កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះ ដែលតម្រូវអោយបងប្អូនប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត និងបានចុះឈ្មោះបោះឆ្នោត អាចទៅបោះបាន នៅតាមការិយាល័យរៀងខ្លួន ដោយត្រូវបានរៀបចំពីគណៈកម្មការជាតិរៀបចំការបោះឆ្នោត គ.ជ.ប។

ទន្ទឹមនឹងការពិបាករកការិយាល័យបោះឆ្នោត​ គ.ជ.ប បានចេញនៅគេហទំព័រ Voterlist ដែលអនុញ្ញាតអោយប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត និងបានចុះឈ្មោះបោះឆ្នោត ងាយស្រួលក្នុងការស្វែងរកឈ្មោះ និងទិន្នន័យអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត ឱ្យអ្នកដែលបានចុះឈ្មោះនៅតាមឃុំសង្កាត់របស់ខ្លួន។

ជំហានដំបូងលោកអ្នកគ្រាន់តែ:

  1. វាយឈ្មោះខេត្ត ឬរាជាធានី
  2. បន្ទាប់មកឈ្មោះ ឃុំ-សង្កាត់
  3. ចុងក្រោយឈ្មោះរបស់លោកអ្នក ជាការស្រេច

សូមបញ្ជាក់ផងដែរថាប្រមុខ​រដ្ឋាភិបាល​បាន​កំណត់​បាន​កាលបរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នៅ​អាទិត្យ ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkqqFB7kiXre1eMr_ckY5gPTQHJaokEIJG3ROfeasz5BKNL2GR03mEKXyoD-fnwqEKd0xKs3WMdzcbxixW7rnsdwRMGBHoqZKU857ZGJAJKLErE_3o5-loxNsP1JlWGNRI_bwrNdS9-3nmWOnu8H6trZkrncCRJI2xNOWGXC1PyTkKan-AOA4S8oIw/s1560/Capture.PNG