Home ព័ត៌មានជាតិ អ្នកនិពន្ធ ម៉ីសន សុធារី ថាការអង្គុយគងអន្ទាក់ខ្លារបស់ ថូមីត មិនខុសទាស់អីទេ ប៉ុន្តែត្រូវមើលភាគីគូសន្ទនា

អ្នកនិពន្ធ ម៉ីសន សុធារី ថាការអង្គុយគងអន្ទាក់ខ្លារបស់ ថូមីត មិនខុសទាស់អីទេ ប៉ុន្តែត្រូវមើលភាគីគូសន្ទនា

155
0

លោក ថូមីត ដែលជាពិធីករនៅក្នុងកម្មវិធី The Thomith Show ត្រូវរងមតិរិះគ.ន់ពីសាធារណជនបន្ទាប់ពីអង្គុយគងអន្ទាក់ខ្លាសម្ភាសលោក សុខ ចាន់ផល អ្នកនិពន្ធដ៏ល្បីល្បាញមួយរូបដែលត្រូវចាត់ទុកថាជារៀមច្បងនិងជាចាស់ទុំម្នាក់។ ការរិះគន់នេះដែរជំរុញចិត្តអ្នកនិពន្ធអ្នកស្រី ម៉ីនសន សុធារី បានលើកឡើងថាការអង្គុយគងអន្ទាក់ខ្លារបស់ ថូមីត មិនខុសទាស់អីទេប៉ុន្តែយើងត្រូវមើលលើភាគីគូសន្ទនារបស់យើងដែរបើទម្លាក់ជើងមកវិញកាន់តែល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRiXaluRBYT_koHv5dkJekjMRLqWjzDqJSF9cFcQhDS_lTXGOY8LwUc32Es0z5bji3yMFj4UeWnk-VX7mzyqlRskW3K_dGjyleEtlUgSIuVFvDHKvvZQJMeY8u0tlooiDxBYca8bqomTr02DYZAbiNmHLxyLyHqFho57XtQ4Ka7CMUS0goXuwdnCGcJJ8/s960/image_2024-05-27_13-50-52.png

ប៉ុន្មានថ្ងៃមកនេះលោក ថូមីត បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមរសើបបញ្ចេញមតិរិះគន់បន្ទាប់ពីបង្ហាញឥរិយាបថគងអន្ទាក់ខ្លាសម្ភាសលោក សុខ ចាន់ផល ដែលអញ្ជើញជាភ្ញៀវកិត្តិយសចូលរួមចែករំលែកនូវចំណេះដឹង ការលើកទឹកចិត្ត ចំណង់ចំណូលចិត្ត បទពិសោធន៍ និងឆន្ទៈហ៊ានដើរតាមក្ដីស្រមៃជាអ្នកនិពន្ធដែលបានចាក់ផ្សាយកាលពីថ្ងៃទី១៧ ឧសភា កន្លងមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_-wUY0dYErlVar6ixiTn9tHbl6unRZt23T2wfM3USndt6Nn2CB_iUx0OUcpMylnNIdbhWrIibXgflAWvE_MTIh78Hx-JTvgxHr5fWxdCQUGimGR39KIapCk0oTdrb8JaQ73jKlsY2ZHjn3_h_RJHDmG9FgMa_mnJSu9AaqhSS2g-JlYMXySGQBrvEk9c/s1000/image_2024-05-27_13-50-51%20(3).png

ឥរិយាបថរបស់លោក ថូមីត ជាពិធីករសម្របសម្រួលនៅក្នុងកម្មវិធីហើយអង្គុយបែបនេះធ្វើឱ្យមានមតិវែកញែកយ៉ាងច្រើនដោយមតិថា រស់នៅខ្មែរគួរគោរពទៅកាន់ចាស់ទុំជារៀមច្បង មិនអាចអង្គុយខ្វះសុជីវធម៌បែបនេះឡើយមិនមែនរស់នៅអ៊ឺរ៉ុបនោះទេ ខណៈអ្នកខ្លះក៏មានមតិយោបល់ផ្សេងៗជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikpUugLYIY4V5y2SAFgyYzHkEV5k8A4qh6myk2W689JBsnCgtHBAoqioAL0ewtBZ6gBbX-TJzOm3Lp3dUI-6L3_bAFzOx6-HJp3NddPN3hUL8xGrkLwKZRU-pBHWEaufU80ZOFZP0WtUsI7ZRi18CnttNdJWVtGCsQ_SRD6ZARfATL-tQJvK_eIgvwvcY/s1347/image_2024-05-27_14-06-34.png

ជាមួយគ្នានេះដែរងាកទៅកាន់អ្នកនិពន្ធមួយរូបគឺអ្នកស្រី ម៉ីសន សុធារី ក៏បានចូលរួមជាមតិយោបល់របស់ខ្លួនដូចគ្នា។

ម្ចាស់ស្នាដៃប្រលោមលោកដ៏ល្បី «ថ្ងៃមុនស្អប់ ថ្ងៃនេះស្រលាញ់» បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួននៅថ្ងៃទី២៥ ឧសភា ថា«និយាយមែន មិនខ្វះទេ សហគ្រិនជាច្រើនដែលខ្ញុំជួបសម្ភាស! ភាគច្រើនចូលចិត្តអង្គុយគងអន្ទាក់ខ្លាណាស់ ប៉ុន្តែសមឬមិនសមគឺទស្សនិកជនជាអ្នកសង្កេតខ្លួនឯង។ គំនិតខ្ញុំវិញ វាអាស្រ័យទៅលើទិដ្ឋភាពជាក់ស្ដែង ដូចករណីប្អូន Thomit ខ្ញុំគិតថា អត់ខុសទាស់អីទេ ដែលគាត់អង្គុយបែបហ្នឹងធ្វើបទសម្ភាស ប៉ុន្តែបើសិនជា គូភាគីសន្ទនារបស់គាត់ទម្លាក់ជើងធ្វើចរិតសុភាពរាបសាហើយ មិនថាគាត់ចាស់ឬក្មេងជាង ខ្ញុំគិតថា បើសិនជា ប្អូនទម្លាក់ជើងមកវិញក៏កាន់តែល្អ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKDfSjQsjLiAfgdkpWyr-5P1P6s0QoZHRLjPtKSGQgobHpaneonT3A0GlbNiCAeem6naeKkspolbIaWkDVPhBo7pl3PCFNR3QnRngSi4MMTAwqWgilYvXX3niiud35MFHpU0BKk5hfG1D21La_6qNDuKbNbXaCDZ4ZDqv6SL2z-ij9Nzbp3h0yNoZZWI8/s1339/image_2024-05-27_14-06-35.png

អ្នកស្រី ម៉ីសន សុធារី បន្ថែមទៀតថា «និយាយជារួម វាមិនមែនជាទោសអីទេនៅក្នុងការអង្គុយគងអន្ទាក់ខ្លាបង្កើននូវទំនុកចិត្ត ស្វែងរកសំណួរធ្វើបទសម្ភាស ប៉ុន្តែយើងត្រូវមើលលើភាគីគូសន្ទនារបស់យើងដែរ»។

គួរបញ្ជាក់ថា កម្មវិធី The Thomith Show ជារឿយៗត្រូវបានទស្សនិកជនមួយចំនួនបញ្ចេញមតិរិះគន់ទៅលើបញ្ហាផ្សេងៗ ប៉ុន្តែក្រឡេកទៅលើភាពវិជ្ជមានវិញកម្មវិធីនេះផ្តល់ជូននូវបទពិសោធន៍ ចំណេះដឹងបន្ថែមទៀតពីភ្ញៀវកិត្តិយសដែលបានចូលរួមច្រើនផ្នែកទាំងសិល្បករ សិល្បការិនី កីឡាករបាល់ទាត់ រួមទាំងវិស័យចុងភៅនិងវិស័យផ្សេងៗជាច្រើនទៀត៕