មហាជនអ្នកលេងបណ្តាញសង្គមស្ទើរតែទប់សំណើចមិនចង់ជាប់ក្រោយពីឃើញរូបភាពមុខតារាចម្រៀង វណ្ណដា ត្រូវជាងយកធ្វើជាគម្រូធ្វើក្បាលទីងមោងទុកហែក្នុងរដូវកាលកឋិនទាន។

នាពេលបច្ចុប្បន្ននេះក្បាលទីងមោងមិនធ្វើឱ្យក្មេងៗខ្លាចដូចពេលមុននោះទេព្រោះមានការ Update មុខមាត់ស្អាតបាតតាមការច្នៃប្រឌិតរបស់ជាង។ តួយ៉ាងនាពេលថ្មីៗនេះនៅលើបណ្តាញសង្គមទាំងហ្វេកប៊ុក និងទិកតុកមានការភ្ញាក់ផ្អើលមិនតិចនោះទេបន្ទាប់ពីឃើញក្បាលទីងមោងគឺជាមុខរបស់ វណ្ណដា ដែលជាតារាចម្រៀងរ៉េបល្បីឈ្មោះគ្របដណ្តប់ទាំងក្នុងប្រទេសនិងក្រៅប្រទេស។May be an image of 1 person and eyewear

នៅលើគណនី ទិកតុកមួយមានឈ្មោះថា Meng បានបង្ហោះវីដេអូទីងមោងរូប វណ្ណដា ដោយម្ចាស់ទិកតុកនេះបានបញ្ជាក់ថានឹងមានការដង្ហែបុណ្យកឋិនទាននៅថ្ងៃទី២៨ ,២៩ ៣០ ខែកក្កដា នេះនៅវត្តទឹកវិល ហៅ ចុងកោះ នៅស្រុកស្អាង ខេត្តកណ្ដាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGH8rW8hOcetyeLIyjLCkZsPS-tjVlZkru8vFusRweVwUh6e5ZtKzrZiw4N0nHxln6bUN2F5RkJxi6CZ6yEkZ-HB2vT3Kb3Tdn68U-J6jHNQ_VKRA62owWTrQPo24g73WJaKwDlavOQgtf5DdWCFF3bCssjsB94JPrfhSo4m_m9I5v6uD-pskxk82WU1I/s1280/356428096_3479131368972185_181398911697520940_n.jpg

ក្រោយពីឃើញជាងធ្វើក្បាលទីងមោងដែលស្រស់ស្អាតហើយស្រដៀងម្ចាស់រូបហើយនោះអ្នកលេងបណ្តាញសង្គមជាច្រើនចូលទៅខំមិនកោតសរសើរទឹកដៃជាងរូបនេះយ៉ាងខ្លាំង ព្រមទាំងលើកឡើងទៀតថា សម័យមុនឃើញទីងមោងរត់ព្រាត តែលើកនេះលែងរត់ហើយព្រោះជារូប វណ្ណដា តារាចម្រៀងល្បីប្រចាំស្រុកខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7BAiifc0Ct01PF816g2uC38Iavdoy5DHavyFT5pUgmm8SKM4Nrs_cnTtjvJTdi8PZGHQAoKVb0URQBkBZp24P2Bl7498uykj7fhIw_boJCJ00XW3HOgbJastYD2y4MmJL-sbtujnaLZLYk71p5BeaChMs861vuWWafJSStwmWjAEHQxeeMLfA1Jv4sOA/s1280/357162556_3479131355638853_1051544096606012665_n.jpg

គួរបញ្ជាក់ផងដែរថា មិនត្រឹមតែទីងមោងមានរូបភាព វណ្ណដា ប៉ុណ្ណោះទេ តែកន្លងមកជាងធ្វើក្បាលទីងមោងមានការច្នៃប្រឌិតមិនឱ្យមានការខ្លាចដោយបានធ្វើជារូបតារាល្បីៗប្រចាំស្រុកខ្មែរមានដូចជាតារាចម្រៀង ជី ដេវីត , មាស សុខសោភា , ណុប បាយ៉ារិទ្ធ និង មាន សូនីតា ជាដើម មិនធ្វើឱ្យក្មេងៗខ្លាចហើយថែមទាំងទាញចំណាប់អារម្មណ៍មហាជនទៀត៕