Home Blog Page 1005

ផ្ទុះការវែកញែករូបសំណាក់ Golden Boy ជាចម្លាក់បុរាណខ្មែរក្នុងរចនាប័ទ្មបាពួន អំឡុងសតវត្សទី១១ កំពុងតែទួលបានការគាំទ្រពីមហាជនខ្មែរ ដែលស្រលាញ់និងចង់ថែរក្សាកេរ្តិ៍មរតដូនតា

0

រូបសំណាក់ Golden Boy ដែលស្នាដៃរបស់កូនខ្មែរ រំលេចដោយពណ៌មាសឆ្អិនឆ្អៅ ទម្រង់មុខមាត់ ក្បូរក្បាច់រចនាផ្សេងៗបានយ៉ាងល្អឥតខ្ចោះ និងពោរពេញដោយគំនិតច្នៃប្រឌិតខ្ពស់ កំពុងតែទទួលបានការកោតសសើរនិងចាប់អារម្មណ៍ពីមហាជនខ្មែរ តែបែរជាទទួលបានការរិះ គន់ពីប្រជាជនថៃ១ចំនួនតូចទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFpdmeNaYM5gOKtMwnlqoaqrYMyInogQ68hWptlS-hkrGuQjnacH-4Bo0L_vQMiUN8kB_Ng3j6fUHRVAars1aOnh9oruUhbzlORSPBa19fpML2knvbd1bFs9lKtGHXGn-9tyLcOhWGGDc9Le3I6JXnVgbujjIKqrq3jdQDrXKkbbO7atxcMPrcK4MPdG0/s2048/449500895_481700890936476_5516597788435160006_n.jpg

កាលពីពេលថ្មីៗនេះ មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍ទៅលើស្នាដៃរបស់កូនខ្មែរមួយដួង ក្រោយពីបានសូនរូបសំណាក់ Golden Boy រំលេចចេញជារូបរាងយ៉ាងប្រណិត អស្ចារ្យមិនធម្មតា ក៏បានបង្កឲ្យមានការជជែកញែក.វែកពេញបណ្តាញសង្គមរវាងទាំងជនជាតិខ្មែរនិងថៃ។ ខណៈបច្ចុប្បន្ន រូបចម្លាក់ Golden Boy បុរាណអាយុរាប់ពាន់ឆ្នាំមួយ កំពុងស្ថិតនៅឯសារមន្ទីរប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW_suxPcHryEfufdCRuh5btMR-TMgig6KuGKEqTxRw0oQEkUWhMhYQTjdtBSO8O_7Zf3k1Ufm2BO531k9XEtB97galfnslJvpfwUKsLgsZ1yoni6n8oyl4PMy_N9rVxURzF5ZvSVQxTYYsukecpE8bjRHhb-dBjcClkUmtUNER8XKLnI6JnsTlDSOWReg/s2048/449521786_481705270936038_2119423598958829359_n.jpg

កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៤នេះ យោងតាមការបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកដោយគណនីមួយដែលមានឈ្មោះថា Phearun Set បានបញ្ចេញស្នាដៃឆ្លាក់រូបចម្លាក់មួយដែលត្រូវបានគេស្គាល់ថាជា Golden Boy រំលេចដោយពណ៌មាសឆ្អិនឆ្អៅ ទម្រង់មុខមាត់ ក្បូរក្បាច់រចនាផ្សេងៗបានយ៉ាងល្អឥតខ្ចោះ និងពោរពេញដោយគំនិតច្នៃប្រឌិតខ្ពស់។

ជាមួយគ្នានោះ មហាជនខ្មែរជាច្រើនក៏បានចូលបញ្ចេញមតិ ហាក់សម្តែងនូវការពេញចិត្តនិងកោតសរសើរព្រោងព្រាតពីទឹកដៃមិនធម្មតារបស់កូនខ្មែររូបនេះ ស្របពេលជាមួយគ្នានោះ ជនជាតិថៃក៏បានចូលទៅបញ្ចេញមតិរិះគន់ភ្លាមៗទៅលើរូបចម្លាក់នេះ ក្រោមហេតុផលជាតិនិយមរបស់ពួកគេផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXD6dp67K7wXgZ4hyCdAt7XYo2DandQSSA4Ap-RYn5ioWqC3baLz38EvJZSoBs8Z276rGmuOQ-fTQzT7NMYceGJFmUXGerAxLGWpz6HLGtnQWqKap2lRNdWKAmTmjjTHPkHQUCsD-CpDog3meRrALhdAJzz2stwEB2XD_i7acwYlAdYcdaJxwOycowvxc/s2048/449529293_481701234269775_1310924430683333436_n.jpg

គួរបញ្ជាក់ថា រូបចម្លាក់ទេពបុរស មានកម្ពស់ ១,១ ម៉ែត្រ សាងអំពីសំរិទ្ធបិតមាសដែលគេឲ្យឈ្មោះថា Golden Boy នេះ ត្រូវបានអ្នកបុរាណវិទ្យាទូទៅសន្និដ្ឋានថា ជាចម្លាក់បុរាណខ្មែរក្នុងរចនាប័ទ្មបាពួន អំឡុងសតវត្សទី១១ ដោយសង្ស័យថា ត្រូវបាននាំចេញពីកម្ពុជាដោយខុសច្បាប់នៅសម័យសង្គ្រាម ព្រោះតែបានលេចវត្តមាននៅក្នុង សារមន្ទីរ Metropolitan សហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4_3Y9Y2EJI5aTEFKeWYfSWUohRcYQJZMMWfIuLLJZTQQmV8uh4fxk93C37alSZRUdWvGMaypBdNw83luJ50QQBt6dz9UpKN8MRYPNZhNnAzNW_MtJb8H2UvvvJB6YOfSLp7coXymTxQEo6cY57O6Cqql2m4tRajmYFL6DEBGtRO2Po-q7o-iI-lwjq-M/s2048/449690689_481705227602709_307771205032460047_n.jpg

យ៉ាងណាមិញ បច្ចុប្បន្ន រូបចម្លាក់នេះកំពុងរក្សាទុកនៅក្នុងសារមន្ទីរក្រុងបាងកក ក្រោយប្រទេសថៃបានបង្ហាញភស្តុតាងច្បាស់លាស់អំពីរូបចម្លាក់នេះ ហើយក៏ត្រូវបានសារមន្ទីរសហរដ្ឋអាមេរិកសម្រេចប្រគល់ជូនប្រទេសថៃជាស្ថាពរ កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះផងដែរ៕

កសិករត្អូញត្អែរ ក្រោយស្ពៃក្រញាញ់ជាង10តោន​ ត្រូវលក់ក្នុងមួយគីឡូមិនបាន៥០០រៀល

0

យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Choeun Tithya ជឿន ទិត្យា បានបង្ហោះសារយ៉ាងអួលដើមករ ត្អូញត្អែរពីតម្លៃស្ពៃក្រញាញ់ មួយគីឡូមិនដល់៥០០រៀល”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXUqQ15lyqVfq1tLEb1bwH1fgfMKGKC7rI1iQPimlEoYi3AFyTirUQbMcAYo1iEMwpBkbXaSzPA0lWvEQ18mKbqO191ABOrZ51wCS0aUBLRcJH6-dp-ECimeNR5rIM2Z9ZuTWxbOk26_3PNqzWjn3orqqjcXIDhtuNF4seyKlgXK096pEdT7kAv-lLwgY/s960/449466370_122151490124066855_4793684072400457725_n.jpg

តាមរយៈគណនីខាងលើបានបង្ហោះថា៖”01/07/204 ស្ពៃក្រញាញ់ស្អាតល្អជាង10តោន ក្នុងមួយថ្ងៃ កំពុងតែឈានទៅដល់ការខួចចោល ដោយគ្មានអ្នកទិញ តម្លៃនៅចំការ 300៛ / 400៛ មិនរួចថ្លៃពលកម្មកាត់ទេ បើមានអ្នកយកសឹងតែចែកfree សម្រាប់អ្នកអត់មានលទ្ធភាព ល្ងាចចេញទៅភ្នំពេញ1តោន បងប្អូនចង់បានអាចមកយកបាន
#រួមគ្នាគាំទ្រផលិតផលក្នុងស្រុកដែលមិនប្រើប្រាស់សារជាតិគីមី
#ផ្សារត្រាំកក់តាកែវ
☎️ 070796606 telegram”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu9Y4nQPlhGkTi-6FkjDdUE1RTDKsFihLXiiEzfb8llLvhpmEtxS_CoLwNQNf_c0aVNoV_Quzsvc8Rpf7KnH-Ckp8Zy8_5prAh63lsDmHr3A6ovM_bcVeOWfVyyrNgEyrDJtDKmrHsubrQEkuijyd1TAa-tRjf5vmMl05tLFEHVtm1wXHbfzLbCT11GqQ/s960/449656325_122151490172066855_58724044810446535_n.jpg

ពាក់ព័ន្ធនឹងការធ្វើកសិកម្មមិនមានទីផ្សារលក់មិនចេញនេះ ពលរដ្ឋស្នើឱ្យក្រសួងកសិកម្ម ចូលរួមជួយរកទីផ្សារ ដើម្បីឱ្យកសិកររកចំណូលផ្គត់ផ្គង់ជីវភាព ខណបច្ចុប្បន្នកសិកម្មបន្លែ ផ្លែឈើ មួយចំនួនតែងខាតចុងខាតដើម ក្រោយខំដាំ តែបែរជាគ្មានទីផ្សារ ឬក៏ទីផ្សារចុះថោក មិនរួចថ្លៃពលកម្មជាដើម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL8CUbrZi-a3Wz3QAeHxA_OUQMW-c8kGiVw61eTzME1GWdJMSZWByKjVx4jrrUK18JC43ot8phYz7uK9sXX5w1ix59Ae2uIg1-32YTnZJ54nyiuohE20OaeXGNbEKGzCfn31mCBRdn0qFmuoGbtWc8aQ6JmYCAf2wDwywDDQhUb-McQhJ6qabDVx2xq5Q/s960/449685429_122151490094066855_8161236617008451649_n.jpg

 

ដីកណ្តាលទីក្រុងដ៏ស្រស់ស្អាតមួយនៅបរទេស បានប្រកាសលក់ ចំនួន ៣០ ឡូត៍ក្នុងតម្លៃទាបបំផុតមិនគួរឱ្យជឿ!

0

បរទេស៖ Götene ដែលជាទីក្រុងមានទេសភាពធម្មជាតិដ៏ស្រស់ស្អាតចម្ងាយ ៣២០ គីឡូម៉ែត្រភាគនិរតីនៃរដ្ឋធានី Stockholm ប្រទេសស៊ុយអែត បានកំពុងប្រកាសលក់ដីចំនួន ៣០ ឡូត៍ ជាមួយនឹងតម្លៃចាប់ពី 1 krona (ប្រមាណ ៣,៥០០ រៀលលុយខ្មែរប៉ុណ្ណោះ) ក្នុងមួយម៉ែត្រការ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzVbbItQVSVwUBH7sxu6f6IooY8D57G9D3LNgrDpDkKcLyhQ31bms1Uy_58t88J5CWJyJgDr0WF-aBZ_8WABADwpM9dGd1sAqhBFt8nATPsiqL50dVmLozxN4NNDuAzlAUWgiL5eayk1JUhrGvJRBaPCY63Kn2ySJhCjQVQ1ZB_BTRaHDefh8SWGbUXes/s1110/falkangen-flygfoto-2.webp

យោងតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាលក្នុងតំបន់ អ្នកទិញអាចសាងសង់ផ្ទះ ឬរមណីយដ្ឋាននៅលើដីទាំងនោះបាន។ ទីក្រុងនេះបច្ចុប្បន្នមានមនុស្សត្រឹមតែ ៥,០០០ នាក់រស់នៅប៉ុណ្ណោះ ដោយ Götene ស្ថិតនៅក្នុងតំបន់ជនបទដ៏ស្រស់ស្អាតបំផុតមួយនៅក្នុងប្រទេសស៊ុយអែត។ វាមានទីតាំងនៅលើច្រាំងនៃបឹង Vänern ដែលជាបឹងធម្មជាតិដ៏ធំបំផុតនៅ Scandinavia និង EU ដែលមានផ្ទៃដីប្រហែល ១០ ដងនៃបឹង Constance។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoLJT48WzKQb6essPWJHVcCTLoS3rom26hDVjz4PVwkHDL2kGO_wAlKQpvdeXk-qbLG2wN2EjOecx0f985PnMFqpS3SwUNXQ7m6lzc90_dH-qHRI2OKx19jzW8A85QbYeVWOA459EiPUiSrBO6-Q31TDo-nXbC8ZPaojBcVtnZX2cdOd8nldspRcuJJpg/s1160/gettyimages-2025705499.webp

Götene ក៏មានកន្លែងពីរដែលចុះក្នុងបញ្ជីរបស់ UNESCO ផងដែរគឺ៖ Platåbergens Geopark និង Lake Vänern Islands។ យោងតាមអភិបាលក្រុង Johan Månsson មូលហេតុដែលមន្ត្រីក្នុងតំបន់ចាប់ផ្តើមផែនការលក់ដីចំនួន ៣០ ឡូតិ៍ក្នុងតម្លៃ “ទាបបំផុតមិនធ្លាប់មាន” គឺដោយសារតែការរួមបញ្ចូលគ្នានៃវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ន និងចំនួនប្រជាជនក្នុងស្រុកធ្លាក់ចុះ។ លោកបានបន្តថា៖ «ទីផ្សារអចលនទ្រព្យក្នុងតំបន់នេះជាទូទៅមានសភាពអាប់អួរខ្លាំងដោយសារអត្រាការប្រាក់ខ្ពស់ និងវិបត្តិសេដ្ឋកិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicc9seMIg0sjBANw89dHvC6DjW3Si_JH4Lh6W7ecvExqU5sJQUM_nad51lXr8MA9an7TGXnVRgUEGp9-TE8HfNlrs0f7RXiw-oy0Qa1Ub2adWih93DYpvNde1M1HgRhJvLiSKlkUzrFlmyo5bsH5o9enRSFAYinmnNQk7riRVPbijFbjy1FzkcBZ2Lc7g/s900/photo_2024-07-01_14-59-10.jpg

ក្រៅពីនេះ យើងក៏កំពុងឃើញអត្រាកំណើតទាប និងចំនួនប្រជាជនវ័យចំណាស់ ដូច្នេះយើងត្រូវតែធ្វើអ្វីមួយ ដើម្បីទាក់ទាញមនុស្សមកទីនេះឱ្យកាន់តែច្រើន។ កាលពីខែមុន មន្ត្រីមូលដ្ឋានបានចាប់ផ្តើមគំនិតផ្តួចផ្តើមលក់ដីក្នុងតម្លៃទាប ដែលដីទាំងនោះធ្លាប់បានដាក់លក់អស់ជាច្រើនឆ្នាំហើយ ប៉ុន្តែលក់មិនដាច់។ ដូច្នេះពួកគេ ក៏ចាប់ផ្តើមប្រកាសបញ្ចុះតម្លៃដីទ្វេដង ហេតុនេះអ្នកទិញមិនចាំបាច់រស់នៅក្នុងប្រទេសស៊ុយអែត ឬរស់នៅទីនោះជាអចិន្ត្រៃយ៍ក៏បានដែរ។ ប៉ុន្តែមានតម្រូវការតែមួយគត់សម្រាប់អ្នកទិញគឺថាការសាងសង់ផ្ទះត្រូវតែចាប់ផ្តើមក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីការទិញដី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhi0qELJ2zBWeDAstxt5A63xbh1U7dAYYsT44wVKo00Wrz4BqKOgV_6J-FTgUBtDjcEVcxJaxo9V4YKbYb4Y6R_298q0KkA0T5WUTLNq2uXYDXS1HKXvJIGY9FtDJ2p7N_XWTGV9pdiWdfxvIdjHZqzF3a6qcyYmENypTKfCgK5EPt2hSZEmjk7fYc0mI/s1280/photo_2024-07-01_15-03-31.jpg

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីព័ត៌មាននេះបានរីករាលដាលពាសពេញបណ្តាញសង្គម លោកអភិបាលក្រុង Johan បាននិយាយថា រដ្ឋាភិបាលបានទទួលការហៅទូរស័ព្ទរាប់ពាន់ពីទូទាំងពិភពលោកដើម្បីសុំឱ្យចូលរួម។ ប្រឈមមុខនឹងតម្រូវការដ៏ច្រើនបែបនេះ រដ្ឋាភិបាលក៏បានផ្អាកដំណើរលក់ជាបណ្តោះអាសន្នរហូតដល់ដើមខែសីហា ដើម្បីស្វែងរកដំណោះស្រាយដែលអាចធ្វើទៅបាន។ នៅពេលចាប់ផ្តើមឡើងវិញ ទំនងជានឹងមានដំណើរការដេញថ្លៃដីជំនួសឱ្យការលក់ដីក្នុងតម្លៃត្រឹមតែ 1 krona/m2៕

មកស្គាល់ការធ្វើដំណើរតាមយន្តហោះចំណាយពេលខ្លីបំផុតលើពិភពលោក

0

ប្រទេសស្កុតឡេន ៖ ពេលអ្នកណាម្នាក់ប្រាប់ថា ពួកគេនឹងធ្វើដំណើរតាមយន្តហោះទៅទីក្រុង ឬទៅប្រទេសណាមួយ គឺមនុស្សភាគច្រើនតែងតែគិតថា អ្នកនោះនឹងជិះយន្តហោះផ្លូវឆ្ងាយរាប់រយគីឡូម៉ែត្រ និងចំណាយពេលធ្វើដំណើរយ៉ាងហោចណាស់ជាង១ម៉ោង ទើបទៅដល់គោលដៅ ។ ប៉ុន្តែជើងហោះហើរនេះបែរជាចំណាយពេលហោះហើរត្រឹមតែ១២០វិនាទីប៉ុណ្ណោះ ឬអ្នកដំណើរពុំទាន់បានអង្គុយស្រួលបួលផង ស្រាប់តែយន្តហោះទៅដល់គោលដៅបាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB9dfp0OfdYLoQHf0p_9-m3dSQQBDUncfTmjF447Xw3f4orHdq8AQdx-ynmR8ewOwTGptTp8RoXKIwlkxe5OA42QSJTRTIQxJnE6hQnwwPY6mTDqN8FRNNekbrAKu0EgmewWNkIa7qo2RNMyFxw46wGWoavST_E6kSQPN1_xjcPmlCXzBw05HaohtBxyI/s1600/211229230331-shortest-flight-8.jpg

ការធ្វើដំណើររយៈពេលខ្លីតាមយន្តហោះនេះ គឺជាការធ្វើដំណើររវាងកោះ Westray ជាមួយកោះ Papa Westray ដែលស្ថិតនៅភាគខាងជើងប្រទេសស្កុតឡេន
ហើយកោះទាំងពីរនេះស្ថិតនៅឆ្ងាយពីគ្នាត្រឹមតែ២.៧គីឡូម៉ែត្រប៉ុណ្ណោះ ។

ពលរដ្ឋរស់នៅលើកោះអាចជ្រើសរើសការធ្វើដំណើររវាងកោះ Westray ជាមួយកោះ Papa Westray ចំនួន២វិធី គឺវិធីទី១ ពួកគេអាចជិះនាវាឆ្លងពីកោះមួយទៅកាន់កោះមួយទៀត ប៉ុន្តែការធ្វើដំណើរតាមនាវាភាគច្រើនជួបនឹងបញ្ហាទឹករលកខ្លាំង និងមានគ្រោះថ្នាក់ ។ រីឯវិធីទី២ ពួកគេអាចជិះយន្តហោះទំហំតូចពីកោះមួយទៅកោះមួយ ដោយចំណាយពេលតែពី៩០វិនាទី ទៅ១២០វិនាទីប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuYFF4LVtPUbgWRBPuYVQJNBF2vqbVuf1ywqcjDfvc7qaCFEz3MY4QAVX5PZDajn2_2XQ95uIvRtUH0QinxaoKvIHXYHdnviVMBsZno7F1WA0XmQqjPnub3tiMznF50enXejBphuXpspkv-ObF6b55miszbsi7lFxnFfvYhdMUVIiuZhG2Ovm_O1HPsBU/s790/shortest-flight-1%5B5%5D.jpg

ហេតុនេះ វិធីធ្វើដំណើរទី២ ទទួលបានការពេញនិយមយ៉ាងខ្លាំង ដោយសារវាមានសុវត្ថិភាពជាងការជិះនាវាឆ្លងកាត់ទឹករលកធំៗ ថែមទាំងចំណាយពេលខ្លីបំផុត ។ លើសពីនេះ បើថ្ងៃណាមានអាកាសធាតុល្អ ការជិះយន្តហោះពីកោះមួយទៅកោះមួយទៀត ចំណាយពេលត្រឹមតែ៥៣វិនាទីប៉ុណ្ណោះ ។

ក្រុមហ៊ុនអាកាសចរណ៍ Loganair បានផ្តល់សេវាកម្មដឹកអ្នកដំណើរតាមយន្តហោះពីកោះ Westray ទៅកាន់កោះ Papa Westray តាំងពីឆ្នាំ១៩៦៧ មកម៉្លេះ ។ តាំងពីពេលនោះមក ជើងហោះហើររបស់ក្រុមហ៊ុននេះបានក្លាយជាជើងហោះហើរពាណិជ្ជកម្មចម្ងាយខ្លីបំផុតនៅលើពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj03jNG2ETBsMGPf-ICD2PlJ-DcXEE_b5VCk5fKoV-sp_VOPr1AES6IIfIHAiKgAOwdrBobddPBcJVOWTTtfOYvIBj8C0LDHqvTwQGBYgDQd45dWq1r6jTb1TJdYClGSEBbrpiCNwcUN4ehW2_q_B_9Hni9VqOIwp4TohssTRv2kReZ5zOTcp_jqptyaz8/s673/shortest-flight.jpg

ការធ្វើដំណើរតាមយន្តហោះរយៈពេលខ្លី ទើបធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍បានប្រើប្រាស់យន្តហោះតូចៗ ដែលមានកៅអីអង្គុយត្រឹមតែ៨ និងគ្មានសេវាអ្វីលើយន្តហោះទេ ។ ដូច្នេះ ទើបមានមនុស្សខ្លះរិះគន់ថា វាជាការហោះហើរបំផ្លាញបរិស្ថានយ៉ាងខ្លាំង ។

ទោះយ៉ាងណា រដ្ឋាភិបាលស្កុតឡេនបានគាំទ្រជើងហោះហើរនេះ ដើម្បីផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋរស់នៅលើកោះទាំងពីរ ហើយពួកគេនឹងពុំភ័យខ្លាចដូចការជិះនាវា ។ ម្យ៉ាងទៀត ពលរដ្ឋរស់នៅលើកោះ Westray ស្មើប្រមាណតែ៦០០នាក់ ខណៈពលរដ្ឋរស់នៅលើកោះ Papa Westray ស្មើត្រឹមតែ៩០នាក់ប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrc2S-IB6wOCEnplvlae2xYqGgFqpkqDPD-xFxQywduOee9vl6Px0PtZcl6ptp_EUuxoSauFqlyJUpI5Mkx38CTUYf1RxC-yFQ8z5DN5KUqwQN1zN6MBRq9XypfdNoAvxWIv_1291dv5Y-sYt_xhX7c2xNLApkRSzVw7zsVJlt4G1eYj_beAp8wyf2xbM/s1600/1090926_worlds-shortest-flight_DRoss-26-1.webp

ចំណែកសំបុត្រយន្តហោះសម្រាប់ភ្ញៀវទេសចរវិញ គឺមានតម្លៃចាប់ពីជាង២២ដុល្លារ ទៅជាង៥២ដុល្លារអាមេរិក ហើយការធ្វើដំណើរទៅមករវាងកោះទាំងពីរនេះនឹងមមាញឹកខ្លាំងនៅរដូវក្តៅ ៕

ចូលខែថ្មីភ្លាម! សាំងធម្មតាហក់ឡើងភ្លេត

0

យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាតម្លៃ ៤,២៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,២០០រៀល ក្នុង១លីត្រ។

បើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន៖

  • ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,២០០រៀលក្នុងមួយលីត្រ (ឡើង ៥០រៀលក្នុងមួយលីត្រ)
  • ប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,១៥០រៀល (ឡើង ៥០រៀលក្នុងមួយលីត្រ)៕

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1UGqMpQyfAkB5Fs2ZddVMdPGBSjkF0WQ3sqPatwTI3XQeGFAHX4QOr28NMjvkqHTbBVicS9fN02L3FlqHBJAZ5M3-zaJ9zI0_gWAU6zhBt0aOXOeN6hEBGNcKGy1og8gJ00RH5yBjQawK8we5b7FSFXzQh9rEQ0FrinsrXbiHUjHRS6eGORwiXOfegr4/s1440/449685145_868979668593190_8718554836562369410_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI4obyc0O9M0J_01pDkm0MgmSMl6yJ4Gq0A6BYp6ka2Q1g0CaZkayZP_FhqkxGEwcLVXFM8YlIjnuF3A_-LdpQU155BHaretAe3lJldKmUq7jGlHsp2mA-voB-OC2kh5hehFwyxrJJLhidTkjhloMbsuA3CG2OEGhjldd-WXKZg8jPuaFSN5GA2o1WU60/s1440/449104628_868979675259856_3038280090384854483_n.jpg

នៅអេហ្ស៊ុបមានប្រាសាទពីរ៉ាមីត ខណៈនៅខ្មែរក៏មានដែរ គឺប្រាសាទកោះកេរ្តិ៍!

0

អ្នកណាមិនល្បីប្រាសាទពីរ៉ាមីតជីហ្សាប្រចំាប្រទេសអេហ្ស៊ីប ខណៈបច្ចុប្បន្ននេះភ្ញៀវទេសចរសម្រុកយ៉ាងភ្លុកទឹកភ្លុកដីទស្សនាប្រាសាទបុរាណលើទឹកដីមួយនេះ។ យ៉ាងណាមិញ ប្រាសាទរាងជាពីរ៉ាមីតនេះក៏មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងដែរ ដែលត្រូវបានគេស្គាល់ថាជា ប្រាសាទកោះកេរ្តិ៍ ជាអច្ឆរិយៈបុរាណមួយដែរ ប៉ុន្តែបែរជាមិនសូវទទួលបាននូវចំណាប់អារម្មណ៍ខ្លាំងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7gbhxCmftHjDY8vIAB0KvlxG7zUrXH-Um-pmeSuLn8usr_Y26h6q8t8UF6AMjO_RygysmvoFYxH4oHhTY0h5LQShMm_8IOreWKG5mPosyT3zNJ9pgHl4aaOa_21wowyP5BCYhwJMC5RTodC8VCTvh7ab08kK_ZrdsL8AOzsfmP0CYDt6jDKoJefJbszw/s1576/e3e4b92772a00bf08922a79dd5a874d7-Giza.jpg

បើនិយាយពីប្រាសាទពីរ៉ាមីតជីហ្សា ក្នុងប្រទេសអេហ្ស៊ីប ដែលជាផ្នូររបស់ខ្សែស្រឡាយស្តេចផារ៉ាអុង កសាងឡើងជាង ៤៥០០ឆ្នាំមកហើយ បើគិតមកទល់ពេលនេះ។ វាមានកម្ពស់រហូតដល់ ១៣៨ ម៉ែត្រ និងប្រវែងជ្រុងនីមួយៗប្រមាណ ២៣០ ម៉ែត្រ។ សំណង់អច្ឆរិយៈមួយនេះទទួលបាននូវភាពល្បីល្បាញខ្លាំង ដោយសារតែភាពចំណាស់របស់វា ក៏ដូចជាបានបង្កប់នូវរឿងរ៉ាវអាថ៌កំបាំងជាច្រើន ដែលអ្នកវិទ្យាសាស្រ្តពុំទាន់អាចបកស្រាយបាននូវឡើយនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2LZy47vaurr1GsnV4xyvhUFWXFM_xwHyF6TxlCbWuA7PeIjVWKBYJkHEv_wP4JUgi7Ngy_iSr8c9ziFJwaE_B0E88krjkopOdGcEt2nN0XBOjJzUjztqxW6-e4i5ARe4Zkm94d1A5Qo8mZTqP_l_-DubCVYRRq-MnZwHi_eWhboiGzlpd8OmKlFDY7Qw/s1581/Kheops-Pyramid.jpg

ដោយឡែក នៅឯប្រទេសកម្ពុជាវិញ ប្រាសាទរាងជាពីរ៉ាមីតដ៏ចំណាស់ អាយុកាលប្រមាណជាង ១០០០ឆ្នាំ ត្រូវបានគេស្គាល់ថាជា ប្រាសាទកោះកេរ្តិ៍។ តំបន់ប្រវត្តិសាស្រ្តកោះកេរ្តិ៍ គឺជាទីតាំងបុរាណវត្ថុដាច់ស្រយាលមួយ ស្ថិតនៅក្នុងភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ និងចម្ងាយប្រហែល ១២០គីឡូម៉ែត្រ ពីខេត្តសៀមរាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSG35DgTB0Tal35W0jb1nT2UZR2qYZhIib2FngcMLOEOGJhfgxXrcOkOjNI5yxOcHTVFVmdromEn8qmsKEGmYOuUXEbmgqjB-4IAfszmsXGiqCfrOIqfAQ0r4AVbtJ4OaRCOWC84pVheBNL_eR2QenoDbtKc_ARTUUqJUbVYJkujjA190zjqMtCGb9u4I/s960/%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%87%E1%9E%9C%E1%9E%B7%E1%9E%A0%E1%9E%B6%E1%9E%9A-%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%9F%E1%9E%B6%E1%9E%91%E1%9E%80%E1%9F%84%E1%9F%87%E1%9E%80%E1%9F%81%E1%9E%9A%E1%9F%92%E1%9E%8F%E1%9E%B7%E1%9F%8D-%E1%9E%AC%E1%9E%80%E1%9F%84%E1%9F%87%E1%9E%80%E1%9F%826.jpg

ប្រាសាទកោះកេរ្តិ៍ មាន៧ជាន់ កំពស់ ៣៥ម៉ែត្រ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ដើម្បីឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ អតីតរាជធានីកោះកេរិ៍ដ មានទំហំផៃ្ទដី១៦X១៦គីឡូម៉ែត្រ រួមមាន៩៨ប្រាសាទ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPEiGCrCQz6KqhZ3u4AWgNz7DCocqy0Oh8PBSTI-uwiFmlUyr2QzSLRvpAirxnPCcBMEd-HYjjN174kd1v0L7I_Y_DUTHeMf35ZDjeldAdjBmtEAohUH7NlAz3tYvYFp-8nUToh4YkvqVgEm5Ts72jX4lZtOAnDt0F8qdL8tWnj8rPc3ZMb1HUYYQIhkQ/s891/4-35.jpg

កោះកេរ្តិ៍ ជាឈ្មោះទំនើបសម្រាប់ទីក្រុងដ៏សំខាន់មួយរបស់អាណាចក្រខ្មែរ។ នៅក្នុងសិលាចារឹក ទីក្រុងនេះត្រូវបានគេឲ្យឈ្មោះថាជា លិង្គបុរៈ ឬ ឆោកគគ៌្យរ ។ ឆោកគគ៌្យរ ជាពាក្យខ្មែរបុរាណ ដែលមានន័យថាជា បឹងគគីរ ឬស្រះគគីរ។ ពាក្យឆោកគគ៌្យរនេះហើយដែលក្លាយមកជាពាក្យ កោះកេរ្តិ៍។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe1pk7IkLeZIcPqJhhwZhAIKkKwoCmW_JOg1rBBwuAhiobGKJVG9aKByi7rQAaFE-urAnDq6D-Vp619PqolLnLM4MolenVH2vvZFC6kMV3OhQESiaYs-us70hGXpPfbGWrSgnp70tpF-ongVWGlz9fei4vwPGgORIbjI7vRZBAtfHuTE7A73aeq78u8Cw/s1024/SmartSelectImage_2019-10-08-07-10-50-762x1024.png

គួរបញ្ជាក់ដែរថា រមណីយដ្ឋានកោះកេរ្តិ៍ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៤៥ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ អារ៉ាប៊ីសាអូឌីត៕

តើអ្នកដឹងទេ សត្វណាខ្លះដែលអាចស្គាល់ខ្លួនឯងនៅក្នុងកញ្ចក់?

0

ក្រៅពីមនុស្សដែលអាចសម្គាល់ខ្លួនឯងនៅក្នុងកញ្ចក់ ក៏មានសត្វមួយចំនួនផ្សេងទៀត ដែលវាមានសមត្ថភាពអាចស្គាល់ខ្លួនឯងនៅក្នុងកញ្ចក់បាន។ ជាការពិតណាស់ នៅលើផែនដីយើងនេះគឺមានសត្វរស់នៅជាង ៨.៧ លានប្រភេទដែលសត្វភាគច្រើនគឺមិនស្គាល់ខ្លួនឯងនៅក្នុងកញ្ចក់ទេជាឧទាហរណ៍ដូចជា សត្វឆ្កែ ឆ្មាជាដើមគឺពួកវាមិនស្គាល់ខ្លួនឯងសោះឡើយ។ ទោះជាយ៉ាងណានៅឆ្នាំ ១៩៧០ អ្នកវិទ្យាសាស្ត្រក៏បានសាកល្បងសមត្ថភាពសត្វជាច្រើនប្រភេទ ថាតើពួកវាអាចស្គាល់ខ្លួនឯងក្នុងកញ្ចក់កម្រិតណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAR8rVGhfJ_frhPnKFO0DJvfLHs7tzkZd8elVPcp91jccuAw_wfQnIhDDp6t6YEE7h0xiQaDug4F2NsYEG8YpbfDn-B9S59dZWTICbeZ3KbaJ2UQRok9TNQOt9nfJQ-zfQVB813OCkEECq2PMP0FMmDiTntD_PfY1r7Q5AQutaeWnQHM6reXbmLl6cpO4/s1280/photo_2024-07-01_13-17-03.jpg

ការពិសោធន៍នោះក៏បានចាប់ផ្តើមទៅលើសត្វស្វា ដំរី ផ្សោត ឆ្កែ ឆ្មា ស្រមោច សេក ភេនឃ្វីន កណ្តុរ និងសត្វជាច្រើនប្រភេទទៀត។ ក្នុងនោះគេកត់សម្គាល់ឃើញថាមានតែសត្វស្វា ផ្សោត ភេនឃ្វីន ស្រមោច ដំរី និងកណ្ដុរប៉ុណ្ណោះដែលពួកវាអាចស្គាល់ខ្លួនឯងនៅក្នុងកញ្ចក់បាន។ លោក Frans de Waal អ្នកជំនាញខាងពិសោធន៍សត្វដែលសិក្សានៅសាកលវិទ្យាល័យ Emory បាននិយាយថា នៅក្នុងការពិសោធន៍ឆ្នាំ ១៩៧០ សត្វស្វា ៤ ក្បាលត្រូវបានចាក់ថ្នាំស្ពឹក ហើយមុខរបស់ពួកវាត្រូវបានគេលាបពណ៌ក្រហម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnA9ooFKKFN3yCvRgt4bHfu85Lpfo__XQVyDspULmAbqJOXLw-r_TvFh3M5v_F19o8Nh2HA-tQfkQ9E5KM5vniEkCwZ8JED-FRoeNIdl0rj7B-x1N2A46jVzHVz1M2FzAGuyFrshTUyMrNPKbx5yA1BxUHBFIH6ha72F21wKhvqoLkEND_16HwqgR6yd4/s550/photo_2024-07-01_13-17-05.jpg

នៅពេលភ្ញាក់ពីដំណេក ស្វាទាំងនោះក៏បានរត់សំដៅទៅកញ្ចក់ដើម្បីពិនិត្យមើលរូបរាងនិងមុខមាត់របស់វា ដែលនេះបង្ហាញថាពួកវាកំពុងសម្លឹងមើលខ្លួនឯង ដោយការធ្វើតេស្តនេះត្រូវបានគេចាត់ទុកថាជាភស្តុតាងដ៏គួរឱ្យជឿជាក់បំផុតនៃការយល់ដឹងដោយខ្លួនឯងនៅមុខកញ្ចក់។ សត្វស្វាដ៏អស្ចារ្យជាច្រើនទៀតក៏ឆ្លងកាត់ការសាកល្បងបែបនេះដែរ ពួកវាសុទ្ធតែអាចសម្គាល់ខ្លួនឯងនៅក្នុងកញ្ចក់បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHyZH4467vPupx00SKEfZ2z8WKmI0X-LKmzRpnVtWdvQejKl_4M1NiyqkJ0C8-M9Ku5ILm2iru4yHCWhG_HUazQFNucQmmZ_J2656rZnIA-1pB2g607iLhI9eOiZazsmJZyfMjETM8UkNSwSvW4k3w3RdYC_i-OwjAtM87Te-XRJUIS461ne_xdvou2O0/s1067/photo_2024-07-01_13-17-07.jpg

ក្រៅពីសត្វស្វាអ្នកជំនាញក៏ជឿជាក់ថា សត្វដំរីក៏អាចស្គាល់ខ្លួនឯងបាននៅក្នុងកញ្ចក់ដែរ។ ក្រៅពីស្វា និងដំរី បើយោងតាមការស្រាវជ្រាវដែលបានចេញផ្សាយនៅក្នុងទិនានុប្បវត្តិ Neuron ក្នុងខែមករាឆ្នាំ ២០២៤ សត្វកណ្ដុរហាក់ដូចជាទទួលស្គាល់ការផ្លាស់ប្តូរ និងចេះសង្កេតរាងកាយរបស់វានៅមុខកញ្ចក់។ លើសពីនេះសត្វផ្សោតក៏អាចដឹងពីការឆ្លុះបញ្ចាំងរបស់ពួកគេផងដែរ។ ការសិក្សាឆ្នាំ ១៩៩៥ ដោយប្រើវីដេអូជំនួសឱ្យកញ្ចក់ និងការសិក្សាឆ្នាំ ២០០១ ដោយប្រើកញ្ចក់ទាំងពីរបានបង្ហាញថា សត្វផ្សោតពឹងផ្អែកលើរូបភាពរបស់ពួកវាដើម្បីពិនិត្យមើលស្លាកស្នាមនៅលើដងខ្លួនរបស់ពួកវា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3ImW7rYNN0GhCNO6kNp5gbXCS1bHMz_W3EQ5JVZq6BJ22qA3eps2BflB22tUr8b0u64er7i9HjV_g1g_nsu5IbXubjtQuEd5PgQemojRrlQstegJE3qHVNjFrnrQL2Aw9KJM67AYHir2dyH1uY_XVkoU1Ce84qjnFzffKnOvYzqyAeMciUPKMP45YMn8/s1280/photo_2024-07-01_13-17-05%20(2).jpg

នៅឆ្នាំ ២០១៥ ស្រមោចប្រហែលជាមានការយល់ដឹងដោយខ្លួនឯងខ្លះៗ ព្រោះវាព្យាយាមលុបថ្នាំលាបពណ៌បៃតងនៅលើក្បាលរបស់ពួកវានៅពេលសម្លឹងមើលកញ្ចក់។ ហើយបើយោងតាមការសិក្សាឆ្នាំ ២០២២ សត្វភេនឃ្វីន Adélie ព្រៃ ( Pygoscelis adeliae ) ក៏ទំនងបានបង្ហាញសញ្ញានៃការយល់ដឹងដោយខ្លួនឯងនៅមុខកញ្ចក់ផងដែរ។ ដូច្នេះសត្វទាំង ៦ ខាងលើនេះសុទ្ធតែអាចសម្គាល់ខ្លួនឯងបាននៅមុខកញ្ចក់ ទោះជាយ៉ាងណាសត្វផ្សេងៗទៀតដូចជា ឆ្កែ ឆ្មា សេក និងសត្វឆ្លាតវៃមួយចំនួនទៀតគឺមិនអាចស្គាល់ខ្លួនឯងបាននៅពេលដែលពួកវាឆ្លុះកញ្ចក់ឡើយ៕

តើអ្នកយល់ឃើញយ៉ាងណាចំពោះជំនឿការដាក់បណ្តា.សា ដោយដុតអំបិលម្ទេស?

0

តើលោកអ្នកយល់ឃើញយ៉ាងណាដែរ ចំពោះជំនឿការដាក់បណ្តា.សា ឬដាក់ទំនា.យ ដោយដុតអំបិលម្ទេស? តើការយកអំបិលម្ទេសមកដាក់បណ្តា.សា ស័ក្តិសិទ្ធិដែរឬទេ? សារព័ត៌មាន KBN សូមលើកឡើងពីជំនឿចាស់បុរាណខ្លះៗពាក់ព័ន្ធនឹងការដុតអំបិលម្ទេស ដើម្បីឱ្យលោកអ្នកបានជ្រាបជាចំណេះដឹងតែប៉ុណ្ណោះ ហើយយើងគ្មានបំណងជំរុញឱ្យលោកអ្នកស្អ.ប់ ខ្ពើ.ម អ្នកណាម្នាក់ ឬដាក់បណ្តា.សា អ្នកនោះឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF1aZJPtmRqaDP1hRvEyQ1dhcl6eT9rFlV9dWfvNVvTowTMPoFu-dIDvbOAkK0RGXx-Z08yOrT2k_yLVyU54YbmKvxyWAxiqlygoCcSWwzPCE7a-ftirq7aKb8ToviRYaNV6dnZwRblAPOzXgCb59_xUVX6t7M75VLfdNIdRYGaUYdcFX0mI4JOJcKi-c/s1280/photo_2024-07-01_11-37-24%20(2).jpg

ចាស់ៗបុរាណជឿថា ផ្លែម្ទេស និងអំបិលមានអំណាចក្នុងផ្លូវអវិជ្ជមាន ហើយជំនឿនេះត្រូវបានគេនិយាយតៗគ្នារហូតមកដល់ពេលបច្ចុប្បន្ន ។ ប៉ុន្តែយើងពុំអាចដាក់បណ្តាសា ឬដាក់ទំនាយមនុស្សគ្រប់គ្នា ឬបុគ្គលណាម្នាក់ដែលយើងពុំចូលចិត្តនោះទេ ពីព្រោះការយកអំបិលម្ទេសមកដាក់បណ្តាសានេះ គឺសំដៅទៅលើមនុស្សអាក្រក់តែប៉ុណ្ណោះ ដូចជា ៖ មនុស្សខ្ចីប្រាក់គេពុំសង ឬមនុស្សឆបោកទ្រព្យសម្បត្តិអ្នកដទៃ ជាដើម ។

បើតាមការនិយាយតៗគ្នាឱ្យដឹងថា ការដុតអំបិល និងផ្លែម្ទេស គឺជាការដាក់បណ្តាសាបុគ្គលណាម្នាក់ ដោយសារផ្លែម្ទេសមានរសជាតិហឹរ និងក្រហល់ក្រហាយខ្លាំង រីឯអំបិលវិញមានរសជាតិប្រៃ ។ ចាស់ៗជឿថា បើអ្នកណាម្នាក់យកអំបិល និងផ្លែម្ទេសមកដុតជាមួយគ្នា ព្រមទាំងនិយាយដាក់បណ្តាសាក្នុងអំឡុងពេលដុតនោះ គឺពាក្យទាំងនេះនឹងក្លាយជាពាក្យស័ក្តិសិទ្ធិ ដោយធ្វើឱ្យសត្រូវ ឬបុគ្គលណាម្នាក់ដែលប្រព្រឹត្តទង្វើអាក្រក់ នឹងទទួលយកភាពក្តៅក្រហាយ និងរងទុក្ខវេទនាយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwXsL1h3Mj1Y-ripaXL7LilwFJ3GkMmitKSAT5eH2wRi3iOjuO1BDvXzDYKXWpeYENdObkHMSS5LH21OOaa3wNVL8O9Tv8VoWLiYGAibrTQSKDnuteCVRemP9AHPbFb7w6B56JMv3J3ljX0mzzNoBZPC_GDw2kCqT60MnZTbu07AoZ63YcROnxRR203vY/s1280/photo_2024-07-01_11-37-24%20(3).jpg

ការដាក់បណ្តាសាតាមរយៈការដុតអំបិលម្ទេសនេះ គឺមានប្រភពមកពីអ្នកកាន់សាសនាហិណ្ឌូ ព្រមទាំងមានសរសេរក្នុងឯកសារហិណ្ឌូបុរាណផងដែរ ។ ឯកសារនេះបញ្ជាក់ថា បើយើងខឹងសម្បារបុគ្គលណាម្នាក់ ចូរយកអំបិល១ក្តាប់តូចនៅពេលព្រឹក រួចហើយងាកមុខទៅរកទិសខាងកើត ។ បន្ទាប់មក យើងអាចនិយាយដាក់បណ្តាសាបុគ្គលដែលប្រព្រឹត្តទង្វើអាក្រក់ជាមួយយើង និងស្រោចទឹកលើអំបិល មានន័យថា វានឹងធ្វើឱ្យសត្រូវនោះរលាយសាបសូន្យដូចអំបិលត្រូវទឹក ។

ដោយឡែក បើការដាក់បណ្តាសានៅពេលល្ងាចវិញ គឺត្រូវបែរមុខទៅរកទិសខាងលិច និងនិយាយដាក់ទំនាយបុគ្គលដែលយើងខឹងនោះឱ្យខ្លាំងៗ ។ បន្ទាប់មក ត្រូវយកអំបិលមករោយពីលើគំនរភ្លើងកំពុងឆេះ ដើម្បីឱ្យសត្រូវ ឬបុគ្គលអាក្រក់នោះរលត់រលាយដូចអំបិលផ្ទុះក្នុងភ្លើងក្តៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4RPSP1gIc-QFlxCFI3tiup3nAKpEHlP6WHw3KKZPZtZnmZaw96h7iq2V7jJxazdMmF35Nex3eZR4p1G8dDLBv-UCFTYKwg6jsO1QZHjSLNQcQOOUqMVBTUSbB9lJ3w-jrpetWcKgg7i9DrxfYBnAe50mS1MbCMeLlhao9zDvlmrjheVRDPMfAmUZPsQI/s1280/photo_2024-07-01_11-37-24%20(4).jpg

អ្នកកាន់សាសនាហិណ្ឌូជឿថា ការដាក់បណ្តាសាដោយប្រើប្រាស់អំបិលម្ទេស វានឹងធ្វើឱ្យសត្រូវ ឬបុគ្គលអាក្រក់ទទួលទោសក្តៅក្រហាយដូចអំបិលម្ទេស ហើយចាស់ៗតែងតែធ្វើបែបនេះរហូតមក ។ ប៉ុន្តែលទ្ធផលបែបណានោះ គ្មានអ្នកណាម្នាក់ដឹងទេ ពីព្រោះវាគ្រាន់តែជាជំនឿរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះ ។

ទោះយ៉ាងណា យើងពុំគួរដាក់បណ្តាសាបុគ្គលណាម្នាក់ឡើយ បើទោះជាបុគ្គលនោះប្រព្រឹត្តអាក្រក់ជាមួយយើងខ្លាំងប៉ុនណាក្តី ព្រោះបើតាមព្រះពុទ្ធសាសនាចាត់ទុកថា វាជាអំពើបាបមួយ ហើយវានឹងធ្វើឱ្យពាក្យបណ្តាសាទាំងនេះធ្លាក់មកលើខ្លួនយើងវិញ ។ ហេតុនេះ យើងគួរតែទុកឱ្យបុគ្គលនោះទទួលយកកម្មពៀរតាមអំពើបាបរបស់ពួកគេដោយខ្លួនឯង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCo84CbP-KYp1SAGhCKCELf46JKuqFNt_9-avTDCUdFr_bj9NFv87Seau9kttlYr3h6GCrsh8lu_hqgGY4QEIWj_EC85aTuM_0wlmpF1CA5mwB0QUQri7duoCI2BJB0xNdSizby9UUB_a08jyyBwygA2OHCqVQ1o12M6vqe5978Czxvd7kKJxe8kHOUJk/s1280/photo_2024-07-01_11-37-24.jpg

មកដឹងពីប្រវត្តិនំឆាខ្វៃ ថាហេតុអ្វីបានគេជាតែងចៀននំនេះមួយគូរៗជាប់គ្នា?

0

នំឆាខ្វៃ ជានំបំពងម្សៅមួយប្រភេទ ដែលតែងត្រូវបានប្រជាជនខ្មែរជាច្រើនយកមកទទួលទានជាអាហារពេលព្រឹក ដូចជាដាក់ក្នុងបបរ ឬកាហ្វេជាដើម។ យ៉ាងណាមិញ តាមពិតទៅ នំប្រភេទនេះគឺមានប្រភពមកពីប្រទេសចិន ដែលមានទំនាក់ទំនងយ៉ាងជិតស្និតនឹងរឿងរ៉ាវប្រវត្តិសាស្រ្តមួយដែលគេបានចងក្រងទុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4QUhYLMLijOLZRUe8LpDnx40CbmkD4Wq9SM2ki3mLI83JCNziVv6HKXTa__yGjdE96tzPqmx9RkYynzReWH8YZ_oWVJpVJDf_YWayTZqZPzjlQNzYxNobF75T-agUd2rnWo73XbTw_TzJUuZ3HEwkSy2AbKLYv0ikua4x1hOjT6rKgOYYW44Q9rZmOHQ/s880/photo_2024-07-01_11-08-56.jpg

នៅឯប្រទេសចិន គេហៅនំនេះថាជា«នំយ៉ាវឆាខ្វៃ» ដែល«យ៉ាវ» ក្នុងភាសាចិនមានន័យថា «ខ្លាញ់», «ឆា» មានន័យថា «ចម្រាញ់», «ខ្វៃ» គឺសំដៅលើជនក្បត់ជាតិម្នាក់ដែលមានឈ្មោះថា ខ្វៃ។ ដូច្នេះ «នំយ៉ាវឆាខ្វៃ« គឺមានន័យថា «នំចម្រាញ់ខ្លាញ់អាខ្វៃ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoc7Z38Uukk1O8BkjLlh2QEjlERsH4dhR6F4_pVchDocOl8bJ_R0thV299FjGiLgXVl9w27HoRlE1TK0XhZlcjkUw03Upt6Q19pjivj6CEJ_UYQJhBORp_260TLLGHvOmfojSh9phnHrMbdjIdL4J15zgjkp2Kk1eZjmdsInef4E8hyphenhyphenLqIQT1HK9xeCLw/s880/photo_2024-07-01_11-08-57.jpg

បើនិយាយពីប្រវត្តិរបស់នំនេះ គឺជាប់ពាក់ព័ន្ធនឹងរឿងរ៉ាវប្រវត្តិសាស្រ្តនាសម័យសឹកសង្គ្រាមក្នុងប្រទេសចិន ដោយកាលនោះគឺមានគឺមានជនក្បត់នឹងផែនដីមួយរូប ឈ្មោះថា ខ្វៃ ដែលត្រូវបានគេចាប់មកធ្វើទារុណកម្ម ដោយអារសាច់ទាំងរស់ ចម្រាញ់ធ្វើជានំឲ្យឈ្មោះ ខ្វៃនោះស៊ីសាច់របស់ខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKbY0Z_9g5JYheTx23txk6VlLbIn3itNtsmIFzToc-yJY8BMljzYDf3fi3DK8sK7bsmpD0puY3b8PdIx9Fs-7sBlKKw3RbIfBfbE9OSECDckasCgnH94nhpybIHnvPKdzvi7LW5ob4ETYUD5fs_1iaq7aWGETbdlCaBiJR0hnxb0ZREX7LgFG7kocu9PI/s1024/photo_2024-07-01_11-09-00.jpg

ជាមួយគ្នានោះ គេក៏ឲ្យជាងឆ្លាក់រូបសំណាក់មួយគូរទុក ដែលតំណាងឲ្យ ជនឈ្មោះខ្វៃនិងភរិយាខ្លួន ដែលផ្សំគំនិតក្បត់ជាតិនោះ និងទុកជាគំរូមិនឲ្យជនជំនាន់ក្រោយៗទៀតយកតម្រាប់តាម។ យ៉ាងណាមិញ នំឆាខ្វៃ ដែលធ្វើចេញមកមាន១គូរៗ ជាប់គ្នារហូតនោះ ទំនងជាតំណាងឲ្យប្តីប្រពន្ធក្បត់មួយគូរនេះឯង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVzG3DI8S7djjY9lLdpyDWiTyM3wHEhyphenhyphenGhjpUjn-uJgc65LuOQn7uh7GykW5qe6PAV55zguJZEKSx70ClwC3Jj-k2XnTg1ZH4qkDMzIbBs3IxPU2UwrBWmSVR92GA-OLc0B1xTMxLYpATHVYwKc2DVUR5uSmzjVAVttNKhDWvah0dV1K99GBevLAMjsf4/s880/photo_2024-07-01_11-08-59.jpg

ឡាតូ ហាក់បាត់វត្តមាន ក្រោយក្មេងៗងាកមកសំងំលេងទូរសព្ទ និងប្រើប្រាស់បារីអេឡិចត្រូនិច (Yooz)

0

ឡាតូ (lato lato) ដែលធ្លាប់ជាឧបករណ៍កម្សាន្ត ដ៏ពេញនិយមបំផុតមួយនៅកម្ពុជា ហាក់បាត់វត្តមានស្ងាត់មិនសូវមានក្មេងៗលេងដូចមុន ខណៈកាលពីឆ្នាំទៅ ទោះទៅដល់ទីណាក៏យើងប្រទះឃើញមានក្មេង លេងឧបករណ៍នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRIeiFCX8TK_Yr8y0e2P4yc1ig_5jnpDnPaqTuLk4OvxYiOvTzt-nHZbjRQjs-3RE4DrIcyqtq1Ob__UCld21UH4s8iW-MLFaIzSt-VuIlT20ZIhxUc-b4v9Tz5fvYtQO6rB10KYuMcby61pA3FMXQ_Y6_7G12LPgiWLflCFxXKmVD7ztsgVhf2oLT22M/s1508/6991b1de-c62c-44db-9f9f-b1d3925e20fb-e1673264609517.jpg

គ្រាដែលមានវត្តមានឡាតូ ក្មេងៗតែងតែលេងជុំគ្នាបង្កសំលេងខ្លាំងពេញភូមិ ដែលអណាព្យាបាលមួយចំនួនលើកឡើងថា៖”ឧបករណ៍នេះ នាំសំលេងរំខានពេញភូមិ និងជាពិសេស អាចផ្តល់គ្រោះថ្នាក់ដល់កុមារបានថែមទៀត”។

ការបាត់វត្តមាន ឡាតូ ធ្វើឱ្យក្មេងៗមួយចំនួន ងាកមកសំងំលេងទូរសព្ទដូចមុនវិញ និងក្មេងខ្លះឈានទៅដល់ការប្រើប្រាស់បារីអេឡិចត្រូនិច (Yooz) ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEw_zAJXQPkhWVvTiMMPMxGuMGNB24bxzMlaRXVRjnlfi3jJeaZwiq7tVGG7A7X5ktKpxlqcgisMzW_-O5zmm2tn76lMe0GFMWhcXwLzOOeqUpovTWntbRAYAb4e3IfSPLSoxFBLrXZCTb0GfajApAMPSqbo4mcaZ1wMpSQEwz2ioV0OO0eGxEJpLnxlQ/s1920/videoblocks-boy-playing-mobile-game-on-smartphone-on-sofa-preschooler-playing-mobile-phone-kid-using-phone-for-gaming-child-playing-video-game-at-home_sdirhw0fzn_thumbnail-1080_01.png

ការសំងំលេងទូរសព្ទរាប់ម៉ោងរបស់កុមរា ធ្លាប់ក្លាយជាប្រធានបទដ៏ក្តៅមួយនៅក្នុងសង្គមខ្មែរ ដោយក្មេងៗខ្លះបានមើលទូរសព្ទបានអាចគេលក់ ឬក្មេងខ្លះទាល់តែមានទូរសព្ទទើបអាចទទួលទានអាហារបាន ដែលវាបានក្លាយជាទម្លាប់មិនល្អមួយដល់ក្មេងៗ និងអាចប៉ះពាល់ដល់សុខភាពភ្នែកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1UCIkGcKIU_qkt_TOfR6dRVAprEgeFhK1JcxSfseBczf2EqKiVCMKg99I3p4E7mAFNEKHVpMGQ-VIqDL8qDWlqNdB9HmELEwlYNJqWBVJMXylX1L7LIgXFxOqSVtpqBfZTggsiwFZMJsjNFy0FW-zQNioemWlD5eIqg3lxSmrUIOqLZQK4RGOnAtNdrM/s750/75710.jpg

រីឯការប្រើប្រាស់បារីអេឡិចត្រូនិច (Yooz) ក៏បានក្លាយជាបញ្ហាចោទមួយផងដែរ ខណៈក្មេងៗសិស្សវិទ្យាល័យមួយចំនួននាំគ្នាប្រើប្រាស់វា ដែលជឿតាមការអូសទាញថា បារីអេឡិចត្រូនិច នឹងកាត់ចោលទម្លាប់ចង់ជក់បារី។

សម្រាប់ បារីអេឡិចត្រូនិច (Yooz) មានជាតិនីកូទីន (ជាតិញៀន) ដល់ទៅ៣ភាគរយ ច្រើនជាងបារីមួយចំនួនធំទៀតផងដែរ៕