តារាចម្រៀង Red King ម្ចាស់បទ «កុំឱ្យខ្ញុំដើរផ្លូវចាស់» ត្រូវទទួលរងថ្មបាក់ គេសម្រុកចូលជេរផ្អើលប្រទេសដោយសារតែថ្ងៃនោះលោកក៏មានឆាកច្រៀងនៅទីនោះបន្ទាប់ពីមានការបង្ហោះរឿង Rapper ពីរនាក់បំពា.នរា.ងកាយនិស្សិតម្នាក់នៅបាត់ដំបង តែយ៉ាងណា លោកបដិសេធដាច់ខាតថាខ្លួនមិនជាប់ពាក់ព័ន្ធរឿងនេះឡើយ។ Red King ថាកេរ្តិ៍ឈ្មោះ៥ឆ្នាំលោកខំសាងត្រូវខូចឈ្មោះអ្នកមួយចំនួនចូលជេរទាំងមិនទាន់ដឹងរឿងពិតហើយការងារក៏ត្រូវបានលុបចោលតើនរណាទទួលខុសត្រូវលើរឿងនេះ។ 
បន្ទាប់ពីការទម្លាយរឿង Rapper ពីរនាក់និងបក្ខពួកត្រូវចោទប្រកាន់ពីបទបៀតបៀននិងចាប់រំលោភនិស្សិតម្នាក់នៅខេត្តបាត់ដំបងនិងបានបញ្ជាក់ថ្ងៃកើតហេតុថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ ធ្វើឱ្យវីដេអូចាស់នៅក្នុងកម្មវិធីប្រគំតន្រ្តីបានផ្ទុះឡើងសាជាថ្មី ខណៈតារាចម្រៀង Red King ដែលវត្តមានក្នុងកម្មវិធីចំថ្ងៃតែមួយត្រូវរងគ្រោះមានអ្នកលេងបណ្តាញសង្គមជាច្រើនចូលជេរទក់សាច់។
ឃើញសភាពការមិនស្រួលត្រូវគេជេរផ្អើលប្រទេសទាំងមិនជាប់ពាក់ព័ន្ធ Red King ចេញមកអះអាងភាពស្មោះត្រង់និងភាពស្អាតស្អំរបស់ខ្លួនមិនជាប់ពាក់ព័ន្ធជាមួយរឿង Rapper ពីរនាក់ដែលកំពុងមានរឿងអាស្រូវក្តៅគគុកឡើយ។ ម្ចាស់បទ «កុំឱ្យខ្ញុំដើរផ្លូវចាស់» បានបញ្ជាក់យ៉ាងដូច្នេះថា «ហើយមិចក៏នាំគ្នាជេរពួកខ្ញុំ ទាំងពួកខ្ញុំអត់ដឹងរឿងអីសោះចឹង ខ្ញុំស្អាតស្អំ បើពួកខ្ញុំខូចឈ្មោះអត់ការងារធ្វើ តើអ្នកណាទទួលខុសត្រូវ? ? ខ្ញុំខំសាងមក៥ឆ្នាំណា ហត់ណាស់»។
Red King បានបង្ហោះជាបន្តបន្ទាប់ថា «លក់បណ្ដើរអួលដើមកបណ្ដើរ ឥឡូវធូរស៊ីបាយបានវិញ អត់ម៉ាព្រឹកហើយសូមឱ្យមានការងារបន្តទៀតឆាប់, គេជេរឯងកន្លះប្រទេស អ្នកខ្លះមិនទាន់ដឹងរឿងពិតផង ចុងក្រោយលុបចោល ចុះការងារខ្ញុំនៅបាត់ដំបង ខែ៦ Cancel អ្នកណាទទួលខុសត្រូវដោយសាររឿង ថ្ងៃមិញនឹង ? ? ? ?»។
យ៉ាងណាមិញបន្ទាប់ពីអ្នកបង្ហោះទម្លាយរឿង Rapper ចេញមកលាងភាពស្អាតស្អំឱ្យ Red King វិញតារាចម្រៀងរូបនេះលែងត្រូវបានគេជេរហើយ ប៉ុន្តែអ្វីដែលអ្នកគាំទ្រអាណិត Red King នោះគឺត្រូវគេជេរទក់សាច់ទាំងមិនជាប់ពាក់ព័ន្ធ ហើយការងារក៏ត្រូវខាតបង់ទទេៗខាតចំណូលរបស់គេថែមទៀត៕










