Home ព័ត៌មានអន្តរជាតិ សណ្ឋាគាររថភ្លើងរបស់ប្រទេសថៃកំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរបរទេស

សណ្ឋាគាររថភ្លើងរបស់ប្រទេសថៃកំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីភ្ញៀវទេសចរបរទេស

56
0

ប្រទេសថៃ៖ រថភ្លើងបុរាណដែលគេបោះបង់ចោលត្រូវបានស្ដារឡើងវិញទៅជាសណ្ឋាគារដោយមានបន្ទប់ចំនួន ៤៥ និងមានភោជនីយដ្ឋានប្រណីតជាច្រើននៅក្នុងនោះ បានកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរបរទេស។
សណ្ឋាគាររថភ្លើងមានឈ្មោះថា InterContinental Khao Yai Resort ដែលមានទីតាំងនៅខេត្តនគររាជសីមា គឺជាមជ្ឈមណ្ឌលផ្លូវដែកដ៏សំខាន់មួយរបស់ប្រទេសថៃ។ សណ្ឋាគារនេះបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់សែននាក់ជារៀងរាល់ឆ្នាំ ឱ្យមកទស្សនានូវភាពសម្បូរបែប ប្លែកៗ និងភាពល្អប្រណីតនៅទីនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipC4pRDHFta6XcNw2kmKDtbKo5iWd9bm_LhakAGBn5gSaLqEK6qOw5GDLbIZXOypIzcJ86w9Pc9bskfrLJjNmYfXwbKNfO3Je7_U_Q2ZrjQrBcE2RkSSf384Xd-UlYL7Sgn_v2p-FoCjfSZBrpunD7xbkZ8yFMZ19lpmkOlq1LQMTgMk9cqyzGXg1BsCZw/s981/photo_2024-07-27_13-22-39.jpg

InterContinental Khao Yai Resort មានបន្ទប់សណ្ឋាគារ ភោជនីយដ្ឋាន បណ្ណាល័យសៀវភៅ សារៈមន្ទីដាក់តាំងនូវវត្ថុបុរាណ អាងហែលពណ៌ខៀវទឹកថ្លាឈ្វង់នៅទីធ្លាខាងក្រៅ គ្របដណ្តប់ដោយរុក្ខជាតិបៃតងអមសងខាង ខ្យល់អាកាសបរិសុទ្ធ និងមានរចនាសម្ព័ន្ធបែបទាន់សម័យ។ បន្ទប់សណ្ឋាគាររថភ្លើងនេះក៏មានរចនាបទបែបខ្មែរយើងផងដែរ ជាមួយនឹងពិដានដែលមានលំនាំយ៉ាងប្រណីត បន្ទប់ទឹកធ្វើពីមាស និងក្បាលក្តារដែលមានរាងដូចប៉មអង្គរវត្ត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifwz9obFdzeRT9AwHc1CraTqrDDgo19zp_duVk-2HX46_2dfxSYou5LDRLri_UTEBWCxpY6ydESCYOeul6sQqq7IsU4IEVdaIhN8N0QEvo34BgmfRE85qWfdQdUZCqrBdEGJgN4OkYafoUtpufCkyZARyPM9LU3147wrnKucMUGfYE69GzWASdxfJENWQQ/s735/photo_2024-07-27_13-22-40%20(2).jpg

បន្ទប់នីមួយៗមានគ្រែពីរទាំងលើទាំងក្រោម សម្រាប់តម្លៃក្នុងមួយយប់ រួមទាំងអាហារពេលព្រឹកគឺជិត ៣០០ ដុល្លារអាមេរិក។ នៅទីនោះក្រៅពីម្ហូបថៃ ក៏មានម្ហូបបែបអឺរ៉ុបផងដែរ ហើយនៅជាប់ភោជនីយដ្ឋានក៏មានបន្ទប់ស្ប៉ាព្យាបាលដោយការម៉ាស្សាពិសេសមួយទៀតផង។ ក្រៅពីនេះក៏មានរថភ្លើងផ្សេងទៀត ដែលរចនាឡើងជាកន្លែងលេងរបស់កុមារ កន្លែងសម្រាប់រីករាយជាមួយការផឹកតែពេលរសៀល និងបារស្រាក្រឡុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheNqYWH4Jqimacp2TvMUQtkoXWdA74toSe1Foi85GJQr_g2CTdQk0GaqANAS_Z29Auowoj_CZVkNRsSyw-maaTsYZqLQlDoKW9M_RNjJbsJ-fk3g7ZrJoDWN1mb7OHFerTtTjhv3nzAgr1kiZSL08hIzKVOVtWy4LllDAVwcV32bNdaDENLPyNIpQl2QkD/s872/photo_2024-07-27_13-22-40.jpg

នៅខាងក្រៅសណ្ឋាគាររថភ្លើងនេះគឺមានឧទ្យានជាតិដ៏ធំល្វឹងល្វើយ ដែលជាឧទ្យានចំណាស់ជាងគេរបស់ប្រទេសថៃ។ សម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់ ប្លែកៗ និងប្រវត្តិសាស្ត្រ អាចមកទស្សនានៅទីនេះ ព្រោះវាបានផ្តល់នូវបទពិសោធន៍ដ៏ល្អមួយ និងគួរឱ្យចាប់អារម្មណ៍បំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEdFaa6TwwMAbYodOV0uPx1ZQKsYPWnN1by3g2M3tXb7sHN6Rz-RYlNgegLg1cygLDVkPO7pycPU5O8Vub0O43rjjK6-lpOB0e9g5x7g3VfnMCabsxb_B5YwZFWOKIb2vcpVQ8Ij59GQdFCIyD9CFQLDE3pO7ho_tFK308E9Amzwr7cNs00HNJ17OhwzQ2/s1200/photo_2024-07-27_13-22-48.jpg