Home តារាជាតិ ពិធីការិនី ពេជ្រ សិរីរ័ត្ន ផ្តាំទៅឪពុកម្តាយមួយចំនួនដែលមិនផ្តល់ភាពកក់ក្តៅនិងក្តីស្រលាញ់ឱ្យកូន

ពិធីការិនី ពេជ្រ សិរីរ័ត្ន ផ្តាំទៅឪពុកម្តាយមួយចំនួនដែលមិនផ្តល់ភាពកក់ក្តៅនិងក្តីស្រលាញ់ឱ្យកូន

107
0

ស្របពេលយុវជនម្នាក់ស្រក់ទឹកភ្នែកបង្ហាញអារម្មណ៍ឈឺចាប់ដែលមិនទទួលបានភាពកក់ក្តៅ ក្តីស្រលាញ់ពីឪពុកម្តាយពិធីការិនី ពេជ្រ សិរីរ័ត្ន បានចេញវីដេអូមួយលើកឡើងពីទំនួលខុសត្រូវរបស់ឪពុកម្តាយនិងជំរុញកុំឱ្យមានការប្រៀបធៀបកូនខ្លួនឯងទោះបីជាបងប្អូនបង្កើតក៏ដោយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJQEkbZ8DMaqR5Z-lsj_BYuipu3nI8sHzUJqrL6FSVmbIRJXDrVzVeQKxzGTzJejU4YXPEzk-hATw8wKWYmtfXFtts8l0y45TvRPANvA3Y1uXqPD-keSqL46JpK9gTAhPrhYbuv2_GFAr8NrS_mOWGy-wBRGWifwGX5gNVRuLbf-1B9rNYSEggT836R84/s960/image_2026-08-18_14-14-27.png
អ្នកនាង ពេជ្រ សិរីរ័ត្ន បាននិយាយថាវីដេអូនេះធ្វើឡើងគឺមានគោលបំណងលើកទឹកចិត្តទៅកាន់យុវជនដែលទើបនឹងធំមិនទទួលបានក្តីស្រលាញ់ពីឪពុកម្តាយ។ ក្នុងវ័យដែលកំពុងលូតលាស់ ពេជ្រ សិរីរ័ត្ន លើកឡើងថាកូនៗចង់បានក្តីស្រលាញ់លើសពីលុយកាក់ទៅទៀត។ ប្រសិនជាឪពុកម្តាយខ្វះខាតអាចពន្យល់ណែនាំកូន កូននឹងស្តាប់តាម ប៉ុន្តែនៅពេលក្លាយជាឪពុកម្តាយគេ បង្កើតគេមកហើយឱ្យឃើញពិភពលោកនេះ អ្វីដែលចាំបាច់បំផុតគឺការផ្តល់ក្តីស្រលាញ់លើសពីទំនួលខុសត្រូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMwgD3lPnkQJLRVCMVpcWLLCtXo6p9wMqfE0k8oQe4upm1NTOhakS4N51ehLT5OYHmws8lsgtJzThncnRcE95T8SWNnQ3rbB9RS3ndihjWKor4_6TP7alzNhtAewzpRyw5oTCUpArd7_0jjc8OYDm8huxJhSXCJz1ZpTiU3B3JhSeUK7-I4pJ1O1cCp6c/s1500/image_2026-08-18_14-14-19%20(2).png

ពិធីការិនីរូបនេះបានជំរុញឱ្យឪពុកម្តាយមួយចំនួនកុំប្រៀបធៀបកូនខ្លួនឯងអ្នកណាល្អជាងអ្នកណាឱ្យសោះពីព្រោះកូនទាំងអស់គឺជាសាច់ឈាមខ្លួនឯង ហើយមនុស្សម្នាក់ៗមិនសប្បាយចិត្តនោះទេនៅពេលមានការប្រៀបធៀបទោះបីនោះជាបងប្អូនបង្កើតក៏ដោយ។ អ្នកនាង ពេជ្រ សិរីរ័ត្ន ថាកូនៗត្រូវការបំផុតគឺក្តីស្រលាញ់ ការយកចិត្តទុកដាក់ ស្មើភាពគ្នា ខណៈដែលម្តាយខ្លះស្អប់កូនខ្លួនឯងដោយសារតែប្តីមានស្រី ខ្លះទៀតស្អប់កូនដោយសារតែជីវភាពមិនសូវធូរធាហើយចោទថាកូនចង្រៃនិងមួយចំនួនទៀតចិញ្ចឹមកូនដូចជាសត្វធាតុ មិនបានចាត់ទុកនៅក្នុងបេះដូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKl32zWtayUEQG171GbuByRU8u6m9yHIUqrLvILdHiz23pSirAIfZzL_skAhLNKWmWWN-_t8zNOj1MMgRuZhWMZia5r6TcAgTiDzrOx4e3exMve7kB4YfkbB-jc3KfPEj_gf3Y0qUXFhCpI75sTKC01hKvv1T_mMcXemf-W3IadHvkITQd5Ha3CzI4T0M/s2048/image_2026-08-18_14-14-19.png

ពិធីការិនី ពេជ្រ សិរីរ័ត្ន ថាកូនដែលមិនទទួលបានក្តីស្រលាញ់ពីឪពុកម្តាយគឺមានពីរប្រភេទ ទី១ កូននោះនឹងជម្នះឱ្យឪពុកម្តាយដែលស្អប់ឱ្យទទួលស្គាល់ការពិតនៅពេលគេធ្វើអ្វីមួយឱ្យជោគជ័យនាពេលអនាគត ប៉ុន្តែប្រសិនជាកូននោះទន់ជ្រាយ កូននោះអាចនឹងជ្រើសរើសការធ្វើអត្តឃាត ឬធ្វើរឿងអបាយមុខដែលធ្វើឱ្យឪពុកម្តាយនឹងទទួលបានវិប្បដិសារីនាពេលខាងមុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG8EXlcZauxZo2zaqPmVwkPlCeKQmuqJMz9zNTEOgpn0snvzmbpYjQ9g6sRef7aHC3wSE7V28N2sn7u2U6h4r0gEz8keYgFOV5Gooh0HSkdx4v5AGATl3RteU6C31vsG9D0dDUYltceo5ROcqZIAulVHFGpLUqm_tqLMKrbwBJMR9vdoQfjP7tCK-YTTU/s2048/image_2026-08-18_14-14-26.png
ពិធីការិនីកម្មវិធី «សខ្មៅ» បានសង្កត់ធ្ងន់ថាប្រសិនជាបង្កើតគេហើយសូមបង្កើតដោយក្តីស្រលាញ់ មានទំនួលខុសត្រូវ គ្មានទ្រព្យសម្បត្តិឱ្យកូនគឺមិនមែនជាកំហុសឪពុកម្តាយប៉ុន្តែបើគ្មានក្តីស្រលាញ់ឱ្យកូនបង្កើតដែលខំបង្កើតមកគឺជាកំហុសរបស់ឪពុកម្តាយ៕