តារាសម្ដែង និងជាពិធីករតៃវ៉ាន់ Chris Wang ឬ Wang You sheng ត្រូវបានកាត់ទោ.សឱ្យជាប់ពន្ធ.នាគាររយៈពេល ៨ ខែ។ យោងតាម Next Apple នៅឯសវនាការនៅទីក្រុងតៃប៉ិ ព្រឹកថ្ងៃទី២៤ ខែឧសភា តុលាការបានកំណត់ថា You sheng បានបៀ.តបៀ.នផ្លូវភេ.ទអតីតជំនួយការរបស់លោក។ 
ហេតុការណ៍នេះបានកើតឡើងកាលពីចុងឆ្នាំ ២០១៦ ដែលពេលនោះជនរងគ្រោះត្រូវបានជួលដោយតារាសម្តែងរូបនេះ ឱ្យជួយដោះស្រាយការងារពាក់ព័ន្ធនឹងការថតរឿង និងផ្សាយពាណិជ្ជកម្ម។ នៅក្នុងពាក្យបណ្ដឹង ជនរងគ្រោះបាននិយាយថា ម្តងនៅផ្ទះឯកជន You sheng មានចេតនា ស្ទុះចូលទៅឱបថើបនាង ស្ទាបដើមទ្រូង និងថើបត្រចៀក។ នាងបានតស៊ូ និងទប់ទល់យ៉ាងខ្លាំងរហូតដល់ You sheng ឈប់។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ច តារាសម្ដែងរូបនេះបានឆ្លៀតឱកាសលើការទុកចិត្តរបស់ជំនួយការខ្លួន ហើយរំលោភលើស្វ័យភាពរបស់ជនរងគ្រោះ។ ក្នុងអំឡុងពេលស៊ើបអង្កេត លោក You sheng បានទាក់ទងសាក្សីពីរនាក់ ដោយបង្ហាញថា ពួកគេក្លែងបន្លំភស្តុតាង ដើម្បីគេចពីឧក្រិដ្ឋកម្ម។ ដោយសារទង្វើបែបនេះ អាជ្ញាធរបានដំឡើងប្រាក់ពិន័យដល់ជនជាប់ចោទ។
កន្លងមកលោក You sheng បានស្នើសុំផ្សះផ្សាជាមួយជំនួយការ និងផ្តល់សំណងដល់នាង ប៉ុន្តែជនរងគ្រោះមិនព្រមទេ ។ តារាសម្ដែងរូបនេះមិនបានបង្ហើបថានឹងប្តឹងឧទ្ធរណ៍ឬអត់នោះទេ។ 
តារាសម្តែង Wang You sheng មានអាយុ៤២ឆ្នាំ ចូលប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ២០០៣ ជាតារាសម្តែង តារាចម្រៀង និងជាពិធីករ ។ You sheng បានបង្ហាញខ្លួនក្នុងរឿងភាគទូរទស្សន៍ប្រហែល ៣០រឿងនិងភាពយន្តមួយចំនួន ។ លោកបានរៀបការជាមួយនារីម្នាក់ក្រៅសិល្បៈអស់រយៈពេល៩ឆ្នាំ ហើយមានកូនពីរនាក់ កូនស្រីម្នាក់ និងកូនប្រុសម្នាក់៕










