy2P2_qY4Pl9bXoODjVWuZ-CpdClkLq6vmvWEDCq73Q-oRV4UmLcKpw6k3RYdZOXokSPpBIyEz_mto/s1280/photo_2024-05-01_09-18-37.jpg

ព្រែកជីកហ្វូណនតេជោមិនត្រឹមតែជាគម្រោងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃសេចក្តីប្រាថ្នារបស់កម្ពុជាសម្រាប់សមាហរណកម្ម និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ តាមរយៈការពង្រឹងការតភ្ជាប់ជាមួយប្រទេសជិតខាង និងតំបន់អាស៊ីអាគ្នេយ៍ដ៏ធំទូលាយ ព្រែកជីកនេះជំរុញពាណិជ្ជកម្ម ទេសចរណ៍និងការផ្លាស់ប្តូរវប្បធម៌ ឆ្ពោះទៅរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយដៃគូក្នុងតំបន់ និងជាកត្តាជំរុញសន្តិភាព និងស្ថិរភាព។ ទីតាំងយុទ្ធសាស្ត្ររបស់ព្រែកជីកនេះ ក៏នឹងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាតួអង្គសំខាន់ក្នុងបណ្តាញដឹកជញ្ជូន ក្នុងតំបន់ផងដែរ។https://www.khmertimeskh.com/wp-content/uploads/2023/05/Funan-Techo-Canal.jpg

បន្ថែមពីនេះ គម្រោងនេះរួមមានវិធានការកាត់បន្ថយផលប៉ះពាល់បរិស្ថាន ថែរក្សាជម្រកធម្មជាតិ និងធានាការគ្រប់គ្រងទឹកប្រកបដោយការទទួលខុសត្រូវ។ វិធីសាស្រ្តប្រកបដោយតុល្យភាពនេះ រួមបញ្ចូលការអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយនឹងការគ្រប់គ្រងបរិស្ថាន ស្របតាមក្រមសីលធម៌កម្ពុជានៃភាពសុខដុមជាមួយធម្មជាតិផងដែរ៕

ប៉ះពាល់ផ្លូវចិត្តខ្លាំង ភរិយា ជា សុជាតិ ចេញមកបញ្ជាក់ពីរឿងគេនិយាយថានាងធ្លាប់រៀបការហើយ

0

ក្រោយពីរៀបការតាមប្រពៃណីទំនៀមទម្លាប់ខ្មែររួចអ្នកនាង រឹម លក្ស្មី ភរិយារបស់តារាចម្រៀង ជា សុជាតិ នៃក្រុមក្មេងខ្មែរបានអារម្មណ៍មិនសប្បាយចិត្តទាំងប៉ះពាល់កិត្តិយសនិងផ្លូវចិត្តបន្ទាប់ពីមានការលើកឡើងថានាងធ្លាប់រៀបការមានប្តីជាជនជាតិគេ និងមានការលើកឡើងថានាងដូចជាអ្នកបង្កើតមាតិកាម្នាក់។ រឿងនេះអ្នកនាងបានបញ្ជាក់យ៉ាងច្បាស់លាស់ថានាងពុំធ្លាប់រៀបការកាលពីមុននោះទេ ហើយក៏មិនមែនជាអ្នកបង្កើតមាតិកាវីដេអូដូចដែលគេបានបង្ហោះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnA7GSaj_1m8mn-DbelYY9e59F8PNurB8WGDVXw0yhvzwo4cP32LQDC_hwVOg5kQlOXAKWTxkl11xShAJlCfXYjpev-dPb7Csgt4tyYJKJ-1YF6Aldpwya5CrsD2En9WCnPwZp7UeLy2YLITOQ4W6jdwuYvj3XTG7cL93lhYGW7p6F8LVZgVrdoeMQKA0/s2048/image_2024-04-30_15-00-32.png

នៅល្ងាចថ្ងៃទី២៩ មេសា អ្នកនាង រឹម លក្ស្មី បានបង្ហោះសំណេរយ៉ាងដូច្នេះថា « ជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា ដើម្បីកុំឱ្យមានការច្រលំនាងខ្ញុំ សុំបកស្រាយ នាងខ្ញុំ រឹម លក្ស្មី គឺជាអ្នកគ្រប់គ្រងរឺក៏ហៅថា Manager របស់ក្រុមក្មេងខ្មែរ ហើយក៏គឺជាភរិយារបស់បង ជា សុជាតិ ដូចគ្នា ។ នាងខ្ញុំ post នេះក្នុងគោលបំណងកុំឱ្យមានការចល្រំរូបនាងខ្ញុំទៅអ្នកផ្សេង រហូតដល់មានការ post និង comment ថារូបនាងខ្ញុំធ្លាប់មានប្តីរួចហើយ ធ្លាប់មានប្តីជនជាតិគេ ។ល។ ហើយវាពិតជាប៉ះពាល់ដល់កិត្តិយសនិង ផ្លូវចិត្តនាងខ្ញុំខ្លាំងមែនទែន»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPPE7iUu0P5W3zdD1yF9ZaPtHtGk9wrvZ9dDW-zX9mXbWomdpIrJFCIz7avxjxl_h8Sxx4BpiKUJwCO9sxxUFn3q1wOXnnFJvIy93g2y1W_OaFhGpyGK4Y9CgcfjySEHO8jASDUrMYvS_O_5tFcbnEBZjQMUlTMblBgjtMz82WJTTpA3XZFwQwxtshZJU/s1440/image_2024-04-30_15-00-30.png

ភរិយា ជា សុជាតិ បានបញ្ជាក់ថា ទី១ នាងមានការងារជា Artist Manager ៥ឆ្នាំមកហើយ ហើយមិនមែនជាអ្នកបង្កើតមាតិកាវីដេអូដូចដែលគេបាន Post ទេ។ទី២
នាងមានឈ្មោះថា លក្ស្មី អាយុ២៨ឆ្នាំ នៅលីវ ពុំធ្លាប់រៀបការពីមុនមកទេ ហើយនាងនិង សុជាតិស្គាល់គ្នា៨ឆ្នាំហើយ ហើយពួកគេទាក់ទងគ្នា២ឆ្នាំហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdnnBGxPCRoahGr0HjTL1w6RfK1BS6OQl35kn_19rohLwsRXmQPNy7ujwdw93KvGksCHx3b-AJJNiYFDTcNZwPsHs8C5KrbRIwiMpKKSimImaD7lbK0LB445VNs2ww_8xcMs4Kx1HYb23VfaO2qI2k7Zr4aE5iKO8Ys2aHm-GfszJIkaNMKtW-diQsORw/s1440/image_2024-04-30_15-00-31.png

គួរបញ្ជាក់ថា ជា សុជាតិ បានដឹកដៃអ្នកគ្រប់គ្រងរបស់ខ្លួនរៀបការកាលពីថ្ងៃទី២៥ ខែមេសា នេះបន្ទាប់ពីអ្នកទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នាកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤៕

ឡូរីន សង្សារ វណ្ណដា ចេញមកទម្លាយរឿងស្លៀកពាក់ស៊ិ.ចស៊ី និងបង្ហាញថាមួយតួខ្លួនមិនមានការកែកុន

0

ស្រីស្អាត ឡូរីន ដែលជាសង្សារតារារ៉េបល្បីឈ្មោះ វណ្ណដា កាន់តែលេងខ្លួនស៊ិ.ចស៊ី បញ្ចេញដើមទ្រូងទ្រលុកទ្រលុន ដោយអ្នកខ្លះក៏សរសើរភាពស្រស់ស្អាតរបស់នាងចំណែកឯអ្នកខ្លះថានាងធ្វើខ្លួនខុសពីមុនប្រែប្រួលរឿងការស្លៀកពាក់។ ជុំវិញការលើកឡើងផ្សេងៗ ឡូរីន ថាកាលពីមុននាងនៅក្មេងហើយគ្រួសារមិនចូលចិត្តឱ្យនាងស្លៀកពាក់ស៊ិចស៊ីនោះទេ ប៉ុន្តែពេលនេះនាងអាយុ២១ឆ្នាំហើយ ណាមួយគ្រួសារនាងក៏បើកចិត្តរឿងការស្លៀកពាក់ អាយុក៏សមល្មមទើបនាងស្លៀកពាក់អីដែលនាងចង់ស្លៀក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKP5MiVDTNOUNwfXtih0rBX34pbshcP6YKwAqegDavsP73gfSW9fqAtjfk2ZYR4JSBHvMNJwoPOu7UO85JTEHo0Wv23w1_Vvtuy9ZKnlqnKSUQi1PZ-93nyhltLGE5ZiQLoWJsJ6DEMX-FkNqECqgzTBDkvoWdGpCoX7BrFsx7naMpZn7gv7PIXSi_QUQ/s2048/image_2024-04-30_12-05-44.png

ជឿជាក់ថាអ្នកគាំទ្រមួយចំនួនធំស្គាល់មកហើយថាស្រីស្អាត ឡូរីន ជាសង្សាររបស់តារាល្បីឈ្មោះ វណ្ណដា ដែលមានទាំងភាពស្រស់ស្អាត ពូកែធ្វើម្ហូប និងតាមមើលថែគាំទ្រ វណ្ណដា ស្ទើរគ្រប់ពេលវេលា ខណៈក្នុងថ្ងៃខួបកំណើតឡូរីន អ្នកទាំងពីរបានចំណាយពេលវេលាយ៉ាងផ្អែមល្ហែនៅកន្លែងយ៉ាងប្រណីត។ សម្រាប់មួយរយៈចុងក្រាយនេះអ្នកគាំទ្រក៏សង្កេតឃើញថា ឡូរីន កាន់តែបង្អួតរាងស៊ិចស៊ីបញ្ចេញដើមទ្រូងយ៉ាងស្រស់ស្អាតបង្ហោះរូបភាពនៅលើបណ្តាញសង្គមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1fdoBw8caCPriZf0MNqa_OpiZHacNbG2XcoRzvO8x4xuQ2iCguVlJZu_au1znr_RhO88oc2LPAKj6E7JKvqfjtV29dwTCqwk5Y2bIPgrEm1eZh8_MzZopQRKMsJlk6B-P54RfqnOWFv3DJgwg0wCjWFkykQ_7ZyiRZF5sjB3_V7HcGH7zZZYS_2LSSyI/s2048/image_2024-04-30_12-05-46.png

កាលពីពេលថ្មីៗនេះទៀតសោត ឡូរីន បាន add Story បាននិយាយពីការស្លៀកពាក់របស់នាងខុសប្លែកពីមុននិងបានបញ្ជាក់ថានាងមិនបានកែកុនចំណុចកន្លែងណានោះទេ ប្រសិនបើនាងកែកុនមែននាងមិនខ្មាសនឹងប្រាប់អ្នកគាំទ្រដូចគ្នា ប៉ុន្តែនាងពេញចិត្តនឹងរូបភាពខ្លួនឯងបច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjILFDfoxCLX1FVlbgQIwYAyeuiEg8jQ65DSBgu38hOwzar4TtbBAsyqSfVaQT5zmH2IKHZMO_b-Rap6d7LEGSX6BAPtAJa1zlOoP4uxSTN6GKrEotf-TsHrUE5Tot71kmdTDt4DgqSIzK2Pj5oFRbV1l-EwxGEjKuEVckwBsf2cK024eZcxRyYoio2RuQ/s2048/image_2024-04-30_12-05-48.png

ឡូរីន បាននិយាយថា មិនមែនកាលពីមុននាងមិនហ៊ានស្លៀកពាក់ស៊ិចស៊ីនោះទេប៉ុន្តែគួ្រសាររបស់នាងមិនចូលចិត្តបែបហ្នឹង តែឥឡូវដល់អាយុមួយត្រូវពាក់អីដែលចង់ពាក់។ សង្សារ វណ្ណដា បាននិយាយទៀតថា កាលពីមុននាងគិតថាអាយុនាងនៅស្ទើរអាយុ១៩ ២០ តែអីឡូវនាង២១ឆ្នាំហើយគ្រួសារនាងក៏បើកចិត្តរឿងការស្លៀកពាក់នេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguZ0tZ9tvdd1CD-ko00dHduWfTB2_stOq2qyPoWoG_CaF0qMKr0dvBtQANhEG2MIA4Du8ITsUxdaluEB6ubM7_UNZP_Xc7G49TT_D6yYPIqYvv3sDvZRkP61CBO47L7F-xPu85Rlk1tzhdqpthLLyWs2v6vRLp8Juq5p9EZ-jH1KbaX5TaI_o8dY7cyuo/s2048/image_2024-04-30_14-05-39.png

ស្រីស្អាតរូបនេះបាននិយាយទៀតថា នាងមានការផ្លាស់ប្តូរលើរូបរាងរបស់នាង ដោយកាលពីមុននាងអត់បញ្ចេញពាក់អាវប៉ុន្មានជាន់ដើម្បីបិទបាំង ដើម្បីកុំឱ្យថាឆ្ងល់តែនៅតែមានអ្នកឆ្ងល់ទាល់តែបានហើយនាងពាក់បែបនេះជារឿយៗពីមុនមកដែរ។

ជាមួយគ្នានេះ ឡូរីន ថាការកែឬផ្លាស់ប្តូរខ្លួនឯងមិនមែនជារឿងអាក្រក់គ្រាន់តែជាការបំពេញចំណុចខ្វះខាតដែលមនុស្សស្រីផ្សេងៗចង់បំពេញខ្លួនឯង។ នាងក៏បញ្ជាក់ថាបើនាងកែមែននាងមិនខ្មាសនឹងប្រាប់គេទេ ប៉ុន្តែនាងមិនបានកែចំណុចណាមួយឡើយ ហើយនាងក៏ពេញចិត្តរូបរាងខ្លួនឯងនាពេលបច្ចុប្បន្ននេះ៕