តារាចម្រៀង លីម តិចម៉េង ពីក្មេងឃ្វាលគោក្លាយជាម្ចាស់ពាននិងកើបលុយរាប់ម៉ឺនដុល្លារពីវិស័យសិល្បៈត្រូវបានអ្នកគាំទ្រជំរុញឱ្យតារាចម្រៀងរូបនេះឈប់ Live នៅលើបណ្តាញសង្គមតទៅទៀតដោយសារតែខ្សត់អ្នកមើល។ តិចម៉េង បានតបថាអ្នកមើលតែម្នាក់ក៏ជាអ្នកមើលដែរព្រោះការ Live របស់ខ្លួនមិនផ្តោតទៅលើ Views តិចឬច្រើននោះទេ។
ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ លីម តិចម៉េង ជាតារាចម្រៀងម្នាក់ត្រូវបានហ្វេនៗកត់សម្គាល់ថាលោកជាអ្នកសិល្បៈមួយរូបហ៊ាននិយាយពីបញ្ហាដែលកើតឡើងនៅតាមបណ្តាញសង្គមនិងជារឿយៗ Live ជជែកកម្សាន្តជាមួយអ្នកគាំទ្រ។ ជាក់ស្តែងកាលពីកន្លងមកថ្មីៗនេះ តិចម៉េង ក៏បានបង្ហោះវីដេអូមួយមានថេរវេលា៥នាទីនិយាយពីបញ្ហាភេទទី៣បង្ហាញសកម្មភាពមិនសមរម្យនៅក្នុងពិធីមង្គលការហើយមហាជនបានកកោតសរសើរ តិចម៉េង យ៉ាងច្រើនចំពោះមតិស្ថាបនារបស់គេ។
ថ្មីៗនេះតាមរយៈការ live មួយ លីម តិចម៉េង ត្រូវបានហ្វេនៗជំរុញឱ្យលោកឈប់បន្តការLive ព្រោះតែមិនសូវមានអ្នកមើល។ អ្នកគាំទ្របាននិយាយដាក់លោកថា «អាយដលឈប់ Live ទៅគ្មានអ្នកមើលទេ»។
ប្រយោគមួយនេះត្រូវបាន លីម តិចម៉េង តបថា តាំងពីដើមមកខ្លួន Live មិនដែលមើល Views នោះទេ មិនថាខ្លួនឯងឡើង Views ឬធ្លាក់នោះទេលោកមិនដែលដឹងឡើយ គ្រាន់តែដឹងថាការ Live រាល់ដងគឺខ្លួន Live ចង់និយាយលេង និយាយពីអ្វីដែលយើងចង់និយាយ ចែករំលែកធ្វើអ្វីផ្សេងៗ»។ តារាចម្រៀងរូបនេះលើកឡើងទៀតថា «មានអ្នកមើលពីរនាក់ក៏មានអ្នកមើល អ្នកមើលតែម្នាក់ក៏មានអ្នកមើលលោកដែរមិនដើម្បីតែ Views នោះទេ»។.png)
គួរបញ្ជាក់ថា ចាប់តាំងពីប្រកួតរហូតមកទល់ពេលនេះ លីម តិចម៉េង បានកែប្រែវាសនាខ្លួនឯងយ៉ាងច្រើនបន្ទាប់ពីសាងប្រជាប្រិយភាពលើអាជីពសិល្បៈកំលោះតូចរូបនេះមានសមត្ថភាពទិញរថយន្តស៊េរីទំនើប ផ្ទះវីឡាតម្លៃរាប់ម៉ឺនដុល្លារមានការស្រលាញ់គាំទ្រច្រើនពីទស្សនិកជន។ បទចម្រៀងក្នុងទ្រនំហង្សមាសដែល លីម តិចម៉េង ទទួលបានការគាំទ្រច្រើនជាងគេបំផុតគឺបទ «ពេលណាអូនបែកគ្នាជាមួយអ្នកថ្មី» មានចំនួន១៦លានដង និងបទ« កឋិនធីលម៉ូង» ដែលមានចំនួនការទស្សនា១៦លាន៕










