Home Blog Page 1064

ក្មេងៗល្មមៗសុំចាញ់! លោកយាយព្រះជន្ម៨៧ឆ្នាំ នូវតែអាចបរឡាននិមន្តព្រះសង្ឃប្រកបដោយសទ្ធាជ្រះថ្លា

0

ថ្មីៗនេះ មហាជនហាក់ចាប់អារម្មណ៍នឹងកោតសរសើរយ៉ាងខ្លាំងទៅលើលោកយាយជាជនជាតិខ្មែរ រស់នៅសហរដ្ឋអាមេរិកម្នាក់ មានវ័យរហូតដល់ទៅ៨៧ឆ្នាំហើយ នូវតែមានសុខភាពល្អមាំមួន ស្មារតីនឹងនរ ថែមទាំងមានសទ្ធាជ្រះថ្លា បរឡាននិមន្តព្រះសង្ឃបានធម្មតា។

កាលពីថ្ងៃទី២៣ ខែឧសភានេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក ដោយគណនីរបស់ព្រះតេជគុណ មាស ចន្ថា គឺបានភ្ជាប់មកជាមួយនឹងឃ្លីបវីដេអូនិងរូបថតប៉ុន្មានសន្លឹក ដែលមានចំណងជើងថា« ឧបាសិកា ទឹម សារី អាយុ៨៧ឆ្នាំហើយនៅបើកឡានបានយ៉ាងឡូយ សូមជូនពរឧបាសិកា មានសុខភាពល្អ សំណាងល្អ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjg2YIbmbWtKI7RLFqntEvy0QkV1tre7sl70uX4HnGJYeB52a-3eSlpQW5V5k52P9fx45COZI61BVZTNdIRZQKWh_Mzh-a12o40PZsZzyLM4wgigkmTpMV5B3H-gKUGMFyoVGxHPuNGcKJ8EfuxGm4YXRmuGlFBAJruD18YJAMofnhNMkxj3a-a9wfgBA/s2048/442483771_1111679393393752_3015174035630442574_n.jpg

តាមការរៀបរាប់របស់ព្រះតេជគុណជាមួយនឹងលោកបានឲ្យដឹងទៀតថា លោកយាយទឹម សារី ដែលរស់នៅសហរដ្ឋអាមេរិក បច្ចុប្បន្ននេះគឺមានព្រះជន្ម ៨៧ឆ្នាំហើយ ប៉ុន្តែនូវតែមានកម្លាំងមាំមួន អាចបររថយន្តនិមន្តព្រះសង្ឃបានជាធម្មតា។ លោកយាយនៅក្នុងទឹកមុខប្រកបដោយស្នាមញញឹមនិងសទ្ធាជ្រះថ្លា បើតាមការបញ្ជាក់ គាត់នៅមានស្មារតីនឹងនរ គ្រាន់តែពេលខ្លះមានការភ្លេចភ្លាំងបន្តិចបន្តួចប៉ុណ្ណោះ។ នៅក្នុងរថយន្តជាមួយគ្នានោះក៏នូវមានលោកយាយម្នាក់ទៀតអង្គុយកៅអីនៅខាងក្រោយ ដែលបានលើកឡើងថា គាត់មានព្រះជន្ម ៩០ឆ្នាំហើយ ប៉ុន្តែបើក្រឡេកមើលទៅលើទឹកមុខនិងកាយរការវិញគឺនូវតែស្រស់ថ្លា និងរស់ររើកជានិច្ច។

តាមរយៈការបង្ហោះខាងលើ មហាជនជាច្រើនក៏បានចូលទៅបញ្ចេញមតិព្រាតដោយក្តីគោរពស្រលាញ់លោកយាយទាំង២ ដោយអ្នកខ្លះគឺបានលើកឡើងថា«លោកយាយដ៏ចម្រើន មកពីផ្លូវចិត្តរឹងមាំលោកម្ចាស់»។ អ្នកខ្លះថា«លោកយាយអស្ចារ្យណាស់»។ អ្នកខ្លះថា«លោកយាយអាយុច្រើនៗហើយ នៅរឹងមាំទៀត ជូនពរសុខភាពល្អ លោកយាយ»។ អ្នកខ្លះថា«សូមឲ្យចាស់ទៅមានសុខភាពល្អដូចលោកយាយ»។ អ្នកខ្លះថា«ចៅៗ សុំខ្មាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizlFUNSp-vo1Or6NBnNLfZ4KMUW3iAWGZvCCOMjhIP0uArWp0t9F7T6aCNsoa4yRpqcuxK6RSigOyXVMD5MLA8QdUa0yjbGd9B20Hjv2DfbLHeAQjSJ6e2yE7rPssRmchX8CCPqgfIZyqzpKCjsG1vYyUD6d799oF6i4kRWrtp-6yZIlP9I6ISPyK3q04/s2048/442493221_1111679420060416_5528563062304139466_n.jpg

គួរបញ្ជាក់ថា បើទោះបីជាលោកយាយ២ខាងលើ ឬក៏លោកយាយលោកតាជាច្រើនទៀតដែលបានធ្វើការផ្លាស់ប្តូរទៅរស់នៅឯបរទេសក៏ពិតមែន ប៉ុន្តែពួកគាត់គឺនូវតែប្រកាន់យកនូវទំនៀមទម្លាប់ប្រពៃណីខ្មែរ ជាពិសេសគឺសាសនាព្រះពុទ្ធ ដែលត្រូវបានប្រជាជនខ្មែរគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន។ ជាមួយគ្នានេះ វាក៏ជាការសបញ្ជាក់ពីផ្នែកជំនឿសាសនាដ៏មុតមាំ ដែលបានចាក់ចូលក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់ៗរូបមិនថាទាំងក្នុងនិងក្រៅប្រទេសផងដែរ៕

ក្រៅពីជ្រាវ នៅកំពង់ស្ពឺក៏មានទឹកធ្លាក់មួយទៀតស្រស់ស្អាតមិនចាញ់គ្នាប៉ុន្មានដែរ

0

ទឹកធ្លាក់ធម្មជាតិ អូរគគីរ ឬក៏គេច្រើនហៅថា ទឹកធ្លាក់ អូរគគីរ មានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ 4 ត្រង់គីឡូម៉ែត្រលេខ ១០៦ ខេត្តកំពង់ស្ពឺ និងមានចម្ងាយប្រហែល ៦០គីឡូម៉ែត្រ ពីវិមានឯករាជ្យ ខេត្តកំពង់ស្ពឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTxkREbbOpVyw7SnVo178qxLvQf3sLbP-E38uGhFuGw8FmyD9qPaZdAWNQPO9YyTSzlgoRfLakBab5cmDeAAySzce2-5sv0HVxOH-zyxJGtOrFw49bjWQs25uJTDIz4D1NmyGNxrgwuCEiKJkXejtM9yDSzcyGJ3oWJC0_56v3qFiE4yVwsdFYKxfGJlE/s960/5a6b102daf5ef.jpg

អូរគគីរ គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយ ដែលទទួលបានការចាប់អារម្មណ៍ច្រើនពីក្រសែភ្នែកភ្ញៀវទេសចរណ៍គ្រប់ទិសទីមិនថាត្រឹមតែនៅក្នុងស្រុកនោះទេ សូម្បីជនបរទេសក៏ពេញនឹងសម្រស់ទឹកធ្លាក់ធម្មជាតិនេះ យ៉ាងពេញទំហឹងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjt9cMT6tyag-wCV-Kbq2t6i7TiqNoHnk-jNbBS4kEU6Y4V2KC6AFCXxEbicQH9JFMDckWzG9rKU5sRM1rJvjfaowoUV4OtBUfgAOvCYyEOaWmMvexJcvigq6aYXID4bqVIzdJQ-dIWZGphx-3LyvuYWxIDAC3EFb87NR0UYTb7ECNPMQUbci1wX0nTvA/s960/5a6b102dafb62.jpg

ដោយឡែក ទឹកធ្លាក់ធម្មជាតិអូរគគីរនេះ មានសម្រស់ស្អាតគួរជាទីគយគន់ ដោយទឹកធម្មជាតិថ្លាឈ្វេង ត្រជាក់ល្ហឹមធ្លាក់មកដណ្តប់លើថ្មជ្រោះខ្មៅៗ និងសម្រស់ព្រៃឈើព្រឹក្សាត្រឈឹងត្រឈៃ គួរជាទីមនោរម្យ សាកស្រមៃលេងៗទៅមើល ប្រសិនជាអ្នកបានទៅលេងកម្សាន្តមិនដឹងមានសេចក្តីខ្លាំងប៉ុណ្ណាទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2P5GRTCSKU0SpHfJQ6asmMOISH8viI5tcsggJD2ghkPnUoLnEaKLryJib4ecP62VAt-5AZLFY3sEXzX2nstAOtutYDhpRZ3Qmc5IJodSFxscakH3kKdaqCU52XrV-FBGtjMXdq-sOIpL99K_p-Y_Emmfp6PEfzsCRVNZ_MvXn2eny6szp2PC17UAXlGE/s960/5a6b102db05c3.jpg

 

ផ្ទុះ.ការញែកវែក! ក្រោយដឹងពីតម្លៃអេតចាយសម័យថ្មី ឡើងចុះថ្លៃដូចហាងឆេងមាស!

0

បន្ទាប់ពីមានការបង្ហោះចែកចាយពីប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពីតម្លៃហាងឆេងអេតចាយនៅលើផ្លាកប៉ាណូយ៉ាងធំៗច្បាស់ៗបែបនេះ សាធារណៈជនខ្មែរជាច្រើនក៏បានចូលទៅបញ្ចេញមតិវែកញែកព្រាតមានទាំងអ្នកពេញចិត្តនិងអ្នកមិនពេញចិត្ត។

បច្ចុប្បន្ននេះ ដោយសង្កេតឃើញថាជនក្រីក្រមួយចំនួនធំដែលបានពឹងផ្អែកលើប្រាក់ចំណូលស្ទើរតែទាំងស្រុងរបស់ពួកគេពីអាជីវកម្មរើសអេតចាយ។ ទោះជាយ៉ាងណា តាមការលើកឡើងរបស់អ្នកមួយចំនួននាពេលកន្លងមកបានឲ្យដឹងថា បើទោះបីជារើសបានច្រើនយ៉ាងណាក៏ដោយ ក៏តម្លៃនៃការលក់អេតចាយយកប្រាក់ចំណេញទាំងនោះហាក់មិនសូវកាក់កប ដោយមួយផ្នែកអាចមកពីឈ្មួញកណ្តាលជាអ្នកទិញយកនោះបន្ថោ.កតម្លៃខ្លាំងពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6pRwFtxn_cfA32JBzM4Dct-B1Jhl4UstDRegGsGFS4eGzw128xwkNoe2SmtxZHBbNQslEA9gY1Br9iEdLy_-UaGdVxPoU1r9mtOXpZ1ptERYSa1CuJEIuckS3NBALU4EYuzxBRMJZ2uFDNC9JHjeLputEYGOhxvFBAP82cVZ9IB3IY0b4S62z69FrD-8/s960/photo_2024-05-25_10-08-40.jpg

រូបភាពចែកចាយពីបណ្តាញសង្គម បែបលេងសើចកម្សាន្តអារម្មណ៍ដោយគណនីមួយដែលមានឈ្មោះថា Lin Sn កាលពីពេលថ្មីៗនេះ គឺបានបង្ហាញពីរូបថតមួយសន្លឹក ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «មើលហាងឆេងអេតចាយផង កុំមើលតែហាងឆេងមាសពេក ធុញណាស់។ បញ្ជាក់ខ្ញុំមិនមែនជាអ្នកលក់អេតចាយទេ ហើយរូបហ្នឹងផុសលេងទេ អរគុណ!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4ww13vEVvnl1eg6N0Wz-kRfwEfyHFuddogluqbUOVHo3BQBhyphenhyphenvwcDMp76FhpODTTeTmEqxq-9PDDRERk3n8NxTWMmrURlF8I6OgJum86bFI3vOe4Fa8W3W6i38Si_PBIFnHiJ6rVuZVPoKMwbVCyJDNWi91KSqIpsdAkGOCspLrqQ1B1W2DDRg8O0DNQ/s923/%E1%9E%99%E1%9E%99%E1%9E%99.jpg

តាមរយៈរូបភាពដែលបានដាក់បង្ហោះដោយគណនីខាងលើគឺបានបង្ហាញឲ្យឃើញពីតម្លៃហាងឆេងអេតចាយដូចតទៅ៖ ដបទឹកសុទ្ធ១គីឡូ/១០០០រៀល កំប៉ុងបៀរ១គីឡូ/៧០០០រៀលដែកក្រាស់១គីឡូ/១២០០រៀល ដែកស្តើង១គីឡូ/៦០០រៀល ក្រដាសកេស១គីឡូ/៣៥០រៀល អាគុយ១គីឡូ/៤០០០រៀល ដឺរ៉ា១គីឡូ/៦០០០រៀល ស្ពាន់១គីឡូ/៣០០០០រៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKqfuRi2tX7uZ8bdlrWmLmCPe1Ek_ukFknbwXST7vBQopc3zcenIlDOL91qXgTiEWVsT_MPOS-SV7UOiskvRYSbxwgUkX59-LHrgnaZsFKeECVTwlDSxQoTx_Tgje_3SemGofwRyDtRmSw9BgYfGWpc-WHXi7LUKr2bHZCyKntuDmqltZ3GFaIchlorR8/s1200/IMG_20200621_104551.jpg

យោងតាមការដាក់បង្ហោះខាងលើគឺឃើញថាមានមហាជនខ្មែរជាច្រើនចូលទៅបញ្ចេញមតិដោយអ្នកខ្លះគឺបានលើកឡើងថា«ស្ពាន់ថ្លៃយ៉ាងហ្នឹង ចឹងបានឯងចេះតែបាត់ខ្សែភ្លើង ហាហា»។ អ្នកខ្លះថា«គេដើរទិញដបទឹក១គីឡូ២០០ កំប៉ុង៥០០០/គ.ក ដែកស្តើង២០០ ទិញថោកពេកចឹងបានអេតចាយរាយពេញដីគេមិនសូវរើស»។ អ្នកខ្លះថា«ចុម!មួយគីឡូ ១០០០រៀល ពីម្សិលខ្ញុំដុតដបទឹកសុទ្ធចោលអស់ជាង១០បាវ ព្រោះនៅតំបន់នេះគ្មានអ្នកទិញ»។ អ្នកខ្លះថា «នៅណានឹងបានថ្លៃល្អម្លេះកំប៉ុងបៀវ នៅខ្ញុំតែ ៥៥០០៛ ដល់លែងសូវលក់អោយ ៦០០០៛»។ អ្នកខ្លះថា «ដបទឹកសុទ្ធនៅខាងខ្ញុំនេះមួយគីឡូតែ ៣០០៛ ទេចំណែកកំប៉ុងស្រាបៀរមួយគីឡូ ៥០០០៛»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOUuVnuxCnf8df_XR5IqYk3kb2rGFRx3DMfd5bgKtFLjADdZ-DdBOZzuOm48UYE299FmnEkb2CGc8DEfdK8dtBjNdeFhChx1KWPGlAQYKyq4NdVKnsA3m8xXJm3YSXFwfcRTnLqniDqig6OA_ZdYqroydverCODNHLoEoQQ59qCmdf2FXx0da5Kii-5IQ/s1280/photo_2024-05-25_10-10-20.jpg

អ្នកខ្លះថា «ចប់ហើយ អ្នកដើរទិញអេតចាយគ្នាយើងរកស៊ីលែងបានហើយ បើមានគេយកតម្លៃហាងឆេងប្រាប់គេអស់ហើយ»។ អ្នកខ្លះទៀតថា «ចេះតែដាក់ហើយ.ងាប់គ្នាដើរទិញ.ខ្លះធាក់កង់ខ្លះម៉ូត៉ូ.មិនមានតម្លៃថ្លៃចឹងអោយពួកគាត់ទិញទេ.ហើយហាងឆេងថ្លៃថោកទៅតាមខេត្តរឺតំតប់តម្លៃខុសគ្នាដាច់»។ អ្នកខ្លះថា«ទុកឲ្យកូនកញ្រ្ចែងដូចពួកខ្ញុំរស់ផង កុំបង្ហាញច្បាស់ពេក ពិបាកទិញណាស់បើគេដឹងតម្លៃ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidAxxhFSagjdip_YdQlxS4h3YLR9LWSS_bRTTcj2D0pGDPPakq0pwsZvSYcvzclW1UcVLEh1yw55AqrO6U4p3omxchXBMreTtX87WALMIo2oAMCt0r-9h6EeDH45uUR891vf1NV5tN9UODufzf_G5DFFIACKHWFQCUIsDIvMtdUvyrPVn4FpOl7YpQnWg/s1280/photo_2024-05-25_10-09-49.jpg

កំពង់ផែ តម្លៃ១៥០០លានដុល្លារ នឹងលេចរូបរាងនាខែក្រោយនេះ

0

នាដើមខែក្រោយ ពោលគឺនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នេះ សម្តេចធិបតី នឹងអញ្ជើញចូលរួម ពិធីដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវ កំពង់ផែពហុបំណងកំពតតម្លៃ១៥០០លានដុល្លារ ដែលបានវិនិយោគដោយក្រុមហ៊ុន “កំពត ឡូជីស្ទីក អេន ផត” នៅលើផ្ទៃដី៦០០ហិកតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxKb3ogYWUqEhgcQCCJgqB6ifdVBNpG58hYNgl1VaQ_4_be5acwFDdkLt0_SrWwjznSkkonjo3BedS51_neL0gxHcrHPX4itfUAX1aB-KSM0LUf1F4rh-4rWtF65Yk6qDV3EkUaAtVHoUucpHRdZK4Xlplo-eVyfiByjzRGALMUAXZaNsvxyEaj2Sqj2o/s1280/Chantol12.jpg

កំពង់ផែនេះ មានទីតាំងស្ថិតនៅ ភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ដែលមានលទ្ធភាព ឱ្យនាវាផ្ទុកទំនិញទម្ងន់ចាប់ពី ៦០,០០០តោន ដល់ ១០០,០០០តោនអាចចូលសំចតបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxCM2VlHdEGmwwDRQzPuSwbAI_l9M0JGqS28pTVdwX0jFPPu-76waBfXYuzQo1-XA1FFEE1nqxYHe5dRhMJ7w0HokZlLPNaqxu6T5PqSCCfzvq5XEag1stI4998IZ5lvVIc_Gul6LLPTWgW_p_8B7CWrKo_mIkaO05sW4PaUS40Zf-TaQnUbnWvHhcpmM/s1280/%E1%9E%80%E1%9F%86%E1%9E%96%E1%9E%84%E1%9F%8B%E1%9E%95%E1%9F%82%E1%9E%96%E1%9E%A0%E1%9E%BB%E1%9E%94%E1%9F%86%E1%9E%8E%E1%9E%84%E1%9E%81%E1%9F%81%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%80%E1%9F%86%E1%9E%96%E1%9E%8F.jpg

ក្រោយការដាក់សម្ពោធឱ្យប្រើប្រាស់ កំពង់ផែនេះនឹងក្លាយជាកំពង់ផែទឹកជ្រៅ និងធំមួយទៀតនៅកម្ពុជា និងដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន។ គម្រោងនេះនឹងជួយបំពេញបន្ថែមទៅលើកំពង់ផែដែលមានស្រាប់ដូចជា៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ និងជួយជំរុញអនុវត្តឱ្យបានជោគជ័យនូវផែនការមេដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលបានដាក់ចុះក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥៕

 

មាន សូនីតា ក្លាយជាតារាស្រីដំបូងលេចមុខនៅលើសារព័ត៌មានរ៉យទ័រ

0

បន្ទាប់ពីមានឱកាសដើរលើកម្រាលព្រំក្រហមមហោស្រពភាពយន្តកានលើកដំបូងក្នុងឆាកជីវិត តារាសម្តែង មាន សូនីតា ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនក្នុងស្រុក រួមទាំងបណ្តាញសារព័ត៌មានបរទេសថែមទៀត។ អ្វីដែលកាន់តែចាប់អារម្មណ៍ មាន សូនីតា បានក្លាយជាសិល្បករិនីដំបូងត្រូវបានគេហទំព័រដ៏ល្បីល្បាញគឺ រ៉យទ័រ (Reuters) បានចុះផ្សាយពីនាងនៅលេខរៀងទី១២ ក្នុងចំណោម១០៣ ជាមួយសិល្បករ សិល្បការិនីដទៃទៀតដែលចូលរួមព្រឹត្តិការណ៍នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnseY2lRQX-TADm7AFIhpzUn74tiFb0ayWD1NyGxya4Ck5ZFwYi8hYYOvguNchqR6jepbnoh6Me_YflGilsyOjILl0JMKmYKpy11Epp1gVU7MH7WPOXZMnd78oKjkJHgn1RhWYboK2hE7yAk-8BQgSNzZ3kBlTc2zE2v8ohIgLgWTXpznrd6_FY9Pu4JI/s2048/image_2024-05-24_15-23-05.png
នៅថ្ងៃទី១ ការដើរលើកម្រាលព្រំក្រហមរបស់ខ្លួន មាន សូនីតា បានរំលេចខ្លួនយ៉ាងស្រស់ស្អាតជាមួយឈុត ក្រមាខ្មែរអមព័ន្ធដោយអក្សរយ័ន្ត រំលេចឌិនដាមតាមរចនាបថបុរាណ ទំនើប។ មួកក្រមា កែច្នៃតាមមួកស្លឹកត្នោត។ រចនាបថ និងការច្នៃម៉ូតទៅលើរ៉ូបនិងមួករបស់នាងគឺឈរលើគោលការណ៍«អភិវឌ្ឍន៍ដើម្បីអភិរក្ស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnct5hHl4DxpUY1tCs7lsECeHLEZULVjZzKXuS7aCfk8XtFGGE1QEfinm0Ap-nzs6yuUxBTzx86YDNkm34qpy77wQLq_mUFZ476zsUfx9emQQerNFArWRls5mg0lAXISxl4ThyyohrGAWMCRok5uqUjJwpaMbfHi0cztPPdX4vKkbpda2Ga5g-7PX8IaI/s2048/image_2024-05-24_15-23-06.png

មួយឈុតនេះរបស់ រាជិនីក្រមា បានទាក់ទាញអារម្មណ៍យ៉ាងខ្លាំងពីបណ្តាញសារព័ត៌មានធំៗ ដូចជា dailymail.co.uk និងកាសែតបារាំង nicematin បានចុះផ្សាយពី មាន សូនីតា ផងដែរ ខណៈតារាសម្តែងរូបនេះទើបតែបង្ហាញថា សារព័ត៌មានល្បី រ៉យទ័រ ក៏បានចុះផ្សាយដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHOKn3JWuF17YYMRq5luIvJ5epq8vSnrjQsGo8L8LZE_UlwgwRfvH4OfKBJmQ2nSZxsfzLKe9McET2ExQnTAlLbt6dFDBKkVnJ_iHfxJTZf4qSXxh7UaE_arqyklDRms8mmK5FeIULTSJmaY4LigLxoOBuGi6QudsnooaLjs1KVYbTv8Mi_Y6_jJUXw0s/s1814/image_2024-05-24_08-25-55.png

អ្វីដែលកាន់តែចាប់អារម្មណ៍ គ្រាន់តែចូលទៅគេហទំព័រដែលនិយាយពី Style fashion លើកម្រាលព្រំក្រហមគឺលោតឱ្យឃើញរូប មាន សូនីតា ក្នុងឈុតក្រមាមុនគេតែម្តង ខណៈតារាសម្តែងកម្ពុជារូបនេះស្ថិតនៅលេខរៀងទី១២ នៃការចុះផ្សាយក្នុងចំណោម១០៣រូបភាពពីសិល្បករ សិល្បការិនី ដែលបានចូលរួម។
តាមការកត់សម្គាល់ នេះបានន័យថា តារាសម្តែង មាន សូនីតា បានក្លាយជាសិល្បការិនីកម្ពុជាដំបូងគេដែលមានមុខនៅលើគេហទំព័រដ៏ល្បីល្បាញជុំវិញពិភពលោកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCqZtnynW5Zrbj2fu9kEDFb2LrgTFWKby1jvgHPOWADTv7UFkEnQwK0qy7UedLQQtVQcOs8FuDA-ug1xT9ftd86Lx2U8Lg8XSQ1qtL-0Ekxwsm-i3sJug-j_QaF3j7jiew154qBX8f42RcO_MFJp28ra01OXe4GRH4JBpEGjT1-4s3bXVOEHuIuSvZb8c/s1290/image_2024-05-24_15-23-57.png

គួរបញ្ជាក់ថា នៅថ្ងៃទី២ នៃការដើរលើកម្រាលព្រំមហោស្រពភាពយន្តកានលើកទី៧៧ មាន សូនីតា បង្ហាញខ្លួនក្នុងឈុត «ផ្កាចន្ទន៍អង្គរ នារីកម្ពុជា»ប្រៀបដូចអប្សរពត់ពេនយ៉ាងប្រណីត រំលេចជាមួយផ្កាចន្ទន៍ពណ៌មាសលើដងខ្លួនដោយមានជំហរឈរខ្ពស់យ៉ាងមុតមាំពោរពេញដោយសម្រស់ពីធម្មជាតិមកច្នៃចេញជាសិល្បៈ ក្នុងទម្រង់ខ្មែរបែបសម័យទំនើប៕

ហេតុការណ៍ស្រដៀងនៅខ្មែរ! តារាសម្ដែងតៃវ៉ាន់ម្នាក់ត្រូវជា.ប់ទោ.ស ក្រោយធ្វើទ.ង្វើអា.ក្រក់ដាក់អតីតជំនួយការ

0

តារាសម្ដែង និងជាពិធីករតៃវ៉ាន់ Chris Wang ឬ Wang You sheng ត្រូវបានកាត់ទោ.សឱ្យជាប់ពន្ធ.នាគាររយៈពេល ៨ ខែ។ យោងតាម Next Apple នៅឯសវនាការនៅទីក្រុងតៃប៉ិ ព្រឹកថ្ងៃទី២៤ ខែឧសភា តុលាការបានកំណត់ថា You sheng បានបៀ.តបៀ.នផ្លូវភេ.ទអតីតជំនួយការរបស់លោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNjiYLgNvMCs2InPPWgnrqlRUdUQOWkBaB7wDUEpT45eK6hJI_sW24DiuyoQvDiLy4WZkQxdpCd1CLfBH_irai5I7Q1ufTTlAKjE1spVu_Uw7kCd5SODHbRwES84TzzciqkVCrohykoPih7tShwnIyc4Dq32RxcLhOUkoPDYFL6LVQMQYc7YZ7UAYR6tY/s982/2023_11_08_5aa8b2045a114c84a363fc424f6316b9.png

ហេតុការណ៍នេះបានកើតឡើងកាលពីចុងឆ្នាំ ២០១៦ ដែលពេលនោះជនរងគ្រោះត្រូវបានជួលដោយតារាសម្តែងរូបនេះ ឱ្យជួយដោះស្រាយការងារពាក់ព័ន្ធនឹងការថតរឿង និងផ្សាយពាណិជ្ជកម្ម។ នៅក្នុងពាក្យបណ្ដឹង ជនរងគ្រោះបាននិយាយថា ម្តងនៅផ្ទះឯកជន You sheng មានចេតនា ស្ទុះចូលទៅឱបថើបនាង ស្ទាបដើមទ្រូង និងថើបត្រចៀក។ នាងបានតស៊ូ និងទប់ទល់យ៉ាងខ្លាំងរហូតដល់ You sheng ឈប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjddRGuMEJ7bMv5OROuykFzhEJ3OmmGTCbbjuCBGu_ggtM1YX9M3AgAO3-NVNylU-EsHItEM7VX3myTdmEEQc0bP7QwriEZa9xP0rklH7TYT_AVgiNFeJBHm5UjY5LOJsEXd-I8AgAQogqTTjQIysU_zt4bMBbd_jZJl4sTjYGDAVGCXaquq-yMnLtFsg8/s800/1138x768_696017696564.jpg

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច តារាសម្ដែងរូបនេះបានឆ្លៀតឱកាសលើការទុកចិត្តរបស់ជំនួយការខ្លួន ហើយរំលោភលើស្វ័យភាពរបស់ជនរងគ្រោះ។ ក្នុងអំឡុងពេលស៊ើបអង្កេត លោក You sheng បានទាក់ទងសាក្សីពីរនាក់ ដោយបង្ហាញថា ពួកគេក្លែងបន្លំភស្តុតាង ដើម្បីគេចពីឧក្រិដ្ឋកម្ម។ ដោយសារទង្វើបែបនេះ អាជ្ញាធរបានដំឡើងប្រាក់ពិន័យដល់ជនជាប់ចោទ។
កន្លងមកលោក You sheng បានស្នើសុំផ្សះផ្សាជាមួយជំនួយការ និងផ្តល់សំណងដល់នាង ប៉ុន្តែជនរងគ្រោះមិនព្រមទេ ។ តារាសម្ដែងរូបនេះមិនបានបង្ហើបថានឹងប្តឹងឧទ្ធរណ៍ឬអត់នោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0D33AsYpme4GpwjAUAIzPvFRpxnm4Pn5PYbLvv4rJ4q4LQSuKhn2oNeGbqrQp6H2xTVw45TU7TmnbsYmGLE86CuWh254Poo824mDUzP65LpL5CL0V6bSz9Y0ubk3TWnIKGY57xRVpbgOmBDDqBGMN_5TOrhyeqLGzcyfLtr6HvEPPkMvS0whNxCspN9Q/s1478/image_2024-05-24_14-08-36.png

តារាសម្តែង Wang You sheng មានអាយុ៤២ឆ្នាំ ចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ២០០៣ ជាតារាសម្តែង តារាចម្រៀង និងជាពិធីករ ។ You sheng បានបង្ហាញខ្លួនក្នុងរឿងភាគទូរទស្សន៍ប្រហែល ៣០រឿងនិងភាពយន្តមួយចំនួន ។ លោកបានរៀបការជាមួយនារីម្នាក់ក្រៅសិល្បៈអស់រយៈពេល៩ឆ្នាំ ហើយមានកូនពីរនាក់ កូនស្រីម្នាក់ និងកូនប្រុសម្នាក់៕

Red King ត្រូវរ.ងថ្មបាក់គេជេ.រកន្លះប្រទេស ខាតការងារ ទាំងមិនជាប់ពា.ក់ព័.ន្ធរឿង Rapper ពីរនាក់

0

តារាចម្រៀង Red King ម្ចាស់បទ «កុំឱ្យខ្ញុំដើរផ្លូវចាស់» ត្រូវទទួលរងថ្មបាក់ គេសម្រុកចូលជេរផ្អើលប្រទេសដោយសារតែថ្ងៃនោះលោកក៏មានឆាកច្រៀងនៅទីនោះបន្ទាប់ពីមានការបង្ហោះរឿង Rapper ពីរនាក់បំពា.នរា.ងកាយនិស្សិតម្នាក់នៅបាត់ដំបង តែយ៉ាងណា លោកបដិសេធដាច់ខាតថាខ្លួនមិនជាប់ពាក់ព័ន្ធរឿងនេះឡើយ។ Red King ថាកេរ្តិ៍ឈ្មោះ៥ឆ្នាំលោកខំសាងត្រូវខូចឈ្មោះអ្នកមួយចំនួនចូលជេរទាំងមិនទាន់ដឹងរឿងពិតហើយការងារក៏ត្រូវបានលុបចោលតើនរណាទទួលខុសត្រូវលើរឿងនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDmDcT_HI1DUWTuBckqFyrUyd_N1eGj-GgD5yEewZ4ThL3aufMzXgpYAiJRiM_HSJ7oYWZVv-3Mym3CMR5nBl86iqhijuJJiAh7aoBb_x_zmf7y7JMRC6NFLwWIX-fLsdMW8YJrwdBUpkFuueH5j8xm8YrT8KSxtW63HHMA0N1dWJ2wdzxhpBS8r_Ov78/s960/image_2024-05-24_13-32-26.png

បន្ទាប់ពីការទម្លាយរឿង Rapper ពីរនាក់និងបក្ខពួកត្រូវចោទប្រកាន់ពីបទបៀតបៀននិងចាប់រំលោភនិស្សិតម្នាក់នៅខេត្តបាត់ដំបងនិងបានបញ្ជាក់ថ្ងៃកើតហេតុថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ធ្វើឱ្យវីដេអូចាស់នៅក្នុងកម្មវិធីប្រគំតន្រ្តីបានផ្ទុះឡើងសាជាថ្មី ខណៈតារាចម្រៀង Red King ដែលវត្តមានក្នុងកម្មវិធីចំថ្ងៃតែមួយត្រូវរងគ្រោះមានអ្នកលេងបណ្តាញសង្គមជាច្រើនចូលជេរទក់សាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioG0gqFOHw2uYRbxSOki2GH_a0kk2prKUEMSuiywg4eimKLe6WQevMFCF4y2YV2pWK20Q52Ebd-mQ3QQcWZOVr_ClGCmjJNlqqyxL6EHeQndMUg4-ySwmN44hDQFVB3T139XKtRvrv6znnX5w7f2ZaZz-3_xqqeFhciMZsLKa2s92lmdPbCc5_TU7jESg/s1710/image_2024-05-24_13-32-27.png

ឃើញសភាពការមិនស្រួលត្រូវគេជេរផ្អើលប្រទេសទាំងមិនជាប់ពាក់ព័ន្ធ Red King ចេញមកអះអាងភាពស្មោះត្រង់និងភាពស្អាតស្អំរបស់ខ្លួនមិនជាប់ពាក់ព័ន្ធជាមួយរឿង Rapper ពីរនាក់ដែលកំពុងមានរឿងអាស្រូវក្តៅគគុកឡើយ។ ម្ចាស់បទ «កុំឱ្យខ្ញុំដើរផ្លូវចាស់» បានបញ្ជាក់យ៉ាងដូច្នេះថា «ហើយមិចក៏នាំគ្នាជេរពួកខ្ញុំ ទាំងពួកខ្ញុំអត់ដឹងរឿងអីសោះចឹង ខ្ញុំស្អាតស្អំ បើពួកខ្ញុំខូចឈ្មោះអត់ការងារធ្វើ តើអ្នកណាទទួលខុសត្រូវ? ? ខ្ញុំខំសាងមក៥ឆ្នាំណា ហត់ណាស់»។
Red King បានបង្ហោះជាបន្តបន្ទាប់ថា «លក់បណ្ដើរអួលដើមកបណ្ដើរ ឥឡូវធូរស៊ីបាយបានវិញ អត់ម៉ាព្រឹកហើយសូមឱ្យមានការងារបន្តទៀតឆាប់, គេជេរឯងកន្លះប្រទេស អ្នកខ្លះមិនទាន់ដឹងរឿងពិតផង ចុងក្រោយលុបចោល ចុះការងារខ្ញុំនៅបាត់ដំបង ខែ៦ Cancel អ្នកណាទទួលខុសត្រូវដោយសាររឿង ថ្ងៃមិញនឹង ? ? ? ?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijOiFq4yfASs85aYERqy_S83aH4WEWNVoFv3-I1jskXSLmaJwKEYcvSsPzMedKw1seXIkkByT0ZtcE5WaOOppbLgL_cPwo28Y8ODP57DLoEuiqSy6faPFhhmYrCJyv8gU0zT31JnRCwvqNvjNNrXhJDo-dOYwmQEnfaqcUMXeudpgEH0Ef0Llz9mNAodc/s2048/image_2024-05-24_13-32-28.png

យ៉ាងណាមិញបន្ទាប់ពីអ្នកបង្ហោះទម្លាយរឿង Rapper ចេញមកលាងភាពស្អាតស្អំឱ្យ Red King វិញតារាចម្រៀងរូបនេះលែងត្រូវបានគេជេរហើយ ប៉ុន្តែអ្វីដែលអ្នកគាំទ្រអាណិត Red King នោះគឺត្រូវគេជេរទក់សាច់ទាំងមិនជាប់ពាក់ព័ន្ធ ហើយការងារក៏ត្រូវខាតបង់ទទេៗខាតចំណូលរបស់គេថែមទៀត៕

សុខ រ៉ាស៊ី លើកឡើងបែបនេះភ្លាមក្រោយជនបរទេសម្នាក់ចោ.ទលោក អ៊ិន សុភិន ស៊ីលុ.យក្រោមតុក្នុងការប្រកួត

0

ថ្មីៗនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីមានជនបរទេសម្នាក់ដែលអះអាងថាត្រូវបានតែងតាំងជាអនុប្រធាន Miss Global Cambodia បង្ហោះថាលោក អ៊ិន សុភិន ស៊ីលុយក្រោមតុដើម្បីធានាតំណែងឱ្យបេក្ខភាពចូលប្រកួតអាចចូលTOP 5នៃកម្មវិធីប្រកួត។ មិនពេញចិត្តទង្វើនេះរូបលោកបានប្រកាសលាលែងតំណែងជាអនុប្រធានផងដែរ។ ការបង្ហោះនេះជំរុញឱ្យពិធីករ សុខ រ៉ាស៊ី ដែលមានបញ្ហាក្តីក្ខាំងជាមួយ លោក អ៊ិន សុភិន ថាធ្វើបាបខ្មែរគ្នាឯងមិនគ្រប់ធ្វើបាបដល់ជាតិសាសន៍ផ្សេង ខណៈលោកថាតើមាននរណាមានចំណាត់លើលោក អ៊ិន សុភិន បានព្រោះមានជនរងគ្រោះច្រើនត្រូវបានបោកប្រាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguOe2LgcM4Sf0VxD8Ux6sjT_s7NpHI4m1PyLF0TUV1IVxNmwjj-KL9mqsw9ofwIoUa3f3lGkcfIyLfmlXqjAYQCBcY5LfV1y6dhrVB4efPmkHwGsCQCpDHzWKd9PASjrjvSjPRL3GXbKzFh_pOf5_msyXP4ef4c-G4hHnKyxpUEfWpNO8i_4tKa1WuaaU/s2048/418576988_1584612645625982_7495505665877310986_n.jpg

ពិធីករហង្សមាស លោក សុខ រ៉ាស៊ី បានសរសេរនៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី២៤ ខែឧសភា ថា «សូមសរសើរ ធ្វើបាបខ្មែរមិនអស់ចិត្តធ្វើបាបដល់ ជាតិសាសន៍ផ្សេងទៀត តើអ្នកណាអាចមានចំណាត់ការលើបុគ្គល អ៊ិន សុភិន នេះបាន?? លុយខ្ញុំមិនបាន សូម្បីមួយរៀល ៤ឆ្នាំហើយ មានបុគ្គលិក មានគ្រូបង្វឹក មានអ្នកនិពន្ធ សុទ្ធតែជននេះ ធ្លាប់បោកប្រាស់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfNLmckBYGdSUOQLuPyfqiy6BKd15G34AAWnImIsU5f51VV_cRftCYeTNpWRMkdt2358qPUX0yOJS0cN4J2Poq-zkkKS72osTBRyFrwzMzWddoj02tDP2E7rJ1h7Emzua7c48Pe3ghO6cBmjCq727ojivcBlw0G8BajraAl5jrXRTpjL821Bz5tRHYxRo/s2048/image_2024-05-24_10-48-04.png

ទន្ទឹមនឹងការលើកឡើងនេះ ពិធីករ សុខ រ៉ាស៊ី បានប្រែខ្លឹមសាររបស់ជនបរទេសដែលទម្លាយរឿងលោក អ៊ិន សុភិន ដែលជនបរទេសនេះបង្ហោះកាលពីថ្ងៃទី២២ ថា«សួស្តីអ្នកទាំងអស់គ្នា ខ្ញុំឈ្មោះ Fahed Sharaf ខ្ញុំត្រូវបានតែងតាំងជាអនុប្រធាន Miss Global Cambodia នាពេលថ្មីៗនេះ ហើយខ្ញុំកំពុងចែករំលែកការបង្ហោះនេះដើម្បីឆ្លុះបញ្ចាំងឱ្យដឹងរបៀបដែលនាយកជាតិ លោក អ៊ិន សុភិន កំពុងដឹកនាំប្រតិបត្តិការរបស់ខ្លួន។
ថ្មីៗនេះ មានការចាប់អារម្មណ៍ថា បេក្ខភាពមួយរូបបានផ្ទេរប្រាក់ទៅឱ្យអ្នកគ្រប់គ្រងផលិតកម្មមហាហង្សគឺលោក សេង សន ដើម្បីធានាបានតំណែងក្នុងបេក្ខភាព Top 5 សម្រាប់ការប្រកួត Miss Global Cambodia 2024 ដែលរំពឹងថានឹងធ្វើជាម្ចាស់ផ្ទះក្នុងខែសីហា ឆ្នាំនេះ។ ការកត់សម្គាល់ក្នុងប្រតិបត្តិការនេះ ជាភាសាខ្មែរ ប៉ុន្តែខ្ញុំត្រូវបានគេជូនដំណឹងថា វាមានន័យថា ប្រតិបត្តិការ ៥០០ ដុល្លារ គឺជាការទូទាត់ដំបូងដែលនៅសេសសល់ចំនួន ១៥០០ដុល្លារ សម្រាប់នាងក្នុងការជាប់ចំណាត់ថ្នាក់លេខ ៥ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk9TtDVa6I8FmnCT4Rfv0NDHBGFBRyNpTcK3jPJczcxEdddvKoeU3VqPPJ4UgtsIlZxp-Q0vXOKmXvP7sogoAOLu1HSydhF62v7OPFA6Ue8iQQEPH8PROXUf59d8ZmLYvQ1DhIFesZGnzEPpGO5FJPpIRL_nU9De0-4lVyTD6jAc_a00V7r_krYIaVs_4/s2048/418943705_1585197905567456_1973463181349049800_n.jpg
មានន័យថា លោក អ៊ិន សុភិន លក់មកុដឱ្យអ្នកដែលមានចិត្តចង់ចំណាយ ជាជាងឱ្យបេក្ខភាពប្រជែងយកមកុដ Miss Global Cambodia តាមវិធីដែលបវរកញ្ញាជុំវិញពិភពលោកត្រូវដឹកនាំ ដោយមាន ម្ចាស់ជ័យលាភី Miss Global ជាតំណាងផ្លូវការរបស់ Miss Global នៃប្រទេសដែលចូលរួម។
សូមជួយ Share ផុសនេះ ដើម្បីបង្កើនការយល់ដឹងអំពីស្ថានភាពនេះ។ ជាមួយនឹងការលាតត្រដាងពីរបៀបដែលលោក អ៊ិន សុភិន កំពុងដឹកនាំ Miss Global Cambodia ខ្ញុំសូមប្រកាសលាលែងពីតំណែងអនុប្រធាន Miss Global Cambodia។ ខ្ញុំបានជូនដំណឹងដល់ ខ្មែរថាមស៍ អំពីស្ថានភាពនេះរួចហើយ ហើយនឹងទាក់ទងអ្នកសារព័ត៌មានផ្សេងទៀតផងដែរ ដើម្បីស៊ើបអង្កេតស្ថានភាពនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOcX7tFOosZ3cxbDXysCQLXOqL7jriBnJ0YqMeRBtP_dHHF27m4w189kaLwbgC_amzZyp4ToL5VBlR2voZoz2ADmg1phwNbEcNaPl2sPvEax9hHuj0j0M_0nHmLX5YiNDcXLm0L_IRFdcf3lrD2Dgyuli_N04uNKx2TrFNJU-VknT2JXgqq4Mb-nVYhbY/s796/image_2024-05-24_10-05-04.png

ខ្ញុំក៏បានទទួលដំណឹងពីប្រជាពលរដ្ឋជាច្រើនថា លោក សុភិន ក្នុងការពន្យារពេលបើកប្រាក់ខែ និងប្រាក់ខែសម្រាប់ការងារដែលពួកគេបានធ្វើជាច្រើនខែមកហើយ។ រួមទាំងករណីមួយដែលត្រូវបានចែករំលែកនៅក្នុងការបង្ហោះមួយផ្សេងទៀតជាមួយគ្រូបង្វឹកដែលចង្អុលបង្ហាញថាលោក ជំពាក់គាត់ $ 2000+ ហើយរហូតមកដល់សព្វថ្ងៃនេះមិនទាន់បានសងគាត់វិញទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijaV6QE_XCX8JpI1qOZw-gOD8ucSrBWYX3IVp93qs0Zz_s0TZTYAxOPanvzZ746ZU1wVJNWIuyjnfl4wR7AoxV3xTz5kqWT3lmR0TlMc2EKjVBuyATfkPeOkNZwPXeWbRnl6ZL4K8A5PiRud67PU3Sj4TqJnVDoZzUzXJC27v4wyIXgApO8JADRoWp08o/s2048/image_2024-05-24_10-48-06.png

យ៉ាងណាមិញ ចាប់តាំងពីការបង្ហោះរបស់ជនបរទេសខាងលើតាំងពីថ្ងៃទី២២ ឧសភា មកទល់នឹងព្រឹកថ្ងៃទី២៤ ឧសភា លោក អ៊ិន សុភិន មិនទាន់បានឆ្លើយតបជុំវិញការចោទប្រកាន់នេះឬយ៉ាងណាទេ ប្រសិនមានអ្វី update KBN News នឹងជម្រាបជូនបន្ត៕

ការបរិភោគសាច់សត្វនឹងធ្វើឱ្យពិភពលោកឡើងកំដៅខ្លាំង ជាពិសេស សត្វមួយនេះ

0

តើជ្រាបឬទេថា សាច់សត្វប្រភេទណាដែលធ្វើឱ្យពិភពលោកឡើងកំដៅខ្លាំងបំផុត ហើយសាច់សត្វប្រភេទណាដែលល្អសម្រាប់បរិស្ថាន? យើងធ្លាប់បានជ្រាបខ្លះៗហើយថា ការបរិភោគសាច់សត្វមានចំណែកធ្វើឱ្យពិភពលោកឡើងកំដៅ ពីព្រោះបច្ចុប្បន្ន មនុស្សនៅទូទាំងពិភពលោក បានបរិភោគសាច់សត្វស្មើជាង៦ម៉ឺនលានក្បាលក្នុង១ឆ្នាំ ។ ហេតុនេះ វាប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន ជាពិសេស ការបំភាយឧស្ម័នផ្ទះកញ្ចក់ពីកសិដ្ឋាន ឬបសុសត្វ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRW8iCUR2th5JRGIWlcN788t10VcROh3urtGpIpiyIuoT2lty7iSKYM-SPxss1gZvhX7QUOMewAs6JcvR7h9q2erYcgjwbiRFW4PEfbDLua5AOi1zTZ_2eNQ2OEk32_Ux7T5sVq3-qdM9ujshh3haZAHVmM0cMMtTxJ1xqgLFIZR3xUOpEYJyH7-f3oow/s1500/Cuts-of-Beef-3x2-1-a557f31f8b13462185b4f2c17ab5b746.png

យោងតាមរបាយការណ៍ចុងក្រោយរបស់អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិបញ្ជាក់ថា បសុសត្វដែលគេចិញ្ចឹមក្នុងកសិដ្ឋាន ដូចជា ៖ គោ, ក្របី, សេះ, ជ្រូក, មាន់, ទា ជាដើម មានចំណែកពាក់ព័ន្ធនឹងការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលមនុស្សបង្កឡើងរហូតដល់១៤,៥% ។ វាជាបរិមាណស្មើគ្នាជាមួយឧស្ម័នផ្ទះកញ្ចក់ចេញពីរថយន្ត, យន្តហោះ, កប៉ាល់ និងរថភ្លើងនៅជុំវិញពិភពលោក ។

ចំណែកការបរិភោគសាច់សត្វ ដែលធ្វើឱ្យពិភពលោកឡើងកំដៅខ្លាំងបំផុត គឺសាច់គោ ពីព្រោះគោជាសត្វស៊ីស្មៅ ហើយជាញឹកញាប់ វាតែងតែបញ្ចេញឧស្ម័នមេតានក្នុងបរិមាណច្រើន ។ សត្វគោ១ក្បាលអាចបញ្ចេញឧស្ម័នមេតានបានច្រើនរហូតដល់៥០០លីត្រជារៀងរាល់ថ្ងៃ ខណៈលើពិភពលោក បានចិញ្ចឹមគោស្មើជាង១.៥០០លានក្បាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyCpKFUvht-iN5LNh7U_X8W-3sleUlLgIyOKkHigbNONljeimw527DXBJCN9eNdlavoUief-GI4ObQ2lUj8yHDc9ykHU8ac550V2XQUWI0qMwCnvYH6KgVIazS8wgcsFS9Ujsu_p0Yw2ACMTv1hE_m6f6hzNIOnTGZaD5FahHxgQ8qE6TXFQ1IaKr4y1w/s750/horsemeat.jpg

សូម្បីតែអ្នកវិទ្យាសាស្ត្រ ក៏និយាយដែរថា កសិដ្ឋានចិញ្ចឹមគោមួយចំនួនបានបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលប៉ះពាល់ដល់ពិភពលោកខ្លាំងជាងការខួងយកប្រេងទៅទៀត ។ ឧស្ម័នមេតានដែលគោបញ្ចេញមកក្រៅ គឺជាឧស្ម័នផ្ទះកញ្ចក់គ្រោះថ្នាក់ជាងកាបូនឌីអុកស៊ីតដែលបញ្ចេញពីរោងចក្រឧស្សាហកម្មផ្សេងៗ រហូតដល់២៥ដង ។

ចំណែកសាច់សត្វល្អសម្រាប់ពិភពលោក គឺគ្រុំចំពុះទា ដែលគេបានចាត់ចំណាត់ថ្នាក់ថា ជាសាច់សត្វមិនប៉ះពាល់បរិស្ថាន ពីព្រោះការចិញ្ចឹមគ្រុំចំពុះទា ឬការយកគ្រំចំពុះទាពីសមុទ្រមកចម្អិនជាម្ហូបមិនពិបាកទេ និងបញ្ចេញកម្លាំងតិចតួច ។ លើសពីនេះ វាមានសមត្ថភាពចាប់កាបូនឌីអុកស៊ីត និងប្រមូលទុកក្នុងសំបកក្នុងអំឡុងពេលវាធំធាត់ផងដែរ ហើយបើយើងងាកមកបរិភោគគ្រុំចំពុះទាឱ្យបានច្រើន វានឹងអាចជួយដល់បរិស្ថានបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqSjrDjtGNdXXPQbMizHfOgYIbLVtsgCvE0qQ7oTZdsHvLURsF-Yss3tC4zTDoCXWI4819ESFpIusu1YVji0EAxUPyiK00IxIOOdrZ1yVUKQUE6MKL92dlrnHaxpWdQN9neCB5Z8MGJIp0wCcl6aD-0jaNzI_gqBXcbZRlE7fvB6XHX8tPwqRDqfuS0XI/s941/photo_2023-05-18_16-14-59.jpg

ទោះយ៉ាងណា គ្មានអ្នកណាអាចបរិភោគគ្រុំចំពុះទារាល់ថ្ងៃ ហើយយើងពុំចាំបាច់ធ្វើដល់ថ្នាក់នេះទេ គឺយើងអាចជ្រើសរើសបរិភោគសាច់មាន់ ដែលផលិតកាបូនឌីអុកស៊ីតក្នុងបរិមាណតិចជាងសាច់គោរ ហូតដល់៤ដង ជាពិសេស មាន់ដែលគេចិញ្ចឹមក្នុងកសិដ្ឋានបិទជិត និងមានប្រព័ន្ធសន្សំសំចៃថាមពល ។ រីឯសាច់ជ្រូក ក៏ជាជម្រើសល្អមួយដែរ ដោយសារវាផលិតកាបូនឌីអុកស៊ីត តិចជាងសាច់គោ២ដង ។

ការទិញសាច់សត្វនៅផ្សារ ឬទិញពីអាជីវករក្នុងភូមិ ក៏មានសារៈសំខាន់ដែរ មានន័យថា សាច់សត្វទាំងនេះពុំបានឆ្លងកាត់ការដឹកជញ្ជូនផ្លូវឆ្ងាយដែលចំណាយប្រេងឥន្ធនៈ ។ បើអាចធ្វើបាន យើងគួរតែកាត់បន្ថយការបរិភោគសាច់សត្វ គឺបរិភោគសាច់សត្វមិនលើសពី១០០ក្រាមក្នុង១ថ្ងៃ ហើយងាកមកបរិភោគបន្លែ ផ្លែឈើឱ្យច្រើន ព្រោះក្រៅពីអាចជួយបរិស្ថានហើយ វាបានជួយឱ្យរាងកាយមានសុខភាពល្អផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPjPcmeIOHJPmq6Ra0Wo5bo7X0mbLgreGm5BTOEiR4Ak9Q-Ocbkudzl44GJVw0B85jxUE7N6agJk4iOu5xxVsY9ZzhgtCTa_o3WXftb3TxNctoAIUEKefypl-lvo-j_svzN2C-Q4D-x78O3GLNowTV7qFgpDyDJrF-mfbPgvNPplZk8hqmibXqpIshJBA/s690/pork-butcher-shop-Hong-Kong.webp

ដើមឈើចេះអង្គុយក្លាយជាតំបន់ទាក់ទាញភ្ញៀវទេសចរលើពិភពលោក

0

ប្រទេសប៉ូឡូញ ៖ Crooked Forest គឺជាឈ្មោះដើមឈើមួយប្រភេទមានរាងកោងខ្លាំង ដែលបានដុះនៅកណ្តាលព្រៃក្នុងភូមិមួយឈ្មោះ Nowe Czarnowo ប្រទេសប៉ូឡូញ ។ ព្រៃឈើមួយកន្លែងនេះមានដើមឈើប្រមាណ៤០០ដើម ដែលផ្នែកខាងក្រោមរបស់ដើមឈើទាំងអស់សុទ្ធតែមានសភាពខុសធម្មតា គឺកោងខ្លាំងនៅត្រង់គល់ ហើយភ្ញៀវទេសចរហៅដើមឈើទាំងនេះថា ដើមឈើចេះអង្គុយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgro-hGWygqkgVAbBlQzHDgAbs2ILXlfCcr3m2n2b0pZgVgnvpcs45oLf7huhoHrjix939AC_fu0i6L5uHvgmyPJ9D5lnbtMyU87_r6ENSOzvs7eNaCUmy12sj59uI6CcO22QbwlAuopoi52_uzRNxgvJ2i8X686TUnyAl1D1ndWTbR0n-1a3F2ur_MPW0/s1280/photo_2024-05-24_16-30-13%20(2).jpg

ហេតុនេះ ទើបធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់ភ្ញៀវទេសចរដែលបានមកកម្សាន្តនៅទីនេះ ពីព្រោះបើពិនិត្យមើលយូរទៅឃើញថា ដើមឈើទាំងនេះកំពុងតែអង្គុយនៅលើដីដូចមនុស្សដែរ ។

អ្នកស្រាវជ្រាវពុំទាន់អាចសន្និដ្ឋានបានថា ហេតុអ្វីទើបដើមឈើ Crooked Forest មានសភាពកោងខ្លាំងបែបនេះទេ ។ ប៉ុន្តែមនុស្សមួយចំនួនលើកហេតុផលថា វាជាបាតុភូតធម្មជាតិដែលបង្កឡើងដោយសារទំនាញផែនដី ឬកើតឡើងដោយសារខ្យល់ព្យុះព្រិលដែលបោកបក់សង្កត់លើវាក្នុងពេលណាមួយ ទើបធ្វើឱ្យវាមានសភាពកោងខ្លាំង ហើយវានឹងដុះលូតលាស់តាមធម្មតាវិញ ក្រោយពេលអស់ព្យុះព្រិល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib_KYftWl6aimoHsp_ZtVVvVn3dfMtf0ah4by_WsswrVtuTLgMm6239lDZ2TGVbvWKRS21Al2GeiQeeY0UIXTyUfU5nrCg2LpKfyY6Xlq7SKildJF1VPRhBvmyTTzmhUb2kMJBAw0pOimYPGHWOWLcDCtf70h8joc867FJVYx-iLIx68n4_1vi9tS-CYc/s1280/photo_2024-05-24_16-30-13.jpg

ចំណែកមនុស្សខ្លះទៀតសន្និដ្ឋានថា ដើមឈើកោងខ្លាំងបែបនេះ ដោយសារក្នុងអំឡុងពេលមុនសង្គ្រាមលោកលើកទី២ រថក្រោះរបស់ប្រទេសសូវៀតបានបើកសង្កត់លើដើមឈើទាំងនេះ ។ ដូច្នេះ ទើបធ្វើឱ្យដើមឈើដុះលូតលាស់មានសភាពខុសប្លែកពីដើមឈើផ្សេងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-dO4uuftzcQREYOBY_JXEQ26mVLUV4WRQWlsx814Mtyssv1nIIPQnLIlepwq4j_xV5v2CQIdYYYNEphTYp3L0rTf6bhihL11gY9r8r-FtLfSTzE77z9LLavlNhfXfTfcEuzwSaYr8UNhH-VORQYxi-ZRZ4t9nty9z-gHou3ExA1XI90U85-QJ2zKmT08/s1280/photo_2024-05-24_16-30-14.jpg

ក្រៅពីនេះ មានមតិខ្លះលើកឡើងថា វាកើតឡើងដោយសារពួកជាងឈើបានពត់ដើមឈើទាំងនេះសម្រាប់ធ្វើគ្រឿងសង្ហារិមលក់ ប៉ុន្តែសំណាងអាក្រក់ ពួកជាងឈើបានស្លាប់មុនពេលដើមឈើធំ ។

បច្ចុប្បន្ន ដើមឈើកោងនៅភូមិ Nowe Czarnowo ប្រទេសប៉ូឡូញ បានក្លាយទៅជាតំបន់ទេសចរណ៍មួយដ៏ល្បីល្បាញនៅលើពិភពលោក និងមានភ្ញៀវទេសចរច្រើននាក់ចូលចិត្តមកថតរូបនៅទីនេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3OtSxeLkUWg7xTxy_wxesR1mpfyYHSn0FBjY97ntmFoZ2WRqweQvZbnRHzsEZyUz3t1OSc_DTqnou2SR7qwoH4aQw3B_X-Xm5JuScfD2QotDNZqAUada1TDqi6nZo6ewK-Op41hozdiySA8sKGR5Pwwe7BfbWx7SZcdTzJwOo304bcRl5bQcbi72rsbo/s1024/photo_2024-05-24_16-30-15.jpg