Home ព័ត៌មានអន្តរជាតិ រថយន្ត Hybrid កំពុងមានប្រជាប្រិយភាពខ្លាំង ខណៈរថយន្ត EV កំពុងប្រឈមនឹងការធ្លាក់ចុះ

រថយន្ត Hybrid កំពុងមានប្រជាប្រិយភាពខ្លាំង ខណៈរថយន្ត EV កំពុងប្រឈមនឹងការធ្លាក់ចុះ

79
0

បន្ទាប់ពី EV ដែលជារថយន្តអគ្គិសនីបានវ៉ាដាច់រថយន្តសាំង ធ្វើឱ្យរថយន្តសាំងប្រឈមមុខនឹងការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងទីផ្សារពិភពលោក Hybrid ដែលជាប្រភេទរថយន្តកូនកាត់កាលពីពេលថ្មីនេះ ក៏បានវ៉ាដាច់រថយន្តអគ្គិសនីវិញម្តង ដែលធ្វើឱ្យរថយន្តអគ្គិសនីបច្ចុប្បន្នជួបប្រទះនឹងការប្រកួតប្រជែងយ៉ាងធ្ងន់ធ្ងរបំផុត។ ទោះបីជា EV មានការពេញនិយមខ្លាំងយ៉ាងណាក៏ដោយ ក៏ Hybrid នៅតែមានប្រជាប្រិយភាពជាង ដោយសារវាមានគុណសម្បត្តិច្រើន សក្តិសមសម្រាប់អ្នកដែលចង់សន្សំសំចៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikPXztflaHzhWrwYK9gJ5-8esEdlk7cp2rVfHPMfs-Eg5JSXAHytiCdf4djg8ncImeIvHGSU-dlt7IdssHsTUM27IiDOKpLchYo1kT_TurebsnVhRupaElbfn40J2MQ0cuDPPPSdwLebnynvBX4x7vtwSOvg5iNtnikV2ZogDe3QV2FEchkEMZrhGkiRkk/s1280/image_2024-07-27_15-44-46.png

នៅក្នុងទីផ្សារសកល ការលក់រថយន្តកូនកាត់កំពុងទទួលបានភាពជោគជ័យខ្លាំង ខណៈការលក់រថយន្តអគ្គិសនីវិញបច្ចុប្បន្នគឺមានការធ្លាក់ចុះ។ លក្ខណៈពិសេសដែលមនុស្សភាគច្រើនសម្រេចជ្រើសរើស Hybrid ជំនួសឱ្យ EV គឺដោយសារហេតុផលដូចជាតម្លៃសមរម្យ ងាយស្រួលប្រើប្រាស់ មិនចាំបាច់បារម្ភអំពីស្ថានីយ៍សាក ព្រោះរថយន្ត Hybrid ត្រូវបានគេចាត់ទុកថាជារថយន្តកូនកាត់រវាងរថយន្តចំហេះ និងរថយន្តអគ្គិសនី ពោលគឺវាមានអត្រាប្រើប្រាស់ទាបជាងរថយន្តចំហេះសុទ្ធ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0vhtGrOUjYxXFJ2705F0l9JSjiNb0iT9jU3vOcgsklJ8rAmBOmaZyr15uqnDW9GJ5vbfM79knpH4gJ2veVWtvZ61vLK6tbdi-4yqK2IP1wvt-mrgrhcwYBf-6hV8unz5XFnbPDp6erYQDAUZrm4Q6d9uisjeRhWIY10UXO7NLTPXFQvB9Llp4hQgqAvuS/s1000/image_2024-07-27_15-44-55.png

ដូច្នេះក្នុងពេលជាមួយគ្នានេះ អ្នកប្រើប្រាស់មិនចាំបាច់ព្រួយបារម្ភអំពីការស្វែងរកកន្លែងសាកថ្មដូចរថយន្ត EV នោះទេ ព្រោះវាអាចបង្កើតការសាកថ្មដោយខ្លួនឯងបាន។ លើសពីនេះអ្នកក៏មិនចាំបាច់រង់ចាំការបញ្ចូលថ្មដែរ ខណៈរថយន្តអគ្គិសនីត្រូវការរង់ចាំរយៈពេលមួយម៉ោង។ ប៉ុន្តែរថយន្តកូនកាត់វិញមិនតម្រូវឱ្យអ្នកខ្ជះខ្ជាយពេលវេលារង់ចាំឡើយ ដោយសារវាមានថាមពលថ្មគ្រប់គ្រាន់ដើម្បីទៅដល់គោលដៅ ខណៈដែលរថយន្តកូនកាត់គ្រាន់តែត្រូវការបន្ថែមហ្គាស មិនខុសពីរថយន្តចំហេះធម្មតាទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7xobjW4Z8nIt_qZK2Y4ciXb9QVrqjMl5SYiQWFg-gvUBi-oEirIxNU0ycvCVXBQWec7S25uIBuWvH0Mg9HaCBWpDCfOr7ChAXKWAEultRt_4LEOKQXRFSJykwwRAy7KJcAGjspPizOv-x2cov4jcygQpcbaYQcpFk-PEvX6GL5MI9zzfcsPW7ntX96fOD/s1600/image_2024-07-27_15-45-09.png

ជាមួយគ្នានេះក្រុមហ៊ុនផលិត Hybrid ជុំវិញពិភពលោកក៏មានប្រព័ន្ធអេកូដែលគ្របដណ្តប់លើការប្រើប្រាស់រថយន្តចាប់ពីថ្ងៃដំបូងរហូតដល់ថ្ងៃចុងក្រោយនៃការប្រើប្រាស់ផងដែរ។ ដូច្នេះជាបញ្ហានៃសេវាកម្មបន្ទាប់ពីការលក់ ការបម្រុងទុកគ្រឿងបន្លាស់ ចំនួនមជ្ឈមណ្ឌលសេវាកម្ម ចំពោះតម្លៃលក់បន្តគឺ មិនគួរឱ្យបារម្ភដូចរថយន្ត EV សព្វថ្ងៃនោះទេ។ គួរបញ្ជាក់ដែរថា រថយន្ត EV បច្ចុប្បន្នកំពុងស្ថិតក្នុងការកាត់បន្ថយតម្លៃ ដែលវាពិតជាមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើតម្លៃលក់បន្ត ដោយសារការលក់បន្តត្រូវបានកំណត់ចំពោះអ្នកទិញដែលមានចំនួនប្រាក់ច្រើន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2NvIdF4LmsAStQQR3w_-kb385wYFLs2PegHY2EqR4XmbU6PDnPfqClsSKpMZTOYRS5byEWrFcyiH5xsY7zIsPzM3VL_kIdbMha50TT6PoF9K5wfrZxWVUyEfUhiperp3wH6VMfu71ktiBBqfuSFIpH4bLi_JzBxd5TS1FAc2MRLzZXsTRDD_kQbYs1A5u/s1286/image_2024-07-27_15-45-21.png