Home ព័ត៌មានជាតិ ថៃយកភូមិជោគជ័យ និងភូមិព្រៃចាន់ធ្វើជាចំណាប់ខ្មាំង ដើម្បីបង្ខំកម្ពុជាឲ្យព្រមចរចាទ្វេភាគី

ថៃយកភូមិជោគជ័យ និងភូមិព្រៃចាន់ធ្វើជាចំណាប់ខ្មាំង ដើម្បីបង្ខំកម្ពុជាឲ្យព្រមចរចាទ្វេភាគី

103
0

ក្រសួងការពារជាតិថៃបានដាក់លក្ខខណ្ឌការទូត បង្ខំឱ្យកម្ពុជាចរចាទ្វេភាគីជាមុនសិន ទើបព្រមបើកផ្លូវឱ្យប្រជាពលរដ្ឋខ្មែរបានវិលត្រឡប់ទៅរស់នៅភូមិជោគជ័យ និងភូមិព្រៃចាន់វិញ។ ការពិតជាក់ស្តែង នេះគឺជាល្បិចកលយកសុខទុក្ខរបស់ពលរដ្ឋស្លូតត្រង់ធ្វើជាឧបករណ៍ដាក់សម្ពាធនយោបាយ ខណៈដែលកងទ័ពថៃខ្លួនឯងកំពុងឈរជើង ហ៊ុមព័ទ្ធរបងបន្លាលួស និងយកទូកុងតឺន័របិទផ្លូវរំលោភលើដីខ្មែរយ៉ាងខុសច្បាប់។
_________ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrwa1-aoONUP55cDz3RsazjpMr8BvGlKweYMHT3id0Q6jzTJ2g7QX4Acv7xZTCXlyZS5hEhyz20LXoHueHNN3QCGZE0KrybjJUdvH8QYBC9dK0yCLgTvMQYepgYeDW2iv3YhNz9DUJwuenKUAQY53UicjJK2BuRYk8lyieYIRn8gnBlVrb_x5YbqEPsqA/s1280/photo_2026-08-18_12-47-35.jpg

ខណៈកម្ពុជា និងអង្គការអន្តរជាតិជំរុញឲ្យមានការបើកផ្លូវឲ្យពលរដ្ឋខ្មែរនៅតាមតំបន់ព្រំដែនដែលកំពុងប្រឈមមុខដាក់គ្នាបានវិលត្រឡប់ទៅផ្ទះសម្បែងវិញ ភាគីថៃបាននិយាយដោយមិនអៀនខ្មាសថា ប្រជាជនខ្មែរនឹងអាចត្រឡប់ទៅរស់នៅភូមិជោគជ័យ និងភូមិព្រៃចាន់វិញបាន ក៏ប៉ុន្តែកម្ពុជាត្រូវបង្ហាញភាពស្មោះត្រង់ និងចរចាទ្វេភាគីជាមួយថៃជាមុនសិន ដែលនេះស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកសុខទុក្ខរបស់ពលរដ្ឋស្លូតត្រង់ធ្វើជាចំណាប់ខ្មាំងនយោបាយយ៉ាងអយុត្តិធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPvU8rw4wKbG_MWFPr3PsplxH98uYbKVZu-kPvHjsJYbs-9WcPMgN44A5BJRfzN7zhnXGlyu1IRoyJfX3KYe9NpC9xwk-xEVOpMbL3MyxpST3PR3o78fQ_wk3USQ2-lx7XXmuPtd0J6-IXq_Q2aee2cm2ufEgOca45OIpOweyQRpDASKrlGoV6ncudh88/s1280/photo_2026-08-18_12-47-36.jpg

យោងតាមពាក្យសម្ដីរបស់អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោកឧត្តមនាវីទោ Surasant Kongsiri ដែលផ្តល់បទសម្ភាស នៅថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ នេះបានឲ្យដឹងថា ក្រសួងការពារជាតិថៃមិនទាន់ផ្តល់ការអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរ វិលត្រឡប់មកត្រួតពិនិត្យ ឬចូលរស់នៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ វិញនៅឡើយទេ។ ភាគីថៃបានព្យាយាមកំណត់លក្ខខណ្ឌការទូត ដោយបង្ខំឱ្យកម្ពុជាដោះស្រាយតាមរយៈយន្តការទ្វេភាគីដែលមានស្រាប់ រួមមានគណៈកម្មការព្រំដែនទូទៅ (GBC) និងគណៈកម្មការព្រំដែនចម្រុះ (JBC) ដោយពួកគេបានសង្កត់ធ្ងន់ថា លុះត្រាតែកម្ពុជាព្រមចូលតុចរចា ទើបពួកគេពិនិត្យលទ្ធភាពបើកផ្លូវឱ្យពលរដ្ឋខ្មែរភៀសសឹកបានត្រឡប់ទៅកាន់លំនៅឋានចាស់វិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBO4vkxKr1n78wxg7mjEi03GO-2rPsSz27H2UFb1Xq_tdUqqMxjp0ZOlirfQPuHlQjdJwD8JAXNL6oOj3UeBEGdTngvRAXPE_2MLh1ElJROSp1Go4kIjr0TlFlN-pbhDDltpyrxJI7eXmdV6Y7R-_aWBWjmjJVRy-hto6Ez5MjV8_7fEpQkvCpf4p3ZtE/s900/photo_2026-08-18_12-47-39%20(2).jpg

ទង្វើដកស្រង់លក្ខខណ្ឌរបស់យោធាថៃនៅពេលនេះ ត្រូវបានក្រុមអ្នកវិភាគមើលឃើញថា ជាល្បិចកលការទូតលេសមិនចេះចប់មិនចេះហើយ ក្នុងគោលបំណងបង្វែរការចាប់អារម្មណ៍របស់សហគមន៍អន្តរជាតិ និងទម្លាក់កំហុសមកលើកម្ពុជា។ ការទាមទារឱ្យកម្ពុជាបង្ហាញ «ភាពស្មោះត្រង់» គឺជាភាសានយោបាយដ៏ខុសឆ្គង ព្រោះការពិតជាក់ស្តែងគឺកងទ័ពថៃខ្លួនឯងជាអ្នករំលោភច្បាប់អន្តរជាតិ ដោយបានលួចយកទូកុងតឺន័រមកដាក់បិទផ្លូវ និងហ៊ុមព័ទ្ធរបងបន្លាលួសជាច្រើនជួរនៅលើដីខ្មែរយ៉ាងអនាធិបតេយ្យ។ ផ្ទុយទៅវិញ ភាគីកម្ពុជាតែងតែបន្តបង្ហាញភាពចាស់ទុំ ដោយការគោរពតាមបទបញ្ជាឈប់បាញ់គ្នាយ៉ាងខ្ជាប់ខ្ជួន និងព្យាយាមសម្របសម្រួលជាមួយអង្គការមនុស្សធម៌អន្តរជាតិ ដើម្បីជួយសង្គ្រោះពលរដ្ឋខ្មែររាប់សែននាក់ដែលកំពុងរងទុក្ខវេទនា គ្មានផ្ទះសម្បែងរស់នៅដោយសារតែការឈ្លានពានរបស់ភាគីថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfrMAGSnpUcrG8CCNwaLWOYEGdhqcVuv54S4dbQOa1o3wRTnaLl_exkUeCMrnzv654c-Nt-mLuaL97gFLZoiFZtbXpVs8H3gJe1nSmGq3IdHdVPKhIDbiwCZbqvcuCaIesG7-vxjMrNPBoF_q0ylxFl1mfp3o7d3ESxjYXUOWz63z8moeDJctskVpF_8g/s1280/photo_2026-08-18_12-47-39.jpg
ជារួមមក យុទ្ធសាស្ត្រយកភូមិជោគជ័យ និងភូមិព្រៃចាន់ធ្វើជាឧបករណ៍ដាក់សម្ពាធការទូតរបស់ថៃ បានបង្ហាញពីការមិនទទួលខុសត្រូវចំពោះផលប៉ះពាល់ផ្នែកមនុស្សធម៌តាមព្រំដែន។ ទោះជាភាគីថៃព្យាយាមប្រើប្រាស់លេសដើម្បីបង្ខំកម្ពុជាឱ្យចរចាតាមលក្ខខណ្ឌអយុត្តិធម៌យ៉ាងណាក៏ដោយ ក៏ជំហររបស់កម្ពុជានៅតែបន្តរឹងមាំក្នុងការការពារអធិបតេយ្យភាពទឹកដី និងទាមទារសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋខ្មែរ ឱ្យបានវិលត្រឡប់ទៅរស់នៅលើទឹកដីកំណើតរបស់ខ្លួនវិញដោយសេរី និងមានសុវត្ថិភាព៕