Home ព័ត៌មានជាតិ ស្ពានឬស្សីកោះប៉ែន ខេត្តកំពង់ចាម ត្រូវបានទឹកជំនន់ជន់លិចហើយ និងផ្អាកការធ្វើដំណើរជាបណ្តោះអាសន្ន!

ស្ពានឬស្សីកោះប៉ែន ខេត្តកំពង់ចាម ត្រូវបានទឹកជំនន់ជន់លិចហើយ និងផ្អាកការធ្វើដំណើរជាបណ្តោះអាសន្ន!

90
0

ស្ពានឬស្សីដ៏ល្បីល្បាញមួយ និងជានិមិត្តរូបប្រចាំខេត្តកំពង់ចាម ដែលគេត្រូវបានគេស្គាល់ថាជា«ស្ពានឬស្សីកោះប៉ែន» ខណៈកាលពីពេលថ្មីៗនេះ ប្រភពមួយបានរាយការណ៍ថាស្ពាននេះ ត្រូវបានផ្អាកការធ្វើដំណើរជាបណ្តោះអាសន្នសិន ព្រោះតែទឹកជំនន់ជន់លិច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRA2lDqhDtyD5UQBiVYxLKQNNkTkwCTB4zFfF__sVTPiMs0gmAAmn3f0UWj5kgvFYjpkLvn-yecXHDM_R-ZjwuNc30_QU9_EI3Eb_gBptXKarMKzhSJaQiQ-PISC-Ybf3U3mnYxnR7AjQ2g-NRYt_5EWeKwUo7XXYaZS1ZYU6ap4nUFqzU1pfwAEyFwSI/s1280/photo_2024-06-22_10-30-08.jpg
កាលពីថ្ងៃទី២១ ខែមិថុនានេះ យោងតាមគេទំព័រមួយដែលមានឈ្មោះថា «ឆ្នេរ ធម្មជាតិ» បានចែករំលែករូបថតចំនួន២សន្លឹកអមជាមួយនឹងសារមួយឃ្លាថា«សូមជម្រាបដល់បងប្អូនសាធារណៈជនមេត្តាជ្រាបថា ចាប់ពីព្រឹកថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤ នេះតទៅ ស្ពានឬស្សីកោះប៉ែនខេត្តកំពង់ចាម សូមផ្អាកការធ្វើដំណើរឆ្លងកាត់ជាបណ្ដោះអាសន្ន ដោយសារទឹកឡើងជនលិចស្ពាន។ បងប្អូនអាចធ្វើដំណើរតាមស្ពានថ្មកោះមិត្ត មកកំសាន្តនៅឆ្នេរខ្សាច់កោះប៉ែនបានជាធម្មតា។ សូមអរគុណ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7J2JZ7jZl3qr3FnqYL-Zfl-MBa4ON3xMrKZA-O1cFIj23VQMOevShnl5c6kEx_3iAVaZwpXM-_v203jnWy4J_YAYskIccQXNnb9wWfs-8Df-IiGzwVUENqJ2Kx3KxJcblCQRQljCuzsp7IbMvEFL6hpLoApMHTfJT8osvsTOXLHbeHv4_bPrO9rgr6uc/s1074/photo_2024-06-22_10-30-15.jpg

ទោះជាយ៉ាងណា នេះមិនមែនជាលើកដំបូងទេ ខណៈទឹកជំនន់តែងជន់លិចស្ពានឬស្សីនេះនៅជារៀងរាល់រដូវវស្សា ហើយក៏តែងមានការស្ថាបនានិងជុលជុលស្ពាននេះឡើងវិញក្នុងរដូវប្រាំង។ ជាទូទៅស្ពាននេះ ក៏ត្រូវបានបើកឲ្យមានការធ្វើដំណើរឆ្លងកាត់តែនៅក្នុងរដូវទឹកស្រកតែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRUxsLA-_x21tBYs6bdIi-XDVonrDyJzpgrNFfYRharg7v_P_vvZ_tKQa2fmqIR-ZkLkk11I4_v2M53vVcb2ruFQWpCrr4Z7MXR_uTRaVBu8rM7LkiN__SjTuqt0xqtzoQRZs-nCr1JEYGFMWpB5Up68-rw_SPvJK8NVzM0Gv0cZjqu2CQJ8easlj6YO0/s1074/photo_2024-06-22_10-30-17.jpg

គួរបញ្ជាក់ថា ស្ពានឬស្សីកោះប៉ែន មានទីតាំងស្ថិតនៅឃុំកោះមិត្ត ស្រុកកំពង់សៀម ក្រុងកំពង់ចាម។ ស្ពាននេះកសាងឡើងដោយប្រើប្រាស់ឬស្សីទាំងស្រុង ខណៈវាគឺជាស្ពានតភ្ជាប់ពីក្រុងកំពង់ចាមទៅកាន់កោះប៉ែន ឆ្លងកាត់ទន្លេមេគង្គប្រវែងប្រហែល១ គីឡូម៉ែត្រ ។ នៅជារៀងរាល់រដូវទឹកស្រក ក្រៅពីការឆ្លងទូកដរ ភ្ញៀវទេសចរគឺអាចធ្វើដំណើរឆ្លងកាត់ស្ពាននេះបានដោយជិះកង់ឬថ្មើរជើង ដើម្បីទៅកម្សាន្តនៅលើកោះប៉ែនប្រកបដោយភាពរីករាយផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwY41PJvc-wUy_nYy8XVOeMQjhlLF_qEEHZX-8T4AJERdIrElqvuNhDQlV5VN6ZZUy8_eKa72TgL4sGuOQAMbSdPukaI_uZXMF_hFAbH_Ak6bd3R7466MY48NYb14Xrg98mkH3LFRyOPucPPradaUK5_zQnBGxooQ5wawdVUXK09eAzVlJspaVXtfs604/s960/photo_2024-06-22_10-30-18.jpg