Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុនយក្សៗរបស់កូរ៉េខាងត្បូង ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ក្រុមហ៊ុនយក្សៗរបស់កូរ៉េខាងត្បូង ស្វែងរកឱកាសវិនិយោគនៅកម្ពុជា

120
0

ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ និងក្រុមអ្នកវិនិយោគកម្ពុជា ដែលមានអ្នកឧកញ៉ា សៀ ឫទ្ធី ជាតំណាងវិស័យឯកជន បានជួបពិភាក្សាជាមួយគណៈប្រតិភូមេដឹកនាំធុរកិច្ចកូរ៉េល្បីៗនៅ សណ្ឋាគារ LOTTE ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ កិច្ចប្រជុំនេះ បានផ្តោតលើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងកូរ៉េខាងត្បូង និងការស្វែងរកឱកាសវិនិយោគដ៏មានសក្តានុពលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh420CFXv1RafBWKAi6UxfbW1w_YzFd-gYdDVH0dKOm9VLo_tquGMds-bsS96P_Spjb885-cqUMUxJ-6Cs89Gd79Z7EDiect-Ho_M1PflN8IlcokwGzJGVV5KeREZoDgoq7xP-SvKFYdnCzIwPqOCeYniVNG-OWnePMSf6XtPJwmriaTw6NGnI6T2VmClo/s1280/photo_2024-05-16_15-18-19.jpg

គណៈប្រតិភូកូរ៉េ ដែលបានចូលរួមនៅក្នុងប្រជុំពិភាក្សានោះ រួមមានតំណាងជាន់ខ្ពស់មកពីក្រុមហ៊ុនឈានមុខគេដូចជា LG Electronics, Hanshin, Daewoo E&C, EMART Group, LX International, CAMKO Motor Company និង Mastern Partners Corporation ជាដើម ខណៈដែលខាងវិស័យឯកជនរបស់កម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល WorldBridge Group។

ការពិភាក្សាផ្តោតលើឱកាសវិនិយោគដ៏អំណោយផលរបស់ប្រទេសកម្ពុជា និងសក្តានុពលសម្រាប់ក្រុមហ៊ុន កូរ៉េក្នុងការបង្កើតគម្រោងផលិតកម្ម និងអភិវឌ្ឍន៍អចលនទ្រព្យថ្មីៗនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicNAwGy-IWtq9MxvDv_jeqvVQJVRr_dB8u0QeAscaGB4xuhV_uq4SiTyOABNyURJ3hjinS-pisUTZMKnZPJiclzh5urGzKwPdiP5fempfmPmyPDt9nLXlDvbLXMYuWkex1mdrta1-l6S2NIOal6ZCzX_emMLEd-IatYbzsx9RyNw6VUGzPdImIdKn2f20/s1280/photo_2024-05-16_15-18-19%20(3).jpg

ក្រុមហ៊ុនកូរ៉េមួយចំនួនបានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគលើគម្រោងថ្មី និងពង្រីកប្រតិបត្តិការដែលមានស្រាប់នៅប្រទេសកម្ពុជា។
ជាលទ្ធផលសំខាន់នៃកិច្ចប្រជុំ ក្រុមហ៊ុន WorldBridge Group ដែលជាអ្នកផ្តួចផ្តើមការជួបជុំអាហារពេលព្រឹកជាមួយនឹងក្រុមមេដឹកនាំធុរកិច្ចកូរ៉េបានប្រកាសថា ខ្លួននឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Daewoo E&C ដើម្បីអភិវឌ្ឍគម្រោងអចលនទ្រព្យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKnbwZIqd29V2uk1fE0-g_TMRriqqyjU6tW6r7S4I98_quN15BX8MPZJ2_75c0muAzq9HDmcSVJGQE7mJEyyoTiURiWOeAQbxALZeattvp5Mr9JDYIxTEnrL74CrQb6lyOO6wHozaJH9ip9htiuJ9sxqMTWT1yo8eCLlJ0j2ozOaEc-k7HnwWzg1wL5WU/s1280/photo_2024-05-16_15-18-19%20(4).jpg

ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា សៀ ឬទ្ធី បានបង្ហាញទំនុកចិត្តលើសក្តានុពលនៃភាពជាដៃគូ ដែលមានអត្ថប្រយោជន៍ទៅវិញទៅមករវាងធុរកិច្ចកម្ពុជា និងកូរ៉េ។ អ្នកឧកញ៉ា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចែករំលែកចំណេះដឹង និងការសហការគ្នាដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOIV5rx0uwIzMyKj9bLPxdtjYqoJXUo4y8J0lebJfZgoIZPsAyb9sgp1-BAd0cLDhl2rDGLcpg16lDZMjDne1QNnrmTsaB0fsCRCfbuy1_hOAWr4vmZ4RpaWghTwQEOIhil74nh-V6I_HVdtN4QuIl78ym9EmiU93bQc-htbfRcF2C231Acu5cEd-RoWE/s1280/photo_2024-05-16_15-18-19%20(2).jpg

កិច្ចប្រជុំបានបញ្ចប់ដោយមានការប្តេជ្ញាចិត្តជាថ្មីពីភាគីទាំងសងខាងក្នុងការស្វែងរកមធ្យោបាយបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការ និងធ្វើការឆ្ពោះទៅរកភាពជាដៃគូសេដ្ឋកិច្ចដ៏រឹងមាំរវាងកម្ពុជា និងកូរ៉េខាងត្បូង ៕