Home ព័ត៌មានអន្តរជាតិ អង់គ្លេសអនុម័តច្បាប់ហាមនាំចេញបសុសត្វរស់ទៅក្រៅប្រទេសព្រោះហេតុផលនេះ

អង់គ្លេសអនុម័តច្បាប់ហាមនាំចេញបសុសត្វរស់ទៅក្រៅប្រទេសព្រោះហេតុផលនេះ

35
0

ប្រទេសអង់គ្លេស ៖ សមាជិករដ្ឋសភាអង់គ្លេសបានសម្រេចចិត្តអនុម័តច្បាប់ហាមឃាត់ការនាំចេញបសុសត្វរស់ទៅក្រៅប្រទេស ដើម្បីកាត់បន្ថយការសម្លា.ប់ សត្វ ព្រោះពួកគេយល់ឃើញថា ការដឹកជញ្ជូនសត្វតាមផ្លូវឆ្ងាយ គឺជាការធ្វើទារុ.ណកម្ម សត្វយ៉ាងឃោ.រឃៅ ។ នេះជាភាពជោគជ័យមួយ ខណៈអ្នកស្រឡាញ់សត្វបានព្យាយាមធ្វើយុទ្ធនាការកុំឱ្យសម្លា.ប់សត្វ អស់រយៈពេល៥០ឆ្នាំ មកហើយ ។

កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មាន AFP រាយការណ៍ថា គណបក្សអភិរក្សនិយម ដែលជាគណបក្សរបស់រដ្ឋាភិបាលអង់គ្លេស បានស្នើហាមនាំចេញបសុសត្វរស់ទៅក្រៅប្រទេស ខណៈគណបក្សនេះធ្លាប់ស្នើហាមនាំចេញបសុសត្វរស់ លើកដំបូងកាលពីឆ្នាំ២០១៧ ។ ពួកគេនិយាយថា វាបានជំរុញឱ្យមានការសម្លា.ប់ សត្វកាន់តែច្រើនឡើងៗ និងជាការធ្វើទារុណក.ម្ម សត្វ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3sDiiHPagPSS5ExgJdOR4nVzFLgbaghyAci9ZMDxkb3R0-fsbbRkAy9jkhxkre9R_HzQTgQXm9a2Ah1H0pzqzFPvRDeFkm3yVxaiylUUZlPXN5OTpwfMbGSyHVMniVkL6sablNEf8MtFzXyHMRPVl3pNBb3HloAi69iyYT1CVD30h_WgxPP21anOjgZA/s1920/livestock-breeding.webp

លើសពីនេះ គណបក្សអភិរក្សនិយ ក៏បានស្នើឱ្យអង់គ្លេសដកខ្លួនចេញពីសមាជិកសហភាពអឺរ៉ុប (EU) ផងដែរ ដោយសារច្បាប់ពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប បានធ្វើឱ្យប្រទេសជាសមាជិកទាំងអស់ពុំអាចហាមឃាត់ការនាំចេញបសុសត្វរស់ទៅក្រៅប្រទេស ។

សេចក្តីព្រាងច្បាប់សុខុមាលភាពសត្វ បានហាមឃាត់ការនាំចេញសត្វគោ, ពពែ, ជ្រូក និងសេះ ដើម្បីសម្លាប់ រួមទាំងការចិញ្ចឹមសត្វទុកសម្លាប់ ។ សេចក្តីព្រាងច្បាប់នេះមានគោលបំណងលើកកម្ពស់សុខុមាលភាពសត្វក្នុងកសិដ្ឋាន ដោយបញ្ឈប់ការដឹកជញ្ជូនសត្វធ្វើដំណើរផ្លូវឆ្ងាយ និងលំបាកទៅកាន់ប្រទេសផ្សេងៗ ដោយសារក្នុងអំឡុងពេលដឹកជញ្ជូន សត្វទាំងនេះមានសភាពណែនចង្អៀត, បាក់កម្លាំង និងខ្វះខាតទឹកយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-fQJYxaR2VfiqaL2ck0gnXmu10STUMUbIXwjOJl9azTXtNHIQMCm1KmnaAWRpNVPy694khEUtV2tprPUFioMx5h9tdkm88ZThcmBXhgarBEeIeagZyDKADYePig4JFj89uLZlAIgCjdWIf3dRkFjmwxXUE6mtwr-XhbLXZvrt9RfEs2CzxQvDtkcro78/s612/istockphoto-482295174-612x612.jpg

លោកស្រី Emma Slavinski នាយិកាគោលនយោបាយការពារសត្វ មកពីអង្គការសប្បុរសធម៌សត្វ និយាយថា ការអនុម័តច្បាប់ខាងលើ គឺជាភាពជោគជ័យយ៉ាងពិសេសមួយ ដែលអ្នកស្រឡាញ់សត្វបានព្យាយាមធ្វើយុទ្ធនាការកុំឱ្យសម្លាប់សត្វ អស់រយៈពេល៥០ឆ្នាំ ។

លោកស្រីនិយាយថា ៖ «កាលពីឆ្នាំ១៩៩០ ប្រទេសអង់គ្លេសបាននាំចេញសត្វទៅក្រៅប្រទេស ស្មើរហូតដល់ជាង១លានក្បាល ហើយនេះជាការលក់ដូរគួរឱ្យស្អប់ខ្ពើមបំផុត ដោយសារការដឹកជញ្ជូនសត្វទៅក្រៅប្រទេស ត្រូវចំណាយពេលជាច្រើនថ្ងៃ ។ ដូច្នេះ វាធ្វើឱ្យសត្វរងទុក្ខវេទនាយ៉ាងខ្លាំង ហើយយើងរំពឹងថា ករណីបែបនេះនឹងមិនកើតឡើងទៀតទេ នាពេលបច្ចុប្បន្ន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiq_vUHa-4NDFZ_YW90h5pYZro59gEN3chh78c8Ok71PMegF_J1s-qd1bpVMq2vBTaGw6IF6hnKyV7yPoXHRFb2irxbhhumIt-A-Gmxm41hC6eANnXjbljL-XJ1OleJLYe0c491Wkn6ol6s1_Znl6PhTvbBQ2znZqBdHFRmeJM2FUXhmWSzBIHml872uT8/s2100/Pastured-Livestock.jpg

ចំណែកក្រុមធ្វើការពាក់ព័ន្ធនឹងសុខុមាលភាពសត្វ (Compassion in World Farming) បញ្ជាក់ថា ការអនុម័តច្បាប់របស់រដ្ឋសភាអង់គ្លេសលើកនេះចាត់ទុកថា ពិតជាមានសារៈសំខាន់ណាស់សម្រាប់សត្វទាំងអស់ដែលចិញ្ចឹមក្នុងកសិដ្ឋាន ដូចជា ៖ គោ, ក្របី, សេះ, ជ្រូក, មាន់ និងទា ជាដើម ៕