Home Blog Page 1063

អាថកំបាំងនៃសុខភាព និងសម្រស់! គ្រាន់តែញាំអាហារ៦ពេលនៅក្នុងមួយថ្ងៃអាចជួយសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធិភាព

0

តាមការស្រាវជ្រាវពីក្រុមវេជ្ជបណ្ឌិតជំនាញផ្នែកសុខភាព បានបង្ហាញថា ការទទួលទានអាហារ ៦ពេលនៅក្នុងមួយថ្ងៃក៏អាចជួយសម្រកទម្ងន់បានដែរ។

ដូចដែលអ្នកបានដឹងហើយថាការគ្រប់គ្រងទម្ងន់ឱ្យនៅថេរគឺពិតជាមានសុខភាពល្អខ្លាំងណាស់សម្រាប់រាងកាយ ដោយបន្ថែមពីលើការធ្វើលំហាត់ប្រាណ អ្នកក៏ត្រូវយកចិត្តទុកដាក់ចំពោះអាហារផងដែរ។ យ៉ាងណាមិញមនុស្សភាគច្រើនតែងគិតថា ប្រសិនបើចង់សម្រកទម្ងន់ អ្នកត្រូវតែតមអាហារ ដែលការគិតបែបនេះគឺខុសទាំងស្រុង តាមពិតទៅការតមអាហារគឺមិនមានប្រយោជន៍ដល់រាងកាយឡើយ។ ប៉ុន្តែអ្នកគួរតែបែងចែកជា ៦ អាហារតូចៗក្នុងមួយថ្ងៃដែលនឹងធ្វើឱ្យទម្ងន់របស់អ្នកថេរ ហើយវាក៏មានអត្ថប្រយោជន៍ក្នុងការគ្រប់គ្រងជាតិស្ករផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx9YzQ0sKnifT6Gv-oTknuwd4acyIjltSEyViWs2R6ipi8QyLr17_m6uhVBkxzZ2b9kzCKW4vzvk9zv_5uSnSOT66muJ1hniQMYZotFd-liLE7v0FsAuj3a3y9jyp4G4Eqss_B5WuoinaT_ylBeOwagfoO7KFq8v2mhLRtx64ofc7mSxZpbgGnznHPw-4/s1104/photo_2024-05-22_16-34-55.jpg

នេះបើយោងតាមជាលទ្ធផលនៃការសិក្សារបស់ក្រុមស្រាវជ្រាវនៅសាកលវិទ្យាល័យ Agricultural University of Athens ប្រទេសក្រិក ដែលបានធ្វើការពិសោធន៍ជាមួយនឹងគំរូមនុស្សធាត់ចំនួន ៤៧ នាក់ដែលមានទាំងអ្នកកើតជំងឺទឹកនោមផ្អែម និងអ្នកមិនកើត។ អ្នកដែលចូលរួមក្នុងការសិក្សានេះនឹងត្រូវបានស្នើសុំឱ្យញ៉ាំរបបអាហារដែលមានការគ្រប់គ្រងរយៈពេល ៦ ខែ ដែលក្នុងនោះពួកគេត្រូវបានបែងចែកជា ២ ក្រុមដោយក្រុមទីមួយត្រូវញ៉ាំអាហារ ៣ ពេលនិងក្រុមទី ២ ត្រូវញ៉ាំអាហារ ៦ ពេលក្នុងមួយថ្ងៃ ដែលគ្រប់គ្នានឹងទទួលទានបរិមាណកាឡូរីដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4a_9TuQsEkYbKGa5BtHnGYv2UE7G5-5fkw-tTK18cLClROHGDecA-wfjyoC946B9S0A5ZsRVqv7iqKTQ1KEHHIHnheTuXAPXnWhqAvXWA2w0xTD3_zMlis0backpoh1y4twAbqn3K3FLqcNk-eqJaha-WfBrwEpJkuJuxtX8h4I7keHE8Vh7Sxw2YLnc/s1104/photo_2024-05-22_16-34-56.jpg

លទ្ធផលបង្ហាញថា អ្នកដែលញ៉ាំអាហារ ៦ ពេលឬញ៉ាំអាហារតិចៗ ប៉ុន្តែញឹកញាប់ នឹងជួយគ្រប់គ្រងកម្រិតជាតិស្កររបស់ពួកគេបានប្រសើរជាងមុន។ នៅពេលដែលវាត្រូវបានគេរកឃើញថាកម្រិតនៃជាតិស្ករដែលភ្ជាប់ទៅនឹងប្រូតេអ៊ីនអេម៉ូក្លូប៊ីននៃកោសិកាឈាមក្រហមមានការថយចុះ។ វាត្រូវបានគេរកឃើញផងដែរថាការទទួលទានអាហារ ៦ ពេលក៏ជួយកាត់បន្ថយកម្រិតនៃភាពអត់ឃ្លានរបស់អ្នកចូលរួមក្នុងការស្រាវជ្រាវផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8eTkfNOo2LD2F4xz1e7Q0JfntHP3EeuM839dgfciA2uiS_kM_Sx4GknsJpgMUEt1V0YKlBma1E_NTu6oWWG1YyjfAIvYMyQjJafgyPLR2zgysfOmgGxTJW3TDteAbLQKW6P418HlQNFc_3jlH8KGPm5PGKWSJLUNcH9pJLe1TfiRqLVVpkGToQDFfZR0/s1092/photo_2024-05-22_16-34-57.jpg

នេះបើតាមប្រធានក្រុមស្រាវជ្រាវ វាត្រូវបានបញ្ជាក់ថាលទ្ធផលនៃការសាកល្បងនេះអាចមានប្រយោជន៍សម្រាប់វេជ្ជបណ្ឌិតដែលថែទាំអ្នកជំងឺដែលមានជំងឺទឹកនោមផ្អែម។ ឬមានជំងឺទឹកនោមផ្អែម ជាពិសេសអ្នកដែលមិនទទួលបានជោគជ័យក្នុងការគ្រប់គ្រងរបបអាហាររបស់ពួកគេ។ បន្ថែមពីលើការទទួលទានអាហារតូចៗចំនួន ៦ ជំនួសឱ្យអាហារចម្បង ៣ វាក៏នឹងជួយកាត់បន្ថយកម្រិតជាតិស្ករបានល្អប្រសើរ ហើយក៏ជួយធ្វើឱ្យការសម្រកទម្ងន់កាន់តែមានប្រសិទ្ធភាពផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmPqXyztE0wJ-vXk4IfCZJtaJEo3JhhE4ekLlFV3UT_qoXRYVdKW98DPnWrO6ZM3utavfvZ-tefpztk3E9Bjrcicen3LRLJdtI2pGYRBbmk02aEOwKFr1GwpvjEC1KeZ8QBzbJpIPZE8O3I7u8hKudJI4owUkYMAS_sXUagW4c_einRMX6UQ0XsmvnwFk/s933/photo_2024-05-22_16-34-58.jpg

ម៉ានិត ក៏ចូលរួមមហោស្រពភាពយន្តកាន ខណៈ មាន សូនីតា ត្រូវសារព័ត៌បរទេសល្បីៗចុះផ្សាយព្រាត

0

តារាចម្រៀង និងជាអ្នកនិពន្ធ ម៉ុង ម៉ានិត បានបង្ហាញវត្តមានលើកម្រាលព្រំក្រហមទីក្រុងកាននៅថ្ងៃបន្ទាប់ពីកញ្ញា មាន សូនីតា។ ក្នុងការចូលរួមលើកដំបូងក្នុងឆាកជីវិត ម៉ានិត បានបង្ហាញអារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងព្រមទាំងបានចូលរួមសម្ពោធភាពយន្តមួយនិងសិក្សាស្វែងយល់ពីភាពយន្តអន្តរជាតិហើយនឹងត្រលប់ទៅអភិវឌ្ឍវិស័យភាពយន្តនៅប្រទេសកម្ពុជាឱ្យកាន់តែប្រសើរថែមទៀត។ ចំណែកឯរាជិនីក្រមា មាន សូនីតា ត្រូវបានបណ្តាញសារព័ត៌មានធំៗចុះផ្សាយពីនាងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuVm5OcJjANlLuJx3cXShkjWvXWTZVeWrY201Pd5yAzy0A2jE5xO6xZtYvTU56geuzGpj6iZE_MKIeI-Z5okph1m6-5FIXeYnlTul6MBByux7wpg6YUbP-yY7ubouvc9ANTNRSKSX7RdJ_EdD58t_f-fTBjt5YG4OjHBRjY9mZG2rA3-F-UsAUxC_iSUY/s1440/image_2024-05-23_11-50-27.png

នៅព្រឹកថ្ងៃទី២៣ ឧសភា ម៉ោងនៅកម្ពុជាតារាចម្រៀង ម៉ុង ម៉ានិត និងត្រូវជាចៅប្រុសអ្នកនិពន្ធល្បីឈ្មោះ អ្នកស្រី ពាន់ ភួងបុផ្ផា បានបង្ហោះរូបភាពកំពុងស្ថិតនៅលើកម្រាលព្រំក្រហមមហោស្រពភាពយន្តកានលើកទី៧៧ អមជាមួយអារម្មណ៍រំភើបចិត្តថា «សួស្ដីជនរួមជាតិកម្ពុជារបស់ខ្ញុំ! ថ្ងៃនេះខ្ញុំបានមកឈរលើកម្រាលព្រំក្រហមនៃ មហោស្រពភាពយន្ត កាន Cannes Film Festival នៃទីក្រុងកាន ប្រទេសបារាំង។ នេះជាលើកដំបូងរបស់ខ្ញុំក្នុងការបង្ហាញខ្លួននៅទីនេះ ក្នុងនាមជាសិល្បករខ្មែរ ក៏ដូចជាអ្នកនិពន្ធខ្មែរមួយរូបផងដែរ។ ថ្ងៃនេះខ្ញុំបានចូលរួមសម្ពោធខ្សែភាពយន្តរឿង Motel Destino ដោយអ្នកដឹកនាំរឿង Karim AïNOUZ។ ការមកដល់ទីនេះគឺជាក្ដីស្រមៃដ៏ធំរបស់ខ្ញុំ ក្នុងការស្វែងយល់ពីភាពយន្តអន្តរជាតិ ទីផ្សារកុន និងចូលរួមដើរលើកម្រាលព្រំក្រហមជាមួយនឹងអ្នកដឹកនាំសម្ដែង ផលិតករភាពយន្ត និងសិល្បករមកពីទូទាំងពិភពលោក»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx3bkpbNAEx3kESGcAZYPiu-e5GKfmXyhLMPUp4NTuKXbqNYxaH2O1CjcpaVn3We0kvqqtGFxbxkbJI_NBfcPgBsZ8bK4SX2KiC00hU0iefQuwMDqfh1pYSt2IbT7m5oazhfPEMKxjePWN6cilh9tbiH5KkyLop6A7u21dG6X72-TXaKFGNEU2I_EWadY/s2048/image_2024-05-23_11-50-20.png

ម៉ានិត បន្តថា «ខ្ញុំបាទក៏សូមចូលរួមត្រេកអរដល់ សិល្បករខ្មែរ ផលិតករភាពយន្តខ្មែរ អ្នកដឹកនាំរឿងខ្មែរ និងអ្នកនិពន្ធអត្ថបទភាពយន្តខ្មែរ ដែលបានជាប់ស្នាដៃមកបង្ហាញនៅក្នុង Cannes film festival នេះផងដែរ។ ខ្ញុំបាទសូមផ្ញើក្ដីនឹករលឹកដល់ប្រជាជនកម្ពុជានៅទឹកដីមាតុភូមិ និងសង្ឃឹមថានឹងបានទទួលកម្លាំងចិត្តយ៉ាងខ្លាំងក្លាពីជនរួមជាតិរបស់ខ្ញុំ ដើម្បីពាំនាំយកវិសាលភាពនៃវិស័យភាពយន្តអន្តរជាតិ ត្រលប់ទៅអភិវឌ្ឍវិស័យភាពយន្តនៅប្រទេសកម្ពុជាឱ្យកាន់តែប្រសើរថែមទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1N3RnhmORFoSlMHF7hM_CyzW8A6MZ7R5iKoXzcbCyI2mSKjVRI7v8p3gi4GpmY7GmhFA_iYO0-Hyt5eqzvipEiwFeXJGg1Xyv7kaBMfqOq24gxPNmr78XT44_0Zm0JgFQe5skR8-5Z8_TqIIeUgKUSJpIfZcmDZSDRnQSqLb5YoZ0BsMa7etc1gn2Vew/s2048/image_2024-05-23_11-50-23.png

ជាមួយអារម្មណ៍រំភើបរបស់ ម៉ានិត សិល្បករកម្ពុជាកាន់តែមានមុខមាត់នៅលើឆាកអន្តរជាតិថែនទៀតនោះគឺរាជិនីក្រមា មាន សូនីតា បន្ទាប់ពីបង្ហាញខ្លួនយកក្រមាខ្មែរច្នៃជាសំលៀកបំពាក់ដ៏ស្រស់ស្អាតមានទាំងក្បូរក្បាច់ពីយ័ន្ត ថែមទាំងមានមួកក្រមាឌីស្សាញតាមមួកស្លឹកត្នោតមិនត្រឹមតែធ្វើឱ្យផ្ទុះកក្រើកនៅស្រុកខ្មែរ ប៉ុណ្ណោះទេ ប៉ុន្តែតារាសម្តែងរូបនេះត្រូវបានបណ្តាញសារព័ត៌មានបរទេសធំៗមួយចំនួនចុះផ្សាយពីនាងដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh_2lU_cHwRAeCd6GyovjOqMu3OcLlwE425hjG2D28QkludGLkWVwNGIWnx1jELlBh0d2I0uAgf8TVip2PkAJe47XwiK925NztVNeNetdw8zlbvvPwn4io2iW5T9ZSlFP32pAtdRZp8gh17X1U10xTUQ7mk-Hullx2Uw1fvMatUn2nak8s6blAuJwwcuI/s2048/image_2024-05-23_11-50-19.png

កាសែតដែលបានចុះផ្សាយពីរាជិនីក្រមា មានដូចជា dailymail.co.uk និងកាសែតបារាំង nicematin ផងដែរ។ ទៅចូលរួមមហោស្រពភាពយន្តកានលើកទី១របស់ មាន សូនីតា ពិតជាសាងមុខមាត់ឱ្យកម្ពុជានៅលើឆានអន្តរជាតិក្នុងនាមជាអ្នកសិល្បៈមួយរូប ខណៈហ្វេនៗក៏បង្ហាញអារម្មណ៍រំភើបចិត្តដូចគ្នា៕

បុរសម្នាក់នេះបានបង្កើតកំណត់ត្រាសម្រាប់ការឡើងភ្នំអេវឺរ៉េសច្រើនជាងគេបំផុតលើលោក

0

បរទេស៖ លោក Kami Rita Sherpa អាយុ ៥៤ ឆ្នាំត្រូវបានទទួលស្គាល់ដោយ Guinness World Records ថាជាបុគ្គលតែម្នាក់គត់ដែលបានឡើងភ្នំអេវឺរ៉េសច្រើនជាងគេបំផុតនៅលើពិភពលោក ដោយគាត់បានចាប់ផ្តើមឡើងភ្នំដំបូងតាំងពីឆ្នាំ ១៩៩៤ គិតមកដល់បច្ចុប្បន្នគឺគាត់ឡើងបានរហូតដល់ ៣០ ដងហើយ។ ភ្នំអេវឺរ៉េសត្រូវបានគេស្គាល់ថាជាភ្នំខ្ពស់ជាងគេបំផុតនៅលើផែនដីដែលមានកម្ពស់រហូតដល់ ៨,៨៤៩ ម៉ែត្រឯណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHanWHLjwgaUfCcMz-l6r5kdD7OKNdh_7JfVYkjbJZs6ESm_q2B0czv9ZHziPnjs0Mt7emk288bqS8EFhrt9kj0p4Ti5fUrFd_-Ae-WtiUlNJ50jWDzK5-YNM6aYgPjUvi_iZDY3BxpoVpOLsLLn7GVMJZ2YcjtqrBYhfXfGoGhXFZOn7zDs6LeBfopp4/s1280/9d86f13d6fb7bd3cc9a01e5d14f05cab.webp

យោងតាម ABC News កាលពីពេលថ្មីៗនេះបានឱ្យដឹងថា លោក Kami Rita Sherpa ទើបតែបានបញ្ចប់បេសកកម្មជាលើកទី ៣០ របស់ខ្លួនកាលពីថ្ងៃទី១២ ខែឧសភាកន្លងទៅ ដោយគាត់បាននិយាយថា “តាមពិតទៅគាត់មិនមានគម្រោងបង្កើតកំណត់ត្រាអ្វីទេ” គាត់គ្រាន់តែចូលចិត្តការឡើងភ្នំខ្ពស់ៗប៉ុណ្ណោះ ទោះជាយ៉ាងណាគាត់ពិតជាសប្បាយរីករាយខ្លាំងណាស់ក្នុងការបំបែកកំណត់ត្រាដ៏អស្ចារ្យនេះ។ Kami Rita បានចាប់ផ្តើមឡើងភ្នំជាលើកដំបូងនៅឆ្នាំ ១៩៩៤ នៅកម្ពស់ ៧,២០០ ម៉ែត្រដោយជោគជ័យ ខណៈអ្នកឡើងភ្នំជាមួយគាត់ម្នាក់ទៀតបានបាត់បង់ជីវិតដោយសារខ្វះអុកស៊ីសែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDHGpGnaVUbU3HfuOSm14vv00plwz_M9cVUfUz9StSEIIm6rFBNtnsRTI7upyWQ4r-fZ8zjZkCmAuSIhXugB5a887Ktz-632GX2H54CkCpXknPdBsQU56zgeuU-8Clab8YBY-Z7Bphe72Q703j7H2gIcoolaEMUtunYbWTT2TywJkecX-dwUc0kouLb0E/s760/240522-kami-rita-everest-ONETIMEUSE-mn-1025-4b1744.webp

យោងតាមរបាយការណ៍ អ្នកឡើងភ្នំជនជាតិអង់គ្លេសអាយុ ៤០ ឆ្នាំ និងមគ្គុទ្ទេសក៍ជនជាតិនេប៉ាល់អាយុ ២១ ឆ្នាំក៏ត្រូវបានរាយការណ៍ថាបានបាត់ខ្លួនកាលពីថ្ងៃទី ១២ ឧសភា ខណៈនៅពេលដែលពួកគេកំពុងចុះពីលើភ្នំអេវឺរេសផងដែរ។ នៅឆ្នាំ ២០២៣ លោក Kami បានឡើងដល់កំពូលភ្នំពីរដងដើម្បីដណ្តើមយកកំណត់ត្រាសម្រាប់ការឡើងភ្នំ Everest បានខ្ពស់ជាងគេ។ ក្រៅពីអេវឺរេស គាត់ក៏បានឡើងដល់កំពូលភ្នំផ្សេងទៀតដែលមានកម្ពស់ជាង ៨០០០ ម៉ែត្រ រួមទាំងភ្នំខ្ពស់បំផុតទីពីររបស់ពិភពលោក K2 នៅក្នុងប្រទេសប៉ាគីស្ថាន។ គួរបញ្ជាក់ដែរថា ប្រទេសនេប៉ាល់បានចេញលិខិតអនុញ្ញាតច្រើនជាង ៩០០ ដើម្បីដណ្តើមយកកំណត់ត្រាសម្រាប់ការឡើងភ្នំខ្ពស់ជាងគេ និងច្រើនជាងគេក្នុងឆ្នាំនេះ ប្រសិនបើនរណាឡើងដល់កំពូលភ្នំមុនគេនឹងទទួលបានប្រាក់រង្វាន់ជាង ៥ លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9eyUNHXZJns2LNyexX96muL-SVSb566Dmcgtr1Fj4_sKmumZ2lJQ0z1_5kZamY0PsyPwUsbjlf2ilYvKgqpwKM7ta_eixb1zC1QKhtTRK-NVeBO1TCpYie_q4rQulx8Rrf50uSy1JDVCyt6hL2R7SDxk-vE1KF5Iz0TzD3dB9-24z5wzrcSU8ZtpFHL8/s1280/photo_2024-05-23_14-45-51.jpg

ដូច្នេះមគ្គុទ្ទេសក៍និងអ្នកឡើងភ្នំប្រហែល ៥០០ នាក់បានចាប់ផ្តើមប្រណាំងគ្នាដើម្បីឡើងដល់កំពូលភ្នំអេវឺរេស។ ទោះជាយ៉ាងណាក៏ដោយ កាលពីឆ្នាំមុនអ្នកឡើងភ្នំជាង ៦០០ នាក់បានឡើងដល់កំពូលភ្នំអេវឺរេស ប៉ុន្តែនៅពេលឡើងទៅដល់ក្នុងចំណោម ៦០០ នាក់គឺមាន ១៨ នាក់ក៏បានបាត់បង់ជីវិត។ ប្រទេសនេប៉ាល់គឺជាជម្រករបស់កំពូលភ្នំចំនួនប្រាំបីក្នុងចំណោមកំពូលភ្នំខ្ពស់បំផុតទាំង ១០ របស់ពិភពលោក ដែលស្វាគមន៍អ្នកផ្សងព្រេងរាប់រយនាក់រៀងរាល់រដូវស្លឹកឈើជ្រុះ៕

ផ្ទុះការសររសើរ! អ្នកផលិតមាតិកាជនជាតិអាមេរិកនិយាយខ្មែរច្បាស់ៗ ផ្សព្វផ្សាយពីមុខម្ហូបប្រពៃណីខ្មែរទៅកាន់ពិភពលលោក

0

អ្នកផលិតមាតិកា និងជា Influencer ល្បីឈ្មោះនៅក្នុងបណ្តាញសង្គមហ្វេសបុកនិង Tik Tok គឺអ្នកនាង ShanaeLael បាននឹងកំពុងឆក់យកបេះដូងប្រជាជនខ្មែររាប់លាននាក់ ស្រលាញ់ពេញចិត្តចំពោះទង្វើល្អៗរបស់នាងនៅក្នុងសង្គមកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheikw02z50q1-cE8ErDN2sB3dTZxs5AvPqZDUMkn-5b_xeORj3sLsQ0fUpu1-b_jxzS7fAerKEN7JPyTXLMmGT1Hy9D1vStD2_Srm7DCRgzxaOp9b9oMRo5Dg1VsrQx3yqa58EwRncEWUXtET1fkb72SVB6K16dPU7YJQni4R1XDtWqqFz0OwZB6psplA/s1280/photo_2024-05-23_14-09-30.jpg

អ្នកនាង ShanaeLael មានដើមកំណើតនៅសហរដ្ឋអាមេរិក ដែលបានរៀបការជាមួយនឹងស្វាមីជាជនជាតិខ្មែរ ហើយបានបន្សល់ទុកនូវចំណងដៃកូនប្រុសមួយរូប។ នាងគឺផ្លាស់មករស់នៅប្រទេសកម្ពុជារយៈពេល ៧ឆ្នាំហើយ ខណៈដែលបច្ចុប្បន្ននេះអ្នកនាងនិងស្វាមីបាននឹងកំពុងស្នាក់នៅក្នុងខេត្តបាត់ដំបង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnU_aAJfFgS5-kPgzltZtnd9qT54MMngp3dVpyI4C_HLG8llcxoclNsTDgwFa-E5Q82ogyXFVi_yFY-HeIu4-uwzXl-xspJ9tK-6iV3DMGwjef3eOMuSgLmPQL4GF5VpaD9kerVEg_USlOMDHAsqtpJAbE3jGKwVt2ICKpumHR252uwOKuCul1BDtZC6E/s1280/photo_2024-05-23_14-09-31.jpg

អ្នកនាង ShanaeLael ជាអ្នកដែលមានឈ្មោះបោះសម្លេងនៅក្នុងបណ្តាញសង្គមមួយរូប ព្រោះតែស្រលាញ់វប្បធម៌ប្រពៃណីខ្មែរ ព្រមជាមួយនឹងទេពកោសល្យពិសេសក្នុងជំនាញផលិតមាតិកាល្អៗ គឺបានទទួលនូវការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់សារធារណៈជននៅទូទាំងពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ សំនៀងនៃការបញ្ចេញសំឡេងជាភាសាខ្មែររបស់នាងក៏កាន់តែច្បាស់ល្អផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU0Sj-kV5T1EvcqwsGNaWxlC6jjdpO7fkt2xZRUdSdnK7TmpamAcL0lKGDU_rGG61ixIh3wHA5Ovgjj430HmWozFxaW15Bm0cBtiTzewTN7x80EI7cZ4L0ojti6B9M4n-KTeqRtWbcJpBABbRMAiwAz7B5J4OmlwhedeToKgxJjRKvhHi2r7vqjwarLU4/s1280/photo_2024-05-23_14-09-32.jpg

តាមរយៈវីដេអូរបស់អ្នកនាងកាលពីពេលកន្លងមក គឺឃើញថានាងតែងតែជួយផ្សព្វផ្សាយពីមុខម្ហូបប្រពៃណីរបស់ខ្មែរយ៉ាងច្រើនពោរពាសនៅតាមដងផ្លូវនិងរមនីយដ្ឋាននានាយ៉ាងសាមញ្ញៗបំផុត ក្នុងនោះគឺរួមមានទាំងនំបញ្ចុក នំខ្មែរ បង្អែម ចំណីអាហារផ្សេងៗ និងសូម្បីតែផលិតផលខ្មែរ។ ជាមួយគ្នានេះ រាល់ការដើរទិញចំណីអាហាររបស់នាងគឺតែងតែបន្ថែមលុយធីបទៅកាន់អ្នកលក់ ប្រកបដោយស្នាមញញឹម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjG9QnCYKrjpFVUQdrjYZhR4TMeS5gs4YePCeaasI0-VIe17dF3K2JmtTFWqWbIXQI9J86EH1x412TSW45eNhABP7NnNRiXTsiiIBAnDllEKvqIk_CiT8c-dB7FGdirjF8n_GXgJ_-Ezd8lzloajiTgytvN_VEcl3Sng56SWt4OgOd1olFCtGIxIS-Goc/s1280/photo_2024-05-23_14-09-29.jpg

បន្ថែមពីលើការផ្សព្វផ្សាយពីវប្បធម៌ប្រពៃណីខ្មែរនៅលើបណ្តាញសង្គមហើយ នាងក៏បានរួមចំណែកយ៉ាងសកម្មនៅក្នុងសង្គមកម្ពុជាក្នុងការផ្សព្វផ្សាយពីតំបន់ទេសចរណ៍នានានៅទីតាំងភ្លក្សម្ហូបរបស់នាង ការចែករំលែកនូវអំពើល្អនិងសេចក្តីស្រលាញ់ទៅកាន់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូបទាំងសិស្សានុសិស្ស ក៏ដូចជាគាំទ្រដល់អ្នកប្រកបអាជីវកម្មតូចធំនៅកម្ពុជាផងដែរ៕

@shabaetoday

KHMER STREET FOOD (khmer noodle nom bonchok)????????????❤️ ដើរសុខៗជួបនឹងបងលក់នំបញ្ចុក រស់ជាតិគឺឆ្ងាញ់មែនទែន???? ខ្ញុំចូលចិត្ត! ចុះអ្នកទាំងអស់គ្នាចូលចិត្តទេ?#ខ្មែរ #fypシ #fyp #Cambodia #battambang

♬ original sound – ShanaeLael

អ្នកនិយមធ្វើដំណើរតាមផ្លូវអាកាស អាចនឹងជួបហេតុការ.ណ៍ដូចជើងហោះហើរ Singapore Airlines កាន់តែញឹកញាប់!

0

បទពិសោធន៍ដ៏អា.ក្រក់មួយបានកើតឡើងថ្មីៗនេះ នៅតាមផ្លូវអាកាសដែលបណ្តាលឲ្យមានអ្នកស្លា.ប់និងអ្នករ.បួស ថែមទាំងបង្កនូវភាពច្របូកច្រ.បល់ពេញយន្តហោះ និងជាការភ័យខ្លា.ចក្នុងចំណោមអ្នកនិយមដំណើរកម្សាន្តឆ្លងប្រទេសនានា។ ខណៈដែលអ្នកជំនាញក៏បានពន្យល់អំពីមូលហេតុចម្បងៗ និងវិធីសាស្រ្តបង្ការក្នុងអំឡុងពេលកើតមាននូវហេតុ.ការណ៍អាស.ន្ននេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh5lVF5lr0JEwZHMs93MoUN7LLfh6Dymudz8_HKYtXhODiKegzZqoV5m7RocKzMruED2KeJgFEhEi5tkIMpZZewvWX-ShIWHQdC9a9d23N01Ha-5qLgifn_KKGa3DkTwmFHOrUV6qAwC4wJ9gi8_8-3-C_Da04VIM7pE6HjRJlzmQwkee2PBjOjaVQs3g/s1479/2024-05-21t124658z-648631713-rc20v7afgrtz-rtrmadp-3-singaporeairlines-thailand.jpg

កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ ឧបទ្ទវហេតុដ៏នឹកស្មានមិនដល់មួយគឺបានកើតឡើង និងបង្កនូវភាពចលាចលពេញយន្តហោះដឹកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ដែលដឹកអ្នកដំណើរចំនួន២១១នាក់ និងបុគ្គលិកបម្រើការនិងនាវឹក១៨នាក់ ខណៈយន្តហោះត្រូវបង្ខំចិត្តចុះចតនៅឯប្រទេសថៃភ្លាមៗ។

នៅក្នុងហេតុការណ៍នោះ បានបណ្តាលឲ្យមនុស្សម្នាក់បានបាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស ដោយសារតែភាពច្របូកច្របូល ជាពិសេសគឺទៅលើអ្នកដំណើរដែលមិនបានពាក់ខ្សែរក្រវ៉ាត់សុវត្ថិភាពត្រឹមត្រឹមត្រូវដែលធ្វើឲ្យហើបចេញពីកៅអីអង្គុយហោះទៅបុកជញ្ជាំងនិងពិដានយន្តហោះ។ បន្ថែមពីលើការដែលរបស់របរសម្ភារៈនៅលើយន្តហោះនោះទៀតសោត ក៏ប៉ើងខ្ចាត់ខ្ចាយ ខូចខាតជាដំណំផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ9dgvDRR8K49Pr8rXwTUNx5Ga2qJTvdmIolorG9SnkQCwip7JruH0_KaDGOvFm4JDMinfT9pOXZC2UQYZaGMo2B6Ffjg404oViK_k8aPpTx3Gp4XztMyw2P3rKCkEg5qUS9Jre9ELU7MpQ69I2qVRJlXAKOzjCx-eNq7g6pFvQXxkJVcI5sBV4eRUr48/s830/photo_2024-05-23_14-03-03.jpg

ទោះជាយ៉ាងណា បើយោងតាមអ្នកជំនាញបានឲ្យដឹងថា ហេតុការណ៍ដែលបង្កឲ្យមានភាពច្របូកច្របល់នៅលើយន្តហោះនេះ គឺគេឲ្យឈ្មោះថា Turbulence ដែលហេតុការណ៍នេះត្រូវបានគេសិក្សាស្រាវជា្រវឃើញថា នឹងអាចកើតមានកាន់តែញឹកញាប់នាអនាគត ដោយសារតែការប្រែប្រួលអាកាសធាតុ ជាពិសេសការឡើងកម្តៅផែនដី និងការបំភាយកាបូននឹងធ្វើឲ្យខ្យល់ក្តៅជាងមុននៅក្នុងស្រទាប់បរិយាកាស។

ភាពច្របូកច្របល់លើយន្តហោះ (Turbulence) គឺកើតឡើងដោយសារកត្តាមួយចំនួនដូចជា យន្តហោះដែលហោះនៅក្នុងរយៈកម្ពស់កាន់តែខ្ពស់ ការផ្លាស់ប្តូររយៈកម្ពស់ភ្លាមៗ ការហោះឆ្លងកាត់(ពពកអ័ព្ទ ខ្យល់បក់ខ្លាំង ព្យុះភ្លៀងជាដើម) ដែលជាហេតុនាំឲ្យនាវឹកមិនអាចអាចគ្រប់គ្រង និងតាមដានពីស្ថានភាពផ្លូវខាងមុខបានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhftJjIiG7bOPk5LM-GOm52NksREMcvEi_KCrkDyf-Nu1-fHOO5tbSAW3XkZRzAAPgAE04nKqX15lyq0a_6_YnpNi8oOhKmEJXZto_UG7E7Os9T2R7UaCIORz1EyFyi2m-qPfvqaVZHwNpg6gLWQOmKg7NEZ9DKLmvkG1fTKv_BV36SGsxkcbJCB-GgjJA/s640/photo_2024-05-23_14-03-05.jpg

ទោះជាយ៉ាងណា អ្នកជំនាញបានគូសបញ្ជាក់ថា ហេតុការណ៍ខាងលើនេះគឺបញ្ហាតូចមួយដែលតែងតែកើតមានចំពោះយន្តហោះប៉ុណ្ណោះ ដែលមិនទំនងជានឹងបំផ្លាញយន្តហោះទាំងស្រុងនោះឡើយ ។ ខណៈដែលការស្លាប់និងរបួសតាមរយៈហេតុការណ៍នេះគឺកម្រណាស់ លុះត្រាអ្នកដំណើរណាម្នាក់មិនបានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពត្រឹមត្រូវលើយន្តហោះ និងមិនស្តាប់តាមការណែនាំរបស់បុគ្គលិកអាកាសអាកាសចរណ៍៕

ឥណ្ឌូណេស៊ីនឹងអនុញ្ញាតឱ្យពលរដ្ឋមានសញ្ជាតិ២ ព្រោះមូលហេតុនេះ

0

ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីគ្រោងអនុញ្ញាតឱ្យពលរដ្ឋពេញវ័យមានសញ្ជាតិ២ ដើម្បីទាក់ទាញយុវជនមានជំនាញការងារត្រឡប់មកធ្វើការនៅប្រទេសកំណើតវិញ ។ យុវជនឥណ្ឌូណេស៊ីជាច្រើននាក់បានសម្រេចចិត្តទៅធ្វើការនៅប្រទេសជឿនលឿន ហើយពេលទទួលបានសញ្ជាតិប្រទេសនោះ ពួកគេពុំចង់ត្រឡប់មកឥណ្ឌូណេស៊ីវិញទេ ព្រោះខ្លាចរដ្ឋាភិបាលតម្រូវឱ្យបោះបង់សញ្ជាតិបរទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgaw4pB-vW4zROyt0LBCj-k6CyUbKJ_380JnQSG_GTQd_DxUUOxIzysqyUwghYr02M2bzOhw79_b3pJqL4XhHvdZd5CmlyFeFV09rXHzgWq9J22VdP2r6UsuM4tw72YSvHesaTtjlINw7uHcbLNqPOj7XAL2GLWEk8q7N_jjt9txgu3OlSProCnz9KZYs/s599/download.jpg

បច្ចុប្បន្ន ប្រទេសឥណ្ឌូណេស៊ីពុំអនុញ្ញាតឱ្យពលរដ្ឋពេញវ័យយកសញ្ជាតិ២ទេ ហើយច្បាប់សញ្ជាតិ ឆ្នាំ២០០៦ ចែងថា ៖ «កូនកើតចេញពីឪពុក និងម្តាយ ដែលម្នាក់ជាជនជាតិឥណ្ឌូណេស៊ី និងម្នាក់ទៀតជាជនបរទេស គឺអាចកាន់លិខិតឆ្លងដែន២ក្បាល រហូតដល់អាយុ១៨ឆ្នាំ ។ បន្ទាប់មក កូននោះនឹងមានពេល៣ឆ្នាំ ដើម្បីដាក់ពាក្យស្នើសុំសញ្ជាតិណាមួយដែលខ្លួនត្រូវការ» ។

គោលនយោបាយអនុញ្ញាតឱ្យពលរដ្ឋឥណ្ឌូណេស៊ីមានសញ្ជាតិ២ គឺក្នុងគោលបំណងទាក់ទាញយុវជនមានជំនាញការងារត្រឡប់មកធ្វើការនៅឥណ្ឌូណេស៊ីវិញ ខណៈពួកគេបានទៅធ្វើការនៅប្រទេសជឿនលឿន ដោយសារបានទទួលប្រាក់ខែខ្ពស់ជាង និងមានឱកាសច្រើនជាង ។ ហេតុនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ីគ្រោងកំណត់គោលនយោបាយឱ្យពួកគេមកធ្វើការក្នុងប្រទេសកំណើតវិញ ហើយពុំចាំបាច់បោះបង់សញ្ជាតិបរទេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQMTIm1_fM4ZvxWg68tvisMzLN-IQ3FVhiIENOA_KvW9Xi2dCKQl8cRR9dWef56o5SeAaBY_2kyqN-3VAyK7B2TgXrpRnogpfAx5D1rRoKjCSplQ70J9uVB3ohPtdGVPokly7JLGItm361IU2ilWdrYzr9gxEdyvN3J7IIpUSVindZCcNoLOBBS2feJMI/s1280/photo_2024-05-23_14-01-00.jpg

ចំណែកប្រទេសគោលដៅដែលយុវជនឥណ្ឌូណេស៊ីចូលចិត្តទៅធ្វើការនោះ គឺសិង្ហបុរី ។ កន្លងមក រដ្ឋាភិបាលឥណ្ឌូណេស៊ីព្យាយាមអូសទាញយុវជនមានជំនាញការងារឱ្យមកធ្វើការនៅឥណ្ឌូណេស៊ី ដើម្បីដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះទាបបំផុតកាលពីឆ្នាំ២០២៣ ។

យោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិឥណ្ឌូណេស៊ីបង្ហាញថា ចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២២ មានពលរដ្ឋឥណ្ឌូណេស៊ីកាន់លិខិតឆ្លងដែនសិង្ហបុរី ជិតស្មើ៤.០០០នាក់ ក្នុងនោះភាគច្រើនជានិស្សិត ដែលមានអាយុចាប់ពី២៥ឆ្នាំ ទៅ៣៥ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjylWpX3YQPexo6B9DJXd7IGxS128A2_tN3CgmcrFAs5ZpidIBmdLXHvDq9ZNVT9JWu4X358c3ys0jEMWXr9VZRS4OiJ27r7lgqDoP42vfmGHwMx6FS73Myq2ZIQsf6RKFMbjA39EH4PopIlpxUv9Qx7uMqzu1x6KWhvZh_xo_tRtxuE26dzc-1tluuc0Q/s462/photo_2024-05-23_14-00-46.jpg

TalentSquare Asia ជាក្រុមហ៊ុនស្វែងរកការងារឱ្យពលរដ្ឋឥណ្ឌូណេស៊ីឱ្យដឹងថា ការធ្វើដំណើរទៅក្រៅប្រទេសរបស់ពលរដ្ឋមានជំនាញខ្ពស់ គឺជាការគំរាមកំហែងយ៉ាងសំខាន់ដល់ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ឥណ្ឌូណេស៊ី ។ វាបានក្លាយជាឧបសគ្គដើម្បីដើរឱ្យទាន់ការរីកចម្រើនសេដ្ឋកិច្ចពិភពលោក ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ។

គេសន្និដ្ឋានថា ការអនុញ្ញាតឱ្យពលរដ្ឋឥណ្ឌូណេស៊ីមានសញ្ជាតិ២ ប្រហែលជាពុំអាចរារាំងពលរដ្ឋកុំឱ្យធ្វើដំណើរទៅស្វែងរកឱកាសការងារល្អៗនៅក្រៅប្រទេសបានទេ ប៉ុន្តែវាអាចជួយឱ្យពលរដ្ឋខ្លះត្រឡប់មកបើកអាជីវកម្មនៅប្រទេសរបស់ខ្លួនវិញ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyYclJfGbOoBYsNf7u_bYM4hZJkT4P0KYYpoHuSmay88Z5K9vdSD_ldkEy5C-UUJN9L91lEqdqeAy8UUkUXZ8Fh0wmlMczyg9xNlT0CEbHreHAJwcUMdeU16NjLxHYKudYXJ6NcwZ3re-iwVWWoaTXwQpFF_TcQOnyz8j_PrV80z5KRLy1BGTyNZNQfsU/s1200/8a13ce72-fab0-4445-98a2-3f1601df040a_16x9_1200x676.webp

ស្អាតប៉ុណ្ណឹងហើយ Liu Yifei រងពាក្យរិះគ.ន់ចំណែក Shu Qi ទទួលបានការសរសើរពេលអ្នកទាំងពីរចូលរួមកម្មវិធីតែមួយ

0

ការជ្រើសរើសសម្លៀកបំពាក់របស់តារាសម្តែងចិន Liu Yifei បានទាក់ទាញការរិះគន់ពីអ្នកលេងបណ្តាញសង្គមចិន Weibo ចំពេលដែលតារាស្រីតៃវ៉ាន់ Shu Qi ទទួលបានការសរសើរចំពោះការស្លៀកពាក់របស់នាង ខណៈដែលអ្នកទាំងពីរបានចូលរួមក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយម៉ាកយីហោម៉ូដប្រណីត Bulgari ក្នុងទីក្រុងរ៉ូម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz5pq0EdwjJ7mWnEgOrz0uIUMoAQDbtuKWR0CzktkLczn7aT_pDH1bmAMnuVsC7-Kk_X1YcSpRI7Es57zfnc-DY5MGY4bTk9_ecmm2YaYu23NG5gIodBVlOvfSf-eEg8MASa7tk0OxqVIdS4Ia-esuEiZ_dtcQXG3L3896VhnXkNMYIg_LM93gV5x13vo/s1035/image_2024-05-22_11-32-10.png

តារាសម្តែង Liu Yifei បានចូលរួមក្នុងព្រឹត្តិការណ៍មួយរបស់ Bulgari កាលពីថ្ងៃទី២០ ឧសភា ដោយស្លៀកពាក់ឈុតពណ៌បៃតងពីម៉ូតថ្មី២០២៤ របស់ Tamara Ralph (តាម៉ារ៉ា រ៉ាហ្វ)។ក្នុងនាមជាអ្នកផ្សព្វផ្សាយម៉ាក Bulgari នាងបានតុបតែងខ្លួននាងជាមួយនឹងគ្រឿងអលង្ការថ្លៃៗជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ អ្នកប្រើប្រាស់ Weibo ជាច្រើនបានកត់សម្គាល់ថា ការជ្រើសរើសសម្លៀកបំពាក់ក្រាស់ បើកបង្ហាញស្មា គួបផ្សំជាមួយនឹងម៉ូតសក់ទាន់សម័យ ដែលមានអាយុលើសពីឆ្នាំរបស់នាងទើបធ្វើឱ្យអ្នកមួយចំនួនរិះគន់ការតុបតែងខ្លួនរបស់តារាស្រីល្បីឈ្មោះរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7RZvmjr_-bcoAKeVO2wHXNx1cLT32BotI7qNjzbEFVRi_VtJ4wICxowyCYvSE_G2DysbuG2f8kT7kwXEtkpL6Dp8ix760FtBJOTBTVIqJkqsn9wGe4MoM4U-_cgX0MruXKaNh0X0d_cnDGyW_gfK-KjuMX1izPRyx4Af9QbkqqFiK1bxnjjiQJrnJ3dc/s1799/image_2024-05-22_11-32-16.png

ទន្ទឹមនឹងនេះដែរ Shu Qi បានជ្រើសរើសការរចនាម៉ូតថ្មី ២០២៤ របស់ Armani Privé បានទទួលភាពវិជ្ជមានរបស់អ្នកលេងអ៊ីនធឺណិត។មនុស្សជាច្រើនបានសរសើរនាងចំពោះរូបរាងភាពស្រស់ស្អាតរបស់នាង។ មតិយោបល់នៅលើ Weibo បានលើកឡើងថា «រូបរាងរបស់ Shu Qi នៅក្នុងព្រឹត្តិការណ៍នៅទីក្រុងរ៉ូមគឺពិតជាស្រស់ស្អាតណាស់ ,សម្លៀកបំពាក់របស់ Shu Qi មានពណ៌សម្បូរបែបដូចជាធម្មជាតិ ពពក ទឹក និងផ្ការីក ក៏ដូចជាអង្កាំដ៏រស់រវើក និងត្បូងពេជ្រដ៏ប្រណីត រួមផ្សំជាមួយនឹងភាពចែងចាំងនៃសាច់ក្រណាត់ សម្លៀកបំពាក់របស់ Shu Qi ពិតជាស្រស់ស្អាតខ្លាំងណាស់ រួមជាមួយនឹងគ្រឿងអលង្ការ Shu Qi ទទួលបានពិន្ទុល្អឥតខ្ចោះ»។ យ៉ាងណាមិញក្រៅពីពាក្យរិះគន់ជ្រើសរើសសំលៀកបំពាក់ និងជ្រើសម៉ូតសក់ចាស់ជាងអាយុ តារាសម្តែង Liu Yifei ក៏ទទួលបានមតិសរសើរថាស្រស់ស្អាតដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv-eFYb4xLwlYet-0g8IcoJ-xMNUHE4iltRJeT5rGJhnmJBOsgQSLc5Xxe33ErZg4Tw0pCLo0jMgNg6LaP1EUBwznc9wV3FbUbchQSFtWx5wu9o5Araq7FzoRudfSvGiMKio61iW1cTl9___zufUvmc9HRGym9G3LViflNgJaLXBZJGAFAIXxK0WZiftM/s1033/image_2024-05-22_11-32-12.png

Liu Yifei ដែលមានអាយុ ៣៧ ឆ្នាំបានបង្ហាញខ្លួនជាលើកដំបូងនៅលើកញ្ចក់ទូរទស្សន៍ក្នុងឆ្នាំ ២០០៣ នៅក្នុងរឿងភាគមនោសញ្ចេតនាមួយដែលបានក្លាយជាកម្មវិធីដែលមានអត្រាខ្ពស់បំផុតនៅឆ្នាំនោះនៅលើទូរទស្សន៍ជាតិរបស់ប្រទេសចិន CCTV ។ នាងបានផ្លាស់ប្តូរទៅថតកុនក្នុងឆ្នាំ ២០០៨ ហើយបានសម្តែងក្នុងខ្សែភាពយន្តចិន និងហូលីវូដជាច្រើន រួមទាំងភាពយន្តរឿង«Mulan» របស់ Disney ក្នុងឆ្នាំ២០២០ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjByRTWppt7pA_k2QHGzzaVrCfNqKl4Se2yugeIf2rQ8nIQZNWluXUb0MtaAL6V_WtNQTHp7eEFsMOP1Ty4KEQlOEQF4YCQcxjDrTGHQaoKAs1EdZwhOKnm_DfqQLyi41UREyMlxQ1EdLGHfQSYRPttvtwDaK5lXYQT2vjuZQbWXhCZczJDTBaz2A8Mj0c/s1033/image_2024-05-22_11-32-12%20(2).png

Shu Qi អាយុ ៥០ ឆ្នាំបានចាប់ផ្តើមអាជីពរបស់នាងនៅក្នុងឧស្សាហកម្មកម្សាន្តកាលពីក្មេងដោយដំបូងឡើយបានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តអាសអាភាស។ ក្រោយមកត្រូវបានរកឃើញដោយអ្នកដឹកនាំល្បីៗមកពីហុងកុង និងតៃវ៉ាន់នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ១៩៩០នាងទទួលបានភាពល្បីល្បាញជាមួយនឹងតួនាទីឈានមុខក្នុងរឿងជាច្រើននិង បានពង្រីកការទាក់ទាញទូទាំងពិភពលោករបស់នាង។ នៅឆ្នាំ ២០២៣ Shu Qi ជាសមាជិកនៃគណៈវិនិច្ឆ័យសំខាន់នៅមហោស្រពភាពយន្តអន្តរជាតិទីក្រុង Venice ដោយសម្គាល់នាងថាជាសិល្បករស្រីទី ៣ នៃជនជាតិចិនដែលបម្រើគណៈវិនិច្ឆ័យនៅឯមហោស្រពភាពយន្តអឺរ៉ុបធំៗ៕

អ្នកច្នៃម៉ូត អូលីវ៉ា គង់ ឆ្លើយតបវិញយ៉ាងចាស់ដៃចំពោះមតិ «យកលុយទៅជះនៅស្រុកគេ»

0

ជុំវិញការលើកឡើងរបស់គណនីមួយឈ្មោះថា Kim Kalyan Sophea ថាខ្មែរមួយចំនួនសម្បូរលុយទៅជះនៅស្រុកគេ អួតម៉ូតសំលៀកបំពាក់បោកភ្នែកទស្សនិកជនក្នុងស្រុក ធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកលេងបណ្តាញសង្គម។ យ៉ាងណាមិញ ពាក្យបញ្ឆិតបញ្ឆៀងនេះបានធ្វើឱ្យអ្នកច្នៃម៉ូតល្បី អូលីវ៉ា គង់ ចេញមកឆ្លើយតបវិញដោយមិនសំចៃ ហើយការលើកឡើងនេះជាការវាយប្រហារមកលើអ្នកខំចូលរួមផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4ryPbLCdStqY-kOXURPyzcL0eGJspw3RX6GlLjnROjHV-BhL9t1u9aHHMatzaRgc7DHY4oTh9czGEw0k11N1-seIsf4Ty7G-7jO5lfXwOf4QLE43OU0mjXZ1mVAM5riPpRu9OSWzmcv8XzaX79gu_z-rlPJD7A_EtgH5dP8W10JkXakY3HqvLogNfLR0/s2048/image_2024-05-22_15-09-00.png

Live ចេញពីប្រទេសបារាំង លោក ម៉ែន សីហា ហៅអូលីវ៉ា គង់ បានចេញមកឆ្លើយតបការលើកឡើងរបស់ម្ចាស់គណនី Kim Kalyan Sophea ដែលបានបោះសម្តីថា ខ្មែរយកលុយមកជះស្រុកគេ។ ការបង្ហោះនេះលោកថា មិនខុសនោះទេសម្រាប់គំនិតខ្លួនឯង ប៉ុន្តែមិនអាចនិយាយដាក់ដូចជាខ្លួនលោកជាដើមព្រោះការមកនេះគឺលោកមានក្តីសុបិន ឆន្ទៈរបស់ខ្លួនព្រោះកម្មវិធីមួយៗមានប្រទេសជាច្រើនចូលរួមទូទាំងពិភពលោក។ លោក បន្តថា ពេលខ្មែរមកដល់វាយប្រហារដោយបានចោទសួរវិញថាវិស័យកុនអត់ពាក់ព័ន្ធជាមួយអ្នកច្នៃម៉ូតទេឬយ៉ាងណា ឬមួយតួកុនថតរឿងដោយគ្មានសំលៀកបំពាក់?។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj79la0ZcHlEmmgMt1121DdXWsdX5wZakw5UcP9s-yGYCyd_jvi4DiManW1TkD6QocGcEv7iZCEM6P_REm83AwdiFzZx8gh2237Cw96B1LGw4H50uAM8F4zB7DcVwzu-86ZjsMeZVIiSHgi7JVmd2T_MUpjHyupwzmvQWUgXXRzzspVt6oj4dyKMulAoUI/s2048/image_2024-05-22_15-09-01.png

លោក អូលីវ៉ា គង់ ថា ពេលលោកចូលរួមនេះមានអ្នកទំនាក់ទំនងមកជាច្រើនដើម្បីបានម៉ូតអ្វីដែលប្លែកទាំងដែលប៉ងចង់ឱ្យមានប្រ៊េនខ្មែរឆាកអន្តរជាតិទាំងលោកមានប៊្រេនផ្ទាល់ខ្លួនបង្ហាញទៅកាន់អន្តរជាតិបែរមកវាយប្រហារយកលុយទៅជះ។ អ្នកច្នៃម៉ូតរូបនេះបានបង្ហាញថាការមកលើកនេះគឺគោលបំណងក្នុងនាមលោកជាអ្នកច្នៃម៉ូតលោកចង់ឱ្យប្រ៊េនលោកល្បីចង់ឱ្យមានខោអាវលោកដើរលើកម្រាលព្រំក្រហម ជាអត្ថប្រយោជន៍សម្រាប់លោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQbzXLq3FLiwn2X4UqshDoLSxmb6RkK4_nL8tNypxLn-rj43kCrKNXZoWKU7eiAcV-shXktt0N-GrKV7OWL6AZ-Rw21igl8y8GyGvMfwurtmXMMAuvXqMHfxs2fgdFA0VKe5f8JLmeFju1fqdHO3GI8krmhE1AqjMbC9KJ8_PO-B8GMCM9_PQlh6EtBSc/s2048/image_2024-05-22_15-09-03.png

លោក ម៉ែន សីហា បន្ថែមទៀតថា បើខ្លួនយកលុយមកជះមែនលោកដើរទៅតាមទីក្រុងៗផ្សេងៗបាត់ហើយមិនមែនចំណាយលុយធ្វើឈុតសំលៀកបំពាក់ដកស្រង់ពីខ្មែរ បង្ហាញវប្បធម៌ខ្មែរពីភាពសម្បូរបែប ពីភាពជឿនលឿនរស់ក្រោមដំបូលសន្តិភាព។ លោក អូលីវ៉ា ថាគួររៀនបើកចិត្តទទួលយកចំណុចវិជ្ជមានដែលគេលះបង់។ លោកថា ការមកនេះចំណាយលុយពិតមែននៅលើប្រទេសគេ ប៉ុន្តែទទួលបានអត្ថប្រយោជន៍ ប្រជាជនខ្មែររង់ចាំមើលហើយកូនខ្មែរមួយចំនួនមិនទាន់ស្គាល់សិល្បៈវប្បធម៌ខ្មែរអស់នោះទេ ហើយអ្វីមិនទើសទាល់អ្នកបង្កើតមាតិកាប៉ះពាល់ដល់សង្គមមកទើសអ្នកផ្សព្វផ្សាយវប្បធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_A3CtcBVxsm-XOHOIQxHLN6b8GMr9cac3rtFvtx798c_lOIvcZIk_Aam9SAk-qlmyIGZLIYdZI-C0J6wEDllgXHlLW7QwyhaYnFgMJZ1LWfnckK5NEnrizaRe4NnJGzJJ4OgDg_v82umameNDvcTXH49aYNA6_7knEuV2U2zW-CcYiQPVMbjBvD5WSfY/s2048/image_2024-05-22_15-09-05.png

អ្នកច្នៃម៉ូតទទួលបានពានរង្វាន់អន្តរជាតិរូបនេះ បន្ថែមទៀតថា ការដែលអ្នកគ្រប់គ្នាបង្ហាញវត្តមានលើកម្រាលព្រំក្រហមសុទ្ធតែមានគោលបំណងរៀងៗខ្លួនមិនមែនមកសម្ញែងដូចការលើកឡើងនោះទេ។

គួរបញ្ជាក់ថា ឈុតទី២ដែលអ្នកច្នៃម៉ូតរូបនេះយកទៅដើរលើកម្រាលព្រំមានឈ្មោះថា ឈុតសមរាត្រីបរមវិស្ណុលោកដោយក្នុងនោះបានបង្ហាញអំពីល្ខោនស្បែកខ្មែរ និងរូបប្រាសាទអង្គរវត្ដនៅពេលព្រះអាទិត្យរះចំកំពូលនៃប្រាសាទអង្គរវត្ដ៕

ខួប៣ឆ្នាំរបស់ម្តាយ ឆន សុវណ្ណារាជ ពោលយ៉ាងរំជួលចិត្ត

0

អស់រយៈពេល៣ឆ្នាំមកហើយដែលម្តាយរបស់លោក ឆន សុវណ្ណារាជ បានចែកឋាន ចំណែកឯតារាចម្រៀងរូបនេះនៅតែនឹករម្លឹកម្តាយជានិច្ចទោះបីឃ្លាតកាយតែក្នុងចិត្តលោកមានម្តាយជានិច្ច។ ក្នុងពិធីបុណ្យគម្រប់ខួប៣ឆ្នាំដែលរៀបចំតាមបែបលក្ខណៈគ្រួសារ ឆន សុវណ្ណារាជ បានផ្តាំផ្ញើទៅកាន់កូនៗដទៃទៀតថានៅលើលោកនេះគ្មានអ្នកណាស្រលាញ់យើងស្មើរឪពុកម្តាយយើងនោះទេធ្វើបុណ្យទាន់ខែភ្លឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdKnCVelRYq8mWovprv_ekOZKnFMBQBnDlhD5PCBSDsd6nuynAABmifWAPZ_ps6uLaAxD0kLYSGgZwkzof0GW7CZwWHhAKOMowrEaDhQs8cJArr3KMKgcv7LiAH3WnqrxlthbssfhYMylmwkYZYX8b16V_erwHNONVFw-Etk1vp-6nntTGusA51RIm_HE/s1800/image_2024-05-22_16-47-58.png

នៅថ្ងៃទី២២ ឧសភា ឆន សុវណ្ណារាជ បានបង្ហោះរូបជាច្រើនសន្លឹកអមដោយការនឹករម្លឹកចំពោះម្តាយថា «បុណ្យគំរប់ខួបអ្នកម្តាយបីឆ្នាំ សូមឧទ្ទិសកុសលផលបុណ្យជូនដល់អ្នកម្តាយ លី សុខា ។ អស់រយៈពេលបីឆ្នាំហើយដែលម៉ាក់បានចាកចេញទៅ កូននឹកម៉ាក់ខ្លាំងណាស់ ចង់អោបម៉ាក់ ចង់ស្តាប់សំលេងម៉ាក់ នឹកសំលេង នឹកគ្រប់បែបយ៉ាង ចង់លឺសំលេងរបស់ម៉ាក់បែបនេះម្តងទៀត “ រាជញុំាបាយនៅកូន? មុនធ្វើការកុំភ្លេចញុំាបាយផង ម៉ាក់ចាំមើលកូនច្រៀងតាមទូរទស្សន៍ណា ចេញមកផ្ទះយើងវិញនៅ? សុខសប្បាយតាមផ្លូវណាកូន អាណិតកូនម៉ាក់ណាស់ប្រឹងរាល់ថ្ងៃដើម្បីអ្នកផ្ទះ កូនហត់អត់ សំរាកខ្លះទៅកូនកុំខំពេក »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwr9N6rEXC7wA7t39iobgZLYPfGOPlBPcWSl_oimWc0CtrglgOQkLVuRF3_Mpe2NvmbAAlNi2rQ6atuq962RBK03ZKMe8ldk70jrZwwv4TjoWNxneNbwC9aKH6xuKPih93dEavqh39yPh1OR8bcFlKAGwHCbYSnOwFIb5uyzTq_h4ATAxJFWbm2Pb6bNU/s1800/image_2024-05-22_16-47-55.png

តារាចម្រៀងរូបនឹក សរសេរដោយការរំជួលចិត្តទៀតថា «នឹកពាក្យសំដីរបស់ម៉ាក់មុនគេ អំពើល្អមិនសាបសូន្យទេកូន ជីវិតគឺបែបហ្នឹងឯង កូនប្រុសម៉ាក់ពូកែហើយរឹងមាំណាស់ ធ្វើចិត្តឱ្យដូចជាទឹកណាកូន ភ្លើងក្តៅយ៉ាងណាមកក្បែរក៏រលត់ទៅវិញដែរ ដើមឈើដុះកាន់តែធំខ្ពស់កាន់តែជួបព្យុះភ្លៀងជារឿង ធម្មតា កូនប្រុសម៉ាក់ពូកែណាស់ប្រាកដជាអាចធ្វើបាន។ ទោះបីជាពេលនេះមិនអាចស្តាប់ពាក្យទាំងនេះម្តងទៀតក៏ដោយ ក៏កូនចងចាំក្នុងបេះកូនក្នុងខួរក្បាលកូនជានិច្ច ។ ម៉ាក់ជាវីរៈនារីដ៏អស្ចារ្យក្នុងបេះដូងកូន មិនថាម៉ាក់ទៅដល់ទីណានៅកន្លែងណា ម៉ាក់នៅតែស្ថិតក្នុងខួរក្បាល បេះដូងកូនជានិច្ច លើលោកនេះកូនស្រលាញ់ម៉ាក់ជាងគេ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb5KSh4Ngpe5E7htCmOrt3c9XaNMCgC0VBvGFOV9FFnpyLwcQWyiWFc4vOHwPV8ESuqQSRZvSkotuRRLyX1FmCb_KJkImdIOmd2LWs6ZWwpYZjX_7HYDBrwFgKslU3hwMygqwijnU45pKN77XJPcJ1kpOH-9KPJXlkmk1CUrFSXG2wHUUN7g10NTKW4Eg/s1800/image_2024-05-22_16-47-56%20(2).png

គណៈកម្មការក្នុងកម្មវិធីប្រកួតលំដាប់ពិភពលោករូបនេះ បន្ថែមចុងក្រោយពោរពេញដោយអត្ថន័យថា «នៅលើលោកនេះគ្មានអ្នកណាស្រលាញ់យើងស្មើរ ឪពុកម្តាយអ្នកមានគុណយើងនោះទេ ផ្តល់ក្តីស្រលាញ់ ផ្តល់គ្រប់យ៉ាងជូនគាត់ទាន់យើងមានឱកាសបានសងគុណ ធ្វើបុណ្យទាន់ខែភ្លឺ អ្នកនឹងមិនស្រយុតនោះទេ អំពើល្អមិនសាបសូន្យ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGeo007ae1cfZNrUZdsB1HU8QaT2LLTx8flU2d3xBR7UvejDhVIpqyBmbQ8cRX2TKVUNYDxDZYqTQue-GvLnn6i6Hfy9UJo5gZTT9L2mtosgF1dm_ysIDC47zfXR7DAHhutojq0siV7OIBO84-LCWkKKLaPecdGhQbiAejrsxgeTBkgZJnLOYbDKcE-E4/s1440/image_2024-05-22_16-47-57.png

តារាចម្រៀង ឆន សុវណ្ណារាជ ត្រូវបានមហាជនកោតសរសើរយ៉ាងខ្លាំងចំពោះភាពកតញ្ញូរបស់លោកដែលជាកូនប្រុសម្នាក់ស្រលាញ់ម្តាយខ្លាំងពេលម្តាយលោកនៅមានជីវិត តែងតែផ្តល់ជូនគ្រប់យ៉ាងឱ្យម្តាយជានិច្ច៕

 

 

 

ពេលមកដល់ទីនេះភ្ញៀវទេសចរនឹងគិតថា បានទម្លុះទ្វារឆ្លងភពទៅអតីតកាលរាប់លានឆ្នាំមុន

0

ប្រទេសយេម៉ែន ៖ នៅលើពិភពលោកនេះមានទីកន្លែងស្រស់ស្អាតដូចឋានសួគ៌ និងអាថ៌កំបាំងជាច្រើនដែលមនុស្សទូទៅពុំសូវស្គាល់ ហើយ Socotra គឺជាកោះមួយដែលមានទេសភាពស្រស់ស្អាតប្លែកភ្នែក និងមានដើមឈើរូបរាងចម្លែកៗដូចក្នុងខ្សែភាពយន្ត ។ នៅពេលភ្ញៀវទេសចរបានដល់ទីនេះហើយ ពួកគេតែងតែមានអារម្មណ៍ថា បានទម្លុះទ្វារឆ្លងភពទៅរកអតីតកាល កាលពីរាប់លានឆ្នាំមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX-QojZue_LqVH04j-Zel1SjV3w8YQhWoNQ8oCrGA0M2gDP70zyPXlotCCE22zl-AzA4YzFECCAmG2ZR92dmgYCU3tScDjBPRZ0_bPEV-YVwcaLx9h-0q-FpC4zxWDICgNjzQyozmvRTX0jKMDO1WAM6YLj3NUFrOiuSQNZQo0t8_G-1aWwcSDNZadyjE/s1000/3984fdfe-eb79-4d41-8ebf-c3bdd218e2a1.webp

ទេសភាព និងបរិយាកាសនៅលើកោះ Socotra ធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍ថា ពួកគេបានមកដល់ទឹកដីក្នុងសម័យកាលបុរាណ ដែលមានសត្វដាយណូស័ររស់នៅ ។ កោះនេះស្ថិតនៅក្នុងប្រទេសយេម៉ែន ហើយចំណុចទាក់ទាញបំផុតរបស់កោះ គឺនៅលើកោះមានរុក្ខជាតិកម្ររហូតដល់ជាង៨០០ប្រភេទ ដោយរុក្ខជាតិខ្លះបានដុះនៅលើកោះនេះតែមួយប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5hBPOlnZuDaOT_xGMN33V_dKeJnMeeJehkzWP6k4vnEPK1lBDqREXUyNuGzZSlBOz_2pj-9PJdYTFnluf7EpKhurlOKSZ28bGKX22ZX_zZjETJKUuBruneIVm02Q_GMaGXe1yb_bpKnwB7lK-Ci7SDlrRMmOXemy5As6mf8aBy_gqVnMOjNgps6khSUw/s650/d1kke0uo_socotra-island-is-the-most-alien-looking-place-on-earth-heres-why_625x300_10_January_23.webp

រុក្ខជាតិភាគច្រើននៅលើកោះ គឺសុទ្ធតែមានរូបរាងចម្លែកៗ ដែលគេពុំធ្លាប់បានឃើញពីមុនមក ។ អ្នកជំនាញនិយាយថា រុក្ខជាតិមួយចំនួនបានដុះនៅលើផែនដីអស់រយៈពេលជាង២០លានឆ្នាំហើយ ។ រីឯរុក្ខជាតិមានរូបរាងប្លែកបំផុតនៅលើកោះ Socotra គឺដើមឈាមនាគ (Dragon Blood Tree) ហើយដើមនេះបានដុះពាសពេញកោះទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0zgTIJu_2j6CpbGYgWYkVbdypLcE-Bpb2v_pluM_Lj9Zm6ojxu9zVKyhC3ycYfoeegE3HILHvZREUMJOA9654qAWLUh2T3ZVGUo0gr1Ti0U2Ed8OAR4t3wBSXtlg1bJcgzkdwuJhBZqogqMfqdsKv5bnozD8IUyttKJC9myns0PUu-xtSHLxVcJ4_FVQ/s1600/desert-rose-Socotra-bottle-tree-island-Yemen.webp

ចំណុចទាក់ទាញរបស់ដើមឈាមនាគ គឺដើម និងស្លឹករបស់វាមានរូបរាងដូចដើមឈើនៅសម័យបុរាណ ឬដើមឈើក្នុងខ្សែភាពយន្ត ។ រីឯមូលហេតុធ្វើឱ្យដើមឈាមនាគមានឈ្មោះបែបនេះ គឺជ័រចេញពីដើមឈើមានពណ៌ក្រហមដូចឈាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRRWndqPTTpZ1EggJEbndcVbZKOXQDWzYanzZskdVW26gox5aqHbWUNyRptM2sgEEYZ-HFQwlgvAUOafS8WZii4eG7S9ijp9-ZvKSsa2A0MFUD9YxYLi6wqBIz3SjScj3SERcbmr8szfM-0BtN_AhJl-L3hqopyWrY9E5oIqEOc94ILBVhCZz4cJ7MLBo/s1280/photo_2024-05-23_13-18-38.jpg

បច្ចុប្បន្ន កោះ Socotra នៅប្រទេសយេម៉ែន ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក និងបើកទទួលភ្ញៀវទេសចរដែលចាប់អារម្មណ៍រុក្ខជាតិប្លែកៗមកកម្សាន្តផងដែរ ។ ដូច្នេះ បើអ្នកណាចង់ត្រឡប់ទៅកាន់អតីតកាល កាលពីសម័យរាប់លានឆ្នាំមុន ឬចង់ដើរកម្សាន្តក្នុងតំបន់មួយស្អាតដូចផ្ទាំងគំនូរ ឬខ្សែភាពយន្តនោះ កុំភ្លេចមកលេងកោះនេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrPWXBsYtZPKIrjFh4Pjlpck2WRzdEE2NAWwdNo6KGwztHyi2VM6Q67ZjpLWznpTVQtcTQe5OIURjPeQXShMEOtDRrS2Obx1OdJl1JU5ocRydX8aeRV5kXHZlxIXQvufNlOdH8k5rmQksAfsl5dyTuSykzEkcHrngQOL8275A6WHHrwADKOI8XetdY4tU/s1280/photo_2024-05-23_13-18-39.jpg