រដ្ឋធានីមូស្គ៖ ក្រោយពេលក្រុមប្រទេស G7 បានប្រកាស ទៅកាន់ក្រុមមេដឹកនាំរបស់អង្គការណាតូ នៅក្នុងកិច្ចប្រជុំកំពូល នៅប្រទេសលីទុយអានី កាលពីប៉ុន្មានថ្ងៃមុននេះ អំពីកញ្ចប់ជំនួយសន្ដិសុខ រយៈពេលវែង សម្រាប់អ៊ុយក្រែន ខណៈបារាំង គ្រោងនឹងផ្ដល់មីស៊ីលបាញ់ចម្ងាយឆ្ងាយ ហើយអាល្លឺម៉ង់ ក៏ផ្គត់ផ្គង់រថចម្បាំងបន្ថែមទៀតនោះ ធ្វើឲ្យប្រធានាធិបតីរុស្ស៊ី ខឹងសម្បាយ៉ាងខ្លាំង បញ្ជាឲ្យកំណត់គោលដៅអាទិភាពបំផុត ទៅលើរថក្រោះរបស់លោកខាងលិច ស្ថិតក្នុងប្រទេសជិតខាងមួយ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣ ថា លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានព្រមាន ថា គ្រឿងសព្វាវុធរបស់លោកខាងលិច ដែលបានផ្គត់ផ្គង់ ជួយដល់រដ្ឋាភិបាលក្រុងកៀវ មិនត្រឹមតែអូសបន្លាយសង្គ្រាម ឲ្យកាន់តែយូរប៉ុណ្ណោះទេ ប៉ុន្ដែវាក៏នឹងមិនធ្វើឲ្យលទ្ធផលសង្គ្រាមប្រែប្រួលនោះដែរ។Putin says Western tanks 'priority target' for Russia in Ukraine |  Russia-Ukraine war News | Al Jazeera

លោកប្រធានាធិបតី ពូទីន បានបញ្ជាក់ ថា រថក្រោះផលិត ដោយបស្ចិមលោក ក្លាយជាគោលដៅអាទិភាពដ៏ចម្បង សម្រាប់កម្លាំងទាហានរុស្ស៊ី ស្ថិតក្នុងប្រទេសអ៊ុយក្រែន វាយប្រហារដោយស្របច្បាប់។

លោកប្រធានាធិបតី ពូទីន បានធ្វើអត្ថាធិប្បាយ នៅតាមបណ្ដាញទូរទស្សន៍ កាលពីថ្ងៃព្រហស្បតិ៍ ដោយបញ្ជាក់ឡើងវិញ អំពីគោលជំហររបស់គាត់ ថា សមាជិកភាពរបស់អ៊ុយក្រែន នៅក្នុងអង្គការណាតូ នឹងគំរាមកំហែង មកលើសន្ដិសុខរបស់រុស្ស៊ី។ ចំណែកការផ្តល់គ្រឿងសព្វាវុធរបស់លោកខាងលិច បានត្រឹមតែបង្កើននូវភាពតានតឹងជាសកលបន្ដទៀត ហើយអូសបន្លាយជម្លោះនេះ ឲ្យកាន់តែយូរប៉ុណ្ណោះ។Biden raised $72 million in his first quarter of reelection fundraising |  CNN Politics

នៅពេលមានសាកសួរ អំពីការសម្រេចចិត្តរបស់បារាំង នឹងផ្គត់ផ្គង់មីស៊ីល ប្រភេទ Storm Shadow ឬ SCALP-EG បាញ់ចម្ងាយឆ្ងាយ រហូតដល់២៥០គីឡូម៉ែត្រនោះ លោកប្រធានាធិបតី ពូទីន បានសង្កត់ធ្ងន់ ថា «ជាការពិតណាស់ មីស៊ីលទាំងនោះ បណ្តាលឱ្យមានការខូចខាត ប៉ុន្តែវាគ្មានអ្វីសំខាន់កើតឡើង នៅក្នុងតំបន់សង្រ្គាម ជាមួយនឹងការប្រើប្រាស់មីស៊ីលប្រភេទនេះទេ។ រីឯរថក្រោះផលិត ដោយលោកខាងលិច ក្លាយជាគោលដៅអាទិភាពបំផុត សម្រាប់កម្លាំងទាហានរបស់យើង ស្ថិតក្នុងប្រទេសអ៊ុយក្រែន វាយប្រហារ»។

ការអត្ថាធិប្បាយរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន បានកើតឡើង ស្របពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បានបញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍ ថា រុស្ស៊ី បានចាញ់សង្រ្គាម នៅអ៊ុយក្រែន រួចមកហើយ ហើយគាត់បានសម្តែងនូវក្តីសង្ឃឹម ថា ការវាយលុករបស់អ៊ុយក្រែន កំពុងបន្តរុលទៅមុខ បើទោះជាវាមានសកម្មភាពយឺតៗយ៉ាងណាក៏ដោយ ក៏កងទ័ពអ៊ុយក្រែន នឹងរុញច្រានរដ្ឋាភិបាលក្រុងម៉ូស្គូ រហូតចូលមកកាន់តុចរចាសន្ដិភាព បញ្ចប់សង្គ្រាមដ៏ឃោរឃៅនេះ៕Ukraine's Storm Shadow Missiles Are A Big Problem For Russia