ប្រទេសរុស្ស៊ី ៖ កាលពីថ្ងៃទី១៣ ខែកក្កដា កន្លងមក លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានទាមទារឱ្យប្រទេសផ្សេងៗនៅតំបន់អាស៊ីអាគ្នេយ៍ធ្វើការរួមគ្នា ដើម្បីស្តារពាណិជ្ជកម្មឡើងវិញជាមួយរុស្ស៊ី ដែលបានធ្លាក់ចុះនាពេលកន្លងមក ។ លោកក៏បានស្នើឱ្យប្រទេសនីមួយៗទូទាត់រូបិយប័ណ្ណក្នុងស្រុក ជំនួសប្រាក់ដុល្លារអាមេរិកផងដែរ ។Asean in Jakarta: Blinken, Lavrov, Wang Yi Set for US-China-Russia Debate -  Bloomberg

ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា វិធានការដាក់ទណ្ឌកម្មខ្លាំងក្លាក្រោយពីប្រទេសរុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែនកាលពីឆ្នាំ២០២២ បានធ្វើឱ្យការធ្វើពាណិជ្ជកម្មរវាងរុស្ស៊ី និងប្រទេសជាសមាជិកអាស៊ាន ធ្លាក់ចុះ៤,៤% ។

លោក Sergei Lavrov បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន Kompas របស់ប្រទេសឥណ្ឌូណេស៊ីថា រុស្ស៊ីបានត្រៀមខ្លួនធ្វើការជាមួយប្រទេសសមាជិកអាស៊ាន ដើម្បីលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក ដោយលោកបញ្ជាក់ថា ៖ «មិនត្រឹមតែប្រទេសរុស្ស៊ីមួយទេ ប៉ុន្តែប្រទេសផ្សេងទៀត ក៏បានព្យាយាមកាត់បន្ថយចាយប្រាក់ដុល្លារអាមេរិកជាបន្តបន្ទាប់ ហើយប្រទេសទាំងនោះផ្លាស់ប្តូរទៅប្រើប្រព័ន្ធទូទាត់ប្រាក់ឌីជីថល និងទូទាត់ជារូបិយប័ណ្ណជាតិរបស់ខ្លួន ។ ហេតុនេះ ប្រទេសសមាជិកអាស៊ានបានគាំទ្រការទូទាត់ជារូបិយប័ណ្ណជាតិជំនួសប្រាក់ដុល្លារ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់នេះឱ្យកាន់តែរឹងមាំ» ។ASEAN to Increase Local Currency Transactions, Reduce USD Reliance

បើទោះជាការធ្វើពាណិជ្ជកម្មរួមជាមួយប្រទេសសមាជិកអាស៊ានធ្លាក់ចុះក្តី ប៉ុន្តែការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងរុស្ស៊ី និងឥណ្ឌូណេស៊ី ដែលជាប្រទេសមួយមានសេដ្ឋកិច្ចធំបំផុតក្នុងក្រុមប្រទេសអាស៊ាន បែរជាកើនឡើងដល់៤៥% កាលពីឆ្នាំ២០២២ ។ លោក Sergei Lavrov បាននិយាយទៅកាន់សារព័ត៌មាន Kompas ថា ឥណ្ឌូណេស៊ី និងប្រទេសសមាជិកអាស៊ានមួយចំនួនបានព្យាយាមរក្សាការធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី បើទោះជាមានការថ្កោលទោសចំពោះការវាយប្រហារអ៊ុយក្រែនក្តី ៕ASEAN CURRENCIES - YouTube ប្រភព ៖ Bangkok biznews