បន្ទាប់ពីត្រលប់មកពីប្រទេសបារាំងវិញមិនទាន់បាត់ហត់ផងតារាសម្តែង ស៊ីន យូប៊ីន និង ខាត់ វៃហាំង ដឹកដៃគ្នាហោះទៅប្រទេសសិង្ហបុរីទទួលពានរង្វាន់តែម្តង។ ទទួលបានពានរង្វាន់លើកទី២ពី HOFS តារាសម្តែង ស៊ីន យូប៊ីន ក៏បានពោលអរគុណទៅកាន់ Hater ដែលបានរិះគន់ ស្អប់ ការរើសអើង ដែលរួមចំណែកធ្វើឱ្យនាងអាចឈានមកដល់ចំណុចនេះ។
ដូចមហាជនមួយចំនួនធំជ្រាបមកហើយថាតារាសម្តែងជួរមុខប្រចាំប្រទេស ស៊ីន យូប៊ីន បានចូលរួមដើរលើកម្រាលព្រំក្រហមមហោស្រពភាពយន្តកានជាលើកទី២ ថែមទាំងជួយឱ្យប្អូនស្រី ស៊ីន ជេននី មានឱកាសដើរលើកម្រាលព្រំក្រហមនេះជាមួយគ្នាថែមទៀត។ វត្តមានរបស់តារាស្រីរូបនេះតែងឆ្លៀតបង្ហាញអត្តសញ្ញាណខ្មែរនៅលើឆាកអន្តរជាតិទាំងពីរដងដោយត្រូវប្រថុយនឹងស្ថានការអាក្រក់អាចនឹងកើតឡើង។ ខំប្រឹងដើម្បីមុខមាត់ជាតិទាំងកម្លាំងកាយចិត្ត ថវិកា ផ្ទាល់ខ្លួនលើកនេះ ស៊ីន យូប៊ីន ត្រូវរងនូវសម្តីផ្លែផ្កាបំបាក់ទឹកចិត្តយកលុយទៅជះនៅស្រុកគេដើម្បីតែភាពល្បីបាន Liked បាន Share ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXU29i4r0lfc30dgUyPbsbkEkC_rwh4vjW_AkQfVBg86kUuzfuQwT_PLWCPNb3hrLoraxSRSiJlEWV7L3KjSW_IJsauXel17NEsroFnzq2dQF6TC74GjbK_splALQ_aEKCvvmoYk9R_Ms6uOw3b1V0LLoFO0RMI-fFTa7ybjbHeIT_p6lpLgdKtaDBCRA/s2048/image_2024-05-27_15-29-58.png

យ៉ាងណាមិញ បន្ទាប់ពីត្រលប់មកពីប្រទេសបារាំងមិនទាន់ទាំងបាត់ហត់ស្រួលបួលផង ស៊ីន យូប៊ីន និង ខាត់ វៃហាំង បានដឹកដៃគ្នាទៅទទួលពានរង្វាន់នៅប្រទេសសិង្ហបុរីដែលជាភាពជោគជ័យមួយរបស់នាងទទួលបានពានរង្វាន់ជាលើកទី២។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXEfCmoUCK92Rh3ain0kttLyb-kkb0R7l5kCwKa1bIj2tA3GpWtmYWnmx0fUHagmR54Sm0vusVfBsWDI5c3oHPvn0pByyCZhYJXBhWYS9zdtbGT3wlGNU0fWCHClwQCqgFzgZxlIOLEmFqiwPoKl_LPD_rhyyG8T6uYGLrfwMBbs8ybyIyewF6wKzWonM/s2048/image_2024-05-27_15-30-00.png

ទន្ទឹមនឹងពានរង្វាន់អន្តរជាតិមួយនេះ ស៊ីន យូប៊ីន បានសរសេរនៅលើបណ្តាញសង្គមបញ្ជាក់ពីអារម្មណ៍របស់ខ្លួនថា «Inspirational women hall of fame award ពានរង្វាន់នេះផ្តល់ដល់អ្នកដែលមានទេពកោសល្យច្រើនផ្នែកនិងមានសមិទ្ធផលការងារដែលគេទទួលស្គាល់ច្រើន ព្រមទាំងជាបុគ្គលដែលធ្វើជាគំរូដល់អ្នកដទៃ ។ នេះជាលើកទីពីរហើយសម្រាប់ខ្ញុំដែលបានឈរលើឆាកដ៏មានកិត្យានុភាពនេះ។ សូមថ្លែងអំណរគុណចំពោះ HOFS ប្រទេសសឹង្ហបុរី ដែលផ្តល់កិត្តិយសដល់ខ្ញុំ និងបានឃើញការខិតខំប្រឹងប្រែង និងសមិទ្ធផលការងាររបស់ខ្ញុំកន្លងមកពានរង្វាន់នេះមានន័យណាស់សម្រាប់ខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixeih1ULWQeiWTOIUBxXRAT2CYckubQpE1IGkqgV60PTZZ3e1CQvUUnsE1RopFTQgO-OcUiaS7IMPwv-jNknB9R-4AzV2G_Gfd8uFLLOKTFEJIyOizVD7xaZ3t9sB7Qe-HW1voFVMSVSVxA_WDBFkLTBiVDmfA9x8QYhRarWuHjAG4H0weuewL5mjLrC0/s2048/image_2024-05-27_15-30-03.png

តារាសម្តែងក្រសោបពានជាច្រើនរូបនេះបន្ថែមទៀតថា «អរគុណhaters អ្នកបានរួមចំណែកជួយខ្ញុំជោគជ័យរហូតដល់ចំណុចនេះរាល់ជំហាននៃភាពជោគជ័យរបស់ខ្ញុំគឺបានមកពីពាក្យរិះគន់របស់អ្នក ការរើសអើង និងការស្អប់របស់អ្នក ព្រោះខ្ញុំយកវាជាការលើកទឹកចិត្ត និងរំលឹកខ្លួនឯងគ្រប់ពេលអោយខិតខំមិនខ្លាចហត់នឿយឡើយ។ កាន់តែថាខ្ញុំកាន់តែធ្វើខ្ញុំកាន់តែជោគជ័យ អរគុណ »។

គួរបញ្ជាក់ថា ពានរង្វាន់ HOFS នៅប្រទេសសិង្ហបុរីក្រៅពី ស៊ីន យូប៊ីន ខាត់ វៃហាំង នៅមានកូនខ្មែរពីររូបទៀតគឺ រ៉េននី ដារ៉ា និង សំណាង អេលីណា ក៏ទទួលបានពានរង្វាន់អន្តរជាតិមួយនេះផងដែរ៕