Home Blog Page 1037

មានរឿងអ្វី? ND និង PD Miss Grand បោះសម្តីផ្លែ.ផ្កាឱ្យគ្នាសា.ហាវៗបែបនេះ

0

អ្នកគាំទ្រវិស័យបវរកញ្ញាផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីកញ្ញា ខាត់ ស្រីច័ន្ទ PD Miss Grand កំពង់ឆ្នាំង ចេញមកបង្ហោះស្តាយលុយធ្វើខុសកម្មវិធី និងពាក្យសម្តីមួយចំនួនទៀត ខណៈលោកស្រី អ៊ឹម សុគន្ធា ND Miss Grand Cambodia ចេញមកផ្លែផ្កាវិញថារបស់ឱ្យ Free សោះអ្នកណាជាអ្នកស្តាយឱ្យពិតប្រាកដ និងបានបោះសម្តីទៀតថា «ភ្លេចកំណើត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNV__SeBezC2MH93ZSBSIBjyvsyoE7LMOSFg329kqHo-Ok6xtFWVkoVzNsmkdWL4gMMO5kF0zIJUsKKX5jup3PRWafYYN8XNdzhDl072kYfeP69kdGZfX-KZXVRnvZSP3o1MgWi5Da8igIjKoQfd3dcnybwdlJNtSeU6oNFlHTPw0FnPK8fvT49OmJbBs/s2048/image_2024-06-10_12-01-36.png

បន្ទាប់ពីប្រកួតឈុតតំណាងជាតិកាលពីថ្ងៃសៅរ៍ ទី៨ មិថុនា កម្មវិធីប្រកួត Miss Grand Cambodia 2024 ដឹកនាំដោយលោកស្រី អ៊ឹម សុគន្ធា ចាប់ផ្តើមមានសន្ទុះជាងមុនទាំងភាពវិជ្ជមាន និងអវិជ្ជមាន ខណៈហេតុការណ៍ធ្វើឱ្យស្រទាប់អ្នកស្នេហាវិស័យបវរកញ្ញាផ្ទុះការភ្ញាក់ផ្អើលនិងមានភាពងឿងឆ្ងល់នោះគឺអ្នកគ្រប់គ្រងថ្នាក់ជាតិកម្មវិធីនេះនិងអ្នកគ្រប់គ្រងថ្នាក់ខេត្តកំពង់ឆ្នាំងចេញមកបង្ហោះសារផ្លែផ្កាពាក្យសម្តីមុតៗឱ្យគ្នាទៅវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP0m56cjAeOXQve5VSevfM8JzeKg9bvfTXwV6LHJoZjV11EdccQJnA-MU4dxYUijFyRLCe75BpdQpBeu7WuES3HD4ltCBNQFFuCxq6QGqOWW2Hz_qwWVDk7tAdK4AWTRmmyDRyAyIzecdvyx-OcE_l9lnx7IipJ5xui_fENpnKiFr0wrZlsDGz1G8bCg4/s1863/image_2024-06-10_12-01-37.png

វេលាម៉ោងជាង៨យប់ ថ្ងៃទី៩ មិថុនា កញ្ញា ខាត់ ស្រីច័ន្ទ ដែលមានគណនីបណ្តាញសង្គម Kate cat និងជា PD ខេត្តកំពង់ឆ្នាំង មាន ប៊ី សុធារី ជាអ្នកតំណាងខេត្តនេះបានចេញមកបង្ហោះថា «ខ្ញុំស្ដាយលុយដែលធ្វើខុសកម្មវិធីនេះជាខ្លាំង ល្អមើលខ្លាំងម៉ងយាយមែន »។ មួយប្រយោគនេះបានធ្វើឱ្យអ្នកតាមដានវិស័យកញ្ញាផ្ទុះការងឿងឆ្ងល់យ៉ាងខ្លាំងថាតើនាងកំពុងនិយាយពីកម្មវិធីណាមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFhaGcRw2ACUNCpMw9gZjVUc1mLTPmcor7mXLY9WT78568J1fUZodWRH1ja563ECJEyKGuIrNbrslyUCIo4jCVZvpPShcoSIVVZrCrCSPQ1zEP0-ObGmTJWENolse_NDxTAWg5mX7d8zDSHiEjmYHimM4ESD48AiHn5T51foYqiGY6hY_tskyS6dJbOi8/s2048/image_2024-06-10_12-01-43.png

មិនដល់២ម៉ោងក្រោយមកលោកស្រី អ៊ឹម សុគន្ធា ND Miss Grand Cambodia ចេញមកបង្ហោះសារយ៉ាងក្តៅគគុកមួយដែរថា «អីគេស្តាយលុយ ចង់តែសើចឱ្យមនុស្សលើលោកឃើញទេ…ព្រះអង្គអើយ របស់ឱ្យfreeសោះ តើអ្នកស្តាយជានរណាគេឱ្យពិត ភ្លេចកំណើតពិតៗ»។

ការបង្ហោះផ្លែផ្កាឱ្យគ្នាទៅវិញទៅមកនេះទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងខណៈ កញ្ញា ខាត់ ស្រីច័ន្ទ បានបង្ហោះសារថ្មីមួយទៀតដោយសម្តីយ៉ាងសាហាវជាភាសាអង់គ្លេស និងភ្ជាប់មកជាភាសាខ្មែរ«ដោះ ស្រាយធ្វើកម្មវិធីខ្លួនឱ្យតែល្អកុំមក involve ជាមួយMe ថយចេញឱ្យឆ្ងាយ 1000000km»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8bD2cZoU6W7RQJkn2f3Pv3lNJmvXKr-zDETQKsntqg-oGtuuZMR7ohCwzI7NTKFu6l867HeA3EBqCBR6L3eHko1qRq7Kz32Di2xK6KCs7_Zqk_PevO2biefcF60Iub-TrxVz0JErNip5Q616oebwA0tghCYx9xgW3C6DsFBpNjUEc_po4kXEwHGX6Dew/s2048/image_2024-06-10_12-01-44.png

គេមិនដឹងថាកញ្ញា ខាត់ ស្រីច័ន្ទ និងលោកស្រី អ៊ឹម សុគន្ធា មានបញ្ហា ខ្នក់ចិត្ត រឿងអ្វីនោះទេទើបទម្លាយនៅលើបណ្តាញសង្គមបែបនេះនាំឱ្យអ្នកគាំទ្រព្រួយបារម្ភចំពោះបេក្ខភាពចូលរួមប្រកួតនៅពេលអ្នកគ្រប់គ្រងថ្នាក់ខេត្តនិងអ្នកគ្រប់គ្រងថ្នាក់ជាតិមានបញ្ហាចម្រូងចម្រាសនឹងគ្នាបែបនេះ៕

ខ្ជិលឱ្យសៅហ្មងច្រើន តាប៊ុយ ចេញមកបញ្ជាក់ច្បាស់ៗថាមិនមែនជាអ្នកស្តីបន្ទោស សុភ័ក្ត្រ កុសុម៉ា

0

បន្ទាប់ពីតារាចម្រៀង និងជាពិធីការិនី សុភ័ក្រ្ត កុសុម៉ា បានទម្លាយរឿងរ៉ាវអ្នកដឹកនាំកម្មវិធីមួយជេរបញ្ចោរនាងដោយសម្តីអសុរោះធ្វើឱ្យមានមតិលេចឡើងថាជាអ្នកនេះ ជាអ្នកនោះហើយក៏មានវីជេ តាប៊ុយ ដែលជាផលិតករកម្មវិធីមួយរូបដូចគ្នា។ មិនឱ្យសៅហ្មងច្រើន តាប៊ុយ ចេញមកបញ្ជាក់ច្បាស់ៗថាអ្នកដែលជេរបញ្ចោរតារាស្រីរូបនេះមិនមែនជាលោកឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn-sC14Oy4c239ZzjOquIOaB_EpBsY0S8ltodCJ2vj-QQE8aRBI6ac5ZE9NuW3umDPibQru-ButZ9sLaRKC1AItve3ZaTbljV0YGNdD2aLgr0UIc9k69oM8edEDMhHV5QeHIkT4Cl6iGL0EbGq7PHVp3cgE6truLmClyJwCD-NazOfswlOQh0ntcK98zo/s1599/6957c710-6d34-11ec-8066-ffb72c13e721_original.png

កាលពីកន្លងមកថ្មីៗនេះតារាចម្រៀងនិងជាពិធីការិនីដ៏មានឈ្មោះបោះសំឡេងមួយរូបគឺ សុភ័ក្រ្ត កុសុម៉ា បានចលរួមផ្តល់បទសម្ភាស បានទម្លាយរឿងរ៉ាវមួយចំនួនក្នុងដំណើរជីវិតក្នុងវិស័យសិល្បៈតាំងពីក្មេងមានអាយុ១៣ឆ្នាំ ធ្វើជាអ្នកចម្រៀង ពិធីការិនី រហូតក្លាយជានាយកប្រតិបត្តិដោយបានបង្កើតក្រុមតន្រ្តីផ្ទាល់ខ្លួន មានសមត្ថភាពទិញ ឡាន ផ្ទះ គ្រឿងអលង្ការពេជ្រ ជូនអ្នកម្តាយបន្ទាប់ពីមានឈ្មោះបោះសំឡេងទទួលបានការគាំទ្រខ្លាំងខ្ទង់ឆ្នាំ២០១៦-២០១៧ នៅពេលមានឱកាសធ្វើជាពិធីការិនីនៅក្នុងកម្មវីធី «ពេញចិត្តឬអត់» ដោយនាពេលនោះចេញបានមួយ Show ប៉ុណ្ណោះ សុភ័ក្រ្ត កុសុម៉ា មានការគាំទ្រពីទស្សនិកជនតែម្តង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOslnOa52Rth58vYhZdA9it8r_R1YlUWDOFMai_QQ4lF9UOPmc8gLMOvj5_2rSobalRwIiTCARDJy85x9WwseX1zB2hVkEXNPqbG9jwQDBo0ri17wkW0Vw2mmeMA39pDM4FsrW2uQLY3-EMbvQqlqV9-C9_YVYdTMX621AacAXgv1YGhyphenhypheneOQe4Shx0U2U/s2048/image_2024-06-10_10-42-01.png

ទន្ទឹមនឹងនេះ កុសុម៉ា បានទម្លាយថានាងធ្លាប់ទទួលបានអារម្មណ៍អ្នកដឹកនាំមួយរូបជេរនាងដោយសម្តីអាក្រក់ បន្ទាប់ពីនោះមកនាងឈប់ទៅធ្វើការឱ្យបុគ្គលនោះរហូត។ ប្រការនេះហើយ នៅពេលក្លាយជាអ្នកដឹកនាំគេវិញ នាងគិតថាបើខ្លួនស្តីឱ្យ បន្ទោសខ្លាំងៗទៅកាន់ក្រុមការងារនាងជឿថាយូរៗទៅគេនឹងលែងមកធ្វើការឱ្យនាង គេលែងសប្បាយចិត្តធ្វើការឱ្យខ្លួន ដូច្នេះនាងត្រូវរក្សាមនុស្សល្អៗនៅក្បែរខ្លួនឱ្យបានច្រើនព្រោះពួកគាត់អ្នកជួយរកលុយឱ្យនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWEIW1m1Eiyj4BakD4FGOUTb3J9Oe4-GOtXfPa9cXjPNEe5vfVRacbmBu1WMiliDCea_zYxnpYkEXFScTqN0h7YzysD60vBVCgLXmkq9YCUuRjbJTnFHJb6NBtxn1jhTHR0x7Qhuynb4SspRVaqpzM_n-qYPeBceYn2eeTdLt4eI8Qr3CcAHgPD2-kI6U/s1690/image_2024-06-10_10-42-03.png

នៅពេលរឿងរ៉ាវនេះបានទម្លាយចេញ សុភ័ក្រ្ត កុសុម៉ា ធ្លាប់ត្រូវបានគេជេរដោយសម្តីអសុរោះ ធ្វើឱ្យមានមតិលេចឡើងនៅលើបណ្តាញសង្គមថាជាអ្នកនេះ ជាអ្នកនោះ ជាដើមក្នុងនោះក៏មានឈ្មោះ តាប៊ុយ ជាផលិតករនិងពិធីករកម្មវិធីមួយរូបផងដែរ។

ទោះយ៉ាងណា បន្ទាប់ពីមានមន្ទិលសង្ស័យអ្នកជេរបញ្ចោរសុភ័ក្ត្រ កុសុម៉ា ជា វីជេ តាប៊ុយ សាមីខ្លួនបានចេញមកបញ្ជាក់ច្បាស់ៗតែម្តងកុំឱ្យសៅហ្មងច្រើនថាមិនមែនជាខ្លួនលោកឡើយ។ ផលិតករ តាប៊ុយ បានចូលខម្មិនក្នុងការផ្សព្វផ្សាយរបស់សារព័ត៌មាន KBN NEWS ថា «សូមទោសធានាមែនខ្ញុំទេបាទ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRZqVCirg4Rt7f-WNbUnytnRprG7lMtObwhdSuOM5LX9wNLc1MazgtJLa6z6bqOpsq2faKyH_LMpV_hSqrKLVvUxiJwn5pO0fvaSqxLuBYPAp3a-X6pvKTPSk3k8eyWzPHnIYsPcHBHYLGPDam277UCPuTAqtBKJmJhyvZyiGO3PJHoah95d5sCt56-24/s783/image_2024-06-10_10-34-34.png

ជុំវិញពាក្យសម្តីអ្នកដឹកនាំកម្មវីធីជេរបញ្ចោរ សុភ័ក្រ្ត កុសុម៉ា នេះទស្សនិកជនបានបញ្ចេញមតិរិះគន់ដូចគ្នាទៅកាន់អ្នកដឹកនាំនោះរួមទាំងចង់ដឹងដូចគ្នាថាបុគ្គលនោះជាអ្នកណាដែលប្រើសម្តីអាក្រក់បែបនេះដាក់នាង៕

អាយុមិនមែនជាឧបសគ្គ! គូស្នេហ៍១គូមានអាយុសរុបជិត២០០ឆ្នាំសម្រេចចិត្តចូលរោងការ

0

ប្រទេសបារាំង ៖ វាបានធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពេលឃើញគូស្នេហ៍អាមេរិកវ័យចំណាស់១គូបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា បន្ទាប់ពីពួកគេចូលរួមក្នុងពិធី D-Day នៅទីក្រុង Normandy ប្រទេសបារាំង កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ។

លោក Harold Terence អាយុ១០០ឆ្នាំ ជាអតីតទាហានបានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី Jeanne Swerlin អាយុ៩៦ឆ្នាំ ដែលអាយុសរុបរបស់អ្នកទាំងពីរ គឺស្មើជិត២០០ឆ្នាំ ។ ពួកគេមកពីទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានរៀបចំពិធីពិសេសនៅទីក្រុង Normandy ប្រទេសបារាំង ដោយសារទីក្រុងនេះធ្លាប់ជាសមរភូមិប្រយុទ្ធគ្នារវាងទាហានអាមេរិក និងទាហានណាស៊ីអាល្លឺម៉ង់ ក្នុងសម័យសង្គ្រាមលោកលើកទី២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEFfKSd5RboP_fJIz13tzVTRERqPQCQ-fyTGStRqvIhxoeCBCC-pr0gq-CXch7PMbDO_V8tv17-X0eqUItqjtfRkSyU3Qd-Rbi0ECvJrJrYuvaQKkyvkJi4xtNXrnFlrIQP39dmg8A413hasntJCnJ_h4ko6pGFTT7eSOztwsfBieQmE0Us-lC4cswNPc/s1200/photo_2024-06-10_16-41-20.jpg

ឆ្នេរសមុទ្រជាច្រើនក្នុងទីក្រុង Normandy គឺជាកន្លែងដែលទាហានអាមេរិក, អង់គ្លេស និងកាណាដា ប្រមាណជិត១៦ម៉ឺននាក់ បណ្តេញពួកណាស៊ីអាល្លឺម៉ង់ឱ្យចាកចេញពីទឹកដីអឺរ៉ុប កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ១៩៤៤ ទើបគេដាក់ឈ្មោះថា វាជាថ្ងៃ «D-Day» ។ ពិធីរៀបអាពាហ៍ពិពាហ៍នេះធ្វើឡើងរយៈពេល២ថ្ងៃ ក្រោយការប្រារព្ធខួបលើកទី៨០ នៃការប្រមូលកងកម្លាំងទាហាន ប៉ុន្តែគ្មានការទទួលស្គាល់ពីអភិបាលក្រុង Normandy ទេ ដោយសារពួកគេជាជនជាតិអាមេរិក ។

លោក Harold និងអ្នកស្រី Jeanne ត្រូវបានគេផ្តល់កិត្តិយសធ្វើជាភ្ញៀវកិត្តិយសពិសារអាហារពេលល្ងាចនៅវិមានប្រធានាធិបតី រួមគ្នាជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjzmW0jipVB3VpNVnHfvJarxSWbbz_zuwt2F6F97kaqlssXRRylfZEKU-Um3iOxWVMoymNh4kch_CnEC7cb1QTveBRUtFAhfaxZ3cUzvyc_A4l0RO-wkVUqs3BdSydXhItaPH-sushouAusNk-lptEXN_OrLvbH1budnK3E_ywJfBN3MCLZsioKljRkZs/s1200/photo_2024-06-10_16-41-17.jpg
គួរបញ្ជាក់ថា គូស្នេហ៍ទាំងពីរ គឺជាអតីតពោះម៉ាយ និងមេម៉ាយ ហើយពួកគេទើបតែសេពគប់ជាគូស្នេហ៍កាលពីឆ្នាំ២០២១ គឺកូនស្រីអ្នកស្រី Jeanne បានណែនាំឱ្យម្តាយស្គាល់គ្នាជាមួយលោក Harold ។ ក្រោយមក លោកក៏សុំគូស្នេហ៍រៀបការ និងបំពាក់ចិញ្ចៀនឱ្យអ្នកស្រី Jeanne នៅដើមឆ្នាំ២០២៤ ។

លោក Harold បានចូលបម្រើកងទ័ពនៅឆ្នាំ១៩៤២ និងត្រូវបានគេបញ្ជូនទៅអង់គ្លេសនៅឆ្នាំ១៩៤៣ ដោយលោកមានតួនាទីជាជាងជួសជុលវិទ្យុសម្រាប់ក្រុមប្រយុទ្ធ ។ នៅថ្ងៃ D-Day ពេលលោកកំពុងតែជួសជុលយន្តហោះដែលបានត្រឡប់ពីធ្វើប្រតិបត្តិការនៅបារាំង គឺអ្នកបើកយន្តហោះក្នុងអង្គភាពរបស់លោក ប្រមាណពាក់កណ្តាលបានស្លាប់នៅថ្ងៃនោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEe2tNr5TtkQw7kRtRSRMw24oGe6UJgPC4txmdlJvPlsQrrXBZ4RYm4aSvB_gqEuB2nyKWZEukNQ63kYZGVh2K2y6QXWC6oafUg2X9kJcDZdpODX18rU8nqDirAk98iygHFIrXX_Hk5R1Ib30k10KRWtpli4a_qNeDWJ977yGngBfaFSVcg4jU8ojDzlU/s1200/photo_2024-06-10_16-41-23.jpg

រយៈពេល១២ថ្ងៃក្រោយមក លោកក៏បានធ្វើដំណើរទៅបារាំង និងជួយដឹកជញ្ជូនទាហានអាល្លឺម៉ង់ដែលចាប់បាន រួមទាំងអ្នកទោសសង្គ្រាមអាមេរិកត្រូវបានដោះលែងបញ្ចូនទៅអង់គ្លេស ។ ក្រោយពីពួកណាស៊ីយល់ព្រមចុះចាញ់នៅខែឧសភា ឆ្នាំ១៩៤៥ លោកក៏បានជួយដឹកជញ្ជូនអ្នកទោសរបស់ប្រទេសជាមិត្តទៅអង់គ្លេស និងបញ្ជូនត្រឡប់ទៅអាមេរិកនាខែបន្ទាប់ ៕

រថយន្តលាយបេតុង បើកលឿនជ្រុលកិនស្ត្រីម្នាក់កំពុងជិះម៉ូតូបាត់បង់ជីវិត

0

ភ្នំពេញ: ស្ត្រីម្នាក់កំពុងជិះម៉ូតូសុខៗ ត្រូវរថយន្តលាយបេតុងក្រុមហ៊ុនស៊ីម៉ង់ BPC បើកបរ ល្បឿនលឿន មកបុករួចកិន
អូសប្រមាណជិត១០ម៉ែត្រ ខ្ទេចសាច់មួយកំណាត់ក្រោមនិងម៉ូតូខូចខាតស្ទើរទទាំងស្រុង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPcXLh_J_IE13yOBkObUnE1kzwTKDJ7Z_F-JNCumpOo6EFDz7eDtaR2M8zjUYJ1Jm7hfl1pcg762BddKJQyx2OXIu50RzsENre4Ctff8-O8ghfyp7eyByz5vJ_ZMQKWWjj3keIr4TuTfMo_FoxKYWYVIGpVkdBZADTSuGjVGDHQt1BZjJImo5TTSJ08pw/s1280/photo_2024-06-10_15-35-09.jpg

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងក៉ោង២និង៤៥នាទី រសៀលថ្ងៃទី ១០ មិថុនា ២០១៤ នៅលើកំណាត់ផ្លូវ ៥១៦ មូលដ្ឋានសង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ប្រភេទ លាយបេតុង ពាក់ស្លាកលេខ ភ្នំពេញ 5A-1047   បើកបរ ដោយបុរសម្នាក់មិនទាន់ស្គាល់ អត្តសញ្ញាណ វ័យប្រហែលជាង៤០ឆ្នាំ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយបង្ក។ ចំណែកភាគីរងគ្រោះ ជាស្ត្រី មិនទាន់ស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាក ហុងដារ គុបមូល ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 1BI-4270 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixnEX8l5UVcoa-9P1Q0eoIPxbLDpHOet5hilaWYNSvXZp7kQRVzRdiqPspZWbi-CJZn5evz7U69thHFvLE65qj8WlP6ZA4_I3mDon6xphXMP8husW7cK81IVAy5a735UQeimw0stzN1synHlTijOAKSDYFjQ0RyQbbzyYF5RjNRn9FWTqPxP6OWgcyQHA/s1280/photo_2024-06-10_16-42-29.jpg

តាមសាក្សីដែកឃើញហេតុការណ៍បាន ឲដឹងថា មុនកើតហេតុ គេឃើញរថយន្តខាងលើ បើកចេញពីស្តុប សម្តេច ប៉ែននុត (៥១៦) ឆ្ពោះឡើងមកផ្លូវ ៧០ លុះមកជិតដល់ ចំណុចកើត ស្រាប់តែ ស្ត្រីរងគ្រោះជិះម៉ូតូម៉ាកគុបមូល ចេញពីផ្លូវ២៨៣ ឡើងមកផ្លូវ៥១៦
(នៅស្តាំដៃនៃរថយន្ត) ស្របគ្នានោះរថយន្តបានមកដល់ វ៉ាក់អើ ចាប់ហ្វ្រាំងមិនទាន់ដោយល្បឿនលឿននិងដឹកធ្ងន់ផងនោះ (បេតុងពេញ) បានកិនម៉ូតូព្រមស្ត្រីរងគ្រោះ
ខ្ទេច អូសប្រមាណជាង១០ម៉ែត្រ បាត់បង់ជីវិតតែម្តង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2AT19VneAQtUEj0TF_WBGVR8wHTHszbwjdq303C7UM7DfkSB4wrvAgTAgFUSOBzMKvX8-C1TmDpMSy0j7k3O7mo4MjzinhTi8EZbBRELdgCQD4Emt1UQDiMo5ENtXa1dDIgpJFm2nOUk4y6Gv6KFnWfjw0ksPASn6mr7kRyjZENUQVdcFr6YeQul4LYM/s1242/photo_2024-06-10_16-42-30.jpg

ភ្លាមៗអ្នកបើកបរត្រូវបានសមត្ថនៅគោលដៅក្បែរនោះឃាត់ ទុកនគរបាលមូលដ្ឋានមកទទួល ប្រគល់ឲជំនាញ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានី ចុះមកសម្រួលចរាចរណ៍ វាស់វែង យករថយន្តបង្កនិងម៉ូតូទៅរក្សាទុក រងចរងចាំដោះស្រាយនៅពេលក្រោយ រួចបានរៀបចំឯកសារ និងរកអត្តសញ្ញាណជនរងគ្រោះ ដើម្បីទាក់ទងសាច់ញាតិមកទទួលសព យកទៅធ្វើបុណ្យតាមប្រពៃណី៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0OfTnt0JUcDWknooGOSFiRmpgAB2PO-slYr46Nu9BVxtj5_4Gp67QoJnYDk6yO5IFt5R8IIYRAK3iZ1rZm_6NyCzY2rOHcd1b6_zlReoZWPEZh8ZVqMwMC4iFRHMtw0-Ip09SJVhyphenhyphenwmvQNNHPZ8wAhyK5hnAcErZEn71dt-j29kM1HwlUOXM0VILa1D0/s1280/photo_2024-06-10_16-42-30%20(2).jpg

SM ជួបរឿងធំហើយ! ផលិតកម្ម INB100 របស់ EXO-CBX បានប្តឹងពីបទ…

0

កូរ៉េខាងត្បូង៖ ផលិតកម្ម INB100 របស់ EXO-CBX បានប្រកាសធ្វើសន្និសិទសារព័ត៌មានភ្លាមៗនៅព្រឹកថ្ងៃទី ១០ មិថុនា ដើម្បីចោតប្រកាន់ SM Entertainment ពីបទប្រព្រឹត្តិអំពើអយុត្តិធម៌ទៅលើពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhudO8taS2NhvK9_JbZxoxYGJcZdV1Ppkhf0xzonkjWaFY6NdM0pxrUp_fD8RonTdvGe7TuiF4nCsxA2ofwGn2li-oifSV-sbYTX6HlvVboJbGHkCJp2R-Tmyf51lGuQ42lfXhfsn3cf4v5IIDoNUmI1iys867AtDxUUWP872W-WOv0SHW7pMAp4e9bEUY/s540/1717984145-125349490.jpg

យោងតាម Allkpop បានឱ្យដឹងថា ផលិតកម្ម SM ដែលធ្លាប់ជាទ្រនំចាស់របស់ EXO-CBX (Chen, Baekhyun, Xuimin) គឺបានទាមទារឱ្យ INB100 ដែលជាទ្រនំថ្មីរបស់ EXO-CBX ផ្តល់ឱ្យ ១០ ភាគរយនៃសកម្មភាពការងាររបស់សិល្បករ។ ខណៈដែលពីមុនផលិតកម្ម SM ធ្លាប់បានចុះកិច្ចសន្យាថា នឹងមិនទាមទារភាគរយពី INB100 ទេ ទោះជាយ៉ាងណាផលិតកម្មនេះស្រាប់តែមកទាមទារភាគរយពី INB100 ទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIBbmt1C00YBltXO4_hWaNr1Ia52UdwD3Nqh_-SOc5hKftDMOgoVN-Ju1Kkzb4icCbq_Ut9NoPQF5XOCx07dGA632SJrGZXDnTQR1n7Mnff0crboB1l83cDlXgOmFnZD21-TQRACCupmdCFbZXOZ18gRwGejXaMKYrCh8oyRhDRodSn-WJo-NxTJr6RYA/s930/photo_2024-06-10_16-26-34.jpg

INB100 គឺជាផលិតកម្មដែលបង្កើតឡើងដោយ EXO-CBX កាលពីខែមិថុនាឆ្នាំមុន EXO-CBX បានចាត់វិធានការតាមផ្លូវច្បាប់ និងទទួលបានការកំណត់កុងត្រាផ្ដាច់មុខ និងបានលើកឡើងពីការស្នើសុំភាគលាភដែលយុត្តិធម៌មួយជាមួយនឹងក្រុមហ៊ុន SM។ នៅពេលនោះ ភាគីទាំងពីរបានចរចា និងដោះស្រាយបញ្ហារួចរាល់ហើយ ដោយភាគីទាំងពីរយល់ដូចគ្នាថា សកម្មភាពសិល្បៈរបស់ EXO គឺសំខាន់បំផុត ហើយតាមការព្រមព្រៀងនៅពេលនោះ រាល់ការងារ និងឈ្មោះរបស់ EXO-CBX នឹងត្រូវចាត់ចែង ក៏ដូចជាគ្រប់គ្រងដោយផលិតកម្ម INB100។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIgUbit1pLrvU37xy7SBXhDGW7GZqvfE979VTb4x7QewVDlOXACvcTFYFxbDqYErjVMr6f-zIcsRHBP16AvOoQldM1PrktUVUKr3MAcbbwR7kKywNagUmi8Jg2AP3x__2gchCwG2FfkZRNljoRQfWh1ilUj7hMgQLWJ1dl3cAOM8pH1fugjxoi_F8IKa8/s900/photo_2024-06-10_16-27-17.jpg

ទោះជាយ៉ាងណាក៏ដោយ SM ហាក់មិនអើពើនឹងកិច្ចព្រមព្រៀងនេះទេ ហើយថែមទាំងទាមទារឱ្យ INB100 ផ្តល់ ១០ ភាគរយនៃចំណូលសម្រាប់សកម្មភាពការងាររបស់សិល្បករ។ ទោះបីជា INB100 បានផ្ញើភស្តុតាងអ្វីក៏ដោយ ក៏ SM មិនបានឆ្លើយតបអ្វីទាំងអស់ អស់រយៈពេលជាង ២ ខែមកហើយ។ INB100 បានពន្យល់ថាពួកគេធ្វើសន្និសីទសារព័ត៌មាននេះគឺដើម្បីលាតត្រដាងការអនុវត្តអយុត្តិធម៌របស់ SM Entertainment។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLRiQc2saIYO8OeGMN7uAW_EaZSe2SurDNCcBWIQlOpIK435bEOTQZVhzriH8KmFP0FUhPfYwQyhJFXiOmNHIJXtuVMjCfOPWG2128sEAMHXeO3kJhgl7bNVSZgXqabS80UKMkYBolsG5CbuOq2EnTAU7ZEnUyZ7DO8RpNFYlJLQsyJoqOIcV27PqpgJw/s2000/230311222054-01-sm-entertainment-building-sk-031023-restricted.jpg

គួរបញ្ជាក់ដែរថា បច្ចុប្បន្ន EXO គឺមានសមាជិកទាំងអស់ ៨ នាក់ហើយពួកគេនៅតែស្ថិតក្រោមផលិតកម្ម SM នៅឡើយទេ។ ទោះជាយ៉ាងណាសមាជិកនីមួយៗរបស់ EXO បានបង្កើតផលិតកម្មតូចៗរៀងៗខ្លួន មានន័យថា នៅពេលពួកគេធ្វើសកម្មភាពទោលដូចជាសម្តែង ឬឡើងឆាកប្រគំតន្ត្រីម្នាក់ឯងគឺមិនត្រូវបានគ្រប់គ្រងដោយ SM ឡើយ ប៉ុន្តែប្រសិនបើពួកគេធ្វើសកម្មភាពជាក្រុម ទើបគ្រប់គ្រងដោយ SM៕

សណ្ឋាគារដំបូងគេលើអវកាសនឹងបើកទទួលភ្ញៀវនាពេលឆាប់ៗនេះ

0

កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា សណ្ឋាគារដំបូងគេនៅលើអវកាសគ្រោងនឹងទទួលភ្ញៀវស្នាក់នៅនាពេលឆាប់ៗខាងមុខ ។ អ្នកស្នាក់នៅក្នុងសណ្ឋាគារអវកាសនេះអាចចូលរួមកម្មវិធី ឬធ្វើសកម្មភាពផ្សេងៗ ដែលសកម្មភាពទាំងនេះ ពួកគេមិនអាចធ្វើបានទេនៅលើផែនដី ដូចជា ៖ ពួកគេអាចលើកសម្ភារៈធ្ងន់ធ្ងរ ឬលោតឡើងទៅលើយ៉ាងស្រួល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1UdSMvdweTWwKqhAiN_g3n2V6nepXvXauQJ9VdLegQ8MbCpNPme9G1esq0aBF4CVY7M9azbpOAot0g5mbXRSxOzxSKiT8nXstABUeFxocJWlZuxDjpgabQQ7hWrzL_zdm1gkdlZUxbQdmPbh1LXIaWxjUCqRmX9EmgevXpbEtMLxZmaJ1TnsLCuJeb5c/s1200/origin.webp

កាលពីឆ្នាំ២០១៩ Gateway Foundation ធ្លាប់បានបង្ហាញពីគម្រោងសាងសង់សណ្ឋាគារនៅលើអវកាស ដោយសង្ឃឹមថា សណ្ឋាគារនេះនឹងផ្តល់សេវាកម្មទទួលភ្ញៀវស្នាក់នៅក្នុងឆ្នាំ២០២៧ ។ ប្រសិនបើគម្រោងរបស់ពួកគេទទួលជោគជ័យមែននោះ គឺចាត់ទុកថា វាជាសណ្ឋាគារនៅលើអវកាសដំបូងគេរបស់ពិភពលោក ហើយគម្រោងនេះមានឈ្មោះថា «Bon Braun Station» ហើយសណ្ឋាគារនេះមានលក្ខណៈស្រដៀងគ្នានឹងកង់រថយន្តដែរ ។ ក្រោយមក គម្រោងនេះត្រូវបានគេប្តូរឈ្មោះមកជា «Voyager Station» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizpEFIqd7WFvXmmOfvbPf6FXRNU6q8R_kV0hI4DJf1jKLygUQoO93MDbT0NueSW4cB_62W7tNEbZe_EKt9kW-ZN0jOjJZuR7eGuBiRW3d8KX8V14bZAkakW9CwZ4VH7yUzcVwvNJmx3EPeGPWb4Kv43XFU6T6VcanT1JhyphenhyphenNTt44xTw4x0GIUgJ8Kj6MCg/s1440/0x0.webp

ធីមអាឡាតូរ៉េ ជាស្ថាបនិករចនាម៉ូដជាន់ខ្ពស់របស់ Gateway Foundation បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន CNN ថា សណ្ឋាគារនៅលើអវកាសអាចវិលទៅមកបាន និងទម្លាក់វត្ថុចេញក្រៅ គឺវាដូចគ្នានឹងយើងបង្វិលធុងទឹកឱ្យលឿន រហូតដល់ទឹកខ្ទាតចេញពីធុង ។ រីឯចំណុចគួរឱ្យចាប់អារម្មណ៍នោះ ការសាងសង់សណ្ឋាគារឱ្យមានរូបរាងមូលបែបនេះ គឺធ្វើតាមខ្សែភាពយន្តរឿង 2001: A Space Odyssey របស់ Stanley Kubrick ដែលចាក់បញ្ចាំងកាលពីឆ្នាំ១៩៦៨ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQF_0t9605t6IBoMK2Jc8vqVlEde4m709wmzdEwuvsKBvy_bqubXp63YzWNl1E6gG59QblILl1IJYz88r_i3Fnm7HEbqUcudrQqvP-JCa06WAeY0Tti51o9ffOih_ZT_am0FE1xvDfYc-PT6LilM3_ApWAsKSVTG7bOXuZIx1ulWNOeH25a8QM7TndmsI/s1500/space-hotels-room-service-robots-HOTELSPACE0920-949aa6e0b27646b389b71517f9f15782.jpg

ក្រុមការងារបច្ចេកទេសបានលើកឡើងពីការស្នាក់នៅក្នុងសណ្ឋាគារអវកាសថា អ្នកមកស្នាក់នៅក្នុងសណ្ឋាគារនេះនឹងបានចូលរួមក្នុងកម្មវិធី និងការកម្សាន្តផ្សេងៗយ៉ាងច្រើន ។ វាបង្ហាញឱ្យឃើញថា អ្នកអាចធ្វើអ្វីៗបាននៅទីនេះ ដែលអ្នកពុំអាចធ្វើវាបានលើផែនដី ពីព្រោះការគ្មានទម្ងន់ខ្លួននឹងធ្វើឱ្យអ្នកអាចលោតកាន់តែខ្ពស់ជាងមុន, លើកសម្ភារៈផ្សេងៗយ៉ាងងាយស្រួល និងអាចរត់បានលឿន ដែលអ្នកពុំអាចរត់បែបនេះលើផែនដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd2RHAv24OjztdCJuFj_EVXcLwsn2mIrSI2Fs4T5B8l_XfBEvtvJbPWxETATRTZ8gQaGFc3mfLvNSwPlxqEut1UQBgwyOaeQDjzNbqG2C47u32UbHAxwEhbA8IqdW6dvhjTt2Y8szt9n9bsCz-RgHLwoFc7L3jBQAIz8I46SKKGPiT2INprbbk9zi5AuQ/s2400/Von-Braun---Top-Close-Up.webp

យើងបានព្យាយាមធ្វើឱ្យមហាជនមើលឃើញថា ការធ្វើដំណើរមកកាន់អវកាសស្ថិតនៅក្បែរខ្លួនប៉ុណ្ណោះ ហើយការធ្វើដំណើរទៅអវកាសនឹងមកដល់លើសពីការគិតទុក ។ ទោះយ៉ាងណា គេពុំទាន់ដឹងច្បាស់ថា ការស្នាក់នៅក្នុងសណ្ឋាគារអវកាសនេះនឹងចំណាយប្រាក់ប៉ុន្មានទេ ប៉ុន្តែគេសន្និដ្ឋានថា វានឹងមានតម្លៃខ្ពស់ខ្លាំង ហើយមានតែមហាសេដ្ឋីប៉ុណ្ណោះ ទើបអាចស្នាក់នៅក្នុងសណ្ឋាគារពិសេសបាន ។https://miro.medium.com/v2/resize:fit:1400/1*5xz5gaTu5HRDHqk18vT4FQ.png

ចុងក្រោយ Gateway Foundation បញ្ជាក់ថា ពួកគេចង់ឱ្យការស្នាក់នៅក្នុងសណ្ឋាគារនេះមានលក្ខណៈស្រដៀងគ្នានឹងការទៅកម្សាន្តនៅ Disneyland ដែរ មានន័យថា ពួកគេចង់ឱ្យមនុស្សគ្រប់គ្នាអាចមកស្នាក់នៅសណ្ឋាគារខាងលើ ៕

កំពុងចូលស.មរភូមិប្រ.យុទ្ធ ម៉ាច ដាវី ត្រូវគេទម្លាយរឿងឯកជនទាំងធ្លាប់រៀបការ និងតួលេខអាយុ

0

អ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីមានគណនីហ្វេកប៊ុកមួយឈ្មោះថា «Dariya Kun» បានទម្លាយរឿងរ៉ាវរបស់ ម៉ាច ដាវី Miss Grand រតនៈគីរី មានគ្រួសារហើយហើយប៉ុន្តែនៅតែអាចចូលរួមប្រកួតបាន ខណៈតួលេខនៃអាយុគឺខុសប្រក្រតី ដោយគណនីនេះបានលើកឡើងថាកាលពីឆ្នាំ២០២០ នាងមានអាយុ២៥ ឆ្នាំ ខណៈឆ្នាំ២០២៤ ចូលប្រកួតដាក់ថាអាយុ២៦ឆ្នាំទៅវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvbKPA1Xjku3wm89dR5xQykoELbAG27yfPgEVAsig2n-PAJNcu6JW7y_afF7tGXht9KjSzXhKFl0TPOUVbI6UA5SsEIxY9nIlirapnJ7FIkrnb9AbJ47ZO3ZVbLRy0wEWMWZOLCQO2YY3STsga_tA6h6WtQos6sijcSY_6OlJUOLYMyL8zLTwnxreFAxE/s2048/image_2024-06-10_09-23-01.png

កំពុងតស៊ូប្រយុទ្ធលើសមរភូមិប្រកួត Miss Grand Cambodia 2024 ម៉ាច ដាវី តំណាងឱ្យខេត្តរតនៈគីរី ត្រូវប្រឈមមុខនិងរឿងរ៉ាវដ៏រសើបមួយផ្អើលពេញបណ្តាញសង្គមបន្ទាប់ពីត្រូវបានគេទម្លាយថានាងរៀបការហើយម្តេចអាចចូលប្រកួតបាន និងតួលេខអាយុខុសពីការពិត។ ការចេញមកទម្លាយនេះអ្នកខ្លះបានលើកទឹកចិត្តទៅកាន់នាង ខណៈអ្នកខ្លះថាអ្នកចេញមកទម្លាយរឿងឯកជននេះជាការវាយប្រហារនាងច្បាស់ណាស់មិនដឹងថាមានចេតនាអ្វីឱ្យប្រាកដនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-5s2cZgK0yFgnIHNYklkuQhuty9iShaYCuokGmsUWQ7pvoUWZDvLgJZNRcJGo8vduk5hJE5AD6pkCUI2szA6t-wWASBb6wQMOuzg7iNyOwH89ad_M2AIyMDJGhFVQz_rlmQqJVjIilLUhQICPgis6QdtpeFDhJ27b7rIi1VH85DrW186QXyW4MgihCrI/s2048/image_2024-06-10_09-23-03.png

កាលពីថ្ងៃអាទិត្យ ទី៩ ខែមិថុនា គណនីមួយឈ្មោះថា «Dariya Kun» បានបង្ហោះពី ម៉ាច ដាវី ជាមួយរូបថតនិងវីដេអូមង្គលការដោយអមជាមួយខ្លឹមសារថា «ទើបដឹងថាស្ដ្រីធ្លាប់រៀបការហើយអាចចូលប្រកួត Miss grand បាន សំខាន់កាល ២០២០ ប្រកួត Miss universe អាយុ២៥ ឥឡូវមក grand 2024 អាយុ២៦ទៀតអីក៏ម៉េសៗលោកអើយ លេងខូចគេម្ដង២រឿង និយាយតាមត្រង់អាណិតបេក្ខភាពផ្សេងៗទៀតណាស់។ បញ្ជាក់ផុសនេះមិនបានជាន់ពន្លិចទេគ្រាន់តែឃើញហើយហួសចិត្ត»។ ក្រោយមកគណនីដដែលបានបង្ហោះរូប ម៉ាច ដាវី ជាច្រើនសន្លឹកក្នុងរូបភាពនាងជាកូនក្រមុំ។
នៅព្រឹកថ្ងៃទី១០ មិថុនា គណនី «Dariya Kun» បានបង្ហោះបន្តទៀតថា «អរុណសួស្តីប្រទេសកម្ពុជា តើអាចទេនៅថ្ងៃPreliminary និង Final មានវត្តមានស្ត្រីរៀបការក្រាបក្បាលដល់កន្ទេលអង្គុយសំពះផ្ទឹមដើរនៅលើឆាក រង់ចាំតាមដានទាំងអស់គ្នា» ខណៈក្នុងរូបភាពបានបង្ហាញថា ម៉ាច ដាវី បានរៀបការកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifRI5CVT1Z2B1Xs_bJN56FQ30KTJGCTw0IfgMEWGpDboMstRHyrWHpY7WcqKJJFMY5ufx5kiuRJd8LEsv5t98_XTJzunG6OvBHhO4a7X3r_gYJtKUs93lCTDYUTdp6pxneioJMYMrN97bocVDo1SQByqI25HrTYM0Pl1m5h3987PMd1B8Af9UMVIXKXCc/s2048/image_2024-06-10_09-23-04.png

ការចេញមកបង្ហោះជាបន្តបន្ទាប់នេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនបានចូលទៅខម្មិន ថាតើធ្វើបែបនេះដើម្បីអ្វី ឬក៏ចង់បំផ្លាញកិត្តិយសអ្នកដទៃជាដើម ខណៈអ្នកខ្លះបានបង្ហាញការអាណិតអាសូរយ៉ាងខ្លាំងទៅកាន់ ម៉ាច ដាវី Miss Grand រតនៈគីរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5VAbwRZpBuNpdwSXAjfQlhLT4Q2kkgZMRB5j4pqJD7EbyYy9Oj6OTM_glX_Yy0fXfdN1Om5z4tvMpMn1BUkPAQ1K8bdu_sbjFHtlRoajzCXEt6W_tVeVtKpdqLdoo-OD2o9kkwZKS95o5R1JX7AYVXnSaqHI8FUFWltqf3KYXoq9p8eyXqzRbVf5kJFw/s1242/image_2024-06-10_09-23-08.png

ជុំវិញការបង្ហោះជាបន្តបន្ទាប់ពីគណនីខាងលើនិយាយអំពីខ្លួនថាជាស្រ្តីរៀបការហើយ នៅតែអាចចូលប្រកួតបាននិងតួលេខអាយុខុសប្រក្រតីនេះ នៅលើបណ្តាញសង្គមរបស់ ម៉ាច ដាវី មិនបានចេញមកបកស្រាយអ្វីនោះឡើយ៕

ស្រួលម្ល៉េះ! មិនបាច់ស្លៀកប៉ូវគ្រគាក ក៏ធំបានដែរដោយគ្រាន់តែបរិភោគអាហារទាំងនេះ

0

មនុស្សម្នាក់ៗដែលកើតមកផែនដី ទោះបីជាស្គមក្តី ធាត់ក្តីតែងតែមានលក្ខណ:ពិសេសខុសគ្នាៗ។ ប៉ុន្តែភាពស្រស់ស្អាតរបស់ស្ត្រីម្នាក់ៗមានលក្ខណៈទូលំទូលាយ ដោយរាប់ចាប់ពីផ្ទៃមុខរហូតដល់ផ្នែកផ្សេងៗនៃរាងកាយផងដែរ។ ទោះជាយ៉ាងណា ការដែលមានត្រគាកធំក៏ជាគុណសម្បត្តិមួយនៃភាពស្រស់ស្អាតរបស់ស្ត្រីនីមួយៗដែលគួរតែមាន។ ហើយការដែលមានត្រគាកធំ និងស្អាតបែបធម្មជាតិនោះ ក៏ជាក្តីស្រមៃ និងបំណងរបស់ស្រ្តីមួយចំនួនដែលចង់ទទួលបានវា ជាជាងការប្រើខោប៉ូវត្រគាក ឬក៏ទៅកែសម្រស់ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg71dupKisVjmXTEGqhADCJ2tlbYHflr4asAsf2rjI3Fr9RMkC_zw7-Ki4br-uuX4vCokmu246V-l56NFs9YvHfWyxDeaAlxl3ljBeBPI8fEXm1ITNOpyop6Jonw36RM9WJHr0-pi4k7tnd-_WkyDfQCSLq7dGTWl1bzHq0VvcF239xVKPJYalF5b5o7LY/s1202/bum-exercises-here-s-the-best-way-to-get-a-bigger-booty-659e7b29e0730.jpgដូច្នេះតើត្រូវធ្វើដូចម្តេចដើម្បីទទួលបានត្រគាកធំជាងមុន និងស្រស់ស្អាតតាមបែបធម្មជាតិ? តោះមកសាកអនុវត្តនូវរបបអាហារទាំងនេះ៖

១.ត្រីសាម៉ុង៖ នេះគឺជាប្រភពប្រូតេអ៊ីនដ៏អស្ចារ្យ ត្រីសាម៉ុង ១០០ ក្រាមផ្តល់ប្រូតេអ៊ីន ២០ ក្រាម។ ជាពិសេសត្រី salmon គឺមានអាស៊ីតខ្លាញ់អូមេហ្គា ៣ ច្រើន ដែលជួយកាត់បន្ថយការរលាក ជួយពន្លឿនដំណើរការនៃការស្តារឡើងវិញ និងការលូតលាស់សាច់ដុំ ដែលមានប្រយោជន៍ទាំងស្រុងសម្រាប់ការប៉ូវត្រគាកឱ្យធំស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQyad_uQgMna6sCHCnkbNLtjH3ZoZv4KrqQqkaRP0DjA5lJT9mGBbdloc1T66YggFnB_-vijuZiBzbm3O9NqTKs_nzyetROUbxRXZ3ZfWem0zmOSOoCM8w44T3omiynZVm3eBl-JvZO_VevfreRKRh4-pg1n87DdP0SCxdyMHopswhbQ_U_sO2ntceP94/s1030/photo_2024-06-08_15-42-57.jpg

២.ស៊ុត៖ ស៊ុតជាមធ្យមមួយនឹងផ្តល់ប្រូតេអ៊ីន ៦ ក្រាម ហើយក៏សម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា វីតាមីន សេលេញ៉ូម រីបូហ្វ្លាវីន B12 និងផូស្វ័រ។ វីតាមីន B ជួយបន្ថែមថាមពលដល់របបអាហាររបស់អ្នក ហើយអាស៊ីតអាមីណូ លីណូស៊ីន ដែលមាននៅក្នុងស៊ុតក៏ជួយកាត់បន្ថយការបំបែកប្រូតេអ៊ីននៅក្នុងសាច់ដុំ និងបង្កើនការសំយោគសាច់ដុំ ផ្តល់នូវការគាំទ្រដ៏ល្អសម្រាប់ការលូតលាស់គូទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6dl5I4sJjYnsNztyFrZ9KLdJEB-_Xcz8yzzv1UqIvX-dsNo76hyphenhyphenCMHxTSKm_QiJZCmw1NuHuIcI147rxVmkl9usWclR1sopCTvEZr8N-tvTy83nnn-hFfsgGIkXp6UzJ71BIL13nZaySiSwGGd4KtDjfJKEiP2J9As9h5KkOB2NlQUTNTo0yCLPpD5fs/s1060/photo_2024-06-08_15-42-57%20(2).jpg

៣.សណ្តែកដី៖ សណ្តែកដី សុទ្ធតែជាប្រភពអាហារដ៏អស្ចារ្យ នៅពេលដែលអ្នកចង់ពង្រីកគូទ។ សណ្តែកមានសារធាតុរ៉ែដូចជា ម៉ាញេស្យូម ដែលចាំបាច់សម្រាប់ការកន្ត្រាក់សាច់ដុំ និងផ្តល់ថាមពលដល់រាងកាយ។ ហេតុនេះប្រភពនៃប្រូតេអ៊ីននៅក្នុងសណ្តែកដីគឺជួយជំរុញ និងអភិវឌ្ឍគូទរបស់អ្នកឱ្យធំជាងមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfgjxNmBrpakP1z7GIm_9ZPv__5XhzDwdaR2fudo0BrMCnpPCzc_TfS2CWpiCulVYgaO4c8JC-UH1kxMlz_B4dL8EyomrX4veknNaaXkHqtk0zy4ees2FyAh1Q2QP1aMmlCX_GMvoTpT9ha5WmRMhHUsTPVZFKair_4hgkxdgymZUc0xoiFizG1AIIbCc/s1300/how-to-cook-dried-beans.jpg

៤.ទ្រូងមាន់៖ សាច់ទ្រូងមាន់ ៨៥ ក្រាមមានប្រូតេអ៊ីន ២៤ ក្រាម។ នេះត្រូវបានគេចាត់ទុកថាជាប្រភពប្រូតេអ៊ីនពេញលេញ មានកាឡូរីទាប និងពោរពេញទៅដោយអាស៊ីតអាមីណូសំខាន់ៗ។ លើសពីនេះ ទ្រូងមាន់ក៏សម្បូរទៅដោយវីតាមីន B ដូចជា B12 B6 និង niacin ដែលជួយផ្តល់ថាមពលសម្រាប់ការហ្វឹកហាត់គូទផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6uGxuOPrqSL5baUFLBd68Yho4YdPcZNHBoqqxhMlpNfY6uHxkN7ZGzptNpBf92yxfGCplPQU8ol98Z8CgpqU4YoD181oVG3pX5zOf8z7p_uaKOdemx6GDwHvgDbDZrhJoGjZ5KYCD-Mf3VUXnngl40VluDTqeQcHOLpT6fYiZxOS48DM3a0vjvPpSLVE/s1280/photo_2024-06-08_15-42-58.jpg

៥.អង្ករសំរូប៖ អង្ករសំរូបត្រូវបានចាត់ទុកថាជាប្រភពនៃជាតិសរសៃ និងម្សៅដែលជួយដល់ការរំលាយអាហារបានល្អ។ អង្ករសំរូបមានផ្ទុកអាស៊ីតអាមីណូជាច្រើន (BCAA) ដែលជួយផ្តល់ថាមពលរហ័ស និងបង្កើនការសំយោគប្រូតេអ៊ីនសាច់ដុំដើម្បីអភិវឌ្ឍគូទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8SuJpzJwTLuZALyZbrhx-vCHkZCyVn0mwl_xhb-iYdbjrrxx3Iz5br19jUG_y5WqDTkQ2XAVxXYK44FKhzY5j_aUhiijoSUfg1Ph2J-_qZiqUQYl9DL6sKVgPt2LKJoSJVOAq4f6Tsf9PSU694SS4GnB71DQ7-tHuosqt6WB8FY8cQPT8QLLjaynzI0I/s1280/photo_2024-06-08_15-42-59.jpg

៦.ទឹកដោះគោជូរ៖ ការបន្ថែមទឹកដោះគោជូរនឹងផ្តល់ឱ្យអ្នកនូវសារធាតុចិញ្ចឹមជាច្រើនដូចជាកាល់ស្យូម វីតាមីន B12 riboflavin និងផូស្វ័រ។ ទឹកដោះគោជូរមានជាតិខ្លាញ់ទាបមួយពែង ២៤៥ ក្រាមផ្តល់ប្រូតេអ៊ីន ២៤ ក្រាមទាំងលឿន និងយឺត ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយបង្កើនទំហំគូទ៕

ចង់បានស្បែកសរម៉ត់លោងស្អាតដូច Sana Twice អាចអនុវត្តតាមវិធីនេះ

0

តារាចម្រៀង K-pop ដ៏ល្បីល្បាញម្នាក់គឺ Sana សមាជិក Twice តែងមានស្បែកសភ្លឺថ្លាដោយសារនាងបរិភោគផ្លែឈើសុខភាពទាំងនេះជាប្រចាំ។ ផ្លែឈើមិនត្រឹមតែល្អចំពោះសុខភាពរាងកាយប៉ុណ្ណោះទេ វាក៏ល្អខ្លាំងដែរចំពោះសម្រស់។ នៅក្នុងកម្មវិធីមួយ Sana Twice បាននិយាយថា ក្រៅពីថែរក្សាស្បែកដោយការលាបឡេការពារកម្តៅថ្ងៃ បិទម៉ាសមុខ និងលាងមុខជាមួយទឹកកក នាងក៏តែងតែញ៉ាំផ្លែឈើទាំង ៤ នេះជាប្រចាំផងដែរ ដើម្បីជំនួយឱ្យស្បែកស្រស់ស្អាតពីខាងក្នុង។ ដូច្នេះផ្លែឈើទាំង ៤ មុខដែលតារាស្រីវ័យ ២៧ ឆ្នាំរូបនេះណែនាំឱ្យទទួលទានជារៀងរាល់ថ្ងៃរួមមាន៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy7P43iwiV8sgtwtSRVBGi_pbgl1Gh0Nxt9pDjwluKFcwLLsY933lQQWizLQtVHQFIfVFFYjFGATZ1snMXMRDX4RMKKvxKgbPH4wMGsfpq13D2bG2iYrFy5YuA1mpjmZo5ZrMadkHHR54x6GQa5uSZ7Lb5X7_A2_mtnuCLK4IXQoENS9ynIo64AQLDtVc/s2914/ouj8w33x1dab1.jpg

១.ប៉េងប៉ោះ៖ ផ្លែប៉េងប៉ោះសម្បូរទៅដោយវីតាមីន C ដែលជួយឱ្យស្បែកភ្លឺថ្លា ជំរុញការផលិតកូឡាជែន កាត់បន្ថយសញ្ញានៃភាពចាស់ ចូលរួមក្នុងដំណើរការប្រឆាំងអុកស៊ីតកម្ម ការពារការបង្កើតរ៉ាឌីកាល់សេរី ដែលបំផ្លាញស្បែក។ ទាំងនេះបានជួយឱ្យស្បែកអាចទប់ទល់នឹងភ្នាក់ងារបង្កគ្រោះថ្នាក់ពីបរិយាកាសខាងក្រៅ ដូចជាពន្លឺព្រះអាទិត្យ និងធូលី ធ្វើឱ្យស្បែកមុខភ្លឺថ្លា និងមានសុខភាពល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn7x9_QZ3CFvPSIkihgwXDx7o2Sg0eqNrpvk39j2WxeQaSjniO8jj4PHLQRgeBUXjb3-wUtYWvFPeC5u0fabEFXd2W5NRo6H2Te_y64EOs85bu66mp1boARkW2EuByUHpkTPt1d1oka8xyFj_mPG9gwvy5ycpuGAiXEcMh8MpRxOQ1xnVzmRv1nNAKw3s/s1200/photo_2024-06-07_16-53-35.jpg

២.Cherry៖ ផ្លែឆឺរីសម្បូរទៅដោយវីតាមីន C ដែលជំរុញការផលិតកូឡាជែន និងធ្វើឱ្យស្បែកមានសំណើមសភ្លឺថ្លា។ Cherries ក៏មានផ្ទុកសារធាតុ anthocyanins ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលមួយ ជួយប្រឆាំងនឹងឥទ្ធិពលនៃកាំរស្មី UV កាត់បន្ថយការរលាក និងហើម។ លើសពីនេះ Cherry ក៏រក្សាសំណើមផងដែរព្រោះវាសម្បូរប៉ូតាស្យូម ដែលមាតិកាវីតាមីន A នៅក្នុងផ្លែឆឺរីនេះក៏ជួយការពារភាពចាស់នៃស្បែកបានយ៉ាងល្អផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn1ALOARy4IBA_FeQ3SVtv9fsIqnTnjuzbbEfXREwL6oAd8ZPavr83ol-iumM1Zsi3FYBtwkrUuXFHaGqqHLNxVcylE1CE_md-6N8KusSz72-QlGgE4yKjqSKDPSNUavzgJf8lsHfZvFT1ne7Wq7OF2JwQOI9ck0UOQ9JCcEtpy7L61GAUiTpSgHR2r2E/s1346/sanatwice1.jpg

៣.ផ្លែផាសិន៖ Sana Twice ចូលចិត្តញ៉ាំផ្លែ passion ណាស់ដោយសារតែវាមានរសជាតិជូរផ្អែម ហើយវាពិតជាល្អខ្លាំងណាស់សម្រាប់ស្បែក។ ផ្លែផាសិនមានផ្ទុកនូវវីតាមីន C ច្រើន ដែលមានឥទ្ធិពលប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លា ជួយកាត់បន្ថយការបង្កើតសារធាតុ melanin ក៏ដូចជាជួយឱ្យស្បែកកាន់តែរលោង និងមានពណ៌ស្បែកស៊ីជម្ពូ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglKWvPWNLACZgYXpvKfNHiZGEY-e2eTc0wEiGpdgOlqBDcP_b60lVzXvAQymMy5Toy62AbXZUWRbVjImky-plhW4f0Jxv76Jy-MrtxcjsP0wuBbxzcBRsv2fTRn6VmhyphenhypheneS_dcUrVGEDO9NK9nFot9dENo3rWONXpNx_VtZ5firinkdIspFfK0AZfHjQOA/s1280/photo_2024-06-07_16-53-34.jpg

៤.ផ្លែតាសក់៖ តាសក់សម្បូរទៅដោយជាតិទឹកអាចផ្តល់សំណើម និងមានឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយកាត់បន្ថយការរលាក និងហើម។ វាក៏អាចជួយកាត់បន្ថយស្នាមមុន ស្នាមអុចខ្មៅ និងផ្តល់សំណើមដល់ស្បែកមុខ ក៏ដូចជាជួយកែលម្អភាពយឺតនៃស្បែក និងការបង្កើតឡើងវិញនៅកោសិកាថ្មីផងដែរ៕

ចំណីអាហារសត្វបានក្លាយជាផលិតផលដែលលក់ដាច់បំផុតក្នុងប្រទេសកូរ៉េ

0

កូរ៉េខាងត្បូង៖ យោងតាមវេទិកាពាណិជ្ជកម្មអេឡិចត្រូនិក Gmarket កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ចាប់ពីដើមឆ្នាំ២០២៤ រហូតមកដល់ពេលនេះ អាហារសត្វចិញ្ចឹមគឺមានចំនួនរហូតដល់ ៦៩% នៃការលក់សរុប ដែលតួលេខនេះគឺច្រើនជាងទ្វេដងនៃទឹកដោះគោ និងផលិតផលអាហារទារកទៅទៀត។ យោងតាមទិន្នន័យពីឧស្សាហកម្មវេជ្ជសាស្ត្រ និងពេទ្យសត្វ ចំនួនមន្ទីរពេទ្យសម្រាប់សត្វឆ្កែ និងឆ្មាក៏បានកើនឡើងទ្វេដងផងដែរ បើធៀបទៅនឹងកន្លែងពិនិត្យសុខភាព និងព្យាបាលកុមារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRree_uD3EcYnHfGS0rmP13wrcmD5dl8HI-LABkp5_vRAHxoE62fprKAv19fU3wSs8letK1zFZn7Kqv7TUX0FnyU4dbKyWuvFJqHr48EBv6bqX-H5Qv9ItdXCtwFUnXmQC83qSSQXaqDf0UfRqbUb0f992xuUXs915eqszibL8thhxb6_eeLMgK9rKD10/s1020/photo_2024-06-10_14-44-45.jpg

យោងតាមរបាយការណ៍ មូលហេតុដែលមានការផ្លាស់ប្តូរនេះគឺដោយសារអត្រាកំណើតនៅក្នុងប្រទេសកូរ៉េធ្លាក់ចុះខ្លាំង ដូច្នេះនិន្នាការកើនឡើងនៃភាពជាម្ចាស់សត្វចិញ្ចឹមបានបណ្តាលឱ្យការប្រើប្រាស់ផលិតផលសត្វឆ្កែ និងឆ្មាកើនឡើងខ្លាំងជាងទឹកដោះគោម្សៅរបស់ទារក។ ស្ថិតិផ្លូវការបង្ហាញថា អត្រាមានកូនសរុបនៅក្នុងប្រទេសបានថយចុះពី ០.៩២ ក្នុងឆ្នាំ ២០១៩ មកត្រឹម ០.៧២ ក្នុងឆ្នាំ ២០២៣ ហើយអាចធ្លាក់ចុះមកត្រឹម ០.៦៨ នៅឆ្នាំនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKI-fHR9rpx8qxAr-mavvvCw-Ibg0cspvt5U5Wo9aDw4oI9udIMdLEo0UdFaYVAkGZLq37bX3BnA775PKumkudqH9QpIXYxOayLFxkwjlcn2e2vbAafOpFJEw14eWx41JyhMhI34agMS_6L1Penq2Gf5M6phBNQTlRJNmNQZHgJTDu_nL52l3J5bkEXL4/s1020/photo_2024-06-10_14-44-55.jpg

ដូច្នេះទីក្រុងទាំងមូលគឺមានទារកទើបនឹងកើតត្រឹមតែ ៥៩៤,០០០ នាក់ប៉ុណ្ណោះ។ ផ្ទុយទៅនឹងអត្រាកំណើត ជនជាតិកូរ៉េដែលចិញ្ចឹមឆ្កែបានកើនឡើងជាង ៤៤% ពី ២.០៩ លានក្បាលក្នុងឆ្នាំ ២០១៩ ដល់ ៣.០៣ លានក្បាលក្នុងឆ្នាំ ២០២២។ ហេតុនេះនៅទីក្រុងសេអ៊ូល គឺមានសត្វជាង ៦១០,០០០ ក្បាល ត្រូវបានចុះឈ្មោះដើម្បីចិញ្ចឹម។ នេះបើយោងតាមប្រភពឧស្សាហកម្មក៏ប៉ាន់ស្មានដែរថាទីផ្សារសត្វចិញ្ចឹមនឹងលើសពីទីផ្សារថែទាំកុមារនៅឆ្នាំក្រោយ។ ឧស្សាហកម្មសត្វចិញ្ចឹមអាចកើនឡើងដល់ ៦ ពាន់ពាន់លានវ៉ុននៅឆ្នាំ ២០២៧ បន្ទាប់ពីឈានដល់ ៤ ពាន់ពាន់លានវ៉ុនក្នុងឆ្នាំ ២០២៣។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMWOo9BqkN6EAqcHzsD1jxC4PBLFZ6C8wYstSJomMut7NyW8Kgz7290csaD111DaVkqP-IiDAeF5jL7sIlfardIwCQinzx3Psg8yNd0kzm-ofuTzGairu265-NqyAhUm04eULCc_LIlGo-W_K68ltZ8LIX3v-gNGioB0BFLkNOj-ntTr3ZJpxWj3mxiD0/s640/photo_2024-06-10_14-46-17.jpg

គួរបញ្ជាក់ដែរថា ការថយចុះអត្រាកំណើតធ្វើឱ្យបុព្វលាភនៃផលិតផលរបស់កុមារកើនឡើង។ ការចំណាយជាមធ្យមរបស់អតិថិជនលើទឹកដោះគោ និងអាហារទារកបានកើនឡើង ៥៤% បើធៀបទៅនឹងឆ្នាំ ២០១៩ ក្នុងរយៈពេលត្រឹមតែ ៥ ខែដំបូងនៃឆ្នាំនេះ។ យោងតាម Gmarket បានឱ្យដឹងទៀតថា ការចំណាយរបស់អតិថិជននីមួយៗសម្រាប់ផលិតផលរបស់កុមារនាពេលបច្ចុប្បន្នគឺខ្ពស់ជាង ៣ ដង ហើយការចំណាយសម្រាប់អាហារសត្វចិញ្ចឹមក៏បន្តកើនឡើងជារៀងរាល់ឆ្នាំផងដែរ៕