បច្ចុប្បន្ន យើងចង់ធ្វើយុទ្ធនាការឱ្យគ្រប់គ្នាកាត់បន្ថយការប្រើប្រាស់បំពង់ផ្លាស្ទិក និងបង្កើតគំនិតថា «មានបំពង់ផ្លាស្ទិក គឺគ្មានយើង» ។ យើងដឹងឬទេថា តើវាធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន សត្វ និងមនុស្សយើងកម្រិតណា ? ហើយតើគេបានផលិតវាមកដោយរបៀបណា និងចាប់ពីពេលណា ?

គេបានផលិតបំពង់ផ្លាស្ទិកតាំងពី១៩៥០ ក្នុងអំឡុងពេលសង្គ្រាមលោកលើកទី២ ដោយឧបករណ៍ទាំងអស់ដូចជា ដែក ត្រូវបានគេយកមកផលិតជាឧបករណ៍សង្គ្រាម និងយន្តហោះ ។ ពេលនោះ គេក៏បានផលិតឧបករណ៍ផ្លាស្ទិកប្រើប្រាស់ជំនួសឧបករណ៍ផ្សេងៗ ហើយវាមានតម្លៃថោក និងមានទម្ងន់ស្រាលជាងឧបករណ៍ផ្សេងៗ ។ ក្រោយពីបញ្ចប់សង្គ្រាមលោកលើកទី២ មនុស្សម្នានៅតែប្រើប្រាស់ឧបករណ៍ផ្លាស្ទិកបន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG9ql8C64JQ4moUHKDqLDAnD2MqxrTz3SWO4bAbsY1_l8PzwyTZSzJEaNnUUr_PsVvdtnP0Tp7-IXqvW5IbtGtV-Prf5Hu6iiQgyO9trKaYOUcxURbAFzABu20WDC5ZiBtNWN1z1N48SCJJ1B9Ij4X523-xT1w_xA-FXkp8mZV--SyPPRRhhCcgN6B6cY/s1280/photo_2023-07-14_16-42-30.jpg

នៅសម័យនោះ ភោជនីយដ្ឋានអាហាររហ័ស (Fast Food) បានផ្លាស់ប្តូរពីការប្រើប្រាស់ឧបករណ៍ដែលលាងសម្អាតរួចហើយប្រើឡើងវិញ ដោយងាកមកវេចខ្ចប់ម្ហូបអាហារដោយផ្លាស្ទិក ព្រោះវាឆាប់រហ័ស ហើយអាចប្រើប្រាស់រួចបោះចោល និងមានតម្លៃថោក ។ លើសពីនេះ សូម្បីតែបំពង់បឺតក្រដាស ក៏ត្រូវបានជំនួសដោយបំពង់ផ្លាស្ទិកផងដែរ ព្រោះបំពង់ផ្លាស្ទិកមិនងាយបាក់ដូចបំពង់ក្រដាសទេ និងមានតម្លៃថោកជាង ។

បច្ចុប្បន្ន បំពង់ផ្លាស្ទិកបានក្លាយជាបញ្ហាមួយ ខណៈគេបានប្រើប្រេងពីការដុតប្រេងឥន្ធនៈ និងប្រើថាមពលជាច្រើនដើម្បីផលិតវា ។ វាជាការបំពុលបរិស្ថានធ្ងន់ធ្ងរ ព្រោះបំពង់ផ្លាស្ទិកភាគច្រើនមិនអាចយកមកកែច្នៃឡើងវិញបានទេ ហើយវាតែងនៅលាយឡំជាមួយសំរាមទូទៅ ឬត្រូវបានគេកប់ក្នុងរណ្តៅដី ឬនៅរាយប៉ាយគ្រប់កន្លែង ។ ក្នុង១ឆ្នាំៗ បរិមាណសំរាមផ្លាស្ទិកស្មើចំនួន១២លានតោនបានធ្លាក់ចូលក្នុងសមុទ្រ ហើយសត្វនៅបាតសមុទ្រស៊ីចូលពោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk-2DRsCPEQCuupe-7-bKImdEljoCJK2Nddx2wCeTeXttTEVVU5urFI6LDmk6_rc3CseN7iR-z5amJJumzL4ruZd3y9kEBcUN_fVQXAockD0MOFx7NDQ8rPm1gzny5EeVdS5ZwyLyv-6YXhDsWfyWJ4TyqOL0EzzWy8IxZl8VbfzzbNYcEgyErzRPAbkk/s1200/photo_2023-07-14_16-42-34.jpg
ចុងក្រោយ សំរាមផ្លាស្ទិកមិនមែនបញ្ចប់ត្រឹមនៅក្នុងពោះសត្វសមុទ្រទេ ប៉ុន្តែនឹងជះឥទ្ធិពលមកលើមនុស្សវិញ ព្រោះសំរាមផ្លាស្ទិកទាំងនេះអាចបញ្ចេញជាបំណែកតូចៗ (microplastics) ចូលមកក្នុងរាងកាយមនុស្សដូចគ្នា ។ ហេតុនេះ វាពិតជាមានផលប៉ះពាល់អវិជ្ជមាន ។

នៅខែកក្កដា រៀងរាល់ឆ្នាំ គឺជាពេលវេលាលះបង់, កាត់បន្ថយ និងឈប់ប្រើប្រាស់ផលិតផលផ្លាស្ទិក ហើយយើងគ្រប់គ្នាអាចចាប់ផ្តើមផ្លាស់ប្តូរឥរិយាបថកាត់បន្ថយការប្រើផ្លាស្ទិក ដោយបដិសេធមិនទទួលយកបំពង់ផ្លាស្ទិក ឬដាក់បំពង់ផ្លាស្ទិកតាមខ្លួនជានិច្ច ។

យើងអាចផ្សព្វផ្សាយពីការមិនទទួលយកបំពង់ផ្លាស្ទិក ដោយការ Share ព័ត៌មាននេះទៅកាន់មិត្តភក្តិ ឬបងប្អូន និងថតរូបខ្លួនយើងញ៉ាំភេសជ្ជៈដោយគ្មានបំពង់ផ្លាស្ទិក ៕ ប្រភព ៖ environman