Home Blog Page 1080

អង់គ្លេសអនុម័តច្បាប់ហាមនាំចេញបសុសត្វរស់ទៅក្រៅប្រទេសព្រោះហេតុផលនេះ

0

ប្រទេសអង់គ្លេស ៖ សមាជិករដ្ឋសភាអង់គ្លេសបានសម្រេចចិត្តអនុម័តច្បាប់ហាមឃាត់ការនាំចេញបសុសត្វរស់ទៅក្រៅប្រទេស ដើម្បីកាត់បន្ថយការសម្លា.ប់ សត្វ ព្រោះពួកគេយល់ឃើញថា ការដឹកជញ្ជូនសត្វតាមផ្លូវឆ្ងាយ គឺជាការធ្វើទារុ.ណកម្ម សត្វយ៉ាងឃោ.រឃៅ ។ នេះជាភាពជោគជ័យមួយ ខណៈអ្នកស្រឡាញ់សត្វបានព្យាយាមធ្វើយុទ្ធនាការកុំឱ្យសម្លា.ប់សត្វ អស់រយៈពេល៥០ឆ្នាំ មកហើយ ។

កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មាន AFP រាយការណ៍ថា គណបក្សអភិរក្សនិយម ដែលជាគណបក្សរបស់រដ្ឋាភិបាលអង់គ្លេស បានស្នើហាមនាំចេញបសុសត្វរស់ទៅក្រៅប្រទេស ខណៈគណបក្សនេះធ្លាប់ស្នើហាមនាំចេញបសុសត្វរស់ លើកដំបូងកាលពីឆ្នាំ២០១៧ ។ ពួកគេនិយាយថា វាបានជំរុញឱ្យមានការសម្លា.ប់ សត្វកាន់តែច្រើនឡើងៗ និងជាការធ្វើទារុណក.ម្ម សត្វ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3sDiiHPagPSS5ExgJdOR4nVzFLgbaghyAci9ZMDxkb3R0-fsbbRkAy9jkhxkre9R_HzQTgQXm9a2Ah1H0pzqzFPvRDeFkm3yVxaiylUUZlPXN5OTpwfMbGSyHVMniVkL6sablNEf8MtFzXyHMRPVl3pNBb3HloAi69iyYT1CVD30h_WgxPP21anOjgZA/s1920/livestock-breeding.webp

លើសពីនេះ គណបក្សអភិរក្សនិយ ក៏បានស្នើឱ្យអង់គ្លេសដកខ្លួនចេញពីសមាជិកសហភាពអឺរ៉ុប (EU) ផងដែរ ដោយសារច្បាប់ពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បានធ្វើឱ្យប្រទេសជាសមាជិកទាំងអស់ពុំអាចហាមឃាត់ការនាំចេញបសុសត្វរស់ទៅក្រៅប្រទេស ។

សេចក្តីព្រាងច្បាប់សុខុមាលភាពសត្វ បានហាមឃាត់ការនាំចេញសត្វគោ, ពពែ, ជ្រូក និងសេះ ដើម្បីសម្លាប់ រួមទាំងការចិញ្ចឹមសត្វទុកសម្លាប់ ។ សេចក្តីព្រាងច្បាប់នេះមានគោលបំណងលើកកម្ពស់សុខុមាលភាពសត្វក្នុងកសិដ្ឋាន ដោយបញ្ឈប់ការដឹកជញ្ជូនសត្វធ្វើដំណើរផ្លូវឆ្ងាយ និងលំបាកទៅកាន់ប្រទេសផ្សេងៗ ដោយសារក្នុងអំឡុងពេលដឹកជញ្ជូន សត្វទាំងនេះមានសភាពណែនចង្អៀត, បាក់កម្លាំង និងខ្វះខាតទឹកយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-fQJYxaR2VfiqaL2ck0gnXmu10STUMUbIXwjOJl9azTXtNHIQMCm1KmnaAWRpNVPy694khEUtV2tprPUFioMx5h9tdkm88ZThcmBXhgarBEeIeagZyDKADYePig4JFj89uLZlAIgCjdWIf3dRkFjmwxXUE6mtwr-XhbLXZvrt9RfEs2CzxQvDtkcro78/s612/istockphoto-482295174-612x612.jpg

លោកស្រី Emma Slavinski នាយិកាគោលនយោបាយការពារសត្វ មកពីអង្គការសប្បុរសធម៌សត្វ និយាយថា ការអនុម័តច្បាប់ខាងលើ គឺជាភាពជោគជ័យយ៉ាងពិសេសមួយ ដែលអ្នកស្រឡាញ់សត្វបានព្យាយាមធ្វើយុទ្ធនាការកុំឱ្យសម្លាប់សត្វ អស់រយៈពេល៥០ឆ្នាំ ។

លោកស្រីនិយាយថា ៖ «កាលពីឆ្នាំ១៩៩០ ប្រទេសអង់គ្លេសបាននាំចេញសត្វទៅក្រៅប្រទេស ស្មើរហូតដល់ជាង១លានក្បាល ហើយនេះជាការលក់ដូរគួរឱ្យស្អប់ខ្ពើមបំផុត ដោយសារការដឹកជញ្ជូនសត្វទៅក្រៅប្រទេស ត្រូវចំណាយពេលជាច្រើនថ្ងៃ ។ ដូច្នេះ វាធ្វើឱ្យសត្វរងទុក្ខវេទនាយ៉ាងខ្លាំង ហើយយើងរំពឹងថា ករណីបែបនេះនឹងមិនកើតឡើងទៀតទេ នាពេលបច្ចុប្បន្ន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq_vUHa-4NDFZ_YW90h5pYZro59gEN3chh78c8Ok71PMegF_J1s-qd1bpVMq2vBTaGw6IF6hnKyV7yPoXHRFb2irxbhhumIt-A-Gmxm41hC6eANnXjbljL-XJ1OleJLYe0c491Wkn6ol6s1_Znl6PhTvbBQ2znZqBdHFRmeJM2FUXhmWSzBIHml872uT8/s2100/Pastured-Livestock.jpg

ចំណែកក្រុមធ្វើការពាក់ព័ន្ធនឹងសុខុមាលភាពសត្វ (Compassion in World Farming) បញ្ជាក់ថា ការអនុម័តច្បាប់របស់រដ្ឋសភាអង់គ្លេសលើកនេះចាត់ទុកថា ពិតជាមានសារៈសំខាន់ណាស់សម្រាប់សត្វទាំងអស់ដែលចិញ្ចឹមក្នុងកសិដ្ឋាន ដូចជា ៖ គោ, ក្របី, សេះ, ជ្រូក, មាន់ និងទា ជាដើម ៕

អាមេរិកវ៉ាដាច់ចិនក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់អាល្លឺម៉ង់

0

បរទេស៖ ប្រទេសចិនដែលធ្លាប់ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាល្លឺម៉ង់អស់រយៈពេលប្រាំបីឆ្នាំជាប់ៗគ្នា ស្រាប់តែត្រូវប្រគល់តំណែងនេះទៅឱ្យសហរដ្ឋអាមេរិកវិញនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤។
យោងតាម Reuters ផ្អែកលើទិន្នន័យផ្លូវការពីការិយាល័យស្ថិតិអាល្លឺម៉ង់បង្ហាញថា ក្នុងត្រីមាសទីមួយ ចំណូលនាំចូល-នាំចេញសរុបរបស់ប្រទេសអាល្លឺម៉ង់ជាមួយសហរដ្ឋអាមេរិកមានចំនួន ៦៣ ពាន់លានអឺរ៉ូ (ប្រមាណ ៦០ ពាន់លានដុល្លារ)។ ទន្ទឹមនឹងនេះ តួរលេខនេះសម្រាប់ប្រទេសចិនមានត្រឹមតែជាង ៦០ ពាន់លានអឺរ៉ូប៉ុណ្ណោះ។ ដូច្នេះហើយ អាមេរិកបានវ៉ាដាច់ចិន ដើម្បីក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេរបស់អាល្លឺម៉ង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNT0EoNTKB_pWgkV7JH5ud7nnD7j3wifVdD9GSaEUf2h96Vuiw86MttuvPWHYeNiw-MntlA3t_VFUey53-N87UBqKsL84v8Uj8C_RoYZBQp_LuXCMFhlBxq3owlb4ciL2Pkc2GmyDrHGZXDpD36661I_z-Kuz8F6svYXs_zTieaKg2Xmt1wYtZ_nf18KE/s1024/0_hamburg-port-2-_1_-1-1024x452.webp

នៅឆ្នាំ ២០២៣ ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មកំពូលរបស់អាល្លឺម៉ង់សម្រាប់រយៈពេល ៨ ឆ្នាំជាប់ៗគ្នា ជាមួយនឹងចំណូលទ្វេភាគីឈានដល់ ២៥៣ ពាន់លានអឺរ៉ូ។ ទោះជាយ៉ាងណាក៏ដោយ តួលេខនេះគឺត្រឹមតែពីរបីរយលានអឺរ៉ូប៉ុណ្ណោះដែលខ្ពស់ជាងសហរដ្ឋអាមេរិក។ Vincent Stamer សេដ្ឋវិទូនៅ Commerzbank បានពន្យល់អំពីការផ្លាស់ប្តូរនៃត្រីមាសទីមួយថា “ការនាំចេញរបស់អាល្លឺម៉ង់ទៅកាន់សហរដ្ឋអាមេរិកកំពុងកើនឡើង ដោយសារសេដ្ឋកិច្ចអាមេរិកបច្ចុប្បន្នមានភាពរស់រវើកជាង ហើយការផ្លាស់ប្តូររចនាសម្ព័ន្ធក៏ជាហេតុផលផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI6jy9c0iYE0t9A7tRMqrmGOLEnwKaOK6fx5FGOP89y8UnKAbrHYwPhfMhTOLwvvvIOS3bB5Kgp1GOvDUcNyxpLosMe6siaUl8n6nhVS-RIJXaj-hfUr1ysUVS_BJP91Xd8XMzkG0560nbnEpSCDKTr9RFQLTWRTWQXIOSPZoJ-CA4c5PFAM4peDqnJhE/s1199/661cb2bea31082fc2b6c2b68.jpeg

លោកបានបន្ថែមថា “បច្ចុប្បន្នប្រទេសអាឡឺម៉ង់មានបំណងចង់កាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើទីផ្សារចិន ដោយសារតែភាពខុសគ្នាខាងនយោបាយ និងទង្វើរបស់ចិនដែលខ្លួនបានចោទប្រកាន់ថា “ការប្រកួតប្រជែងមិនយុត្តិធម៌”។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងប៊ែរឡាំងមិនទាន់ដាក់ចេញនូវគោលនយោបាយច្បាស់លាស់ជាច្រើនដើម្បីកាត់បន្ថយការពឹងផ្អែកទេ។ នៅក្នុងត្រីមាសទីមួយ ការនាំចេញរបស់ចិនទៅកាន់ប្រទេសអាល្លឺម៉ង់បានធ្លាក់ចុះ ១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimFTsdKQScR0TGjHcCmHoAQ4wm2AR5BD5anVtqi8ORO_EYaUVVhzPE7NuuvN8YLG9mheTGeHhja-dTDb-yg7sODMGNkQ8HUBQeeVGZrVUVbavEHoCdePCL0uHKF6n_BnlZYnlI-KN-NaPFX4saTkrOJ5F8ZzfBqCNJi4IjF6vaDSklQPTYSD3zlZTvebQ/s1179/de_hamburg-germany.jpg

ទន្ទឹមនឹងនេះដែរ ទំនិញអាល្លឺម៉ង់ដែលនាំចេញទៅកាន់ប្រទេសចិនបានថយចុះត្រឹមតែ ១% ប៉ុណ្ណោះ នេះបើយោងតាមលោក Juergen Matthes នៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច IW (អាល្លឺម៉ង់)។ លោក Matthes បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងដំណើរការអាក្រក់ជាងការព្យាករណ៍។ ទន្ទឹមនឹងនោះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកកំពុងដំណើរការកាន់តែល្អប្រសើរដោយការនាំចេញរបស់អាល្លឺម៉ង់ទៅកាន់សហរដ្ឋអាមេរិកមាន ១០% ខណៈការនាំចេញរបស់អាល្លឺម៉ង់ទៅកាន់ប្រទេសចិនមានត្រឹម ៦% ប៉ុណ្ណោះ៕

មហាជនលាន់មាត់សរសើរកូនមាន់ខ្ជូតៗចម្រុះគ្រប់ពណ៌ ក្រោយដឹងវិធីសាស្រ្តបង្កើតវា ទើបហួសចិត្តខ្លាំង!

0

នៅលើបណ្តាញសង្គមថ្មីៗនេះ គឺកំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅកូនមាន់ចម្រុះពណ៌ភ្លឺៗស្អាតៗ គួរជាទីចាប់ចិត្តក្នុងចំណោមនារីៗនិងកុមារតូចៗ។ ប៉ុន្តែយ៉ាងណាមិញ មនុស្សភាគច្រើននៅតែមិនទាន់ជ្រាបនៅឡើយនោះទេថា តើកូនមាន់ទាំងនោះគឺជាការបង្កាត់ពូជបែបថ្មីឬក៏មានវិធីសាស្រ្តកែច្នៃអ្វី ទើបធ្វើពួកវាមានគ្រប់ពណ៌ល្អៗបែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgPXDQ7-UuPiKkWcANoUkMVIUnPLDsemZISQ73zynCMnR_kC7EvmlYJDamjSwU-UxOvW_w4THiMYJ6N-dGhOzLJokC39ocOYPxEbW71bKCOYx7-Ybea0G7LlNe9MaPHABBD1RVP3dxcf_adA_msBv34H5FKd0IBkIfixZGt0lT5u-cGhHP1xgDdgkilCs/s1100/p897725628-5.jpg

តាមពិតទៅ កូនមាន់ពណ៌ស្រស់ស្អាតទាំងនេះ គឺត្រូវបានបង្កើតឡើងតាមរយៈវិធី ២ យ៉ាង៖
១ ការចាក់ថ្នាំជ្រលក់ពណ៌ចូលទៅក្នុងស៊ុត៖ ដំណើរការនៃការចាក់ថ្នាំពណ៌ចូលទៅក្នុងស៊ុតគឺ នៅរយៈពេលពី ១៦-១៨ ថ្ងៃនៃការភ្ញាស់។ បន្ទាប់ពីចាក់រួច គឺគេយកក្រមួនទៅបិទនៅលើរន្ធដែលចាក់នោះដើម្បីកុំឲ្យមានប្រហោង ហើយក៏ដាក់ស៊ុតចូលក្នុងកន្លែងភ្ញាស់វិញជាការស្រេច។
២ ការបាញ់ថ្នាំពណ៌កូនមាន់៖ បន្ទាប់ពីកូនមាន់កើតមក គេក៏ត្រូវបាញ់ថ្នាំជ្រលក់ពណ៌ទៅលើកូនមាន់។ ទោះជាយ៉ាងណា បើប្រើប្រាស់ថ្នាំបាញ់ពណ៌ទាំងនោះទៅលើកូនមាន់ហួសកម្រិតពេកអាចនឹងបង្កឲ្យមានការពុលផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZPlDT9_0laKU5LfrbAo0T3GVvvjhrXDoOpkfsciYzo_uvXxAwPAHH09oj5X5Afhyl4UsXlAC1MrMG1pZWOLr9wOlUB9vsLj2UaFX3AmpNQMeiQtBKwEp_jdFjrA06HOy0YK3RZ3ayMnIEfqCHL0qBsqwOX47PausPlht9IrNVQD-2PYa4UUBO4Z4pl-Q/s565/IMG_1057.jpg

ទោះជាយ៉ាងណា ការផ្តល់ពណ៌ទៅលើកូនមាន់គឺអាចបង្កគ្រោះថ្នាក់ដល់សុខភាពពួកវា ដោយផ្អែកលើវិធីសាស្ត្រដែលគេប្រើដើម្បីជ្រលក់ មិនថាជាការចាក់ឬលាបថ្នាំពណ៌នោះទេ។ បញ្ហាសុខភាពទាំងនេះអាចមានឥទ្ធិពលរយៈពេលវែង ដែលអាចកាត់បន្ថយអាយុជីវិតរបស់កូនមាន់ឬក៏អាចស្លាប់ភ្លាមៗតែម្តង។ ដោយសារថ្នាំជ្រលក់ គឺមានផ្ទុកនូវសារធាតុដែលអាចពុលដល់កូនមាន់ និងសូម្បីតែមនុស្ស។ ខណៈសព្វថ្ងៃនេះ កូនមាន់លាបពណ៌មិនសូវមានប្រជាប្រិយភាពទេ ដោយសារការធ្វើបែបនេះបានក្លាយជារឿងខុសច្បាប់នៅក្នុងប្រទេសនិងរដ្ឋមួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT7jm5wXfAz_Dcae6yMFSD7BkGCb1dGHcRKMCcwrPRMqw_XZzSkm30jHskcHWcV5v-c3cyMgaba3zOhBrs74JGG12oP7AnTsZHf3AJEnEC-72zGcPtIUqts4z_u9vN9Mzpv88XQMHoo-tpXKiXAAr5-VOnRSit68NyMCyqtHSEU8YbleF5ytPlQnpiYVM/s800/HD-wallpaper-colorful-chicks-cute-pasari-pui-de-gaine-chicks-colorful.jpg

គួរបញ្ជាក់ថា ការជ្រលក់ពណ៌កូនមាន់គឺបានប្រព្រឹត្តិទៅនៅក្នុងបុណ្យអ៊ីស្ទើរ និងត្រូវបានគេជឿថាមានតាំងពីឆ្នាំ១៨៨០មកម្លេះ។ វាត្រូវបានគេជឿថាប្រពៃណីនៃការលាបពណ៌ពង Easter បានបំផុសគំនិតការអនុវត្តនៃការជ្រលក់ពណ៌កូនមាន់។ កូនមាន់ និងស៊ុតតំណាងឱ្យជីវិតថ្មី ហើយជាទូទៅត្រូវបានផ្សារភ្ជាប់ជាមួយនឹងបុណ្យ Easter ។ ការផ្តល់ពណ៌ឲ្យកូនមាន់នេះគឺទទួលបាននូវការពេញនិយមយ៉ាងខ្លាំងក្នុងចន្លោះឆ្នាំ ១៩៦០-១៩៧០ ។ កូនមាន់អាចត្រូវបានគេលាបពណ៌ភ្លឺៗដូចជា ខៀវ បៃតង និងពណ៌ស្វាយ ដើម្បីជាការកម្សាន្តរបស់កុមារ នៅក្នុងពិធីបុណ្យនោះ និងសូម្បីតែក្នុងពិធីបុណ្យផ្សេងៗ ឬជាការផ្តល់រង្វាន់ទៅកាន់នរណាម្នាក់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZUdkeGEqK2ZVL99ASBz29SmoZhqfpwbcVj_O0yMDZsDGrFPoag1AGqWh3a0CHcH1fEqrs8YvPk4i0e14piKelLve0AbG4QZixfn12mC2YNgFigbkVzvSMQ8clNUPktYLnC7UxCKF-enTXlJIfrpSEIQ8Y9p_b-4eztTx4N-iREzb1GPNxQ1wvugpW2KM/s800/HD-wallpaper-colorful-chicks-colorful-chicken-orange-easter-spring-rainbow-cute-green-bird-chicks-pink.jpg

យ៉ាងណាមិញ កូនមាន់លាបពណ៌ទាំងនោះភាគច្រើនគឺត្រូវបានគេបោះបង់ចោលដោយសារតែបាត់បង់ពណ៌ ឬក៏ជុះរោមពណ៌របស់វា ដោយសារតែកត្តាផ្សេងៗ។ ម្យ៉ាងវិញទៀត កូនមាន់ចម្រុះពណ៌ទាំងនោះក៏ត្រូវបានគេជឿថាអាចនឹងចម្លងរោគ ជាពិសេសគឺទៅលើកុមារ និងហាមជាដាច់ខាតក្មេងអាយុក្រោម៥ឆ្នាំ ធ្វើការប៉ះទៅលើកូនមាន់ទាំងនោះឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhokt7yEl87bdxDLZuCbTUJ11wEfvKw_QMiC630ZM2r6J721RObp25H2M5mSV4U6UJuNSkWIZvKLAEGUOPcZsqT7-X9LPwTrnG_rSFsMovMk2Eqbzbln8VQtLO6yBlcirM1CisJis-QkBpFy3vgm6fvrz3uyggLj4p94FMIahD4hyphenhyphenvXpeiG2o-wAAH6t_w/s800/HD-wallpaper-baby-chicks-baby-colors-chicks-pastel.jpg

នាយករដ្ឋមន្ត្រីស្លូវ៉ាគីត្រូវខ្មាន់កាំភ្លើ.ង លួចបា.ញ់ ប្រហា.រ នៅទីសាធារណៈ

0

ប្រទេសស្លូវ៉ាគី ៖ ខ្មាន់កាំភ្លើ.ង បានលួចបា.ញ់ ប្រហា.រ នាយករដ្ឋមន្ត្រីប្រទេសស្លូវ៉ាគីនៅទីសាធារណៈបណ្តាលឱ្យលោករងរបួសធ្ងន់ធ្ងរ ហើយភ្នាក់ងារសង្គ្រោះបានបញ្ជូនលោកតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យ ។ មន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី ក៏បានចាប់ខ្លួនខ្មាន់កាំភ្លើ.ង ភ្លាមៗនៅកន្លែងកើតហេតុ ហើយគេសន្និដ្ឋានថា ករណីនេះកើតឡើងដោយសារបញ្ហានយោបាយ ទើបជំរុញឱ្យខ្មាន់កាំភ្លើ.ង ធ្វើបែបនេះ ។

កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ខ្មាន់កាំភ្លើងបានព្យាយាមបាញ់សម្លាប់នាយរដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico អាយុ៥៩ឆ្នាំ ក្នុងអំឡុងពេលលោកដើររាក់ទាក់ស្វាគមន៍ពលរដ្ឋ នៅបរិវេណខាងមុខមជ្ឈមណ្ឌលវប្បធម៌សហគមន៍ក្នុងទីក្រុង Handlova ស្ថិតនៅភាគកណ្តាលប្រទេស ។ លោក Robert Fico បានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំរដ្ឋាភិបាល ស្រាប់តែមានសំឡេងកាំភ្លើងលាន់ឡើងជាច្រើនគ្រាប់ បន្ទាប់មក លោកក៏ដួលទៅលើផ្លូវភ្លាមៗ ហើយមន្ត្រីរបស់លោកបានចាប់ខ្លួនខ្មាន់កាំភ្លើងនៅកន្លែងកើតហេតុ ។https://c.ndtvimg.com/2024-05/es0buk4o_robert-fico_625x300_15_May_24.jpeg

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្លូវ៉ាគីថ្លែងថា លោកនាយករដ្ឋមន្ត្រី Robert Fico ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំនួន៥គ្រាប់ បណ្តាលឱ្យលោករងរបួសធ្ងន់ធ្ងរ ។ គ្រាប់កាំភ្លើងបានចូលទៅក្នុងពោះ ហើយក្រុមគ្រូពេទ្យនឹងចំណាយពេលរាប់ម៉ោងដើម្បីវះកាត់ជួយសង្គ្រោះជីវិតលោក ។ មន្ត្រីរបស់លោកបានបញ្ជូនលោកតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យប្រចាំតំបន់ ពីព្រោះរបួសរបស់លោកធ្ងន់ធ្ងរខ្លាំង និងពុំអាចព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុង Bratislava បានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvLLmkfmYUmM-tSpT_2pqkerkM663ZQJDnFxxIpsP0wMcswzMBvGIiWiMjyLmrZ783i3aizTp1OMWOvCjm6B3cKz1CLKQflVJlMRLaplpMFt2TUycnLT8_Yod0FcnjhNWddTz0unpSRQJPqjwO6XgljYyI7ZbBb2_u4QVYAFscmbROSCSP3JZI_wJN_rk/s1200/bq2q854_robert-fico_625x300_15_May_24.webp

សេចក្តីរាយការណ៍ដំបូងបញ្ជាក់ថា ខ្មាន់កាំភ្លើងរូបនេះជាអ្នកនិពន្ធ និងជាសកម្មជននយោបាយ អាយុ៧១ឆ្នាំ ត្រូវបានអាជ្ញាធរចាប់ខ្លួននៅកន្លែងកើតហេតុ ប៉ុន្តែគេពុំបញ្ជាក់ពីចំណុចលម្អិតផ្សេងទៀតទេ ។ គេសន្និដ្ឋានថា ដោយសាររឿងនយោបាយទើបជំរុញឱ្យខ្មាន់កាំភ្លើងធ្វើបែបនេះ ហើយក្រោយមក អាជ្ញាធរបានត្រួតពិនិត្យ និងប្រមូលភស្តុតាង ។

លោក Robert Fico បានកាន់តំណែងជានាយករដ្ឋមន្ត្រីប្រទេសស្លូវ៉ាគី លើកទី៣ កាលពីខែតុលា ឆ្នាំ២០២៣ ក្រោយការបោះឆ្នោតនៅខែកញ្ញា ឆ្នាំ២០២៣ ។ លោកបានធ្វើជានាយករដ្ឋមន្ត្រីស្លូវ៉ាគី លើកទី១ នៅឆ្នាំ២០០៩ និងលើកទី២ នៅឆ្នាំ២០១២ ហើយលោកជាមេដឹកនាំរដ្ឋាភិបាលចម្រុះប្រកាន់ខ្ជាប់នូវលទ្ធិប្រជានិយម និងជាតិនិយម ។ នៅខែដំបូង ក្រោយពីលោកកាន់តំណែងជានាយករដ្ឋមន្ត្រី គេបានរិះគន់ពីគោលនយោបាយរបស់លោក ហើយក៏បង្កជម្លោះក្នុងសង្គម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje8HwQSVLcqn7q8G50SIdCJ4V3DPKJbJBZzJIFLc2n4atx7s58iZcEaBeqRtvZHAfkOauUm1moUzAANaGMoliKva5n9qJRpBKrqg6bb2e6ejm1icGr66PQTFCI3hd7INpSNIa3x3kUL_6VzAGP1WIGDO2m-wfVeH3u9ikL-8UCCfrNHVyKojsl4eU6d4M/s1280/20240518_EUP504.webp
នៅខែមករា ឆ្នាំ២០២៤ លោក Robert Fico បានប្រកាសផ្អាកជំនួយយោធាដល់ប្រទេសអ៊ុយក្រែន ហើយកាលពីខែមេសា ឆ្នាំ២០២៤ លោកបានបិទប្រព័ន្ធផ្សព្វផ្សាយសាធារណៈឈ្មោះ RTVS ។ ហេតុនេះ នៅខែឧសភា ពលរដ្ឋរាប់ពាន់នាក់បានតវ៉ាប្រឆាំងជាមួយលោក ព្រោះតែការបិទប្រព័ន្ធផ្សព្វផ្សាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZpt5YFWXHteNIHp1kFJb5ovrP510Djfi9QC6itqbxYcQFDiXmPbBplvZ2izMC1u16qHKLN4LumcF_R7vLberDjZ1d_Vn_N84nSvebLc4aV3HGWcsaxkR_B8SipOAHTdFq0mjv-hSy6Ap-YlLrhJZshf8VAz3ffvnIls0PVDim6qeBOc49uN9-uBFmemw/s1200/1200x675_cmsv2_cc95dd23-8498-50aa-9c99-38219fee34f3-8438090.webp

ប៉ុន្តែមហាជនបានថ្កោលទោសការបាញ់សម្លាប់នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico ថា ជាការរំលោភលទ្ធិប្រជាធិបតេយ្យ និងជាទង្វើឃោរឃៅ ។ ដូចគ្នានេះ មេដឹកនាំពិភពលោកជាច្រើនរូបបានថ្កោលទោសការបាញ់នេះផងដែរ ក្នុងនោះប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថ្លែងថា លោកភ្ញាក់ផ្អើល និងបារម្ភចំពោះហេតុការណ៍នេះ ។ រីឯប្រធានាធិបតីបារាំង លោក Emmanuel Macron បានសរសេរក្នុងបណ្តាញសង្គម X ថា លោកភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយហេតុការណ៍នេះ ។

ចំណែកនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Olaf Scholz ក៏បានថ្កោលទោសការបាញ់នេះដែរ ហើយថ្លែងថា គ្មានអំពើហិង្សាក្នុងផ្នែកនយោបាយទេ ខណៈប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ថ្លែងថា ឧក្រិដ្ឋកម្មលើកនេះគ្មានមូលហេតុច្បាស់លាស់ទេ ហើយវាជាទង្វើពុំសមរម្យ ៕

ប្លែកទៀតហើយ! ទាល់តែមានបរិញ្ញាបត្រ ឬអនុបណ្ឌិតទើបអាចធ្វើជាបុគ្គលិកនៅកន្លែងនេះបាន

0

ជាការពិតណាស់ការងារនីមួយៗមិនមែនងាយស្រួលរកនោះទេ ហើយទីផ្សារការងារភាគច្រើនសុទ្ធតែទាមទារកម្រិតវប្បធម៌ បរិញ្ញាបត្រ និងចំនេះជំនាញផ្សេងៗ ទើបយើងអាចមានសង្ឃឹមក្នុងការទទួលបានប្រាក់បៀវត្សរ៍ខ្ពស់។ ទោះជាយ៉ាងណាសម្រាប់ការងារមួយចំនួនដូចជា រត់តុ លាងចាន ឬការងារបូជាសព សម្រាប់ប្រទេសមួយចំនួនរួមទាំងប្រទេសកម្ពុជាយើងគឺមិនត្រូវការបរិញ្ញាបត្រឡើយ ដោយឡែកទីផ្សារការងារប្រទេសចិនវិញគឺខុសប្លែកពីគេ ដោយគ្រាន់តែធ្វើការជាបុគ្គលិកបូជាសពសោះក៏ត្រូវការចប់បរិញ្ញាបត្រ និងអនុបណ្ឌិតដែរ ដែលនេះកំពុងបង្កឱ្យមានការជជែកវែកញែកយ៉ាងក្ដៅគគុកពេញបណ្តាញសង្គមចិន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXxohIaL0xHHVUPzixrMO-Rh_VNQG97bFoaenEqKWf6RdclfcYj6fo7vBYYm173ezfeWcj_c4rcBjjCDzzva00juHEvoJLFX6B0cuZG5-Nnh5KlKuXtZ4Mf0kBLCSRnwgbl5POMm1j_bBocVH5v-KvOGE5_JrXn62DCQklgSVk9NMKHu9CffyzJLZ2lns/s976/photo_2024-05-16_10-09-35.jpg

យោងតាម China daily ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា និស្សិតបញ្ចប់ការសិក្សាចំនួន ៣ នាក់ពីសាកលវិទ្យាល័យល្បីៗត្រូវបានជួលឱ្យធ្វើជាកម្មករបូជាសពនៅមជ្ឈមណ្ឌលបុណ្យសពរបស់រដ្ឋាភិបាល។ ក្នុងនោះមានបេក្ខជនម្នាក់បានបញ្ចប់សញ្ញាប័ត្រអនុបណ្ឌិតផ្នែកទស្សនវិជ្ជាពីសកលវិទ្យាល័យចិនហុងកុង និងពីរនាក់ទៀតបានបញ្ចប់ការសិក្សាបរិញ្ញាបត្រពីសាកលវិទ្យាល័យពហុបច្ចេកទេសចិនខាងត្បូង និងសាកលវិទ្យាល័យក្វាងចូវ ដែលជាសាកលវិទ្យាល័យកំពូលចំនួន ៣៨ នៅក្នុងប្រទេសចិន។ មន្ត្រីម្នាក់មកពីការិយាល័យកិច្ចការស៊ីវិលក្វាងចូវបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាអ្នកដែលមានសញ្ញាបត្រឧត្តមសិក្សាទើបអាចដាក់ពាក្យសុំការងារនេះបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBhkXksNgnC0A6j_yHq4NKjdWWNmovyUaGM_RinFgynzczPl3VyD6eBKqyVDrsBcuwNhbLYAfD1V1f7zNc1cGzIXbPz1-G47tbk6DKCujwnu3lHobjB2fYMZLWxc5zjRA8dldA6YB2rl6Eie1s583vefPUXESwQkXazxvObtoiMjgSfp1uvM2p3H6MXuc/s1200/photo_2024-05-16_10-11-00.jpg
ដំណឹងនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើបណ្តាញសង្គម ដោយមានអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនបាននិយាយថា វាមិនសាកសមសោះសម្រាប់អ្នកដែលមានសញ្ញាប័ត្រផ្នែកទស្សនវិជ្ជាខ្ពង់ខ្ពស់ស្រាប់តែឱ្យមកធ្វើការក្នុងឧស្សាហកម្មដុតខ្មោចទៅវិញ។ អ្នកខ្លះថា តើវាជាការខ្ជះខ្ជាយនៃការអប់រំដែរឬទេ ខណៈដែលនិស្សិតរឿនចប់គ្មានការងារធ្វើ ហើយពេលធ្វើការមកធ្វើតំណែងនេះទៅវិញ។ ទោះជាយ៉ាងណាបច្ចុប្បន្នទីផ្សារការងារក្នុងប្រទេសចិនគឺយ៉ាប់យឺនខ្លាំងណាស់ ដូច្នេះនិស្សិតទោះបីរៀនចប់ខ្ពង់ខ្ពស់ប៉ុណ្ណាក៏ជៀសមិនផុតពីការងារតូចតាចទាំងនេះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUgIA3N2fXjG28b9nhEPcposyJeGKMuwtykHkrqNsooE5ZsDOlWwKKnjKZH9und6qDs7FyDlEw6BSx1ONs59BPBbtHK6A-jAciJVc0q15GPVbH26qAR0OJ0vn_CWhTrRQTr12Mpzgnwi4k6PQBy0pL7H4X2QqitmeXGOMH2LZ-N5-ctFhieWyVqILiD1g/s1280/photo_2024-05-16_10-11-32.jpg

យោងតាមការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន អត្រាគ្មានការងារធ្វើនៅក្នុងក្រុមអាយុ ១៦-២៤ បានកើនឡើងដល់ ១៥.៣% នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។ ហើយក្រុមអាយុ ២៥-២៩ ឆ្នាំបានកើនឡើងដល់ទៅ ៧.២% ឯណោះ។ គួរបញ្ជាក់ដែរថា ការងារបូជាសពគឺជាមុខតំណែងអចិន្ត្រៃយ៍ ហើយការងារនេះក៏ជាប់ពាក់ព័ន្ធនឹងការដឹកសាកសព និងធ្វើការវេនយប់ផងដែរ សម្រាប់ប្រាក់បៀវត្សរ៍ប្រចាំខែវិញគឺ ១០,០០០ យន់ (ប្រមាណ ១,៤០០ ដុល្លារអាមេរិក) ក្នុងមួយខែ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuAXCbl4owdKW-MIqbDZef7bI-6t4y9cgIIggVcfza_5NgTY6gbS4Du5npL7GI621v7eYVSA_esG6wQnTPB4XvZiJYHwXjGCHKQOSyjSx40BiRty8Sf6J-rNdXA226lnrfCIjGWujkD2HLTghLuweGzmaTkEALRGL0AW_Nl-XoIOgnfsYlbNiczp6kSzE/s696/photo_2024-05-16_10-12-06.jpg

ផ្ទុះការចាប់អារម្មណ៍! BABYMONSTER រាំបទរបស់រៀមច្បង BLACKPINK កំឡុងពេលជួបជុំអ្នកគាំទ្រលើកដំបូងនៅជប៉ុន

0

កាលពីថ្ងៃទី១១ ខែឧសភា ក្រុមចម្រៀងនារី BABYMONSTER បានរៀបចំកម្មវិធីជួបអ្នកគាំទ្រលើកដំបូងរបស់ពួកគេនៅក្នុងប្រទេសជប៉ុន ដែលជាការកត់សម្គាល់ការចាប់ផ្តើមនៃដំណើរកម្សាន្តរបស់ពួកគេនៅអាស៊ី។ ក្នុងអំឡុងពេលកម្មវិធីក្រៅប្រទេសជាលើកដំបូងរបស់ពួកគេ BABYMONSTER បានបង្ហាញការសំដែងផ្ទាល់ជាច្រើននៃបទចម្រៀងរបស់ពួកគេ ចំណាយពេលទំនាក់ទំនងជាមួយអ្នកគាំទ្រ និងបានថ្លែងអំណរគុណដល់រៀមច្បង BLACKPINK ជាមួយនឹងការរាំ cover នៃបទចម្រៀងល្បី «As If It’s Your Last» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqXEzwJX9michClSqtHKi91d8qJ5KmgFeIJmExYzSPaSHnE6Lv5_d3C09RvNE9qan5A8pjICg4HgFyJZtLZreRk9hdqlYqyKXmUkuQEpl_JfhocSfn8Has9BhdsBlA49JkqyW5PrQiqRdmllu-QtFz-iuf9Yuli9NBrT5ku9UhUMncwMwBQj6IDrUHlqI/s900/20240404103833_babymonster-2.webp

វីដេអូរាំរបស់ BABYMONSTER ដែលបានរីករាលដាលនៅលើបណ្តាញសង្គម ដោយសារតែ សមាជិកក្រុមចម្រៀងនេះបានដោះស្រាយបញ្ហាដែលមិនបានមើលឃើញទុកជាមុនដែលបានកើតឡើងអំឡុងពេលរាំ។ ពេល BABYMONSTER កំពុងរាំបទ «As If It’s Your Last» របស់ BLACKPINK ស្រាប់តែភ្លេងបានឈប់ពីរដង អំឡុងពេលច្រៀងបន្ទរ ដោយសារតែបញ្ហាបច្ចេកទេស ប៉ុន្តែសមាជិក Babymonster បានបកស្រាយបទចម្រៀងបន្តផ្ទាល់ដោយគ្មានភ្លេង ហើយបញ្ចប់ការសម្តែងដោយល្អជាមួយជំនាញ និងទេពកោសល្យដ៏អស្ចារ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhurBRAImhQPfQ3l0uhqwe2UgsivmazaaMpLeMU2HxZDJmUz0nKONSob_885NdPHcQyed5JyCV1yYHkKVf7if3X12u1DMhq1QMTWm09coOwsX9D3S0MVaGXOIlO9UK7V8HLjV4coqTTRlVro7GFRCSNiUvGe4nKE-wfI7pwEhcqWrSReESRvlXIwvBpSlg/s2314/657a01c7ed6e1f2e6668ca16_BABYMONSTER-batter-up-music-video.webp

ចាប់តាំងពីការបង្ហាញខ្លួនជាថ្មីរបស់ពួកគេបន្ទាប់ពី Ahyeon បានចូលរួមក្នុងក្រុម BABYMONSTER បានធ្វើឱ្យសាធារណជនភ្ញាក់ផ្អើលជាបន្តបន្ទាប់ជាមួយនឹងជំនាញច្រៀង និងការសម្តែងដ៏ស្វាហាប់របស់ពួកគេ។ ជាពិសេសក្រុមតារាចម្រៀងរ៉េប រួមទាំង Ahyeon, Ruka និង Asa ទទួលបានការវាយតម្លៃល្អជាច្រើនសម្រាប់វត្តមានលើឆាកក្នុងអាជីពរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg38iGqZWajgpo9NRWn4Ti4E9EuSyMAAWVUhl4oKZ89eLxyfHqBu3lqglYkALUX4AEsBFVc43Fb_fBBLDHx_qQO2FpGrAaBwBlWwVjiuY6URwKFxbmfH4cbgPPtXamIhNvhhglQxeudzplt3NIa1GsAalcKHRVU_KZ4nJMXYxDAZ6M2IXkyoS4nadogoTo/s1200/Blackpink_Coachella_2023_02_(cropped).jpg

គួរបញ្ជាក់ថា BABY MONSTER បានបង្ហាញខ្លួនជាផ្លូវកាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ជាមួយសមាជិក៦នាក់ ជាមួយបទចម្រៀង «BATTER UP»។ ក្រោយ សមាជិក Ahyeon មានសុខភាពល្អឡើងវិញក្រុមនេះបានត្រលប់មកវិញជាមួយសមាជិកទាំង៧នាក់ជាមួយបទ « SHEESH » និងមានមុខនៅ Music Show ជាច្រើនឆាក។ ក្រុមនេះជាក្រុមនារីដំបូងរបស់ផលិតកម្ម YG ក្នុងរយៈពេល៧ ឆ្នាំចាប់តាំងពីក្រុម BLACKPINK ៕

តារាកំប្លែង ពាក់មី គាំទ្រការលើកឡើងរបស់ Yuro ជុំវិញការបញ្ចេញមតិលើពាក្យ «ដុះស្លាបហើយឡូវ?»

0

តារាកំប្លែងនាយ ពាក់មី បានបង្ហាញការគាំទ្រចំពោះការលើកឡើងរបស់ Yuro ដែលបានចេញវីដេអូនិយាយពីពាក្យថា «ដុះស្លាបហើយឡូវ?»ដែលឪពុកម្តាយមួយចំនួនបាននិយាយពាក្យនេះទៅកាន់កូនៗរបស់ខ្លួន។ ក្នុងវីដេអូរបស់ Yuro បានបញ្ចេញទស្សនៈរបស់ខ្លួនថាពេលឪពុកម្តាយប្រើពាក្យនេះទៅកាន់កូនៗមិនដែលប្រើពេលកូនដើរទៅរកផ្លូវល្អនោះទេ ហើយឪពុកម្តាយព្រួយបារម្ភពីយើងខ្លាចដើរលើផ្លូវខុសទើបគាត់ប្រើពាក្យនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgniMHOEcy8VybhzXruAawApt-zHLuJnZjX0DGwSp9OGyANFiLizHhUTV1_RDzex9Cp3nzl22tE3GzTMP3mMxcig-axDQHtwbKiD80evjb0f5t1sryeU0heve4E7ymZx735uV_nAkg_LqstIuNtqzYRPNr_CNIR6FLDs8x2dQRghshW3Ll9FDgnBY8Zgww/s1440/image_2024-05-15_11-02-56%20(2).png

កាលពីពេលថ្មីៗនេះ Yuro បានចេញវីដេអូមួយលើកពីពាក្យ «ដុះស្លាបហើយឡូវ?»ដោយបានអះអាងថារូបគេមិនបានចង់ឆ្លើយតបទៅលើវីដេអូមួយរបស់ SAM ជាអ្នកចម្រៀងនិងអ្នកនិពន្ធមួយរូបចូលរួមក្នុងកម្មវិធីមួយនោះទេ ប៉ុន្តែរូបគេចង់លើកឡើងពីពាក្យថា«ដុះស្លាបហើយឡូវ?» ជាពាក្យឪពុកម្តាយឧស្សាហ៍និយាយទៅកាន់កូន។ Yuro ថាយ៉ាងណាត្រូវបែងចែកឱ្យច្បាស់ម្តាយនិយាយពាក្យនេះទៅកាន់កូននៅពេលណាកូនចង់ធ្វើរឿងអ្វីមួយដែលគាត់គិតថាមិនល្អ ខុស មិនដែលឪពុកម្តាយណានិយាយពាក្យនេះទៅកាន់កូនពេលកូននិយាយចង់ធ្វើអ្វីដែលល្អដូចជា កូនចង់ប្រលងចូលក្របខណ្ឌ ជាគ្រូពេទ្យ ជាអ្នកបើកយន្តហោះហើយឪពុកម្តាយនិយាយពាក្យថា «ដុះស្លាបហើយឡូវ?»នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCjjOaBogrNtJpR0H2tRdfilxcxpe_TKBJFlDPnUF4jJWZwPka9C-AonzavmDXeaTJG8uomrC2rwKeR0eI1BbXqa8FsyuIX8c3xEKjm0bOEhVLPSozkDzSPb2x6-5-tTOVhN4Lqu-7kbIsm4sMDj6EgmC-WobTbOKnaZtnPw4TJzoN9clS6AK1z19nnog/s2048/image_2024-05-15_11-02-59.png

Yuro លើកឡើងទៀតថា ប្រសិនជាឪពុកម្តាយនិយាយពាក្យនេះហើយយើងអន់ចិត្ត ខឹង ដ្រាម៉ា សេដ គិតថាម្តាយឪពុកខ្លួនឯងអត់ល្អដូចគេយកចំណុចតិចតួចដែលគាត់ប្រដៅយើងអង្គុយគិតដ្រាម៉ាហើយគិតថាគាត់ជាមនុស្សអាក្រក់ហេតុអ្វីមិនគិតរឿងល្អដែលគាត់ធ្វើ១០០០រឿងដែលយកមកអង្គុយគិតឬអត់?។ Yuro បានបន្ថែមទៀតថា ចិត្តជាម្តាយឪពុកគិតខ្លាចថាកូនដើរលើផ្លូវខុសបានគាត់និយាយពាក្យហ្នឹង បើកូនខ្លះស្រួលប្រដៅមិនមែនគាត់ប្រើពាក្យហ្នឹងនោះទេ ប៉ុន្តែកូនខ្លះរឹងទទឹងចង់ធ្វើអីបានដូចចិត្តបានជាគាត់ប្រើពាក្យនេះពេលក្លាយជាឪពុកម្តាយគេបានយល់អារម្មណ៍មួយហ្នឹងហើយគ្មានអ្នកណាស្រលាញ់យើងស្មើនឹងឪពុកម្តាយ គ្រួសារយើងឡើយ។ ការលើកឡើងរបស់ Yuro ដ្បិតតែចុងក្រោយរូបគេនៅបញ្ចេញស្ទាយ៍យ៉ាងណាក្តីប៉ុន្តែមនុស្សភាគច្រើនបានគាំទ្រយ៉ាងខ្លាំងចំពោះការលើកឡើងនេះក្នុងនោះក៏មានតារាកំប្លែងល្បីឈ្មោះ នាយពាក់មី ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3wKTeHt6b7nkiYVHxEr4O0U9Qp_deLUw5M10y_92oElfUzurVNTVXiZG2vwTJ7Pt1-VsGhWvoLCUD4fEHgTlPfEevPIWN0xVZhbv1gH5TNFP0zqFbu_g9GCe_qzCYO_h4Tk0zeQZNQGf_9iOeNl_H_M12XMfDcTZSg-o0ykDEpG3KRD0goWhvxHkK03c/s960/image_2024-05-15_11-03-01.png

តារាកំប្លែង ពាក់មី បានស៊ែរវីដេអូរបស់ Yuro ភ្ជាប់មកជាមួយសម្តីថា «Yuro វីដេអូកន្លងមក ធ្វើឡេឡើ ភ្លើៗ តាមពិតធ្វើភ្លើទេ ឥឡូវពេលធ្វើវីដេអូត្រឹមត្រូវនិយាយឡើងឡូយ បងគាំទ្រវីដេអូនេះ»៕

ឡូយអស់ស្ទះ! ឆ្កែ មានឈ្មោះថា Messi បានដើរលើកម្រាលព្រំក្រហមទីក្រុង Cannes

0

Messi ជាសត្វចិញ្ចឹមមានអាយុ ៧ ឆ្នាំហើយបានបង្ហាញខ្លួនជាមួយម្ចាស់របស់ខ្លួនគឺគ្រូបង្វឹក Laura Martin និងភ្ញៀវមួយចំនួនទៀត។ បុគ្គលិកកំរាលព្រំក្រហមទុកពេលឱ្យ Messi ដើរលើកំរាលព្រំខណៈដែលពេលដែលបានឈានជើងចូល Messi ក៏បានឈប់ហើយបាន «ស្វាគមន៍» នៅចំពោះមុខអ្នកថតរូបជាបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS6XCbs5bFgDeAOByK5KlhzJaM974QnC-qa4N4iFSQ7GMZeHXFW34uW5dWXgMcc3EeOpc8aaiJ2UfSDxP6rKuIon9UPZaBVWDUdJTCD-tnbz229NxJLn0_m1Aoryo1YwS71H44axx0jBPpnFCq1jbt3ALEHqMiQk5ctAxXpE4Qdh9bjhnu-HYsr6TBIas/s1280/image_2024-05-15_11-49-41.png

រូបថតជាច្រើនសន្លឹករបស់ Messi ក្នុងពិធីនោះ ត្រូវបានមនុស្សជាច្រើនចែករំលែកនៅលើបណ្តាញសង្គម ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ទស្សនិកជនបានសរសេរថា «ឆ្កែនេះបានឈ្នះពានរង្វាន់នៅទីក្រុង Cannes បានក្លាយជាតារាកំរាលព្រំក្រហម»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKN1yVxW-T0-SCeah3ixMFIjrG18kr_BIu70TEn4Gxflkbco2JEt8mziN4kFB0vakGbInmdx_69N3hkU3hvGvYsyG2DDJwyzcKV5MzpHz5OGsduY68nhE_H_L58Bp0D0egQg-3D5j4AHNl-vEk8FZXlvN0G6x0iBfKBNfiAXJ40pbbZ6HLrBleObvldaY/s1350/image_2024-05-15_11-49-44.png

ជាលើកដំបូង Messi បានចូលរួមនៅលើកម្រាលព្រំក្រហមក្នុងពិធីបើកមហោស្រពភាពយន្តទីក្រុង Cannes កាលពីឆ្នាំមុន សត្វឆ្កែនេះបានចូលរួមសម្តែងក្នុងរឿង Anatomy of a Fall ដែល ជាភាពយន្តដែលដឹកនាំដោយ Justine Triet និយាយអំពីស្ត្រីម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់ប្តីរបស់នាងសាក្សីតែមួយគត់គឺខ្លួនឯង ដោយមានកូនប្រុសពិការភ្នែក និងឆ្កែរបស់ពួកគេ។ ភាពយន្តនេះបានឈ្នះពានរង្វាន់កំពូល ខណៈពេលដែល Messi បានឈ្នះ Palm Dog ដែលជារង្វាន់បន្ទាប់បន្សំដែលផ្តល់ដោយភាពយន្តអន្តរជាតិចំពោះសត្វឆ្កែ ឬក្រុមសត្វឆ្កែ ជាមួយនឹងការសម្តែងដ៏ល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJtdR0kTYfW81hypQyooagk_7FjWBMq7y63c-k7mXgANShLs5_pT0Oo_nXKnuJ7rDHMLYmGfK4ukyScPC1KgvsavlR-HUu57a2k2xxvSULnmLTlqRKkKbUEndAzuL36poZU_oaySt05OtEDiZamIdKoPQL6-p0f2a8xZGY5Y8lzGdI5RjofBwrASFihTI/s1115/image_2024-05-15_11-50-21.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJtdR0kTYfW81hypQyooagk_7FjWBMq7y63c-k7mXgANShLs5_pT0Oo_nXKnuJ7rDHMLYmGfK4ukyScPC1KgvsavlR-HUu57a2k2xxvSULnmLTlqRKkKbUEndAzuL36poZU_oaySt05OtEDiZamIdKoPQL6-p0f2a8xZGY5Y8lzGdI5RjofBwrASFihTI/s1115/image_2024-05-15_11-50-21.png

អ្នកដឹកនាំរឿងបាននិយាយថា Messi គឺជាផ្នែកមួយដែលមិនអាចខ្វះបាននៃខ្សែភាពយន្តនេះ។ ក្នុងឈុតខ្លះបានថតពីទស្សនៈសត្វជាតួអង្គដូចអ្នកដទៃទៀត ហើយវាពិតជាសំខាន់ណាស់សម្រាប់រឿងនេះ។
ក្នុងមួយឆ្នាំកន្លងទៅ Messi បានចូលរួមក្នុងកម្មវិធីភាពយន្តមួយចំនួនផ្សេងទៀត រួមទាំង កម្មវិធី Oscars ផងដែរ។ មហោស្រពភាពយន្តទីក្រុង Cannes លើកទី៧៧ឆ្នាំ២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៤ នៅប្រទេសបារាំងដោយមានតារាល្បីៗជាច្រើនដួងចូលរួមក្នុងនោះក៏មានខាងកម្ពុជាផងដែរ៕

ទីបំផុត អ្នកគ្រូរបាំចេញមុខបញ្ជាក់រឿងបវរកញ្ញាចរិតតួឯកប្រមា.ថគ្រូ គំហកដាក់ផលិតករមិនមែនជា ពេជ្រ វត្តីសារ៉ាវឌ្ឍី

0

ក្រោយពីអ្នកមួយចំនួនបាញ់មុខព្រួញសម្តៅដល់ពេជ្រ វត្តីសារ៉ាវឌ្ឍី បន្ទាប់ពីធ្លាយរឿងបវរកញ្ញាចរិតតួឯកប្រើសម្តីមិនសមរម្យប្រមា.ថគ្រូរបាំបុរាណ គំហកដាក់ផលិតករពេលនេះអ្នកគ្រូរបាំ ថៅ ពេជ្រអម្រិត បានចេញវីដេអូបញ្ជាក់ហើយថាបវរកញ្ញាដែលខ្លួនបង្ហោះមិនមែនជា ពេជ្រ វត្តីសារ៉ាវឌ្ឍីឡើយ។ ជាមួយគ្នានេះអ្នកគ្រូបានបញ្ជាក់ទៀតថាខ្លួនធ្លាប់បានជួប ពេជ្រ វត្តីសារ៉ាវឌ្ឍី ម្តងនិងបានថតរូបជាមួយគ្នាទៀតខណៈនាងមានចរិតរុសរាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEika4vn1bSDpEzercuFa20UFSOWDrNSv339Th8u2Pqve5mFI4-cF7jeRjeimb52DO8YVHhdii7WJ1xdeVK5DWhAG8u-aN1yLrcqg-YR3Pzvb0PQPln2wE1g4Cbfh5E7U12S8nShgx57u4OydiBnFu4K6QTLCckuZpQ41vY5Cn8Af6mgJFH2j5tvTAWKDso/s2048/image_2024-05-15_14-32-04.png

មន្ទិលសង្ស័យមួយចំនួនដែលគិតថា ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាបវរកញ្ញាចរិតតួឯក មេដឹកនាំមួយរូបប្រមាថគ្រូរបាំបុរាណនៅថ្ងៃទី១៥ ឧសភា កញ្ញា ថៅ ពេជ្រអម្រិត ដែលបានបង្ហោះសារឆ្លើយឆ្លងសម្តីបវរកញ្ញាប្រើពាក្យមិនសមរម្យបានចេញមកបកស្រាយនិងបញ្ជាក់ការពិតដែលមានអ្នកសង្ស័យទៅលើបវរកញ្ញាជាច្រើនទាំង ពេជ្រ វត្តី ជាប្រធានបទក្តៅ រួមទាំងសង្ស័យលើ ព្រះកាយច័ន្ទ ថែមទាំងធ្លាយដល់ ល្អហួស ទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgE0yk-507ngKGnuDBusZRTE5Tjv63MoRNJn2qY9NgOzwQq7JZVHImBNCNzUXVr6aWcwPNEloqOYZTtXKBZP4CZupNDxK7rMyEkN6mxyU4WupZEitFeS94icK4VM4LcBxqxZyQYJIjgU5wgvgu4cnq3pv2d9Gf-coJbUAv3dxdQ9-q-x7844JCgGrhQDLQ/s2048/image_2024-05-15_14-32-05%20(2).png

នៅក្នុងវីដេអូកញ្ញា អម្រិត បានបញ្ជាក់ថាការចេញបកស្រាយនេះមិនដើម្បីចង់ឈ្នះចាញ់តតាំងអ្វីនោះទេ តែមកដើម្បីសីលធម៌សង្គមឱ្យផ្លាស់ប្តូរឱ្យមានអត្តចរិតល្អឡើងវិញ។ កញ្ញា ក៏បានបញ្ជាក់យ៉ាងច្បាស់លាស់ថា ពេជ្រ វត្តីសារ៉ាវឌ្ឍី មិនមែនជាបវរកញ្ញាដែលខ្លួនចង់សម្តៅនោះទេ ហើយបើឱ្យបង្ហាញឈ្មោះជាបវរកញ្ញារូបណាក៏មិនអាចធ្វើទៅបានដូចគ្នាព្រោះមនុស្សម្នាក់ៗតែងតែមានកំហុស និងចង់ផ្តល់ឱកាសឱ្យបវរកញ្ញាកែប្រែអត្តចរិតរបស់ខ្លួននិងដឹងកំហុសប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcCof_TYjE4j6CocOzMINV01FpkW85xfOSq1xecJlQI02mSQfebnKUnGKV0NMt1mxxPVTiIWQvTmiVc1DLw66kW_PZUkz0rS04oOAXDm7qQpunRMS4cu-v198TA-n3Fc4Ou-8NYFsZ2Es4lrxOR-j5KPLGWlNHNnYs2K4QO2eZvFXxAqWTvv2LafUyQRo/s2048/image_2024-05-15_14-32-09.png

ស្ថាបនិកនៃក្រុមរបាំអប្សរា ២៥ដួង បាននិយាយថា បន្ទាប់ពីការបង្ហោះរបស់ខ្លួនរួចបវរកញ្ញានោះបានផ្លាស់ប្តូរឥរិយាបថហើយប្រែប្រួល៣៦០ដឺក្រេ ប្តូរមកជាការប្រើសម្តីល្អវិញ ហើយនេះក៏ជំរុញឱ្យតួដទៃទៀតផ្លាស់ប្តូរអត្តចរិតរបស់ខ្លួនជាមួយផលិតករឡើងវិញបានច្រើនគួរសមផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCI6hiiuuOs2eXaYX7EZUcuFGsASHx1wM4pgHSmpfEzTKeQRs5hp1pdRUY4yiSVNIVjkM5VgzF5myexeLBuu1Vd6xPobF-tG4Hb0Q1ZYSYQU6_FWx7cYnaBVy5aC9KQ8At3XqPbYdoaz9P-ja7sJZFf59YEF-uEIkJlxZtOc9X7DD68QFWaK9SUI3E6mY/s1280/image_2024-05-15_14-32-13.png

ត្រលប់ទៅកាន់ ពេជ្រ វត្តីសារ៉ាវឌ្ឍី វិញកញ្ញា អម្រិតថាមិនដឹងថាកន្លងមកនេះនាងមានរឿងអាស្រូវជាមួយជាង Makeup រូបណា មានបញ្ហាជាមួយអ្នកណាយ៉ាងមិចនោះទេ ប៉ុន្តែនាងសូមនិយាយពេលដែលខ្លួនបានជួបបវរកញ្ញារូបនេះលើកដំបូងក្នុងទិវាវប្បធម៌កាលពីកន្លងទៅនេះដោយបាននិយាយថាទើបជួបលើកទី១មែនពិតតែមានភាពស្និទ្ធស្នាល បានថតរូបជាមួយគ្នាឱបចង្កេះគ្នាដូចស្គាល់គ្នាយូរមកហើយ។ អ្នកគ្រូរបាំរូបនេះក៏បានបន្ថែមទៀតថា ពេជ្រ វត្តីសារ៉ាវឌ្ឍី គឺមានភាពរុសរាយរាក់ទាក់តាមអ្វីដែលខ្លួនធ្លាប់បានជួបកន្លងមក៕

តើការធ្វើចំណាកស្រុកនៅតាមបន្ទាត់ជាយដែន រវាងកម្ពុជានិងថៃមួយណាចំណេញជាង?

0

បច្ចុប្បន្ននេះដោយសង្កេតឃើញថា ការធ្វើចំណាកស្រុករបស់ជនជាតិខ្មែរទៅកាន់ប្រទេសថៃ ដើម្បីស្វែងរកប្រាក់ចំណូល បាននឹងកំពុងកើនឡើងយ៉ាងខ្លាំង ជាពិសេសគឺនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលបានបន្សល់ទុកត្រឹមតែសភាពស្ងាត់ជ្រងំតាមភូមិនីមួយៗនៅទីនោះ គឺមានតែមនុស្សចាស់និងក្មេងៗប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxmCjE4h4dB-F6iDrKEh71ooBUu8J2uaPYYz2cqk5yqkfoGcycX7DvJqLUpgTXNlT7DuExnbeel3x8MbZPMZ-uBt94a_hzKBSACOcVTYFtC-a3RcseneqsEKP2bmEFFfbghdjidKoa0ECss3uZmnWNNrwqWM7APh2xDewtrDI72EJtkNHPYiD9oXl2tlk/s620/4c87bda4-3a51-4dc3-80d6-c223c4484d74.jpeg

ប្រទេសថៃជាគោលដៅដ៏ពេញនិយមនៅក្នុងតំបន់អាស៊ានសម្រាប់ពលករចំណាកស្រុកកម្ពុជា ដោយរំពឹងថា នឹងទទួលបានប្រាក់ចំណូលសមរម្យដើម្បីគ្រប់គ្រងជីវភាពគ្រួសារ។ ទោះជាយ៉ាងណា ការធ្វើចំណាកស្រុកទាំងនោះ គឺរួមមានការធ្វើជំនួញ ទាំងត្រូវច្បាប់ និងខុសច្បាប់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL4Ax6Yw193QOo4RrolYZ2ecju8_EWITeWg9FeH-TcobnJWhePV7KbzDErvC-wvS2UqqrVeyMnzr9F4zA1QNK1EQXl3sQQ9a7uR6dzxm2-dY-24mMU2jAx3r9huLnC1UebRs2dGRiVObR8kikYXMIAClhNnmZrxSvLn1p6CLHwE2j9Q8jRDBMxOTZWA7Q/s872/378-pocyv1eia1q3o23j5isbkwrdq8mz8yf2l3kix6j9bo.jpg

ការគ្រប់គ្រងចលនាប្រជាជនឆ្លងកាត់ព្រំដែនដីគោករវាងថៃ និងកម្ពុជាឲ្យមានប្រសិទ្ធភាពគឺជាការចាំបាច់។ បច្ចុប្បន្នប្រទេសថៃទទួលពលករខ្មែរប្រមាណ២លាននាក់ ដោយពាក់កណ្តាលនៃពួកគេខ្វះឯកសារ។ នេះជាញឹកញាប់នាំឱ្យមានការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងធ្វើទុក្ខបុកម្នេញដោយអាជ្ញាធរថៃ។ នៅឆ្នាំ២០២៣ មានការចាប់ខ្លួនពលករខ្មែរយ៉ាងច្រើនដោយអាជ្ញាធរថៃ ដែលត្រូវបានគេជឿថាបានធ្វើទារុណកម្មលើជនចំណាកស្រុកខុសច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDKg-FCvv-JNe2MD-AUUuc4FI88B5bp243L9pmF-hs_v2xRKrwv_oejDkeeKpXRHzLMPGn7z8b4eoM0JFgJhx13k7pMiA8Aowsk9e8vc-qcspuOWcW7msf1OMH4Mn1DWiPq4Qf1vXNe2wPoLyxv6_xz892AqcpPCxQuC5urGDg2d3DgHVqIY7xD1Mkxmc/s960/photo_2021-09-02_19-44-45.jpg

ទោះជាយ៉ាងណា មនុស្សជាច្រើនមានចម្ងល់ថាតើការធ្វើចំណាកស្រុកបែបនេះនឹងផ្តល់នូវផ្តល់ចំណេញអ្វីខ្លះដល់ប្រទេសទាំងសងខាង? ជាការពិត ការគ្រប់គ្រងត្រឹមត្រូវនៃគោលនយោបាយចំណាកស្រុករវាងកម្ពុជា និងថៃ គួរតែជាយុទ្ធសាស្រ្តឈ្នះ-ឈ្នះទំាងសងខាង។ ព្រោះថា កម្លាំងពលកម្មចំណាកស្រុកពីកម្ពុជាទៅថៃ បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ នៅក្នុងវិស័យសំខាន់ៗដូចជា កសិកម្ម សំណង់ នេសាទ និងផលិតកម្ម។ ជាថ្នូរនឹងការផ្ទេរប្រាក់ដែលបញ្ជូនដោយពលករចំណាកស្រុកទាំងនេះទៅកាន់គ្រួសាររបស់ពួកគេនៅក្នុងប្រទេសកម្ពុជាវិញ គឺបានរួមចំណែកយ៉ាងសំខាន់ដល់សុខុមាលភាពរបស់គ្រួសារទាំងនោះ និងសេដ្ឋកិច្ចនៃភូមិរបស់ពួកគេ។ ដោយហេតុថា ជនចំណាកស្រុកកម្ពុជាភាគច្រើននៅក្នុងប្រទេសថៃគឺមានជីវភាពក្រីក្រ ហើយការជ្រើសរើសចាកចេញដោយសារតែឱកាសការងារប្រសើរជាងមុន និងប្រាក់ឈ្នួលខ្ពស់ នេះយោងតាមការសិក្សាស្រាវជ្រាវពីមជ្ឍមណ្ឌល ARCM។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpct7L2VHf71kfmhG3t6D74jq0prnjOlEEkC0W1sBaGVBJEYQHiBUZxyuf1hHTMPhV_IOFj5sRLegmsAK3qXSpOf1uhdCgikEwLnOYTfQLiuluTOHO62f1ecgqAX1jTpaeWU1CkQJBs1TqUJWj-rM6A6KL8I53lOeNzYqxawA301QGpLf6sJl_9BGVSno/s1280/photo_2024-05-16_08-48-48.jpg

ម្យ៉ាងវិញទៀតតាមរយៈការធ្វើអន្តោប្រវេសន៍នេះ គឺជាការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដែលមានសារៈសំខាន់សម្រាប់ទំនាក់ទំនងការទូតកម្ពុជា-ថៃឲ្យកាន់តែមានភាពស្អិតរមួត។ ការផ្តល់អាទិភាពដល់ពាណិជ្ជកម្ម និងការវិនិយោគឆ្លងព្រំដែន គឺជារឿងសំខាន់បំផុត ព្រោះថា អន្តរកម្មធុរកិច្ចនៅតាមបណ្តោយព្រំដែន ជំរុញទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP1gCjcMqYBLwxeQJcwIRY5H4Dd-zBDIMsTOtfAxM9a26xhtXnvBJs3pIw4Binc1uGSHOyKL_6f1tyh00SQg5XoagYREFyGQhP-0tl-lIP148DXwbOMlS4iwe-U8OJnkm-3pbzjLcmEW2_f_7_hMu4fiBel-fecKBz31nTcrJEQy5PIBklm7BeUQ4e1dw/s975/photo_2024-05-16_08-48-49.jpg

បន្ថែមពីនេះ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរគឺគួរតែមានកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរអាជីវកម្ម ប្រតិបត្តិការ និងបង្កើតឱកាសវិនិយោគនៅតាមព្រំដែនដីគោកផងដែរ៕