Home ព័ត៌មានអន្តរជាតិ លីម តិចម៉េង ថារឿងល្អៗមិនសូវមានអ្នកចាប់អារម្មណ៍ស៊ែរតែបើរឿងបំពុលឬរឿងជប៉ុនកូនកាត់ស៊ែរដាច់ដៃចោល

លីម តិចម៉េង ថារឿងល្អៗមិនសូវមានអ្នកចាប់អារម្មណ៍ស៊ែរតែបើរឿងបំពុលឬរឿងជប៉ុនកូនកាត់ស៊ែរដាច់ដៃចោល

38
0

តារាចម្រៀង លីម តិចម៉េង បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមទាក់ទងនឹងសកម្មភាពអវិជ្ជមានរបស់អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនដែលចូលចិត្តចែករំលែកតែរឿងបំពុលឬរឿងជប៉ុនកូនកាត់ចែករំលែកដាច់ដៃចោល ។ តារាចម្រៀងរូបនេះលើកឡើងទៀតថា រឿងណាល្អៗមិនសូវមានអ្នកចែករំលែកនោះទេដោយរូបគេបានស្នើឱ្យចូលរួមជាមួយខ្លួនចែករំលែករឿងណាល្អៗក្នុងសង្គមដើម្បីជាគំរូដល់អ្នកជំនាន់ក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8lp5NRzVFCdwxYiyC9idvJtyYSmVs06WUiPN0Jd7rOySQPpTkvX1K9AaH2tOJM68gGerDsdOPLTitZvid7qNMKNa5_rKpO2W0fRysgT0kJZHkD6TydqhCq45899_Ah-QB1udJcWJ81Ffs3xQbgbljMX5ky5AiNqCa6LllGe1RBFJkBOn6MKceWLfgiRs/s2048/image_2024-05-16_10-22-03.png

នាពេលបច្ចុប្បន្នមនុស្សស្ទើរតែពេញមួយប្រទេសទៅហើយដែលមាន Smart Phone ប្រើនិងមានបណ្តាញទំនាក់ទំនងសង្គមដូចជា ហ្វេកប៊ុក និងទិកតុកជាដើម។ យ៉ាងណាមិញ អ្នកមួយចំនួនប្រើប្រាស់បណ្តាញសង្គមនៅមានកម្រិតមិនទាន់យល់ដឹងទៅលើផ្នែកនេះដែលភាសាអង់គ្លេសហៅថា « Media literacy » ចំណេះដឹងពីប្រព័ន្ធផ្សព្វផ្សាយ។ អ្នកប្រើប្រាស់មួយចំនួនមិនទាន់ស្វែងយល់ព័ត៌មានណាជាព័ត៌មានពិតឬក្លែងក្លាយនៅឡើយទេ ដោយសារតែមានជនដែលកើបចំណូលពីអនឡាញ ឬ MMO បានប្រើប្រាស់ព័ត៌មានក្លែងក្លាយ ហើយអ្នកមួយចំនួនមិនបានដឹងនិងបានចែករំលែកបន្តទៀត។

សកម្មភាពមួយចំនួនទៀតរបស់អ្នកប្រើប្រាស់បណ្តាញសង្គមនោះគឺបានចែករំលែករឿងអវិជ្ជមាននៅលើគណនីរបស់ខ្លួន និងបានបញ្ចេញមតិទៅលើរឿងទាំងនោះ ខណៈរឿងផ្សេងទៀតដែលជាភាពវិជ្ជមាន មិនបានចែករំលែកនោះទេដោយអូសរំលងទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6Q4IeEGFmBES5KfGzFpPD1hLZTvdI4Ku588hN0rzS0MXdWOHUR75xVLOnpJ3Ik6gP1zrCUxRNdl86iq24IulkLPczA3sdjFLsrkQzGvZ2MqtSh1qcUGOArTmCOtxkQEdACBbpWGEmLO80p-O7AWIy1bxspbGixh5elCdVQnFzOuDuEQ81G4LDDEK0rdo/s2048/image_2024-05-16_10-22-05.png

មានអ្នកចែកចាយរឿងអវិជ្ជមាននៅលើបណ្តាញសង្គមនេះដែរ តារាចម្រៀង លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បានចេញមកបង្ហោះសំណេរមួយចំៗតែម្តងថារឿងល្អមិនសូវមានអ្នកចែករំលែកតែបើរឿងបំពុលវិញស៊ែរដាច់ដៃចោល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-aoRJFtJ3xz4cE4DwP0QbdAT852-E-joLXjqIP-KcsTjh_0fPzFMRvBFbGfc5E-reuoPJGjF68evFed316JwNfhhHmKSVPyN4Gvl6u5P-WqUm5fhcBgLTPI3cfncDBa22AVQrwtMaRwqpFXIadXzsMoy-xVLoxja9NN9knha07fhhUbbQTqaAONGuShQ/s2048/image_2024-05-16_10-22-06.png

ម្ចាស់បទ «អូន១៨» បានបង្ហោះថា «រឿងល្អៗគេមិនសូវមើលឃើញ មិនសូវចាប់អារម្មណ៍ទេ មិនសូវចែករំលែក(share)ទេ តែបើរឿងណាបំពុល រឺ រឿងជប៉ុនកូនកាត់វិញ ចែករំលែក(share) ដាច់ដៃចោល។ សូមបងប្អូនដែលប្រើប្រាស់បណ្តាញសង្គមទាំងឡាយហើយចែករំលែករឿងល្អៗដល់មនុស្សជំនាន់ក្រោយ កុំបាក់ទឹកចិត្តសូមបន្តដំណើរជាមួយខ្ញុំនេះគ្រាន់តែជាឧបសគ្គតូចមួយលើផ្លូវរបស់យើងតែប៉ុណ្ណោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx_59e4WjNZQhRLsn_PSELcJd2jwLYnoxe6WvLAL43p0HBB2S0bH0sYT-tRb0tD8fAhkwGJzdewbfemgwrMRDF8te9dqGT0VzrPqAVpxacA-UK8z5mTYrD51rvfkOhU-_RF_DZUNLLfIxv7XpOp19W2sIpSLiLYDxe8kWDN4zOgoXeQPdNBqK2VsHbNGA/s2048/image_2024-05-16_10-22-07%20(2).png

គួរបញ្ជាក់ថា លីម តិចម៉េង ជាតារាចម្រៀងជើងថ្មីដែលជារឿយៗចេញមកនិយាយពីសង្គមដោយមិនខ្លាចបាត់បង់ប្រជាប្រិយភាពរបស់ខ្លួនឡើយ។ តារាចម្រៀងរូបនេះក៏ត្រូវបានទស្សនិកជនកោតសរសើរពីទឹកចិត្តរបស់គេដែលលះបង់ប្រាក់រាប់ពាន់ រាប់ម៉ឺនដុល្លារមិនផ្សព្វផ្សាយល្បែងអនឡាញ ខណៈតិចម៉េង បាននិយាយថាមិនដើម្បីអាហារ៣ពេលរូបគេក្បត់គុណធម៌ មនសិការខ្លួនឯងឡើយ៕