Home ព័ត៌មានអន្តរជាតិ នាយករដ្ឋមន្ត្រីស្លូវ៉ាគីត្រូវខ្មាន់កាំភ្លើ.ង លួចបា.ញ់ ប្រហា.រ នៅទីសាធារណៈ

នាយករដ្ឋមន្ត្រីស្លូវ៉ាគីត្រូវខ្មាន់កាំភ្លើ.ង លួចបា.ញ់ ប្រហា.រ នៅទីសាធារណៈ

76
0

ប្រទេសស្លូវ៉ាគី ៖ ខ្មាន់កាំភ្លើ.ង បានលួចបា.ញ់ ប្រហា.រ នាយករដ្ឋមន្ត្រីប្រទេសស្លូវ៉ាគីនៅទីសាធារណៈបណ្តាលឱ្យលោករងរបួសធ្ងន់ធ្ងរ ហើយភ្នាក់ងារសង្គ្រោះបានបញ្ជូនលោកតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យ ។ មន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី ក៏បានចាប់ខ្លួនខ្មាន់កាំភ្លើ.ង ភ្លាមៗនៅកន្លែងកើតហេតុ ហើយគេសន្និដ្ឋានថា ករណីនេះកើតឡើងដោយសារបញ្ហានយោបាយ ទើបជំរុញឱ្យខ្មាន់កាំភ្លើ.ង ធ្វើបែបនេះ ។

កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ខ្មាន់កាំភ្លើងបានព្យាយាមបាញ់សម្លាប់នាយរដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico អាយុ៥៩ឆ្នាំ ក្នុងអំឡុងពេលលោកដើររាក់ទាក់ស្វាគមន៍ពលរដ្ឋ នៅបរិវេណខាងមុខមជ្ឈមណ្ឌលវប្បធម៌សហគមន៍ក្នុងទីក្រុង Handlova ស្ថិតនៅភាគកណ្តាលប្រទេស ។ លោក Robert Fico បានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំរដ្ឋាភិបាល ស្រាប់តែមានសំឡេងកាំភ្លើងលាន់ឡើងជាច្រើនគ្រាប់ បន្ទាប់មក លោកក៏ដួលទៅលើផ្លូវភ្លាមៗ ហើយមន្ត្រីរបស់លោកបានចាប់ខ្លួនខ្មាន់កាំភ្លើងនៅកន្លែងកើតហេតុ ។https://c.ndtvimg.com/2024-05/es0buk4o_robert-fico_625x300_15_May_24.jpeg

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្លូវ៉ាគីថ្លែងថា លោកនាយករដ្ឋមន្ត្រី Robert Fico ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំនួន៥គ្រាប់ បណ្តាលឱ្យលោករងរបួសធ្ងន់ធ្ងរ ។ គ្រាប់កាំភ្លើងបានចូលទៅក្នុងពោះ ហើយក្រុមគ្រូពេទ្យនឹងចំណាយពេលរាប់ម៉ោងដើម្បីវះកាត់ជួយសង្គ្រោះជីវិតលោក ។ មន្ត្រីរបស់លោកបានបញ្ជូនលោកតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យប្រចាំតំបន់ ពីព្រោះរបួសរបស់លោកធ្ងន់ធ្ងរខ្លាំង និងពុំអាចព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុង Bratislava បានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvLLmkfmYUmM-tSpT_2pqkerkM663ZQJDnFxxIpsP0wMcswzMBvGIiWiMjyLmrZ783i3aizTp1OMWOvCjm6B3cKz1CLKQflVJlMRLaplpMFt2TUycnLT8_Yod0FcnjhNWddTz0unpSRQJPqjwO6XgljYyI7ZbBb2_u4QVYAFscmbROSCSP3JZI_wJN_rk/s1200/bq2q854_robert-fico_625x300_15_May_24.webp

សេចក្តីរាយការណ៍ដំបូងបញ្ជាក់ថា ខ្មាន់កាំភ្លើងរូបនេះជាអ្នកនិពន្ធ និងជាសកម្មជននយោបាយ អាយុ៧១ឆ្នាំ ត្រូវបានអាជ្ញាធរចាប់ខ្លួននៅកន្លែងកើតហេតុ ប៉ុន្តែគេពុំបញ្ជាក់ពីចំណុចលម្អិតផ្សេងទៀតទេ ។ គេសន្និដ្ឋានថា ដោយសាររឿងនយោបាយទើបជំរុញឱ្យខ្មាន់កាំភ្លើងធ្វើបែបនេះ ហើយក្រោយមក អាជ្ញាធរបានត្រួតពិនិត្យ និងប្រមូលភស្តុតាង ។

លោក Robert Fico បានកាន់តំណែងជានាយករដ្ឋមន្ត្រីប្រទេសស្លូវ៉ាគី លើកទី៣ កាលពីខែតុលា ឆ្នាំ២០២៣ ក្រោយការបោះឆ្នោតនៅខែកញ្ញា ឆ្នាំ២០២៣ ។ លោកបានធ្វើជានាយករដ្ឋមន្ត្រីស្លូវ៉ាគី លើកទី១ នៅឆ្នាំ២០០៩ និងលើកទី២ នៅឆ្នាំ២០១២ ហើយលោកជាមេដឹកនាំរដ្ឋាភិបាលចម្រុះប្រកាន់ខ្ជាប់នូវលទ្ធិប្រជានិយម និងជាតិនិយម ។ នៅខែដំបូង ក្រោយពីលោកកាន់តំណែងជានាយករដ្ឋមន្ត្រី គេបានរិះគន់ពីគោលនយោបាយរបស់លោក ហើយក៏បង្កជម្លោះក្នុងសង្គម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje8HwQSVLcqn7q8G50SIdCJ4V3DPKJbJBZzJIFLc2n4atx7s58iZcEaBeqRtvZHAfkOauUm1moUzAANaGMoliKva5n9qJRpBKrqg6bb2e6ejm1icGr66PQTFCI3hd7INpSNIa3x3kUL_6VzAGP1WIGDO2m-wfVeH3u9ikL-8UCCfrNHVyKojsl4eU6d4M/s1280/20240518_EUP504.webp
នៅខែមករា ឆ្នាំ២០២៤ លោក Robert Fico បានប្រកាសផ្អាកជំនួយយោធាដល់ប្រទេសអ៊ុយក្រែន ហើយកាលពីខែមេសា ឆ្នាំ២០២៤ លោកបានបិទប្រព័ន្ធផ្សព្វផ្សាយសាធារណៈឈ្មោះ RTVS ។ ហេតុនេះ នៅខែឧសភា ពលរដ្ឋរាប់ពាន់នាក់បានតវ៉ាប្រឆាំងជាមួយលោក ព្រោះតែការបិទប្រព័ន្ធផ្សព្វផ្សាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZpt5YFWXHteNIHp1kFJb5ovrP510Djfi9QC6itqbxYcQFDiXmPbBplvZ2izMC1u16qHKLN4LumcF_R7vLberDjZ1d_Vn_N84nSvebLc4aV3HGWcsaxkR_B8SipOAHTdFq0mjv-hSy6Ap-YlLrhJZshf8VAz3ffvnIls0PVDim6qeBOc49uN9-uBFmemw/s1200/1200x675_cmsv2_cc95dd23-8498-50aa-9c99-38219fee34f3-8438090.webp

ប៉ុន្តែមហាជនបានថ្កោលទោសការបាញ់សម្លាប់នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico ថា ជាការរំលោភលទ្ធិប្រជាធិបតេយ្យ និងជាទង្វើឃោរឃៅ ។ ដូចគ្នានេះ មេដឹកនាំពិភពលោកជាច្រើនរូបបានថ្កោលទោសការបាញ់នេះផងដែរ ក្នុងនោះប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថ្លែងថា លោកភ្ញាក់ផ្អើល និងបារម្ភចំពោះហេតុការណ៍នេះ ។ រីឯប្រធានាធិបតីបារាំង លោក Emmanuel Macron បានសរសេរក្នុងបណ្តាញសង្គម X ថា លោកភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយហេតុការណ៍នេះ ។

ចំណែកនាយករដ្ឋមន្ត្រីអាល្លឺម៉ង់ លោក Olaf Scholz ក៏បានថ្កោលទោសការបាញ់នេះដែរ ហើយថ្លែងថា គ្មានអំពើហិង្សាក្នុងផ្នែកនយោបាយទេ ខណៈប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ថ្លែងថា ឧក្រិដ្ឋកម្មលើកនេះគ្មានមូលហេតុច្បាស់លាស់ទេ ហើយវាជាទង្វើពុំសមរម្យ ៕