បេក្ខជន ហេង សុវណ្ណនរៈ ដែលគេស្គាល់ថាជាប្អូនថ្លៃតារាចម្រៀង នី រតនា បានធ្វើឱ្យមហាជនរួមទាំងគ្រូបង្វឹកទាំង៤នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣ភ្ញាក់ផ្អើលមិនតិចនោះក្រោយពីរូបគេសម្រេចវិលមកប្រកួតសាជាថ្មី។ ទោះយ៉ាងណាទន្ទឹមនឹងការភ្ញាក់ផ្អើលនោះថ្មីៗនេះអ្នកលេងបណ្តាញសង្គមចាប់ផ្តើមរិះគន់ការច្រៀងរបស់ សុវណ្ណនរៈ ថាច្រៀងមិនពីរោះនិងមតិជាច្រើនទៀត។
ហេង សុវណ្ណនរៈ ជាអតីតបេក្ខជនក្នុងកម្មវិធី X Factor Cambodia បានវិលមកប្រកួតក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣ បង្ហាញខ្លួនក្នុងវគ្គ Blind Auditions សប្តាហ៍ទី៦ ដោយបានជ្រើសបទ «Old Town Road » មកប្រកួតនិងទទួលបានកៅអី៣ពី Coach ខណៈដែលបេក្ខជនវ័យ២២ឆ្នាំនេះបានបង្ហើបប្រាប់ថាបទដែលរូបគេជ្រើសមកប្រកួតនេះគឺបានហាត់សម៤ឆ្នាំមកហើយ។
.jpg)
ជាមួយគ្នានេះដែរ នៅលើផេក The Voice Cambodia នៅយប់ថ្ងៃទី១១ ខែកក្កដា បានបង្ហោះវីដេអូ highlight របស់បេក្ខជនខាងលើនេះដែល Coach ព្យាយាមដណ្តើម សុវណ្ណនរៈ បានធ្វើជាកូនក្រុម ខណៈ Coach ពេជ្រ សោភា បង្ហាញសកម្មភាពសុំហត្ថលេខាពី នរៈ និងបានបញ្ចុះបញ្ចូលបេក្ខជនរូបនេះ រហូតនិយាយថា មុខនេះមុខម្ចាស់ពាន។
ទោះយ៉ាងណា ការបកស្រាយបទចម្រៀងជាភាសាអង់គ្លេសបែបរ៉ករបស់ ហេង សុវណ្ណនរៈ ដែលព្យាយាមហាត់សមមកជាច្រើនឆ្នាំនេះបែរជាត្រូវអ្នកលេងបណ្តាញសង្គមគប់មុខព្រួញទៅវិញថារូបគេច្រៀងមិនពីរោះនោះទេទៅលើបទ «Old Town Road »នេះ។
អ្នកលេងបណ្តាញសង្គមបានចូលទៅបញ្ចេញមតិយោបល់នៅលើផេក The Voice Cambodia ថា «ច្រៀងបែបថៃ ,អត់ដឹងពីរោះត្រង់ណា, ពីរោះណាស់បងមិនបាច់ច្រៀងទៀតទេ, លើកកពានទៀតមើលទៅ, ស្តាប់អត់បានអត់ពីរោះ, ច្រៀងឡើងបែកសំឡេងក៏ថាពីរោះដែរ ,បទ Old town road version khmer ស្ដាប់អត់បានម៉ាមាត់ ,អស់អីយាយ , មិនដឹងនិយាយថាមិច ,ប្រហែលមានតែខ្ញុំម្នាក់ទេយ៉ាងដែលស្ដាប់អត់ដឹងពីរោះ,ពិរោះចង់ងាប់, អត់ហ៊ានបញ្ចេញមតិទេខ្លាចគេអោយឡើងច្រៀងខ្លួនឯង, ឡេឡូឡេឡូ តែcoachចូលចិត្ត, Coach មានបញ្ហាត្រចៀកហើយស្តាប់អត់បាន,ខ្សែគេហ៎…»។.jpg)
គួរបញ្ជាក់ថា ហេង សុវណ្ណនរៈ បានទទួល៣កៅអីពី Coach ពេជ្រ សោភា , ឱក សុគន្ធកញ្ញា និង ឆន សុវណ្ណរាជ ខណៈរូបគេសម្រេចធ្វើជាកូនក្រុម ឱក សុគន្ធកញ្ញា ៕


.jpg)










