Home ព័ត៌មានជាតិ មិនចា.ញ់សួនផ្កាសិង្ហបុរីទេ! «អង្គរវ៉ូនឌើរ ហ្គាឌិន»ខេត្តសៀមរាប កំពុងអង្រួនបេះដូងភ្ញៀវទេសចរ

មិនចា.ញ់សួនផ្កាសិង្ហបុរីទេ! «អង្គរវ៉ូនឌើរ ហ្គាឌិន»ខេត្តសៀមរាប កំពុងអង្រួនបេះដូងភ្ញៀវទេសចរ

95
0

ផ្កាចម្រុះពណ៌ រីកស្គុះស្គាយពេញក្នុងសួនច្បារដ៏ធំល្វើងល្វើយមួយកន្លែង លើទឹកដីនៃខេត្តសៀមរាប វិនិយោគដោយកូនខ្មែរ ដែលគេស្គាល់ថាជាសួនផ្កា«អង្គរវ៉ូនឌើរ ហ្គាឌិន» កំពុងទាញយកចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4cwOnpmj-afeXCTShFMJh5M5Tts8930VdHYyElejPiXES7rE6hU6aTWePmba74LhtDMtq3sGcv7Yv9i0o6N8EyFrVWVlAdQbWsZQO_pJ6wiARueZS4V2PpQUNxRt5LINRszticlLYpJh62WFyRUzzFEWW8n3SKq4HTzvsyiJpDKPZuJKlUgHLQt4D-54/s2048/435505132_122141138180138338_3821888577507213255_n.jpg

អង្គរវ៉ូនឌើរ ហ្គាឌិន ជាសួនច្បារដ៏ធំមួយ នៅលើផ្ទៃដី៧ហិកតា មានទីតាំងស្ថិតនៅភូមិគោកចាន់ ឃុំដានរុន ស្រុកសូត្រនិគម ខេត្តសៀមរាប ចម្ងាយប្រមាណ២៧គីឡូម៉ែត្រពីក្រុងសៀមរាប។ ជាមួយនឹងគំនិតច្នៃប្រឌិត រៀបចំសួនផ្កាប្រកបដោយភាពទាក់ទាញ និងស្រស់ស្អាតយ៉ាងខ្លាំង ដែលពិតជាសាកសមណាស់អ្នកស្រលាញ់ធម្មជាតិនិងអ្នកចូលចិត្តថតរូបជឿថាមិនខកបំណងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTtP9hfgo7E9wNFNxk6pdTzCXvXjlRsebzkxoSwmv0PXBqKj_P0BQjYD72QhnzCMYzBC3nN6owZ7_NCvHig_r87aQnyQk2Q1Kehu2DlBNasiAd-bNsx2pE3XxrhoPY3Hvrcvl8Y8bLLp6DgnHhFymTCA0TKXE8MymxkKL2seZ7P8vFx2xSQ117NA1JQUY/s2048/435551275_122141137508138338_6071797643357426030_n.jpg

ដោយក្នុងនោះគេសង្កេតថា មានការច្នៃផ្កាចម្រុះពណ៌ជាច្រើនប្រភេទ ក្នុងសណ្ឋានខុសៗគ្នាជាច្រើន មានដូចជាផ្ទះផ្កាដ៏ធំ ការដេគ័រផ្ការៀបចេញជារាងពីរ៉ាមីត រាងបេះដូង។ល។ បន្ថែមពីនេះក៏មានរូបសំណាក់ថ្មដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត និងមានហាងកាហ្វេនៅលើទួលទីនោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh51ccVvkA29R381rrwPi6iP1AAA2IscjA9viy_8db4g8aHzD8jREg5QSJqvbvA0q7HbzOkivDQlXF3FsoS7g6urudGcjW1H4WlM_OX0oXIntk8Q_cSKTDQTG-eud1vR0cu5NawBCNPs01dato0RFoQQCw5-prWNQSNeihZ5sfgGQT0rLyQiHpcShpgBQI/s2048/448135695_122154255404138338_8789398418642395840_n.jpg

កាន់ពិសេស នៅទីនោះក៏មានទីសក្ការៈបូជា ដែលដាក់តាំងបង្ហាញព្រះពុទ្ធបដិមាថ្មដ៏ធំមួយ ដើម្បីឲ្យភ្ញៀវទេសចរ គោរពប្រតិបត្តិ និងជាការបង្ហាញថាព្រះពុទ្ធសាសនាកំពុងដើរតួរនាទីយ៉ាងសំខាន់ក្នុងប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQGe5QTsz3SNZopmYWOQAZncDMRALfdI3GtpfW5c9GXYNvXTgeAOly-CTbIE2Ch137QQY1d7PQUohU0pFA9DBqMNPyz9OPIiwdFgxqbfQ_sIOJFyl2WoCpzhmCdfcmpl8ee0UzSWWXsjTI02BxXUdVIyILscIuhIsx816rqaVli-UWOi1swJpelB2lhh4/s2048/448258143_122154255500138338_4483240783264572126_n.jpg

ជាមួយគ្នានោះ មហាជនជាច្រើនក៏បានចូលទៅបញ្ចេញមតិព្រោងព្រាតហាក់ពេញទីតាំងសួនច្បារនេះជាខ្លាំង ដោយអ្នកខ្លះគឺបានលើកឡើងថា «សូមសរសើរស្នាដៃរៀបចំ ពិតជាស្រស់ស្អាតណាស់»។ អ្នកខ្លះថា«ស្អាតគ្រប់ជ្រុងតែម្តង»។ អ្នកខ្លះថា«បានទៅដល់ហើយពិតជាស្អាតខ្លាំងណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhssy0EzAOpFrbbFNHRop00zytDIuBTJK2oHPjegJ80FFEd-wqokwn0ZiNeNuEmS246qNO6vO4Ak6pnrLbcNsG4yGL6COCqpx4FWKCPwxHk6iWMym7_lm0avGl2wT-5Qq8x7Xn8ROoUDcrK7mwH8kwhE9s_PZarndTdUKhHeWXC8TML0FRMWzPWyS8co7M/s1920/448258279_122154430646138338_7301342588185873909_n.jpg

គួរបញ្ជាក់ថា អង្គរ វ៉ូនឌើរ ហ្គាឌិន គឺបានចំណាយពេលសាងសង់រយៈពេល១ឆ្នាំ លើផ្ទៃដី៧ហិកតា វិនិយោគដោយកូនខ្មែរនៅខេត្តសៀមរាប សហការជួយពីបរទេស។ សួនផ្កានេះ មានរាងជាផ្ការំដួល មានផ្កាចម្រុះពណ៌ជាច្រើនប្រភេទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS9IdO69lcQ5np_y145qDOTveEbNdINxKxuk86iPl_yZdT-TD2BAAYS_LBhrubO3GWLDocL0KUOFyYWwSMobheDhtbYS2UbAJ6T_eeeWkoa6HuqSx2Fcc0uRr4Rot976sdOFdfqHNdSMj88424rt87x2vsHPBTVPI3a_YUw63sINlBJsRt4W7srieHPPI/s1920/448265494_122154255902138338_4117284804518139020_n.jpg

ការស្ថាបនាសួនផ្កានេះឡើងមក គឺប្រៀបបាននឹងសមិទ្ធផលទេសចរណ៍ថ្មី និងប្លែក ដើម្បីឱ្យភ្ញៀវទេសចរដែលមកខេត្តសៀមរាប ព្រោះក្រៅពីទស្សនាប្រាសាទ បុរាណនៅតំបន់អង្គរ និងរមណីយដ្ឋានធម្មជាតិដែលមានស្រាប់ហើយ ភ្ញៀវទេសចរក៏អាចមកកម្សាន្តនៅសួនផ្កាមួយនេះ ជាការពន្យារពេលឱ្យពួកគាត់ស្នាក់នៅសៀមរាបបានយូរ និងបង្កើនប្រាក់ចំណូលដល់ប្រជាជនរស់នៅតំបន់ជុំវិញនោះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqBfFk2UrrGwy8gN6QzLpU0rZoePKxKOkpMlyIm0uw3KubsnnNM0hSqJLjWG23_fp4GBB9zDQD7c0G1fBA6X4nM9NZzpf4jOhWO34YlUBg-b1voLWAOTy2NKSakiAPNrT2veJ3oFEOIBtO2auskOE1zNB_M7ToPy7izqqH71r_Jwbnkhkl3h4yzuQqg44/s1920/448350084_122154430976138338_260292129905451911_n.jpg