Home Blog Page 1060

រយៈពេល៧ឆ្នាំ ទើបអាចឃើញកោះអាថ៌កំបាំងសម្បូរកំណប់ម្តង

0

ប្រទេសអៀរឡង់ ៖ បើនិយាយពីទីក្រុងដែលបានបាត់បង់ពីផែនទីពិភពលោក មនុស្សភាគច្រើននឹងនឹកឃើញដល់ទីក្រុងដ៏ល្បីឈ្មោះមួយ គឺ Atlantis ដែលទស្សនវិទូក្រិកបុរាណតែងតែលើកយកមកនិយាយមុនគេ ។ ប៉ុន្តែកាលពីបុរាណ មានទីកន្លែងមួយគួរឱ្យចាប់អារម្មណ៍មិនចាញ់ទីក្រុង Atlantis គឺកោះឈ្មោះ Hy-Brasil ឬហៅខ្លីៗថា កោះ Brasil ដែលគេជឿថា កោះនេះស្ថិតនៅទិសខាងលិចប្រទេសអៀរឡង់ ។

គេបាននិយាយថា កោះ Brasil បានបង្ហាញក្នុងផែនទីពិភពលោក លើកដំបូងកាលពីឆ្នាំ១៣២៥ ហើយក៏ក្លាយជារឿងដំណាលរបស់អ្នកធ្វើដំណើរតាមកប៉ាល់នាសម័យនោះ ។ មនុស្សភាគច្រើនជឿថា កោះនេះជាទីតាំងរបស់មនុស្សមានអរិយធម៌ទំនើប និងមានទ្រព្យសម្បត្តិយ៉ាងច្រើនមហាសាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivPSrdLp4HMdyC17142Z3wy2rTVo9WGsau1DFF-L3b3tM5UToTZrZOAu2sxd9R8axgH7rX-HGsISNtdvrAAxs8KTa3lpD-yliCiyX3n1yZAehtQqpGkI9zMVFshILXGwf_0tD-qbkEfyMdvwFjnlLFQQ_IT9yKKQTbv9_e7H7jiBLSS9hwGwbv4cOBn8M/s760/main-2.jpg

តាមធម្មតា កោះ Brasil ពុំបានបង្ហាញឱ្យមនុស្សទូទៅឃើញឡើយ ហើយគេពុំដឹងថា តើកោះនេះត្រូវបានលិចទៅក្រោមបាតសមុទ្រ ឬមានអ័ព្ទក្រាស់គ្របដណ្តប់គ្រប់ពេលវេលានោះទេ ។ ម្យ៉ាងទៀត កោះនេះនឹងបង្ហាញរូបរាងឱ្យគេឃើញតែម្តងប៉ុណ្ណោះក្នុងរយៈពេល៧ឆ្នាំ ប៉ុន្តែបើអ្នកណាម្នាក់អាចឡើងទៅលើកោះនេះបាន អ្នកនោះនឹងត្រឡប់មកវិញជាមួយកំណប់យ៉ាងច្រើនជាប់ខ្លួន ។

បើតាមឯកសារបញ្ជាក់ថា អ្នកមានសំណាងបានឃើញកោះមួយនេះញឹកញាប់បំផុត គឺអ្នកនិពន្ធម្នាក់ឈ្មោះ លោក T. J. Westropp ដែលអះអាងថា ខ្លួនបានឃើញកោះអាថ៌កំបាំងនេះ ចំនួន៣លើក ។ លោក T. J. Westropp និយាយថា ពេលឃើញកោះនេះលើកទី៣ កាលពីឆ្នាំ១៨៧២ លោកបាននាំម្តាយ និងមិត្តភក្តិជាច្រើននាក់ឡើងទៅលើកោះនេះទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9KRo8SQ-TrUX4nUqcDoBKt9YdacZ5Yrll0v_033YgbU0mS0CiPPT4yU8eqY6iNn_4BJZSJh_PVp7hSc146SF959HgUvDQdTc0DG4EL12bzinQ-nSwmfANjPmCGXtSTuoe4dqzKWki6XnN4fuUS8eWYL4x622k5RDvFPpNY63BS5Zhyphenhyphenrxup9R8tfG7PmA/s674/Hy-Brasil-674x420.jpg

កាលពីសម័យបុរាណ មានមនុស្សជាច្រើនបានព្យាយាមស្វែងរកកោះនេះ ហើយនាពេលបច្ចុប្បន្ន ក៏មានអ្នកបុរាណវិទូ និងអ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រជាច្រើននាក់បានព្យាយាមស្វែងរកការបកស្រាយថា ការពិត តើកោះនេះមានដើមកំណើត និងប្រវត្តិដូចម្តេចខ្លះ? ហេតុអ្វីបានជាកោះកម្របង្ហាញរូបរាងឱ្យមនុស្សទូទៅឃើញ? ប៉ុន្តែគ្មានភស្តុតាង១០០% បញ្ជាក់ថា កោះនេះមានពិតប្រាកដទេ ។

អ្នកស្រាវជ្រាវនិយាយថា កោះនេះធ្លាប់មានពិតប្រាកដនៅលើផែនដី ប៉ុន្តែដោយសារកម្រិតទឹកសមុទ្រឡើងខ្ពស់ រួមផ្សំនឹងការបាក់ដីបានធ្វើឱ្យកោះធ្លាក់ទៅក្រោមបាតសមុទ្រ ។ រីឯមតិខ្លះទៀតនិយាយថា ដោយសារពន្លឺថ្ងៃចាំងទៅលើផ្ទៃទឹកសមុទ្រ ទើបធ្វើឱ្យមនុស្សម្នាឃើញរូបភាពខុសធម្មតា ។ ក្រោយមក នៅឆ្នាំ១៨៦០ ដោយសារភាពមិនច្បាស់លាស់ ទើបកោះនេះត្រូវបានគេលុបចេញពីផែនទីពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjQW0-hdsEsSsaYleNbyN4MTRbnN0oRVjobwGzJiI78EjGfxyElWUN_NULo3i7srv7B89Ix18q8s2G1794vn1JWSx8qtaQnsP-4JMGs6Inv6N7hZYmxlawoNsT5cU5_6bYH8ooZhyphenhyphen-ihXtYfTJ79dpqL8rKp238ElIni-yfwwCq1CFYTCC4iaaoacooP8/s620/61386474_499961704162000_7552163780528963584_n.jpg

បើតាមរឿងតំណាលឱ្យដឹងថា នៅលើកោះ Brasil មានហ្វូងទន្សាយពណ៌ស-ខ្មៅ និងមានបុរសចំណាស់ម្នាក់រស់នៅប្រាសាទថ្ម ។ បុរសចំណាស់នេះតែងតែផ្តល់មាសប្រាក់ និងទ្រព្យសម្បត្តិយ៉ាងច្រើនទៅអ្នកណាដែលអាចធ្វើដំណើរមកដល់កោះនេះ ។ ដូច្នេះ ទើបធ្វើឱ្យអ្នកជិះកប៉ាល់តាមសមុទ្រភាគច្រើននាំគ្នាស្វែងរកកោះ ប៉ុន្តែកម្រមានអ្នកណាបានឃើញកោះនេះណាស់ ដោយសារកោះមានអ័ព្ទគ្រប់ពេលវេលា ។

អ្វីគួរឱ្យចាប់អារម្មណ៍បំផុតពាក់ព័ន្ធនឹងទីតាំងរបស់កោះ Brasil គេជឿថា កោះនេះស្ថិតនៅត្រង់ទឹករាក់កណ្តាលសមុទ្រភាគពាយ័ព្យប្រទេសអៀរឡង់ និងនៅក្បែរតំបន់ Porcupine Bank ។ បើតាមភស្តុតាងផ្នែកភូមិសាស្ត្របង្ហាញថា កាលពីមុន កោះនេះធ្លាប់មានផ្ទៃដីធំទូលាយជាងពេលបច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcCTcTbKH9ij03hQZVAwi63a0ZJfUNnLvieNOrfsL4CgeUnP7CW1DsOowjblSHW_8TJSCvmiK-KDDx8Bn9bLrZ8v6Ba93C4nwKhR3MregCj562RZSzrzNCwiVpQT6HZz1mq0vnw6yTqpK4wfgkZ03T4a-_Bam9kxbFJFEfYOZw1wqf9gqTmorgPqHOe9U/s1200/p01hxf3g.jpg

បើទោះជាពេលវេលាបានកន្លងផុតទៅអស់៧០០ឆ្នាំក្តី ប៉ុន្តែគ្មានអ្នកស្រាវជ្រាវណាម្នាក់អាចបញ្ជាក់ពីប្រវត្តិរបស់កោះនេះច្បាស់លាស់ទេ ហើយវាបានក្លាយជាកោះដែលគេដំណាលបន្តគ្នារហូតមក ដែលមានរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ជាច្រើនកើតឡើងនៅលើកោះ ។ ប៉ុន្តែគេសង្ឃឹមថា នៅថ្ងៃណាមួយ អ្នកជិះកប៉ាល់ និងអ្នកប្រវត្តិសាស្ត្រនឹងអាចរកឃើញកោះមួយនេះ ៕

សរសើរភាពស្មោះត្រង់របស់ជប៉ុន! ចំនួនសាច់ប្រាក់ដែលពលរដ្ឋជប៉ុនរើសបានតាមផ្លូវនិងប្រគល់ឱ្យសមត្ថកិច្ច កើនឡើង

0

ប្រទេសជប៉ុន ៖ តាំងពីដើមរៀងមក ជនជាតិជប៉ុនបានអប់រំកូនចៅរបស់ខ្លួនឱ្យមានភាពស្មោះត្រង់ និងចេះជួយអ្នកដទៃ ។ ហេតុនេះ នៅពេលរើសបានប្រាក់ ឬសម្ភារៈផ្សេងៗនៅតាមផ្លូវ ឬទីសាធារណៈ ជនជាតិជប៉ុនភាគច្រើនតែងតែរាយការណ៍មកសមត្ថកិច្ច និងប្រគល់ទ្រព្យសម្បត្តិទាំងនេះទៅឱ្យសមត្ថកិច្ចដើម្បីប្រគល់ឱ្យម្ចាស់ដើមវិញ ។ នៅខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចរាយការណ៍ថា ចំនួនសាច់ប្រាក់ដែលពលរដ្ឋរើសបានតាមផ្លូវ និងប្រគល់ឱ្យសមត្ថកិច្ច បានកើនឡើងបើធៀបនឹងឆ្នាំមុនៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmWvptm0frbuLLhjXuchl-CUEj65skoDo1wMNtSn8-CI8gdpB4e9s-TJOSGY5pIRmNv7z_Nf8y7wHGdbOBM7j0oeL_BRgkV_GBDJIjLOCGIVLIhj-NLI8DK1ze9G0vhz3TbXosenSbsq4PPmwgRAUSLIgumYiy3RzlK0I209zI8Eay-HeimixxdiJeY_k/s4000/-1x-1.jpg

សមត្ថកិច្ចជប៉ុនរាយការណ៍ថា កាលពីឆ្នាំ២០២៣ ពលរដ្ឋជប៉ុនរើសបានប្រាក់នៅតាមផ្លូវ ឬទីសាធារណៈ ហើយពួកគេជូនដំណឹងមកសមត្ថកិច្ច គឺស្មើរហូតដល់២ម៉ឺន២ពាន់៨រយលានយ៉េន កើនឡើងប្រមាណ១.៧០០លានយ៉េន បើធៀបនឹងឆ្នាំ២០២២ ។ ឧបករណ៍អេឡិចត្រូនិកតូចៗ ដូចជា ៖ កាសស្តាប់ត្រចៀក (កាសគ្មានខ្សែ) និងឧបករណ៍សាកថ្មទូរស័ព្ទ បានបាត់បង់យ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj71PW9IPYX5Q1fohTiSgDTIReB1lA1Hcj6lQF8s3dC98pkJpnlPQHUOQ7C5bERDB18Xflb1heTRmcNZNTrOYwLjZatXHJtJ2dtJTTz4xUeO9gXYg6BgwwRhd_ElKTQLD4A9p-uNfmAI1-5oHGWDzMRs5ytTp-rwK8yE9LNL-Ao9jBW-qzZeP3c6zMVnCU/s800/230201162307-02-japan-inflation-economy.jpg

សមត្ថកិច្ចជប៉ុនបន្តថា ចំណែកទ្រព្យសម្បត្តិ ឬសម្ភារៈផ្សេងៗ (មិនមែនជាសាច់ប្រាក់) ដែលពលរដ្ឋជប៉ុនរើសបានកាលពីឆ្នាំ២០២៣ ហើយពួកគេជូនដំណឹងមកសមត្ថកិច្ច គឺស្មើនឹង២៩លាន៧សែន៩ម៉ឺនប្រភេទ កើនឡើងប្រមាណ៣លាន១សែន៥ម៉ឺនប្រភេទ បើធៀបនឹងឆ្នាំ២០២២ ហើយវាជាចំនួនច្រើនបំផុត បើគិតចាប់ពីឆ្នាំ១៩៧១ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwNKVz65qCTWeDlUvjOx7AH9eBQwwifDXXYYc534kMTL1c1q21FTL9hVQvZNxaeJ4fFu_DH0NNrJ1DTNAl0MnH953mzvjjYQ3dFSEe86JkTAyohqz-AmgJEqfhPP5avktkVEg4mpJQZ95OYLw1wLi6haGoAMnkfQZ2qSMebWN3gFFlSZJK8HhINle-ma0/s1500/Japan-economic-boom-GettyImages-1244569689.webp

ការប្រទះឃើញសម្ភារៈផ្សេងៗនៅតាមផ្លូវ និងទីសារធារណៈមានចំនួនកើនឡើង ដោយសារពលរដ្ឋជប៉ុននិយមធ្វើដំណើរដោយថ្មើរជើងនៅតាមផ្លូវ ក្រោយពីរដ្ឋាភិបាលបន្ធូរបន្ថយវិធានការរឹតបន្តឹងការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ ។ កាលពីឆ្នាំ២០១៩ ការប្រទះឃើញសម្ភារៈផ្សេងៗនៅតាមផ្លូវ និងទីសាធារណៈ គឺស្មើត្រឹមតែ២៩លាន៧សែន៥ម៉ឺនប្រភេទប៉ុណ្ណោះ ។https://irp.cdn-website.com/b6eb1c06/dms3rep/multi/money-culture-og.jpg

យោងតាមច្បាប់របស់ប្រទេសជប៉ុនពាក់ព័ន្ធនឹងការបាត់បង់ទ្រព្យសម្បត្តិចែងថា បុគ្គលណាម្នាក់រើសបានសាច់ប្រាក់ ឬសម្ភារៈផ្សេងៗ ហើយរាយការណ៍មកសមត្ថកិច្ច បុគ្គលនោះនឹងទទួលបានសាច់ប្រាក់ និងសម្ភារៈនេះ ប្រសិនបើគ្មានអ្នកណាម្នាក់មកបង្ហាញខ្លួនថា ជាម្ចាស់ក្នុងរយៈពេល៣ខែ (ប៉ុន្តែលើកលែងទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកដែលមានទិន្នន័យផ្ទាល់ខ្លួន) ។ ករណីបុគ្គលរើសបានសាច់ប្រាក់ ឬសម្ភារៈនេះ បដិសេធមិនព្រមទទួលយក គឺទ្រព្យសម្បត្តិទាំងនេះនឹងត្រូវបានបញ្ជូនទៅក្នុងឃ្លាំងរបស់អាជ្ញាធរខេត្ត ៕

Admin ជីងចក់ សូមទោសជាសាធារណៈទៅកាន់សមាគមឧក.ញ៉ា ខណៈមហាជនកោតសរសើរលោក

0

អ្នកអត្ថាធិប្បាយបាល់ទាត់ Admin ជីងចក់ បានបង្ហោះលិខិតសូមទោសជាសាធារណៈទៅកាន់សមាគមឧកញ៉ាបន្ទាប់ពីនិយាយរិះគន់ទៅកាន់អ្នកមានងារឧកញ៉ាមួយចំនួនបានប្រើប្រាស់ងារនេះទៅប្រព្រឹត្តនូវកំហុស និង ទង្វើផ្ទុយច្បាប់ដែលបណ្តាលឱ្យប្រជាពលរដ្ឋរងទុក្ខវេទនា។ Admin ជីងចក់ បានទទួលស្គាល់ថាពាក្យសម្តីនេះបានធ្វើឱ្យប៉ះពាល់ដល់កត្តិយស និង សេចក្តីថ្លៃថ្នូររបស់ឧកញ៉ាត្រឹមត្រូវ។ ទន្ទឹមនឹងការសូមទោសរបស់អ្នកអត្ថាធិប្បាយបាល់ទាត់រូបនេះដែរអ្នកលេងបណ្តាញសង្គមជាច្រើនបែរជាកោតសរសើរ Admin ជីងចក់ ដែលហ៊ាននិយាយបែបនេះ ខណៈអ្នកផ្សេងទៀតថាពាក្យសម្តីពិតគេបដិសេធគេចូលចិត្តតែពាក្យពីរោះតែក្លែងក្លាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi17KvoIYDdsjeKtDGRM3yPSd0yN7U_-Uq8znpy6rjqCOx62nHYu695dBO88oVeOsms170c_S_Zu1rx2RQgKqBGH40zNFWJND6wBNlADmlpbPdX5xtEff4BYDz2mt1cd8qlr0SxcNpRLDmeJRm5JSTAC8pTdMNobOGYsp8FfJBGJqd2Fbg9C6JJvET7vRk/s2048/image_2024-05-28_09-20-50.png

នៅយប់ថ្ងៃទី២៧ ខែឧសភា Admin ជីងចក់ បានបង្ហោះលិខិតសូមទោសដោយបានដាក់ចំណងជើងថា «ខ្ញុំជីងចក់ សូមធ្វើការសូមទោសទៅកាន់ សមាគមឧកញ៉ាកម្ពុជា និងលោកអ្នក ឧកញ៉ាប្រធានសមាគម ដែលមានខ្លឹមសារដូចខាងក្រោម»។ ក្នុងលិខិតនោះមានខ្លឹមសារយ៉ាងដូច្នេះថា «ខ្ញុំបាទឈ្មោះ ជឿន ចក់ ភេទប្រុស សញ្ជាតិខ្មែរ ឆ្នាំកំណើត១៩៨៨ មានទីលំនៅភូមិម្សាក្រងជើង ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ។ សូមគោរពជូនលោកអ្នកឧកញ៉ា ប្រធានសមាគមឧកញ៉ាកម្ពុជា
កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៤ ដែលមានគណនីឈ្មោះ ជីង ចក់ TV (ទំព័រហ្វេសប៊ុក) បានធ្វើការផ្សាយផ្ទាល់នូវវីដេអូខ្លីមានរយៈពេល ៣នាទី និង ២២វិនាទីលើ (ទំព័រហ្វេសប៊ុក) ដោយមានខ្ញុំបាទ ឈ្មោះ ជឿន ចក់ ហៅថា ជីង ចក់ ជាអ្នកអត្ថាធិប្បាយ, វិភាគ និង រិះគន់ យ៉ាងខ្លាំងទៅលើបុគ្គលមួយចំនួនដែល មានងារជាឧកញ៉ា ដោយបានប្រើប្រាស់ងារជាឧកញ៉ាទៅប្រព្រឹត្តនូវកំហុស និង ទង្វើផ្ទុយច្បាប់ដែលបណ្តាលឱ្យ ប្រជាពលរដ្ឋរងទុក្ខវេទនា ថែមទាំងបានធ្វើឱ្យប៉ះពាល់ដល់កត្តិយស និង សេចក្តីថ្លៃថ្នូររបស់ឧកញ៉ាត្រឹមត្រូវ ដោយ ក្នុងការបកស្រាយរបស់ខ្ញុំបាទគ្រានោះ មានពាក្យពេចន៍ខ្លះពិតជាបានបង្កើតឲ្យមានកំហុសដោយអចេតនា ដែលនាំ ឱ្យប៉ះពាល់ជារួមដល់កិត្តិនាម និងសេចក្តីថ្លៃថ្នូររបស់ សមាគមឧកញ៉ាកម្ពុជា មែន ព្រោះថា ខ្ញុំបាទមិនមានការ យល់ដឹងច្បាស់លាស់ទៅនឹងពាក្យថាគោរមងារឧកញ៉ា ដែលជាគោរមងារកិត្តិយសផ្តល់ដោយព្រះមហាក្សត្រ ទ្រង់ព្រះ រាជទានដោយព្រះរាជក្រឹត្យ ទៅតាមលំដាប់ថ្នាក់ ដល់រូបវន្តបុគ្គលដែលជាប្រជាពលរដ្ឋខ្មែរមានគុណបំណាច់ក្នុងការ ចូលរួមអភិវឌ្ឍន៍ និង កសាងជាតិ ហើយងារជាឧកញ៉ាពុំមានឥទ្ធិពលអាចយកទៅប្រើប្រាស់សម្រាប់រកស៊ីបោកប្រាស់ប្រជាពលរដ្ឋបានទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimp1nOb0L7lR6XBE3F_akAOuDzBDVLIBbFtw03_JKHuHItt95r6MR45N4_aL4Z_zB3wiCVZUQL4_iZuPKbUSByWb1U2IJAePQJaSN6d5PctX363aCuYu4OSx0r50bA_f8qqOIauFWjR4yKHG0eSpr3UJ-dBpmKiG6RnRxIqAQjZMdh1MpuiwV9STNivFc/s2048/image_2024-05-28_09-20-53.png

លិខិតដដែលមានអត្ថន័យទៀតថា «ខ្ញុំបាទពិតជាមានការសោកស្តាយជាពន់ពេក ដែលបានបង្កើតនូវកំហុសអចេតនាមួយនេះឡើង នៅ ក្នុងពេលវេលានេះផងដែរខ្ញុំបាទបានដឹងកំហុស ហើយសូមលំឱនកាយ លើកម្រាមដៃដប់ ដើម្បីសូមទោសជាសាធារណៈ និងជាពិសេស ដល់ លោកអ្នកឧកញ៉ាប្រធាន ចំពោះកំហុសដោយអចេតនារបស់ខ្ញុំបាទ ។ ខ្ញុំបាទសូម សន្យាថានឹងឈប់ឱ្យមានការផ្សព្វផ្សាយ ឬ និយាយប៉ះពាល់ដល់កិត្តិយស ឬ បរិហាកេរ្តិ៍ នៃគោរមងារឧកញ៉ា តទៅ ទៀតហើយ ចាប់ពីពេលនេះតទៅ ព្រមទាំងខ្ញុំបាទសូមធ្វើការលុបនូវឃ្លីបវីដេអូខ្លីដែលបានចេញផ្សាយកាលពីថ្ងៃទី ២៣-៣-២០២៤ នៅលើ (ទំព័រហ្វេសប៊ុក ជីង ចក់ TV) ចោលឱ្យអស់ រួមទាំងដំណរភ្ជាប់ទៀតផងដែរ ។ ខ្ញុំបាទសង្ឃឹមថា លោកអ្នកឧកញ៉ា ប្រធានសមាគមឧកញ៉ាកម្ពុជា ពិតជាមានក្តីមេត្តា ផ្តល់ភាពសណ្តោសអភ័យ និង ព្រមទាំងយកនូវការសូមអភ័យទោសអំពីខ្ញុំបាទ សូម លោកអ្នកឧកញ៉ាប្រធាន ទទួលនូវកាគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGHFyInPsSMaEoMaGkNXckYGQq7QQMYJMiJnkB2ljnVpvWlCM6iD4Uah8HmMvrI_Nw3Q9kFH1FihR32yXpR3_gGkMIc73RFrcvN3OAEIi-JPqAoSR5_Ok7XJsBW-Yo5HCpNHBuIU_Iy75irO9BL2UqPOM0U7IXsPtKAdpH97slJUZweCGMtD4rXOQN3rg/s2048/image_2024-05-28_09-20-56.png

ទន្ទឹមនឹងការសូមទោសរបស់ Admin ជីងចក់ ដែលបានប្រើសម្តីរិះគន់ឧកញ៉ាមួយចំនួនយកងារនេះទៅប្រើប្រាស់ក្នុងរូបភាពអវិជ្ជមាន ងាកទៅកាន់អ្នកលេងបណ្តាញសង្គមជាច្រើនបានចូលទៅកោតសរសើរទៅកាន់អ្នកអត្ថាធិប្បាយបាល់ទាត់រូបនេះនិងលើកឡើងថារូបគេនៅខាងAdmin ជីងចក់។ គណនីខ្លះក៏បានសរសើរថារូបលោកហ៊ាននិយាយពាក្យពិតទៅលើបញ្ហានេះ ចំណែកឯអ្នកខ្លះទៀតលើកឡើងថា ពាក្យសម្តីពិតគេបដិសេធគេចូលចិត្តតែពាក្យពីរោះតែក្លែងក្លាយ៕

អាកប្បកិរិយាដ៏ឈ្លើ.យរបស់ Seungri ចំពោះ Kim Sejeong ក្នុងកម្មវិធីមួយបានផ្ទុះឡើងម្តងទៀត

0

ខណៈដែលភាពយន្តឯកសាររបស់ BBC ស្តីពីរឿងអា.ស្រូវ «Burning Sun»នៅតែបន្តចាប់អារម្មណ៍ពីទស្សនិកជនទូទាំងពិភពលោក អាកប្បកិរិយារបស់ Seungri ដែលមិនផ្តល់តម្លៃដល់តារាស្រីធ្វើឱ្យផ្ទុះកក្រើកនៅលើប្រព័ន្ធផ្សព្វផ្សាយឡើងវិញ ជាក់ស្តែងទាំងករណីរបស់ Jennie រួមទាំង Kim Sejeong តួឯកស្រីក្នុងរឿង «business proposal» បានលេចចេញជារូបរាងឡើងវិញនៅលើបណ្តាញម្តងទៀត។

កាលពីថ្ងៃទី២៥ ខែឧសភា វីដេអូឃ្លីបដែលបង្ហាញពី Seungri និងអតីតក្រុមចម្រៀង I.O.I Kim Sejeong បានក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងចំណោមអ្នកគាំទ្រ K-pop បន្ទាប់ពីបានកត់សម្គាល់ពីរបៀបដែលអតីតទណ្ឌិតរូបនេះប្រព្រឹត្តអាកប្បកិរិយាដ៏ឈ្លើ.យចំពោះតារាចម្រៀងនិងសម្តែងរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpTWF7eDyM_RAseXSjsRZqmO9mLiEpZrpVpnY5LsfskAeYyPpQVJ5nZI8acR0nDrKAj0IzyuQyFsCQTGr3YOK2NFG1cuq3xCvoRjyzSP8KeExfDqCwEza-7-7l_jt6m8WFvEsdtuRemJQEroGsOLQkzZ_Y0e9_3SDKGv1M7g3HMAuQ32aKdtc3kEUEStU/s696/seungri-ygentertainment-2020-696x442.jpeg

ភាពចម្រូងចម្រាសនេះបានកើតឡើងនៅក្នុងកម្មវិធី «Salty Tour» ដែលចាក់ផ្សាយក្នុងខែសីហា ឆ្នាំ២០១៨ ដែល Seungri បានចូលរួមជាភ្ញៀវកិត្តិយស ហើយ Kim Sejeong ជាសមាជិកថ្មីនៅក្នុងកម្មវិធី។ ខណៈពេលដែលបរិយាកាសនៅពេលចាក់ផ្សាយបានទទួលការវាយតម្លៃជាវិជ្ជមាន វាបានក្លាយជាប្រធានបទដ៏ក្តៅគគុកបន្ទាប់ពីអ្នកទស្សនាបានកត់សម្គាល់ពីទង្វើមិនសមរម្យរបស់ Seungri ចំពោះតារាវ័យក្មេង Kim Sejeong ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4X1eJ8pwdOOLuYwC5cVRoTl4OFuAbwcQgAWVoYCSpWEQtYKl36ahV834S3k3qr981SYwUQ3JrTrg-7hjFn15o7jmSnuU-DljrfOJ11cW9I9-yCOwNFeXtN_Ynr47nZbhJiSO_mgSgjrIKediqsK5y7YlG3j5Z4SkuiCKMdM5TtNr45Twrees_dBeAUZU/s960/image_2024-05-27_16-41-04.png

អំឡុងពេលញ៉ាំអាហារជាមួយគ្នា Seungri ស្រាប់តែស្នើ Sejeong ចាក់ស្រាបៀរទៅឱ្យបុរសណាដែលនាងគិតថាទាក់ទាញបំផុត។ សំណើដែលមិននឹកស្មានដល់របស់ Seungri បានធ្វើឱ្យ Sejeong មើលទៅភ័យស្លន់ស្លោ និងមិនស្រួល។ សកម្មភាពរបស់ Seungri ត្រូវបានគេចាត់ទុកថាមិនសមរម្យ ពីព្រោះនៅក្នុងវប្បធម៌ប្រពៃណីរបស់កូរ៉េ បុរសតែងតែសុំឱ្យស្ត្រីចាក់ភេសជ្ជៈឱ្យពួកគេនៅក្នុងផ្ទះបន ឬបារ។ វីដេអូខ្លីនេះបានផ្ទុះកក្រើកម្តងទៀតនៅលើប្រព័ន្ធផ្សព្វផ្សាយ ខណៈអ្នកគាំទ្របានបង្ហាញការខឹងសម្បារយ៉ាងខ្លាំងទៅកាន់ Seungri អតីតសមាជិក BIGBANG រូបនេះដែលមានគំនិតមិនរម្យលើស្រ្តីជាយូរមកហើយជារួមអត្តចរិតបុគ្គលនេះជាមនុស្សបាតសង្គម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZXfM135EnuL9RcGpk7fWuxRwLG6hXnFuIe5N-ngIc5sPrGVdnAfVWfXirTqDBOEPZ4AEpMsnfSg68Hkms2phfX6lfrMvHzNvU52rJFW0Bi3fxOcL0Xv_8vZ3GnfIHbWQcBmRjb99KUmFVm7UeZnTe15YNsSqsnHfYUcsM5qEw1xg1tBOD9FLQa4uOmvg/s838/Seungri-Sejeong.webp

ក្នុងឆ្នាំ ២០១៩ ឧស្សាហកម្មកម្សាន្តក្នុងប្រទេសកូរ៉េបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការបង្ហាញរឿងអាស្រូវពាក់ព័ន្ធនឹង Seungri និងមិត្តភក្តិជិតស្និទ្ធរបស់គេ។ បុគ្គលដែលពាក់ព័ន្ធត្រូវបានលាតត្រដាងថាជាសមាជិកនៃក្រុមមួយដែលពួកគេចែកចាយវីដេអូខុសច្បាប់ ដែលជារឿយៗថតដោយគ្មានការយល់ព្រមពីនារីៗ។ បន្ថែមពីលើនេះ ការជាប់ពាក់ព័ន្ធរបស់ពួកគេនៅក្នុងឧក្រិដ្ឋកម្មពេស្យាចារបានបង្កឱ្យមានការខឹងសម្បារជាសាធារណៈ។

Seungri បានចាកចេញពីក្រុមដោយសារមានរឿងអាស្រូវផ្លូវភេទ និងគ្រឿងញៀនកាលពីឆ្នាំ ២០១៨ ។ នៅឆ្នាំ ២០២០ Seungri បានសារភាពកំហុសក្នុងការសម្របសម្រួលពេស្យាចារ ការថតភាពយន្តខុសច្បាប់ ការលេងល្បែងស៊ីសងជាទម្លាប់ និងអ្វីៗជាច្រើនទៀត។ បុគ្គលនេះត្រូវបានកាត់ទោសឱ្យជាប់គុកមួយឆ្នាំកន្លះនិងត្រូវបានដោះលែងឱ្យមានសេរីភាពវិញ កាលពីខែកុម្ភៈ ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4QXR8l4pXQm-Oz1LSJtIQRXigS21VoKnizqvVrd05peXVA2N7oCLxclv0xY74nWTrnIJCh2asaNjeZu1kepLW5aInjfHfhgyiSsilSX-Pa0_8qf1WxouLnFDfWaDAdeag6hD5F2nm2AfuBgEmt0rMYIfjQ9BtCxncXExm4_PlN12AhidfWo32h-2r3ag/s1200/image_2024-05-27_16-12-45%20(2).png

ទន្ទឹមនឹងចេញពីពន្ធនាគារ Seungri ក៏បានលេចមុខតាមកម្មវិធីមួយចំនួនរួមទាំងធ្លាប់មកស្រុកខ្មែរផងដែរ ខណៈមានសេចក្តីរាយការណ៍ថាជន BLACKLIST រូបនេះត្រៀមមកក្លិបកម្សាន្តនៅកម្ពុជាទៀតផង ដែលធ្វើឱ្យសាធារណជនមិនពេញចិត្តជាខ្លាំង៕

ទទួលពានលើកទី២នៅសិង្ហបុរី ស៊ីន យូប៊ីន ពោលអរគុណទៅកាន់ Hater

0

បន្ទាប់ពីត្រលប់មកពីប្រទេសបារាំងវិញមិនទាន់បាត់ហត់ផងតារាសម្តែង ស៊ីន យូប៊ីន និង ខាត់ វៃហាំង ដឹកដៃគ្នាហោះទៅប្រទេសសិង្ហបុរីទទួលពានរង្វាន់តែម្តង។ ទទួលបានពានរង្វាន់លើកទី២ពី HOFS តារាសម្តែង ស៊ីន យូប៊ីន ក៏បានពោលអរគុណទៅកាន់ Hater ដែលបានរិះគន់ ស្អប់ ការរើសអើង ដែលរួមចំណែកធ្វើឱ្យនាងអាចឈានមកដល់ចំណុចនេះ។
ដូចមហាជនមួយចំនួនធំជ្រាបមកហើយថាតារាសម្តែងជួរមុខប្រចាំប្រទេស ស៊ីន យូប៊ីន បានចូលរួមដើរលើកម្រាលព្រំក្រហមមហោស្រពភាពយន្តកានជាលើកទី២ ថែមទាំងជួយឱ្យប្អូនស្រី ស៊ីន ជេននី មានឱកាសដើរលើកម្រាលព្រំក្រហមនេះជាមួយគ្នាថែមទៀត។ វត្តមានរបស់តារាស្រីរូបនេះតែងឆ្លៀតបង្ហាញអត្តសញ្ញាណខ្មែរនៅលើឆាកអន្តរជាតិទាំងពីរដងដោយត្រូវប្រថុយនឹងស្ថានការអាក្រក់អាចនឹងកើតឡើង។ ខំប្រឹងដើម្បីមុខមាត់ជាតិទាំងកម្លាំងកាយចិត្ត ថវិកា ផ្ទាល់ខ្លួនលើកនេះ ស៊ីន យូប៊ីន ត្រូវរងនូវសម្តីផ្លែផ្កាបំបាក់ទឹកចិត្តយកលុយទៅជះនៅស្រុកគេដើម្បីតែភាពល្បីបាន Liked បាន Share ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXU29i4r0lfc30dgUyPbsbkEkC_rwh4vjW_AkQfVBg86kUuzfuQwT_PLWCPNb3hrLoraxSRSiJlEWV7L3KjSW_IJsauXel17NEsroFnzq2dQF6TC74GjbK_splALQ_aEKCvvmoYk9R_Ms6uOw3b1V0LLoFO0RMI-fFTa7ybjbHeIT_p6lpLgdKtaDBCRA/s2048/image_2024-05-27_15-29-58.png

យ៉ាងណាមិញ បន្ទាប់ពីត្រលប់មកពីប្រទេសបារាំងមិនទាន់ទាំងបាត់ហត់ស្រួលបួលផង ស៊ីន យូប៊ីន និង ខាត់ វៃហាំង បានដឹកដៃគ្នាទៅទទួលពានរង្វាន់នៅប្រទេសសិង្ហបុរីដែលជាភាពជោគជ័យមួយរបស់នាងទទួលបានពានរង្វាន់ជាលើកទី២។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXEfCmoUCK92Rh3ain0kttLyb-kkb0R7l5kCwKa1bIj2tA3GpWtmYWnmx0fUHagmR54Sm0vusVfBsWDI5c3oHPvn0pByyCZhYJXBhWYS9zdtbGT3wlGNU0fWCHClwQCqgFzgZxlIOLEmFqiwPoKl_LPD_rhyyG8T6uYGLrfwMBbs8ybyIyewF6wKzWonM/s2048/image_2024-05-27_15-30-00.png

ទន្ទឹមនឹងពានរង្វាន់អន្តរជាតិមួយនេះ ស៊ីន យូប៊ីន បានសរសេរនៅលើបណ្តាញសង្គមបញ្ជាក់ពីអារម្មណ៍របស់ខ្លួនថា «Inspirational women hall of fame award ពានរង្វាន់នេះផ្តល់ដល់អ្នកដែលមានទេពកោសល្យច្រើនផ្នែកនិងមានសមិទ្ធផលការងារដែលគេទទួលស្គាល់ច្រើន ព្រមទាំងជាបុគ្គលដែលធ្វើជាគំរូដល់អ្នកដទៃ ។ នេះជាលើកទីពីរហើយសម្រាប់ខ្ញុំដែលបានឈរលើឆាកដ៏មានកិត្យានុភាពនេះ។ សូមថ្លែងអំណរគុណចំពោះ HOFS ប្រទេសសឹង្ហបុរី ដែលផ្តល់កិត្តិយសដល់ខ្ញុំ និងបានឃើញការខិតខំប្រឹងប្រែង និងសមិទ្ធផលការងាររបស់ខ្ញុំកន្លងមកពានរង្វាន់នេះមានន័យណាស់សម្រាប់ខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixeih1ULWQeiWTOIUBxXRAT2CYckubQpE1IGkqgV60PTZZ3e1CQvUUnsE1RopFTQgO-OcUiaS7IMPwv-jNknB9R-4AzV2G_Gfd8uFLLOKTFEJIyOizVD7xaZ3t9sB7Qe-HW1voFVMSVSVxA_WDBFkLTBiVDmfA9x8QYhRarWuHjAG4H0weuewL5mjLrC0/s2048/image_2024-05-27_15-30-03.png

តារាសម្តែងក្រសោបពានជាច្រើនរូបនេះបន្ថែមទៀតថា «អរគុណhaters អ្នកបានរួមចំណែកជួយខ្ញុំជោគជ័យរហូតដល់ចំណុចនេះរាល់ជំហាននៃភាពជោគជ័យរបស់ខ្ញុំគឺបានមកពីពាក្យរិះគន់របស់អ្នក ការរើសអើង និងការស្អប់របស់អ្នក ព្រោះខ្ញុំយកវាជាការលើកទឹកចិត្ត និងរំលឹកខ្លួនឯងគ្រប់ពេលអោយខិតខំមិនខ្លាចហត់នឿយឡើយ។ កាន់តែថាខ្ញុំកាន់តែធ្វើខ្ញុំកាន់តែជោគជ័យ អរគុណ »។

គួរបញ្ជាក់ថា ពានរង្វាន់ HOFS នៅប្រទេសសិង្ហបុរីក្រៅពី ស៊ីន យូប៊ីន ខាត់ វៃហាំង នៅមានកូនខ្មែរពីររូបទៀតគឺ រ៉េននី ដារ៉ា និង សំណាង អេលីណា ក៏ទទួលបានពានរង្វាន់អន្តរជាតិមួយនេះផងដែរ៕

អ្នកនិពន្ធ ម៉ីសន សុធារី ថាការអង្គុយគងអន្ទាក់ខ្លារបស់ ថូមីត មិនខុសទាស់អីទេ ប៉ុន្តែត្រូវមើលភាគីគូសន្ទនា

0

លោក ថូមីត ដែលជាពិធីករនៅក្នុងកម្មវិធី The Thomith Show ត្រូវរងមតិរិះគ.ន់ពីសាធារណជនបន្ទាប់ពីអង្គុយគងអន្ទាក់ខ្លាសម្ភាសលោក សុខ ចាន់ផល អ្នកនិពន្ធដ៏ល្បីល្បាញមួយរូបដែលត្រូវចាត់ទុកថាជារៀមច្បងនិងជាចាស់ទុំម្នាក់។ ការរិះគន់នេះដែរជំរុញចិត្តអ្នកនិពន្ធអ្នកស្រី ម៉ីនសន សុធារី បានលើកឡើងថាការអង្គុយគងអន្ទាក់ខ្លារបស់ ថូមីត មិនខុសទាស់អីទេប៉ុន្តែយើងត្រូវមើលលើភាគីគូសន្ទនារបស់យើងដែរបើទម្លាក់ជើងមកវិញកាន់តែល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRiXaluRBYT_koHv5dkJekjMRLqWjzDqJSF9cFcQhDS_lTXGOY8LwUc32Es0z5bji3yMFj4UeWnk-VX7mzyqlRskW3K_dGjyleEtlUgSIuVFvDHKvvZQJMeY8u0tlooiDxBYca8bqomTr02DYZAbiNmHLxyLyHqFho57XtQ4Ka7CMUS0goXuwdnCGcJJ8/s960/image_2024-05-27_13-50-52.png

ប៉ុន្មានថ្ងៃមកនេះលោក ថូមីត បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមរសើបបញ្ចេញមតិរិះគន់បន្ទាប់ពីបង្ហាញឥរិយាបថគងអន្ទាក់ខ្លាសម្ភាសលោក សុខ ចាន់ផល ដែលអញ្ជើញជាភ្ញៀវកិត្តិយសចូលរួមចែករំលែកនូវចំណេះដឹង ការលើកទឹកចិត្ត ចំណង់ចំណូលចិត្ត បទពិសោធន៍ និងឆន្ទៈហ៊ានដើរតាមក្ដីស្រមៃជាអ្នកនិពន្ធដែលបានចាក់ផ្សាយកាលពីថ្ងៃទី១៧ ឧសភា កន្លងមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_-wUY0dYErlVar6ixiTn9tHbl6unRZt23T2wfM3USndt6Nn2CB_iUx0OUcpMylnNIdbhWrIibXgflAWvE_MTIh78Hx-JTvgxHr5fWxdCQUGimGR39KIapCk0oTdrb8JaQ73jKlsY2ZHjn3_h_RJHDmG9FgMa_mnJSu9AaqhSS2g-JlYMXySGQBrvEk9c/s1000/image_2024-05-27_13-50-51%20(3).png

ឥរិយាបថរបស់លោក ថូមីត ជាពិធីករសម្របសម្រួលនៅក្នុងកម្មវិធីហើយអង្គុយបែបនេះធ្វើឱ្យមានមតិវែកញែកយ៉ាងច្រើនដោយមតិថា រស់នៅខ្មែរគួរគោរពទៅកាន់ចាស់ទុំជារៀមច្បង មិនអាចអង្គុយខ្វះសុជីវធម៌បែបនេះឡើយមិនមែនរស់នៅអ៊ឺរ៉ុបនោះទេ ខណៈអ្នកខ្លះក៏មានមតិយោបល់ផ្សេងៗជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikpUugLYIY4V5y2SAFgyYzHkEV5k8A4qh6myk2W689JBsnCgtHBAoqioAL0ewtBZ6gBbX-TJzOm3Lp3dUI-6L3_bAFzOx6-HJp3NddPN3hUL8xGrkLwKZRU-pBHWEaufU80ZOFZP0WtUsI7ZRi18CnttNdJWVtGCsQ_SRD6ZARfATL-tQJvK_eIgvwvcY/s1347/image_2024-05-27_14-06-34.png

ជាមួយគ្នានេះដែរងាកទៅកាន់អ្នកនិពន្ធមួយរូបគឺអ្នកស្រី ម៉ីសន សុធារី ក៏បានចូលរួមជាមតិយោបល់របស់ខ្លួនដូចគ្នា។

ម្ចាស់ស្នាដៃប្រលោមលោកដ៏ល្បី «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់» បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួននៅថ្ងៃទី២៥ ឧសភា ថា«និយាយមែន មិនខ្វះទេ សហគ្រិនជាច្រើនដែលខ្ញុំជួបសម្ភាស! ភាគច្រើនចូលចិត្តអង្គុយគងអន្ទាក់ខ្លាណាស់ ប៉ុន្តែសមឬមិនសមគឺទស្សនិកជនជាអ្នកសង្កេតខ្លួនឯង។ គំនិតខ្ញុំវិញ វាអាស្រ័យទៅលើទិដ្ឋភាពជាក់ស្ដែង ដូចករណីប្អូន Thomit ខ្ញុំគិតថា អត់ខុសទាស់អីទេ ដែលគាត់អង្គុយបែបហ្នឹងធ្វើបទសម្ភាស ប៉ុន្តែបើសិនជា គូភាគីសន្ទនារបស់គាត់ទម្លាក់ជើងធ្វើចរិតសុភាពរាបសាហើយ មិនថាគាត់ចាស់ឬក្មេងជាង ខ្ញុំគិតថា បើសិនជា ប្អូនទម្លាក់ជើងមកវិញក៏កាន់តែល្អ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKDfSjQsjLiAfgdkpWyr-5P1P6s0QoZHRLjPtKSGQgobHpaneonT3A0GlbNiCAeem6naeKkspolbIaWkDVPhBo7pl3PCFNR3QnRngSi4MMTAwqWgilYvXX3niiud35MFHpU0BKk5hfG1D21La_6qNDuKbNbXaCDZ4ZDqv6SL2z-ij9Nzbp3h0yNoZZWI8/s1339/image_2024-05-27_14-06-35.png

អ្នកស្រី ម៉ីសន សុធារី បន្ថែមទៀតថា «និយាយជារួម វាមិនមែនជាទោសអីទេនៅក្នុងការអង្គុយគងអន្ទាក់ខ្លាបង្កើននូវទំនុកចិត្ត ស្វែងរកសំណួរធ្វើបទសម្ភាស ប៉ុន្តែយើងត្រូវមើលលើភាគីគូសន្ទនារបស់យើងដែរ»។

គួរបញ្ជាក់ថា កម្មវិធី The Thomith Show ជារឿយៗត្រូវបានទស្សនិកជនមួយចំនួនបញ្ចេញមតិរិះគន់ទៅលើបញ្ហាផ្សេងៗ ប៉ុន្តែក្រឡេកទៅលើភាពវិជ្ជមានវិញកម្មវិធីនេះផ្តល់ជូននូវបទពិសោធន៍ ចំណេះដឹងបន្ថែមទៀតពីភ្ញៀវកិត្តិយសដែលបានចូលរួមច្រើនផ្នែកទាំងសិល្បករ សិល្បការិនី កីឡាករបាល់ទាត់ រួមទាំងវិស័យចុងភៅនិងវិស័យផ្សេងៗជាច្រើនទៀត៕

ហេតុការណ៍ដ៏រន្ធ.ត់! រំលំបាក់ដីនៅប៉ាពួញូហ្គីណេបណ្តាលឱ្យមនុស្សជាង ២ ពាន់នាក់បាត់.បង់.ជីវិត

0

បរទេស៖ មនុស្សជាង ២,០០០ នាក់បានបាត់.បង់ជីវិតនៅក្នុងគ្រោះមហន្តរាយនៃការរអិលបាក់ដីក្នុងប្រទេសប៉ាពួញូហ្គីណេដែលបានកើតឡើងកាលពីថ្ងៃទី២៤ ឧសភា។

យោងតាម AFP ដែលបានរាយការណ៍ថ្មីៗនេះថា គ្រោះមហន្តរាយនៃការរអិលបាក់ដីបានធ្វើឱ្យមនុស្សជាង ២,០០០ នាក់ស្លា.ប់ និងបានបំផ្លាញផ្ទះចម្ការជាច្រើនបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរបំផុត ធ្វើឱ្យប៉ះពាល់ដល់ផ្លូវហាយវេ Porgera Mine ដែលជាខ្សែជីវិតសេដ្ឋកិច្ចរបស់ប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg32dAUKDhLq0wsk_89Y0sfawP_SNS6LyS5xNq4j2jLv_PrjaeR0fdcFPp0s9RoHkTKUTrMSBptoMQb4XHfb1w3vZIMXUKVQZnsj58Dxi_o0PENNpw3BYK-at6F_1th6KrXZ0r9gYZhdKdpEHq4Hzb4jrLc12ZEtnn-kgI-OM7JPbdVqUK8Ka4ECl9gKX8/s640/529751f5545990cca08091b05c416546.jpg

យោងតាមអាជ្ញាធរ ចំនួនមនុស្សជាង ២.០០០ នាក់ត្រូវបានរកឃើញថាកប់នៅក្នុងដី ដោយដំបូងឡើយពួកគេបាននិយាយថាផ្ទះចំនួន ៦០ និងជនរងគ្រោះប្រហែល ៣០០ នាក់ត្រូវបានកប់ ប៉ុន្តែក្រោយមករបាយការណ៍បានបញ្ជាក់ថាផ្ទះចំនួន ១៥០ ត្រូវបានបំផ្លាញ ហើយមនុស្សជាង ៦៧០ នាក់បានបាត់ខ្លួន។ មន្ត្រីមូលដ្ឋានបាននិយាយថា ការងាររុករក និងជួយសង្គ្រោះគឺកំពុងប្រឈមនឹងការលំបាកជាច្រើន ដោយសារស្ថានភាពភូមិសាស្ត្រមិនស្ថិតស្ថេរក្នុងតំបន់ ហើយការរអិលបាក់ដីគឺមានហានិភ័យខ្ពស់នៃការកើតឡើងវិញ ដែលគំរាមកំហែងដល់អាយុជីវិតមនុស្សទាំងអស់នៅក្នុងតំបន់នេះ។

មន្ត្រី Papua New Guinea បានអំពាវនាវឱ្យមាន “សកម្មភាព និងកិច្ចសហប្រតិបត្តិការជាបន្ទាន់ពីកងកម្លាំងទាំងអស់” ដើម្បីឆ្លើយតបទៅនឹងគ្រោះមហន្តរាយនេះ រួមទាំងកងទ័ព កងកម្លាំងសង្គ្រោះជាតិ និងមូលដ្ឋានផងដែរ។ ប៉ាពួញូហ្គីណេក៏បានស្នើឱ្យ អង្គការសហប្រជាជាតិ ជួយជូនដំណឹងអំពីស្ថានភាពនេះដល់ដៃគូសហប្រតិបត្តិការអភិវឌ្ឍន៍ និងមិត្តភក្តិអន្តរជាតិ។ ជំនួយអន្តរជាតិទាំងអស់នឹងត្រូវបានសម្របសម្រួលតាមរយៈមជ្ឈមណ្ឌលឆ្លើយតបគ្រោះមហន្តរាយជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhel46P9DaRzPbjFJpyFM08mB2C1hkqwuN3rIaPcbNnvOs7-ozRZNVGHB-EcWmDqJmF-78XYe_Lie0VKsaNayQjxz-I7Fxh7k3uxaCjUz8j43Eqsq8-pa_7xZXfr47TglVn5KddwaKep9CkaXSnxU97TbQLSVF5n5mLdtd4UdHfLzdeUyFZ6H0gSkH5pec/s1024/photo_2024-05-28_12-54-56.jpg

គួរបញ្ជាក់ដែរថា នៅព្រឹកព្រលឹមថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៤ នេះគឺមានការរអិលបាក់ដីពីភ្នំ Enga ស្រាប់តែធ្លាក់មកលើភូមិ Kaokalam ក្នុងខេត្ត Enga ចម្ងាយប្រហែល ៦០០ គីឡូម៉ែត្រពីរដ្ឋធានី Port Moresby។ យោងតាមរបាយការណ៍ជនស៊ីវិលជាង ១.០០០ នាក់នៅក្នុងតំបន់ជុំវិញត្រូវបានជម្លៀសចេញពីតំបន់នោះ។ លោក Serhan Aktoprak ប្រធានគណៈប្រតិភូអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) នៅប្រទេសប៉ាពួញូហ្គីណេ បាននិយាយថា ប្រជាជនក្នុងតំបន់ត្រូវប្រើប៉ែល និងប៉ែលដោយដៃទទេរបស់ពួកគេដើម្បីជីករកជនរងគ្រោះ ដោយសារឧបករណ៍ធុនធ្ងន់ភាគច្រើនត្រូវបានកប់ទៅក្នុងដី។

យោងតាម Serhan Aktoprak នៅកន្លែងខ្លះ តំបន់គ្រោះមហន្តរាយត្រូវបានកប់ក្រោមថ្ម និងដីជាង ៨ ម៉ែត្រ។ លោកបាននិយាយថា “ជាងបីថ្ងៃបានកន្លងផុតទៅចាប់តាំងពីគ្រោះមហន្តរាយបានកើតឡើង យើងកំពុងប្រជែងនឹងពេលវេលា ប៉ុន្តែវាមិនច្បាស់ទេថាតើមានធនធានគ្រប់គ្រាន់ដើម្បីជួយអ្នកគ្រប់គ្នាឬអត់”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1fZBFcBd7Ol_CtpgYs_FA1XJFqLVX3kErGkWYjQY0Vyr5MhvCwPo1WuCY5_SM4krqcWFua82dXXDZrkRlDgtps9VZwNY7kd1THfQruG4j6IGnOMUanhsamQ3C6phM-mkAXuFq5RDfDbd0Uqk5j17mbAXNqTrQnOPApyFI5R9rVwb-bK3shCqGLuqtBY4/s1280/photo_2024-05-28_12-55-22.jpg

អ្នកនាងដេត ម៉ាលីណានិងកូនប្រុស ទម្លាយរឿងក្នុងចិត្តម្តងនេះ សម្រក់ទឹកភ្នែកទូទាំងប្រទេស!

0

កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ នៅលើបណ្តាញសង្គមផ្លូវការរបស់អ្នកនាងដេត ម៉ាលីណា គឺបានធ្វើឡាយបកស្រាយអំពីវិ.បត្តិគ្រួសាររបស់ខ្លួននាពេលកន្លងមក ខណៈរហូតមកទល់ពេលនេះគឺនូវតែមិនទាន់មានដំណោះស្រាយ និងគ្មា.នយុត្តិធ.ម៌ឲ្យខ្លួនទាល់តែសោះ។

ការឡាយបកស្រាយរបស់អ្នកនាងដេត ម៉ាលីណា ដែលមានរយៈពេល៥៥នាទី និងទទួលបាននូវកម្លាំងចិត្តពីសាធារណៈជនខ្មែរយ៉ាងច្រើនរាប់មិនអស់។ ទោះជាយ៉ាងណា អ្វីដែលកាន់តែចាប់អារម្មណ៍និងក្តុកក្តួលខ្លាំងបំផុតតាមរយៈការឡាយនោះដោយសង្កេតឃើញថា នៅនាទីចុងក្រោយ បានលេចនូវវត្តមានកូនប្រុសទី២របស់ខ្លួន គឺលោកឌួង ម៉ាណាវីត មករៀបរាប់ទាំងទឹកភ្នែកហាក់ឈឺចិត្ត ត្បិតអាណិតម្តាយផង អាណិតខ្លួនឯងផង ដែលបានទទួលរងសម្ពាធពីឪពុកខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinDaU4idnIHlWUlLO8arhltJWHkkjTfZ3jvjH0BxgbBR-eB1nkoXVJoJCAnwJks-zHUVolgShsidcCLVs7vjDQfT-ZG_wsAzQwJi5drzL4kCr4UB52VOoaBg9eKOBBBupMMjS61lsM1odYT1mgqop0taPN-1Tft6NMRbRm7ugmZf9XBoz9XDWJyRYMg8o/s1280/photo_2024-05-28_11-08-50.jpg
ជាមួយគ្នានេះ កាលពីម្សិលមិញដដែល បើយោងតាមសំណេររបស់អ្នកនាងដេត ម៉ាលីណា បានភ្ជាប់មកជាមួយនឹងសំណុំឯកសារផ្លូវច្បាប់ ទាក់ទងនឹងអតីតស្វាមីរបស់ខ្លួន ដែលមានខ្លឹមសារថា៖ «នាងខ្ញុំសូមធ្វើការបកស្រាយជូន បងប្អូនដូចខាងក្រោម នេះជាការពិត មិនបានប្រឌិត ឡើយ…កាលពីចុងឆ្នាំ២០២០ នាងខ្ញុំបានព្រមព្រៀងលែងលះជាមួយអតីតប្ដី ហើយសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចតាមការព្រៀមព្រៀង និងបែងចែកកូនទាំង ៣ (បី) នាក់ កូនទី១ ឈ្មោះ ឌួង គឹមវិសាល ,កូនទី២ ឈ្មោះ ឌួង ម៉ាណាវីត កូនទី៣ ឈ្មោះ ឌួង រាជនីគុជ បានផ្ទល់សិទ្ធិមកឲ្យខ្ញុំជាអ្នកមានសិទ្ធិអំណាចមេបាលើកូនទាំង ៣ (បី) នាក់ ព្រមទាំងផ្ទះ ហាង និងលុយចំនួន……… ជាកម្មសិទ្ធិ និងជាអ្នកគ្រប់គ្រងថែរក្សា»។

អ្នកនាងបន្តថា «ចាប់តាំងពីសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចូលជាស្ថាពររួចមក នាងខ្ញុំនៅតែមិនមានសិទ្ធិជួបកូនៗដដែល ព្រោះខាងឪពុកមិនព្រមប្រគល់កូនមកឲ្យនាងខ្ញុំជាអ្នកមានសិទ្ធិអំណាចមេបាលើកូនទៀត ហើយបានហាមនាងខ្ញុំគ្រប់វិធីធ្វើយ៉ាងណាគឺមិនឲ្យនាងខ្ញុំជួបកូនបាន។ ក្រោយមកនាងខ្ញុំបានដាក់ពាក្យសុំអនុវត្តលើដីកាសម្រេចដើម្បីទាមទារកូនមកនៅជាមួយវិញ ក៏នៅតែខាងឪពុកនោះមិនព្រមប្រគល់កូនមកឲ្យនាងខ្ញុំទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLlmjDfNGvAjNZcMj57pe3xlBsNboMT8rkNRqvKmgHxkfQdXRdYHVmFuuMsf-qU1VDnW8XcYbJGeK7StaFbRTQ8LiOdHUiLdOPqFndWUhbsqCTMlVqTZxXNtKSFs8nhdpRBJGJN4tBo8KTN16dGqdDCTAgBnIr4UoxO1rUTAUjm97aY5nLZ93RxBpaemQ/s994/photo_2024-05-28_11-08-51.jpg

«អ្វីដែរខ្ញុំអយុត្តិធម៌បំផុតមកលើរូបនាងខ្ញុំនោះគឺថា កូនខ្ញុំមិនបានទទួលយកមកគ្រប់គ្រងផង មិនទាន់បានជួបមុខកូនៗជាទីស្រឡាញ់ផង ក៏ត្រូវបានខាងឪពុករូបនោះបានប្ដឹងទាមទារកូនទាំង ៣ (បី) នាក់ជាអ្នកមានសិទ្ធិអំណាចមេបាវិញ ដោយគាត់ទាំងមានប្រពន្ធថ្មីរួចទៅហើយនោះ? តើមានឪពុកណាអមនុស្សធម៌យ៉ាងដូច្នេះ? តើការចេញដីកាសម្រេចដែលបានសម្រេចកូនទាំង ៣ (បី) នាក់ ប្រគល់សិទ្ធិអំណាចមេបាទៅឪពុកដែលមានគ្រួសារថ្មីនោះ តើចៅក្រម នៅសាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចមានបាន ពិនិត្យ សួរនាំកូនៗរបស់នាងខ្ញុំថាចង់ទៅរស់នៅក្រោមដំបូលផ្ទះជាមួយឪពុកដែលមានប្រពន្ធថ្មីនោះ ដែរឬទេ?»

«នាងខ្ញុំបង្ហោះសារនេះគឺដើម្បីឲ្យបានដឹងដល់ថ្នាក់ដឹកនាំ ជាពិសេសនៅសាលាឧទ្ធរណ៍ភ្នំពេញ មុនសម្រេចសុំឲ្យពិនិត្យ និងពិចារណា តាមភស្ដុតាងដែរនាងខ្ញុំបានដាក់ជូនផង ខ្ញុំសង្ឃឹមថានៅសាលាឧទ្ធរណ៍ភ្នំពេញ ពិនិត្យ និងសម្រេចប្រគល់កូនៗទាំង ៣ (បី) នាក់ មកឲ្យនាងខ្ញុំមានសិទ្ធិអំណាចមេបាលើកូនទាំង ៣ (បី) នាក់ វិញ ខ្ញុំនឹកកូនខ្លាំងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN5dOl8TIsSaZm2udZ0HYvLAjEJqa7ltPW3VKoZemVloU7CI47ry_mXk-fzTTE0l_S0bVKYLJ6DiNBIX2BS19p8P_U4X8ssW6gyDwxwc8Co7KCJw8rg_0WdmrKMPgRo3cfdOY8PCArLTNBVeGDo60E6xcA6SH7WHMWD7w8sGWiWrLvFkwPGifnt-LMw0U/s1280/photo_2024-05-28_11-08-52.jpg

អ្នកនាងក៏បន្តទៀតថា«ខ្ញុំបែកកូនភឺលនិងកូនឌុបតាំងពីថ្ងៃ 09.06.2023, ដល់ពេលនេះ ជិត1ឆ្នាំហើយប៉ុន្មានថ្ងៃទៀត1ឆ្នាំគត់ តើកូនខ្ញុំភ្លេចមុខខ្ញុំជាម្ដាយហើយមើលទៅ អារម្មណ៍ម្ដាយនិងយាយបែកកូនពីរនាក់អស់រយះពេល 1ឆ្នាំយូរណាស់ពិបាកចិត្តណាស់និងមិនដឹងពេលណាបានជួបកូនវិញខ្ញុំខំសម្តែងធ្វើរឹងមាំធម្មតាឡាយលក់ធម្មតា អ្នកធ្វើម្ដាយគេគឺយល់អារម្មណ៍នេះថាវាឈឺចាប់ប៉ុនណាសូម្បីតែសំលេងក៌មិនដឹងនិយាយជាមួយកូនតាមណាកុំថាជួបមុខកូនខ្ញុំ។ ខ្ញុំសូមបញ្ជាក់ថាការរក្សាកូនទាំងពីរ រហូតមកដល់ពេលបច្ចុប្បន្ននេះអស់រយះពេល1ឆ្នាំ ជាសកម្មភាពនៃការមិនគោរពតាមដីកាសម្រេច ហើយចុងក្រោយនាងខ្ញុំមានតែម្រាមដៃដប់ទេ ដែលពឹងទៅលើប្រពន្ធ័ផ្លូវច្បាប់និងជួយរកយុត្តិធម៍អោយខ្ញុំអោយបានឆាប់»។

ទោះជាយ៉ាងណា ទាំងនេះគឺគ្រាន់តែការបកស្រាយរបស់អ្នកនាងដេត ម៉ាលីណាតែម្ខាង ហើយចំពោះការពិតយ៉ាងណានោះ មានតែរងចាំមើលការបកស្រាយពីសំណាក់លោកដួង ឆាយ ដែលត្រូវជាអតីតស្វាមីផងដែរ៕

Vietjet បន្ថែមកៅអីចំនួន 1.4 លាន សម្រាប់ភ្ញៀវធ្វើដំណើរនារដូវក្តៅ និងជំរុញការធ្វើដំណើរអន្តរជាតិ

0

ភ្នំពេញ ថ្ងៃទី 28 ឧសភា ឆ្នាំ 2024 – ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងនៃការធ្វើដំណើរក្នុងអំឡុងវិស្សមកាលរដូវក្តៅ ក្រុមហ៊ុន Vietjet ពង្រីកជើងហោះហើរក្នុងស្រុកនៅរដូវក្តៅក្នុងប្រទេសវៀតណាមចំនួន 35% និងបង្កើនជើងហោះហើរពេលយប់ចំនួន 46% ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏គ្រោងនឹងបើកដំណើរការសេវាកម្មមិនឈប់ឈរថ្មីៗរបស់ខ្លួនចំនួនបួនពីគោលដៅទេសចរណ៍ដ៏ល្បីល្បាញរបស់វៀតណាម គឺ កោះ ភូកុក ទៅ តៃជុង និង កៅសុង និងពីហាណូយទៅ មែលប៊ន / ស៊ីដនី នៅខែក្រោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrgsbgQdRfHkAmDuyxc9K-XdaK1am2bMmRKX0M8QTkR1C39Vndk4DBo-8ANvRLpK-pSRNiNVBun3GUQU-C7ca7dFUX-5HjQyEYvxa7-4XiOAUxhxDwwPXgM1pj7g19XY267Y0K4eAeQn2OAMfW52ShChOksHSmlw9UCla6DBD9FvVerEhyphenhyphenAafxHDnl_es/s2000/Phu%20Quoc,%20Vietnam.jpg

ឥឡូវនេះ តាមរយៈជើងហោះហើរបន្ថែមនៅលើបណ្តាញក្រុមហ៊ុន Vietjet អ្នកដំណើរពីប្រទេសកម្ពុជា អាចធ្វើដំណើរយ៉ាងរលូនទៅកាន់គោលដៅជាច្រើននៃវៀតណាម ក៏ដូចជាទៅកាន់ទីតាំងជាច្រើនទៀតនៅបរទេស។ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា ធ្វើដំណើរតាមបណ្តាញយន្តហោះររបស់ Vietjet នៅពេលធ្វើដំណើរពីសៀមរាប ទៅកាន់ទីក្រុងហាណូយ។ ក្រុមហ៊ុន Vietjet បានចាប់ផ្តើមប្រតិបត្តិការជើងហោះហើរ សៀមរាប-ហាណូយ កាលពីចុងឆ្នាំមុន (២០២៣) ជាមួយនឹងជើងហោះហើរទៅមកចំនួន ៧ ដងក្នុងមួយសប្តាហ៍។ ពេលវេលានៃជើងហោះហើរនីមួយៗគឺ 1 ម៉ោង 45 នាទី។

ក្នុងអំឡុងពេលរដូវក្តៅជាមួយនឹងការធ្វើដំណើរដ៏មម៉ាញឹក ក្រុមហ៊ុន Vietjet ផ្តល់ជូនសំបុត្រធ្វើដំណើរក្នុងស្រុកចំនួន 1.4 លានបន្ថែមទៀត នៅទូទាំងគោលដៅនានាក្នុងប្រទេសវៀតណាម ដែលកំពុងមានការកើនឡើងលើតម្រូវការធ្វើដំណើររហូតដល់ 35%។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានបង្កើនប្រេកង់ជើងហោះហើរលើផ្លូវដែលមានស្រាប់ទៅមកពីមជ្ឈមណ្ឌលធ្វើដំណើររបស់ប្រទេស ដូចជា ហាណូយ ហូជីមិញ ដាណាង ញ៉ាត្រាង ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbRSVo0vlEzIiNajk3RHIrtvKBrVVxAvw4U-PPupdp_6IGPoUPQ12_TmWUJBSxufVKOgMU_u7M27119CZ034rFMdSmhKITUdAuKMpYZ-w8wFcPHCZVmdrHuVIdxFueIZ5nOaP3kgOv6SmCYFNvybNhzvZ5JerijCxHcl8_jwiFuwZP2Cyp_ZPrwqgOmPc/s1800/noithatvietjet-1685604437634.jpg

ក្រុមហ៊ុន Vietjet ក៏បានបង្កើនចំនួនជើងហោះហើរពេលយប់របស់ខ្លួនចំនួន 46% ដែលស្មើនឹង 3,100 សេវាពេលយប់ពីមជ្ឈមណ្ឌលនានា ដូចជា ទីក្រុងហាណូយ ហូជីមិញ និងទីក្រុងដាណាំង ទៅកាន់ខេត្តផ្សេងៗទៀត ដូចជា ហាយហ្វុង វិញ និង ថាញ់ ហូ ជាមួយនឹងការផ្តល់ជូនតម្លៃសំបុត្រទាបសមរម្យ។

ដើម្បីបំពេញតម្រូវការការធ្វើដំណើររបស់ភ្ញៀវទេសចរអន្តរជាតិក្នុងរដូវក្តៅនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏ធ្វើឱ្យកោះភូកុករបស់វៀតណាមកាន់តែជិតស្និទ្ធ ដែលអ្នកធ្វើដំណើរអាចធ្វើដំណើរត្រង់ពី តៃជុង និង កៅសុង ទៅកាន់តៃវ៉ាន់បានដោយងាយ។ ការតភ្ជាប់នេះ ធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ Vietjet ផ្តល់សេវាកម្មដឹកអ្នកដំណើរដោយផ្ទាល់ពីកោះ ភូកុក ទៅកាន់កោះ តៃប៉ិ របស់តៃវ៉ាន់បានដោយរលូនពី តៃជុង និង កៅសុង។ ការពង្រីកបណ្តាញនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Vietjet ក្នុងការពង្រឹងបណ្តាញជើងហោះហើររបស់ខ្លួន និងអនុញ្ញាតឱ្យការធ្វើដំណើររបស់អ្នកធ្វើដំណើរប្រកបដោយភាពរលូនរវាងវៀតណាម និងតៃវ៉ាន់ផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet កំពុងផ្តល់ជូននូវជើងហោះហើរដ៏ងាយស្រួលភ្ជាប់ទីក្រុងហូជីមិញ ហាណូយ និងភូកុកក្នុងប្រទេសវៀតណាម ជាមួយនឹងទីក្រុងធំៗក្នុងកោះតៃវ៉ាន់ រួមមាន ទីក្រុងតៃប៉ិ តៃឈុង និងកៅសុង ដែលសរុបបណ្តាញជើងហោះហើរសេវាផ្ទាល់ចំនួនប្រាំបួន រវាងវៀតណាម និង តៃវ៉ាន់។

ផ្លូវហោះហើរ ភូកុក – តៃឈុង នឹងចាប់ផ្តើមប្រតិបត្តិការនៅថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2024 ដោយផ្តល់សេវាកម្មបីដងក្នុងមួយសប្តាហ៍ គឺ នៅថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ និងថ្ងៃសៅរ៍។ សេវាហោះហើរផ្ទាល់នេះ ចំណាយពេលតែបីម៉ោងនិង៣០នាទីប៉ុណ្ណោះ។ ផ្លូវហោះហើរ កៅសុង – ភូកុក នឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី 14 ខែមិថុនា ឆ្នាំ 2024 ដោយដំណើរការជើងហោះហើរទៅមកចំនួន 4 ដង ក្នុងមួយសប្តាហ៍ គឺ នៅថ្ងៃច័ន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ ជាមួយនឹងពេលវេលាហោះហើរត្រឹមតែ 3 ម៉ោង 15 នាទីប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKi7Cul9_lgWog8pHANVkRUzmdGgd2QhGqxS_58xoFzYSTQ10qiEtNgKBL6YdapqmZr2AaCUwgAvkNkAmRUnYqVs2UQRKCDI8v2i_OtH07sQywGprQUrKcLf2ewCpULVlYdTfwkCpABbUb9Mz41FhBB25omZXmbXjBa4tSpLVJ6herYkKWPHyBQPkQBkw/s900/taubayvietjet-1602609859372.jpg

អ្នកដំណើរអន្តរជាតិដែលមក ភូកុក អាចរីករាយជាមួយគម្រោងលើកលែងទិដ្ឋាការ ជាមួយនឹងការស្នាក់នៅរហូតដល់ 30 ថ្ងៃ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កោះ ភូកុក របស់វៀតណាម បានក្លាយទៅជាតំបន់ទេសចរណ៍ដែលកំពុងរះ ជាមួយនឹងការមកដល់របស់ភ្ញៀវអន្តរជាតិកើនឡើងក្នុងអត្រា 200% ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងអំឡុងពេលត្រីមាសទីមួយនៃឆ្នាំ 2024។

ក្រុមហ៊ុន Vietjet ក៏ជំរុញការតភ្ជាប់វៀតណាម-អូស្ត្រាលី ជាមួយនឹងការបើកដំណើរការសេវាកម្មពីរដងក្នុងមួយសប្តាហ៍ពី ហាណូយ-មែលប៊ន ក៏ដូចជាផ្លូវ ហាណូយ-ស៊ីដនី ដែលចាប់ផ្តើមនៅសប្តាហ៍ដំបូងនៃខែមិថុនា។ តំណភ្ជាប់ផ្លូវអាកាសដោយផ្ទាល់ទាំងនេះ នឹងកាត់បន្ថយពេលវេលាធ្វើដំណើរបានយ៉ាងច្រើន ធៀបនឹងការភ្ជាប់ផ្លូវធ្វើដំណើរកន្លងទៅ ខណៈពេលដែលផ្តល់ជូននូវជម្រើសការធ្វើដំណើរដែលមានតម្លៃទាបសមរម្យជាងមុន។

សំបុត្រសម្រាប់ផ្លូវហោះហើរទាំងនេះ ឥឡូវ លោកអ្នកអាចរកទិញបាននៅគ្រប់បណ្តាញកក់សំបុត្រផ្លូវការរបស់ក្រុមហ៊ុន Vietjet។ គួរកត់សម្គាល់ថា អ្នកដំណើរអាចទាញយកអត្ថប្រយោជន៍ពីតម្លៃសំបុត្រប្រូម៉ូសិន ដែលចាប់ផ្តើមពី USD0 (មិនរួមបញ្ចូលពន្ធ និងថ្លៃសេវា) រៀងរាល់ថ្ងៃសុក្រ អនុវត្តចំពោះជើងហោះហើររហូតដល់ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2024 (មិនរាប់បញ្ចូលថ្ងៃឈប់សម្រាក រដូវកាលកំពូល)។ លោកអ្នកអាចកក់សំបុត្របានតាមwww.vietjetair.com និងកម្មវិធីទូរស័ព្ទ Vietjet Air ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinSIIUNEz8AO6M9ciPNWK-DfzcPtwpOwLjcH9b8s85aQOg7qYnDubgc0dxu0JE8kE1q5bKfyuf4QV_R6x7ifnMVCpZtqflSh0bqfBgKM5WvWwnP8mARWPQOr6xhOXjL-BFCUoR4jeZE4uoL6xFq1LzaJNG6SjnKfaqxjJ1yEs-j6VZrIbxWPzCnRxvdaE/s1600/Vietjet%20aircraft%201%20(2).jpg

នារដូវក្តៅនេះ Vietjet ក៏កំពុងដំណើរការកម្មវិធីផ្តល់ជូនពិសេស គឺ “ធ្វើដំណើររាល់ថ្ងៃ ឈ្នះរង្វាន់រាល់ថ្ងៃជាមួយ Vietjet” (*) ដែលមានតម្លៃរហូតដល់ 6 ពាន់លានដុង (235,000 ដុល្លារអាមេរិក) ជារង្វាន់សម្រាប់សមាជិក របស់ SkyJoy ដែលកក់សំបុត្រមុនថ្ងៃទី 7 ខែសីហា ឆ្នាំ 2024។

(*) ព័ត៌មានលម្អិតអំពីកម្មវិធីផ្តល់ជូនពិសេសនេះ សូមចូលទៅកាន់៖ bit.ly/4besize

###

អំពី Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPxVMnbBXM9qrzSQq7DlyhCbzdFb2OjDVLdxroVqb4KhNb30vfm12f8S9HtDE9C3qtE398zfj_LCgZPwmsQwacebtvicJImlNBV6Kv-9dRzMovWkkd2oZNJWk6z-iunLuF6Tlx1KtvVSdlKhFX6s2hmMY_P75QQAKcrDbhk0y9I1E_L7tSU3V1nLzB_YQ/s2000/vj1-1684749866094.jpeg

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:
លោក មី សុវណ្ណ (Sovann)
អ៊ីម៉ែល៖ media@qed.agency
ទូរសព្ទលេខ៖ + 855 88 6000 321

កញ្ញា កែវ ដួង (Amy)
អ៊ីម៉ែល៖ kieuduong@vietjetair.com
ទូរសព្ទលេខ៖ +84 932 775 066

ចុមមានរឿងអីទៀតហើយ! Nicki Minaj ស្រាប់តែត្រូវបានប៉ូលិសចា.ប់ខ្លួនភ្លាមៗ ចំពេលធ្វើដំណើរទៅប្រគំតន្ត្រី

0

បរទេស៖ កំពូលតារារ៉េបដ៏ល្បីល្បាញបំផុតមួយរបស់សហរដ្ឋអាមេរិកគឺ Nicki Minaj ថ្មីៗនេះស្រាប់តែត្រូវបានប៉ូលិសចាប់ខ្លួននៅអាកាសយានដ្ឋាន Schiphol ក្នុងទីក្រុង Amsterdam ពីបទដឹកជញ្ជូនគ្រឿង.ញៀន។
យោងតាម Yahoo News បានឱ្យដឹងថា តារារ៉េបអាយុ ៤១ ឆ្នាំរូបនេះត្រូវបានប៉ូលិសឃុំខ្លួនអស់ជាច្រើនម៉ោងនៅក្នុងបន្ទប់ឃុំឃាំង និងត្រូវបានពិន័យជាប្រាក់ចំនួន ៣៥០ អឺរ៉ូ (ប្រមាណ ៣៨០ ដុល្លារអាមេរិក) ខណៈតារារូបនេះបានកំពុងធ្វើដំណើរទៅប្រគំតន្ត្រីរបស់នាងនៅចក្រភពអង់គ្លេសកាលពីថ្ងៃទី២៥ ឧសភា ប៉ុន្តែត្រូវបានផ្អាកវិញ និងត្រូវបានលើកទៅពេលក្រោយភ្លាមៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU-JtROAXlhC-SOYASCslg3mtUeXwlNmq0UzD5LxUnW0QxKTJXt61ia4lzmWoYMnCdmLh6pMISjwGlne3lK3asAOWpF95cAtzWOF3olCkfc9WFlsxbj_mw7145Xm5vqyg9FaY1gnCpMOL1XSAr_oFD4YsM21nfFlcpzneXY88WvkmzxJC_QH_Spb12LqM/s1600/1418893258.webp

យោងតាមរបាយការណ៍ Nicki Minaj ត្រូវបានប៉ូលិសសង្ស័យថាមានផ្ទុកនូវសារធាតុញៀន និងកញ្ឆានៅក្នុងវ៉ាលីសរបស់នាង ស្របពេលនោះ Nicki ក៏បានចេញមុខបញ្ជាក់ថា នាងមិនមានផ្ទុកសារធាតុញៀនឡើយ។ យ៉ាងណាមិញអំឡុងពេលកើតហេតុ Nicki មានប្រតិកម្មយ៉ាងខ្លាំង ប៉ុន្តែទោះយ៉ាងណានាងក៏ត្រូវសហកាជាមួយប៉ូលិសដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ និងប្រកបដោយសន្តិវិធី។ រហូតដល់ពេលនេះ Nicki បានចេញទីឃុំឃាំងហើយ ក្រោយមេធាវីរបស់នាងធ្វើការតាមផ្លូវច្បាប់ លើសពីនេះ Nicki បង្ហើបថាមានអ្នកចង់ធ្វើបាបនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnxLjpwCOoZghHpebnfO4_z1d3UOyy1LCfwMtIrj6ou05d_GW2E5303gvrFKeVRukg7EYIlE1YHKhQdJA1ls2_CzhiZ0Rnb32ItCIBnS1EsZZqF9cbtOivNcvxzSKn-KLHWiAZryhvdy6dDS6i1jzp1LuS3EI9psHojlja7AHBbLGisnJ-nZXDj_9cOwU/s1366/1702330490099.webp

បន្ទាប់ពីចេញពីបន្ទប់ឃុំឃាំងភ្លាម តារាស្រីរូបនេះក៏បានចេញមុខសុំទោសអ្នកគាំទ្ររបស់នាងជាសារធារណៈនៅពេលនាងបានពន្យាពេលការប្រគំតន្ត្រី។ Minaj បាននិយាយថា៖ “ខ្ញុំស្រលាញ់អ្នក ហើយខ្ញុំពិតជាសុំទោសដែលរឿងនេះបានកើតឡើងធ្វើឱ្យខ្ញុំសម្រេចលុបចោលកម្មវិធីនេះភ្លាមៗ។ Minaj ក៏បានចេញមកជួបជាមួយអ្នកគាំទ្រនៅខាងក្រៅសណ្ឋាគាររបស់នាងក្នុងទីក្រុង Manchester ប្រទេសអង់គ្លេសផងដែរ ដើម្បីបង្ហាញពីទុក្ខសោករបស់នាងដែលនាងមាន និងបានសុំទោសម្ដងទៀត ព្រោះត្រូវលុបចោលកម្មវិធី Pink Friday 2 World Tour របស់នាងភ្លាមៗបែបនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiOSNtuoLRT6tpLoZ1mWvT1XKhzBQSWiS4ZOLgX61rSLBXjsYRovRVZ26aTpZ0yxszcL7aSjSt_25uHL3QzDYsEtnN6P5UnaAAREx1joH1Z6yAHeCj2FA1L41rF6wuUsUgPKN1zUEMh8SoObhQ6YZ-XKlU3EvUyNpePBltRgUoY3ArFfmGVqj3LZ04b_I/s680/TELEMMGLPICT000379413210_17167321326530_trans_NvBQzQNjv4BqwMJYxftKZExwjop9hyNEmQEwTyzLMKRxDe4NUIzb66I.webp