ខណៈដែលភាពយន្តឯកសាររបស់ BBC ស្តីពីរឿងអា.ស្រូវ «Burning Sun»នៅតែបន្តចាប់អារម្មណ៍ពីទស្សនិកជនទូទាំងពិភពលោក អាកប្បកិរិយារបស់ Seungri ដែលមិនផ្តល់តម្លៃដល់តារាស្រីធ្វើឱ្យផ្ទុះកក្រើកនៅលើប្រព័ន្ធផ្សព្វផ្សាយឡើងវិញ ជាក់ស្តែងទាំងករណីរបស់ Jennie រួមទាំង Kim Sejeong តួឯកស្រីក្នុងរឿង «business proposal» បានលេចចេញជារូបរាងឡើងវិញនៅលើបណ្តាញម្តងទៀត។
កាលពីថ្ងៃទី២៥ ខែឧសភា វីដេអូឃ្លីបដែលបង្ហាញពី Seungri និងអតីតក្រុមចម្រៀង I.O.I Kim Sejeong បានក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងចំណោមអ្នកគាំទ្រ K-pop បន្ទាប់ពីបានកត់សម្គាល់ពីរបៀបដែលអតីតទណ្ឌិតរូបនេះប្រព្រឹត្តអាកប្បកិរិយាដ៏ឈ្លើ.យចំពោះតារាចម្រៀងនិងសម្តែងរូបនេះ។
ភាពចម្រូងចម្រាសនេះបានកើតឡើងនៅក្នុងកម្មវិធី «Salty Tour» ដែលចាក់ផ្សាយក្នុងខែសីហា ឆ្នាំ២០១៨ ដែល Seungri បានចូលរួមជាភ្ញៀវកិត្តិយស ហើយ Kim Sejeong ជាសមាជិកថ្មីនៅក្នុងកម្មវិធី។ ខណៈពេលដែលបរិយាកាសនៅពេលចាក់ផ្សាយបានទទួលការវាយតម្លៃជាវិជ្ជមាន វាបានក្លាយជាប្រធានបទដ៏ក្តៅគគុកបន្ទាប់ពីអ្នកទស្សនាបានកត់សម្គាល់ពីទង្វើមិនសមរម្យរបស់ Seungri ចំពោះតារាវ័យក្មេង Kim Sejeong ។
អំឡុងពេលញ៉ាំអាហារជាមួយគ្នា Seungri ស្រាប់តែស្នើ Sejeong ចាក់ស្រាបៀរទៅឱ្យបុរសណាដែលនាងគិតថាទាក់ទាញបំផុត។ សំណើដែលមិននឹកស្មានដល់របស់ Seungri បានធ្វើឱ្យ Sejeong មើលទៅភ័យស្លន់ស្លោ និងមិនស្រួល។ សកម្មភាពរបស់ Seungri ត្រូវបានគេចាត់ទុកថាមិនសមរម្យ ពីព្រោះនៅក្នុងវប្បធម៌ប្រពៃណីរបស់កូរ៉េ បុរសតែងតែសុំឱ្យស្ត្រីចាក់ភេសជ្ជៈឱ្យពួកគេនៅក្នុងផ្ទះបន ឬបារ។ វីដេអូខ្លីនេះបានផ្ទុះកក្រើកម្តងទៀតនៅលើប្រព័ន្ធផ្សព្វផ្សាយ ខណៈអ្នកគាំទ្របានបង្ហាញការខឹងសម្បារយ៉ាងខ្លាំងទៅកាន់ Seungri អតីតសមាជិក BIGBANG រូបនេះដែលមានគំនិតមិនរម្យលើស្រ្តីជាយូរមកហើយជារួមអត្តចរិតបុគ្គលនេះជាមនុស្សបាតសង្គម។ 
ក្នុងឆ្នាំ ២០១៩ ឧស្សាហកម្មកម្សាន្តក្នុងប្រទេសកូរ៉េបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការបង្ហាញរឿងអាស្រូវពាក់ព័ន្ធនឹង Seungri និងមិត្តភក្តិជិតស្និទ្ធរបស់គេ។ បុគ្គលដែលពាក់ព័ន្ធត្រូវបានលាតត្រដាងថាជាសមាជិកនៃក្រុមមួយដែលពួកគេចែកចាយវីដេអូខុសច្បាប់ ដែលជារឿយៗថតដោយគ្មានការយល់ព្រមពីនារីៗ។ បន្ថែមពីលើនេះ ការជាប់ពាក់ព័ន្ធរបស់ពួកគេនៅក្នុងឧក្រិដ្ឋកម្មពេស្យាចារបានបង្កឱ្យមានការខឹងសម្បារជាសាធារណៈ។
Seungri បានចាកចេញពីក្រុមដោយសារមានរឿងអាស្រូវផ្លូវភេទ និងគ្រឿងញៀនកាលពីឆ្នាំ ២០១៨ ។ នៅឆ្នាំ ២០២០ Seungri បានសារភាពកំហុសក្នុងការសម្របសម្រួលពេស្យាចារ ការថតភាពយន្តខុសច្បាប់ ការលេងល្បែងស៊ីសងជាទម្លាប់ និងអ្វីៗជាច្រើនទៀត។ បុគ្គលនេះត្រូវបានកាត់ទោសឱ្យជាប់គុកមួយឆ្នាំកន្លះនិងត្រូវបានដោះលែងឱ្យមានសេរីភាពវិញ កាលពីខែកុម្ភៈ ឆ្នាំ២០២៣។.png)
ទន្ទឹមនឹងចេញពីពន្ធនាគារ Seungri ក៏បានលេចមុខតាមកម្មវិធីមួយចំនួនរួមទាំងធ្លាប់មកស្រុកខ្មែរផងដែរ ខណៈមានសេចក្តីរាយការណ៍ថាជន BLACKLIST រូបនេះត្រៀមមកក្លិបកម្សាន្តនៅកម្ពុជាទៀតផង ដែលធ្វើឱ្យសាធារណជនមិនពេញចិត្តជាខ្លាំង៕










