Home Blog Page 1078

ពេជ្រ សោភា ទម្លាយមូលហេតុ ឆន សុវណ្ណារាជ មានមុខមិនស្អាតកំលុងពេលថតរឿង

0

តារាមានមុខមិនស្អាត មុខចាស់ រួមទាំងមតិយោបល់ជាច្រើនទៀតបានកើតឡើងទៅលើតារាចម្រៀង ឆន សុវណ្ណារាជ បន្ទាប់ពីខ្សែភាពយន្តខ្មែរមួយបានចាក់បញ្ចាំង។ យ៉ាងណាមិញ តារាចម្រៀង ពេជ្រ សោភា បានចេញមកទម្លាយមូលហេតុផ្ទៃមុខរបស់តារាប្រុសរូបនេះមិនស្អាតថាលោកជួបប្រទះបញ្ហាសុខភាព ម្តាយខូច ស្ត្រេសខ្លាំង រួមទាំងថារឿងមេឆាបានថតជាយូរមកហើយតែទើបតែចាក់បញ្ចាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfoDlDJWirdQQIhRcEV-59i4gvpquutQzTrsrUYOeEaufAlpvR5RKTt9I3zyx24lsRRPjKj94ycklwp94dtxMRUpB_cgShm0XlMpCzBCTZiDueWyFXGrjOAa5sE6WzNsnG1nwEylDfs03_S_xVpSbARh3xlDuU9VdF4zHfW-YgYr6aJTtwiOkQugYeJek/s1800/image_2024-05-16_14-44-55.png

ប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថា តារាចម្រៀង ឆន សុវណ្ណារាជ ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនបញ្ចេញមតិរិះគន់ស្ពឹកទៅលើសម្រស់ផ្ទៃមុខរបស់លោកថាមិនស្អាត មិនរលោង ឃើញរន្ធញើសធំៗ និងបានលើកឡើងទៀតថាម្តេចមិនរកតួណាមានមុខស្អាតជាងនេះ។ ការបញ្ចេញមតិរបស់ទស្សនិកជនធ្វើឡើងក្រោយពីទស្សនាខ្សែភាពយន្តខ្មែរមានចំណងជើងថា «មេឆា» របស់ស្ថានីយទូរទស្សន៍ហង្សមាស ដែលមានតួធំកញ្ញា មាន សូនីតា តារាចម្រៀងហ្សូណូ រួមទាំងលោក ឆន សុវណ្ណារាជ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW8aixx-b0VGIqZbfYv8WUxhOvOhdzhM0_U3PBoc_E0U4Inp49asCxJjFi3GJjj5OC8n6Qc56ZbjcGdq_loWSCLtHCoXMv4ecPlHOwiLD3BlV9IFhPpE9REG4aW6cZQ9-pjU2xxOsjX1YwbXfLjsM0KPzoFKVT4nY_GQQ-bn8pHc-Ta4zsLitqmWISrfo/s1440/image_2024-05-16_14-45-02.png

យ៉ាងណាមិញមតិរិះគន់រឿងសម្រស់របស់ ឆន សុវណ្ណារាជ សាមីខ្លួនផ្ទាល់មិនបង្ហាញអារម្មណ៍ឆ្លើយតបអ្វីទៅកាន់អ្នករិះគន់លោកឡើយ ប៉ុន្តែគេឃើញមានអ្នកសិល្បៈផ្សេងទៀតបានលើកឡើងថាតារាក៏ចេះចាស់ដែរមិនអាចមានសម្រស់អមតៈបាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhONpyQiDDX1Qg6WWLGpvOmB6Bq5fMI7HST1E2RoFLXfKvfRiw6y6jb7u8uVLA1sav50pEcbLRi0kiePWtMhirIhu8rgcUXNJZ4RtA2jfj0wMvurqY5P1h0mrRONjaFJ5zIIeQ-SvtRGPCx9dj6KgbkOQ7lTky31wPt9RRcSzbuHq6OHblxl8RVlmrS3Io/s1799/image_2024-05-16_14-45-02%20(2).png

ទន្ទឹមនឹងនេះដែរ កាលពីកន្លងទៅនេះតារាចម្រៀង ពេជ្រ សោភា ដៃគូយ៉ាងស្និទ្ធស្នាលរបស់ ឆន សុវណ្ណារាជ ចេញមកបញ្ជាក់ពីមូលហេតុដែលនាំឱ្យតារាចម្រៀងប្រុសរូបនេះមិនមានមុខរលោងស្រស់ស្អាត។ នៅក្នុង Story អ្នកនាង ពេជ្រ សោភា បាននិយាយថា «កំលុងពេល ឆន សុវណ្ណារាជ ថតរឿងហ្នឹងគឺតំណាលគ្នានឹងខ្លួននាងថតបទចម្រៀង «ទ្វារបេះដូង» ដែលពេលហ្នឹង ឆន សុវណ្ណារាជ អត់មានសុខភាពល្អនោះទេ។ ពេលកំពុងថតរឿង លោកត្រូវទៅពេទ្យនៅក្រៅប្រទេសដែលតារាចម្រៀងរូបនេះមានជំងឺប្រចាំខ្លួនត្រូវឡើងទៅពេទ្យញឹកញាប់ មានបញ្ហាស្រ្តេសច្រើនហើយលោកក៏មានបញ្ហាបាត់បង់សមាជិកក្នុងគ្រួសារ បាត់បង់ម្តាយ។ អ្នកនាង ពេជ្រ សោភា ថាសាកគិតមើលទៅអារម្មណ៍ពេលហ្នឹងបែបមិច ហើយរឿងហ្នឹងថតយូរហើយ មិនមែនទើបតែថតនោះទេហើយយកពីមុននិងឥឡូវមកប្រៀបធៀបគ្នាវាមិនស្មើគ្នានោះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8Vkeujx3GG3FDNGk4CqHUH03Qrp_gE7PFxQLqLfozuwojung5QGUnA2lqSKl0bjzo10FVlbhmx4hICQhBprRaQKXgjOF1e4xt-4TTmPcNaSKZEuPcCYjAyR6ojP3NhqYFA4bzlODHCZHnyTC7MegCAcVINP2zagJE_OZTm3ru5jyNxFdpujdTST9wB9E/s2048/image_2024-05-16_14-44-53.png

លោក ឆន សុវណ្ណារាជ ជាតារាចម្រៀងមួយដួងក្នុងទ្រនំហង្សមាសដែលក្តោបឱកាសធ្វើជាគណៈកម្មការ គ្រូបង្វឹក ក្នុងកម្មវិធីប្រកួតគ្រប់កម្មវិធីធំៗ ជាក់ស្តែងពេលនេះលោកបានធ្វើជាគណៈកម្មការក្នុងកម្មវិធី Beat The Best ខណៈកម្មវិធី Cambodian Idol រដូវកាលទី៥ ក៏លោកធ្វើជាគណៈកម្មការផងដែរ។ ក្រៅពីទីផ្សារចម្រៀង គណៈកម្មការក្នុងការប្រកួត ឆន សុវណ្ណារាជ ក៏បានចូលរួមសម្តែងក្នុងខ្សែភាពយន្តហង្សមាសមួយចំនួនដូចជា«ខ្ញុំមានញាណលើស» «ចំណតថ្មីនៃសុភមង្គល» និង រឿង«មេឆា »ដែលចាក់បញ្ចាំងក្នុងឆ្នាំ២០២៤នេះ៕

ពិតជាមិនធម្មតាទេ! ចិនអាចផលិតកញ្ចក់ធន់ជាមួយភ្លើងនិងទឹកពីដើមឫស្សី

0

ប្រទេសចិន ៖ អ្នកស្រាវជ្រាវនៅប្រទេសចិនបានសាកល្បងផលិតវត្ថុភ្លឺថ្លាពីដើមឫស្សី ដោយពួកគេបានប្រមូលដើមឫស្សីចាស់ៗមកផលិតជាវត្ថុភ្លឺថ្លាអាចធន់ជាមួយភ្លើង, ទឹក និងផ្សែងបានយ៉ាងល្អ ។ តើវត្ថុភ្លឺថ្លាដែលផលិតឡើងពីដើមឫស្សីចាស់ៗនេះ គឺជាអ្វី?

អ្នកស្រាវជ្រាវចិនបានប្រើប្រាស់សារធាតុសូដ្យូមស៊ីលីកេតរាវបញ្ចូលក្នុងដើមឫស្សី (សារធាតុសូដ្យូមស៊ីលីកេត គឺជាសមាសធាតុមួយដែលគេប្រើប្រាស់ទូទៅក្នុងផ្នែកឧស្សាហកម្មផ្សេងៗ ហើយគេអាចបង្កើតវត្ថុរឹង និងកែវ នៅពេលផ្សំបញ្ចូលវាក្នុងសារធាតុមួយចំនួន) ។ អ្នកស្រាវជ្រាវឱ្យដឹងថា វាអាចធន់នឹងទឹក និងសំណើមបានល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO8l6NPSXcopc1Vu7_VVrwJBrI2tAOENQnMLWAwHl2fkGZ1GONt8fI89ndaMScdRguMT3sTesV5N2QuGhO0VhrGBYLlFdVpN223T0tpkGQ5aezdrlrqHgFngulHqYrB6U1hWy-9Kk60y6wP2o4YNJ4T88G8zIuPCJ6KzFfYm8Lf2mdX5I0P6otrnWCwGY/s640/photo_2024-05-16_16-47-41.jpg

ការសាកល្បងសមត្ថភាពរបស់វត្ថុផលិតឡើងពីដើមឫស្សីនេះបង្ហាញថា ពួកគេបានចំណាយពេលដុតភ្លើងចំនួន១១៦វិនាទី និងបញ្ចេញកំដៅបន្តិចបន្តួច ។ ហេតុនេះ វាមានប្រសិទ្ធភាពខ្ពស់អាចធន់ជាមួយភ្លើងក្តៅ, កាត់បន្ថយភ្លើងឆេះ ឬគ្រោះថ្នាក់ផ្សេងៗដោយសារកំដៅ និងផ្សែង ខណៈដើមឫស្សីងាយនឹងធ្វើឱ្យមានភ្លើងឆេះ ។

លើសពីនេះ ពេលអ្នកស្រាវជ្រាវយកវត្ថុនេះទៅបង្កើតបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យ ប្រភេទ Perovskite Solar Cells បង្ហាញថា វាបានបញ្ជូនពន្លឺរហូតដល់៧១,៦% ឯណោះ ហើយវាមានប្រសិទ្ធភាពបំលែងថាមពលរហូតដល់១៥,២៩% ។ ដូច្នេះ នៅថ្ងៃអនាគត ក្រុមអ្នកស្រាវជ្រាវនឹងផ្តោតលើការផលិតកញ្ចក់ធំៗពីដើមឫស្សី និងអាចប្រើប្រាស់កញ្ចក់នេះបានច្រើនផ្នែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjU9w8YlIK6fWk5YJJgujSpfZZiovr5DyN7EF7YBMeFKs5aXds7X5114CsMAGZz10bGTIuNpE6CrL2X3VYwj4iHlA04cnpI3t7OdcEJLLleS8ZccyXlsXU6OrnVY40V7HybS3-sYLhe9SPqAM5fxRRuBldAzH97H09Z7u0kGWS4iQ710-2jx3Rjo4804Y/s1280/photo_2024-05-16_16-47-44.jpg

អ្នកស្រាវជ្រាវម្នាក់និយាយថា ៖ «យើងមានអារម្មណ៍រំភើបជាមួយការរកឃើញលើកនេះ ហើយវាជាការឈានទៅរកការប្រើប្រាស់កញ្ចក់ និងឧបករណ៍អុបទិកធន់ជាមួយភ្លើង ។ សម្រាប់ការស្រាវជ្រាវនៅថ្ងៃអនាគត យើងនឹងផ្តោតលើការផលិតកញ្ចក់មានទំហំធំៗ និងអាចប្រើប្រាស់បានច្រើនផ្នែក» ។

បច្ចុប្បន្ន កញ្ចក់ភាគច្រើនបានផលិតពី Silica និងមានតម្រូវខ្លាំងនៅតាមទីផ្សារពិភពលោក ជាពិសេស នៅឆ្នាំ២០២០ តម្រូវការកញ្ចក់បានកើនឡើងដល់ជាង១៣០លានតោន ។ បើទោះជាការផលិតកញ្ចក់បែបនេះងាយស្រួល និងមានតម្លៃថោក ប៉ុន្តែផ្ទៃកញ្ចក់មិនសូវក្រាស់ទេ ខណៈកញ្ចក់ខ្លះស្តើងខ្លាំង ។ ម្យ៉ាងទៀត ការផលិតកញ្ចក់ពី Silica បានបញ្ចេញឧស្ម័នធ្វើឱ្យពិភពលោកក្តៅ ដូច្នេះ ការផលិតកញ្ចក់ពីដើមឫស្សីនឹងអាចជួយដោះស្រាយបញ្ហានេះបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgghKe-nP9T6fwMAzTechAgRBDnzXn7Gf14WfZF3rrorirKDSPAOC5GvghQuFWhCJtww296hGgN7sm6-PCUKqj7xCHVVZbMLVecK5sS-OhqbB8Ny0ei6I8VJnIHZR_e-Cfh-2okARxZdhtjnR_LQ-jHZLHQ_zcvYR2R6UqCqROzsXav61zpvF5w7u6mCwQ/s2351/iStock-589566952.jpg

ទោះយ៉ាងណា វាគ្រាន់តែជាការស្រាវជ្រាវមួយនៅប្រទេសចិនប៉ុណ្ណោះ ហើយយើងត្រូវតាមដានបន្តថា នៅថ្ងៃអនាគត បើគេអាចផលិតកញ្ចក់ពីដើមឫស្សី និងលក់នៅលើទីផ្សារ តើវានឹងអាចជួយកាត់បន្ថយកំដៅលើពិភពលោកបានដែរឬទេ?

មុនពេលសម្រេចចិត្តទិញឬលក់មាស មកដឹងពីក្បួនទាំង៤នេះ ធានាថានឹងចំណេញកប់ក្តោងតែម្តង!

0

មាសគឺជាលោហៈធាតុម៉្យាងដែលមានតម្លៃ និងទាក់ទាញចំណាប់អារម្មណ៍បំផុតទៅកាន់មនុស្សទូទាំងពិភពលោក។ នៅក្នុងប្រទេសកម្ពុជាយើងតាំងពីបុរាណកាលបន្តរហូតមកដល់បច្ចុប្បន្ន មាសបាននឹងកំពុងស្ថិតនៅក្នុងដួងចិត្តរបស់ប្រជាជនខ្មែរស្ទើរគ្រប់ៗគ្នា ដោយអ្នកខ្លះបានទិញមាសដើម្បីធ្វើជាគ្រឿងអលង្ការពាក់លម្អកាយ ខ្លះទិញមាសទុកដើម្បីបម្រុងទុកក្នុងគ្រាមានអាសន្ន និងទិញមាសទុកសម្រាប់វិនិយោគបង្កើននូវប្រាក់ចំណេញជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLc4BRenxeaDlzOJr9YfL0KHV4kZot2dthG40dq5tkFhwi5dGBU7Yr7EHSnw1LtIago_A-YhjTTaakIlf1nzPukX6MehuV_ahqUNf8RBsH3JJlTxUqM1zft2yk3vCGBg11t-P6-0qo4_Lw6wxjfIW_F3-Ji32ZmfkSxx4jnwYSOZcOKfh34xG7LC4SHZA/s1920/107370056-1707285383185-gettyimages-1868371082-THAILAND_GOLD.jpeg

បើទោះជាបីជាមាសគឺជាវត្ថុមានតម្លៃស្រាប់ក៏ពិតមែន យ៉ាងណាមិញប្រសិនបើបងប្អូនមិនដឹងក្បួនក្នុងការទិញឬក៏លក់មាសឲ្យបានត្រឹមត្រូវតាមកាលទេសៈនោះទេ ប្រាកដណាស់ថាអាចនឹងឡុងចុងជាក់ជាមិនខាន មិនថាតិចក្តីឬច្រើនក្តី។ ដូច្នេះហើយ ខាងក្រោមនេះគឺជាវិធីសាស្រ្ត ៤យ៉ាង ក្នុងការទិញ-លក់មាសឲ្យចំណេញ បើយោងតាមការបញ្ជាក់ពីអ្នកជំនាញ៖

១ តាមដានហាងឆេងមាសជាប្រចាំ៖ ជារៀងរាល់ថ្ងៃ តម្លៃមាសគឺតែងតែមានការប្រែប្រួល ពិសេសគឺតម្លៃហាងឆេងមាសនៅក្នុងស្រុក ដូច្នេះអ្នកត្រូវតែកត់សម្គាល់ពីតម្លៃមាស បើថ្ងៃខ្លះហាងឆេងមាសឡើងថ្លៃខ្លាំងពេក គឺអ្នកមិនត្រូវទិញមាសចូលនោះទេ។ ដោយឡែកសម្រាប់ថ្ងៃខ្លះ មាសចុះថោកខ្លាំង នេះហើយជាឱកាសល្អដែលអ្នកត្រូវតែទិញមាសចូល ដើម្បីទុកលក់វិញ បង្កើនប្រាក់ចំណេញទ្វេដង។ បន្ថែមពីនេះ អ្នកត្រូវតែទិញនៅហាងណាដែលគួរឲ្យទុកចិត្តបានផងដែរ ដើម្បីជៀសវាងពីការកេងប្រវ័ញ្ចផ្សេងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzdoSeaCdbhTrw9FkkR48wT0ii8nC_G2S3OvbDC3hIiasbT6f21XWlcN565XZc444kjUKq9OreIQLIu1ptmYfAShYFmwu3gPCR8I6X2bezB6D1ChWjX24qL4O3YkWhdV46Zo5KwNhvYH8HeYhv5M18Mw_RW6jJIFGFnuoYDqIzsa9FvSB6cUjaNboEFC4/s680/AQUYN7292-1714794524-2600-1714794530.jpg

២ តាមដានពីវិបត្តិសកលលោក៖ អ្នកត្រូវតែតាមដានស្ថានការណ៍ពិភពលោកជាប្រចាំ ជាពិសេសគឺទៅលើផ្នែកសេដ្ឋកិច្ច ភូមិសាស្រ្តនយោបាយ គ្រោះធម្មជាតិ សង្គ្រាម អតិផរណា និងយល់ដឹងពីចរារចរណ៍រូបីយប័ណ្ឌដុល្លារនៅលើទីផ្សារជាដើម ព្រោះថាទាំងនេះវានឹងជះឥទ្ធិពលទៅលើតម្លៃមាសសកល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifjG0wLQP7xFPabeqb0dxIsNy8rdk4M7GLHoNWAz0aKXGD4i3Bm522WQ5I0Y89RrifKaE9DhPZZaOQj8y93BwFJBGILJ72f76tX4ktAmuJLIRmvGmwdQaQnDDY-D5S34kA9bhS9-smmq1ULJ3RgE3XYWb6S3piCuibFA1fxW2I2DvDTQkS6N4GczNU2XA/s1249/f0k02vfb1k80thfpn.jpg

៣ ត្រូវប្រាកដថាលុយដែលយកទៅទិញមាសនោះ គឺជាលុយដែលមិនចាំបាច់ក្នុងការចាយវាយភ្លាមៗ៖ ជាការពិតណាស់ តម្លៃមាសគឺតែងមានការឡើងចុះ ប្រែប្រួលទៅវេលា ដូច្នេះហើយមិនប្រាកដថាមាសដែលទិញភ្លាម លក់វិញភ្លាមនឹងចំណេញភ្លាមៗនោះទេ។ ផ្ទុយទៅវិញ ពេលខ្លះ ដើម្បីឲ្យតម្លៃមាសកើនឡើង អ្នកគឺត្រូវតែរងចាំក្នុងរយៈពេលយូរឬឆាប់មិនទៀត។ អ៊ីចឹងហើយ ការដែលយកលុយចាំបាច់ប្រើប្រាស់ទៅទិញមាសទុកនោះ វាមិនមែនជាការបង្កើនប្រាក់ចំណេញទេ តែគឺជាការខាតទៅវិញផងក៏ថាបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL9SamhxJfyCo2kd4bOo6yk5MIHMlOZbp4nQKm8BwAGPi5ACCVIsdJZUFRR8nnWL9R3iRcbdg_Kca1-IVNtBopI-BFVh2ADmDd1bO0uTzX4PAFSYIad5-nILHzevrzZu-P5pHLkDQypxZt2WWiX09Zq4esfEOpsIk4p8jh-rJdlVxzyPChv2bopvBleHQ/s1200/gold_4_0-sixteen_nine.webp

៤ ទិញមាសដែលមិនមានថ្លៃឈ្នួល៖ បើចង់ចំណេញខ្លាំងក្នុងការទិញមាសទុក អ្នកគឺត្រូវតែទិញមាសដុំនិងមាសសន្លឹក ដោយមិនគួរទិញមាសជាគ្រឿងអលង្ការទេ ព្រោះអាចនឹងអស់ថ្លៃឈ្នួលច្រើន ហើយឱកាសនូវក្នុងការចំណេញក៏មានកាន់តែតិច។ ប៉ុន្តែបើអ្នកទិញមាសដុំនិងមាសសន្លឹក វានឹងមិនគិតថ្លៃឈ្នួលទេ ដូច្នេះនៅពេលដែលអ្នកលក់វិញក្នុងកាលៈទេសៈមួយសមស្រប តម្លៃមាសអ្នកនឹងកើនឡើងទ្វេដង ឱកាសនៃការចំណេញក៏កប់ក្តោងផងដែរ៕

លីម តិចម៉េង ថារឿងល្អៗមិនសូវមានអ្នកចាប់អារម្មណ៍ស៊ែរតែបើរឿងបំពុលឬរឿងជប៉ុនកូនកាត់ស៊ែរដាច់ដៃចោល

0

តារាចម្រៀង លីម តិចម៉េង បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមទាក់ទងនឹងសកម្មភាពអវិជ្ជមានរបស់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនដែលចូលចិត្តចែករំលែកតែរឿងបំពុលឬរឿងជប៉ុនកូនកាត់ចែករំលែកដាច់ដៃចោល ។ តារាចម្រៀងរូបនេះលើកឡើងទៀតថា រឿងណាល្អៗមិនសូវមានអ្នកចែករំលែកនោះទេដោយរូបគេបានស្នើឱ្យចូលរួមជាមួយខ្លួនចែករំលែករឿងណាល្អៗក្នុងសង្គមដើម្បីជាគំរូដល់អ្នកជំនាន់ក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8lp5NRzVFCdwxYiyC9idvJtyYSmVs06WUiPN0Jd7rOySQPpTkvX1K9AaH2tOJM68gGerDsdOPLTitZvid7qNMKNa5_rKpO2W0fRysgT0kJZHkD6TydqhCq45899_Ah-QB1udJcWJ81Ffs3xQbgbljMX5ky5AiNqCa6LllGe1RBFJkBOn6MKceWLfgiRs/s2048/image_2024-05-16_10-22-03.png

នាពេលបច្ចុប្បន្នមនុស្សស្ទើរតែពេញមួយប្រទេសទៅហើយដែលមាន Smart Phone ប្រើនិងមានបណ្តាញទំនាក់ទំនងសង្គមដូចជា ហ្វេកប៊ុក និងទិកតុកជាដើម។ យ៉ាងណាមិញ អ្នកមួយចំនួនប្រើប្រាស់បណ្តាញសង្គមនៅមានកម្រិតមិនទាន់យល់ដឹងទៅលើផ្នែកនេះដែលភាសាអង់គ្លេសហៅថា « Media literacy » ចំណេះដឹងពីប្រព័ន្ធផ្សព្វផ្សាយ។ អ្នកប្រើប្រាស់មួយចំនួនមិនទាន់ស្វែងយល់ព័ត៌មានណាជាព័ត៌មានពិតឬក្លែងក្លាយនៅឡើយទេ ដោយសារតែមានជនដែលកើបចំណូលពីអនឡាញ ឬ MMO បានប្រើប្រាស់ព័ត៌មានក្លែងក្លាយ ហើយអ្នកមួយចំនួនមិនបានដឹងនិងបានចែករំលែកបន្តទៀត។

សកម្មភាពមួយចំនួនទៀតរបស់អ្នកប្រើប្រាស់បណ្តាញសង្គមនោះគឺបានចែករំលែករឿងអវិជ្ជមាននៅលើគណនីរបស់ខ្លួន និងបានបញ្ចេញមតិទៅលើរឿងទាំងនោះ ខណៈរឿងផ្សេងទៀតដែលជាភាពវិជ្ជមាន មិនបានចែករំលែកនោះទេដោយអូសរំលងទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6Q4IeEGFmBES5KfGzFpPD1hLZTvdI4Ku588hN0rzS0MXdWOHUR75xVLOnpJ3Ik6gP1zrCUxRNdl86iq24IulkLPczA3sdjFLsrkQzGvZ2MqtSh1qcUGOArTmCOtxkQEdACBbpWGEmLO80p-O7AWIy1bxspbGixh5elCdVQnFzOuDuEQ81G4LDDEK0rdo/s2048/image_2024-05-16_10-22-05.png

មានអ្នកចែកចាយរឿងអវិជ្ជមាននៅលើបណ្តាញសង្គមនេះដែរ តារាចម្រៀង លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានចេញមកបង្ហោះសំណេរមួយចំៗតែម្តងថារឿងល្អមិនសូវមានអ្នកចែករំលែកតែបើរឿងបំពុលវិញស៊ែរដាច់ដៃចោល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-aoRJFtJ3xz4cE4DwP0QbdAT852-E-joLXjqIP-KcsTjh_0fPzFMRvBFbGfc5E-reuoPJGjF68evFed316JwNfhhHmKSVPyN4Gvl6u5P-WqUm5fhcBgLTPI3cfncDBa22AVQrwtMaRwqpFXIadXzsMoy-xVLoxja9NN9knha07fhhUbbQTqaAONGuShQ/s2048/image_2024-05-16_10-22-06.png

ម្ចាស់បទ «អូន១៨» បានបង្ហោះថា «រឿងល្អៗគេមិនសូវមើលឃើញ មិនសូវចាប់អារម្មណ៍ទេ មិនសូវចែករំលែក(share)ទេ តែបើរឿងណាបំពុល រឺ រឿងជប៉ុនកូនកាត់វិញ ចែករំលែក(share) ដាច់ដៃចោល។ សូមបងប្អូនដែលប្រើប្រាស់បណ្តាញសង្គមទាំងឡាយហើយចែករំលែករឿងល្អៗដល់មនុស្សជំនាន់ក្រោយ កុំបាក់ទឹកចិត្តសូមបន្តដំណើរជាមួយខ្ញុំនេះគ្រាន់តែជាឧបសគ្គតូចមួយលើផ្លូវរបស់យើងតែប៉ុណ្ណោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx_59e4WjNZQhRLsn_PSELcJd2jwLYnoxe6WvLAL43p0HBB2S0bH0sYT-tRb0tD8fAhkwGJzdewbfemgwrMRDF8te9dqGT0VzrPqAVpxacA-UK8z5mTYrD51rvfkOhU-_RF_DZUNLLfIxv7XpOp19W2sIpSLiLYDxe8kWDN4zOgoXeQPdNBqK2VsHbNGA/s2048/image_2024-05-16_10-22-07%20(2).png

គួរបញ្ជាក់ថា លីម តិចម៉េង ជាតារាចម្រៀងជើងថ្មីដែលជារឿយៗចេញមកនិយាយពីសង្គមដោយមិនខ្លាចបាត់បង់ប្រជាប្រិយភាពរបស់ខ្លួនឡើយ។ តារាចម្រៀងរូបនេះក៏ត្រូវបានទស្សនិកជនកោតសរសើរពីទឹកចិត្តរបស់គេដែលលះបង់ប្រាក់រាប់ពាន់ រាប់ម៉ឺនដុល្លារមិនផ្សព្វផ្សាយល្បែងអនឡាញ ខណៈតិចម៉េង បាននិយាយថាមិនដើម្បីអាហារ៣ពេលរូបគេក្បត់គុណធម៌ មនសិការខ្លួនឯងឡើយ៕

 

 

 

បញ្ហាធំហើយ! រថយន្តអគ្គិសនីចិនលក់លែងដាច់ និងជួបវិបត្តិធ្ងន់ធ្ង.រ

0

ប្រទេសចិន ៖ ចិនជាប្រទេសផលិតរថយន្តអគ្គិសនីដ៏ច្រើនបំផុតនៅលើពិភពលោក កំពុងតែធ្លាក់ចូលក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ និងក្លាយជាឧបសគ្គដល់ការរីកចម្រើនផ្នែករថយន្តអគ្គិសនី ខណៈប្រទេសនេះបានផលិតរថយន្តអគ្គិសនីច្រើនសន្ធឹកសន្ធាប់លើសតម្រូវការ ។ ម្យ៉ាងទៀត ការប្រកួតប្រជែងតម្លៃរថយន្តអគ្គិសនីបានធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតតូច ហើយពួកគេត្រូវសម្របខ្លួនក្នុងទីផ្សារដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ។

រយៈពេលជាច្រើនឆ្នាំមកនេះ រដ្ឋាភិបាលចិនបានគាំទ្រឧស្សាហកម្មរថយន្តអគ្គិសនីជាបន្តបន្ទាប់ និងធ្វើឱ្យទីផ្សាររថយន្តអគ្គិសនីរីកចម្រើនយ៉ាងខ្លាំងនៅប្រទេសចិន ហើយធ្វើឱ្យក្រុមហ៊ុនចិនខ្លះឈានទៅពង្រីកទីផ្សារក្នុងពិភពលោកទៀតផង ដូចជា ៖ ក្រុមហ៊ុន BYD បានពង្រីកទីផ្សារពិភពលោក និងប្រកួតប្រជែងជាមួយក្រុមហ៊ុន Tesla ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbS_Kwm58gAufhOFr3r-WrHZzQE37FKgIgxw1fXXNtemv6YltESo-a7sZauzMFX3jk-FIku9lcWbYEwqiguWI5ICqWNWro5O6OC1p-QtwbF0vK1z6VCscrn0q8w4S7CXjbXpKVYf1J6PS-DvzJx9uGnYGlIz41kKQA9qDAcF7K9YHRb3W3P-hrVZ994cM/s1278/download.jpg

បើទោះជាទីផ្សាររថយន្តអគ្គិសនីចិនរីកចម្រើនខ្លាំងក្តី ប៉ុន្តែវាពុំបានរីកចម្រើនសម្រាប់រថយន្តគ្រប់ម៉ាកទេ ។ អ្នកជំនាញយល់ឃើញថា ក្រុមហ៊ុនតូចៗដែលផលិតរថយន្តអគ្គិសនី នឹងពុំអាចដំណើរការល្អទៅថ្ងៃមុខទេ ខណៈមានការប្រកួតប្រជែងតម្លៃខ្លាំងក្នុងទីផ្សារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9tYCsuTqKBVmo3OfQenHrAZN8tAQbRcGIjgVLKLvVbHN-rP26E-nf9DXh6oZ85kkMCV5rNj48g-IgW-EFhitB8E6TmHkcU0mLqKPBLNuxChDiUBqQO16KAqechTPDORnxEJXsiK1qVSKRuJ0Vf-cNV0GuSSOmeMca0pTWTMziGu6XvXRTOKpD4dl0xc0/s760/240501-byd-ev-autos-china-mb-1441-4bdf07.webp

បច្ចុប្បន្ន ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីជាង២០០ នៅប្រទេសចិន បានប្រឈមនឹងបញ្ហាការផ្គត់ផ្គង់រថយន្តអគ្គិសនីច្រើនលើសតម្រូវការ ដែលបណ្តាលមកពីការប្រកួតប្រជែងតម្លៃ និងការលក់ធ្លាក់ចុះ ។ លើសពីនេះ ពេលសេដ្ឋកិច្ចចិនធ្លាក់ចុះ វាបានជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តលើពិភពលោកជាច្រើនដកថយពីទីផ្សារចិនផងដែរ ។

បើតាមទិន្នន័យរបស់សមាគមរថយន្តចិនបង្ហាញថា ក្រុមហ៊ុនផលិតរថយន្តជាង១២ម៉ាកបានបាត់ពីទីផ្សារចិនកាលពីឆ្នាំ២០២៣ រួមទាំងរថយន្តអគ្គិសនីមួយចំនួនដែលធ្លាប់ទទួលបានការពេញនិយម ដូចជា ៖ WM Motor, Byton, Aiways និង Levdeo ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQNa71mc44JKLYdpS2KP0b2Jx7G5OGowKXzVrcXRvK5wYfqfu_J4Au8vjshCgAvfJmZLAVpDsYpLVbl-ZV2NGrMQOD9IDtGo-QmGEd4LSpdvhTi_PBlEaim_MvN5xKG0e9jlZnM9-bkvJXdak4UvJK3FXEAhv9qpWRooHHnEDuMRjaBsthvm0bEiPkDKs/s2000/0ccea519-4691-44b4-9e5f-aabfed8a1401_46569c2d.webp

ក្រុមហ៊ុនផលិតរថយន្តលំដាប់ពិភពលោកជាច្រើនបានរៀបចំគម្រោងអាជីវកម្មជាថ្មី ឬបិទអាជីវកម្មតែម្តង ដូចជា ៖ កាលពីខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុន Mitsubishi Motors បានប្រកាសឈប់ផលិតរថយន្តនៅចិន ។ ក្រៅពីនេះ ក្រុមហ៊ុន Honda (HMC) Hyundai និង Ford បានបញ្ឈប់បុគ្គលិក និងលក់រោងចក្រដើម្បីកាត់បន្ថយការចំណាយដើមទុន ។ នេះបើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ។

កាលពីខែមិថុនា ឆ្នាំ២០២៣ លោក Richard Yu គឺជា CEO របស់ Consumer Business មកពីក្រុមហ៊ុន Huawei ប៉ាន់ស្មានថា នៅឆ្នាំ២០៣០ ប្រទេសចិនអាចនៅសល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតធំ តិចជាង៥ក្រុមហ៊ុន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQZ9uLsNwEw8ma212uqP4KI4YQOlM1HXsi3lXc0EbkwasaQoqii-m5D1pl19u014KvIh9jKVcZgYUkzEfFL96jey0Qlf7sgXjnmcsjdFEQFp7frIZs29WBjEhAXb7vJ8HutcK-8xb3cIx6B24uhwsMSf9mSy9Qm914tyoESkM11pebXRHGj-bNfH19ZA0/s6000/YONV5I2YFVLLTCC7UWUDWG2NPA.jpg

របៀបរស់នៅរបស់តារាសម្ដែងចិន Liu Yifei ដូចនៅក្នុងរឿងនិទាន

0

តារាសម្តែង Liu Yifei ដ៏មានឈ្មោះបោះសំឡេងនៅប្រទេសចិនបានបង្ហាញពីការរស់នៅដូចជាព្រះនាងនៅក្នុងបណ្តាញសង្គមរបស់នាង ដោយបង្ហាញពីពេលវេលាដ៏ស្ងប់ស្ងាត់នៅឯវីឡាធំទូលាយរបស់ខ្លួន ងូតទឹកក្រោមពន្លឺថ្ងៃដ៏កក់ក្តៅ ឃើញហើយត្រជាក់ភ្នែកតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMwxJweH2Ou1dMs80SECB4X2LzvT8mx0jWvtOCO3HRMGwrirvcaRFj7vdCAK__yxA-O_ypXnF6KN2-S1w634gW4aK51WmrLclpSiOxZYzUm6GFAoWOYF5p1oBYDAHUKuwHCt6_P_zaD66ku-_gflkAkIVOr8K_OTg29l6Ni8r2TDSl-8frzgAfLDItl2U/s1200/image_2024-05-15_16-19-48.png

កាលពីកន្លងទៅនេះ Liu Yifei បានធ្វើឱ្យអ្នកគាំទ្ររីករាយជាមួយនឹងរូបថតសួនច្បារដ៏ស្ងប់ស្ងាត់ដែលបញ្ជាក់ពីជីវិតប្រចាំថ្ងៃរបស់នាងនៅផ្ទះជាមួយនឹងឆ្មារបស់ខ្លួន។ ការបង្ហោះរូបភាពទាំងនេះបានឆក់យកបេះដូងអ្នកគាំទ្រយ៉ាងឆាប់រហ័ស ដោយទទួលបានការចូលចិត្តរាប់ម៉ឺននិងលាននៅលើបណ្តាញសង្គម Weibo និង Instagram ។ អ្នកគាំទ្រសរសើរតារាស្រីរូបនេះចំពោះការបង្ហាញសម្រស់ធម្មជាតិ និងភាពសាមញ្ញនៃពេលវេលាប្រចាំថ្ងៃរបស់នាង ដូចជាអង្គុយផឹកកាហ្វេ អានសៀវភៅ អាងហែលទឹកក្រោមពន្លឺព្រះអាទិត្យ និងលេងជាមួយឆ្មាជាទីស្រឡាញ់របស់នាង។
នៅក្នុងរូបថតមួយសន្លឹក Liu Yifei ត្រូវបានគេមើលឃើញថាកំពុងរីករាយនឹងការទទួលទានអាហារដ៏ស្រស់បំព្រងនៅលើវាលស្មៅខៀវស្រងាត់នៃវីឡារបស់នាង ដែលមានទំហំ ១៦,៧០០ម៉ែត្រការ៉េនៅក្នុងតំបន់ដ៏មានកិត្យានុភាពនៃទីក្រុងប៉េកាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA0B6r809ehRTSA3XBdjNdjv7C1lND3htf17-QAcMFinv-cKhlVzyG6r07zGg8F-vIrilP7xwrPOo7XbbnvFKPQpEuto8-NjcH7GOmQInl6cMrjoUuwQq5GJLnWpJAk0Y2-fBsWPOg7ZTwmV_hdDeToG6OT9VYWP2tIaU5sPaFJT1u1vogEpP9b7jEQg4/s1499/image_2024-05-15_16-19-46.png

ផ្ទះរបស់នាង ធ្វើឱ្យអ្នកឃើញហើយដែលនឹកឃើញដល់ប្រាសាទក្នុងរឿងនិទាន មានវាលស្មៅដ៏ធំ ស្រះត្រីដ៏ស្ងប់ស្ងាត់ និងសួនផ្កាដ៏រស់រវើក។វីឡារបស់នាងដែលនឹកឃើញដល់ប្រាសាទទេពអប្សរ មានវាលស្មៅធំទូលាយដូចជាទីលានបាល់ទាត់ ស្រះត្រីដ៏ស្ងប់ស្ងាត់ និងសួនផ្កាដ៏គួរឱ្យទាក់ទាញដែលស្រដៀងនឹងអចលនទ្រព្យដ៏អស្ចារ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQoJ_IezlzklUzT_Z7zM38ng4su-WHnGjm1pzHZH_0owSbQCYelmsdSvW9UrLUi-oa1Y8AtnFgxhodvwPBKJAQAprOJOCMB5bPu0cqLyIAq8b_Bu_pBOHM-MFOJKbvn5-HOzlbThtS81n0ZPRO2fmgz34WqbCWmxn61RlifiWWywZFi3oG9Ogr2scCvXk/s1200/image_2024-05-15_16-19-51%20(2).png

លើសពីនេះ អចលនទ្រព្យនេះត្រូវបានបំពាក់ដោយបរិក្ខារដ៏សម្បូរបែប រួមមានកន្លែងហាត់ប្រាណ ស្ទូឌីយោយូហ្គា កន្លែងរស់នៅធំទូលាយ អាងហែលទឹក និងបន្ទប់សម្រាប់ការហាត់ និងហាត់ព្យាណូ។
Liu Yifei រស់នៅSingle អស់រយៈពេលជាច្រើនឆ្នាំ ដោយចូលចិត្តធ្វើដំណើរ បើកឡាន និងសម្រាកលំហែកាយ។ នាងគ្រប់គ្រងកាលវិភាគរបស់នាងយ៉ាងប្រុងប្រយ័ត្នដើម្បីធ្វើឱ្យមានតុល្យភាពការសម្រាក និងការងារ ជារឿយៗត្រលប់ទៅភាពឯកោដើម្បីធ្វើដំណើរ ឬសម្រាកលំហែកាយក្នុងផ្ទះដ៏ប្រណីតរបស់នាងបន្ទាប់ពីគម្រោងភាពយន្ត។
លំនៅដ្ឋានរបស់តារាសម្តែងរូបនេះត្រូវបានសម្គាល់ដោយផ្ទាំងកញ្ចក់ដ៏ខ្ពស់ ផ្តល់នូវទិដ្ឋភាពដ៏ធំទូលាយ និងបម្រើជាជម្រកដ៏សុខសាន្តសម្រាប់ការអាន និងការឆ្លុះបញ្ចាំងរបស់នាង។ ក្នុងចំណោមទ្រព្យសម្បត្តិរបស់នាង ដែលរួមមានអចលនទ្រព្យ និងរថយន្តទំនើប វីឡារបស់នាងលេចធ្លោ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXD0DDOIqzqQdqcINYREFcFnmgF2ilstdYQt7CakSQFv5BsWQOnTB0fGPE2e0Ol6X1QuoawIPKCz72xYOm1mxxpbFOhSHQpUPb18QGaJEDVvfjzfidWlwAKNygXiO1AVF1DbvKE9CA5ZQIDsPdknW3CEtjl0ZOScCm0yEP5CjFAvEzGpRTzeELpFl9WEE/s1200/image_2024-05-15_16-19-51.png

តារាសម្តែងចិន Liu Yifei ក៏ជាអ្នកស្រលាញ់សត្វចិញ្ចឹមដូចគ្នាដោយបានជួយសង្គ្រោះសត្វឆ្កែ និងឆ្មាដែលគេបោះបង់ចោលជាច្រើនឆ្នាំកន្លងមក ដោយផ្តល់ការថែទាំរហូតដល់ពួកវាត្រូវបានយកទៅចិញ្ចឹមនៅក្នុងផ្ទះប្រកបដោយក្តីស្រឡាញ់៕

សួស វីសា ផ្ទុះកំ.ហឹងយ៉ាងខ្លាំងទៅមនុស្សម្នាក់ថានាងសម្តែងពេលម្តាយក្មេកទទួលមរ.ណភាព

0

ប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថាម្តាយរបស់លោកថមមី និងត្រូវជាម្តាយក្មេករបស់តារាចម្រៀង សួស វីសា ទទួលមរណភាពក្នុងវ័យ៥០ឆ្នាំដោយរោគាពាធដែលធ្វើឱ្យគ្រួសារសោកស្តាយយ៉ាងខ្លាំង។ ទន្ទឹមនឹងគ្រួសារកំពុងជួបទុក្ខជាទម្ងន់ស្រាប់តែ សួស វីសា ផ្ទុះកំហឹងយ៉ាងខ្លាំងទៅកាន់មនុស្សដែលមានឈ្មោះថា ឡន ដោយថាពេលម្តាយឈឺមិនមកមើលដល់ពេលពេលគាត់ស្លា.ប់ទើបមកសម្តែង។ តារាចម្រៀងរូបនេះបានដាក់ផាំងៗថានាងមានកេរ្តិ៍ឈ្មោះស្រាប់ហើយមិនចាំត្រូវមកសម្តែងក្នុងរូបភាពបែបនេះនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy5RveFODoZvHbPh7vBTmZKIwOMVOCY5Mma2St6-DkPzQm2Ehl5ZskKHcSnuMlqGnkCattQ_WvIiIASfncZvHeD_kOkN5a_qRBAjKaokKrxPJmlVo3VhKw8nsd0iPsMFrCjeYUp8Uu5fKvA4_tIhJfoUcVScys8P9GkehdUdll7DkBNpP7FRaBhR9nlHU/s2048/image_2024-05-16_09-22-07.png

កាលពីថ្ងៃទី១៤ ឧសភា លោកថមមី និងភរិយា ជាតារាចម្រៀង សួស វីសាបានចេញមកប្រកាសពីមរណភាពរបស់ម្តាយ ម្តាយក្មេក យ៉ាងរំជួលចិត្ត ខណៈអ្នកក្នុងចង្កោមសិល្បៈ និងមហាជនបានចូលរួមរំលែកទុក្ខអ្នកទាំងពីរផងដែរ។ មរណភាពម្តាយក្មេក សួស វីសា ក៏បានបង្ហោះសារយ៉ាងសោកសៅថា «កូនប្រសារម្នាក់នេះមានពាក្យច្រើនណាស់ដែលត្រៀមនិយាយជាមួយម៉ែ តែមិនទាន់បាននិយាយផង ម៉ែក៏ទៅចោលកូនបាត់?ហេតុអីលឿនម្ល៉េះ?កូនប្រសារចោលម្សៀតម្នាក់នេះឈឺចាប់ណាស់ម៉ែ.. កូនសុំខមាទោសអ្នកម្តាយក្មេកកំសត់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgd0lGC7VMc8xYBfC8nMcAVnzJIR2xcqQInFx3tQFvrR3PyrqYnvwVCDTP-Wtf09lHsRur71JQZOfgQPXe2xKOGdPj7h5pwNgqivYrbsy4qVM2EnsRjEzpGdTiEfWggJh3iwsBbjP_ARMsEI_W2NSIUxY968nFT58KTJFKP82U8wHCyB7unCU6Z4X59BPI/s2048/image_2024-05-16_09-22-08.png

ទន្ទឹមនឹងគ្រួសារកំពុងជួបទុក្ខជាទម្ងន់ សួស វីសា បានចេញមកបង្ហោះសំណេរដោយក្តីខឹងសម្បារព្រោះតែមានគេថានាងសម្តែងពេលម្តាយក្មេកស្លាប់ហើយតែពេលម្តាយក្មេកឈឺមិនទៅមើលគាត់។ នៅយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ សួស វីសា បានបង្ហោះថា «
ផ្តាំទៅម្នាក់ស្រីឈ្មោះ បងឡន អ្នកឯងថាពេលម៉ែឈឺមិនមកមើល ពេលម៉ែស្លាប់ទើបមកសម្តែង? អានហើយអាសូរអ្នកឯងណាស់ព្រោះខួរអ្នកឯងរាក់គិតបានតែរាក់ៗប៉ុណ្ណឹង!ឬមួយអ្នកឯងធ្លាប់សម្តែងពេលម៉ែអ្នកឯងស្លាប់? មុននឹងថាគេមិនដែលមើលម៉ែពេលឈឺ ឬថាគេមិនដែលរវល់ជាមួយម៉ែ តើអ្នកឯងនៅក្នុងគ្រួសារគេមែន? តើអ្នកឯងដឹងរឿងរាក់ជ្រៅអីខ្លះក្នុងគ្រួសារគេ? មួយទៀតកេរ្តិ៍ឈ្មោះខ្ញុំមាន ស្រាប់ហើយ ដូចនេះគ្មានហេតុផលអីចាំបាច់ត្រូវមកសម្តែង ជាមួយរូបភាពបែបនេះទេ!!» ចង់ផ្តាំទៅអ្នកឯងថាស្គាល់ខ្ញុំឱ្យច្បាស់សិន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTMxiOB0m41xcPXTM_jw5K4Feb2U1B91OwSiC2UMoehVdp_YjgAOpASRWvELrx1O9RT0LObwiXhcsLz5HWt6utJvtTCNq54in1eWGYXE75xhbiSYURhoOgpa1affEwApm_HzvIHMUh2VCwsmTjSsPkjMrGPCZbAdhu80cUGl9fqED0gCmlNpOZDesCAuw/s1296/image_2024-05-16_09-22-13.png

បន្ទាប់ពីផ្ទុះកំហឹងហើយបង្ហោះសំណេរខាងលើនេះមួយសន្ទុះក្រោយមក សួស វីសា ក៏សម្រេចចិត្តលុបការបង្ហោះនោះវិញផងដែរ៕

មកដឹងពីវិធីងាយៗ ៧ យ៉ាងជួយឱ្យអ្នកស្រកទម្ងន់នៅពេលគេង

0

ការគេងលក់ស្រួលជួយឱ្យអ្នកមានសុខភាពល្អ រាងកាយមាំមួន អារម្មណ៍ស្រស់ថ្លា និងសម្រស់ស្រស់ស្អាត។ លើសពីនេះការគេងក៏ជួយឱ្យអ្នកស្រកទម្ងន់ផងដែរ ដោយគ្រាន់តែអនុវត្តវិធីងាយៗទាំងនេះ។ ជាការពិតណាស់ប្រសិនបើអ្នកចង់បានរាងស្អាត ទម្ងន់ថេរដោយការគេងសូមធ្វើតាមការណែនាំរបស់យើង ដើម្បីទទួលបានលទ្ធផលល្អ។

១.គេងនៅក្នុងបន្ទប់ងងឹតទាំងស្រុង៖ ការគេងនៅទីងងឹតអាចជួយឱ្យរាងកាយរបស់អ្នកផលិតអ័រម៉ូន Melatonin ដែលមិនត្រឹមតែជួយឱ្យគេងលក់ស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការផលិតខ្លាញ់ពណ៌ត្នោតគ្រីស្តាល់ ដែលជួយដុតបំផ្លាញកាឡូរីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXD8V6caWbdWaq27Cg4-8S-UcEEvxLpKhDT10tZ9YWBq8CFyip-H2E81caP44Qyi8b9ievDU_b2dxrdH6P1wOA89Nxda5oZmooLfpDGrr8sZIz3xi-GgyEwVVPPBjc2K6-41ItVBAIbj5fecxH5zh-4LsVreR5lHKDKqe83iF0md_ffgxD67yqrnZ6px4/s1500/101315781-56a955a05f9b58b7d0fa70c2.jpg

២.គេងស្រា.ត៖ ថ្វីត្បិតតែវាហាក់ដូចជាចម្លែកបន្តិចមែន ប៉ុន្តែការគេងស្រា.តគឺមានអត្ថប្រយោជន៍ល្អលើសពីការស្មាន ដែលវានឹងជួយឱ្យអ្នកគេងលក់ស្រួល ធ្វើឱ្យស្បែកនិងសក់លូតលាស់ល្អ បង្កើនទំនុកចិត្តលើខ្លួនឯង ជួយដល់ចលនាឈាមឱ្យរត់បានស្រួល ធ្វើឱ្យរាងកាយត្រជាក់ពេលគេងនឹងបង្កើនបរិមាណខ្លាញ់ល្អក្នុងខ្លួន ជួយដុតបំផ្លាញកាឡូរី។

៣.ងូតទឹកមុនពេលចូលគេង៖ ការងូតទឹកក៏ជាវិធីដ៏ល្អមួយក្នុងការសម្រាកនៅពេលយប់ និងបំបាត់ភាពតានតឹង។ ទោះជាយ៉ាងណាក៏ដោយគួរកត់សំគាល់ថាអ្នកគួរងូតទឹកតែ ១ – ២ ម៉ោងមុនពេលចូលគេង ហើយកុំងូតទឹកដែលត្រជាក់ពេក ឬក្តៅពេក ព្រោះអាចប៉ះពាល់ដល់សុខភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBOrpaQhQvvkqzfNBl0puxhLUbh6RutMuphvujLvBj2hphHpsAaDlZVxu11AK0KA19-lYL09gtJNzNCSrWmnHgQs0HNz6NXctBSozr7NSjT2dxHiAfMXp413rn7HMXw-3atDKG9mKIR5LvSxyqKXVpUw05cDvCmqp6AzSL1aqz-K4m77KiuHVPZfKaXsM/s832/image.webp

៤.ឆាប់ចូលគេង៖ អ្នកដែលគេងយឺតទំនងជាឆាប់ឡើងកាឡូរីជាងអ្នកចូលគេងលឿន ដូច្នេះប្រសិនបើអ្នកចង់សម្រកទម្ងន់ប្រកបដោយប្រសិទ្ធភាព អ្នកត្រូវចូលគេងឱ្យបានឆាប់ និងគេងឱ្យបានគ្រប់គ្រាន់ ដើម្បីកាត់បន្ថយការទទួលទានអាហារពេលយប់ជ្រៅ។

៥.កុំញ៉ាំអាហារពេលល្ងាច៖ នេះជាវិធីសាស្រ្តនៃការញ៉ាំដ៏ពេញនិយមដែលអ្នកគួរសាកល្បង ប្រសិនបើអ្នកឃ្លានអ្នកអាចសាកល្បងញ៉ាំតែគ្រាប់ធញ្ញជាតិ បន្លែផ្លែឈើបានហើយ និងផឹកទឹកឱ្យបានទៀងទាត់ ដើម្បីជួយឱ្យរាងកាយរបស់អ្នកដុតបំផ្លាញជាតិខ្លាញ់ជំនួសឱ្យជាតិស្ករសម្រាប់ថាមពលនៅពេលយប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaprkPlo7wKOpK8vXjJyb3LgYJc4qc-7INPu-BZ70zQZ6mbyF5pDn86_tdBWVsuPbSTAk7BEa-t68uCGyEPLwDOS4uYu3ZWGikThyphenhyphenL4O55ZwGTCS6CVrZKNRhxklkXO19tm19G-52W5xcii7pAbYoryZGomhQ7eyNuhhwMM6FmHhKIDYquHpHeCKM2Ncc/s1200/man-at-sleep.jpg

៦.ផឹកទឹកក្រឡុកប្រូតេអ៊ីនមុនពេលចូលគេង៖ ការផឹកទឹកក្រឡុកជាមួយនឹងប្រូតេអ៊ីនប្រហែល ៣០ ក្រាមមុនពេលចូលគេងនឹងជួយបង្កើនចំនួនកាឡូរីដែលរាងកាយរបស់អ្នកដុតនៅពេលសម្រាក។ ប្រូតេអ៊ីនក៏ជួយក្នុងការបង្កើនសាច់ដុំដែរ ម៉ាសសាច់ដុំកាន់តែច្រើន កាឡូរីកាន់តែច្រើន អ្នកអាចដុតនៅពេលសម្រាក។

៧.ហាត់ប្រាណពេលល្ងាច៖ លំហាត់ប្រាណជួយអ្នកបង្កើនចង្វាក់បេះដូងរបស់អ្នក និងរលាយជាតិខ្លាញ់នៅពេលអ្នកគេង។ បន្ទាប់ពីការហាត់ប្រាណ រាងកាយនៅតែបន្តដុតបំផ្លាញកាឡូរី ទោះបីជាពេលសម្រាក ឬគេងក៏ដោយ ដោយហេតុនេះជួយឱ្យអ្នកស្រកខ្លាញ់ និងអភិវឌ្ឍសាច់ដុំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipnYHNAuFdwUyT1D4R7_yvPF4BHR92EdtyANUC7Rc0x4atqsmxaMcFdmBeGSonnJD0uMLvM-lYqnyjRLJA6GzNo36TYk5663MLJYrxNkK21t3Yv_45q9aipweuzefydeobvjkB47CY6nvGGCq2apJPBj7NtU3g3NgGLKUmkHU1mZwMmF4245_tjcF-y-Y/s1440/sleep-and-weight-loss-1440x810.jpg

ក្រុមហ៊ុនយក្សៗរបស់កូរ៉េខាងត្បូង ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

0

ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ និងក្រុមអ្នកវិនិយោគកម្ពុជា ដែលមានអ្នកឧកញ៉ា សៀ ឫទ្ធី ជាតំណាងវិស័យឯកជន បានជួបពិភាក្សាជាមួយគណៈប្រតិភូមេដឹកនាំធុរកិច្ចកូរ៉េល្បីៗនៅ សណ្ឋាគារ LOTTE ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ កិច្ចប្រជុំនេះ បានផ្តោតលើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងកូរ៉េខាងត្បូង និងការស្វែងរកឱកាសវិនិយោគដ៏មានសក្តានុពលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh420CFXv1RafBWKAi6UxfbW1w_YzFd-gYdDVH0dKOm9VLo_tquGMds-bsS96P_Spjb885-cqUMUxJ-6Cs89Gd79Z7EDiect-Ho_M1PflN8IlcokwGzJGVV5KeREZoDgoq7xP-SvKFYdnCzIwPqOCeYniVNG-OWnePMSf6XtPJwmriaTw6NGnI6T2VmClo/s1280/photo_2024-05-16_15-18-19.jpg

គណៈប្រតិភូកូរ៉េ ដែលបានចូលរួមនៅក្នុងប្រជុំពិភាក្សានោះ រួមមានតំណាងជាន់ខ្ពស់មកពីក្រុមហ៊ុនឈានមុខគេដូចជា LG Electronics, Hanshin, Daewoo E&C, EMART Group, LX International, CAMKO Motor Company និង Mastern Partners Corporation ជាដើម ខណៈដែលខាងវិស័យឯកជនរបស់កម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល WorldBridge Group។

ការពិភាក្សាផ្តោតលើឱកាសវិនិយោគដ៏អំណោយផលរបស់ប្រទេសកម្ពុជា និងសក្តានុពលសម្រាប់ក្រុមហ៊ុន កូរ៉េក្នុងការបង្កើតគម្រោងផលិតកម្ម និងអភិវឌ្ឍន៍អចលនទ្រព្យថ្មីៗនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicNAwGy-IWtq9MxvDv_jeqvVQJVRr_dB8u0QeAscaGB4xuhV_uq4SiTyOABNyURJ3hjinS-pisUTZMKnZPJiclzh5urGzKwPdiP5fempfmPmyPDt9nLXlDvbLXMYuWkex1mdrta1-l6S2NIOal6ZCzX_emMLEd-IatYbzsx9RyNw6VUGzPdImIdKn2f20/s1280/photo_2024-05-16_15-18-19%20(3).jpg

ក្រុមហ៊ុនកូរ៉េមួយចំនួនបានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគលើគម្រោងថ្មី និងពង្រីកប្រតិបត្តិការដែលមានស្រាប់នៅប្រទេសកម្ពុជា។
ជាលទ្ធផលសំខាន់នៃកិច្ចប្រជុំ ក្រុមហ៊ុន WorldBridge Group ដែលជាអ្នកផ្តួចផ្តើមការជួបជុំអាហារពេលព្រឹកជាមួយនឹងក្រុមមេដឹកនាំធុរកិច្ចកូរ៉េបានប្រកាសថា ខ្លួននឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Daewoo E&C ដើម្បីអភិវឌ្ឍគម្រោងអចលនទ្រព្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKnbwZIqd29V2uk1fE0-g_TMRriqqyjU6tW6r7S4I98_quN15BX8MPZJ2_75c0muAzq9HDmcSVJGQE7mJEyyoTiURiWOeAQbxALZeattvp5Mr9JDYIxTEnrL74CrQb6lyOO6wHozaJH9ip9htiuJ9sxqMTWT1yo8eCLlJ0j2ozOaEc-k7HnwWzg1wL5WU/s1280/photo_2024-05-16_15-18-19%20(4).jpg

ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា សៀ ឬទ្ធី បានបង្ហាញទំនុកចិត្តលើសក្តានុពលនៃភាពជាដៃគូ ដែលមានអត្ថប្រយោជន៍ទៅវិញទៅមករវាងធុរកិច្ចកម្ពុជា និងកូរ៉េ។ អ្នកឧកញ៉ា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចែករំលែកចំណេះដឹង និងការសហការគ្នាដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOIV5rx0uwIzMyKj9bLPxdtjYqoJXUo4y8J0lebJfZgoIZPsAyb9sgp1-BAd0cLDhl2rDGLcpg16lDZMjDne1QNnrmTsaB0fsCRCfbuy1_hOAWr4vmZ4RpaWghTwQEOIhil74nh-V6I_HVdtN4QuIl78ym9EmiU93bQc-htbfRcF2C231Acu5cEd-RoWE/s1280/photo_2024-05-16_15-18-19%20(2).jpg

កិច្ចប្រជុំបានបញ្ចប់ដោយមានការប្តេជ្ញាចិត្តជាថ្មីពីភាគីទាំងសងខាងក្នុងការស្វែងរកមធ្យោបាយបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការ និងធ្វើការឆ្ពោះទៅរកភាពជាដៃគូសេដ្ឋកិច្ចដ៏រឹងមាំរវាងកម្ពុជា និងកូរ៉េខាងត្បូង ៕

មើលទៅសាមញ្ញនិងមិនគួរឱ្យចង់ញ៉ាំ តែអាហារទាំងនេះថ្លៃញាក់ ត្រឹមមួយចានតូចសោះមានតម្លៃរាប់ម៉ឺនដុល្លារ

0

ថ្ងៃនេះ KBN News ចង់ណែនាំប្រិយមិត្តទាំងអស់គ្នាមកស្គាល់អាហារចម្លែកៗ ៥ មុខដែលមើលទៅសាមញ្ញៗប៉ុន្តែសម្រាប់តម្លៃវិញថ្លៃមិនធម្មតាឡើយ ទោះជាយ៉ាងណាប្រសិនបើអ្នកចង់ភ្លក់ ឬចង់សាកល្បងបទពិសោធន៍ថ្មីនៃអាហារទាំងនេះគឺត្រូវធ្វើការសន្សំលុយ ៣-៤ ខែសិនទើបអាចមានលទ្ធភាពទិញវាបាន ព្រោះអាហារទាំងនេះមានតម្លៃថ្លៃកប់ពពក។ ដូច្នេះខាងក្រោមនេះគឺជាបញ្ជីមុខម្ហូបដែលមានតម្លៃថ្លៃជាងគេបំផុតលើលោក៖

១.Beluga Caviar៖ ជឿថាប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់ហើយនៅពងត្រី Beluga ដែលវាមានតម្លៃរហូតដល់ ៧,០០០-១០,០០០ ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម ឬ ២០០-៣០០ ដុល្លារក្នុងមួយអោន ត្រូវបានចាត់ទុកថាជាអាហារថ្លៃជាងគេបំផុតលើលោក។ មូលហេតុដែលអាហារនេះមានតម្លៃថ្លៃកប់ពពកគឺដោយសារត្រីBeluga sturgeon ត្រូវការចំណាយពេលរហូតដល់ ២០ ឆ្នាំដើម្បីបង្កើតពង ហើយក្នុងរយៈពេល ២០ ឆ្នាំនោះវាផលិតពងបានត្រឹមតែ ១០ ទៅ ២០ ផោនប៉ុណ្ណោះ ខណៈត្រីផ្សេងទៀតផលិតបានរហូតដល់ ៥០ ផោន រួមផ្សំនឹងគុណភាពល្អ តម្រូវការខ្ពស់ ទើបធ្វើឱ្យពងត្រីនេះមានតម្លៃថ្លៃបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis_30BtgEDpTZ7JgGKDrWh6OIu3ehxlrqJiHB8mob4d6ypRvSX1qBmbX3Sjj_XUCf7zNVEnxnrRQlBehywLOUCcxmYOHrueF349sJjHlOd18fcAFwBU9Qbr-jHgbxnfN81brBQnDM7-TDF-fiVO6Nr78yb50591JA6jLboLPELe15vlHsynGC8spys3PA/s900/what-is-beluga-caviar-15951-1s-5951.jpg

២.Swiftlet nests៖ Swiftlet nests គឺជាស៊ុបសំបុកបក្សីពណ៌ស ដែលជាអាហារដ៏ពេញនិយមបំផុតរបស់ជនជាតិចិនត្រូវបានគេជឿថាអាចព្យាបាលជំងឺទាំងអស់។ អាហារនេះក៏ជាប់ឈ្មោះជាអាហារថ្លៃជាងគេបំផុតលើលោកផងដែរ ដោយសារតម្លៃក្នុងមួយចានតូចគឺ ២,០០០ ដុល្លារ និងមួយចានធំមានតម្លៃរហូតដល់ ១០,០០០ ដុល្លារអាមេរិកឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg06Gyjv2mbF5MG7qew6A6hV2IuLVOUYyF-pgmerhUGUbdQ8LU6XurRysDHj4rFybmSlKiCWXjIw5Kra4KPKqLYuxgmL24HJrrc-5W7Jqqw0PD_V6xIMK5E_6a0Lo-_jdO4bRiTLW5uzRlA1SRoR0FIjF8R4STHTamyEeaw4slDf1mFcgauq9LDv4-Faek/s1920/china-edible-nest-swiftlet-nest-soup-medicinal-nutrition-bowl-toshio-chan-shutterstock-1649246119618.jpg

៣.ឪឡឹកខ្មៅ៖ ផ្លែឪឡឹកសម្បកពណ៌ខ្មៅគឺជាអាហារដ៏ឆ្ងាញ់បំផុតរបស់ជនជាតិជប៉ុន ដោយមួយផ្លែមានតម្លៃរហូតដល់ ៦,៣០០ ដុល្លារអាមេរិក។ ផ្លែនេះមានសម្បកពណ៌ខ្មៅ និងសាច់ខាងក្នុងពណ៌ក្រហម ស្ទើតែគ្មានគ្រាប់ ជាមួយរសជាតិផ្អែមខ្លាំង មានប្រូតេអ៊ីនខ្ពស់ ក៏ដូចជាមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរាងកាយរបស់មនុស្ស។ ទោះជាយ៉ាងណាសម្រាប់មូលហេតុដែលផ្លែឪឡឹកខ្មៅមានតម្លៃថ្លៃគឺដោយសារវាគឺជាផ្លែឈើកម្រ និងពិបាកថែទាំបំផុត ហើយវាមានតែនៅតំបន់ហុកកៃដូ ភាគខាងជើងនៃប្រទេសជប៉ុនប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZSoD0727Dg1Nhs8V6QdjE_nlwdoiVdcRF5JHrsj5Z1MiQsv-nJU59LMuXl4DE_MAbQmo08Kq06_QJDdnSbL0-xuj7KAdXkbJseFHYtLF85_z5K0dxsb02vN5C63fox5-ri2-qlAOEmmzoJOHhGchq2y4H7iXt5zXOAfsYZ5IjIGOZjH8LKM1NBvT5Q20/s736/photo_2024-05-16_15-12-11.jpg

៤.Abalone៖ អាបាឡូនដែលយើងហៅសាមញ្ញថាជា “ខ្យងសមុទ្រ” គឺមានតម្លៃរហូតដល់ ១២០ ដុល្លារក្នុងមួយគ្រាប់ដោយសារវាជាអាហារដ៏ឆ្ងាញ់ អត្ថប្រយោជន៍ច្រើន អាចប្រើប្រាស់ជាឱសថបុរាណចិន និងជាប្រភេទសត្វកម្រ ហើយតម្រូវការខ្ពស់ទើបតម្លៃថ្លៃបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX-RDaVVMn7D2QQJ8SALp5Nn3IQl0PGCoiQuu8lpqDVcUmfSwDWCZ_cNuRlBHCuUfxubQEFYAKRSc4XHUMbm8sJsAZypEIL6OCADSjAQKEARGcOhyphenhyphenU1WO3MoLcT248qFmipNAFLjnY57rS8vUp6FGNt49srVZSfPc88TFe2DRiaD1if46eDddYCA7liX0/s1230/fresh-raw-abalone.jpg

៥.Matsutake៖ ផ្សិតខ្មៅ Matsutake គឺជាប្រភេទផ្សិតកម្រដោយសារវាដុះតែក្នុងព្រៃហើយវាលូតលាស់ក្នុងរយៈពេលខ្លីបំផុតគឺពីចុងរដូវក្តៅដល់ដើមរដូវស្លឹកឈើជ្រុះប៉ុណ្ណោះ ដែលធ្វើឱ្យវាក្លាយជាផ្សិតដែលមានតម្លៃថ្លៃបំផុតលើលោក។ ផ្សិតនេះមានក្លិនហឹរ ល្អចំពោះសុខភាព និងមានរសជាតិឆ្ងាញ់ប្លែក ដោយអាចលក់បានរហូតដល់ទៅ ២,០០០ ដុល្លារក្នុងមួយគីឡូក្រាម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsQNp1o4rRyk3XlXhytmd6gi1VLHk8tSrOMfnRAbd2NmVjoijEhnM_-Yw7qLTjsA-_LobqThsEc-iuWbUREbTO3fEyo8_GRqBp_SECWLuCVVpGXUJA-WwXhDUg8t5E-he7bNnUev1XvRxYHHImUQe_6GdeHklZkA28y0BiPxP-NSMNZCmqQUWX4irvW_A/s600/Matsutake-Clear-Soup-w600.jpg