Home Blog Page 1102

ពេជ្រ វត្តីសារ៉ាវឌ្ឍី បេ្តជ្ញាយ៉ាងមោះមុតក្រោយទទួលបានតំណែងធំមួយក្នុងកម្មវិធី Miss Grand Cambodia2024

0

ពេជ្រ វត្តីសារ៉ាវឌ្ឍី ត្រូវបានស្ថាប័ន Miss Grand Cambodia ប្រកាសជាផ្លូវការថានាងគឺជាអនុប្រធានប្រតិបត្តិកម្មវិធីនេះ។ ជាមួយឱកាសថ្មីប្រចាំឆ្នាំ២០២៤ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានសន្យាថានឹងបំពេញតួនាទីរបស់ខ្លួនឱ្យបានល្អបំផុតធ្វើឱ្យវិស័យបវរកញ្ញាកម្ពុជាកាន់តែរីកចម្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifOEZuGcFVNsQ2zPxkNUp3NpeO6xx4x2KgBdi7OBRrObfhR3QY983yfHGsFT84sNmTvRpo9HaQE5QMNr6IzecCqWXoKyptGdP77zPwQCyEoDObRuW-8m6Axp5kCoagf_0OAw81YdHgMchc5O244QP8uaZ4muzF7uAyjuT06LbQRQq141QIFdUWPTXOsBQ/s2048/417545065_429802829630483_4496516617226418560_n.jpg

នៅថ្ងៃទី១ ឧសភា ស្ថាប័ន Miss Grand Cambodia បានប្រកាសថា «សេចក្តីប្រកាសជាផ្លូវការកញ្ញា « ពេជ្រ វត្តីសារ៉ាវុឌ្ឍី » គឺជា Executive Vice President នៃកម្មពិធី Miss Grand Cambodia។ ការប្រកាសនេះដែរអ្នកគាំទ្របវរកញ្ញាល្បីឈ្មោះរូបនេះបានចូលរួមអបអរសាទរយ៉ាងច្រើនទៅកាន់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKp5LaP88zUN_B5XMFgKfU0dPpkxbY42_IbXp59tSpu0Bq6_osovwJLChZLehVqrZskE6HpYuiLwwxVrb1dpuYcE8zZp2nfCKOBykqRKcAYaz-ukBqinnX4_lIdei98_TxQFgml2xetAf8TCcbcoS7sJel0lGIrFHdAjvUvXX1JvdEIgLc3eC7t0sLaUY/s2048/420188393_424428043501295_1590838880211945705_n.jpg

ងាកទៅកាន់សាមីខ្លួនផ្ទាល់វិញបានបង្ហាញអារម្មណ៍របស់ខ្លួនចំពោះតំណែងនេះដែរថា «
សូមអរគុណដល់បងស្រី Sokunthea Imm បងប្រុស Rayuth Kong បងស្រី Sara Pich ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់នៃស្ថាប័ន Miss Grand Cambodia ដែលបានតែងតាំងនាងខ្ញុំ «ពេជ្រ វត្តីសារ៉ាវឌ្ឍី» ក្នុងតំណែងជា Executive Vice President នាងខ្ញុំសូមសន្យាថានឹងបំពេញតួនាទីមួយនេះឲ្យបានល្អបំផុតក្នុងដំណើរឆ្ពោះកាន់វឌ្ឍនភាពនៃវិស័យបវរកញ្ញាកម្ពុជាសូមអរគុណដល់បណ្តាអ្នកគាំទ្រទាំងអស់ដែលតែងតែគាំទ្រនិងស្រឡាញ់ចំពោះនាងខ្ញុំកន្លងមក។ អ្នកទាំងអស់គ្នាជាភាពជោគជ័យរបស់នាងខ្ញុំ មានអ្នកទាំងអស់គ្នាទើបមាននាងខ្ញុំក្នុងថ្ងៃនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOosPB5Shmfnh6Lg7XoCaHeoWaXkyD5rNLGyTty9ngU9c0I6oztCdnzcEusfWA4HzGYuDuN1omeD77KsAA7G2iW5Xi9jvJrW4F-wiF-L4kKkmad3WKnM-xDwql1gDYMOXUCALo3YSTsXoBBEa8zrNIucImHQ_S2y-xa4LHyyJh1E6rXqirjHytNAC9X1M/s2048/430316070_433737572570342_3782662844875261402_n.jpg

ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺជា Miss Grand Cambodia 2022 និងបានជាប់លំដាប់រងទី៥ នៅលើឆាកអន្តរជាតិ។ ក្រោយបានសាងសមិទ្ធផលធំមួយនេះកេរ្តិ៍ឈ្មោះរបស់បវរកញ្ញារូបនេះកាន់តែល្បីល្បាញមានការងារនៅក្រៅប្រទេស និងបានក្លាយជាទូតសុឆន្ទៈផលិតផលធំតម្លៃខ្លួនរាប់ម៉ឺនដុល្លារ ព្រមទាំងលេចមុខជាតួឯកស្រីក្នុងខ្សែភាពយន្តខ្នាតធំរបស់ផលិត LD ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpXrHgRDtM3ZLCAuzP4Yo18Js_NqWXuMkrC3sMXBWTlpMGgdksLSjdSXrVh-Is9nQC3JfArkeMMIrJeUIHV8tpzsltCHEdjbLoX9qpG6YycwWf3udHpOWSU06tBwkUzEfmGmoXwwTrViyWJl_ttfjHPYvD4m6-NjFZxMvSC5-2y7o2V4rDnEJdADdxmsU/s2048/image_2024-05-01_15-05-36.png

ទន្ទឹមនឹងមានឈ្មោះបោះសំឡេងខិតខំសាងកេរ្តិ៍ឈ្មោះរបស់ខ្លួន រួមទាំងការងារសប្បុរសធម៌ និងការងារសម្រាប់ប្រទេសជាតិមួយចំនួន ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ទទួលបានគ្រឿងឥស្សរិយសពីថ្នាក់ដឹកនាំកាលពីកន្លងមកថ្មីៗនេះផងដែរ។

គួរបញ្ជាក់ថា បេក្ខភាពផ្លូវការរបស់ Miss Grand Cambodia 2024 មានចំនួន២៨នាក់ ដែលប្រកួតជាផ្លូវការនាខែមិថុនា ខាងមុខ ខណៈមកុដឆ្នាំនេះមានតម្លៃដល់ទៅ១លានដុល្លារ៕

ស្ពានមិត្តភាពថ្មីថៃ និងឡាវ គ្រោងដំណើរការនៅចុងឆ្នាំ២០២៤

0

ប្រទេសថៃ ៖ ក្រសួងគមនាគមន៍ថៃឱ្យដឹងថា ស្ពានមិត្តភាពថ្មីរវាងប្រទេសថៃ និងឡាវ គ្រោងដំណើរការនៅខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្រាប់ជាចំណុចឆ្លងដែនថ្មីរវាងប្រទេសទាំងពីរ ។ នៅពេលស្ពាននេះដំណើរការ វានឹងជួយលើកកម្ពស់ផ្នែកសេដ្ឋកិច្ច, ទេសចរណ៍, ពាណិជ្ជកម្មរវាងថៃ ឡាវ វៀតណាម និងចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIofrdPcXC4RPK37oBZjxpzp31azOx3ysbOkhMWr1ri7rxygTIrwOk6ClZXgGFBiEpk4StLy4XXSb0a9r1XbD78zs3FpoQzoEJbs2i-uoiGcsGZL0tMqIRNkovCtSxtNDcKJz_mQ2kw9og8qcuuTZdgzTN3H1tApRfjcBp-giQwIvM4gCfi2HUd1_xI-A/s1400/j1DZ8odMvsivl4IApOy5.jpg

លោកស្រី Monphon Charoensri អនុរដ្ឋមន្ត្រីក្រសួងគមនាគមន៍ថៃលើកឡើងថា ស្ពានមិត្តភាពថៃ-ឡាវ នឹងតភ្ជាប់ពីឃុំចំនួន៣ ក្នុងស្រុកបឹងកាន ប្រទេសថៃ ជាមួយទីក្រុងប៉ាកសាន ប្រទេសឡាវ នឹងដំណើរការនៅខែវិច្ឆិកា ឆ្នាំ២០២៤ ។ គម្រោងសាងសង់ស្ពានមិត្តភាពថៃ-ឡាវ មានប្រវែង១,៣៥គីឡូម៉ែត្រឆ្លងកាត់ទន្លេមេគង្គ គឺមានគោលដៅជំរុញប្រព័ន្ធដឹកជញ្ជូនផលិតផលរវាងប្រទេសថៃ និងឡាវ ។

លោកស្រីបន្តទៀតថា ស្ពានថ្មីនេះនឹងអាចជួយកាត់បន្ថយការចំណាយដើមទុន និងពេលវេលានៃការដឹកជញ្ជូនផលិតផលរវាងប្រទេសទាំងពីរ ។ ក្រៅពីនេះ វានឹងផ្តល់ផលប្រយោជន៍ដល់ផ្នែកភស្តុភារ និងវិស័យទេសចរណ៍ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisFGyrS6ARZR8NOTdme4xBFwvnxtf5AeKxeNLEOBT75PLHgJMrzAkN4bygHyNBP9-YhmKnt7vJ3BYft6lMGNhGC70i-kpHm2XL4MvbtQZR9ZMklf5SiOuKJWrZanLZOusVdcXZIZdkU5KOg5T5adwnHrdlt5MZJ9uqOIqkGQvXFe2RdyGz1JP7XJ6m5Uw/s800/%E0%B8%AA%E0%B8%B0%E0%B8%9E%E0%B8%B2%E0%B8%99%E0%B8%A1%E0%B8%B4%E0%B8%95%E0%B8%A3%E0%B8%A0%E0%B8%B2%E0%B8%9E%E0%B8%9A%E0%B8%B6%E0%B8%87%E0%B8%81%E0%B8%B2%E0%B8%AC-%E0%B8%9A%E0%B8%AD%E0%B8%A5%E0%B8%B4%E0%B8%84%E0%B8%B3%E0%B9%84%E0%B8%8B.jpg

ក្រសួងគមនាគមន៍ថៃរំពឹងថា នឹងមានកំណើនការវិនិយោគ និងឱកាសការងារបន្ថែមទៀត រួមទាំងការពង្រីកទីក្រុងបឹងកាន តាមរយៈការអភិវឌ្ឍ និងតភ្ជាប់ជាមួយប្រទេសវៀតណាម និងតំបន់ភាគខាងត្បូងចិន ។ ក្រោយពីស្ពាននេះសាងសង់រួចរាល់ គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីជំរុញកំណើនប្រកបដោយចីរភាពក្នុងខេត្តជាប់ព្រំដែនថៃ-ឡាវ ចំនួន៤ នឹងដំណើរការជាបន្តបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5a0D3_B1tBt80XjvFFKMhGbET8DON2VamMATMxRK8ugua8CONwfqNa3I-61RVndMuY7FuoT49HZmM0yaSh2nObwsX2Oqg1jHTSJ9fsRk79tsMzftpYGI04Op7rkkbzSRyXzd_EtAs6yD66Dwfo2aBIVKxL7MtSBzFD0Ng_3tlo0FaERsJ5E0cbO6OV48/s1400/akleMqgZWvRkiSnXTGgB.jpg

បច្ចុប្បន្ន គម្រោងសាងសង់ស្ពានថ្មីបានសម្រេចប្រមាណ៨០% ហើយប្រទេសថៃរំពឹងថា ពេលស្ពាននេះដំណើរការ វានឹងក្លាយជាចំណុចឆ្លងកាត់ព្រំដែនថ្មី ព្រមទាំងជំរុញការពង្រីកសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ និងវិស័យទេសចរណ៍ថៃ-ឡាវ ក៏ដូចជាការដឹកជញ្ជូនផលិតផលពីថៃទៅកាន់តំបន់ខាងត្បូងប្រទេសចិន ៕

ចែកគ្នាដឹង ការពាក់កង្ហារព្យួរនៅក ប្រឈមនឹងកើតជំងឺមហារីក

0

ទំព័រហ្វេសប៊ុករបស់ Office of the Consumer Protection Board ប្រទេសថៃបានសរសេរដាស់តឿនពលរដ្ឋថា ការប្រើប្រាស់កង្ហារព្យួរនៅក មានគ្រោះថ្នា.ក់ខ្លាំង និងសូមកុំទិញយកមកប្រើប្រាស់ ពីព្រោះនៅប្រទេសស៊ុយអែតបានផ្សាយពីគ្រោះថ្នាក់របស់កង្ហារព្យួរនៅក ហើយបានប្រមូលផលិតផលនេះចេញពីទីផ្សារ រួមទាំងទីផ្សារអនឡាញផងដែរ ។ អតិថិជនទិញកង្ហារព្យួរនៅក មកប្រើប្រាស់នឹងប្រឈមជាមួយជំងឺមហារីក ដោយសារវាផលិតឡើងដោយការប្រើប្រាស់ផ្លាស្ទិកច្រើន និងមានសារធាតុសំណ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRHUUrQe1iykPRd3Pv_U_XISBKCajwF5r6gUjwCsAm9olH7cxeT2cQU_wDqls8HJwHQa-GVtVs-EO_a3QY-u_N-MxmGrXhDazTgqkvhQxT39KQY0Y2j-yw4nSMFjnKw-6Q5fmvKi-nxenIgNUOTQjvR2nLRbMd2n8hNHq0YgitmpLE4gLtstN2nbQxIxk/s1200/mhl-041624-06211633-copy-2-6626a4fa0876f.jpg

លោក Jesada Denduangboriphan សាស្ត្រាចារ្យផ្នែកជីវវិទ្យានៅសាកលវិទ្យាល័យជូឡាឡុងកន ប្រទេសថៃ បានសរសេរក្នុងបណ្តាញសង្គមថា ទំព័រហ្វេសប៊ុករបស់ Office of the Consumer Protection Board បានដាស់តឿនពលរដ្ឋអំពីផលិតផលនេះ គឺសំដៅលើម៉ាកតែមួយប៉ុណ្ណោះ ។ វាធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីទំព័រហ្វេសប៊ុកនេះសរសេរថា កង្ហារព្យួរនៅក មានគ្រោះថ្នាក់បណ្តាលឱ្យកើតជំងឺមហារីក ដោយសារការប្រមូលផ្តុំនូវសារធាតុសំណក្នុងបន្ទះសៀគ្វី និងខ្សែ USB ។

កង្ហារព្យួរនៅក ដែលអាចធ្វើឱ្យអ្នកប្រើប្រាស់កើតជំងឺមហារីកនោះ គឺម៉ាក Instant Cold™ neck fan ម៉ូឌែលផលិតផល 6994319860164 ។ រីឯមូលហេតុធ្វើឱ្យផលិតផលនេះគ្មានសុវត្ថិភាព ព្រោះវាមិនស្របតាមការកំណត់របស់ Directive ដោយសារបានប្រើប្រាស់សារធាតុគ្រោះថ្នាក់មួយចំនួនក្នុងឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmLJxgDm1KS27flX-OvzTiSvGT5zSEfqsoDVuO72oGCdpuQYjLz2u2xTtq8bl8-fiBBDn-V-GECi912GVSrxxzzFHNY3pq1Fa4CaTBxXo_SxNxryWvOH2xmZTaYCImi7B0-bMoeUMzxMeF98xS6aLdPqR1HvQj4R0kC7lFyUjCUnZw_Se-4H3qrdZCwcg/s1200/photo_2024-05-01_16-09-46.jpg

វាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព និងប៉ះពាល់ដល់ប្រព័ន្ធបន្តពូជ ហើយបើផលិតផលនេះបានប៉ះពាល់ជាមួយស្បែកមនុស្សរយៈពេលយូរ វានឹងធ្វើឱ្យអ្នកប្រើប្រាស់កើតជំងឺមហារីក ។ ប៉ុន្តែការប្រកាសដាស់តឿនពលរដ្ឋ មិនសំដៅលើកង្ហារព្យួរនៅកគ្រប់ម៉ាកដូចអ្នករាល់គ្នាបារម្ភនោះទេ ។ ដូច្នេះ យើងអាចទិញម៉ាកផ្សេងប្រើប្រាស់បាន ។

តើសារធាតុសំណមានគ្រោះថ្នាក់ដល់រាងកាយដូចម្តេចខ្លះ?
តាមគេហទំព័រ pobpad.com បញ្ជាក់ថា ពេលសារធាតុសំណចូលក្នុងរាងកាយ វានឹងភ្ជាប់ជាមួយកោសិកាឈាមក្រហម ហើយរាលដាលទៅដល់ឆ្អឹង និងសរីរាង្គផ្សេងៗ ដូចជា ៖ ថ្លើម, តម្រងនោម, ខួរឆ្អឹង និងខួរក្បាល ហើយវានឹងប៉ះពាល់ដល់ដំណើរការប្រព័ន្ធប្រសាទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitfc-Wpet851XwEXv4uigZRdqZi4S1pLq4qFItZv2H6HUjw5hMrM6_kZKQ2kr4PCIWhI9cNEla4XnpDI3be1C2HAV8qYN9rfmTWT9DNz3v-NAb9WP4C8a_zmYlncQ1jLOHHxjaPjJf7WfRgdqwMC-kccBBZYmHkUnEStKqU7TN06JBjXVsFc26TqbRqUI/s644/photo_2024-05-01_16-09-49.jpg

បើកុមារបានទទួលសារធាតុសំណប្រមូលផ្តុំច្រើនក្នុងរាងកាយ វានឹងធ្វើឱ្យកុមារលូតលាស់យឺត, ឈឺចាប់រាងកាយ, មានបញ្ហាផ្នែកប្រាជ្ញា និងការស្តាប់ឮ ជាដើម ។ រីឯមនុស្សចាស់អាចមានរោគសញ្ញាដូចគ្នាជាមួយកុមារដែរ ព្រមទាំងមានភាពខុសប្រក្រតីផ្សេងទៀត គឺការចងចាំ ។

ក្រៅពីនេះ សារធាតុសំណនឹងបង្កគ្រោះថ្នាក់ដល់ស្ត្រីមានផ្ទៃពោះផងដែរ គឺបណ្តាលឱ្យរលូតកូន, សម្រាលកូនមុនកំណត់, ប៉ះពាល់ខួរក្បាល និងការអភិវឌ្ឍសរសៃប្រសាទទារកក្នុងផ្ទៃ ៕

«ឃើញក្បា.លខ្ញុំទេ?» ក្លាយជាភាពយន្តលក់សំបុត្របានខ្ពស់ជាងគេក្នុងសប្ដាហ៍ទី១

0

ភាពយន្តខ្នាតធំរបស់ផលិតកម្មសាស្រ្តាហ្វៀមមានចំណងជើងថា «ឃើញក្បាលខ្ញុំទេ?» ដែលមានលំដាប់រងទី២បវរកញ្ញចក្រវាលកម្ពុជា២០២៣ ចូលរួមសម្តែងបានក្លាយជាភាពយន្តលក់សំបុត្របានខ្ពស់ជាងគេក្នុងសប្ដាហ៍ទី១។ នេះបើតាមការបញ្ជាក់របស់លោកស្រី ប៊ុន ចាន់និមល នៅថ្ងៃទី១ ខែឧសភា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL_H2JqLn4HuaFq_dbZq4EeEk3ai79jmbBgmSOcdw1iKKKrQloqsB-Nf2HZWxfynbHs8NZCGxQDbPkiMFazzhuTABKjqxgkKos0myGxOmgI_MhdOIgBanBLzZCz70VgaWSVGFvAnCZvraIvKcbBKSyHbLO4E4c5Qv-WKnQKiT4Du3zP2MJMDYxzzhnmCQ/s2048/image_2024-05-01_12-00-41.png

«ឃើញក្បាលខ្ញុំទេ?» បានចាក់បញ្ចាំងជាផ្លូវការក្នុងរោងកុននាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ បន្ទាប់ពីចាក់បញ្ចាំងផ្លូវការភាពយន្តខ្នាតធំរបស់ផលិតកម្មសាស្រ្តាហ្វៀមនេះធ្វើឱ្យមានការជជែកវែកញែកយ៉ាងខ្លាំងនៅលើបណ្តាញសង្គមដោយមានអ្នកខ្លះបានឱ្យពិន្ទុទាបចំពោះរឿងនេះ ចំណែកទស្សនិកជនមួយចំនួនធំបានឱ្យពិន្ទុខ្ពស់គួរសមទៅលើស្នាដៃភាពយន្តខ្មែរមួយនេះ។ ដ្បិតថាមានមតិវែកញែកក៏ពិតមែន ប៉ុន្តែក្រឡេកទៅមើលសន្ទុះចលនាគាំទ្រភាពយន្តខ្មែរនាពេលបច្ចុប្បន្នឡើងខ្ពស់គួរឱ្យកត់សម្គាល់។ ជាកស្តែង ភាពយន្តនេះបានក្លាយជាភាពយន្តលក់សំបុត្របានខ្ពស់ជាងគេក្នុងសប្ដាហ៍ទី១។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkSLBbq5qi6-8G40NpdgvUAyg8oCt0LHWGEBYz3gKGftPrRjAw-kxsbk9GU-4X1qdoX_-FNCfZyq44x2YRjSurcM_w8eWKXa8niZLHBYV17moTSsqFOF9rpqrRGex93hsT5y449dMVgY3v3KuFG0Y3g9xSzxEpQ__EY2zILBYWLcwqDpCNX7B-hlu2pew/s2048/image_2024-05-01_14-06-15.png

លោកស្រី ប៊ុន ចាន់និមល អគ្គនាយិកាផលិតកម្មសាស្រ្តាហ្វៀមបានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុក ថ្ងៃទី១ ខែឧសភា នេះថា «សូមអរគុណពុកម៉ែប្អូនដែលជួយឱ្យ «ឃើញក្បាលខ្ញុំទេ?» ក្លាយជាភាពយន្តលក់សំបុត្របានខ្ពស់ជាងគេក្នុងសប្ដាហ៍ទី១។ នាងខ្ញុំ សូមគោរពអញ្ជើញពុកម៉ែបងប្អូនដែលមិនទាន់បានទស្សនារឿង «ឃើញក្បាលខ្ញុំទេ» អញ្ជើញទៅទស្សនាទាំងអស់គ្នា»។ ជាការកត់សម្គាល់របាំគែនក៏ត្រូវបានបញ្ចូលជាទស្សនីយភាពក្នុងភាពយន្តនេះផងដែរ ដែលយើងកម្របានឃើញការសម្តែងនាពេលបច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBb40784LGmMdO8IOEqfOa2g5VTxBvWKIkm0A-dz84KPxs97ClKTx5c8KSkwY7G1D8nmx7QGdaHJtzTeQ7IBFG-lD_M21cbo1pBrQn_z6M6lZk2vuAICOfU8ahBUaVA5N2nQG1ojEwwD40qQhC1RB-HWXOr68AgQTpjKX0uOeibrHYexZ1c0abEjY5jpI/s2048/image_2024-05-01_14-12-23.png

គួរបញ្ជាក់ផងដែរថា តាមការបញ្ជាក់ពីអគ្គនាយិកាសាស្រ្តាហ្វៀមលោកស្រី ប៊ុន ចាន់និមល នៅលើបណ្តាញសង្គមរបស់ខ្លួនកាលពីកន្លងទៅនេះបានឱ្យដឹងថា ភាពយន្តខ្មែរ «ឃើញក្បាលខ្ញុំទេ?» ត្រូវបានប្រទេសហ្វីលីពីនទិញសិទ្ធិចាក់បញ្ចាំងដំបូងគេ ក្នុងចំណោមប្រទេសផ្សេងៗទៀតទាំងដែលរឿងនេះនៅមិនទាន់ចាក់បញ្ចាំងក្នុងរោងកុនក្នុងប្រទេសនៅឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGLMYIQOQFyoI0_ZSCvacqYOXICDcMBjzU8ExNUQ-f4imoXGmHnXAdAPiX4rvEb7psXM8TtnR3bdtIaIMtayzXTRFI16yThSS41CUnRr_4CKLcOx5BJw8tKYEw8Jd9F-WgI6BZ5Hs5qrxmv2KQlpgg-C9vUkFF29imEImBYBh11WCeA83OkQa0lMBvNa0/s1526/image_2024-05-01_14-12-24.png

ជីវិតរស់នៅដ៏សាមញ្ញរបស់ Bella Hadid ក្រោយលាឈប់ពីវិស័យបង្ហាញម៉ូតពិភពលោក

0

សហរដ្ឋអាមេរិក៖ Bella Hadid ដែលជាកំពូលតារាម៉ូឌែលដ៏ជោគជ័យមួយរបស់ពិភពលោកបានផ្លាស់ទៅរស់នៅរដ្ឋតិចសាស់ ដើម្បីរស់នៅជាមួយមិត្តប្រុសរបស់នាង និងប្រើជីវិតរស់នៅដ៏សាមញ្ញបំផុត។
យោងតាមសារព័ត៌មាន Hollywood Reporter កាលពីថ្ងៃទី៣០ ខែមេសា បានឱ្យដឹងថា កំពូលតារាម៉ូឌែល Bella Hadid បាននិយាយអំពីការសម្រេចចិត្តរបស់នាងក្នុងការបញ្ចប់អាជីពម៉ូដ ដើម្បីផ្តោតលើការថែរក្សាសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់នាងវិញ។ Bella បាននិយាយថា “បន្ទាប់ពីបង្ហាញខ្លួនអស់រយៈពេល ១០ ឆ្នាំនៃការដើរម៉ូត” នាងតែងតែខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ប៉ុន្តែដោយសារនាងរងសម្ពាធច្រើនពេកទើបធ្វើឱ្យនាងសម្រេចលាឈប់ពីវិស័យនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCqqQavkDXFRBkmxkBBkd6Fo44aJRv9g0m1U0bJb_Pa_lXNuuvVRK4Plb-BPKoeWOgUec6BjvW5X0IPqACbU1nyJoADh1PXIu_TBXqIxUIR6-SITqr9KdTEJMH7vHpQMMR300jThyClu90NyjebNl6adDNYsv1vOMsP_JJKfIPuhguzJgd3_LQHmgFKAI/s1500/Bella-Hadid-Fragrance-OREBELLA-Salted-Muse-043024-983582f43e494c25bd4e003f4a553e91.jpg

យោងតាមទស្សនាវដ្ដី Allure Bella គឺជាកំពូលតារាម៉ូឌែលដែលទទួលបានជោគជ័យបំផុតក្នុងពិភពលោក ដោយបានបង្ហាញខ្លួនជា Brand Ambassador ក្នុងម៉ូដល្បីៗជាច្រើនដូចជា Chanel, Marc Jacobs, Givenchy និងបានបង្ហាញខ្លួននៅលើក្របទស្សនាវដ្តី Vogue អន្តរជាតិទៀតផង។ Bella Hadid បានធ្វើជាតារាបង្ហាញម៉ូតតាំងពីនាងមានអាយុ ១៦ ឆ្នាំមកម្ល៉េះ ដោយចាប់ផ្តើមអាជីពជាតារាបង្ហាញម៉ូតរបស់នាងនៅក្នុងឆ្នាំ ២០១៤ ជាមួយនឹងការដើរបង្ហាញម៉ូតសម្រាប់កម្មវិធី Desigual’s Spring Summer 2015។ នៅដើមឆ្នាំ ២០១៥ ភាពស្រស់ស្អាតបានទាក់ទាញនាងឱ្យចូលរួមក្នុងកម្មវិធី Tom Ford Fall-Winter 2015។ ព្រឹត្តិការណ៍នេះបានក្លាយជាវេទិកាមួយសម្រាប់អាជីពរបស់ Bella ឱ្យរីកចម្រើន។ ក្នុងរយៈពេល ២ ឆ្នាំ ភាពស្រស់ស្អាតរបស់នាងបានដណ្ដើមផ្លូវរត់ភាគច្រើននៃផ្ទះម៉ូដដ៏ធំបំផុតរបស់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSEZ1bN2X2qeu1BRM17SYHqf53-yjdI4wj_bNRvHDT_zYA6V5rVgKCz9XBMzticBKENx-n3HyKv2uUjNfG7qEC224frgXdxmvG14nyTqDRqHztq9gyXLbN13xxfLLWg1E5QAJye6NHrxuxD0vMSXro-ubelLb90xIrIbR7i-8dzC7bJcb_x4A-_Qc9uoU/s1280/photo_2024-05-01_15-40-03.jpg

ទោះបីជាយ៉ាងណាក៏ដោយ ចាប់ពីឆ្នាំ ២០២៣ រហូតមកដល់ពេលនេះ Bella បានលាឈប់ពីការងារ ហើយបានផ្លាស់ទៅរស់នៅរដ្ឋតិចសាស់ ហើយក៏បានចាប់ផ្តើមជីវិតថ្មីជាមួយនឹងគូស្នេហ៍របស់នាងគឺបុរសគង្វាលគោ Adan Banuelos អាយុ ៣៥ ឆ្នាំដោយរស់នៅបែបសាមញ្ញនៅលើភ្នំ។ យោងតាមគេហទំព័រ Harper’s Bazaar អ្នកទាំងពីរមានចំណង់ចំណូលចិត្តក្នុងការជិះសេះ និងកាប់ឈើដូចគ្នា។ ក្រៅពីចំណាយពេលរីករាយនឹងជីវិត បច្ចុប្បន្ន Balla ក៏គ្រោងធ្វើជំនួញផងដែរ ដោយសព្វថ្ងៃកំពុងចាប់ផ្តើមផលិតទឹកអប់ផ្ទាល់ខ្លួនរបស់នាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF9OSblm7L7kuUuKPpeuj3xDthUs4U89JlYF2feklVKEHbzl8zXIKcN6kGTiGbeyFVnuNFxU6L_xb0nnWq5fbvW99sq1DK6jOMRdneX0l70QGb_ON3jC7delo1pse4Sw81tsxvCLtUhfYJd6qbcnMMdNPOxwkzRT_keTSAYBfub8iwF2rFywVZqw2dUuQ/s1200/photo_2024-05-01_15-41-06.jpg

តារាម៉ូឌែលរូបនេះបាននិយាយប្រាប់សារព័ត៌មានថា “នាងពិតជាពេញចិត្តនឹងការរស់នៅដ៏សាមញ្ញបែបនេះខ្លាំងណាស់” វាអាចធ្វើឱ្យខ្ញុំធូរស្រាលទាំងផ្លូវកាយ និងផ្លូវចិត្តហើយក៏មិនចាំបាច់គិតច្រើនពេកដែរ។ Balla បានបន្តទៀតថា “ខ្ញុំមិនដែលមានឱកាសធ្វើបែបនេះពីមុនមកទេ ដូច្នេះខ្ញុំនឹងមិនទៅណាទៀតទេ ហើយខ្ញុំនឹងចំណាយពេលវេលាដ៏មានអត្ថន័យបែបនេះនៅជាមួយខ្លួនឯងឱ្យបានច្រើន”។ គួរបញ្ជាក់ដែរថា បច្ចុប្បន្ន Bella Hadid មានអាយុត្រឹមតែ ២៨ ឆ្នាំប៉ុណ្ណោះនាងមានដើមកំណើតនៅប្រទេសហូឡង់និងប៉ាឡេស្ទីន ហើយនាងគឺជាប្អូនស្រីបង្កើតរបស់ Gigi Hadid ដែលអ្នកទាំងពីរសុទ្ធតែស្ថិតក្នុងបញ្ជីតារាម៉ូដែលល្បីៗរបស់ពិភពលោក៕

មកស្គាល់ទីក្រុងឆ្លាតបំផុតទាំង ១០ នៅលើពិភពលោកក្នុងឆ្នាំ ២០២៤

0

ទីក្រុងឆ្លាតវៃគឺជាទីក្រុងដែលអនុវត្តបច្ចេកវិទ្យាទំនើបៗដើម្បីបង្កើនអត្ថប្រយោជន៍ដល់បរិស្ថានជាតិ និងកាត់បន្ថយគុណវិបត្តិនៃទីក្រុងសម្រាប់មនុស្ស។ យោងតាមរបាយការណ៍ ទីក្រុងឆ្លាតវៃភាគច្រើនគឺពឹងផ្អែកលើការខិតខំប្រឹងប្រែងរួមបញ្ចូលជាមួយយុទ្ធសាស្រ្តច្នៃប្រឌិតថ្មី ដើម្បីទាក់ទាញ និងរក្សាទេពកោសល្យ ជ្រើសរើសការជំរុញការវិនិយោគនិរន្តរភាព និងដោះស្រាយបញ្ហាដែលជាប់ពាក់ព័ន្ធជាមួយវិសមភាពភូមិសាស្រ្តយ៉ាងឆាប់រហ័ស។ ដូច្នេះក្នុងចំណោមទីក្រុងឆ្លាតវៃទាំង ១០ នៅលើពិភពលោកមាន ៧ នៅអឺរ៉ុប ទោះជាយ៉ាងណាមិនមានទីក្រុងណាមួយនៅសហរដ្ឋអាមេរិកនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZX4XRnUw3KC0_Rq7TTT10W-UmR6BeZtqNEfc7XuerYUEb0gyUrXrT0J9IRhiorJKreWNdcJMQuuWfLiH6Mb-U3nIW3XMIQO8uA1nKOPoE7EtZFdQX5Bx9kb9hjRt3sexX9e8YwOAfzs4ROcnBeS5MQLMzK1RHipLlbxmYoGGsQjRe2vv2MaQy_QM9_b0/s613/Blog-Banners-613-x-350-1.png

នេះបើយោងតាម IMD ដែលជាមជ្ឈមណ្ឌលសម្រាប់កម្មវិធីឃ្លាំមើលទីក្រុងឆ្លាតវៃនៃការប្រកួតប្រជែងពិភពលោក ដោយសហការជាមួយអង្គការ World Smart Sustainable Cities Organization (WeGO) ដែលមានទីស្នាក់ការនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ របាយការណ៍នេះបានចាត់ចំណាត់ថ្នាក់ទីក្រុងឆ្លាតវៃចំនួន ១៤២ នៅទូទាំងពិភពលោក ដោយផ្អែកលើទិន្នន័យដែលបានវិភាគដោយអ្នកស្រាវជ្រាវ ក៏ដូចជាការឆ្លើយតបការស្ទង់មតិពីអ្នកស្រុកចំនួន ១២០ នាក់នៅក្នុងទីក្រុងនីមួយៗ។ ការសិក្សានេះផ្តល់នូវទិដ្ឋភាពទូទៅអំពីរបៀបដែលហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យាដែលមាននៅក្នុងទីក្រុង និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ។ ដូច្នេះខាងក្រោមនេះគឺជាទីក្រុងឆ្លាតវៃបំផុតទាំង ១០ នៅលើពិភពលោកសម្រាប់ឆ្នាំ ២០២៤៖

១.ទីក្រុង Zurich ប្រទេសស្វីសhttps://switzerland-tour.com/storage/media/Zurich/Zurich-s-Old-Town.jpg
២.ទីក្រុង Oslo ប្រទេសន័រវេសhttps://a.cdn-hotels.com/gdcs/production106/d1597/5303351b-a7d2-4775-994a-348002ea13d2.jpg
៣.ទីក្រុង Canberra ប្រទេសអូស្ត្រាលីhttps://www.thehotelconversation.com.au/sites/default/files/styles/article-full/public/45_ainslie_place_aerial.jpg
៤.ទីក្រុង Geneva ប្រទេសស្វីសhttps://observer.com/wp-content/uploads/sites/2/2023/08/Genf.jpg?quality=80
៥.ប្រទេសសិង្ហបុរីhttps://robbreport.com/wp-content/uploads/2023/06/GettyImages-969749838.jpg?w=1000
៦.ទីក្រុង Copenhagen ប្រទេសដាណឺម៉ាកhttps://upload.wikimedia.org/wikipedia/commons/thumb/3/3d/Copenhagen_City_Hall_on_R%C3%A5dhuspladsen_%28City_Hall_Square%29_2.jpg/1200px-Copenhagen_City_Hall_on_R%C3%A5dhuspladsen_%28City_Hall_Square%29_2.jpg
៧.ទីក្រុង Lausanne ប្រទេសស្វីសhttps://foodandtravel.com/imager/hours/784/laus1_821631bb23140209ea99c8f810f75634.jpg
៨.ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសhttps://www.wunderlustlondon.co.uk/wp-content/uploads/2021/06/is-london-a-town-or-a-city.jpg
៩.ទីក្រុង Helsinki ប្រទេសហ្វាំងឡង់https://video.cgtn.com/news/34457a4e7a457a4e32637a4d354d6a4d30517a4e31457a6333566d54/video/3c7c23ce70cb4626afee1888165e76b7/3c7c23ce70cb4626afee1888165e76b7.jpeg
១០.ទីក្រុង Dhabi សហព័ន្ធអារ៉ាប់រួម។https://imagevars.gulfnews.com/2021/05/15/Abu-Dhabi-Tourism_1796f401152_medium.jpg

គួរបញ្ជាក់ដែរថា នេះគឺជាលើកដំបូងហើយដែលមិនមានទីក្រុងណាមួយរបស់សហរដ្ឋអាមេរិកជាប់ក្នុងបញ្ជីកំពូលៗទាំងនេះ។ ទោះជាយ៉ាងណាយោងតាមរបាយការណ៍ទីក្រុងដែលជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតនៅសហរដ្ឋអាមេរិកនៅឆ្នាំនេះគឺទីក្រុងញូវយ៉កនៅលំដាប់ទី ៣៤ តាមពីក្រោយដោយទីក្រុង Boston នៅទី ៣៦ និង Washington DC នៅទី ៥០។ ខណៈពេលដែលទីក្រុងនៅអឺរ៉ុបគ្រប់គ្រងបញ្ជី ទីក្រុងនៅអាស៊ីមួយចំនួនក៏ជាប់ក្នុងបញ្ជីទីក្រុងឆ្លាតវៃផងដែរ ដូចជាសិង្ហបុរីនៅលំដាប់លេខ ៥, ទីក្រុងប៉េកាំងនៅទី ១៣, តៃប៉ិនៅទី១៦, សេអ៊ូលទី១៧ និងសៀងហៃនៅលំដាប់ទី១៩៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkFJFAM3o7u1FX49KxmelWSrB6I-zy9B3s4Q3Ft3k7TEmFP99eoSOva-dmtmE1mVthK_L6J-tMwo9dM2HAObJ9uAsQrph7dw11h-wp-ItkEog4kTrVuMixRZYj_9NWHwNsMlOkdTu71wmoHA5uI2U-3M8Ltv4srlOC3DgN6FRwzyrEC9mCzWNixeeXqo0/s1200/news-gov-nov17-Udubasmart.jpg

នាយករដ្ឋមន្រ្តីមានមោទនភាពចំពោះចលនារបស់ប្រជាជនចូលរួមក្នុងការផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរយ៉ាងផុសផុល

0

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានសម្តែងនូវអារម្មណ៍រំភើបចិត្តមានមោទនភាពចំពោះចលនារបស់ប្រជាជន និងយុវជនខ្មែរបានថតវីដេអូដើម្បីចូលរួមក្នុងការផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរយ៉ាងផុសផុលនៅលើបណ្ដាញសង្គម ទៅតាមលទ្ធភាព និងសមត្ថភាពរបស់ខ្លួន។ នេះបើតាមប្រសាសន៍របស់សម្តេចធិបតីបង្ហោះនៅលើបណ្តាញសង្គមនាថ្ងៃទី៣០ មេសា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyhS5RJU7eMZ2vB7EwFTZjau6szhIddMs2As_8mQcAO2WH3JFUJsKbGEOU6Tnu8xLcvUtct8MEOAyb4WxSgpzMRE0Ndu1lKjEpZKGydf3CRCiocD-i6PE7XIugBLqGyHgZXVPHvit3kwVSpc4RExeW5UQASczD8qhDoM5FuC7vpf__KVgBmbwQc_jKaTM/s940/380646395_628351646158546_8183818137482454710_n.jpg

ដូចមហាជនជ្រាបមកហើយថា សិល្បការិនីល្បីៗជាច្រើនរូបរួមទាំងអ្នកមានឥទ្ធិពលនៅលើបណ្តាញសង្គមរួមគ្នាផលិតវីដេអូផ្សព្វផ្សាយលើកស្ទួយពីវប្បធម៌របស់ខ្មែរយ៉ាងច្រើនទោះបីជាការថតនោះច្រើនម៉ោង និងចំណាយថវិកាច្រើនក្នុងការផលិតក៏ដោយ។ ទន្ទឹមនឹងចលនានេះកើតឡើងឃើញថាប្រជាពលរដ្ឋក៏តបស្នងវិញយ៉ាងស័ក្តិសមដោយមានការគាំទ្រពេញទំហឹងដូចគ្នាដោយការចុចLiked រាប់ម៉ឺននាក់ និងចំនួនទស្សនាចូលដល់ខ្ទង់លាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieA44w3p9_4cDwXFYs2ShUKCV31bO08DoyKxhmr_JF5KdpEDhRfdblpx49JM2aPqQU0Yh_zYr9diwGUYmV_WrhKV0WSCFOCIn_AOw0jlUM-cwDQd1ieC4YL9mRtF4tyEopfNi_yKMh8u5d4XW5R1-Ilgu-rKc4Go-djtY1AQLIIkEfro0yJmcgTLq-8as/s1040/Screenshot%202024-05-01%20144820.png

មិនត្រឹមតែប្រជាពលរដ្ឋប៉ុណ្ណោះទេដែលស្រលាញ់ពេញចិត្តគាំទ្រចំពោះការផលិតវីដេអូ Khmer Make Up Trend នេះក្នុងនោះនាយករដ្ឋមន្រ្តីក៏សម្តែងនូវអារម្មណ៍មោទនភាពចំពោះការរួបរួមគ្នាលើកស្ទួយវប្បធម៌ខ្មែរនេះដូចគ្នា។

សម្តេចធិបតីមានប្រសាសន៍ថា៖ «ខ្ញុំពិតជាមានក្តីរំភើបរីករាយចំពោះចលនារបស់ប្រជាជន និងយុវជនខ្មែរជាច្រើន ដែលបានថតជារូបភាព និងវីដេអូផ្សេងៗ ដើម្បីចូលរួមក្នុងការផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរយ៉ាងផុសផុលនៅលើបណ្ដាញសង្គម ទៅតាមលទ្ធភាព និងសមត្ថភាពរបស់ពួកគាត់ ។ ខ្ញុំសង្ឃឹមថា ចលនាដ៏សកម្មនេះ នឹងបន្តរីកដុះដាលទៅដល់គ្រប់ទម្រង់នៃសិល្បៈខ្មែរ ដើម្បីលើកស្ទួយមោទនភាពជាតិខ្មែរយើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhoOvb3hYT1_1A95g1thj79rkYsxok2_Kz6yhX4QsqA9v0OIDRPnU_0DHRHli4JZKRVcHE_WkKX7vJUl9IE5kkctLSPOYBxlYgKnAK_roc9wLhxdaieYwdudJ-SSmbZGzeYV7p5FA09R8XXLeVtCN1nV7Qe8_IZf-9T0TlpmU6t9MpjyH09FGD-KGetSQ/s714/Screenshot%202024-05-01%20145046.png

នាយករដ្ឋមន្រ្តីក៏បានលើកឡើងដែរថា «រាជរដ្ឋាភិបាល តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ នឹងបន្តយកចិត្តទុកដាក់ និងជំរុញការអភិរក្ស និងការអភិវឌ្ឍសិល្បៈ វប្បធម៌ និងប្រពៃណីខ្មែរ សំដៅធ្វើយ៉ាងណាថែរក្សាកេរដំណែលដ៏ពិសិដ្ឋផូរផង់នេះឱ្យបានឋិតថេរគង់វង្ស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz8moKHLJaqfh4agVNa_-qZRsPhqE1kqAQQsGu4wwBqiM8uFHxVMKu6S8QNPUa5LZFqTL_gdDqdbscaHxAyzHrLFw2p8fYZgZLegRcwVZ4H-RE7Jug2ceBhyXNPrZoDrwIlG72zKFj7xKWsbZZB98FIT-ikui9OGvHxMSuQLLT0TRtiqZKs_AZXJUKphY/s934/Screenshot%202024-05-01%20145137.png

សម្តេចធិបតី បន្ថែមថា «ការអភិរក្ស និងការអភិវឌ្ឍផ្នែកវប្បធម៌ត្រូវបោះជំហានទន្ទឹមគ្នា ដើម្បីរក្សាឱ្យបានគង់វង្សនូវការអភិរក្សអត្តសញ្ញាណដើមនៃសិល្បៈ វប្បធម៌ ប្រពៃណី និងសាសនារបស់យើង ប្រកបដោយភាពបត់បែនស្របតាមវឌ្ឍនភាពរបស់សង្គមក្នុងពេលបច្ចុប្បន្ន និងទៅអនាគត តាមរយៈការពង្រឹងការស្រាវជ្រាវ ចងក្រង ផ្សព្វផ្សាយ និងបណ្តុះបណ្តាលមូលដ្ឋានគ្រឹះឱ្យបានច្បាស់លាស់ សម្រាប់កូនចៅខ្មែរគ្រប់ជំនាន់តរៀងទៅ»៕

 

n

ក្តៅខ្លាំងពេក ពលរដ្ឋមីយ៉ាន់ម៉ាស្លា.ប់ ៤នាក់ក្នុង១ថ្ងៃដោយសារដាច់សរសៃឈាមខួរក្បាល

0

ប្រទេសមីយ៉ាន់ម៉ា ៖ មន្ត្រីការិយាល័យឧតុនិយមមីយ៉ាន់ម៉ាលើកឡើងកាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ថា អាកាសធាតុនៅទីក្រុងស្ថិតនៅតំបន់កណ្តាលមីយ៉ាន់ម៉ាបានកើនឡើងខ្ពស់រហូតដល់៤៨,២អង្សារសេ តាំងពីមីយ៉ាន់ម៉ាបានកត់ត្រាទិន្នន័យកាលពី៥៦ឆ្នាំមុន ។ ហេតុនេះ ធ្វើឱ្យពលរដ្ឋស្លាប់ដោយសារដាច់សរសៃឈាមខួរក្បាល ចាប់ពី៣នាក់ ទៅ៤នាក់ក្នុង១ថ្ងៃ ជាពិសេស ពលរដ្ឋនៅទីក្រុង Mandalay ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbbeyAMw48sG_Ehtk91AdWMQQVv2St798SbDrTZy_wtLIN3j_bcNFN0GQvznIWe5OMlRVAOqBzX264ganye2o794F1FLhsLUuBlr10rrfHVa-oKFu1Re6WoYj2-EtBOzgDtx3vhzlmhquQR3qsGnHzH56NdrpRz2AK35GALK8KMe9i-aeIV8dOMPF03nA/s800/myanmar-heat_2024-04-29_17-54-33.jpg

កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ Eleven Media Group បានរាយការណ៍ដោយដកស្រង់បទសម្ភាសន៍ជាមួយមន្ត្រីសប្បុរសធម៌នៅទីក្រុង Mandalay ថា ដោយសារនៅតំបន់ជាច្រើនរបស់មីយ៉ាន់ម៉ាក្តៅខ្លាំងពេក ទើបធ្វើឱ្យជាច្រើនថ្ងៃមកនេះ ពលរដ្ឋស្លាប់ដោយសារដាច់សរសៃឈាមខួរក្បាល (Heat Stroke) ចាប់ពី៣នាក់ ទៅ៤នាក់ ។

មន្ត្រីសប្បុរសធម៌បានបញ្ជូនអ្នកជំងឺប្រុសម្នាក់ដែលសន្លប់ដោយសារកំដៅថ្ងៃខ្លាំងទៅកាន់មន្ទីរពេទ្យនៅជិតបំផុត កាលពីថ្ងៃទី២៩ ខែមេសា ប៉ុន្តែគ្រូពេទ្យពុំអាចជួយសង្គ្រោះជីវិតអ្នកជំងឺទាន់ពេលវេលាទេ ដោយសារគាត់បានស្លាប់នាពេលមុននេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaxdc4ofut9KXsrIXjjVEroN0tdgsLlETT5qixTXE76xihfVygbfJYfhbw-1-rm5LQlogwQoh4YqQHpPg_G5QbwA3uU7xa8aVgrsZqvUtG97iQrF7GvkpKaEer16qg2AuawhLvV9EHPyyuq4WxHWDFNRnES7X9xZQQ68L2aEioYwWMXI3WQlZZL9GnmIE/s2550/TSE44N6S7JLELAEWUI4SPBJBBY.jpg

នៅថ្ងៃដដែល នៅទីក្រុង Pyay មន្ត្រីសប្បុរសធម៌បានបញ្ជូនអ្នកជំងឺប្រុសម្នាក់ទៀតដែលសន្លប់ក្នុងផ្ទះទៅកាន់មន្ទីរពេទ្យនៅទីក្រុង Pyay ប៉ុន្តែពុំមានសេចក្តីរាយការណ៍ថា អ្នកជំងឺនេះមានអាការៈបែបណាទេ ។

គេហទំព័ររាយការណ៍ពីអាកាសធាតុរបស់មីយ៉ាន់ម៉ាឈ្មោះ MMweather Page ឱ្យដឹងថា Mandalay គឺជាទីក្រុងមួយរបស់មីយ៉ាន់ម៉ា ដែលគេរាយការណ៍ថា មានអាកាសធាតុក្តៅខ្លាំងបំផុតលើពិភពលោក ជាពិសេស នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbbeyAMw48sG_Ehtk91AdWMQQVv2St798SbDrTZy_wtLIN3j_bcNFN0GQvznIWe5OMlRVAOqBzX264ganye2o794F1FLhsLUuBlr10rrfHVa-oKFu1Re6WoYj2-EtBOzgDtx3vhzlmhquQR3qsGnHzH56NdrpRz2AK35GALK8KMe9i-aeIV8dOMPF03nA/s800/myanmar-heat_2024-04-29_17-54-33.jpg

រីឯគេហទំព័រ El Dorado Weather បញ្ជាក់ថា ទីក្រុងចំនួន១៥ ដែលមានអាកាសធាតុក្តៅខ្លាំងបំផុតលើពិភពលោក កាលពីថ្ងៃទី២៩ ខែមេសា ក្នុងនោះមានទីក្រុងចំនួន៧ ស្ថិតនៅមីយ៉ាន់ម៉ា រួមមាន ៖

១-ទីក្រុង Chauk មានសីតុណ្ហភាព ៤៨,២អង្សាសេ
២-ទីក្រុង Magway មានសីតុណ្ហភាព ៤៦,១អង្សាសេ
៣-ទីក្រុង Nyaung-U មានសីតុណ្ហភាព ៤៦អង្សាសេ
៤-ទីក្រុង Minbu មានសីតុណ្ហភាព ៤៥,៥អង្សាសេ
៥-ទីក្រុង Sagaing មានសីតុណ្ហភាព ៤៥,៥អង្សាសេ
៦-ទីក្រុង Mandalay មានសីតុណ្ហភាព ៤៤,៨អង្សាសេ និង
៧-ទីក្រុង Monywa មានសីតុណ្ហភាព ៤៤,៨អង្សាសេ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0G_inJxqpsUOH2oah2O7Y40oUXEkRvTT62B17gISFj2tGHirVgB89-gxlSex95vGFX3TKEHkW7RPJrv_El11YWp3zZRC2ilDapIPd95Y4_8-dNLRUWgj9Xr8bszcNQX0gMQHMrH7G6UGMfUXljq-iZAftk5R4SzQ75Z9cgqnESd4FsxG3o5wQaJ03aXs/s1280/hotseason1.jpeg

ដើមឈើអាយុកាលជិត២០០ឆ្នាំ ដាំដោយលោកឧកញ៉ា សឺង គុយ នៅលើទឹកដីកម្ពុជាក្រោមបច្ចុប្បន្ន

0

ដើមឈើទាលអាយុកាលជិត ២០០ ឆ្នាំ ដាំដោយ វីរបុរសឧកញ៉ា សឺង គុយ ឬចៅហ្វាយគុយ កំពុងបង្ហាញខ្លួននៅលើដែនដីកម្ពុជាក្រោម ស្ថិតទិសខាងត្បូងនៃទីរួមខេត្តព្រះត្រពាំង ដែលបានប្ដូរឈ្មោះថាខេត្តត្រាវិញ (Tra Vinh)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkWVFnQs4yNk87X49hsWzQ3Zb-8vK0vjKls1G18u2Xd898tBindaIi2w5gqnWslZAS9YS5ru59yU5irWztTmP2b_6Atoi5_DltH8fUx7ufH0nEyqBQsTw0cTSvo-71rxl16JJULNDCQTPQJs4rMG2ixbThV8qAOqWevnkmHSwbIv-cIlZcvCa0v-zOedw/s706/Untitled-1.png

ដើមឈើទាលឧកញ៉ា សឺង គុយ បច្ចុប្បន្នគឺមានទំហំប្រមាណ ៧ ឱប និងមានកម្ពស់ ២៥ ម៉ែត្រ ដោយឫសស្រាក់គ្នា បែកមែកសាខាពាសពេញដើម ផ្តល់នូវម្លប់យ៉ាងត្រឈឹងត្រឈៃ ដល់មនុស្ស សត្វ ជ្រកកោន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM3IMRrJdRPny690H-5f418XKdXHx_Z8rTjH8wpLXmEqAI6hg_hZATkJ0cw3Vv-TEY1HppsTA5zj3-nlPKIQXo8fKKlw6bzEO87zzNVzZ-DEjZXgl6xfX_OEoSQIts3tEHPySqhWnRYDgH4cE_53Kw_aSzt0IZ1_PgYarXlLdqtAirSZSMsX03bU51dJs/s952/photo_2024-05-01_13-52-52.jpg

លោកឧកញ៉ា សឺង គុយ បានដាំដើមឈើទាលនេះបញ្ច្រាសចុង (គឺមានន័យថាដាំយកចុងចុះក្រោម គល់ឡើងលើ) កាលពីឆ្នាំ ១៨៤១ មុនពេលដែលលោកឧកញ៉ាលះបង់ជីវិតនៅលើដែនមាតុភូមិកម្ពុជាក្រោម។ ក្នុងពេលដាំឈើទាលបញ្ច្រាសនេះ វីរបុរសឧកញ៉ា សឺង គុយ បានផ្សងថា បើជាតិសាសនាខ្មែរនៅគង់វង្ស សូមឱ្យមែកឈើទាលនេះដុះលូតលាស់ឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjQaUPt1qW7b7hHwFvi317BAWlJdXsiAZYTmAEgflraVhS6mQBt9sZreU_UlBKvJCogjf4-Z6emGpOTRU9BzFiaaZfIX-pUexbh5TlDQzmHuYBJ4bKJVAmmhA7d7YFd36J4mtG-kGxtKngKZdSHByPgN4V7rr9X5A8mnRXEpLnpTIRbvX2X-k68wtdXik/s1280/photo_2024-05-01_13-52-56.jpg

ទីឋានប្រវត្តិសាស្ត្រទាក់ទងនឹងពលិកម្មរបស់លោកវីរបុរសឧកញ៉ា សឺង គុយ ដែលកុលបុត្រខ្មែរគួរចងចាំ គោរពបូជា រួមមាន ៣ កន្លែងផ្សេងទៀត ទីមួយ គឺចេតិយដីកប់យុទ្ធភណ្ឌនៅវត្តចេតិយ។ ទី២ គឺ ទីលានប្រយុទ្ធទទួលជ័យជម្នះលើសត្រូវ នៅវត្តផ្នោរដូង និងទី៣ ខឿនចេតិយ ជាទីបញ្ចុះសពរបស់លោកឧកញ៉ា នៅវត្តពោធិសាលរាជកំពង់ ទីរួមខេត្តព្រះត្រពាំង ។

បច្ចុប្បន្ននេះ គឺមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ មកអុជធូបបន់ស្រន់នៅទីតាំងដើមឈើទាលនេះជាហូរហែផងដែរ៕

ល្ងាចនេះ! សម្តេចតេជោ នឹងធ្វើជាគ្រូបង្វឹកបាល់ទាត់ ក្នុងជំនួបសប្បុរសធម៌

0

នាល្ងាចនេះសម្តេចតេជោហ៊ុន សែន នឹងធ្វើជាគ្រូបង្វឹកកិត្តិយស នៃក្រុមបាល់ទាត់តារាកម្ពុជា(Cambodia football super stars) ដែលមានអ្នកចម្រៀងខេមជាប្រធានក្រុម និងឈិន ឈឿន ជាគ្រូបង្វឹក ក្នុងជំនួបទល់នឹងក្រុមគុនខ្មែរ ក្នុងជំនួបសប្បុរសធម៌ ក្រោមមូលបទ (រួមគ្នាដើម្បីសប្បុរសធម៍និងប្រយុទ្ធប្រឆាំងគ្រឿងញៀន) និងដើម្បីប្រម៉ូលថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7qgjlSLd1a6vIbi827dnDoGECPPZyvIA6AxRWyarWhHOK-35GDimzDYlrtVwfAPknD8t7rve9sODRtU2OJNXPulfZxsSDSJOeIORPVI8liNMCYM7uXlqQhestlbN9iffTcq31E21GFrW_tcycDPVM__PANj5r0FwKadzOYzBsuPX4vjf7DfT2r7IWbIg/s1280/439477339_1032929064855547_5694375899675410009_n.jpg

នៅក្នុងជំនួបល្ងាចនេះ សម្តេច សម្រេចចិត្តប្រើប្រព័ន្ធ ៣-៤-៣ ក្នុងការចូលរួមដឹកនាំការប្រកួតជាមួយគ្រូបង្វឹកផ្លូវការលោក ឈិន ឈឿន នៅស្តាតអូឡាំពិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1J5y5oiitYrGFSKPNSX0kZ1_e2ONmFwlum18-ZU0JuW4ZIQcFuaO2k0ZsWC29qRhOJcl3HYtaqOjLwtLT46mFmEe9aChffz_SmKmrlyhUqoyQihSHO1Wvb44g4nWffKrRHfV5BAgMSykRePqRGzLl_XffK9wJtwN0S8-6wu0BUH_8tXJDIcgA8NkI8ks/s1280/439488269_1032929198188867_236668340556645050_n.jpg

គួរបញ្ជាក់ថា ការប្រកួតសប្បុរសធម៌នេះ ត្រូវបានសម្តេច និភរិយា ឧបត្ថម្ភថវិការផ្ទាល់ខ្លួនចំនួន២០០លានរៀលផងដែរ និងអំពាវនាវឱ្យសប្បុរសជនជួយជាថវិការដើម្បីទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ព្យាបាលកុមារកម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZSDPXpmEX2pGruSuT3khO-vml-QMN8NYcMqTrxA5CsMsRNxt2C6OTAsr_lbkn2FDonE7ZBbzDhXvI-cGFCe0jkMm0X09-tuBaO7gEFLdH6BfLv03tc3jDVfrGAQuOTnxixO2Yf47oD-fBFU22u96pBT1zDLuvjNN5u-vg2IWcVpO5p1LpXDHdA6xD4xk/s1280/439319716_1032929101522210_4108569768644879249_n.jpg