Home ព័ត៌មានអន្តរជាតិ ពស់ងា.ប់ ក្នុងភ្លើងឆេះផ្សារលក់សត្វចិញ្ចឹមនៅថៃភាគច្រើនសុទ្ធតែខាំខ្លួនឯង

ពស់ងា.ប់ ក្នុងភ្លើងឆេះផ្សារលក់សត្វចិញ្ចឹមនៅថៃភាគច្រើនសុទ្ធតែខាំខ្លួនឯង

142
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ មានហេតុការណ៍ភ្លើងឆេះផ្សារមួយកន្លែងឈ្មោះស៊ីសាម៉នរ៉ាត់ (ឬផ្សារត្រី ចតុចាក់) នៅទីក្រុងបាងកក ដែលជាផ្សារលក់សត្វចិញ្ចឹមនៅប្រទេសថៃ និងបណ្តាលឱ្យខូចខាតតូបផ្សារអស់ចំនួន១១៨តូប និងសត្វងា.ប់ អស់រាប់ពាន់ក្បាល ។ ប៉ុន្តែអ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ជាងគេនោះ គឺខ្មោចពស់ដែលងា.ប់ ដោយសារភ្លើងឆេះភាគច្រើនសុទ្ធតែខាំខ្លួនឯង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPeJHZmImBHtANRBSKpedcHCUAxDUZPwf4LB7oXzTnprG6c9SQjy6_FhjcVZMZaN-C3mf4774-iYjTDpQb7WEY-ANQ3jup3kIw-SeIsoisgMsMU1aQncY6l9WJYJ36ENRM8bsxixvKAFl8owPdD-MiFbPTAjp6glR0cWQ7O19zVTZfHTmyMVxSTJJtaq0/s800/photo_2024-06-12_16-36-36%20(2).jpg

លោក នីតិភូមិថាណាត់ មីងរុជិរ៉ាល័យ ជាអ្នកនយោបាយថៃបានបង្ហោះរូបភាពសត្វពស់ និងសរសេរក្នុងហ្វេសប៊ុកថា ៖ «ពេលភ្លើងឆេះផ្សារ សត្វពស់ពិតជាវេទនាយ៉ាងខ្លាំង ទើបវាខាំខ្លួនឯងបែបនេះ ។ នៅថ្ងៃទី១១ ខែមិថុនា ខ្ញុំបានឃើញពស់ងាប់ក្នុងភ្លើងក្តៅៗ ហើយពស់មិនតិចក្បាលទេ ដែលខាំខ្លួនឯង ។ សូមឱ្យពស់ទៅកាន់សុគតិភព និងកុំកើតជាសត្វឱ្យមនុស្សចាប់ឃុំទៀត» ។

ចំណែកពស់ខាំខ្លួនឯង មុនពេលងាប់ក្នុងភ្លើងនោះ គឺជាពស់ពូជ Mexican Black Kingsnake និងគ្មានពិសទេ ។ ខ្លួនរបស់វាមានពណ៌ខ្មៅទាំងអស់ ហើយពស់ប្រភេទនេះមិនកាចសាហាវទេ ទើបមនុស្សចូលចិត្តចិញ្ចឹមវា ។ រីឯតម្លៃវិញ គឺចាប់ពី១ពាន់បាត ទៅ១ម៉ឺនបាត ហើយពស់នេះមិនចូលចិត្តកំដៅខ្លាំងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk2ePps0Rb1gruKwi7L9JSFtm0lhbYa-rB1x1LuEPm_u35DTBD_GI8mSjAmG-JOBrN979imiueP-GA1c5wle3jvAWooXEU8GGFp0hEVgNxR6M841eD_Bz2Yzk5l3WGT3rDufZZn-Ye5e_eApLWYItV278rscM0QQcmqfKA3_kpHpNv3YVQXwj8D5PA25s/s800/photo_2024-06-12_16-36-36%20(3).jpg

ក្រោយការបង្ហោះរូបភាពខ្មោចពស់ត្រូវភ្លើងឆេះធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង និងសួរថា ហេតុអ្វីពស់ត្រូវងាប់ក្នុងលក្ខណៈខាំខ្លួនឯងបែបនេះ? តើវាជាការធ្វើបាបខ្លួនឯងដែរឬទេ? ការពិត ករណីពស់ងាប់ក្នុងលក្ខណៈខាំខ្លួនឯងនេះ ក៏ធ្លាប់កើតឡើងនាពេលកន្លងមកដែរ ។

លោក និរុត ឈុមង៉ាម អ្នកជំនាញផ្នែកសត្វល្មូន បានឆ្លើយទៅកាន់សំណួរខាងលើថា មូលហេតុដែលពស់ខាំខ្លួនឯងមុនពេលងាប់ មិនមែនជាការសម្លាប់ខ្លួនទេ ហើយវាបណ្តាលមកពីមូលហេតុជាច្រើន ដូចជា ៖
-ភាពតានតឹង
-រោគសញ្ញាសរសៃប្រសាទ និងពុំអាចគ្រប់គ្រងខ្លួនវាបាន
-អាចឈឺចាប់ខ្លាំង ទើបពេលខ្លះ វាខាំខ្លួនឯង ឬខាំក្បាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy1c1gKoffaZPFbl7ROo-T6krUc9oQfSuHNSIwKQtA9moGG9G3gy4lzbtwnXC26jfNZmYaY3Axn58xKbgIkdqI5mUwWK5UQ7vWDK-x7u39cTV9exvvsnJOr6OUyOqVBpfY2Li367Sg0Rld9J1130Qjxm3ySQ0tL2_66jd-K5Y5v9o6Vp-I_xh7j1C0Oj4/s800/photo_2024-06-12_16-36-36%20(4).jpg

លោកបន្តថា សត្វពស់មានភាពស្វិតស្វាញខ្លាំងណាស់ គឺពេលវាត្រូវរថយន្តកិនសង្កត់ ឬត្រូវគេវាយដំ វាពុំងាយងាប់ភ្លាមៗទេ ហើយបើងាប់វិញ ក៏យូរដែរ ។ វាមានឈាមត្រជាក់ ខួរក្បាលវាត្រូវការអុកស៊ីសែនតិចជាងសត្វមានឈាមក្តៅ ។ ដូច្នេះ មុនពេលងាប់ វាឈឺចាប់ខ្លាំង ហើយហាមាត់ខាំអ្វីៗទាំងអស់ដែលនៅមុខវា ។

ករណីមួយទៀត គឺធ្មេញរបស់ពស់មុតខ្លាំង ហើយមានពេលចំណីចូលមាត់ពស់ម្តងៗ គឺចំណីកម្រធ្លាក់ចេញពីមាត់វាណាស់ ។ ហេតុនេះ ពេលវាឈឺចាប់ខ្លាំងដោយសារត្រូវភ្លើងឆេះ វាក៏ខាំខ្លួនឯង ហើយវាពិបាកទាញមាត់ចេញវិញ ទើបគេឃើញពស់ងាប់ក្នុងសភាពខាំខ្លួនវាបែបនេះ គឺវាខាំខ្លួនវារហូតដល់ងាប់ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinc5VDqtzTSM6mHIBSIR6tJ2bj7MzY-zZz2Vui_JF6uq5yRJMTVK8b65yw1rkhC2Af7ZI2trZukFV1FuHviiRMCMuLIWZ8_1AG24ubo1_5llNk9P5xpBl6cWFM3zOtTjXI0lIF_1XpzGhjeOtR-iK5BW6aeBsYyQu6PRjMSzMdW5ZegXQWno-KxGP8NLA/s800/photo_2024-06-12_16-36-36.jpg