អ្នកគាំទ្រមានការចាប់អារម្មណ៍មិនតិចនោះទេបន្ទាប់ពីពិធីករល្បីឈ្មោះ ជា វណ្ណារិទ្ធ បង្ហោះសំណេរបន្ទោសខ្លួនឯងថាជាតិនេះគ្មានតម្លៃអ្វីសោះចំណែកឯភរិយារបស់ពិធីកររូបនេះបានបង្ហោះថា កើតជាតិក្រោយសូមកុំឱ្យកើតមកជាមនុស្សស្រី។ ឃើញលោក ជា វណ្ណារិទ្ធ កំពុងមានទុក្ខកង្វល់ពិធីករ វី យ៉ារ៉ូ បានលើកទឹកចិត្តរៀមច្បងនិងកោតសរសើរពីទឹកចិត្តដ៏ល្អរបស់លោក ជា វណ្ណារិទ្ធ ជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC2TrvTa-rYXjgNa7pxFmB6lFodzJS_pkI5Y_VLJGfhgx3RCV1Q2XNEzh-vwZV3tEnsNnrBFIiqrvTlTMjouxuE1gFoD_AtUB96L7P9dDazSQO5qzSuB_jkweup0RebKUuZr4ZFhaxhty0kvmp80fH4hJg5-glCuln7okRwUBPWw74_weCKTFHfc_ROcMn/s1800/image_2024-07-27_10-19-07%20(3).png

កាលពីយប់ថ្ងៃទី២៥ កក្កដា អ្នកនាង សុភាព ម៉ូល្យ៉ា ហៅ Bella ភរិយារបស់ពិធីករ ជា វណ្ណារិទ្ធ បានបង្ហោះប្រយោគមួយថា «កើតជាតិណាៗ សូមកុំឱ្យខ្ញុំ កើតជាមនុស្សស្រី»។ ការបង្ហោះនេះគេមិនដឹងថាភរិយារបស់ពិធីកររូបនេះកំពុងតែពិបាកស្មុគស្មាញខ្លាំងបែបណានោះទេទើបព្រលយពាក្យនេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeOKafxSxqNeWnHEEBvR0zWJJM1c0p2fOCWtYwy7hXXRG1S9Y0OdLkuacrcmf2y0ws0BF3I_oRL69FS8W4TGFlfzBPM7cl_CXdC334TBk6t5f2jQmTNmWW64MeaQrthZ_It4QfJlU5qsBVZnweoOI-oUL50f16RkSdnzYdAUatfTOUDhjeUZg2S4CsoBya/s2048/image_2024-07-27_10-19-16.png

មិនយូរប៉ុន្មាន បន្ទាប់ពីភរិយារបស់ខ្លួនបង្ហោះសារខាងលើនេះលោក ជា វណ្ណារិទ្ធ ក៏បានបង្ហោះប្រយោគមួយវិញដែរថា«ជាតិនេះគ្មានតម្លៃអ្វីសោះ តូចចិត្តខ្លួនឯង មិនអាចផ្តល់ស្នាមញញឹមដល់លោកអ្នកមានគុណទាំងសងខាង ផ្ទុយទៅវិញមិនអាចផ្តល់ក្តីសង្ឃឹមពេញលេញជូនប្រពន្ធកូន»។ ការបង្ហាញក្តីអន់ចិត្ត តូចចិត្តចំពោះខ្លួនឯងនេះមានមនុស្សជាច្រើនបានលើកទឹកចិត្តទៅកាន់លោក ជា វណ្ណារិទ្ធ ព្រោះកន្លងមកនេះអ្នកគាំទ្របានឃើញហើយថា ពិធីករ រូបនេះខំប្រឹងទាំងថ្ងៃទាំងយប់មិនត្អួញត្អែរ ទាំងការងារសិល្បៈនិងជួយការងារហាងរបស់ប្រពន្ធ ថែមទាំងធ្វើជាឪពុកគម្រូសម្រាប់កូនៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3FMCADJhIdQ4ShKZ_cJmSteL8W2cZwBlgMITb5xe4UJOQoLCkJYJnYOUNbCIbAJyMhWAhqMY0JORgm79D24bfAb0RjF2yDKd_1Grous56TmBuaXSsr1zzVlWOMYwe8DXexmP7NjkM40pwpY2dpsAFsK9A5tZ-YCQaq895mMHl-JlY9xvTh7QW8lvyFbdL/s1791/image_2024-07-27_10-19-11.png

ជាមួយគ្នានេះដែរ ពិធីករ វី យ៉ារ៉ូ បានបង្ហាញពីក្តីស្រលាញ់ លើកទឹកចិត្តនិងកោតសរសើរជាច្រើនទៅកាន់លោក ជា វណ្ណារិទ្ធ។ យ៉ារ៉ូ បានសរសេរថា «
សង្ឃឹមប៉ុណ្ណាទៀតបានពេញលេញបង? គ្មានដែនកំណត់ទេ គ្រាន់តែជាការមើលឃើញមួយជ្រុងមួយពេល ពេលបងហត់ ស្អែកឡើងសាកមើលឃើញមួយជ្រុងទៀតបែបវិជ្ជមានបន្តិចមើល អាចនឹងលទ្ធផលអារម្មណ៍ផ្សេងក៏ថាបាន។ បើការមើលឃើញរបស់ខ្ញុំបងគឺជាបងប្រុសរៀមច្បងដ៏ល្អ ជាប៉ាល្អ ដឹកកូនទៅរៀនបានមកថតជាមួយខ្ញុំ បងទិញរបស់ផ្ញើក្រុមការងាររហូត តិចក្តីច្រើនក្តីទឹកចិត្តល្អបងប្អូននិងក្រុមការងារមិនដែលភ្លេច។ បងប្រឹងប្រែងរកស៊ីការងារណាស់ និងភាពល្អជាច្រើនទៀតដែលបងបានចែករំលែក។ ចុងក្រោយបងចង់បានអារម្មណ៍បែបណា លទ្ធផលយ៉ាងណា គឺអាស្រ័យលើបងទាំងអស់ ដោយក្តីគោរពស្រលាញ់បងប្រុសដ៏ល្អរបស់ប្អូន អាយដូលបង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-y2qsYiWQMEgY_aUWpSqkU0SBuGuYD-lUcNkDSXeJXUfq9gHfTIexGHFem_0yRTy80bsm67cvy9jxPNITQI8UZvjRHikeZ71i3wAv9ioIJGb_K9JbI8rrepcczY6m-WG8S0t0Futy8G_8x_pAPyE95A4O8N0LRnsy4JerCXF3hJw62UGXfKmsTZwPs99k/s752/image_2024-07-27_10-19-07%20(2).png

ទោះបីជា លោក ជា វណ្ណារិទ្ធ និង ភរិយា សុទ្ធតែបង្ហោះសំណេរក្រៀមក្រំបញ្ចេញអារម្មណ៍ក្នុងចិត្តរៀងខ្លួនក្តី ប៉ុន្តែអ្នកទាំងពីរមិនមែនកំពុងមានបញ្ហាល្អក់កករជាមួយគ្នាឡើយដោយគេបានឃើញអ្នកទាំងពីរចុច Like និងចែករំលែកខ្លឹមសារនានារបស់គ្នាទៅវិញទៅមកដដែល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit6q4py7HYaiDFbwLbDa2mrsLKp0maKaiHnwMLgpbr3AQaBObsiKw6IT9B78H1SsivpskMHwkIzd08hHJOce616NzSjLMlA6y6J9324sDkWJZ50357WaBHO5ubGsqRCnB4ppozo06Gr6iE9wOqWxQB6wqa3cWe0c5_DZFDYu-ytmycx8sAZKEBXt576m6e/s755/image_2024-07-27_10-19-07.png