Home ព័ត៌មានអន្តរជាតិ មើលទៅសាមញ្ញនិងមិនគួរឱ្យចង់ញ៉ាំ តែអាហារទាំងនេះថ្លៃញាក់ ត្រឹមមួយចានតូចសោះមានតម្លៃរាប់ម៉ឺនដុល្លារ

មើលទៅសាមញ្ញនិងមិនគួរឱ្យចង់ញ៉ាំ តែអាហារទាំងនេះថ្លៃញាក់ ត្រឹមមួយចានតូចសោះមានតម្លៃរាប់ម៉ឺនដុល្លារ

36
0

ថ្ងៃនេះ KBN News ចង់ណែនាំប្រិយមិត្តទាំងអស់គ្នាមកស្គាល់អាហារចម្លែកៗ ៥ មុខដែលមើលទៅសាមញ្ញៗប៉ុន្តែសម្រាប់តម្លៃវិញថ្លៃមិនធម្មតាឡើយ ទោះជាយ៉ាងណាប្រសិនបើអ្នកចង់ភ្លក់ ឬចង់សាកល្បងបទពិសោធន៍ថ្មីនៃអាហារទាំងនេះគឺត្រូវធ្វើការសន្សំលុយ ៣-៤ ខែសិនទើបអាចមានលទ្ធភាពទិញវាបាន ព្រោះអាហារទាំងនេះមានតម្លៃថ្លៃកប់ពពក។ ដូច្នេះខាងក្រោមនេះគឺជាបញ្ជីមុខម្ហូបដែលមានតម្លៃថ្លៃជាងគេបំផុតលើលោក៖

១.Beluga Caviar៖ ជឿថាប្រិយមិត្តមួយចំនួនប្រាកដជាបានស្គាល់ហើយនៅពងត្រី Beluga ដែលវាមានតម្លៃរហូតដល់ ៧,០០០-១០,០០០ ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម ឬ ២០០-៣០០ ដុល្លារក្នុងមួយអោន ត្រូវបានចាត់ទុកថាជាអាហារថ្លៃជាងគេបំផុតលើលោក។ មូលហេតុដែលអាហារនេះមានតម្លៃថ្លៃកប់ពពកគឺដោយសារត្រីBeluga sturgeon ត្រូវការចំណាយពេលរហូតដល់ ២០ ឆ្នាំដើម្បីបង្កើតពង ហើយក្នុងរយៈពេល ២០ ឆ្នាំនោះវាផលិតពងបានត្រឹមតែ ១០ ទៅ ២០ ផោនប៉ុណ្ណោះ ខណៈត្រីផ្សេងទៀតផលិតបានរហូតដល់ ៥០ ផោន រួមផ្សំនឹងគុណភាពល្អ តម្រូវការខ្ពស់ ទើបធ្វើឱ្យពងត្រីនេះមានតម្លៃថ្លៃបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis_30BtgEDpTZ7JgGKDrWh6OIu3ehxlrqJiHB8mob4d6ypRvSX1qBmbX3Sjj_XUCf7zNVEnxnrRQlBehywLOUCcxmYOHrueF349sJjHlOd18fcAFwBU9Qbr-jHgbxnfN81brBQnDM7-TDF-fiVO6Nr78yb50591JA6jLboLPELe15vlHsynGC8spys3PA/s900/what-is-beluga-caviar-15951-1s-5951.jpg

២.Swiftlet nests៖ Swiftlet nests គឺជាស៊ុបសំបុកបក្សីពណ៌ស ដែលជាអាហារដ៏ពេញនិយមបំផុតរបស់ជនជាតិចិនត្រូវបានគេជឿថាអាចព្យាបាលជំងឺទាំងអស់។ អាហារនេះក៏ជាប់ឈ្មោះជាអាហារថ្លៃជាងគេបំផុតលើលោកផងដែរ ដោយសារតម្លៃក្នុងមួយចានតូចគឺ ២,០០០ ដុល្លារ និងមួយចានធំមានតម្លៃរហូតដល់ ១០,០០០ ដុល្លារអាមេរិកឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg06Gyjv2mbF5MG7qew6A6hV2IuLVOUYyF-pgmerhUGUbdQ8LU6XurRysDHj4rFybmSlKiCWXjIw5Kra4KPKqLYuxgmL24HJrrc-5W7Jqqw0PD_V6xIMK5E_6a0Lo-_jdO4bRiTLW5uzRlA1SRoR0FIjF8R4STHTamyEeaw4slDf1mFcgauq9LDv4-Faek/s1920/china-edible-nest-swiftlet-nest-soup-medicinal-nutrition-bowl-toshio-chan-shutterstock-1649246119618.jpg

៣.ឪឡឹកខ្មៅ៖ ផ្លែឪឡឹកសម្បកពណ៌ខ្មៅគឺជាអាហារដ៏ឆ្ងាញ់បំផុតរបស់ជនជាតិជប៉ុន ដោយមួយផ្លែមានតម្លៃរហូតដល់ ៦,៣០០ ដុល្លារអាមេរិក។ ផ្លែនេះមានសម្បកពណ៌ខ្មៅ និងសាច់ខាងក្នុងពណ៌ក្រហម ស្ទើតែគ្មានគ្រាប់ ជាមួយរសជាតិផ្អែមខ្លាំង មានប្រូតេអ៊ីនខ្ពស់ ក៏ដូចជាមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរាងកាយរបស់មនុស្ស។ ទោះជាយ៉ាងណាសម្រាប់មូលហេតុដែលផ្លែឪឡឹកខ្មៅមានតម្លៃថ្លៃគឺដោយសារវាគឺជាផ្លែឈើកម្រ និងពិបាកថែទាំបំផុត ហើយវាមានតែនៅតំបន់ហុកកៃដូ ភាគខាងជើងនៃប្រទេសជប៉ុនប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZSoD0727Dg1Nhs8V6QdjE_nlwdoiVdcRF5JHrsj5Z1MiQsv-nJU59LMuXl4DE_MAbQmo08Kq06_QJDdnSbL0-xuj7KAdXkbJseFHYtLF85_z5K0dxsb02vN5C63fox5-ri2-qlAOEmmzoJOHhGchq2y4H7iXt5zXOAfsYZ5IjIGOZjH8LKM1NBvT5Q20/s736/photo_2024-05-16_15-12-11.jpg

៤.Abalone៖ អាបាឡូនដែលយើងហៅសាមញ្ញថាជា “ខ្យងសមុទ្រ” គឺមានតម្លៃរហូតដល់ ១២០ ដុល្លារក្នុងមួយគ្រាប់ដោយសារវាជាអាហារដ៏ឆ្ងាញ់ អត្ថប្រយោជន៍ច្រើន អាចប្រើប្រាស់ជាឱសថបុរាណចិន និងជាប្រភេទសត្វកម្រ ហើយតម្រូវការខ្ពស់ទើបតម្លៃថ្លៃបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX-RDaVVMn7D2QQJ8SALp5Nn3IQl0PGCoiQuu8lpqDVcUmfSwDWCZ_cNuRlBHCuUfxubQEFYAKRSc4XHUMbm8sJsAZypEIL6OCADSjAQKEARGcOhyphenhyphenU1WO3MoLcT248qFmipNAFLjnY57rS8vUp6FGNt49srVZSfPc88TFe2DRiaD1if46eDddYCA7liX0/s1230/fresh-raw-abalone.jpg

៥.Matsutake៖ ផ្សិតខ្មៅ Matsutake គឺជាប្រភេទផ្សិតកម្រដោយសារវាដុះតែក្នុងព្រៃហើយវាលូតលាស់ក្នុងរយៈពេលខ្លីបំផុតគឺពីចុងរដូវក្តៅដល់ដើមរដូវស្លឹកឈើជ្រុះប៉ុណ្ណោះ ដែលធ្វើឱ្យវាក្លាយជាផ្សិតដែលមានតម្លៃថ្លៃបំផុតលើលោក។ ផ្សិតនេះមានក្លិនហឹរ ល្អចំពោះសុខភាព និងមានរសជាតិឆ្ងាញ់ប្លែក ដោយអាចលក់បានរហូតដល់ទៅ ២,០០០ ដុល្លារក្នុងមួយគីឡូក្រាម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsQNp1o4rRyk3XlXhytmd6gi1VLHk8tSrOMfnRAbd2NmVjoijEhnM_-Yw7qLTjsA-_LobqThsEc-iuWbUREbTO3fEyo8_GRqBp_SECWLuCVVpGXUJA-WwXhDUg8t5E-he7bNnUev1XvRxYHHImUQe_6GdeHklZkA28y0BiPxP-NSMNZCmqQUWX4irvW_A/s600/Matsutake-Clear-Soup-w600.jpg