Home Blog Page 1029

គ្រោះថ្នា.ក់ លើមេឃទៀតហើយ! យន្តហោះ Austrian Airlines ខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរព្រោះតែបែបនេះ

0

ប្រទេសអូទ្រីស ៖ សារព័ត៌មាន CNN រាយការណ៍ថា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Austrian Airlines ដែលដឹកអ្នកដំណើរចំនួន១៧៣នាក់ និងបុគ្គលិកអាកាសចរណ៍ចំនួន៦នាក់ បានជួបហេតុការណ៍នឹកស្មានពុំដល់បណ្តាលឱ្យកញ្ចក់បង្អួចមុខរបស់បន្ទប់អាកាសយានិក និងផ្នែកខាងមុខយន្តហោះខូចខាតធ្ងន់ធ្ងរ ។ ហេតុនេះ អាកាសយានិកព្យាយាមគ្រប់គ្រងស្ថានការណ៍ ដើម្បីឱ្យកុំអ្នកដំណើរមានគ្រោះថ្នា.ក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBUovrkSE_4N8tMg4W-dtNEeCIWnojkLD3TXs3Gd1LjSkoYfnk1mns9rpYjxx2F2vmQzuzKG9c0vVgzJIwpN1Z6WBwxfFszLsn3cycsbqpwlGVk5L5quOb32K6rGOwHBv7si5_E-Z89lXCOXEm0FFmidVID4nBTeFaUr4HqOUe-CjUn16zdIz9tqEPuOA/s1024/a320-aircraft-damaged-hail-aircraft-83579359.webp

ហេតុការណ៍នេះបានកើតឡើងពេលយន្តហោះធ្វើដំណើរចាកចេញពីទីក្រុង Palma ប្រទេសអេស្ប៉ាញ ទៅកាន់ទីក្រុង Vienna ប្រទេសអូទ្រីស ក្រោយពេលជើងហោះហើរ OS434 ប្រភេទ Airbus A320 ជួបខ្យល់ព្យុះខ្លាំង ។ សំណាងល្អ អាកាសយានិកអាចបើកយន្តហោះចុះចតនៅអាកាសយានដ្ឋានទីក្រុង Vienna ដោយសុវត្ថិភាព និងគ្មានអ្នកដំណើរណាម្នាក់រងរបួសក្នុងហេតុការណ៍នេះទេ បើទោះជាមានការផ្តល់សញ្ញាអាសន្នក្នុងអំឡុងពេលហោះហើរក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir5IDDYcxh5FkLq4qj4Iuu_qgzTkasiCGUJJQYxt1PsTqmpl4qeIlBxNbaSt6Exkq55H-b2rerfWDZCKJVRCKMDT_Df_PYW-tmqohAoR3HXNMd2KVaqoCAAlbwfSSfNwK46xXvwxhhHxQ_g2PkWZ_fGzWl9_zI4FYy2nSTznMbzB8fk5FzJjBfhSgsLMk/s1480/gppslx3wyaadvzi.jpg

ព្រិលធ្លាក់ខ្លាំងពេកធ្វើឱ្យកញ្ចក់បង្អួចមុខរបស់បន្ទប់អាកាសយានិក និងផ្នែកខាងមុខយន្តហោះខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ហេតុនេះ អាកាសយានិកក៏សម្រេចចិត្តបើកយន្តហោះឆ្លងកាត់ខ្យល់ព្យុះដោយមើលពុំឃើញផ្លូវ ដូចគ្នានឹងមនុស្សពិការភ្នែកដែរ ។ នៅទីបំផុត ពួកគេក៏អាចចុះចតយន្តហោះនៅអាកាសយានដ្ឋានដោយសុវត្ថិភាព ដោយប្រើប្រាស់ប្រព័ន្ធបញ្ជា និងឧបករណ៍ជំនួយ ។

ក្រុមហ៊ុន Austrian Airlines បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា យន្តហោះ Airbus A320 ជើងហោះហើរ OS434 ខូចខាតធ្ងន់ធ្ងរដោយសារព្រិលធ្លាក់លើក្នុងពេលធ្វើដំណើរចេញពីទីក្រុង Palma ទៅទីក្រុង Vienna ។ ហេតុការណ៍នេះកើតឡើងក្រោយយន្តហោះជួបខ្យល់ព្យុះ ខណៈហោះជិតដល់ទីក្រុង Vienna ហើយអាកាសយានិកបញ្ជាក់ថា មើលពុំឃើញផ្លូវក្នុងរ៉ាដាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtSE2PLvn9IGr7P0RM_mE6QLOLhCCOC0SinQH_KW9454NGNtdczZvBHCS8dSGxkZAzweqHfZcxcPh7jhxzHUyTMGoSiqZPMMr9p4Ty0230w3orckRuw6pOzNEoHsxygmhN3MQwGgrnmFC3fsf9LvJZ51omBxtkjburTs4kMRdw4klAy1lp8vdPHXNTVCA/s1024/hailstorm-damage-austrian-airlines-comp_05a152.webp

សារព័ត៌មានបរទេសរាយការណ៍ថា ភ្នាក់ងារជំនាញនឹងស៊ើបអង្កេតករណីនេះបន្ថែមទៀតដើម្បីវាយតម្លៃការខូចខាត ។ រីឯអ្នកដំណើរពុំដឹងថា យន្តហោះខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរឡើយ ។ ប៉ុន្តែពួកគេដឹងរឿងពេលចុះពីយន្តហោះ គឺឃើញភ្នាក់ងារសង្គ្រោះបន្ទាន់មកចាំទទួល និងឃើញយន្តហោះខូចខាតផ្នែកមុខ ។ អ្នកដំណើរនិយាយថា ក្រុមអាកាសយានិកបានបំពេញតួនាទីយ៉ាងល្អដើម្បីនាំយន្តហោះចុះចត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZbNC3gajZ8942YdZZXvFHC5I7tiUNl72SIOvNgpMg3J38T6j0q1hr1mHBQkFSDNnd-PGDzB9rQh1FB0SXsvn9YH-Aymw7ZmjDr3iG9fCI4-lRdG0KFlPLyRHnjbyelwLiRyDeoh5UnlGVHu3d5iCRrMid_lXt5Z_2QhW0QVFMnkJ0eR3b3SoXMAbr_PM/s1280/photo_2024-06-12_09-31-40.jpg

គេចាត់ទុកថា នេះជាសំណាងល្អមួយដែលគ្មានអ្នកដំណើររងរបួស រីឯយន្តហោះនឹងផ្អាកដំណើរការបណ្តោះអាសន្នរយៈពេលច្រើនសប្តាហ៍ ។ ក្រុមហ៊ុនអាកាសចរណ៍ពុំបានប្រកាសច្បាស់លាស់ថា ពួកគេនឹងជួសជុលយន្តហោះនេះឬយ៉ាងណាទេ ប៉ុន្តែបើតាមការសន្និដ្ឋាន គឺការជួសជុលនឹងចំណាយប្រាក់រាប់ម៉ឺនដុល្លារអាមេរិក ៕

ស្ពានអាកាសភ្លោះមួយទៀត នឹងលេចរូបរាងនៅតាមផ្លូវទៅព្រលានយន្តហោះតេជោ

0

គម្រោងសាងសង់ស្ពានអាកាសភ្លោះនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ និងផ្លូវជាតិលេខ ២ តភ្ជាប់ទៅផ្លូវព្រលានយន្តហោះអន្តរជាតិតេជោ ត្រូវបានមន្ត្រីជានខ្ពស់នៃរាជរដ្ឋាភិបាល ចុះត្រួតពិនិត្យ និងសិក្សានៅទីតាំងដោយផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmnRbmm7rBSlOUT6yFy_YCDEdZAMRR1R2dUTDYQ3m3cJbPunQuxINUHcAX7FLWJWOYq2hMN5ioLIyaOS0QVT_Z_rwZaBgMD_7utDgDZ3o9O12HBFRIuPX5juqXnVeN_sRHmQUZsr-3LZTmvVW8Zpo_zMOTk2HGhyphenhyphenG9ZrFhMZGl7dHdnTk_ptO6_qhfObk/s1280/IMG_6912.jpeg

ការស្ថាបនាស្ពានអាកាសនេះ ធ្វើឡើងដើម្បីសម្រួលចរាចរត្រង់ចំណុចប្រសព្វនេះ ពិសេសគឺផ្លូវថ្មីដែលតភ្ជាប់ទៅកាន់ព្រលានយន្ដហោះអន្ដរជាតិតេជោ ដែលគ្រោងនឹងបើកដំណើរការនាដើមឆ្នាំ២០២៥ ខាងមុខ ខណៈបច្ចុប្បន្នគម្រោងនេះសម្រេចការសាងសង់បានប្រមាណ ៧៥.៨% ហើយគ្រោងនឹងចាប់ផ្តើមប្រតិបត្តិការ នៅឆមាសទី១ ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgcvAdvkKhkVbJxARRAdWG2YkVfST5YlghPkYwAYFTIHTK0meXPvqwNs3_f-fbxHJrZ5W39QjeWokTtb7W_Myy299v_2EucbmmAHTyrie5Wgtl3_gKbN1lckPbQ5tmi3NbyuwSSGwK3mH0wcZldnNp4QeQqo6ChgS1L0qtSOagdENj5cepfMukaTKiZuU/s994/369255236_682256763945523_8349993663846634895_n-1024x768.jpgគម្រោងសាងសង់ស្ពាននេះ គឺជាគំនិតផ្តួចផ្តើម និងស្ថិតគ្រប់គ្រងដោយរដ្ឋបាលរាជធានីភ្នំពេញ មិនពាក់ព័ន្ធជាមួយនឹងក្រសួងសាធារណការនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHkRnSkfrxTgzU0XiR86L2zlpT_f46u8mhDwh5tCnCHvReXE249gLFgns7HawxLRFuvg6tfcnSE8jMTh0j1dHfXdIEwL9P8kx0NELxuAF1sRTPbTHoKRCfwmLx-6JC56j-A7Qz-EuWHwQ3ryrV3RqHEYBtfG0JyBnWiP61jR6E8gATVkdlJC7JkysYit8/s960/%E1%9F%A3.jpg

តែយ៉ាងណាមិញ បើតាមអ្នកនាំពាក្យរដ្ឋបាលខេត្តកណ្តាល លោក ឌឹម បូរ៉ា បានឱ្យដឹងថា៖”ចំពោះដំណើរការសាងសង់ ខាងរដ្ឋបាលខេត្តមិនទាន់ទទួលបានព័តមានជាក់លាក់នៅឡើយទេ ដោយរង់ចាំការសិក្សាឱ្យបានច្បាស់លាស់ជាមុនសិន”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuO0KJe0WqdpzXji_OyLH8OLfYyU-S0C1PVRHjKL909NQs4CCGhkt0-v8xluJXUTKiUZmdN5Lgmzxi6cwNZn2P4erhDlhiOJFPZp8GZyhXk-VnzdMElYGB6qSQeNajg7QDJEBvsew04UQZNb6RWxuCeUkw2Nl0LF9HfJuwPENeZFTPJZiTM9ikSfV5B_0/s1280/%E1%9E%95%E1%9F%92%E1%9E%9B%E1%9E%BC%E1%9E%9C%E1%9F%A6%E1%9F%A0%E1%9E%98%E1%9F%89%E1%9F%82%E1%9E%8F%E1%9F%92%E1%9E%9A.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWp_Lqo8R0MrNtUpCyqYucSyaDNqzgoOI3Dya7gQ6UqIiJWSCljO9ySai8Ez_DmKKAoFpergmk8GqL_SWypu1bmgqQ8a8PVOIE1WfMCWTuh6rPBpvaWWrVj3c8AGEBY1znNBTcAzU5YGChJWkKmR_WFMDU7ASebvYFfKfWCiUN-IUunJ1XYdih17saYL0/s1280/IMG_6914.jpeg

Dylan Wang ប្រឈមនឹងការរិះគន់ថាហាក់ដូចជាលើកទឹកចិត្តអ្នកគាំទ្រដែលបង្កការរំខានដល់សាធារណជន

0

តារាសម្តែងដ៏មានប្រជាប្រិយភាព Dylan Wang ត្រូវបានអ្នកលេងបណ្តាញសង្គមក្នុងប្រទេសចិនបានបញ្ចេញមតិរិះគន់ទៅកាន់លោកដោយសារតែហាក់ដូចជាលើកទឹកចិត្តអ្នកគាំទ្ររបស់ខ្លួនដែលបង្កការរំខានដល់សាធារណជនក្នុងពេលដែលតារាសម្តែងរូបនេះបញ្ចេញកាយវិការយកចិត្តទុកដាក់ដល់ហ្វេនៗក្នុងការបញ្ជារទិញតែទឹកដោះគោសម្រាប់អ្នកឈរតម្រង់ជួរពេញមួយយប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ_l3_Hs7-688xrUcBQKoN9RLn1T5gg1RNrFP-wpzxiILyjjP9MVbbt-HklD_Jftxpa3XaICbDht9lxsBYTAhELLgcBhC_WIGLDPmSlMEGwvHN7OK0AwpEH0ceOwhSCi_CuAuZct0zOB-OovFTxC7AE8PFQ4pPfsuUvlA-7Cp7CSEa75Htlj155Cf41rw/s690/image_2024-06-11_14-06-00%20(2).png

ថ្មីៗនេះ តារាសម្តែងចិនដ៏មានប្រជាប្រិយ Dylan Wang បានថតវគ្គមួយនៃកម្មវិធី Keep Running នៅ Hangzhou ជាមួយតារារួមសម្តែង Bai Lu , Fan Chengcheng និង Chen Zhenyuan ។ ប្រការនេះបានធ្វើឱ្យអ្នកគាំទ្របានទៅមើលយ៉ាងច្រើនកុះករ ប៉ុន្តែអ្នកស្រុកក្នុងតំបន់បានត្អូញត្អែរអំពីការរំខានជាសាធារណៈពីសំណាក់អ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxxWCcqoA5Be5TEW5HFihbFutgz1SCg5EEw6nIUlpUBkOt_c7xIL73a-JqrtT_87lAGxOkOk7vWCxIbiUZ_vo900Sv1bJPHPBXj89YXQUzuRKTolZ3MKj7M33FGmhGPDM5K1LVz9SbwPdrk8FC0__waHjV042U7DAaVdov3UR3PB8w3KoEZaMPTIYom2g/s690/image_2024-06-11_14-06-00%20(3).png

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ អ្នកគាំទ្ររបស់តារាសម្តែងវ័យ២៥ ឆ្នាំរូបនេះបានលើកបដាដើម្បីបង្ហាញការគាំទ្រនៅនឹងកន្លែង ហើយបានតម្រង់ជួរពេញមួយយប់ ដោយអ្នកខ្លះបានចោទប្រកាន់ថាលើកទឹកចិត្តអ្នកផ្សេងទៀតឱ្យប្រើថ្នាំបាញ់ម្រេចលើអ្នកដែលចាប់យកកន្លែងរបស់ពួកគេ។ អ្នកគាំទ្រតារាសម្តែងរូបនេះក៏ត្រូវបានគេនិយាយថាបានលោតពីលើផ្លូវដែកហើយគប់គន្លងផ្លូវបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់ខ្លួននិងអ្នកដទៃទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV9wc9iMgpZxQErELVaaN8etOCnE7Zd_xqQm8LNWuca-RDMHuOaoU-RRlZSKNK3gy-Txkp5fdsJo67DC4vkK6NRz7OaFzSg8DEWNeIOdUoQUA7A5mNoyGvAPuCqE_woG9y2oE5FlLPCTggVlgP_HeviWbyCBvufXG58-N2KaVV-RZ_cdqyFQNhlVAIy9U/s690/image_2024-06-11_14-06-00.png

ក្នុងទង្វើមួយដែលគេយល់ឃើញថាជាការលើកទឹកចិត្តដល់អាកប្បកិរិយារបស់ពួកគេនោះគឺ Dylan Wang បានបញ្ជាទិញតែទឹកដោះគោសម្រាប់អ្នកដែលតម្រង់ជួរពេញមួយយប់ ធ្វើឱ្យអ្នកលេងអ៊ីនធឺណិតមិនពេញចិត្ត។ នេះបើតាមការចុះផ្សាយពី Asian One។

លើសពីនេះ ឪពុកម្តាយរបស់សិស្សដែលមិនសប្បាយចិត្តក្នុងការប្រឡងចូលមហាវិទ្យាល័យថ្មីៗនេះត្រូវបានគេរាយការណ៍ថាបានសរសេរនៅក្នុងពាក្យបណ្តឹងដែលនាំឱ្យក្រុមការងារផលិតកម្ម Keep Running បញ្ឈប់សកម្មភាពអ្នកគាំទ្រនៅនឹងកន្លែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkzKXbeZVOj0vcQDCUvs9hwRwJCd9lTtjttMSm6Muy4GoAxS9t_xvTBJiEgasOhAmr1HouyqGiQ9eYp_9dbiYLCZVZEES3Z-OQy2LuvO3Ie3nKjR1r0aJY2_kwYwVwrrSjfJAY4-sG6GlW0-DshEs-TNvlA-EX0IBHZe_E7h0Wbq554oDBaXMGCm1icDs/s800/image_2024-06-11_14-10-16.png

យ៉ាងណាមិញរបាយការណ៍បានបន្ថែមដែរថា អ្នកគាំទ្ររបស់ Dylan Wang បានសារភាពថាបានតម្រង់ជួរពេញមួយយប់ ប៉ុន្តែក្នុងពេលតែមួយបានអះអាងថា ពួកគេមិនមែនជាការរំខានដល់សាធារណជននោះទេ៕

 

 

ខាត់ ស្រីច័ន្ទ ចំណាយថវិកាជាង៤ម៉ឺនដុល្លាររៀបចំកម្មវិធី ខណៈផេក Miss Grand Cambodia ប្លុកនាងចោល

0

កញ្ញា ខាត់ ស្រីច័ន្ទ ហៅ Kate Cat ដែលជា PD Miss Grand កំពង់ឆ្នាំង ផ្ទុះសង្គ្រាមពាក្យសម្តីជាមួយលោកស្រី អ៊ឹម សុគន្ធា ND Miss Grand Cambodia កាលពីកន្លងមកថ្មីៗនេះបានទម្លាយពីទំហំទឹកប្រាក់ជាង៤ម៉ឺនដុល្លារប្រកួត Miss Grand កំពង់ឆ្នាំង ខណៈនាងបានទម្លាយទៀតថាហ្វេកប៊ុករបស់នាងត្រូវបានស្ថាប័នប្លុកចោល។ មិនត្រឹមតែប៉ុណ្ណោះ ខាត់ ស្រីច័ន្ទ ថានាងចង់តែសួរម្ចាស់ MGI ទេថាដើរប្លុកគេឯងចឹងឬអត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiypabXO2JSSnH5zzK9zxOkvd7-PPqR_xh_bETF25N0zb7kSCqadeaV0o7902slhD4FHffWVlNgmdKeqlXJJZeNc7IYrZGpVb8z-k129dfsrCprVRmcu-9nRfuoKW_pDtTy6yIJzLMPD7NCou4P5FYpf8uKNtJ5_3hGfhLy5pfjTmpias40t1bYFHVcxJE/s2048/425459839_888603183267616_7205562558924154485_n.jpg

កាលពីល្ងាចថ្ងៃទី១០ មិថុនា កញ្ញា ខាត់ ស្រីច័ន្ទ បាន live នៅលើបណ្តាញសង្គមជិតមួយម៉ោងជជែកកម្សាន្តជាមួយអ្នកគាំទ្រ។ រូបនាងគឺជាអ្នកគ្រប់គ្រងក្នុងការប្រកួត Miss Grand កំពង់ឆ្នាំង ដែលមាន ប៊ី សុធារី ចូលប្រកួតថ្នាក់ជាតិ។ មុននឹងការចេញមក Live នេះ កញ្ញា ខាត់ ស្រីច័ន្ទ បានបង្ហោះសារថាស្តាយលុយធ្វើខុសកម្មវិធី ខណៈលោកស្រី អ៊ឹម សុគន្ធា ND Miss Grand Cambodia ចេញមកផ្លែផ្កាឱ្យវិញថារបស់ឱ្យ Free អ្នកណាជាអ្នកស្តាយឱ្យពិតប្រាកដនិងបានថាភ្លេចកំណើតពិតៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbf74KQJOuiBLZy4oszO0-LaqUygtrZk2b-BVjt8VLLxx8q4zlt4ixAYAQ75AR8zxbzWm44jphTLtwQ4e2A76DyQrRNvGnEL1oz9skf_8X1-LwCaCpcFC97BykDmwVZUzkNdhgQYm0CJDCxnTeScSyHZ_O8ypXTCHOynYBat21mZHNK-cTFTWlah70ZN4/s2048/image_2024-06-11_15-03-59.png

នៅក្នុងការ live PD Miss Grand កំពង់ឆ្នាំង និងជា ND Miss Planet Cambodia បាននិយាយថា ខ្លួនជាមើលថែទៅកាន់ ប៊ី សុធារី ពីក្រោយជួយរកអ្នកឧបត្ថម្ភទៅលើឈុតសំលៀកបំពាក់ថតរូបផ្សេងៗមិនចំណាយលុយនាងជាអ្នកជួយក្នុងនាមលក្ខខណ្ឌជា PD ជាមួយបេក្ខភាពដែលឈ្នះតំណាងឱ្យខេត្តកំពង់ឆ្នាំង។ ខាត់ ស្រីច័ន្ទ ថានាងមិនបានទុក ប៊ី សុធារី ចោលប្រលែងឱ្យធ្វើខ្លួនឯងទេនាងជាអ្នកធ្វើឱ្យទាំងអស់ហើយមិនមែនតែ ប៊ី សុធារី តែម្នាក់ក្នុងនោះនាងក៏មើលថែ ភូ ផាត់ទីយ៉ា ដូចគ្នា ហើយក៏មិនទាមទារចំណាប់អារម្មណ៍ពីអ្នកទាំងពីរឬអត់គ្មានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1JjlmSM3B9X_62QI0MAXTIktCvbFI_e4L3Hrw1T7FZXCNO0ID9USAWmdqWTnMV5e2czUtVW6-_czCFFqALKr30UcHr2ij2cdUeowL4lYmNeZQanEvpAbHsy1-G1Ly-hClmHezCz9SJ3llS998UMggzfNrigGNKZ1FOd0dNmczstnzRsgBM41BU9qH46o/s1620/image_2024-06-11_15-04-00%20(2).png

ខាត់ ស្រីច័ន្ទ ថាពេលប្រកួតចប់ ត្រូវចូលប្រកួតធំភ្លាមនាងមិនបានយក ប៊ី សុធារី មកធ្វើការឱ្យនាងឬទាញផលចំណេញដែរសូម្បីតែ១ភាគរយយកអនាគតមនុស្សម្នាក់មកដាក់ក្នុងអារម្មណ៍នាងនៅពេលអត់សប្បាយចិត្តរបៀបទៅណាក៏ទៅៗនោះទេ នាងមើលឃើញសមត្ថភាពរបស់មនុស្សម្នាក់ៗ។ PD រូបនេះក៏បានរម្លឹកដែរថានៅពេលនាងរៀបចំកម្មវិធី Miss Grand កំពង់ឆ្នាំង គឺធ្វើឱ្យបេក្ខភាពចូលប្រកួតមានអ្វីស្មើរៗគ្នា គ្មានអ្នកណាលើសអ្នកណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizRNyXYx1mhL4o7zwxlFIXGkDNz831GLSdc34XEO8c2OIrWmhsiMz7dBYPlm_xcK6koGNScIhbaVWcia53jV111PfGSmIQoTKVLoTvp5_cZQ8whmexjciaCZeJHQGFvObeblRSJL_20iERABBs-4EaQG_mgInB_lFiWBxKbrBHfO6YijxzgL5jw723N_0/s1864/image_2024-06-11_15-04-00.png

ND Miss Planet Cambodia បាននិយាយទៀតថា នាងចម្លែកចិត្តយ៉ាងខ្លាំងពេលដឹងថាហ្វេកប៊ុកមនុស្ស៣នាក់ ស្វែងរកផេក Miss Grand Cambodia មិនឃើញនោះគឺមាននាង ក្មួយរបស់នាង និងជាង Make up ឈ្មោះOun bobo ខណៈនាងចង់ចូលទៅស៊ែរគាំទ្រ ប៊ី សុធារី តែចូលក្នុង link មិនបានគឺផេក Miss Grand Cambodia ប្លុកនាងតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUb8TcXmeaGVsghNzxdNeF_ed5OGpJc87FclOsDbEnIBUGzAj9VwjW04IL4d2AegvPZkFYurbhz4BSqTvD8j57bz6ZK1t82gtndXi9k_f5ok7bt4U8C8-ecO5qFCiiwUsVe6NLS697LWHZ5K8sYigf4AmoFc821OxIP30NeebA08j0gipr-DCIWVwE84s/s2048/image_2024-06-10_12-01-36.png

ខាត់ ស្រីច័ន្ទ ថានាងមានការហួសចិត្តជាខ្លាំងហេតុអ្វីផេកផ្លូវការមិនមែនបាយឡុកបាយឡលេងសើចហើយនាងចង់តែសួរលោក ណាវ៉ាត់ ថាមានដើរប្លុកអ្នកណាចឹងឬអត់ ទាំងមានរឿងធំៗមួយគំនរអត់ដោះស្រាយទំនេរមកប្លុកនាង។ ក្នុងនោះអ្នកគាំទ្រក៏បានសរសើរថាការរៀបចំកម្មវិធីដែលនាងធ្វើលើកទី១ដែលចង់សម្តៅលើការប្រកួត Miss Grand កំពង់ឆ្នាំង គឺល្អសឹងតែវ៉ាដាច់នៅស្រុកខ្មែរ។ ខាត់ ស្រីច័ន្ទ ក៏បានបង្ហើបដែរថាកម្មវិធីហ្នឹងធ្វើអស់ជាង៤ម៉ឺនដុល្លារ៕

អូរត្រេះ លែងមានឆ្នេរ ក្រោយត្រូវក្រុមហ៊ុនឯកជនមួយកំពុងចាក់លុប

0

ថ្មីៗនេះ មហាជនលើបណ្តាញសង្គមបានរិះគន់ជាខ្លាំងទៅលើអជ្ញាធរនៅក្រុងព្រះសីហនុ ដែលបណ្តាលឱ្យក្រុមហ៊ុនមួយធ្វើការចាក់ថ្មភ្នំរាប់ពាន់ដុំចាក់លប់ចូលទៅក្នុងសមុទ្រ ដោយបាត់សម្រស់ដ៏ស្រស់ស្អាតរបស់ឆ្នេរអូត្រេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYEZ1w8XHB3fHi6LcDKaP92eSZPGPPi9_5R5Q6BfPQoq0RUi0NhGE-o7hcwxnVu0u-BcauiaVB8Mgs41h1FXwflRPxq-YxVLD-TftN8ogx64RsvP1cPtXGqKnwnYb8rZHLma0Ik2o89cq6ELBncz2nwEEwNu1rCnka_R406NIiwMqBsJBGgO89OZxDVeI/s1280/447895200_789671193255927_7871817584568044552_n.jpg

ជុំវិញករណីនេះ ក្រុមការងារចម្រុះខេត្ត បានចុះពិនិត្យនៅលើទីតាំងខាងលើនេះ បានធ្វើការបូកសរុប និងសម្រេចដូចខាងក្រោម៖
• ក្រុមហ៊ុនត្រូវផ្អាកការដ្ឋានសាងសង់ជាបណ្តោះសិន
• ក្រុមហ៊ុនត្រូវកាយដី ដែលបានចាក់លើឆ្នេរសមុទ្រចេញវិញ និងជួសជុលផ្លូវក្រានីតឱ្យបានស្អាតដូចដើមវិញ
• ក្រុមហ៊ុនត្រូវមានសហការពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្នុងការកំណត់និយាមកាទីតាំងសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ និងត្រូវស្នើសុំគោលការណ៍ប្រើប្រាស់ដីសាធារណៈពីរាជរដ្ឋាភិបាល
• ក្រុមហ៊ុនត្រូវសិក្សាគម្រោងប្លង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងអត្តសញ្ញាណល្អឯកសម្រាប់ខេត្តព្រះសីហនុ
• ក្រុមហ៊ុនត្រូវសិក្សាពីផលប៉ះពាល់បរិស្ថានឱ្យបានហ្មត់ចត់
• ក្រុមហ៊ុនត្រូវស្នើសុំលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋាន ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
• ក្រុមហ៊ុនត្រូវសហការជាមួយអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ក្នុងការអនុវត្តគម្រោងឱ្យស្របតាមនិតិវិធី និងលិខិតបទដ្ឋានគតិយុត្តិដែលមានចែងជាធរមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHygkRq8NEcJtpbQSWqLelVcwiISjtWKt3NNgK2jzeIq09ZhwyAO2qDr-4w1BCnUwiY4qXuBoWHY6vrmtRDStc6GKZhnB504FY5QTeOoKOKwr3hnmiAlUfECdYEOJev60wcGwrBL-gzauTjmz8R5ykTVZOtPmjavRDykrN6yedqWc2tS-zX8FTWtQdjfI/s1440/448020014_789671283255918_8630686478493417105_n.jpg

គួរបញ្ជាក់ថា សំណង់ចាក់លុបឆ្នេរអូត្រេះនេះ គឺគ្រោងនឹងសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រ របស់ក្រុមហ៊ុនយូណាន ជីងចេង ខូអិលធីឌី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយឆ្នេរអូរត្រេះ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfZx7015fGgqpoBfQuEkB0B4fSCljAWB3oP4A4pGkUImA2cbl346WzgdP25U97TbOe13udjN4ZANi1b9jbxPVKoITLfKDz3lwuRGINYY6WzgQNZHjS3zJadMZuY9Z09KWFFSx-gV4WxCU1vkfad_U6K6szNK4UCkwOG1CEI0Im2HSujHTyfcpAe3SlaPw/s1280/448026581_789671219922591_7777169146830277496_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg586DauXmv_bLxdUqRqke_QPBd6DM9R9gN9hT82m6ntqpj6t4uKkTL6CiCesvRbTO2nKYZmTNItDSq4t6mNepNXcHHK4oiNrEnxGdfVdqHgYHQHcvLCux7UKHYp2sU7sq41gMl3tg9EXb3Be4Bw_cQG4szkWt9OiunykHwjW_xj5QUMlSZ3fLcVfpvXZQ/s1440/448158353_789671163255930_3624793073646503186_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpHFN7f70m_bmC-szZEqnl1i9nEhQ4nlSZV1jJjF-vkcXX-P1iIuzk1fdUu3jRpi6lXwDqRoXVUJ_Z-Ds4meaJP3unVjRX9bsKv9Upy6KDuVkvmOLaj3Sr_vtz8d6KGZ2qtu6sGi4jRzOdgfCrShVJpN6c3lWQChIj3-YMCvmW8AJli0gY71hNka-kpgM/s1440/448228132_789671176589262_4005453098925274159_n.jpg

 

តោះមកស្គាល់ពីពិធីបុណ្យប្រណាំងទូកនាគរបស់ចិន

0

ប្រទេសចិន ៖ ពិធីបុណ្យប្រណាំងទូកនាគអន្តរជាតិប្រចាំឆ្នាំរបស់ទីក្រុងហុងកុង បានរៀបចំឡើងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ។ គេចាត់ទុកថា ពិធីបុណ្យប្រណាំងទូកនាគឆ្នាំនេះរៀបចំអធិកអធមជាងបណ្តាឆ្នាំមុនៗ ដោយសារមានតំបន់ចំនួន២៩ របស់ហុងកុងរៀបចំពិធីនេះ ហើយខេត្តហ៊ូណាន ក៏បានប្រណាំងទូកនាគដូចគ្នាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhacu1SgXEfMPzj6iph8CB92mhTqYi7fuQ6DtJb2L2S8VzqhHl0EyHKKYXZGPZ5qf08O5yzq7oS_FnrXMGnpN28IAXTNZtUL-k8iBiAUvO69AMSRAejYu3i0SpGFrlRrYOpAzvP4f9iNi5KWAHDtggyTQjbK7VBVdMlrkIZcQ6py19Boynet1xvKWkV5iM/s1024/39982777-29c0-4bf6-9b2f-dff72e6e234b.jpg.1024.0.jpg

ការប្រណាំងទូកនាគអន្តរជាតិដែលគ្រប់គ្នាឃើញនេះ បានរៀបចំឡើងនៅតំបន់អាប័រឌីនស្ថិតនៅភាគខាងត្បូងហុងកុង ដែលជាតំបន់មានទំហំធំជាងគេរបស់អ្នកនេសាទ ។ គេឃើញកីឡាករ-កីឡាការិនីរាប់រយនាក់បានចូលរួមប្រណាំងទូកនាគ នៅក្រោមសំឡេងគាំទ្ររបស់អ្នកទស្សនាយ៉ាងសប្បាយរីករាយ ។ អ្នកទស្សនាពិធីប្រណាំងទូកនាគ និយាយថា ពួកគេបានមកលេងពិធីបុណ្យនេះជារៀងរាល់ឆ្នាំ និងមានអារម្មណ៍រីករាយខ្លាំងណាស់ ។

ដោយឡែក ខេត្តហ៊ូណាន ក៏បានរៀបចំពិធីបុណ្យប្រណាំងទូកនាគអន្តរជាតិដូចគ្នាដែរ កាលពីសប្តាហ៍ទី១ ខែមិថុនា ឆ្នាំ២០២៤ ។ កីឡាករ-កីឡាការិនី ដែលមកចូលរួមប្រកួតនៅខេត្តហ៊ូណាន គឺមានអាយុលើសពី៤០ឆ្នាំ និងមានជំនាញអុំទូក ។ ហេតុនេះ កីឡាករមកចូលរួមប្រកួតមានទាំងអ្នកចូលនិវត្តន៍ពីការងារ, ពលករបរទេស និងស្ត្រីមេផ្ទះ ខណៈកីឡាករអាយុច្រើនបំផុត គឺមានអាយុ៥៧ឆ្នាំ និងអាយុតិចបំផុត៤៤ឆ្នាំ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCXlIjIyDCCYln67BCydkGiBDz3mpzpW_bD48Tq0A71OkoUIzuaephPQ_cbCLZrnK48sXcCLr40-4pbKuCYHOcMSHL97g-xtv6G4Tg3zHforaPbVUW-HzF1eDzaVVVOZ69aEonP7MgvrxcrauHRo7C_Q3eQcP0vT0WYIdnKUPARZiYjw8rRwjEOWbTMAc/s700/Dragon-Boat-Festival.webp

ក្រៅពីនេះ តំបន់ជាច្រើនទៀតរបស់ប្រទេសចិន ក៏បានរៀបចំពិធីបុណ្យប្រណាំងទូកនាគអន្តរជាតិដូចគ្នាដែរ ។ ចិនបានប្រារព្ធពិធីប្រណាំងទូកនាគអន្តរជាតិអស់រយៈពេលជាង២.០០០ឆ្នាំហើយ ប៉ុន្តែកាលពី៤០ឆ្នាំមុន ហុងកុងបានរៀបចំការប្រណាំងទូកនាគបែបថ្មីឱ្យស្របនឹងស្ថានភាពបច្ចុប្បន្ន ។

ពិធីបុណ្យប្រណាំងទូកនាគ គឺស្រដៀងគ្នានឹងពិធីផ្សេងៗរបស់ចិនដែរ ប៉ុន្តែខុសប្លែកនៅត្រង់ការប្រណាំងទូកនាគ គេនិយមបរិភោគនំប៉ាក់ចាង និងផឹកស្រា ។ នំនេះធ្វើពីអង្ករដំណើបខ្ចប់ស្លឹកឫស្សី និងមានស្នូលខុសៗគ្នា ដូចជា ៖ សណ្តែកក្រហម, ពុទ្រា, សាច់ជ្រូក, ពងទាប្រៃ,ផ្សិត និងសាច់ក្រក បន្ទាប់មក គេយកវាទៅចំហុយ ឬស្ងោរ ។ ក្រៅពីនេះ ពលរដ្ឋចិនភាគច្រើននាំគ្នាទៅមាត់ទន្លេ ឬមាត់បឹង ដើម្បីចូលរួមអបអរ និងទស្សនាការប្រណាំងទូកនាគបុរាណ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeyL527zHpheIBrx7dDbt3aldeK-56o7aBrSmaS2VIJl8daGEd9w_WWqJIx3YzvIHbuKy4IcY8Ut4BOQT_Nadh_nOjOgMiZXC_jnxUb5_1SzZok7EzYc1t47qDxZQYuIYJGrSDQlAPv5_IcmxSlGxkebBFl7_JCO-UjxLJaXCYAHqArI1Id42OIWjZlmA/s1280/photo_2024-06-11_15-15-26.jpg

ការប្រណាំងទូកនាគបានក្លាយជាពិធីល្បីល្បាញមួយនៅចិន គឺដើម្បីរំលឹកពីការធ្វើអត្តឃាតរបស់ Qu Yuan ពីព្រោះការប្រណាំងទូកមានលក្ខណៈស្រដៀងគ្នានឹងអ្នកស្រុកព្យាយាមតាមរកសពរបស់ Qu Yuan ក្នុងទឹកទន្លេ ។ មតិខ្លះទៀតថា ការធ្វើអត្តឃាតរបស់ Qu Yuan គ្រាន់តែជារឿងតំណាលប៉ុណ្ណោះ ពីព្រោះការប្រណាំងទូកនាគមានប្រវត្តិយូរយារហូតដល់២.០០០ឆ្នាំ ។

ចំណែកអ្នកជំនាញជឿថា ពិធីប្រណាំងទូកនាគមានដើមកំណើតពីការថ្វាយបង្គំសត្វនាគ ហើយខេត្តក្វាងទុង ស្ថិតនៅភាគខាងត្បូងប្រទេសចិន បានរៀបចំពិធីនេះមុនគេ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_vWDPtJ4R7k5VO_TOeoiCxqRYMwDIbRnNVJR9flRPuEPSqaOOo7omGhN2y3ubddBe7v-oQiVa-X2VaBO8JxqkSwqIOljgJx5o20w_Yaumps0wNc8DQb_GPYu02RjED5Xtk2KywsOHSGo37YxII_49X-XoPMw0FDa4ljQSzJtKf_RsTekhOg9E2QV7nWQ/s1280/photo_2024-06-11_15-15-30.jpg

ហេតុអ្វីអ្នកជ្រមុជទឹកចាប់អារម្មណ៍ចុះក្នុងរណ្តៅនេះ ខណៈវាមានជម្រៅជ្រៅស្មើអគារ៣៥ជាន់?

0

ប្រទេសបេលីស ៖ The Great Blue Hole គឺជារណ្តៅយក្សពណ៌ខៀវក្នុងមហាសមុទ្រ ដែលមានទីតាំងនៅក្រៅឆ្នេរសមុទ្រប្រទេសបេលីស (Belize ជាប្រទេសស្ថិតនៅអាមេរិកកណ្តាល) និងនៅក្បែរចំណុចកណ្តាលកោះផ្កាថ្មឈ្មោះ Lighthouse Reef ។ មាត់រណ្តៅយក្សនេះមានរាងជារង្វង់មូល និងមានជម្រៅចុះទៅក្រោមស្មើនឹង១២៤ម៉ែត្រ (គឺមានកម្ពស់ស្មើអគារ៣៥ជាន់) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9hE7G1HOmNZnH06w2n8XwgoKK1DuJRQrU3Inimi7ScL039pc4t3FmxVHhFea3L2ou5UoE7_Q-6CHf7TlFdbf2SQIIhDonJh3cWHf1WBrEbok7YBLsNkqwTYf6mzeR1d-Qg5X9ZkhOZW1nNmE6glrg3lgwYtF5j85tho7Ir6HEp9w9KYTn7UrUzV28axc/s700/2-1.jpg

កន្លងមក ក្រុមអ្នកស្រាវជ្រាវបានយកថ្មពីបាតរណ្តៅទៅវិភាគឃើញថា រណ្តៅដ៏ធំក្នុងសមុទ្រនេះបានកើតឡើងរាប់ពាន់ឆ្នាំមកហើយ គឺមុនពេលវាក្លាយជារណ្តៅយ៉ាងជ្រៅបែបនេះ គឺវាធ្លាប់ជាល្អាងថ្មស្ថិតនៅលើកោះផ្កាថ្មពីមុន ។ ប៉ុន្តែពេលកម្រិតទឹកសមុទ្រកើនឡើងកាន់តែខ្លាំង ល្អាងថ្មនៅលើកោះក៏ត្រូវបានទឹកសមុទ្រជន់លិចទាំងស្រុង និងធ្វើឱ្យវាក្លាយជារណ្តៅមានជម្រៅយ៉ាងជ្រៅក្នុងទឹកសមុទ្រនាពេលបច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjUfAFIIveBZ38SozPN_RulWvMdtSHEVnCF3OOjgOt69G_66tJm2h8c3sLnw9rCrlUERfoUdOnsvVxGMxdApgSahMkPB9c7ISctxJVg_zQuARGCUMyH7ACk4f9W3sLl-cPSYJsZyuHQhaUUSB1cpCHeRIN7nAZ3kDxK6nX9rsjP43-w7bQTzMkwz0cdVM/s1310/benz-bahamas-26.jpg

រណ្តៅយក្ស The Great Blue Hole គឺជាផ្នែកមួយស្ថិតក្នុងការអភិរក្សផ្កាថ្មប្រភេទ Belize Barrier Reef Reserve System ដែលមានទំហំធំ និងត្រូវបានអង្គការយូណេស្កូចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ រណ្តៅយក្សនេះ គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរជ្រមុជទឹករាក់ និងទឹកជ្រៅ ខណៈបាតរណ្តៅជាជម្រករស់នៅរបស់សត្វសមុទ្រជាច្រើនប្រភេទ រួមទាំងត្រីឆ្លាមផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLwT8Nj7HHRusVkuWarBHNAS_sWrATCQ1sZiQbG8z1NsWa9Wp-c3-_rrX6KFw0PruY6gIaFJ54ZAtwZvHauCmlxVcPtc1xAmOQkobIYxKKWOSb7o9pwv14RvFeiwFw0lmgmmb0Ye3-qreDyj7Dq15GGIQtNnRb6rlQtGtZIWX8RwFYogh2VuLU_r22wvw/s600/Costa-Blu-228-600x400.jpg

សម្រាប់អ្នកជ្រមុជទឹកវិញចាត់ទុកថា រណ្តៅយក្សជាកន្លែងស្រាវជ្រាវនៅក្រោមទឹកយ៉ាងពិសេសមួយ ។ បើពួកគេចុះទៅក្នុងរណ្តៅកាន់តែជ្រៅ ពួកគេនឹងបានឃើញថ្មបុរាណជាច្រើនប្រភេទ ដែលថ្មទាំងនេះបានកើតឡើងតាំងពីសម័យរណ្តៅនៅជាល្អាងថ្មលើកោះមកម៉្លេះ ។ លើសពីនេះ ទឹកសមុទ្រក្នុងបរិវេណនេះមានសភាពថ្លាខ្លាំង ទើបធ្វើឱ្យអ្នកជ្រមុជទឹកអាចមើលឃើញសត្វសមុទ្រជាច្រើន ព្រមទាំងផ្កាថ្មមានសភាពរស់រវើក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij0GSuoGJdZ4EHmXqkDjt9dPxBfFS-e7ASLppQdz3vhqh_i0XPrDvYsEjtOiz2QHFHTg5CeNjLdgfco_HkhrEMRVOd3GDivf3pEgyKXzlzgQQWbKja4DqZGzd9aNb901jfIZx1CUjUl65VxK4I1SYS_aj7UDUQlPvjHufm8SDRkvre7XUbZ7YEwVKHb1s/s1024/Lighthouse-Reef-Aerial-1024x681.jpg

ការចុះទៅក្នុងបាតរណ្តៅយក្ស គឺជាដំណើរផ្សងព្រេងមួយដែលធ្វើឱ្យគេភ្ញាក់ផ្អើលនឹងសម្រស់ដ៏ស្រស់ស្អាតរបស់ធម្មជាតិ និងភាពស្មុគស្មាញនៅបាតរណ្តៅ ។ ជារៀងរាល់ឆ្នាំ ភ្ញៀវទេសចរនិយមមកកម្សាន្តនៅទីនេះភាគច្រើន គឺចាប់ពីខែមេសា ដល់ខែមិថុនា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAK31lqCzdDRw9-nlRcVcit9Dl_he50slsSosdMfk807x4CkCHy03Yuez2LHd7vloHnVxF1t1SfjGd5aGWPnh8wYsU2o57wR4h_nbfTqyM6JwwTS6meyfaZWfzNvKPCFm4ILb7CIrvUqwpicECF5-WGObeoSDhXKp9-3dA800lvavdEKiYT4e3-OhVqBM/s1023/photo_2024-06-11_16-33-11.jpg

ភ្ញៀវទេសចរដែលចង់មកជ្រមុជទឹកក្នុងរណ្តៅនេះ ពួកគេត្រូវតែមានវិញ្ញាបនបត្របញ្ជាក់ថា ធ្លាប់ឆ្លងកាត់វគ្គបណ្តុះបណ្តាលជ្រមុជទឹក និងមានបទពិសោធន៍ ពីព្រោះមានតែអ្នកមានជំនាញខ្ពស់ប៉ុណ្ណោះ ទើបអាចជ្រមុជទឹកក្នុងរណ្តៅបាន ។ ក្រៅពីនេះ មុនពេលជ្រមុជទឹក ពួកគេក៏ត្រូវសង្កេតមើលអាកាសធាតុ និងជ្រើសរើសពេលវេលាល្អបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2rERG83FtQol6Fqnc6AGLDvK21r71QR1g9BboUgfNVz3mP9MwIl-gtMEF9JIl0hB2ozyJA_w6ZZbpvms4i4gljhJVmWtws_mJ_QAu6XDv9WczBdPuHrR3UzByx014B3R3k9Iw7vfIk9arxS1Z08zEyTJxS7loDjx1lo_jmxo1GhbVi3ucMSgOgmYQDJk/s1200/SCUBA_divers_approaching_a_sinkhole_on_a_Guamanian_reef_(reef317083434).jpg

បើអ្នកជ្រមុជទឹកពុំចង់ពិបាកច្រើន គឺពួកគេអាចទំនាក់ទំនងក្រុមហ៊ុនទេសចរណ៍ជាច្រើនដែលផ្តល់សេវាកម្មផ្នែកនេះ ឬទំនាក់ទំនងជាមួយមគ្គុទ្ទេសក៍ទេសចរមានបទពិសោធន៍ ៕

វិធីសាមញ្ញ ធ្វើឱ្យស្បែកស ល្អឥតខ្ចោះ

0

តារាចម្រៀង K-pop ដ៏ល្បីល្បាញមួយរូបគឺ Karina មេក្រុម Aespa បានបង្ហើបគន្លឹះថែរក្សាស្បែកឱ្យសភ្លឺថ្លាល្អឥតខ្ចោះ ដោយប្រើរូបមន្តសាមញ្ញទាំងនេះ។ នាងបាននិយាយថា ទោះបីជានាងមានការងារមមាញឹកក៏ដោយ ក៏នាងនៅតែឆ្លៀតពេលដើម្បីថែរក្សាស្បែករបស់នាងជាប្រចាំផងដែរ។ តារាវ័យ ២៤ ឆ្នាំរូបនេះតែងតែបញ្ចេញមុខធម្មជាតិជានិច្ច ធ្វើឱ្យមនុស្សគ្រប់គ្នាលង់ស្នេហ៍នឹងស្បែកមុខសភ្លឺថ្លារបស់នាង។ អាថ៌កំបាំងនៃការថែរក្សាស្បែកមុខរបស់ Karina គឺសាមញ្ញណាស់ ពោលគឺត្រូវបិទម៉ាសមុខជាប្រចាំ។ ដូច្នេះតើម៉ាសមុខណាដែលតារាស្រីរូបនេះតែងតែយកទៅប្រើប្រាស់?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0D4_lTW7cwkJbZPl3seOC9QZ0b7eZX9hyphenhyphent-ZlCZYzrkPvnej-dQ9NhbPP7gdISR2G7Vfigp56WqGR5AvGriiiiPLNFWQcCrMdEw0e7loPmIfGjzgUsnHwztLrBR0SWnnKNESGog7tmI3mmiG6n8wlxuaQNas1VKgBULhQdjCzRpGBEf9_eYoepD3676E/s1280/photo_2024-06-11_16-43-46.jpg

ជាការពិតណាស់ Karina Aespa តែងតែប្រើប្រាស់ Lotion Mask មកបិទមុខជាប្រចាំ។ Lotion មានវាយនភាពរាវ ស្រាលជាងក្រែម និងមានជាតិទឹកខ្ពស់ ដូច្នេះវាមានសមត្ថភាពល្អបំផុតក្នុងការផ្តល់សំណើម ដោយសារវាឆាប់ជ្រាបចូលទៅក្នុងស្បែក ផ្តល់សំណើមដល់ស្បែកបានយ៉ាងមានប្រសិទ្ធភាព។ ម៉ាស់ប្រភេទនេះមិនបណ្តាលឱ្យមានជាតិខ្លាញ់ ឬស្អិតនោះទេ។ Lotion Mask អាចស្តារស្បែកស្ងួត ស្បែកគ្រើម កាត់បន្ថយរាល់បញ្ហាដែលកើតឡើងដោយសារស្បែកស្ងួតពេក ឬខ្លាញ់ពេក។ ជាពិសេសវាក៏មានផ្ទុកសារធាតុចិញ្ចឹមផ្សេងទៀត ដែលជួយបង្រួមរន្ធញើសទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8bO8aBCNNPR6C2STsYrrZW3ODQsRnEsX0Ti3LzSor0oDvVCGejSVXCmigJFQHvajc_Ee4PFkzSHUmjGhe78OIhyFuQfYFvwKuLK1HVouG6-fQ3NiMRrUu2VgSyMVSI2wYs5FiZNL9R-KlXz35tXvPwChpY7Z4wQO7IFqnio8KQ3Tig3HPJu69bjkrezE/s1280/photo_2024-06-11_16-43-47.jpg

របៀបប្រើម៉ាសមុខ ជាធម្មតា Karina ចំណាយពេល ១០-១៥ នាទីរាល់ពេលបិទ ហើយត្រូវអនុវត្តបែបនេះ ២-៣ ដងក្នុងមួយសប្តាហ៍។ គ្រាន់តែលាងសម្អាតមុខ រួចយកម៉ាសបិទនៅលើកន្លែងដូចជា ថ្ងាស ច្រមុះ ថ្ពាល់ និងចង្កា បន្ទាប់មកទុករយៈពេល ១០-១៥ នាទី រួចយកចេញហើយជូតលើមុខរបស់អ្នកជាជំហានទី ១។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirO2jHhk5iW7Z_4uMMQGNV3R250QBrH-gUtZpntO_gVsiHUPkhdfmamuZBEerf82UfdO_NW9GUQx_U9tYjbV0VkupxRCLT2s2ATDsezWhvpr-9oMDpmXPNjCLxgjnRXBMs5mrZ3QzE1MPktRrrSDdda-LSO5lRwHnaIZ-1YlW9Z2DqkS2MpMeDxeRG3Jc/s1280/photo_2024-06-11_16-43-48.jpg
ជំហានទី២ បន្ទាប់ពីផ្ទៃមុខរបស់អ្នកស្អាតហើយ សូមលាងមុខជាមួយទឹកស្អាតម្តងទៀត ហើយសូមលាបក្រែមផ្តល់សំណើមស្រាលៗ បន្ទាប់មកអ្នកត្រូវម៉ាស្សាដើម្បីបង្កើនការស្រូបយកសារធាតុចិញ្ចឹម។ ជំហានទី៣ ត្រូវគឺបាញ់ទឹកដើម្បីបន្ថែមសំណើមលើម៉ាសក្រដាស រួចលាបលើមុខរបស់អ្នក ហើយទុកចោលប្រហែល ១០ នាទីរហូតដល់របាំងស្ងួត រួចលាងមុខរបស់អ្នកដោយទឹកស្អាតជាការស្រច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgscfpulPiPF0UmXkFl9IwZ-M_QVzPIK_Lr8F4___0TiyIjKWRjEfYyFbNwxhcsDAIUFFlHOnfqcrtKZuprYUebgOZoA9wBJQ7bUAx7Lp3Pm7FSDmiJWGJxv4VzipGebrGBFdCUPNgwnKmJ2O8z1xXQfFKcPL9MNfh8sSdrxPjSN4UaOrSNS14CkFo7chM/s1280/photo_2024-06-11_16-43-49.jpg

ទោះជាយ៉ាងណាចំពោះអ្នកដែលមានស្បែកខ្លាញ់ ល្បាយនេះគួរប្រើដោយប្រុងប្រយ័ត្ន។ វិធីសាស្រ្តនេះត្រូវបានណែនាំអោយប្រើពីរដងក្នុងមួយសប្តាហ៍ប៉ុណ្ណោះ និងមិនគួរប្រើជារៀងរាល់ថ្ងៃនោះទេ។ នេះជាវិធីសាស្ត្រដ៏សាមញ្ញមួយដែលតម្រូវឱ្យប្រើតែសំឡីជូតសម្អាតគ្រឿងសម្អាង និងឡេដើម្បីងាយស្រួលធ្វើ។ ផលិតផលនេះជួយឱ្យស្បែកមានសំណើមយ៉ាងម៉ត់ចត់ បន្ថែមពីលើការធ្វើឱ្យស្បែកស និងភ្លឺថ្លា វាក៏ធ្វើឱ្យមានពណ៌ស្មើគ្នាតាមពេលវេលាផងដែរ៕

ក្តៅៗ! ផ្សារចិញ្ចឹមសត្វដ៏ធំបំផុតរបស់ប្រទេសថៃ ត្រូវបានអគ្គីភ័យឆាបឆេះខ្ទិចគ្មានសល់

0

ប្រទេសថៃ៖ ថ្មីៗនេះនៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ គឺមានអគ្គីភ័យមួយបានឆាបឆេះផ្សារចិញ្ចឹមសត្វដ៏ធំបំផុតរបស់ប្រទេសថៃ បណ្តាលឱ្យសត្វចំនួន ១,០០០ ក្បាល រួមទាំងពូជកម្រជាច្រើនទៀតបាត់បង់ជីវិត។
យោងតាមសារព័ត៌មានបរទេស បានឱ្យដឹងថា អគ្គីភ័យនេះបានឆាបឆេះផ្សារចិញ្ចឹមសត្វមួយកន្លែងក្នុងសង្កាត់ Chatuchak នៃទីក្រុងបាងកក ប្រទេសថៃ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ដោយបានសម្លាប់សត្វចិញ្ចឹមរាប់ពាន់ក្បាល រួមទាំងពូជកម្រនិងអសកម្មថ្លៃៗជាច្រើនទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy2UcOAkMQ1Y_Ne6Q46mvU4CVQfE2P03X7hmPN0Ol1C0gx1FUhi71D0YD4q2XdH0d-OPXrIOndiIg6pOYUm1IuPjq4nPPeM_Vm6soMn3LkhPuFQ0cDsjgKnHCvj89uKcBRs662HnPsPIVzBEJnDXnxjp8yO6M16O7NQDZg9yZ1HxHvpXn-V-AR_HLPGnE/s1500/c1_2808874.jpg

ការិយាល័យស្រុក Chatuchak បាននិយាយថា អគ្គីភ័យបានចាប់ផ្តើមនៅម៉ោងប្រហែល ៤ និង ១០ នាទីព្រឹកនៅផ្សារសត្វចិញ្ចឹម Sri Somrat ដែលជាផ្សារមានហាងលក់សត្វចិញ្ចឹមចំនួន ១១៨ កន្លែងលើផ្ទៃដី ១,៤០០ ម៉ែត្រការ៉េ។ នៅពេលនោះរថយន្តពន្លត់អគ្គីភ័យបានទៅដល់កន្លែងកើតហេតុភ្លាមៗ ប៉ុន្តែត្រូវចំណាយពេលកន្លះម៉ោង ទើបភ្លើងរលត់ទាំងស្រុង។ អ្នកលក់ជាច្រើននៅទីនេះបាននិយាយថា ពួកគេបានបាត់បង់សត្វចិញ្ចឹមមួយចំនួនធំដោយសារតែភ្លើងឆេះ ដូចជាត្រីលម្អ ឆ្មា ឆ្កែ ស្វាជាដើម ហើយថែមទាំងមានពូជកម្រនិងអសកម្មដែលមានតម្លៃផ្សេងទៀតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhADpw7WAIXMANM5dF48nsT-QBoC5VsGXfzs7gbjlvymVZn1KJaZrH37lGHjsHo2GfwJsQeRtmwdCfKXwQMLH27Lybh0MjPy31A9x_Zhkw_Bzbh6uLFrwLcHGN6cfNxsLk1fiC_uf8REQGnYMaSpWi4gqoeTAnYspQ2WNdN2SeS1hWUZsOAwzuMfF8EKTg/s1280/photo_2024-06-11_15-59-45.jpg

Meecha អាយុ ៣៦ ឆ្នាំជាបុគ្គលិកនៃហាងលក់សត្វចិញ្ចឹមនៅទីនេះ បាននិយាយថា នាងមានការតក់ស្លុតយ៉ាងខ្លាំងនៅពេលដែលនាងរត់គេចពីភ្លើង ខណៈពេលដែលនាងកំពុងដេកក្នុងហាង។ ជាសំណាងល្អ នាងក៏បានឡើងតាមបង្អួច ហើយរត់ទៅរកកន្លែងមានសុវត្ថិភាព។ ទោះជាយ៉ាងណាហាងរបស់ Meecha គឺមានលក់សត្វស្លាបដ៏កម្រជាច្រើនដែលពួកវាសុទ្ធតែមានតម្លៃថ្លៃ ប៉ុន្តែត្រូវបានងាប់អស់គ្មានសល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFWfGsLf5pCW1yAzjEigqjhDmRR8_bKryxfl2QMAirm6HgWfCCjB2W6l-rugDwF7DKo-9CtEydxxCR-ypKJt6xEVX_ZTittRUfZiAQzDqKOCUvyNL5IbsBAhMpUhIuXUC0JsI0fnYV2sQcHio8mXbXcM5o1pf-0ZjmK7NwYeDTeM7WfFD88vwSSWO5gVg/s2000/-1x-1.jpg

ម្ចាស់ហាងម្នាក់ទៀតក្នុងផ្សារ ក៏បាននិយាយដែរថា ហាងរបស់លោកនៅត្រើយម្ខាងនៃផ្លូវ ដូច្នេះមិនមានផលប៉ះពាល់អ្វីឡើយចំពោះសត្វចិញ្ចឹមរបស់លោក។ លោកបានបន្តទៀតថា ហាងរបស់លោកគឺមានសត្វកម្រជាច្រើនប្រភេទ ដែលសត្វនីមួយៗមានតម្លៃដល់ទៅ ១០ ម៉ឺនបាតឯណោះ (ប្រហែល ២,៧០០ ដុល្លារអាមេរិក)។ គួរបញ្ជាក់ដែរថា សម្រាប់មូលហេតុនៃឧបទ្ទវហេតុនេះបច្ចុប្បន្នគឺកំពុងត្រូវបានស៊ើបអង្កេត។ ទោះជាយ៉ាងនេះក្តី ប្រជាពលរដ្ឋជាច្រើននាក់ដែលនៅក្បែរនោះបាននិយាយថា មូលហេតុនៃអគ្គិភ័យនេះ អាចមកពីផ្ទុះស្សេចរន្តអគ្គិសនីចេញពីហាងលក់កូនឆ្កែ ខណៈម្ចាស់បានបើកភ្លើងពេញមួយយប់ ដើម្បីជួយឱ្យសត្វឆ្កែមានបរិយាកាសកាន់តែមានផាសុកភាព៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTQKEVfG6rehce_zwcmmWQLMEhUWKsaRlYT30eEBXHXm7k-CAdkzVn5aZxuPsc2zy2fs719cAm1xr7-z_jdEUg2obZuwXBjhAK3IP9QOTc5JyVVHvL_1zaV3h06dKsg3uidUjL_DiVlwRu3J_vHyJVt5zktspMcAygp9PDE7qPxFzZghBr7J4tBBDs4g0/s945/photo_2024-06-11_16-02-37.jpg

តិចអត់ដឹង! ការនិយាយដើមគេគឺមានអត្ថប្រយោជន៍ច្រើនមិននឹកស្មានដល់

0

វាគឺជាការពិតដែលមនុស្សស្ទើរតែគ្រប់គ្នាសុទ្ធតែធ្លាប់និយាយដើមគេ ហើយការនិយាយដើមគេអាចធ្វើឱ្យមានភាពរីករាយ និងគួរឱ្យចាប់អារម្មណ៍ មិនថាជាបុរស ឬស្ត្រីនោះទេ។ ការនិយាយដើមនរណាម្នាក់ដែលមិនធ្វើឱ្យប៉ះពាល់ដល់ខ្លួនឯង គឺនាំឱ្យមានសុខភាពល្អបំផុត។ ដូច្នេះខាងក្រោមនេះគឺជាហេតុផល ៦ យ៉ាងដែលការនិយាយដើមគេអាចល្អសម្រាប់អ្នក៖

១.បំបាត់នូវភាពតប់ប្រមល់ឬស្ត្រេស៖ ការនិយាយដើម គឺជាសកម្មភាពរីករាយនិងគួរឱ្យចាប់អារម្មណ៍ ដោយអ្នកអាចទទួលបានព័ត៌មានថ្មីៗអំពីមនុស្សជុំវិញខ្លួន។ ការនិយាយដើមគេផ្តោតលើការទទួល និងការចែករំលែកព័ត៌មានថ្មីៗ ដែលធ្វើឱ្យអ្នកភ្លេចអំពីបញ្ហា និងភាពតានតឹងរបស់អ្នកជាបណ្តោះអាសន្ន។ ហេតុដូច្នេះការនិយាយដើមគេគឺជាសកម្មភាពលុបបំបាត់ភាពធុញថប់ និងស្ត្រេសជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZS3acznlfiQm2jgHeDb4u3MwurBzkXfevGnNdEDTqXmq5jLSzL-PVr0dxtPQv4eb7LpAU8r5119TY9mjO-58jw0YyGNKAS42cGO1WlBKvgiRIAfkWNxBItkfrUJyeut1srDWtaXtwPaGu1ufDEmz9RWju7U6jQtbUvRoOeADMyRD9CKoeC6AwXbAg9eM/s1024/23ad1508c51dc890183db0d32259ede7.webp

២.កម្ចាត់នូវភាពអវិជ្ជមាន៖ ការនិយាយដើមគេអំពីរឿងល្អៗ គឺជាសកម្មភាពដ៏រីករាយមួយដើម្បីលុបរាល់គំនិតនិងអារម្មណ៍អវិជ្ជមានចេញពីក្នុងចិត្តរបស់អ្នក និងបង្កើតបរិយាកាសល្អៗ ដោយបន្ថែមការលេងសើចចំពោះមនុស្សជុំវិញខ្លួន ដូច្នេះវានឹងធ្វើឱ្យអ្នកសើច ក៏ដូចជាអាចបន្ធូរអារម្មណ៍ផ្លូវចិត្តដោយខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_BYlSey39Fkha7gtsQdsr7mifuOemNnwYTW_f0RoL9bcA4OdrMK9WD4EjRRPUxgIyky1Tg4DCWNyT0xzt4P2Stsw3ZTx9kepprOGezn3QlSbqeiJL3-wAtvRy2GZfRxXxcNWKibXZPP2OI1xwpve1bsTi6ZMhj19rSozcjuJmhyHiPAoL914rmY39DWQ/s700/Two-girls-talking-Woman-sitting-alone-Talking-behind-your-back-1.webp

៣.ធ្វើឱ្យអ្នកសប្បាយចិត្ត៖ ការនិយាយដើមគេ គឺជាការលេងសើចដែលគួរឱ្យចង់សើចនិងអាចជារឿងគួរឱ្យអស់សំណើចនៅពេលខ្លះ។ ហេតុនេះការនិយាយដើមគេអាចធ្វើឱ្យអារម្មណ៍របស់អ្នកធូរស្រាលនិងរីករាយជាងមុន។ ដូច្នេះអ្នករីករាយនឹងការនិយាយដើមជាមួយមនុស្សជិតស្និទ្ធរបស់អ្នក និងចែករំលែកព័ត៌មានថ្មីៗដោយរីករាយ និងរំភើប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP_yU3tEPNpuHoqnZ7vm5Q30hfSseu9BCHEUlaRTSAGrni-NSe_J9QQcVf2d6lnvRwtqPuxa_FMoDES6qiBgjqBISwizZV6XphyphenhyphenhkqHN3-EBezwNqOL9q6kbWQVO8oL1FLpjfKri1CQ8XBBfCsJZL66x644USvC5eHwAZI1jqtWvWKpRcdXChPlfSuaTw/s620/web3-gossip-talking-criticize-bad-good-shutterstock_574838968-pressmaster-ai.webp

៤.បង្កើតភាពជិតស្និត៖ នៅពេលដែលមនុស្សនិយាយដើមគេចំប្រធានបទតែមួយ មានន័យថាពួកគេនិយាយអំពីមនុស្សដែលពួកគេមិនចូលចិត្តដូចគ្នា ហើយពួកគេក៏មានឱកាសកាន់តែនៅជិតគ្នា ពោលការនិយាយអំពីរឿងដែលមនុស្សពីរនាក់ចាប់អារម្មណ៍ដូចគ្នាអាចធ្វើឱ្យពួកគេកាន់តែជិតស្និទ្ធស្នាលគ្នាជាងមុន។

៥.ស្គាល់មុខពិតរបស់មនុស្ស៖ នៅពេលមនុស្សនិយាយដើមគេ រឿងដែលពួកគេនិយាយអាចពិត ៥០% និងមិនពិត ៥០% ដូច្នេះនៅពេលដែលយើងដឹងរឿងរ៉ាវរបស់មនុស្សខ្លះ នៅពេលយើងស្ថិតក្បែរពួកគេគឺយើងអាចដឹងមុន ឬអាចការពារខ្លួនបាន។ ហើយការនិយាយដើមគេក៏ធ្វើឱ្យយើងយល់កាន់តែច្បាស់អំពីមនុស្សផ្សេងទៀតដែលយើងមិនសូវស្គាល់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-QROcUgTThqIf0nUlIcpeQmTDWCof6Ff6uFBrmQfZedWhW4C4xxwMSBr-qJq-K35Hq22onLxmlWBGuIw9j4e__bKM8hnCSlnx7GlmofY5Bc7keI0E_kAzRdG4rz0cZpUrQQQgTDtB-oCFmgVWR5nfezFWuZsp9Xu1Pk6mdj1pR5cxIYmKUPEu7u4xmik/s1500/why-do-people-talk-behind-your-back.webp

៦.ជួយបន្ធូរអារម្មណ៍៖ នៅពេលខ្លះគ្រាន់តែឈប់សម្រាកពីការងារក្នុងពេលអាហារថ្ងៃត្រង់នៅការិយាល័យរបស់អ្នក អ្នកទំនងជានិយាយដើមមិត្តភក្តិ សាច់ញាតិ មិត្តរួមការងារ និងអ្នកដទៃជាដើម ដោយការនិយាយបែបនេះអាចជួយបន្ធូរអារម្មណ៍របស់អ្នកនិងបង្កើនថាមពលខួរក្បាល៕