Home ព័ត៌មានជាតិ អ្នកនាងដេត ម៉ាលីណានិងកូនប្រុស ទម្លាយរឿងក្នុងចិត្តម្តងនេះ សម្រក់ទឹកភ្នែកទូទាំងប្រទេស!

អ្នកនាងដេត ម៉ាលីណានិងកូនប្រុស ទម្លាយរឿងក្នុងចិត្តម្តងនេះ សម្រក់ទឹកភ្នែកទូទាំងប្រទេស!

174
0

កាលពីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ នៅលើបណ្តាញសង្គមផ្លូវការរបស់អ្នកនាងដេត ម៉ាលីណា គឺបានធ្វើឡាយបកស្រាយអំពីវិ.បត្តិគ្រួសាររបស់ខ្លួននាពេលកន្លងមក ខណៈរហូតមកទល់ពេលនេះគឺនូវតែមិនទាន់មានដំណោះស្រាយ និងគ្មា.នយុត្តិធ.ម៌ឲ្យខ្លួនទាល់តែសោះ។

ការឡាយបកស្រាយរបស់អ្នកនាងដេត ម៉ាលីណា ដែលមានរយៈពេល៥៥នាទី និងទទួលបាននូវកម្លាំងចិត្តពីសាធារណៈជនខ្មែរយ៉ាងច្រើនរាប់មិនអស់។ ទោះជាយ៉ាងណា អ្វីដែលកាន់តែចាប់អារម្មណ៍និងក្តុកក្តួលខ្លាំងបំផុតតាមរយៈការឡាយនោះដោយសង្កេតឃើញថា នៅនាទីចុងក្រោយ បានលេចនូវវត្តមានកូនប្រុសទី២របស់ខ្លួន គឺលោកឌួង ម៉ាណាវីត មករៀបរាប់ទាំងទឹកភ្នែកហាក់ឈឺចិត្ត ត្បិតអាណិតម្តាយផង អាណិតខ្លួនឯងផង ដែលបានទទួលរងសម្ពាធពីឪពុកខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinDaU4idnIHlWUlLO8arhltJWHkkjTfZ3jvjH0BxgbBR-eB1nkoXVJoJCAnwJks-zHUVolgShsidcCLVs7vjDQfT-ZG_wsAzQwJi5drzL4kCr4UB52VOoaBg9eKOBBBupMMjS61lsM1odYT1mgqop0taPN-1Tft6NMRbRm7ugmZf9XBoz9XDWJyRYMg8o/s1280/photo_2024-05-28_11-08-50.jpg
ជាមួយគ្នានេះ កាលពីម្សិលមិញដដែល បើយោងតាមសំណេររបស់អ្នកនាងដេត ម៉ាលីណា បានភ្ជាប់មកជាមួយនឹងសំណុំឯកសារផ្លូវច្បាប់ ទាក់ទងនឹងអតីតស្វាមីរបស់ខ្លួន ដែលមានខ្លឹមសារថា៖ «នាងខ្ញុំសូមធ្វើការបកស្រាយជូន បងប្អូនដូចខាងក្រោម នេះជាការពិត មិនបានប្រឌិត ឡើយ…កាលពីចុងឆ្នាំ២០២០ នាងខ្ញុំបានព្រមព្រៀងលែងលះជាមួយអតីតប្ដី ហើយសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចតាមការព្រៀមព្រៀង និងបែងចែកកូនទាំង ៣ (បី) នាក់ កូនទី១ ឈ្មោះ ឌួង គឹមវិសាល ,កូនទី២ ឈ្មោះ ឌួង ម៉ាណាវីត កូនទី៣ ឈ្មោះ ឌួង រាជនីគុជ បានផ្ទល់សិទ្ធិមកឲ្យខ្ញុំជាអ្នកមានសិទ្ធិអំណាចមេបាលើកូនទាំង ៣ (បី) នាក់ ព្រមទាំងផ្ទះ ហាង និងលុយចំនួន……… ជាកម្មសិទ្ធិ និងជាអ្នកគ្រប់គ្រងថែរក្សា»។

អ្នកនាងបន្តថា «ចាប់តាំងពីសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចូលជាស្ថាពររួចមក នាងខ្ញុំនៅតែមិនមានសិទ្ធិជួបកូនៗដដែល ព្រោះខាងឪពុកមិនព្រមប្រគល់កូនមកឲ្យនាងខ្ញុំជាអ្នកមានសិទ្ធិអំណាចមេបាលើកូនទៀត ហើយបានហាមនាងខ្ញុំគ្រប់វិធីធ្វើយ៉ាងណាគឺមិនឲ្យនាងខ្ញុំជួបកូនបាន។ ក្រោយមកនាងខ្ញុំបានដាក់ពាក្យសុំអនុវត្តលើដីកាសម្រេចដើម្បីទាមទារកូនមកនៅជាមួយវិញ ក៏នៅតែខាងឪពុកនោះមិនព្រមប្រគល់កូនមកឲ្យនាងខ្ញុំទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLlmjDfNGvAjNZcMj57pe3xlBsNboMT8rkNRqvKmgHxkfQdXRdYHVmFuuMsf-qU1VDnW8XcYbJGeK7StaFbRTQ8LiOdHUiLdOPqFndWUhbsqCTMlVqTZxXNtKSFs8nhdpRBJGJN4tBo8KTN16dGqdDCTAgBnIr4UoxO1rUTAUjm97aY5nLZ93RxBpaemQ/s994/photo_2024-05-28_11-08-51.jpg

«អ្វីដែរខ្ញុំអយុត្តិធម៌បំផុតមកលើរូបនាងខ្ញុំនោះគឺថា កូនខ្ញុំមិនបានទទួលយកមកគ្រប់គ្រងផង មិនទាន់បានជួបមុខកូនៗជាទីស្រឡាញ់ផង ក៏ត្រូវបានខាងឪពុករូបនោះបានប្ដឹងទាមទារកូនទាំង ៣ (បី) នាក់ជាអ្នកមានសិទ្ធិអំណាចមេបាវិញ ដោយគាត់ទាំងមានប្រពន្ធថ្មីរួចទៅហើយនោះ? តើមានឪពុកណាអមនុស្សធម៌យ៉ាងដូច្នេះ? តើការចេញដីកាសម្រេចដែលបានសម្រេចកូនទាំង ៣ (បី) នាក់ ប្រគល់សិទ្ធិអំណាចមេបាទៅឪពុកដែលមានគ្រួសារថ្មីនោះ តើចៅក្រម នៅសាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចមានបាន ពិនិត្យ សួរនាំកូនៗរបស់នាងខ្ញុំថាចង់ទៅរស់នៅក្រោមដំបូលផ្ទះជាមួយឪពុកដែលមានប្រពន្ធថ្មីនោះ ដែរឬទេ?»

«នាងខ្ញុំបង្ហោះសារនេះគឺដើម្បីឲ្យបានដឹងដល់ថ្នាក់ដឹកនាំ ជាពិសេសនៅសាលាឧទ្ធរណ៍ភ្នំពេញ មុនសម្រេចសុំឲ្យពិនិត្យ និងពិចារណា តាមភស្ដុតាងដែរនាងខ្ញុំបានដាក់ជូនផង ខ្ញុំសង្ឃឹមថានៅសាលាឧទ្ធរណ៍ភ្នំពេញ ពិនិត្យ និងសម្រេចប្រគល់កូនៗទាំង ៣ (បី) នាក់ មកឲ្យនាងខ្ញុំមានសិទ្ធិអំណាចមេបាលើកូនទាំង ៣ (បី) នាក់ វិញ ខ្ញុំនឹកកូនខ្លាំងណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjN5dOl8TIsSaZm2udZ0HYvLAjEJqa7ltPW3VKoZemVloU7CI47ry_mXk-fzTTE0l_S0bVKYLJ6DiNBIX2BS19p8P_U4X8ssW6gyDwxwc8Co7KCJw8rg_0WdmrKMPgRo3cfdOY8PCArLTNBVeGDo60E6xcA6SH7WHMWD7w8sGWiWrLvFkwPGifnt-LMw0U/s1280/photo_2024-05-28_11-08-52.jpg

អ្នកនាងក៏បន្តទៀតថា«ខ្ញុំបែកកូនភឺលនិងកូនឌុបតាំងពីថ្ងៃ 09.06.2023, ដល់ពេលនេះ ជិត1ឆ្នាំហើយប៉ុន្មានថ្ងៃទៀត1ឆ្នាំគត់ តើកូនខ្ញុំភ្លេចមុខខ្ញុំជាម្ដាយហើយមើលទៅ អារម្មណ៍ម្ដាយនិងយាយបែកកូនពីរនាក់អស់រយះពេល 1ឆ្នាំយូរណាស់ពិបាកចិត្តណាស់និងមិនដឹងពេលណាបានជួបកូនវិញខ្ញុំខំសម្តែងធ្វើរឹងមាំធម្មតាឡាយលក់ធម្មតា អ្នកធ្វើម្ដាយគេគឺយល់អារម្មណ៍នេះថាវាឈឺចាប់ប៉ុនណាសូម្បីតែសំលេងក៌មិនដឹងនិយាយជាមួយកូនតាមណាកុំថាជួបមុខកូនខ្ញុំ។ ខ្ញុំសូមបញ្ជាក់ថាការរក្សាកូនទាំងពីរ រហូតមកដល់ពេលបច្ចុប្បន្ននេះអស់រយះពេល1ឆ្នាំ ជាសកម្មភាពនៃការមិនគោរពតាមដីកាសម្រេច ហើយចុងក្រោយនាងខ្ញុំមានតែម្រាមដៃដប់ទេ ដែលពឹងទៅលើប្រពន្ធ័ផ្លូវច្បាប់និងជួយរកយុត្តិធម៍អោយខ្ញុំអោយបានឆាប់»។

ទោះជាយ៉ាងណា ទាំងនេះគឺគ្រាន់តែការបកស្រាយរបស់អ្នកនាងដេត ម៉ាលីណាតែម្ខាង ហើយចំពោះការពិតយ៉ាងណានោះ មានតែរងចាំមើលការបកស្រាយពីសំណាក់លោកដួង ឆាយ ដែលត្រូវជាអតីតស្វាមីផងដែរ៕