ក្រុមនិស្សិតប្លាស្ទិក ត្រូវបានសាធារជនចាត់ទុកថាជាយុវជនគម្រូដែលធ្វើឱ្យប្រឡាយមួយចំនួនដែលពោរពេញដោយសំរាមកែប្រែស្រស់ស្អាតឡើងវិញដោយស្នាដៃពួកគេដែលត្រូវបានមនុស្សមួយចំនួននៅតែបោះចោលឥតសណ្នាប់ធ្នាប់។
យ៉ាងណាមិញ ថ្មីៗនេះនៅលើផេករបស់ក្រុមនិស្សិតប្លាស្ទិកបានសម្តែងការហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពីនៅក្នុងបរិវេនសាកលវិទ្យាពេញដោយសំរាមដែលនិស្សិតមួយចំនួនបោះចោលរាយពពាយ។
«ហត់! ហត់! ហត់! ចង់និយាយថាមិនដែលអ្នកណារៀនដល់និស្សិតហើយគេបោះសំរាមចោលអ៊ីចឹងទេ ដល់ពេលចឹងពេកទៅមិនដឹងនិយាយថាម៉េចទៀតទេ»។ នេះជាការលើកឡើងរបស់ក្រុមនិស្សិតបា្លស្ទិកនៅលើបណ្តាញសង្គមហ្វេកប៊ុកនាល្ងាចថ្ងៃទី១៣ ខែកក្កដា ។
ជាមួយការលើកឡើងនេះ ក្រុមនិស្សិតខាងលើបានប្រមូលសំរាមនៅទីនោះឱ្យមានសោភណ្ឌភាពស្រស់ស្អាតឡើងវិញ និងសរសេរពាក្យយ៉ាងចាក់ដោតដាក់ថា «និស្សិតមានខួរមិនចោលសំរាមទីនេះ»។
ក្រោយពីឃើញរូបភាពបែបនេះមហាជនបានសម្តែងក្តីហួសចិត្តយ៉ាងខ្លាំងព្រោះមានចំណេះដឹងជានិស្សិតទៅហើយប៉ុន្តែសូម្បីសំរាមមិនបានទុកដាក់ឱ្យត្រឹមត្រូវទៅវិញ។ ជាមួយគ្នានេះ សាធារណជនក៏បានបង្ហាញអារម្មណ៍គាំទ្រនិងលើកទឹកចិត្តសកម្មភាពយុវជនគម្រូមួយក្រុមនេះដែលជួយគិតគូរដល់បរិស្ថានប្រទេសជាតិដូចនេះ។ ដូច្នេះក្នុងនាមជាពលរដ្ឋគម្រូដើម្បីឱ្យប្រទេសយើងមានសោភ័ណ្ឌភាពស្រស់ស្អាតត្រូវផ្តើមចេញពីចូលទាំងអស់គ្នាចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ៕














