Home ព័ត៌មានអន្តរជាតិ បញ្ហាធំហើយ! រថយន្តអគ្គិសនីចិនលក់លែងដាច់ និងជួបវិបត្តិធ្ងន់ធ្ង.រ

បញ្ហាធំហើយ! រថយន្តអគ្គិសនីចិនលក់លែងដាច់ និងជួបវិបត្តិធ្ងន់ធ្ង.រ

75
0

ប្រទេសចិន ៖ ចិនជាប្រទេសផលិតរថយន្តអគ្គិសនីដ៏ច្រើនបំផុតនៅលើពិភពលោក កំពុងតែធ្លាក់ចូលក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ និងក្លាយជាឧបសគ្គដល់ការរីកចម្រើនផ្នែករថយន្តអគ្គិសនី ខណៈប្រទេសនេះបានផលិតរថយន្តអគ្គិសនីច្រើនសន្ធឹកសន្ធាប់លើសតម្រូវការ ។ ម្យ៉ាងទៀត ការប្រកួតប្រជែងតម្លៃរថយន្តអគ្គិសនីបានធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតតូច ហើយពួកគេត្រូវសម្របខ្លួនក្នុងទីផ្សារដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ។

រយៈពេលជាច្រើនឆ្នាំមកនេះ រដ្ឋាភិបាលចិនបានគាំទ្រឧស្សាហកម្មរថយន្តអគ្គិសនីជាបន្តបន្ទាប់ និងធ្វើឱ្យទីផ្សាររថយន្តអគ្គិសនីរីកចម្រើនយ៉ាងខ្លាំងនៅប្រទេសចិន ហើយធ្វើឱ្យក្រុមហ៊ុនចិនខ្លះឈានទៅពង្រីកទីផ្សារក្នុងពិភពលោកទៀតផង ដូចជា ៖ ក្រុមហ៊ុន BYD បានពង្រីកទីផ្សារពិភពលោក និងប្រកួតប្រជែងជាមួយក្រុមហ៊ុន Tesla ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbS_Kwm58gAufhOFr3r-WrHZzQE37FKgIgxw1fXXNtemv6YltESo-a7sZauzMFX3jk-FIku9lcWbYEwqiguWI5ICqWNWro5O6OC1p-QtwbF0vK1z6VCscrn0q8w4S7CXjbXpKVYf1J6PS-DvzJx9uGnYGlIz41kKQA9qDAcF7K9YHRb3W3P-hrVZ994cM/s1278/download.jpg

បើទោះជាទីផ្សាររថយន្តអគ្គិសនីចិនរីកចម្រើនខ្លាំងក្តី ប៉ុន្តែវាពុំបានរីកចម្រើនសម្រាប់រថយន្តគ្រប់ម៉ាកទេ ។ អ្នកជំនាញយល់ឃើញថា ក្រុមហ៊ុនតូចៗដែលផលិតរថយន្តអគ្គិសនី នឹងពុំអាចដំណើរការល្អទៅថ្ងៃមុខទេ ខណៈមានការប្រកួតប្រជែងតម្លៃខ្លាំងក្នុងទីផ្សារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9tYCsuTqKBVmo3OfQenHrAZN8tAQbRcGIjgVLKLvVbHN-rP26E-nf9DXh6oZ85kkMCV5rNj48g-IgW-EFhitB8E6TmHkcU0mLqKPBLNuxChDiUBqQO16KAqechTPDORnxEJXsiK1qVSKRuJ0Vf-cNV0GuSSOmeMca0pTWTMziGu6XvXRTOKpD4dl0xc0/s760/240501-byd-ev-autos-china-mb-1441-4bdf07.webp

បច្ចុប្បន្ន ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីជាង២០០ នៅប្រទេសចិន បានប្រឈមនឹងបញ្ហាការផ្គត់ផ្គង់រថយន្តអគ្គិសនីច្រើនលើសតម្រូវការ ដែលបណ្តាលមកពីការប្រកួតប្រជែងតម្លៃ និងការលក់ធ្លាក់ចុះ ។ លើសពីនេះ ពេលសេដ្ឋកិច្ចចិនធ្លាក់ចុះ វាបានជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តលើពិភពលោកជាច្រើនដកថយពីទីផ្សារចិនផងដែរ ។

បើតាមទិន្នន័យរបស់សមាគមរថយន្តចិនបង្ហាញថា ក្រុមហ៊ុនផលិតរថយន្តជាង១២ម៉ាកបានបាត់ពីទីផ្សារចិនកាលពីឆ្នាំ២០២៣ រួមទាំងរថយន្តអគ្គិសនីមួយចំនួនដែលធ្លាប់ទទួលបានការពេញនិយម ដូចជា ៖ WM Motor, Byton, Aiways និង Levdeo ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQNa71mc44JKLYdpS2KP0b2Jx7G5OGowKXzVrcXRvK5wYfqfu_J4Au8vjshCgAvfJmZLAVpDsYpLVbl-ZV2NGrMQOD9IDtGo-QmGEd4LSpdvhTi_PBlEaim_MvN5xKG0e9jlZnM9-bkvJXdak4UvJK3FXEAhv9qpWRooHHnEDuMRjaBsthvm0bEiPkDKs/s2000/0ccea519-4691-44b4-9e5f-aabfed8a1401_46569c2d.webp

ក្រុមហ៊ុនផលិតរថយន្តលំដាប់ពិភពលោកជាច្រើនបានរៀបចំគម្រោងអាជីវកម្មជាថ្មី ឬបិទអាជីវកម្មតែម្តង ដូចជា ៖ កាលពីខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុន Mitsubishi Motors បានប្រកាសឈប់ផលិតរថយន្តនៅចិន ។ ក្រៅពីនេះ ក្រុមហ៊ុន Honda (HMC) Hyundai និង Ford បានបញ្ឈប់បុគ្គលិក និងលក់រោងចក្រដើម្បីកាត់បន្ថយការចំណាយដើមទុន ។ នេះបើតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ។

កាលពីខែមិថុនា ឆ្នាំ២០២៣ លោក Richard Yu គឺជា CEO របស់ Consumer Business មកពីក្រុមហ៊ុន Huawei ប៉ាន់ស្មានថា នៅឆ្នាំ២០៣០ ប្រទេសចិនអាចនៅសល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតធំ តិចជាង៥ក្រុមហ៊ុន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQZ9uLsNwEw8ma212uqP4KI4YQOlM1HXsi3lXc0EbkwasaQoqii-m5D1pl19u014KvIh9jKVcZgYUkzEfFL96jey0Qlf7sgXjnmcsjdFEQFp7frIZs29WBjEhAXb7vJ8HutcK-8xb3cIx6B24uhwsMSf9mSy9Qm914tyoESkM11pebXRHGj-bNfH19ZA0/s6000/YONV5I2YFVLLTCC7UWUDWG2NPA.jpg