បុរស ភាគច្រើនតែងប្រាថ្នាចង់មានរាងស្អាត សង្ហា មាំមួន ដើម្បីបង្កើនទំនុកចិត្តលើខ្លួនឯង។ ដូច្នេះហើយ តើអ្នកណាខ្លះដែលកំពុងស្វែងរកវិធីងាយស្រួលក្នុងការបង្កើត six-pack ដោយមិនចាំបាច់ធ្វើលំហាត់ប្រាណខ្លាំងពេក? ខាងក្រោមនេះគឺជាគន្លឹះ ៤ យ៉ាង សម្រាប់បុរសដើម្បីបានរាងស្អាត សង្ហា និងមាំមួន៖

១.ញ៉ាំអាហារប្រូតេអ៊ីន៖ ការជ្រើសរើសអាហារដែលមានប្រូតេអ៊ីន នឹងជួយក្នុងលក្ខខណ្ឌនៃការកសាងម៉ាសសាច់ដុំ ហើយថែមទាំងជួយឱ្យសាច់ដុំកាន់តែរឹងមាំ សម្រាប់យុវជនណាដែលចង់បាន six pack។ ដូចនេះអ្នកគួរតែទទួលទានអាហារប្រូតេអ៊ីនចំនួន ៥៦ មីលីក្រាមក្នុងមួយថ្ងៃទើបគ្រប់គ្រាន់ដើម្បីកសាងសាច់ដុំ ៦កង់។20+ Protein Foods for Bodybuilding | Dr Vaidya's

២.ផឹកទឹកឱ្យបានគ្រប់គ្រាន់៖ ការផឹកទឹកឱ្យបានគ្រប់គ្រាន់ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការទទួលបានសាច់ដុំ ៦ កង់ ដូចនេះអ្នកគួរផឹកទឹក ១.៥-២ លីត្រក្នុងមួយថ្ងៃ ដើម្បីជួយឱ្យសាច់ដុំរឹងមាំ។Best Gym Water Bottle 2023 - The Sport Review

៣.សម្រាកឱ្យបានគ្រប់គ្រាន់៖ ការសម្រាកឱ្យបានគ្រប់គ្រាន់គឺជាឱកាសដ៏ល្អមួយសម្រាប់យុវវ័យដែលចង់មាន six pack ដូចនេះអ្នកគួរគេងយ៉ាងហោចណាស់ ៦-៨ ម៉ោងក្នុងមួយថ្ងៃ។6 Reasons You're Not Seeing Fitness Results - Muscle & Fitness

៤.ធ្វើលំហាត់ប្រាណ៖ ជាក់ស្តែង ការមាន six pack ទាមទារឱ្យធ្វើលំហាត់ប្រាណជាប្រចាំ ជាពិសេសការធ្វើ cardio និងការហ្វឹកហាត់ទម្ងន់ ដែលលំហាត់ទាំងពីរនេះជួយពង្រឹងសាច់ដុំពោះឱ្យរឹងមាំ និងមានសុខភាពល្អ៕Blast your abs in just 15 minutes with this seven-move core workout |  Fit&Well ប្រភព៖sanook