ប្រទេសឥណ្ឌា ៖ ក្រុមហ៊ុន Tesla បានពិភាក្សាជាមួយរដ្ឋាភិបាលឥណ្ឌា ដើម្បីសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី ។ រោងចក្រនេះនឹងផលិតរថយន្តអគ្គិសនីឱ្យបានចំនួន៥សែនគ្រឿងក្នុង១ឆ្នាំ ហើយក្រុមហ៊ុន Tesla នឹងយកប្រទេសឥណ្ឌាធ្វើជាទីតាំងនាំចេញរថយន្តទៅកាន់ប្រទេសផ្សេងៗក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ ។PM Narendra Modi to Meet Elon Musk First Time After His Twitter Takeover |  The US Guestlist - News18

សារព័ត៌មាន Times India បានចុះផ្សាយយោងតាមប្រភពពីរដ្ឋាភិបាលឥណ្ឌាថា ក្រុមហ៊ុន Tesla បានពិភាក្សាជាមួយរដ្ឋាភិបាលឥណ្ឌា ដើម្បីសាងសង់រោងចក្រដែលអាចផលិតរថយន្តបានចំនួន៥សែនគ្រឿងក្នុង១ឆ្នាំ ។ ហេតុនេះ តម្លៃរថយន្តអាចចាប់ផ្តើមពី២លានរូពីឡើងទៅ ប៉ុន្តែតម្លៃនេះច្រើនជាងតម្លៃរថយន្តអគ្គិសនីយីហោ MG Comet នៅឥណ្ឌា ដែលថោកជាង២ដង ហើយវាថ្លៃជាងរថយន្ត Tata Nexon EV ដែលមានតម្លៃប្រមាណ៦៦ម៉ឺនរូពី ដែលជារថយន្តអគ្គិសនីលក់ដាច់បំផុតនៅឥណ្ឌា ។Tesla to be in India soon, says Elon Musk after meeting PM Modi | Deccan  Herald

ក្រៅពីនេះ ក្រុមហ៊ុន Tesla របស់លោក Elon Musk កំពុងតែពិចារណាយកប្រទេសឥណ្ឌាធ្វើជាទីតាំងនាំចេញរថយន្តអគ្គិសនីទៅកាន់ប្រទេសផ្សេងៗក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកផងដែរ ។ កាលពីឆ្នាំ២០២២ ផែនការដំណើរការអាជីវកម្មនៅប្រទេសឥណ្ឌារបស់ក្រុមហ៊ុន Tesla ទើបតែចាប់ផ្តើម ក្រោយពីរដ្ឋាភិបាលឥណ្ឌាបដិសេធមិនកាត់បន្ថយពន្ធនាំចូលរថយន្ត Tesla ហើយឥណ្ឌាបានទាមទារប្រមូលពន្ធនាំចូលរថយន្ត រហូតដល់១០០% ឯណោះ ៕ ប្រភព ៖ Bangkok biznews